- autoadmin
- អន្តរជាតិ
ព្យុះទីហ្វុង Haishen បានធ្វើឱ្យមានការបាក់ដីនៅតំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានវាយប្រហារភាគនិរតីនៃប្រទេសជប៉ុន។ មន្ត្រីអាកាសធាតុកូរ៉េខាងត្បូងនិយាយថា ព្យុះទីហ្វុងនេះបានបោកបក់នៅជិតទក្រុងអ៊ូលសាន ប្រហែលម៉ោង ៩ព្រឹក ថ្ងៃច័ន្ទ ហើយកំពុងធ្វើដំណើរទៅភាគខាងជើងតាមបណ្តោយឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ។ ឥឡូវនេះមន្ត្រីកំពុងអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។ ពួកគេនិយាយថាភ្លៀងកម្រិត ៥៥២ មីលីម៉ែត្រ បានធ្លាក់នៅលើកោះជេជូ ចាប់ពីថ្ងៃសៅរ៍ ដល់ម៉ោង ១០ព្រឹក ថ្ងៃច័ន្ទ។ ទឹកភ្លៀងនៅក្នុងរយៈពេលដូចគ្នាកម្រិត ២៩៦ មីលីម៉ែត្រ បានធ្លាក់នៅក្រុងយ៉ាងសានភាគខាងត្បូង និងបានធ្លាក់កម្រិត ២៤៥ មីលីម៉ែត្រ នៅអ៊ូលសាន។ នៅភាគខាងត្បូងទីក្រុងប៊ូសាន ព្យុះបានធ្វើឱ្យប៉ើងរថយន្ត និងបណ្តាលឱ្យមនុស្សម្នាក់រងរបួស។ ជើងហោះហើរត្រូវបានលុបចោល ហើយផ្ទះជាង ១៧,០០០ខ្នង
September 7, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ នាថ្ងៃច័ន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាពេលនេះបានក្លាយជាប្រទេស ដែលមានការឆ្លងរាលដាលនៃជំងឺ COVID-19 ច្រើនជាងគេបំផុតទី២ នៅក្នុងពិភពលោក ដេញពីក្រោយតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។ ប្រទេសដែលមានប្រជាជនសរុប ១.៣ ពាន់លាននាក់មួយនេះ មានករណីជំងឺ COVID-19 សរុបដល់ទៅ ៤.២ លាននាក់ ហើយក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ខ្លួនមានករណីថ្មីចំនួន ៩០,៨០២នាក់ ត្រូវបានកត់ត្រា។ ប្រទេសដែលមានការឆ្លងច្រើនបំផុតគឺសហរដ្ឋអាមេរិក ជាមួយនឹងករណីសរុបចំនួន ៦.២ លាននាក់ ខណៈប្រទេសប្រេស៊ីលបានថយចុះទៅលេខ៣ ដោយមានករណីសរុបចំនួន ៤.១ លាននាក់។
September 7, 2020 - អន្តរជាតិ
ថៃ៖ យោងតាមសារព័ត៌មាន Bangkok Post បានរាយករណ៍ថា មានពលករជនជាតិកម្ពុជាចំនួន ១៣ រូបត្រូវបានចាប់ខ្លួននៅឯច្រកព្រំដែនបន្ទាប់ពីពួកគេព្យាយាមឆ្លងដែនពីប្រទេសថៃត្រលប់មកកាន់កម្ពុជាវិញ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។ ប្រភពខាងលើបានបន្តថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅច្រកព្រំដែនក្នុងខេត្តសាកែវប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា។ រូបតំណាង យ៉ាងណាក្តី បន្ទាប់ពីទីក្រុងបាងកកមានផ្ទុះករណីរាតត្បាតជំងឺកូវីដ ១៩ ដែលជារលកទី ២ នោះ ពលករទាំងអស់នេះក៏មានការភ័យខ្លាចហើយក៏នាំគ្នាត្រលប់មកកាន់ប្រទេសកម្ពុជាវិញ។ ក្នុងដំណើរវិលត្រលប់មកកាន់ប្រទេសកំណើតវិញនេះ ពួកគេបានចែកគ្នាជា ៣ក្រុម ហើយពួកគេបានព្យាយាមដើរគេចចេញពីច្រកដែលមានការត្រួតពិនិត្យ ទើបត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។ សូមបញ្ជាក់ជូនថា ករណីនេះមិនមែនជារឿងថ្មីឡើយ ព្រោះកន្លងមកមានពលរដ្ឋកម្ពុជាជាច្រើននាក់ដែលបានចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ ហើយត្រូវអាជ្ញាធរចាប់ខ្លួននិងបញ្ជូនមកប្រទេសកម្ពុជាវិញ៕ អត្ថបទ៖ ភក្តី
