- autoadmin
- អន្តរជាតិ
ស្ត្រីវ័យ ២២ឆ្នាំម្នាក់ ត្រូវបានគេចាប់ខ្លួនកាលពីម្សិលមិញនេះ បន្ទាប់ពីនាងបានសម្លាប់ស្ត្រីជាជាងកាត់សក់វ័យចំណាស់ម្នាក់ ដោយសារតែគាត់កាត់សក់ឱ្យនាងមិនស្អាត។ ស្រីជាជនដៃដល់មានឈ្មោះថា Araya Sra-On កំពុងប្រឈមមុខនឹងបទឃាតកម្មដោយចេតនា និងប្លន់យកទ្រព្យសម្បត្តិ ពីព្រោះស្ត្រីដៃដល់ក៏បានលួចគ្រឿងអលង្ការពីខ្លួនស្ត្រីចំណាស់ផងដែរ។ ប៉ូលីសបាននិយាយថា Araya Sra-On បានសារភាពថា នាងបានសម្លាប់លោកយាយ Banyat Kanthong អាយុ ៧៤ឆ្នាំ នៅឯហាងរបស់គាត់នៅស្រុក Phitsanulok ដោយសារគាត់កាត់សក់ឱ្យមិនស្អាតដូចចិត្ត។ សពរបស់លោកយាយ Banyat Kanthong ត្រូវបានរកឃើញនៅក្នុងបន្ទប់ក្នុងហាង ដោយកូនប្រសារអាយុ ៤៦ឆ្នាំ របស់គាត់ឈ្មោះថា Manat Kanthongchuchok ។ ប៉ូលីសបាននិយាយថា
September 5, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ការសែតជប៉ុន The Asahi Shimbun នាថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានរាយការណ៍ថា ជប៉ុននឹងធានាការចំណាយថវិកាក្នុងការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដល់ពលរដ្ឋរបស់ខ្លួន ព្រោះរដ្ឋាភិបាលមានគោលបំណងសម្រាប់ការទប់ស្កាត់ដ៏ទូលំទូលាយប្រឆាំងនឹងរោគរាតត្បាត។ រដ្ឋាភិបាលក៏បាននិយាយដែរថា ខ្លួនគ្រោងនឹងបង្កើតមូលនិធិដើម្បីទូទាត់សំណងដល់ពលរដ្ឋ សម្រាប់ផលប៉ះពាល់ដែលអាចកើតមានបន្ទាប់ពីទទួលវ៉ាក់សាំងផងដែរ។ ផែនការនេះត្រូវបានគូសបញ្ជាក់នៅក្នុងឯកសារមួយចំនួន ដែលបានចែកចាយនៅឯសន្និសីទកាសែតមួយ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចលោក Yasutoshi Nishimura ដែលជាអ្នកដឹកនាំការឆ្លើយតបនឹងជំងឺ COVID-19 នេះ។ ចំណែកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក៏បានសន្យាដែរថា រដ្ឋាភិបាលនឹងធានាជូននូវវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ សម្រាប់ពលរដ្ឋជប៉ុនគ្រប់គ្នានៅពាក់កណ្តាលឆ្នាំក្រោយ។ គួរឱ្យដឹងដែរថាប្រទេសជប៉ុនបានធ្វើកិច្ចព្រមព្រៀងទ្វេភាគី ជាមួយក្រុមហ៊ុនឱសថនៅក្រៅប្រទេស ដើម្បីធានាមានវ៉ាក់សាំងរាប់រយលានដូសសម្រាប់ពលរដ្ឋ។ ជប៉ុនក៏បានយល់ព្រមចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក (COVAX)
September 5, 2020 - អន្តរជាតិ
បើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃសុក្រ នៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ The Lancet បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតនិងសាកល្បងនៅក្នុងប្រទេសរុស្ស៊ី បានបង្ហាញពីការបង្កើតអង្គបដិប្រាណនៅក្នុងការសិក្សារាប់សិប ហើយដោយសារតែជាទូទៅវ៉ាក់សាំងនឹងបង្កផលប៉ះពាល់ដូចជាគ្រុនក្តៅ វ៉ាក់សាំងដែលផលិតដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់រុស្ស៊ីមួយនេះ មានផលប៉ះពាល់ស្រាលៗប៉ុណ្ណោះ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN ។ គួររំលឹកដែរថា កាលពីខែសីហា នៅពេលដែលប្រទេសរុស្ស៊ីបានចុះបញ្ជីឱ្យវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួនសម្រាប់ការប្រើប្រាស់ជាផ្លូវការ ប្រទេសនេះក៏ទទួលបានការរិះគន់មិនស្ទើរដែរ ចំពោះសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា ដោយសារវ៉ាក់សាំងត្រូវបានចុះបញ្ជីយ៉ាងឆាប់រហ័សទាំងមិនទាន់បញ្ចប់ការសាកល្បងទ្រង់ទ្រាយធំទី៣ ដែលជាទឹកចុងក្រោយនៅក្នុងដំណើរការផលិតវ៉ាក់សាំង។ ដូច្នេះការបង្ហោះលទ្ធផលនៃការសិក្សាទៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រដ៏ល្បី The Lancet នឹងជំរុញចិត្តអ្នកវិទ្យាសាស្ត្រផ្សេងទៀត។ ទិនានុប្បវត្តិ The Lancet
September 5, 2020 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SUNA បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិរបស់ប្រទេសស៊ូដង់ បានប្រកាសអាសន្ននៅក្នុងប្រទេស សម្រាប់រយៈពេល ៣ខែ ដោយសារតែទឹកជំនន់ និងបានកំណត់តំបន់ស៊ូដង់ជាតំបន់គ្រោះមហន្តរាយធម្មជាតិ។ រដ្ឋមន្រ្តីក្រសួងការងារនិងអភិវឌ្ឍន៍ប្រទេសស៊ូដង់បាននិយាយថា ទឹកជំនន់នៅឆ្នាំនេះបានសម្លាប់មនុស្ស ៩៩នាក់, ធ្វើឱ្យមនុស្ស ៤៦នាក់ រងរបួស, ធ្វើឱ្យខូចខាតដល់ប្រជាជនជាងកន្លះលាននាក់ និង បណ្តាលឱ្យផ្ទះនិងផ្នែកខ្លះដួលរលំជាង ១០០,០០០ខ្នង។ រដ្ឋមន្រ្តីអ្នកស្រី Lena el-Sheikh បានបន្ថែមថា អត្រាទឹកជំនន់និងទឹកភ្លៀងសម្រាប់ឆ្នាំនេះ បានលើសកំណត់ត្រាដែលបានកំណត់ក្នុងកំឡុងឆ្នាំ ១៩៤៦ និង ១៩៨៨ ជាមួយនឹងការរំពឹងថា នឹងមានសូចនាករកើនឡើងជាបន្តបន្ទាប់។ សារព័ត៌មាន SUNA បាននិយាយថា ក្រុមប្រឹក្សាក៏បានប្រកាសបង្កើតគណៈកម្មការជាន់ខ្ពស់មួយ
September 5, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនរំពឹងថាវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នឹងអាចរកបានដោយស្មើភាពគ្នា នៅមុនពាក់កណ្តាលឆ្នាំ២០២១។ កាលពីថ្ងៃសុក្រ ប្រធានអ្នកវិទ្យាសាស្ត្រ Soumya Swaminathan បាននិយាយថា វ៉ាក់សាំងនឹងត្រូវចែកចាយតាមក្របខ័ណ្ឌអន្តរជាតិ ដែលត្រូវបានផ្តល់មូលនិធិដោយប្រទេសជប៉ុន អង់គ្លេស និង ៧៦ ប្រទេសផ្សេងទៀត។ អ្នកស្រីបាននិយាយថា វ៉ាក់សាំងសក្ដានុពលកំពុងត្រូវបានសាកល្បងនៅក្នុងប្រទេសជាច្រើន ដោយថ្នាំមួយចំនួនស្ថិតក្នុងដំណាក់កាលទី៣ហើយ។ អ្នកស្រីបាននិយាយថា លទ្ធផលរំពឹងទុកនៅដំណាច់ឆ្នាំនេះ ឬដើមឆ្នាំ២០២១។ លោក Bruce Aylward ជំនួយការអគ្គនាយករងនៃអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថាមានរឿងខ្លះដែលអាចបង្កើនល្បឿនបានប៉ុន្តែរឿងខ្លះទៀតមិនអាចកើតឡើងដោយសារតម្រូវការបញ្ជាក់ពីសុវត្ថិភាពនិងប្រសិទ្ធភាព។ ប្រទេសខ្លះកំពុងធ្វើការដើម្បីចាក់វ៉ាក់សាំងមុនពេលការចេញលក់ជាសកល។ អត្ថបទ៖ លីដា ប្រភព៖ NHK
September 5, 2020 - អន្តរជាតិក្រុមហ៊ុនឱសថយក្សអាមេរិកមួយនេះ គ្រោងស្នើការយល់ព្រមចុះបញ្ជីវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពី FDA នៅខែក្រោយនេះ
ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer និយាយថា ខ្លួនគ្រោងនឹងស្វែងរកការយល់ព្រមចុះបញ្ជី សម្រាប់ការចេញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅខែក្រោយនេះ ប៉ុន្តែវានឹងកើតឡើងទៅបានទាល់តែក្រុមហ៊ុនសន្និដ្ឋានថា វ៉ាក់សាំងនោះគឺពិតជាមានប្រសិទ្ធភាព។ ក្រុមហ៊ុន Pfizer បាននិងកំពុងអភិវឌ្ឍវ៉ាក់សាំងជាមួយដៃគូអាល្លឺម៉ង់ ហើយការសាកល្បងដំណាក់កាលចុងក្រោយរបស់ពួកគេ កំពុងដំណើរការនៅសហរដ្ឋអាមេរិក ប្រេស៊ីល និងកន្លែងផ្សេងទៀតទូទាំងពិភពលោក។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer លោក Albert Bourla មានប្រសាសន៍ថា ប្រសិនបើលទ្ធផលជាវិជ្ជមាន ក្រុមហ៊ុននឹងស្វែងរកការយល់ព្រមជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក ក៏ដូចជានិយតករផ្សេងទៀតនៅជុំវិញពិភពលោក។ លោកបានច្រានចោលរាល់ការលើកឡើងណាមួយដែលថា ក្រុមហ៊ុនកំពុងរងសម្ពាធនយោបាយក្នុងការប្រញាប់ចេញលក់វ៉ាក់សាំង ឱ្យបានមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។ គាត់និយាយថាក្រុមហ៊ុន Pfizer នឹងមិនដែលស្វែងរកការអនុញ្ញាត ឬយល់ព្រមលើវ៉ាក់សាំង COVID-19
September 4, 2020 - អន្តរជាតិ
ជនជាតិវៀតណាម ៣នាក់ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធមនុស្សពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនខេត្តបិញភឿក (Bình Phước)។ កម្លាំងព្រំដែនវៀតណាមបានចាប់ខ្លួនបុរស ៣នាក់ ពីបទប្រតិបត្ដិការក្រុមទំនើងមួយ ដើម្បីរត់ពន្ធមនុស្សពីប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាម។ ឆ្មាំនៅច្រកទ្វារព្រំដែនហ័រលូ ក្នុងខេត្តបិញភឿកភាគខាងត្បូង បានចាប់ខ្លួនបុរស ២នាក់ កាលពីរសៀលថ្ងៃអង្គារ ខណៈពួកគេកំពុងព្យាយាមរត់ពន្ធជនជាតិខ្មែរ ៣នាក់ ចូលមកប្រទេសវៀតណាម។ ជនទាំង ២ មានឈ្មោះថា Dao Duy Nhat អាយុ ២៩ ឆ្នាំ និង Dao Tuan Anh អាយុ ២៣ឆ្នាំ
September 4, 2020 - កូវីដ-១៩
អង់គ្លេស៖ កំពូលតារាសម្តែងលំដាប់ពិភពលោកគឺលោក Robert Pattinson ត្រូវបានសារព័ត៌មាន Daily Mail រាយការណ៍ថា រូបគាត់ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ ១៩ ។ ប្រភពខាងលើបានបញ្ជាក់ថា ការធ្វើតេស្តវេជ្ជមានអំពីជំងឺកូវីដ ១៩ នៅក្នុងខ្លួនតារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរូបគាត់ត្រលប់ទៅថតខ្សែភាពយន្ត Batman វគ្គថ្មីបានតែ ២-៣ថ្ងៃ ប៉ុណ្ណោះ។ ភ្លាមៗបន្ទាប់ពីការឃើញលទ្ធផលវិជ្ជមានខាងលើនេះ ខាងផលិតកម្មផលិតរឿង Batman បានសម្រេចផ្អាកសកម្មភាពថតរឿងមួយរយៈសិន ព្រោះតួអង្គសំខាន់ត្រូវទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈបុគ្គលិកដែលមានភាពស្និតស្នាលជាមួយតារារូបនេះមួយចំនួនទៀតត្រូវដាក់ឲ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពផងដែរ។ សូមបញ្ជាក់ថា លោក Robert Pattinson ជនជាតិអង់គ្លេសគឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងខ្សែភាពយន្ត Batman ហើយតាមគម្រោងខ្សែភាពយន្តដែលចាយដើមទុនផលិតជាង
