autoadmin
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៦១​ នាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន បន្ទាប់ពីពួកគេបាននាំគ្នាធ្វើការជួបជុំផឹកស៊ីក្នុងក្លឹបរាត្រីដោយមិនបានរក្សាគំលាតសង្គម ដែលជាវិធានការដ៏ចាំបាច់បំផុតសម្រាប់ពលរដ្ឋគ្រប់រូបអនុវត្តក្នុងសម័យកាលជំងឺកូវីដ ១៩​ ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅម៉ោង ១០ និង ៣០ នាទីយប់ ក្នុងក្លឹបរាត្រីមួយកន្លែងនៅក្នុងតំបន់  Damansara Utama រដ្ឋ Selangor ភាគខាលិចនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៥ កញ្ញា កន្លងទៅនេះ។ ប្រភពខាងលើបានបញ្ជាក់ថា ក្រុមពលរដ្ឋដែលត្រូវបានចាប់ខ្លួនទាំងអស់នោះមានអាយុចន្លោះពី ២០ ទៅដល់ ៤០ ឆ្នាំ ហើយក្នុងការចាប់ខ្លួននេះពួកគេក៏ត្រូវពិន័យជាប្រាក់ម្នាក់ៗចំនួន

    September 9, 2020
  • អន្តរជាតិ

    ប្រភពជាច្រើនកំពុងផ្សព្វផ្សាយថា លោកស្រី Victoria Beckham និងលោក David Beckham បានឆ្លងជំងឺ COVID-19 កាលពីដើមឆ្នាំ២០២០នេះ បន្ទាប់ពីពួកគេបានចូលរួមពិធីជប់លៀងនៅក្រុង Los Angeles សហរដ្ឋអាមេរិក។ យោងតាមកាសែត The Sun បានឱ្យដឹងថា ប្តីប្រពន្ធទាំង២ និងសាច់ញាតិ មិត្តភក្តិ និងបុគ្គលិករបស់ពួកគេមួយចំនួន បានឆ្លងជាមួយជំងឺ COVID-19 ប៉ុន្តែបានសម្រេចចិត្តរក្សាវាជាការសម្ងាត់។ ប្រភពដដែលនិយាយថា ក្រុមគ្រួសារពួកគាត់បានធ្លាក់ខ្លួនឈឺកាលពីខែមីនា នៅពេលដែលប្តីប្រពន្ធទាំង២ បានជិះយន្តហោះទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមបំពេញភារកិច្ចនៅក្លឹបបាល់ទាត់របស់គាត់គឺ Inter Miami ។ ប្រភពមួយបានប្រាប់ថា អ្នកទាំង២

    September 8, 2020
  • អន្តរជាតិ

    ខណៈការបោះឆ្នោតនៅអាមេរិកកាន់តែចូលកៀកមកដល់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើងពីទស្សនវិស័យនៃការ “កាត់ផ្ដាច់” សេដ្ឋកិច្ចអាមេរិកពីប្រទេសចិន និងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃច័ន្ទ លោក ដូណាល់ ត្រាំ បាននិយាយថា៖«នៅពេលអ្នកនិយាយពីពាក្យ «កាត់ផ្ដាច់» វាគឺជាពាក្យដែលគួរឱ្យចាប់អារម្មណ៍»។ ដោយសំដៅទៅប្រទេសចិន លោកបានមានប្រសាសន៍ថា៖«យើងខាតបង់រាប់ពាន់លានដុល្លារហើយ ប្រសិនបើយើងមិនធ្វើជំនួញជាមួយពួកគេទេ យើងនឹងមិនខាតបង់ប្រាក់រាប់ពាន់លានដុល្លារទេ»។ ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីកាន់តែខិតជិតមកដល់ លោក ដូណាល់ ត្រាំ ត្រូវបានគេជឿជាក់ថា មានគោលបំណងពង្រីកមូលដ្ឋានគាំទ្ររបស់លោក ដោយសង្កត់ធ្ងន់លើជំហរតឹងរឹងរបស់លោកប្រឆាំងនឹងប្រទេសចិន។ លោកបានរិះគន់បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ចំពោះភាពទន់ខ្សោយជាមួយទីក្រុងប៉េកាំង ហើយបាននិយាយថា៖«ប្រសិនបើលោក Biden ឈ្នះឆ្នោតនោះ

