- autoadmin
- អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុដែលទើបនឹងតែងតាំងថ្មីរបស់ប្រទេសថៃ គឺលោក Predee Daochai បានលាឈប់ពីការងារ បន្ទាប់ពីបានបំពេញការងារបានតែ ២៦ថ្ងៃ ប៉ុណ្ណោះ។ ប្រភពព័ត៌មានបាននិយាយថា លោកមានជម្លោះជាមួយអនុប្រធានរបស់ខ្លួន លើការតែងតាំងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាករ។ តាមសេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្រ្តី ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette កាលពីថ្ងៃអង្គារបាននិយាយថា លោក Predee បានដាក់ពាក្យលាលែងពីតំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ ហើយនឹងមានប្រសិទ្ធភាពនៅថ្ងៃពុធនេះ។ ទោះយ៉ាងណាលោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី បានបដិសេធការសង្ស័យអំពីជម្លោះណាមួយក្នុងចំណោមរដ្ឋមន្រ្តី។ ឧត្តមសេនីយ៍ Prawit Wongsuwon និយាយថា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុមានជំងឺដាច់សរសៃឈាមខួរក្បាល។ រំលឹកដែរថាលោក Predee Daochai ដែលជាអតីតប្រធានធនាគារ
September 2, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សេតវិមាននៅថ្ងៃអង្គារបានច្រានទៅវិញចំពោះការព្រួយបារម្ភរបស់អង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីមន្រ្តីសុខភាពអាមេរិកម្នាក់បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 អាចត្រូវបានអនុម័តដោយមិនចាំបាច់បញ្ចប់ការសាកល្បងចុងក្រោយ។ អ្នកនាំពាក្យសេតវិមានលោក Judd Deere បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហរដ្ឋអាមេរិកនឹងបន្តចូលរួមជាមួយដៃគូអន្តរជាតិរបស់យើង ដើម្បីធានាថាយើងកម្ចាត់វីរុសនេះ ប៉ុន្តែយើងនឹងមិនត្រូវមានការបង្អាក់ដោយអង្គការពហុភាគីពុករលួយ អង្គការសុខភាពពិភពលោក និងប្រទេសចិនឡើយ»។ លោកបានមានប្រសាសន៍ថា៖«ប្រធានាធិបតីនេះ (ដូណាល់ត្រាំ) នឹងចំណាយប្រាក់តាមដែលអាចទៅបាន ដើម្បីធានាថាវ៉ាក់សាំងថ្មី ស្របតាមស្តង់ដារមាសរបស់ FDA របស់យើង ទាំងសុវត្ថិភាព និងប្រសិទ្ធភាព ហើយត្រូវបានធ្វើតេស្តយ៉ាងហ្មត់ចត់ និងអាចជួយសង្គ្រោះជីវិតមនុស្ស»៕ អត្ថបទ៖ លីដា ប្រភព៖
September 2, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមសារព័ត៌មាន Bangkok Post បានរាយការណ៍ថា ទន្លេមួយខ្សែនៅក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងតែពោពេញដោយកាកសំណល់វេជ្ជសាស្រ្តដែលកើតចេញពីការព្យាបាលជំងឺកូវីដ ១៩ ។ ទន្លេមួយខ្សែនេះមានឈ្មោះថា Cisadane មានប្រវែងសរុបប្រមាណជា ១៣៨ គីឡូម៉ែត្រ និងជាទន្លេដ៏សំខាន់មួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ប្រភពខាងលើបានបន្តថា