- autoadmin
- អន្តរជាតិ
ការិយាល័យរដ្ឋអាជ្ញាបាននិយាយថា ប្រទេសចិនបានចាប់ខ្លួនជនសង្ស័យជិត ៥,៨០០នាក់ ទាក់ទងនឹងករណីសម្លាប់បុគ្គលិកពេទ្យ លក់ឧបករណ៍វេជ្ជសាស្ត្រ និងនិយាយកុហកអំពីប្រវត្តិធ្វើដំណើររបស់ពួកគេ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២០។ មានករណីមួយទាក់ទងនឹងអ្នកទិញម្នាក់បានវាយអ្នកទិញម្នាក់ទៀតរហូតដល់ស្លាប់ ដែលគ្រាន់តែគាត់រំលឹកឱ្យពាក់ម៉ាសនៅផ្សារទំនើបប៉ុណ្ណោះ។ ករណីមួយទៀតគឺជនសង្ស័យបានជិះរថយន្តបុកសម្លាប់បុគ្គលិកពេទ្យ និងមួយទៀតបានចាក់ទៅលើអ្នកត្រួតពិនិត្យសុខភាព នៅពេលដែលគាត់កំពុងធ្វើការវាស់កម្ដៅដល់ពលរដ្ឋ។ មួយចំនួនក្នុងចំណោមពួកគេក៏ត្រូវបានគេចោទប្រកាន់ពីបទកិបកេងលុយ ដែលប្រមូលបានពីអ្នករៃអង្គាសថវិកាដើម្បីជួយអ្នកជំងឺ ការលក់ឧបករណ៍វេជ្ជសាស្ត្រ និងនិយាយកុហកអំពីប្រវត្តិធ្វើដំណើរ ឬស្ថានភាពសុខភាពរបស់ពួកគេជាដើម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ប្រជាជន ៥,៧៩៧ នាក់ ត្រូវបានចាប់ខ្លួន និង ៦,៧៥៥នាក់ ត្រូវបានកាត់ទោស។ យ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងជាប់ឃុំឃាំងនៅឡើយ ឬក៏មានអ្នកបានកាត់ទោសរួចហើយនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖
September 1, 2020 - អន្តរជាតិ
ថៃ៖ បុរសជាអ្នកបើករថយន្តតាក់ស៊ីនៅក្នុងទីក្រុងបាងកកប្រទេសថៃម្នាក់ត្រូវបានអាជ្ញាធរថៃសម្រេចធ្វើការផាកពិន័យជាប្រាក់ចំនួន ១ ០០០ បាត (៣២ ដុល្លារអាមេរិក) បន្ទាប់ពីគាត់បានរចនាផ្នែកខាងក្នុងរថយន្តរបស់គាត់ឲ្យមានលក្ខណៈដូចនៅក្នុងព្រៃអីចឹង។ បើយោងតាមសារព័ត៌មាន Coconuts បានរាយការណ៍ថា ម្ចាស់រថយន្តតាក់ស៊ីរូបនេះមានឈ្មោះថា Wichai Chinwong ហើយរថយន្តដែលគាត់ប្រើប្រាស់សម្រាប់ដឹកភ្ញៀវនោះគឺជារថយន្តប្រភេទ ១២ កៅអី។ ដើម្បីទាក់ទាញភ្ញៀវរបស់គាត់ឲ្យមានការចាប់អារម្មណ៍ក្នុងការធ្វើដំណើរខ្លាំងនោះ លោក Wichai Chinwong បានកែលម្អផ្នែកខាងលើដំបូងរថយន្តរបស់គាត់ឲ្យមានលក្ខណៈដូចជាវល្លិធំៗ ឬវល្លិស័ក្កសិទ្ធដែលមាននៅក្នុងព្រៃជ្រៅអីចឹង។ បើទោះការតុបតែងរថយន្តដូចនេះគឺជាគំនិតច្នៃប្រឌិដ្ឋដ៏ខ្ពស់មួយក៏ពិតមែន តែសម្រាប់គោលការណ៍សុវត្ថិភាពវិញគឺវាមិនត្រឹមត្រូវឡើយ ព្រោះគ្រឿងតុបតែងលម្អនោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរបានក្នុងករណីរថយន្តមានបញ្ហាអ្វីមួយកើតឡើង។ នៅចំពោះមុខស្ថានភាពនេះ ប៉ូលិសចរចារណ៍ប្រចាំទីក្រុងបាងកកបានសម្រេចពិន័យលោក Wichai Chinwong ជាទឹកប្រាក់ចំនួន ១ ០០០ បាត (៣២
September 1, 2020 - អន្តរជាតិ