    September 8, 2020
  • អន្តរជាតិ

    ភ្លើងឆេះព្រៃរាប់រយកន្លែងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ បានបង្កការខូចខាតធ្ងន់ធ្ងរបំផុតដល់រដ្ឋកាលីហ្វ័រញ៉ាភាគខាងលិចរបស់សហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់ NHK ។ ភ្លើងឆេះព្រៃបានឆាបឆេះផ្ទៃដីប្រមាណ ៨,០០០ គីឡូម៉ែត្រក្រឡា នៅក្នុងឆ្នាំ២០២០នេះ ដែលជាទំហំធំបំផុតនៅលើសពីកំណត់ត្រាចាស់ទៅទៀត។ កាលពីថ្ងៃទី១៨ ខែសីហា អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom ក៏បានប្រកាសអាសន្ននៅគ្រប់ផ្នែកទាំងអស់នៃរដ្ឋផងដែរ ខណៈដែលរដ្ឋនេះមានភ្លើងឆេះព្រៃជាង ៩០០កន្លែង ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ដែលភាគច្រើនពួកវាបានកើតឡើងដោយសាររន្ទះបាញ់រាប់ពាន់ដង។ អាកាសធាតុក្តៅស្ងួត ក៏កំពុងបង្កជាអណ្តាតភ្លើងដែរ នៅចំពេលដែលសីតុណ្ហភាពឡើងដល់ ៤៩អង្សាសេ នៅទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ។ កាលពីថ្ងៃច័ន្ទមន្ត្រីនៅតំបន់ជាយក្រុង Los Angeles បានព្រមានថា ស្ថានភាពអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្នុងរយៈពេលបីថ្ងៃខាងមុខទៀត ហើយបានជំរុញឱ្យប្រជាជនជម្លៀសចេញ

    September 8, 2020
  • កីឡា

    សហព័ន្ធបាល់ទាត់បារាំង (FFF) បានប្រកាសកាលពីថ្ងៃច័ន្ទថា តារាបាល់ទាត់បារាំង Kylian Mbappe បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ចំពេលខ្លួនត្រូវបំពេញកាតព្វកិច្ចជាអន្តរជាតិ។ FFF បាននិយាយថា Mbappe បានធ្វើតេស្តមួយនៅព្រឹកថ្ងៃច័ន្ទ ហើយជាលទ្ធផលគាត់បានវិជ្ជមានជាមួយជំងឺ COVID-19 ដូច្នេះហើយគាត់មិនអាចលេងឱ្យក្រុមជម្រើសជាតិបារាំងនោះទេ។ គួរឱ្យដឹងដែរថា ក្រុមជម្រើសជាតិបារាំងគ្រោងនឹងបើកទ្វារទទួលស្វាគមន៍ជម្រើសជាតិក្រូអាតនៅថ្ងៃអង្គារនេះ នៅក្នុងការប្រកួត UEFA Nations League ។ កីឡាករវ័យ ២១ឆ្នាំរូបនេះ គឺជាកីឡាករទី៧ របស់ក្លឹប Paris Saint-Germain ដែលបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាស្ដែងកីឡាករ Neymar

    September 8, 2020
  • អន្តរជាតិ

    ប្រទេសចិនបានដាក់បង្ហាញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលខ្លួនផលិតឡើងជាលើកដំបូងបំផុត នៅឯពិព័រណ៍ពាណិជ្ជកម្មទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។ ពួកវាជាវ៉ាក់សាំងដែលផលិតឡើងដោយក្រុមហ៊ុន Sinovac Biotech និង Sinopharm ប៉ុន្តែនេះគ្រាន់តែជាការដាក់បង្ហាញជាមុនប៉ុណ្ណោះ ព្រោះថាវ៉ាក់សាំងនៅមិនទាន់មានលក់ចេញក្រៅនៅឡើយទេ ដោយរង់ចាំបញ្ចប់ការសាកល្បងលើកទី៣ រួចរាល់សិន ហើយវារំពឹងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ វ៉ាក់សាំងសក្តានុពលដែលត្រូវបានបង្ហាញ គឺស្ថិតក្នុងចំណោម ១០ នៅទូទាំងពិភពលោក ដែលកំពុងចូលដល់ការសាកល្បងដំណាក់កាលទី៣ ដែលជាជំហានចុងក្រោយបង្អស់ មុនការចុះបញ្ជីឱ្យមានការប្រើប្រាស់ជាទូទៅ ខណៈប្រទេសនានាប្រជែងគ្នាកម្ចាត់វីរុស និងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ។ ក្នុងនោះផងដែរអ្នកតំណាងរបស់ក្រុមហ៊ុនឱសថ Sinovac បានប្រាប AFP ថា ក្រុមហ៊ុនរបស់ខ្លួនអាចផលិតវ៉ាក់សាំងបាន ៣០០លានដូស ក្នុងមួយឆ្នាំ ខណៈដែល Sinopharm រំពឹងថា