កាកសំណល់វេជ្ជសាស្ត្រដែលគេបានប្រទះឃើញនៅពេញទន្លេ Cisadane មានដូចជា ម៉ាស់ សឺរ៉ាំង និងសំលៀកបំពាក់ការពារមេរោគជាដើម។ ចំពោះមូលហេតុដែលបង្កឲ្យមានបញ្ហានេះវិញត្រូវបានប្រភពខាងបញ្ជាក់ថា ដោយសារតែកាលពីខែឧសភាកន្លងទៅនេះមានហេតុការណ៍បាក់ដីមួយកន្លែងបានកើតឡើងនៅចំកន្លែងផ្ទុកសំរាម ហើយហេតុការណ៍នោះបានធ្វើឲ្យសំរាមជាច្រើនត្រូវហូរចូលទៅក្នុងទឹកទន្លេ។ សម្រាប់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលរស់នៅក្បែរទឹកទន្លេបានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាសំរាមនេះ ព្រោះគេខ្លាចថាវាអាចជាភ្នាក់ងារចម្លងមេរោគកូវីដ ១៩ និងមេរោគផ្សេងៗជាច្រើនទៀតផងដែរ៕ អត្ថបទ៖ភក្តី ប្រភព៖ Bangkok Post
September 2, 2020 - អន្តរជាតិ
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) គ្រោងនឹងប្រកាសខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃពុធនេះ ដើម្បីដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកំពុងកាន់អំណាច ហើយរូបគាត់ក៏ត្រូវបានគេពេញចិត្តយ៉ាងខ្លាំងក្នុងការឈរជាបេក្ខភាពជានាយករដ្ឋមន្ត្រី បន្ដវេនពីលោក ស៊ីនហ្សូ អាបេ ។ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា មិនទាន់បានប្រកាសថា លោកនឹងឈរឈ្មោះជានាយករដ្ឋមន្រ្តីទេ ប៉ុន្តែប្រភពព័ត៌មានបានប្រាប់រ៉យទ័រថា លោកធ្លាប់បានបង្ហាញពីបំណងរបស់គាត់។ មេដឹកនាំរបស់គណបក្សនេះប្រាកដជានឹងក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប។ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា នឹងត្រូវប្រកួតប្រជែងជាមួយអតីតរដ្ឋមន្រ្តីការពារជាតិលោក Shigeru Ishiba និងអតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Fumio Kishida សម្រាប់មុខតំណែងជានាយករដ្ឋមន្ត្រីជប៉ុនបន្ដវេនពីលោក ស៊ីនហ្សូ
September 2, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press បានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានចេញបញ្ជាជាសាធារណៈដល់មន្រ្តីគយកំពូលរបស់ប្រទេស ឱ្យធ្វើការបាញ់ និងសម្លាប់ពួកអ្នករត់ពន្ធគ្រឿងញៀន ដែលការប្រកាសនេះជាការគំរាមកំហែងសាហាវបំផុតមួយ ចាប់តាំងពីរូបគាត់បានដឹកនាំប្រទេសក្នុងរយៈពេល ៤ឆ្នាំ មកនេះ។ លោកបដិសេធជាដាច់ខាតចំពោះការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ប៉ុន្តែបានគំរាមម្តងហើយម្តងទៀត និងជាចំហ ដល់អ្នកជួញដូរគ្រឿងញៀនទាំងឡាយ ជាមួយនឹងការបាញ់សម្លាប់។ លោក Rodrigo Duterte បានចេញបទបញ្ជាទៅកាន់ប្រធានការិយាល័យគយលោក Rey Leonardo Guerrero នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ ដែលស្រង់ចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីស្តីពីជំងឺ COVID-19 នៅយប់ថ្ងៃច័ន្ទ។ លោក Rey Leonardo