យោងតាមសារព័ត៌មាន VNexpress បានឱ្យដឹងថា វៀតណាមបានកំណត់ថា នរណាក៏ដោយដែលលក់ស្រាបៀរដល់ក្មេងអាយុក្រោម ១៨ឆ្នាំ នឹងត្រូវពិន័យ ៥០០,០០០ ទៅ ១លានដុង (២២-៤៣ ដុល្លារ) ក្រោមក្រឹត្យថ្មីរបស់រដ្ឋាភិបាល ដែលវានឹងចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆាប់ៗខាងមុខនេះហើយ។ ការពិតទៅវៀតណាមធ្លាប់មានការរឹតត្បឹតលើការលក់គ្រឿងស្រវឹងនេះដែរ ប៉ុន្តែក្រឹត្យកាលពីឆ្នាំ២០១៣ បានដាក់ទណ្ឌកម្មតែការលក់ជាតិអាកុលដល់មនុស្សមិនទាន់គ្រប់អាយុ ប៉ុន្តែមិនបានរឹតត្បឹតលើស្រាបៀរនោះទេ។ នេះមានន័យថា អ្នកផលិតស្រាបៀរត្រូវបញ្ជាក់ការរឹតត្បឹតនេះដល់អ្នកលក់ ហើយអ្នកលក់មានតួនាទីពិនិត្យអាយុរបស់អ្នកទិញ។ ការផាកពិន័យអាចកើនឡើងដល់ ៣-៥ លានដុង សម្រាប់ការលក់គ្រឿងស្រវឹង និងស្រាបៀរតាមរយៈម៉ាស៊ីនលក់ ឬនៅទីតាំងហាមឃាត់ ដូចជាគ្រឹះស្ថានអប់រំ និងកន្លែងកម្សាន្តសម្រាប់ពលរដ្ឋអាយុក្រោម ១៨ឆ្នាំ។ អ្នកដែលជួលបុគ្គលិកអាយុក្រោម ១៨ឆ្នាំ មកធ្វើជាកម្មករផលិត
August 31, 2020 - អន្តរជាតិ
តុលាការព្រហ្មទណ្ឌថៃបានកាត់ទោសខ្មាន់កាំភ្លើងម្នាក់ ពីបទបាញ់សម្លាប់មនុស្ស ៣នាក់ ដោយក្នុងនោះមានមនុស្សធំ ២នាក់ និងក្មេងអាយុ ២ឆ្នាំម្នាក់ នៅអំឡុងពេលធ្វើការប្លន់ហាងលក់មាសមួយនៅផ្សារទំនើបក្នុងខេត្តលុបបូរី កាលពីថ្ងៃទី០៩ ខែមករា ដើមឆ្នាំ២០២០។ ជនល្មើសឈ្មោះថា Prasittichai Khaokaew ហៅ Golf អាយុ ៣៨ឆ្នាំ ជាអតីតនាយកសាលាបឋមសិក្សាមួយ នៅខេត្តស៊ីងបូរី ត្រូវបាននាំខ្លួនទៅកាន់តុលាការព្រហ្មទណ្ឌថៃនៅទីក្រុងបាងកក កាលពីថ្ងៃទី២៧ ខែសីហា ថ្មីៗនេះ ដើម្បីស្តាប់សាលក្រមរបស់តុលាការ។ ជនល្មើសត្រូវបានរកឃើញថា មានពិរុទ្ធ លើបទចោទប្រកាន់ចំនួន ៩ រួមមានបទឃាតកម្ម ៣ ករណី និងការប៉ុនប៉ងធ្វើឃាត។ រំលឹកដែរថា
August 31, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានសម្រេចពន្យារកិច្ចព្រមព្រៀងទិញនាវាមុជទឹកចំនួន ២គ្រឿង ពីប្រទេសចិន ដែលមានតម្លៃរហូតដល់ទៅ ៧២៤លានដុល្លារអាមេរិក បន្ទាប់ពីទទួលរងការរិះគន់ជាច្រើន ចំពេលដែលប្រទេសជាតិផ្ទាល់កំពុងមានវិបត្តិសេដ្ឋកិច្ចដោយសារជំងឺ COVID-19។ ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ប្រទេសថៃជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលទិញគ្រឿងសភាវុធផ្នែកជើងទឹកពីប្រទេសចិន និងបានបញ្ចប់ការទិញនាវាមុជទឹកចំនួន ៣ កាលពីឆ្នាំ២០១៧ ហើយនាវាទី១ នឹងមកដល់នៅឆ្នាំ២០២៣។ យ៉ាងណាកាលពីដើមខែកន្លងទៅ ប្រទេសថៃបានអនុម័តការទិញនាវាមុជទឹកចំនួន ២គ្រឿង បន្ថែមទៀត ក្នុងតម្លៃ ២២.៥លានបាត ឬ ៧២៤លានដុល្លារ ប៉ុន្តែវាបានទទួលការរិះគន់យ៉ាងខ្លាំង ដោយសារថាប្រទេសនេះកំពុងជួបវិបត្តិសេដ្ឋកិច្ចស្រាប់។
August 31, 2020 - អន្តរជាតិ
