- autoadmin
- អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងមនុស្សជាង ២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ននៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារព្យុះទីហ្វុងម៉ៃសាក់ (Maysak) បានបោកបក់កាត់ឧបទ្វីបនេះ។ ព្យុះទីហ្វុងម៉ៃសាក់ដែលយកឈ្មោះតាមពាក្យកម្ពុជា បានធ្វើឱ្យមានការបាក់ដីនៅព្រឹកថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៊ូសាន នៅឆ្នេរសមុទ្រភាគខាងត្បូង ដោយបណ្តាលឱ្យរលំបង្គោលភ្លើងនិងដើមឈើ និងលិចផ្លូវ។ មនុស្សជាង ២,២០០នាក់ បានជម្លៀសទៅកាន់ទីជំរកបណ្តោះអាសន្ន ហើយផ្ទះប្រមាណ ១២០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ពេញមួយយ ប់នៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេស និងនៅកោះជេជូ។ ចំណែកអ្នកដែលបានស្លាប់គឺជាស្ត្រីម្នាក់ ដែលបានស្លាប់នៅពេលដែលខ្យល់បក់ខ្លាំងមួយបានបំបែកបង្អួចអាផាតមិនរបស់គាត់។ ព្យុះម៉ៃសាក់កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតនៃឧបទ្វីបកូរ៉េចូលទៅក្នុងសមុទ្រជប៉ុន ដែលគេស្គាល់ថាសមុទ្រខាងកើតនៅក្នុងប្រទេសកូរ៉េ ជាមួយនឹងល្បឿនរហូតដល់ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្ដិ៍
September 3, 2020 - អន្តរជាតិ
កំពូលតារាសម្តែងលំដាប់ពិភពលោកគឺលោក Dwayne Johnson ឬ ប្រិយមិត្តមួយចំនួនតែងហៅគាត់ថា The Rock បានប្រកាសជាសាធារណៈថា រូបគាត់ត្រូវបានធ្វើតេស្តជាមួយនិងជំងឺកូវីដ ១៩ ហើយ។ ដំណឹងនេះត្រូវបានធ្វើឡើងតាមរយៈគណនី Instagram ផ្លូវការរបស់ The Rock ហើយរូបលោកគឺជាអ្នកធ្វើសេចក្តីប្រកាសនេះដោយផ្ទាល់តែម្តង។ តាមរយៈវីដេអូផ្លូវការនោះ The Rock បានឲ្យដឹងថា មិនមែនមានតែគាត់ទេដែលបានឆ្លងនូវជំងឺកូវីដ ១៩ តែសមាជិកនៅក្នុងគ្រួសាររបស់គាត់មួយចំនួនទៀតមានទាំងប្រពន្ធនិងកូនតូចៗផង ក៏បានឆ្លងនូវជំងឺនេះដូចនេះផងដែរ។ ក្រៅតែពីបានជូនដំណឹងអំពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់គាត់ The Rock ក៏បានឆ្លៀតពេលអំពាវនាវឲ្យប្រជាពលរដ្ឋនិងអ្នកគាំទ្ររបស់គាត់ទាំងអស់ត្រូវបន្តអនុវត្តវិធានការអនាម័យឲ្យបានត្រឹមត្រូវដូចជាពាក់ម៉ាស់ រក្សាគំលាតសង្គម និងកាត់បន្ថយការជួបជុំដែលមិនចាំបាច់ជាដើម ដើម្បីកាត់បន្ថយអត្រានៃការចម្លងជំងឺកូវីដ ១៩ ឲ្យនៅកម្រិតទាបបំផុត។
September 3, 2020 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺសហព័ន្ធ (CDC) បានជូនដំណឹងទៅអាជ្ញាធរសុខាភិបាលក្នុងរដ្ឋទាំង៥០ថា ពួកគេអាចរំពឹងនឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលអាចរកបាននៅចុងខែតុលា ដល់ដើមខែវិច្ឆិកា។ កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា CDC បានចេញសេចក្តីណែនាំសម្រាប់មន្រ្តីសុខភាពសាធារណៈ ដើម្បីត្រៀមចែកចាយវ៉ាក់សាំងឱ្យបានឆាប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា។ ទូរទស្សន៍ ABC ក៏បានរាយការណ៍ផងដែរថា CDC បានបញ្ជូនឯកសារចុះថ្ងៃទី២៧ ខែសីហា