September 4, 2020 - អន្តរជាតិ
ព្យុះទីហ្វុងដ៏មានឥទ្ធិពលនិងគ្រោះថ្នាក់មួយ កំពុងខិតមកជិតភាគនិរតីនៃប្រទេសជប៉ុន ខណៈក្រុមមន្រ្តីកំពុងព្រមានពីភ្លៀងធ្លាក់ខ្លាំង រលកធំៗ និងទឹកឡើង។ ព្យុះទីហ្វុងនោះឈ្មោះថា Haishen ហើយវាបានលេចឡើងបន្ទាប់ពីព្យុះទីហ្វុងម៉ៃសាក់ ទើបតែបានវាយប្រហារលើប្រទេសជប៉ុន និងបណ្ដាលឱ្យមនុស្ស ២០នាក់ រងរបួសនៅ Kyushu មុនពេលវាបានធ្វើដំណើររំកិលទៅឧបទ្វីបកូរ៉េ។ អំឡុងពេលមានព្យុះទីហ្វុងម៉ៃសាក់ វាបានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅ Kyushu និងនាំឱ្យមានការផ្អាកសេវារថភ្លើង និងរថភ្លើងល្បឿនលឿនមួយចំនួននៅក្នុងតំបន់។ របាយការណ៍បាននិយាយថា នៅប្រទេសកូរ៉េខាងត្បូងវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។ ចំណែព្យុះទីហ្វុង Haishen ត្រូវបានគេព្យាករណ៍ថា នឹងទៅជិតអូគីណាវ៉ានៅថ្ងៃអាទិត្យ ហើយមានសក្តានុពលដែលអាចបង្កគ្រោះថ្នាក់កាន់តែច្រើន។ កាលពីថ្ងៃព្រហស្បតិ៍មន្រ្តីទីភ្នាក់ងារឧតុនិយមបានជំរុញឱ្យប្រជាជននៅ Kyushu និង Okinawa ត្រូវត្រៀមខ្លួនសម្រាប់ព្យុះថ្មីនេះ៕ អត្ថបទ៖
September 4, 2020 - អន្តរជាតិ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សបានព្រមានថា ច្បាប់សន្តិសុខជាតិរបស់ចិនដែលដាក់ឱ្យហុងកុង បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សេរីភាពទីក្រុង និងរំលោភលើកាតព្វកិច្ចច្បាប់អន្តរជាតិ។ ទីក្រុងប៉េកាំងបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះច្បាប់ដែលខ្លួនដាក់លើហុងកុងកាលពីចុងខែមិថុនា បន្ទាប់ពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ បានធ្វើឱ្យកក្រើកទីក្រុងស្វយ័តនេះកាលពីឆ្នាំមុន។ ច្បាប់ដែលចិនដាក់ឱ្យហុងកុងនោះមានន័យថា ការបំបែកបំបាក់ បង្ហិនបង្ហោច អំពើភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេស អាចឈានទៅដល់ការជាប់ពន្ធនាគារពេញមួយជីវិត។ នៅក្នុងលិខិតមួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រ ទីប្រឹក្សាអង្គការសហប្រជាជាតិបានព្រមានថា ផ្នែកខ្លះនៃច្បាប់នេះបាន «ដាក់ទោសព្រហ្មទណ្ឌ» លើសេរីភាពនៃការបញ្ចេញមតិ ឬទម្រង់នៃការរិះគន់ណាមួយទៅលើប្រទេសចិន។ វាបាននិយាយថា៖«ច្បាប់សន្តិសុខជាតិ…បង្កហានិភ័យធ្ងន់ធ្ងរ ដែលសេរីភាពមូលដ្ឋាន និងការការពារតាមច្បាប់អាចត្រូវបំពាន»។ លិខិតនោះបានព្រមានថា ច្បាប់នេះអាច «បិទបាំងសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី»។ អ្នករាយការណ៍បានជំរុញឱ្យប្រទេសចិន ពិចារណាឡើងវិញលើច្បាប់នេះ និងត្រូវមានអ្នកត្រួតពិនិត្យឯករាជ្យពេញលេញ ដើម្បីធានាថា វាគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ប្រទេសចិន៕ អត្ថបទ៖ លីដា ប្រភព៖
September 4, 2020