ថៃ៖ ក្រុមស្រ្តីមានគ្នាប្រមាណជា ៦០ នាក់មកពីភូមិមួយចំនួននៅក្នុងភាគខាងត្បូងនៃខេត្តស៊ូរ៉ាតថានី ប្រទេសថៃ បានរត់មកប្ដឹងអាជ្ញាធរព្រមគ្នាថា គណនីបណ្តាញសង្គម Facebook របស់ពួកគាត់ត្រូវគេលួចយកទៅប្រើប្រាស់ហើយគេបានយករូបថតរបស់គាត់ទៅផ្សព្វផ្សាយធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពជាច្រើនទៀតផង។ បើតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រុមស្រ្តីជាជនរងគ្រោះមានអាយុចន្លោះពី ១៨ ទៅ ៤០ ឆ្នាំ អ្នកខ្លះនៅលីវនិងអ្នកខ្លះមានគ្រួសារ ហើយពួកគាត់ទាំងអស់សុទ្ធតែជាពលរដ្ឋត្រឹមត្រូវមិនមែនជាស្ត្រីលក់ខ្លួនឡើយ។ យ៉ាងណាក្តី ក្រុមជនខិលខូចដែលជាអ្នកជំនាញផ្នែក IT នោះ បានចូលទៅគ្រប់គ្រងគណនី Facebook របស់ពួកគាត់និងបានយករូបថតរបស់ពួកគាត់ទៅផ្សព្វផ្សាយលក់សេវាកម្មម៉ាស្សា សេវាផ្លូវភេទ និងសេវាជជែកកំសាន្តពីបញ្ហាផ្លូវភេទជាដើម។ ក្រោយមានការផ្សព្វផ្សាយដូចបានជម្រាបជូនខាងលើនេះ មានគណនីរបស់ជនរងគ្រោះមួយចំនួនទទួលបានការចាប់អារម្មណ៍និងមានអ្នកយល់ព្រមទិញសេវាផ្លូវភេទដែលបានផ្សព្វផ្សាយលក់នោះទៀតផង ខណៈក្រុមស្រ្តីរងគ្រោះលែងហ៊ានចេញក្រៅផ្ទះនិងទៅធ្វើការងារហើយ ព្រោះខ្លាចគេច្រលំមករកសេវាផ្លូវភេទពីពួកគាត់។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះ
August 31, 2020 - អន្តរជាតិ
លោក ស៊ីនហ្សូ អាបេ និងលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទជុំវិញការសម្រេចចិត្តរបស់លោក អាបេ នៅក្នុងការលាលែងពីតំណែងជានាយករដ្ឋមន្រ្តីជប៉ុន ហើយកិច្ចពិភាក្សានេះត្រូវបានគេជឿជាក់ថា បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ពួកគេដែលនឹងនៅតែបន្ត។ លោក អាបេ និងលោក ត្រាំ បានជជែកគ្នាប្រហែល ៣០នាទី នៅម៉ោង ១០ព្រឹក (ម៉ោងនៅជប៉ុន) នៅថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នេះផ្ទាល់តែម្ដង ហើយគេជឿថា លោក អាបេ បានអរគុណលោក ត្រាំ ចំពោះទំនាក់ទំនងល្អដែលពួកគេបានកសាងកន្លងមក។ លោកទាំង ២ ក៏ទំនងជាបានបញ្ជាក់ពីសារសំខាន់នៃមិត្តភាព
August 31, 2020 - កូវីដ-១៩
ឥណ្ឌា៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី ៣០ ខែ សីហា ម្សិលមិញនេះ ឥណ្ឌាបានជួបប្រទះនូវកំណត់ត្រាឆ្លងជំងឺកូវីដ ១៩ ដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានទាល់តែសោះនៅលើពិភពលោក ពោលគឺត្រឹមរយៈពេលមួយថ្ងៃឥណ្ឌាមានចំនួនអ្នកឆ្លងថ្មីរហូតដល់ ៧៨,៧៦១ ករណីឯណោះ។ គេនៅចាំបានថា រាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មកមានតែប្រទេសអាមេរិកប៉ុណ្ណោះដែលធ្លាប់មានករណីអ្នកឆ្លងច្រើនប្រចាំថ្ងៃដោយកាលពីថ្ងៃទី ១៧ កក្កដា កន្លងទៅនេះអាមេរិកធ្លាប់មានចំនួនអ្នកឆ្លងសរុបចំនួន ៧៧ ៦៣៨ ករណីក្នុងមួយថ្ងៃ។ យ៉ាងណាក្តី គិតត្រឹមពេលនេះពេលនេះកំណត់ត្រាមានអ្នកឆ្លងជំងឺកូវីដ ១៩ ខ្ពស់បំផុតប្រចាំថ្ងៃគឺបានទៅលើប្រទេសឥណ្ឌាវិញហើយ។ នៅចំពោះមុខស្ថានភាពនេះ លោក Narendra Modi