ទៅកាន់មន្ទីសុខាភិបាល ស្នើសុំឱ្យពួកគេធ្វើ ឬរៀបចំឱ្យបានឆាប់រហ័ស ដើម្បីឱ្យកន្លែងចាក់វ៉ាក់សាំងត្រៀមរួចរាល់នៅថ្ងៃទី០១ ខែវិច្ឆិកា។ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលកំពុងត្រូវបានអភិវឌ្ឍមិនទាន់បានឆ្លងផុតដំណាក់កាលចុងក្រោយនៃការសាកល្បងគ្លីនិកនៅឡើយទេ ប៉ុន្តែប្រទេសចិននិងរុស្ស៊ីបានអនុញ្ញាតការប្រើប្រាស់របស់ពួកគេ ហើយអាជ្ញាធរអាមេរិកក៏បានណែនាំថា នឹងអនុម័តការប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ដូចគ្នា។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានលើកឡើងពីការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញថា វ៉ាក់សាំងអាចត្រូវបានចែកចាយមុនពេលពិនិត្យឱ្យបានគ្រប់គ្រាន់អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់ពួកវា ក្រោមសម្ពាធពីប្រធានាធិបតី
September 3, 2020 - អន្តរជាតិ
ថៃ៖ ក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ត្រូវបានភ្លើងឆាបឆេះបង្កឲ្យមានរបួសធ្ងន់ធ្ងរ ខណៈរូបគេបានយកទឹកអាកុលសម្រាប់លាងដៃយ៉ាងច្រើនមកលាបលើដៃនិងរាងកាយហើយបន្ទាប់មកទៀតរូបគេបានយកដែកកេះមកកេះលេងនិងបង្កឲ្យមានភ្លើងឆេះភ្លាមតែម្តង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន 7 News បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Samut Prakan ភាគខាងជើងនៃប្រទេសថៃ។ ប្រភពបានបន្តថា នៅក្នុងថ្ងៃកើហេតុនោះក្មេងរងគ្រោះដែលមានឈ្មោះថា Captain Chuenbubpha រួមជាមួយនឹងបងប្អូនម្នាក់ទៀតឈ្មោះ Nonoe អាយុ ៥ ឆ្នាំ បានធ្វើសកម្មភាពលេងទឹកអាកុលនិងដែកកេះជាមួយគ្នា តែពេលកើតហេតុកុមារ Nonoe ហាក់មិនរងរបួសធ្ងន់ធ្ងរឡើយ ខណៈ Captain Chuenbubpha មានរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ តាមរយៈបទពិសោធន៍អាក្រក់នេះសុំឪពុកម្តាយនិងអាណាព្យាបាលគ្រប់រូបត្រូវចេះយកចិត្តទុកដាក់ថែរក្សាទឹកអាកុលសម្រាប់លាងដៃឲ្យនៅឆ្ងាយពីដៃរបស់ក្មេងតូចៗ ព្រោះគ្រោះថ្នាក់ចៃដន្យអាចកើតមានគ្រប់ពេលប្រសិនបើលោកអ្នកធ្វេសប្រហែលតែបន្តិច៕ អត្ថបទ៖ ភក្តី ប្រភព៖
September 3, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ព្រឹត្តិប័ត្រ Royal Gazette បានឱ្យដឹងថា ព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn បានតែងតាំងអតីតអ្នកម្នាង Sineenat Wongvajirapakdi ព្រះជន្ម ៣៥វស្សា ជាព្រះស្នំឯករបស់ព្រះអង្គឡើងវិញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ ព្រឹត្តិប័ត្រកាលពីថ្ងៃទី២៩ ខែសីហា បានសរសេរថា៖«ដោយសារតែអ្នកម្នាង Sineenat Wongvajirapakdi គឺគ្មានកំហុសអ្វី ព្រះរាជាត្រាស់បង្គាប់ឱ្យអ្នកម្នាង Sineenat Wongvajirapakdi ទទួលបាននូវឋានន្តរសក្តិជាស្នំឯក Sineenat Bilaskalayani រួមជាមួយឋានៈនៅក្នុងរាជការនិងយោធា និងទទួលបានគ្រឿងឥស្សរយសគ្រប់ជាន់ថ្នាក់វិញ»។ សេចក្ដីជូនដំណឹងនេះមានន័យថាអ្នកម្នាងគឺស្អាតស្អំ ដែលបញ្ជាក់ថាទ្រង់មិនត្រូវបានគេដកតំណែងពីរាជ្សវង្ស តួនាទីក្នុងយោធា និងគ្រឿងឥស្សរយសនោះទេ។