September 1, 2020 - អន្តរជាតិ
នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងអ្នកស្រី Carrie Lam នៅថ្ងៃអង្គារនេះ បានជំរុញឱ្យអ្នកស្រុកទាំងអស់ត្រូវទៅធ្វើតេស្តរកជំងឺ COVID-19 ខណៈកម្មវិធីពិនិត្យដោយឥតគិតថ្លៃដ៏ធំមួយ របស់ទីក្រុងកំពុងចាប់ផ្តើម ដោយមានជំនួយពីអ្នកជំនាញវេជ្ជសាស្ត្រមកពីចិនដីគោក។ រាល់ប្រជាជនហុងកុងទាំងអស់នឹងមានសិទ្ធិទទួលការធ្វើតេស្តដោយឥតគិតថ្លៃ ជាផ្នែកមួយនៃកម្មវិធីតេស្តសហគមន៍ស្ម័គ្រចិត្តជាសកល (UCTP) ។ ទិន្នន័យជាផ្លូវការបង្ហាញថា គិតត្រឹមល្ងាចថ្ងៃច័ន្ទមនុស្សប្រមាណ ៥៥៣,០០០នាក់ បានចុះឈ្មោះដោយជោគជ័យ។ អ្នកស្រី Carrie Lam បានកត់សម្គាល់ថា ការធ្វើតេស្តដ៏ធំនេះនឹងជួយឱ្យរកឃើញករណីដែលមិនមានរោគសញ្ញាទាំងអស់ ដោយសារតែអ្នកជំងឺប្រភេទនេះជាចំណែក ១ ភាគ ៤ នៃករណីថ្មីៗ។ នាយកប្រតិបត្តិបានអះអាងថា ភាពឯកជននឹងត្រូវបានការពារ ព្រោះមន្ទីរពិសោធន៍នឹងមិនត្រូវបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនអំពីអ្នកធ្វើតេស្តឡើយ។ គួរឱ្យដឹងដែរថាទីក្រុងហុងកុងមានករណីបានបញ្ជាក់ចំនួន ៤,៨០០នាក់ ចាប់តាំងពីជំងឺបានវាយប្រហារទីក្រុងកាលពីចុងខែមករា ដោយមានអ្នកស្លាប់ចំនួន
September 1, 2020 - អន្តរជាតិ
នាយករដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) លោក Stephen Hahn បានស្នើឱ្យមានការយល់ព្រមជាបន្ទាន់ចំពោះវ៉ាក់សាំងការពារជំងឺ COVID-19 មុនពេលការសាកល្បងព្យាបាលចុងក្រោយត្រូវបញ្ចប់ នេះបើយោងតាមបទសម្ភាសន៍របស់គាត់ជាមួយកាសែត Financial Times របស់អង់គ្លេស។ លោកបាននិយាយថា ការអនុញ្ញាតជាបន្ទាន់អាចត្រូវបានធ្វើឡើងនៅមុនពេលការសាកល្បងដំណាក់កាលទី៣ ត្រូវចប់ជាស្ថាពរ ដរាបណាមន្រ្តីគិតថា អត្ថប្រយោជន៍មានច្រើនជាងហានិភ័យ។ លោក Stephen Hahn បានបន្ថែមថា វានឹងអាស្រ័យលើអ្នកអភិវឌ្ឍន៍វ៉ាក់សាំង ដើម្បីដាក់ពាក្យសុំការយល់ព្រមនេះ។ ជម្រាបដែរថា វ៉ាក់សាំងជាធម្មតាត្រូវបានផ្តល់ជូនសាធារណជន លុះត្រាតែរដ្ឋាភិបាលបានពិនិត្យសុវត្ថិភាព និងប្រសិទ្ធភាពរបស់ពួកវា។ ប៉ុន្តែប្រធានាធិបតីលោក ដូណាល់ត្រាំ បានគិតថា FDA ពន្យារពេលក្នុងដំណើរការនេះ ដោយបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter
September 1, 2020 - អន្តរជាតិ