August 31, 2020 - អន្តរជាតិ
ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ បានជាប់ជាមួយកន្ទុយខ្លែងហើរទៅលើមេឃយ៉ាងរន្ធត់ បន្ទាប់ពីមានខ្យល់បក់យ៉ាងខ្លាំងមួយ បានវាយប្រហារតំបន់នេសាទ Nanliao Harbor កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។ ហេតុការណ៍បានកើតឡើងនៅក្នុងមហោស្រពខ្លែងអន្តរជាតិឆ្នាំ២០២០ ដែលបានចាប់ផ្តើមនៅចុងសប្តាហ៍មុន ក្នុងទីក្រុង Hsinchu នៅពេលដែលកន្ទុយខ្លែងបានជាប់ចំពាក់ជាមួយក្មេងស្រីរងគ្រោះ ហើយភ្លាមៗនោះក៏មានខ្យប់កន្ទាក់បក់មក ទើបបណ្ដាលឱ្យក្មេងស្រីហើរឡើងលើមេឃ។ ផ្អែកលើវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម ក្មេងស្រីនេះហាក់ដូចជាបានហោះនៅលើអាកាសអស់រយៈពេលជាច្រើនវិនាទី មុនពេលមានមនុស្សបានទាញខ្លែងចុះមកដីវិញ។ អ្នកចូលរួមក្នុងមហោស្រពក៏បានជួយចាប់ក្មេងស្រី នៅពេលដែលនាងធ្លាក់ចុះក្រោម ជាមួយនឹងសំឡេងស្រែកភ្ញាក់ផ្អើលជាមួយហេតុការណ៍។ យ៉ាងណាក៏ដោយក្មេងស្រីរងគ្រោះមិនមានហានិភ័យដល់ជីវិតទេ ដោយគ្រាន់តែមានស្នាមរយះនៅលើ-ក និងមុខតិចតួច។ ចង់ជ្រាបច្បាស់ពីហេតុការណ៍ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖ អត្ថបទ៖ លីដា ប្រភព៖ Taiwan News
August 31, 2020 - អន្តរជាតិ
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបាននិយាយថា ជំងឺរាតត្បាត COVID-19 នៅប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរកឃើញថា ជាប្រភេទដែលមានការឆ្លងរាលដាលលឿនជាងធម្មតា ១០ដង ប៉ុន្តែវាមិនសូវមានហានិភ័យដល់ជីវិតទេ។ ឥណ្ឌូនេស៊ីបាននិយាយថា ខ្លួនបានរកឃើញប្រភេទហ្សែន D614G ពីសំណាករបស់អ្នកជំងឺ ដែលអម្បូរនេះផ្ទាល់ត្រូវបានអង្គការសុខភាពពិភពលោក (WHO) រកឃើញដំបូងនៅក្នុងខែកុម្ភៈ ហើយវាជាអម្បូរដែលបានចម្លងនៅទ្វីបអឺរ៉ុប និងអាមេរិក ក៏ដូចជាសាំងហ្គាពួរ និងម៉ាឡេស៊ី ដែលជាប្រទេសនៅជិតខាងខ្លួនផងដែរ។ ឥណ្ឌូនេស៊ីក៏បានរាយការណ៍ពីអ្នកឆ្លងថ្មីចំនួន ២,៨៥៨នាក់ កាលពីថ្ងៃអាទិត្យ ដែលទាបជាងកំណត់ត្រាកាលពីថ្ងៃមុន ដែលមានចំនួន ៣,៣០៨នាក់ ប៉ុន្តែចំនួនប្រចាំថ្ងៃជាមធ្យមក្នុងខែនេះគឺខ្ពស់ជាងខែមុន។ D614G ត្រូវបានគេឱ្យឈ្មោះថាជាប្រភេទ «ឆ្លងខ្លាំងតែហានិភ័យទាប» ហើយឥឡូវនេះឥណ្ឌូនេស៊ីកំពុងសិក្សាបន្ថែមទៀតថា តើនេះជាមូលហេតុដែលធ្វើឱ្យប្រទេសខ្លួន កើនឡើងនូវករណីថ្មីៗក្នុងរយៈពេលចុងក្រោយនេះ ឬយ៉ាងណា។ គួរឱ្យដឹងដែរថា
August 31, 2020