September 2, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ សារព័ត៌មាន World of Buzz បានរាយការណ៍ថា មានវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីប្រមាណជា ១០០ នាក់បានស្លាប់បាត់បង់ជីវិត ព្រោះតែជំងឺកូវីដ ១៩ ដោយក្រុមវេជ្ជបណ្ឌិតទាំងអស់នោះមានអាយុចន្លោះត្រឹមតែពី ២៨ ដល់ ៣៩ ឆ្នាំប៉ុណ្ណោះ។ របាយការណ៍នេះត្រូវបានអាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីចាត់ទុកថា គឺជារឿងអកុសលបំផុតសម្រាប់បុគ្គលិកផ្នែកវេជ្ជសាស្រ្តរបស់ខ្លួន ព្រោះនាពេលកន្លងមកពួកគេបានខិតខំអស់កម្លាំងកាយចិត្ត និងពេលវេលាមកជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ដោយមិនគិតពីភាពនឿយហត់ ហើយលទ្ធផលចុងក្រោយបែរជាពួកគាត់បានឆ្លងនូវជំងឺកូវីដ ១៩ និងត្រូវស្លាប់ព្រោះតែជំងឺដ៏កាចសាហាវនេះយ៉ាងអាណោធអាធ័មបំផុត។ សូមបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីគឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយដែលមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ដ៏ច្រើនទូទាំងប្រទេស ស្របពេលដែលប្រទេសមួយនេះត្រូវប្រឈមនឹងការកើតមានគ្រោះធម្មតាជាតិជាច្រើនករណីទៀតដូចជាទឹកជំនន់ រញ្ជួញដី និងផ្ទុះភ្នំភ្លើងក្នុងពេលជាមួយគ្នាផងដែរ។ គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានចំនួនអ្នកជំងឺកូវីដ ១៩ សរុបនៅទូទាំងប្រទេសចំនួន
September 2, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ បានរាយការណ៍ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងមិនចូលរួមកម្មវិធី COVAX ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអភិវឌ្ឍ និងចែកចាយវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ក្រោមការផ្តួចផ្ដើមដោយអង្គការសុខភាពពិភពលោកនោះទេ ហើយបានហៅអង្គការនេះថាជាអង្គការពុករលួយ។ នេះគឺជាការឆ្លើយតបថ្មីមួយទៀត បន្ទាប់ពីលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីអង្គការមួយនេះ កាលពីខែកក្កដា ដោយកាលនោះលោកបាននិយាយថា WHO ត្រូវការការកែទម្រង់ ហើយអង្គការនេះបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសចិន។ ជម្រាបដែរថាកម្មវិធី COVAX ជាការផ្ដួចផ្ដើមរបស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងអនុញ្ញាតឱ្យប្រទេសនានា ទាញយកប្រយោជន៍វ៉ាក់សាំងដែលមានសក្តានុពល ដើម្បីធានាថាពលរដ្ឋរបស់ប្រទេសដែលចូលរួមទាំង ១៥០ប្រទេស បានទទួលវ៉ាក់សាំងគ្រប់គ្នានៅពេលវ៉ាក់សាំងដែលមានប្រសិទ្ធភាពផលិតចេញមក។ WHO និយាយថា
September 2, 2020 - អន្តរជាតិ