គណៈកម្មការអឺរ៉ុបនិយាយថា ខ្លួននឹងចូលរួមក្នុងគំនិតផ្តួចផ្តើមមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅពេលអនាគត។ ក្រុមប្រឹក្សាប្រតិបត្តិរបស់សហគមន៍អឺរ៉ុបបានប្រកាសសេចក្តីសម្រេចនេះកាលពីថ្ងៃច័ន្ទ ហើយខ្លួនក៏នឹងបរិច្ចាគថវិកាប្រមាណ ៤៧៨ លានដុល្លារ ដល់គម្រោងនេះ ដែលមានឈ្មោះថា COVID-19 Vaccine Global Accessility Facility ឬ កម្មវិធី COVAX ។ អគ្គនាយករងអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានស្វាគមន៍ចំពោះការប្រកាសនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ដោយមានប្រសាសន៍ថា៖«កិច្ចសហការជាសកលគឺជាមធ្យោបាយតែមួយគត់ ដើម្បីជំនះជំងឺរាតត្បាតរាតត្បាតសកល»។ លោកបាននិយាយថា អង្គការសុខភាពពិភពលោកនឹងបន្តធ្វើការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បីធានាថានៅពេលដែលមានវ៉ាក់សាំង ប្រទេសទាំងអស់នឹងអាចរកទិញវាបាន។ គិតត្រឹមថ្ងៃទី២៤ ខែសីហា មានប្រទេសនិងតំបន់ចំនួន
September 1, 2020 - អន្តរជាតិ
នៅថ្ងៃច័ន្ទនេះអង្គការសុខភាពពិភពលោក (WHO) បានទទូចដល់បណ្តាប្រទេសនានា ឱ្យបន្តអនុវត្តវិធានការសុវត្ថិភាព ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ដូចជាការកំណត់ការប្រមូលផ្តុំសាធារណៈ និងការពារក្រុមងាយរងគ្រោះ ខណៈប្រទេសនានាព្យាយាមបើកអាជីវកម្ម និងសេវាកម្មខ្លួនឡើងវិញ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ពីទីស្នាក់ការអង្គការសុខភាពរបស់អង្គការសហប្រជាជាតិថា មានការការពារកាន់តែច្រើនគឺកាន់តែល្អ ហើយការបើកទ្វារដោយគ្មានវិធានការការពារ គឺដូចជាគ្រោះមហន្តរាយមួយ។ លោកបានបន្ថែមថា មិនគួរមានប្រទេសដែលគិតថាជំងឺនេះបានផុតទៅហើយនោះទេ ហើយលោកក៏បានលើកឡើងពីវិធានការចំនួន ៤ ដើម្បីទប់ស្កាត់ការរាតត្បាតដូចជា៖ ទី១ ទប់ស្កាត់ការរៀបចំព្រឹត្តិការណ៍ ដោយសារថាករណីមួយចំនួនត្រូវបានមើលឃើញថា ឆ្លងចេញពីកន្លែងប្រមូលផ្តុំ ក្លឹបកម្សាន្ត កីឡដ្ឋាន និងកន្លែងគោរពព្រះ។ ទី២ គឺទប់ស្កាត់មរណភាព
September 1, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសថៃ មានគម្រោងចង់ស្នើសុំកម្ពុជា បង្កាត់ពូជសត្វរមាំង (Eld’s deer) សម្រាប់កម្មវិធីបង្កាត់ពូជរបស់ពួកគេ ដើម្បីលើកកម្ពស់ប្រភេទសត្វដែលជិតផុតពូជ។ រដ្ឋមន្ត្រីលោក Varawut Silpa-archa បានប្រកាសពីផែនការនេះ នៅដែនជម្រកសត្វព្រៃ Phukiew ក្នុងខេត្ត Chaiyaphum ដែលជាកន្លែងដែលលោកធ្លាប់ត្រួតពិនិត្យការដោះលែងសត្វរមាំង ដែលកើតនៅមជ្ឈមណ្ឌលចិញ្ចឹមរបស់ក្រសួងនៅខេត្ត Chon Buri ។ ក្រសួងធ្លាប់បានពិភាក្សាអំពីផែនការនេះជាមួយសមភាគីមកពីប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា តាំងពីមុនពេលមានវិបត្តិជំងឺ COVID-19 មកម៉្លេះ ហើយនឹងបន្ដពិភាក្សាគ្នាឡើងវិញឆាប់ៗ។ គួរឱ្យដឹងដែរថា នៅប្រទេសថៃមានសត្វរមាំងប្រមាណ ១០០ក្បាល ហើយពាក់កណ្តាលនៃពួកវាត្រូវបានចិញ្ចឹម
September 1, 2020