September 7, 2020 - អន្តរជាតិប្រទេសចិនជោគជ័យលើការបាញ់បង្ហោះយានដែលអាចប្រើឡើងវិញបាន ទៅក្នុងគន្លងវិថីរយៈពេល ២ថ្ងៃ មុនចុះចតមកផែនដីវិញ
រដ្ឋាភិបាលចិនបានប្រកាសថា យានអវកាសដែលអាចប្រើឡើងវិញបានលើកដំបូងរបស់ខ្លួន បានចុះចតកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរយៈពេល ២ថ្ងៃ នៅក្នុងគន្លងតារាវិថី ដែលលទ្ធផលនេះអាចជាជំហានឆ្ពោះទៅរកការហោះហើរអវកាសដែលមានតម្លៃទាបនៅពេលអនាគត។ កម្មវិធីអវកាសដែលដំណើរការដោយយោធាចិន បានចេញផ្សាយព័ត៌មានលម្អិតមួយចំនួននៃយានដែលត្រូវបានបាញ់បង្ហោះនៅថ្ងៃសុក្រ បាញ់បងហោះដោយរ៉ុក្កែត Long March 2F ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនទាន់បានផ្សព្វផ្សាយរូបថតណាមួយរបស់យាននោះនៅឡើយទេ ចំណែកទំហំ និងរូបរាងរបស់យានក៏នៅមិនច្បាស់ដែរ។ ប៉ុន្តែយ៉ាងណាការហោះហើរនេះគឺជារបកគំហើញដ៏សំខាន់មួយ នៅក្នុងការស្រាវជ្រាវរបស់ចិនលើយានអវកាសដែលអាចប្រើឡើងវិញបាន ដែលជាមធ្យោបាយងាយស្រួល និងមានតម្លៃថោក។ គួរឱ្យដឹងដែរថា ប្រទេសចិនបានបាញ់បង្ហោះអវកាសយានិកដំបូងរបស់ខ្លួនចូលទៅក្នុងតារាវិថីក្នុងឆ្នាំ២០០៣ ហើយបានបើកដំណើរការស្ថានីយអវកាសមួយ។ កាលពីឆ្នាំមុនវាបានក្លាយជាប្រទេសដំបូងបង្អស់ ដែលបានចុះចតរ៉ូបូត Rover នៅផ្នែកឆ្ងាយជាងគេរបស់ឋានព្រះច័ន្ទ ដែលមិនធ្លាប់មានយានណាទៅដល់ (Far side of
September 7, 2020 - អន្តរជាតិ
មនុស្សជាង ២០០នាក់ ត្រូវជម្លៀសតាមឧទ្ធម្ភាគចក្រ និងប្រមាណ ២០នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានអគ្គិភ័យបានឆាប់ឆេះព្រៃនៅរដ្ឋ California ក្នុងល្បឿនយ៉ាងលឿនមួយ ដែលបានកាត់ផ្ដាច់ផ្លូវចេញចូលតែមួយគត់នៅអាងទឹក Mammoth Pool Reservoir ដែលជាទីតាំងកម្សាន្តដ៏ល្បីនៅក្នុងឧទ្យានជាតិ Sierra ។ អគ្គិភ័យបានចាប់ផ្ដើមឆាប់ឆេះតាំងតែពីថ្ងៃសុក្រ ហើយវាបានបន្ដឆាបឆេះក្នុងផ្ទៃដី ១៨,២១០ហិចតា ធ្វើឱ្យមានការកាត់ផ្ដាច់ផ្លូវ និងការជម្លៀស។ បើយោងតាមនាយកដ្ឋានការពារព្រៃឈើនិងពន្លត់អគ្គីភ័យរដ្ឋ California បាននិយាយថា ក្រុមពន្លត់អគ្គីភ័យជិត ១៥,០០០នាក់ កំពុងធ្វើការប្រយុទ្ធនឹងអគ្គិភ័យរាប់សិបកន្លែងនៅទូទាំងរដ្ឋ ហើយក្នុងរយៈពេល ៣សប្ដាហ៍ កន្លងមកនេះមានមនុស្សចំនួន ៨នាក់ បានស្លាប់ និង រចនាសម្ព័ន្ធជាង ៣,៣០០