ថៃ៖ ក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបនាងត្រូវបានខាងសាលារៀនចាក់វ៉ាក់សាំងចូលទៅក្នុងរាងកាយនាងដោយមិនបានដឹងថា មានកំពុងមានអាការៈក្តៅខ្លួន។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងក្នុងតំបន់ Maharaj ក្រុងបាងកក ប្រទេសថៃ ហើយវ៉ាក់សាំងដែលក្មេងស្រីរងគ្រោះត្រូវចាក់នោះគឺជាវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ដែលរដ្ឋាភិបាលថៃបានសម្រេចផ្តល់ជូនដោយមិនគិតថ្លៃចំពោះក្រុមសិស្សសាលាភេទស្រីនៅទូទាំងប្រទេសថៃ។ យ៉ាងណាក្តី ចំពោះករណីអកុសលខាងលើនេះគឺក្មេងស្រ្តីរងគ្រោះមានអាការៈក្តៅខ្លួនស្រាប់ខណៈខាងសាលារៀនមិនបានដឹងរឿងនេះទេ ហើយបន្ទាប់ពីចាក់វ៉ាក់សាំងរួចក្មេងស្រីរងគ្រោះបានវិលមុខ ក្អួតចង្អោរ ថប់ដង្ហើម និងក្រោយមកក៏ដាច់ខ្យល់ស្លាប់តែម្តង។ គិតមកទល់នឹងពេលនេះប៉ូលិសជំនាញថៃក៏កំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះផងដែរ ដើម្បីរកឲ្យឃើញនូវមូលហេតុនិងអ្នកទទួលខុសត្រូវក្នុងករណីនេះឲ្យបានច្បាស់លាស់៕ អត្ថបទ៖ភក្តី ប្រភព៖ World of Buzz
September 2, 2020 - អន្តរជាតិ
ជើងហោះហើរក្នុងស្រុកនៅកូរ៉េខាងត្បូងប្រមាណ ៣០០ ត្រូវបានផ្អាកវិញភ្លាមៗ បន្ទាប់ពីមានការព្រមានពីព្យុះទីហ្វុង Maysak នៅថ្ងៃពុធ ទី០២ ខែកញ្ញានេះ ដែលវាកំពុងបក់សំដៅមករកឧបទ្វីបកូរ៉េទាំង២ ហើយវាត្រូវបានគេនិយាយថា ជាព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឥឡូវនេះវាកំពុងធ្វើដំណើរមកកោះ Jeju ដែលនឹងអាចមានខ្យល់កន្ទ្រាក់ល្បឿង ១៦២គីឡូម៉ែត្រ/ម៉ោង។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Sye-kyun បាននិយាយថា ព្យុះត្រូវបានគេព្យាករណ៍ថា នឹងមានកម្លាំងប្រហាក់ប្រហែលនឹងព្យុះទីហ្វុង Maemi ដែលបានបណ្តាលឱ្យមនុស្ស ១៣១នាក់ស្លាប់ និងខូចខាតទ្រព្យសម្បត្តិជាង ៤ទ្រីលានវុន (៣ពាន់លានដុល្លារ)។ គួរឱ្យដឹងដែរថា ព្យុះ Maysak គឺយកឈ្មោះតាមដើមម៉ៃសាក់របស់កម្ពុជា ហើយវារំពឹងថានឹងធ្វើឱ្យមានការបាក់ដីនៅល្ងាចថ្ងៃពុធ នៅក្រុង Busan បន្ទាប់មកធ្វើដំណើរឆ្ពោះទៅផ្នែកខាងកើតនៃឧបទ្វីបកូរ៉េ
September 2, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចនៅទីក្រុង Kenosha រដ្ឋ Wisconsin ហើយបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកនឹងបង្ក្រាបក្រុមបាតុកម្មហិង្សាប្រឆាំងនឹងប៉ូលីស ដែលបានបាញ់ជាច្រើនគ្រាប់លើបុរសស្បែកខ្មៅម្នាក់នៅទីនោះ។ លោក ដូណាល់ ត្រាំ បានមកដល់ទីក្រុងកាលពីថ្ងៃអង្គារ ហើយបានទៅមើលហាងដែលត្រូវបានដុត និងកម្លាំងការងារជួយដោះស្រាយការតវ៉ា។ លោកក៏បានជួបជាមួយមន្រ្តីអនុវត្តច្បាប់ និងជំរុញឱ្យពួកគេធ្វើសកម្មភាពដោយមានដំណោះស្រាយ។ ការបាញ់ទៅលើលោក Jacob Blake កាលពីថ្ងៃទី២៣ ខែសីហា បានធ្វើឱ្យមានការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលមួយចំនួនក៏បានប្រែទៅជាហិង្សា។ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅឧទ្យានមួយនៅកណ្តាលក្រុង Kenosha ដើម្បីបង្ហាញការគាំទ្ រឬការប្រឆាំងរបស់ពួកគេចំពោះប្រធានាធិបតី។ អ្នកគាំទ្របានស្រែកថា «បួនឆ្នាំទៀត» ខណៈពេលដែលពួកគូប្រជែងបានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាធ្វើឱ្យមានការបែងចែកសង្គមអាមេរិក។
September 2, 2020