September 7, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បាននិយាយថា មនុស្សរាប់រយនាក់មានហានិភ័យក្នុងការឆ្លងជំងឺ COVID-19 បន្ទាប់ពីបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយបុរសម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ។ បុរសនោះត្រូវបានគេស្គាល់ថា ជាអ្នកជំងឺក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល ១០០ថ្ងៃ របស់ប្រទេសថៃ និងធ្លាប់ធ្វើជា DJ មុនពេលចូលពន្ធនាគារពាក់ព័ន្ធជាមួយគ្រឿងញៀន ហើយបានរកឃើញថាឆ្លងជំងឺ COVID-19 នៅពេលកំពុងនៅដាច់ដោយឡែកត្រៀមចូលពន្ធនាគារ។ កន្លែងដែលអ្នកជំងឺធ្វើការមិនបានត្រួតពិនិត្យសីតុណ្ហភាពរបស់ភ្ញៀវទេ ហើយក៏មិនបានស្នើសុំឱ្យពួកគេប្រើមុខងារស្គេនមុនចូលផឹកស៊ីនោះដែរ។ នាយកដ្ឋានកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា ក្នុងចំណោមមនុស្ស ៩៧០នាក់ មានមនុស្ស ១១៩នាក់ ត្រូវបានគេចាត់ទុកថាជាហានិភ័យខ្ពស់ ខណៈ ៨៥១នាក់ ត្រូវបានគេចាត់ទុកថាមានហានិភ័យទាប។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីធ្វើតេស្តលើមនុស្សចំនួន ៥១៦ នាក់ លទ្ធផលសម្រាប់មនុស្ស ៥១៣នាក់ គឺអវិជ្ជមាន ខណៈអ្នកដែលនៅសល់កំពុងនៅតែរង់ចាំ៕
September 7, 2020 - អន្តរជាតិ
ព្យុះទីហ្វុងដ៏ធំមួយកំពុងបក់បោកលើភាគនិរតីប្រទេសជប៉ុន ដោយបក់បោកលើកោះដ៏សំខាន់នៅភាគខាងត្បូងកោះ Kyushu ។ មន្ត្រីឧតុនិយមកំពុងអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្ន ហើយបាននិយាយថា គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃច័ន្ទ ព្យុះទីហ្វុង Haishen ស្ថិតនៅចម្ងាយ ១១០ គីឡូម៉ែត្រ ខាងជើងទីក្រុង Tsushima ក្នុងខេត្ត Nagasaki ។ ពួកគេនិយាយថា វាកំពុងធ្វើដំណើរទៅភាគខាងជើងក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ពេលនេះព្យុះកំពុងនាំយកខ្យល់បក់ខ្លាំងទៅកោះ Kyushu និងផ្នែកខ្លះនៃតំបន់ Chugoku ។ សន្ទុះជាង ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេវាស់នៅម៉ោងប្រហែល ៦ព្រឹក ក្នុងទីក្រុង Tsushima
September 7, 2020 - អន្តរជាតិ
ជប៉ុន៖ តារាសម្ដែងស្រីដ៏ល្បីរបស់ជប៉ុនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ហើយការសម្រេចចិត្តគិតខ្លីដូចនេះត្រូវបានគេសង្ស័យថា បានកើតឡើងបន្ទាប់ពីរូបគាត់ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមជប៉ុនជាច្រើននាំគ្នារិះគន់ខ្លាំងៗចំពោះសកម្មភាពដែលគាត់មិនបានពាក់ម៉ាស់ពេលចេញទៅទីសាធារណៈ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថាតារាសម្តែងរូបនេះមានឈ្មោះថា Maria Hamasaki អាយុ ២៣ ឆ្នាំ ធ្លាប់ជាបេក្ខភាពស្រីស្អាតប្រលងតាមកម្មវិធីទូរទស្សន៍ដ៏ល្បីក្នុងប្រទេសជប៉ុន ហើយមុនពេលស្លាប់តារាស្រីរូបនេះធ្លាប់សម្តែងក្នុងខ្សែភាពយន្តល្បីជាច្រើនផងដែរ។ ប្រភពខាងលើបានបន្តថា នាពេលកន្លងមកនេះអ្នកនាង Maria Hamasaki បានបង្ហាញវត្តមាននៅទីសាធារណៈដោយមិនបានពាក់ម៉ាស់តាមការណែនាំរបស់អាជ្ញាធរសុខាភិបាលជប៉ុននោះទេ ហើយសកម្មភាពនេះត្រូវក្រុមអ្នកប្រើប្រាស់សង្គមនាំគ្នារិះគន់ពេញបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសជប៉ុន ដោយសាធារណៈជនបានសង្កត់ធ្ងន់ថា គាត់ជាតារាល្បីគួរតែធ្វើជាគំរូសម្រាប់ពលរដ្ឋផ្សេងទៀត និងមិនត្រូវបង្ហាញសកម្មភាពបែបអវិជ្ជជាសាធារណៈដូចនេះទេ។ ក្រោយព្យុះនៃការរិះគន់បានកើតមានពេញបណ្តាញអ៊ីនធឺណិតជប៉ុនបានប៉ុន្មានថ្ងៃ ស្រាប់តែគេបានទទួលដំណឹងអកុសលមួយបន្ថែមទៀតគឺអ្នកនាង Maria Hamasaki បានសម្លាប់ខ្លួននៅក្នុងបន្ទប់គេងរបស់គាត់។ គេនៅចាំបានថា នាពេលកន្លងមកករណីដូចគ្នាធ្លាប់បានកើតមាននៅក្នុងប្រទេសជប៉ុនម្តងរួចហើយ ដោយមានតារាស្រីម្នាក់ឈ្មោះ Hana Kimura
September 7, 2020 - អន្តរជាតិ
អាមេរិក៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនមកធ្វើការអប់រំបន្ទាប់ពីរូបគាត់បានតេទូរស័ព្ទទៅកាន់លេខ ៩១១ ដែលជាលេខទូស័ព្ទសម្រាប់រាយការណ៍ពីករណីសង្គ្រោះបន្ទាន់ជាង ១ ០០០ ដង ដើម្បីផ្សព្វផ្សាយលក់ចៃយ៉បំពងរបស់គាត់។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Next Shark បានឲ្យដឹងថា បុរសដែលត្រូវបានប៉ូលិសចាប់ខ្លួនរូបនេះមានឈ្មោះថា Huu Nguyen មានមុខរបរជាអ្នកលក់ចៃយ៉បំពងនៅក្បែរផ្សារទំនើបមួយកន្លែងក្នុងក្រុង Memphis រដ្ឋ Tennessee សហរដ្ឋអាមេរិកជាច្រើនឆ្នាំមកហើយ។ យ៉ាងណាក្តី ចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ មក អាជីវកម្មរបស់គាត់ហាក់ដំណើរការមិនរលូនទាល់តែសោះ ហើយនៅចំពោះមុខស្ថានភាពនេះលោក Huu Nguyen បានព្យាយាមរកវិធីផ្សព្វផ្សាយលក់ចៃយ៉ជាច្រើនរូបភាពដោយមានទាំងការតេទូរស័ព្ទដោយផ្ទាល់ទៅកាន់លេខ ៩១១ ដែលជាលេខទូស័ព្ទសម្រាប់រាយការណ៍ពីករណីសង្គ្រោះបន្ទាន់ផងដែរ។ បើតាមប៉ូលិសអាមេរិកបានឲ្យដឹងថា លោក Huu
September 6, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា នេះបានឱ្យដឹងថា មានការផ្ទុះហ្គាសមួយ នៅព្រះវិហារអ៉ីស្លាមក្នុងទីក្រុង Narayanganj នៃប្រទេសបង់ក្លាដែស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ ខណៈមនុស្សរាប់សិបនាក់កំពុងរងការគំរាមកំហែងដល់ជីវិត។ ហេតុការណ៍នោះបានកើតឡើងនៅពេលក្រុមអ្នកគោរពព្រះ កំពុងធ្វើការអធិស្ឋាន ប៉ុន្តែស្រាប់តែមានអណ្ដាតភ្លើងផ្ទុះឡើងពេញព្រះវិហារ។ ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យថា អណ្ដាតភ្លើងបង្កឡើងដោយសារការបែកធ្លាយហ្គាស ខណៈពេលដែលព្រះវិហារមានការដាច់ចរន្ធអគ្គិសនី។ លុះពេលមានចរន្ធអគ្គិសនីឡើងវិញ ពួកគេបានបិទបង្អួចនិងទ្វារ ហើយបើកម៉ាស៊ីនត្រជាក់ ដូច្នេះវាបានបណ្ដាលឱ្យមានផ្កាភ្លើងធ្លាក់លើហ្គាសបង្កជាការឆាបឆេះឡើង។ អ្នកនាំពាក្យមន្ទីរពេទ្យលោក Samanta Lal Sen បាននិយាយថា អ្នកទាំង ១២នាក់ ដែលបានស្លាប់ គឺស្ថិតក្នុងចំណោមមនុស្ស ៣៧នាក់
September 5, 2020