    September 8, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃច័ន្ទថា ពិភពលោកត្រូវតែត្រៀមខ្លួនឱ្យបានល្អ សម្រាប់ជំងឺរាតត្បាតរាតត្បាតនាពេលខាងមុខ ខណៈដែលលោកបានអំពាវនាវឱ្យបណ្តាប្រទេសនានា វិនិយោគលើសុខភាពសាធារណៈ។ ឥឡូវនេះមានមនុស្សជាង ២៧.១៩ លាននាក់ ត្រូវបានរាយការណ៍ថា បានឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក ហើយមនុស្ស ៨៨៨,៣២៦ នាក់ បានស្លាប់។ លោក Tedros បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«នេះមិនមែនជារោគរាតត្បាតចុងក្រោយទេ។ ប្រវត្តិសាស្រ្តបង្រៀនយើងថា ការផ្ទុះឡើង និងរោគរាតត្បាតគឺជាអង្គហេតុនៃជីវិត។ ប៉ុន្តែនៅពេលដែលរោគរាតត្បាតបន្ទាប់ចូលមក ពិភពលោកត្រូវតែត្រៀមខ្លួនជាស្រេច – ត្រៀមឱ្យបានល្អជាងពេលបច្ចុប្បន្ននេះ»៕ អត្ថបទ៖ លីដា

    September 8, 2020
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនមួយក្រុម មានគម្រោងបង្កើតថ្នាំដើម្បីព្យាបាលជំងឺ COVID-19 ដោយប្រើអង្គបដិប្រាណពីមនុស្ស ដែលបានជាសះស្បើយពីជំងឺឡើងវិញ។ ក្រុមដឹកនាំដោយសាស្រ្តាចារ្យលោក Takagi Motoki នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហ្វូគូស៊ីម៉ា បានពន្យល់ពីគម្រោងនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ។ ពួកគេមានគម្រោងអភិវឌ្ឍថ្នាំដោយប្រើអង្គបដិប្រាណ ដែលជាប្រូតេអ៉ីនរកឃើញនៅក្នុងឈាមរបស់មនុស្សដែលបានជាសះស្បើយពីជំងឺ COVID-19 ពីមុន។ អង្គបដិប្រាណបែបនេះអាចបញ្ឈប់វីរុសពីការរីករាលដាល ដូច្នេះថ្នាំណាមួយដែលបានបង្កើតពីវា ត្រូវបានគេរំពឹងថានឹងមានប្រសិទ្ធភាពខ្ពស់។ ក្រុមនេះបានបង្កើតនូវបច្ចេកវិទ្យាដែលអាចរកឃើញអង្គបដិប្រាណផ្សេងៗក្នុងពេលតែមួយក្នុងបរិមាណឈាមតិចតួច។ គិតមកទល់ពេលនេះមានមនុស្សប្រហែល ៤០នាក់ បានផ្តល់សំណាកឈាមរបស់ពួកគេសម្រាប់ការវិភាគ។ ក្រុមអ្នកស្រាវជ្រាវមានគោលបំណងប្រមូលសំណាកមនុស្ស ១០០នាក់ ដែលពួកគេសង្ឃឹមថានឹងទទួលបានប្រភេទអង្គបដិប្រាណដែលត្រូវការ។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃច័ន្ទ អ្នកស្រាវជ្រាវបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីមនុស្ស ដែលបានជាសះស្បើយពីជំងឺនេះ។ នៅពេលដែលពួកគេទទួលបានអង្គបដិប្រាណដែលត្រូវការ ពួកគេមានគម្រោងចម្លង និងផលិតវា។ ពួកគេនិយាយថា ថ្នាំនេះនឹងមានប្រសិទ្ធភាពសម្រាប់មនុស្សដែលវ៉ាក់សាំងមិនមានប្រសិទ្ធភាពជាមួយ។ គួរឱ្យដឹងដែរថា ជំងឺ

    September 8, 2020
  • អន្តរជាតិ

    យោងតាមកាសែត Wall Street Journal បានដឹងថា ក្រុមហ៊ុន Amazon បានហាមឃាត់រាល់ការលក់រុក្ខជាតិ និងគ្រាប់ធញ្ញជាតិពីបរទេស នៅសហរដ្ឋអាមេរិក មិនថាពួកគេនាំចូលឬលក់នៅក្នុងស្រុក ដោយប្រជាជនដែលមិនមែនជនជាតិអាមេរិកក៏ដោយ។ វាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយរបស់ Amazon ដើម្បីការពារអតិថិជន និងបង្កើនបទពិសោធន៍របស់អតិថិជន នេះបើយោងតាមអ៊ីមែលគោលការណ៍ថ្មី ដែលផ្ញើទៅអ្នកលក់របស់ Amazon ។ អ្នកតំណាងរបស់ក្រុមហ៊ុន Amazon បានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ហើយអ្នកលក់ដែលល្មើសអាចជាប់ពិន័យ ឬឈានដល់ការលុបគណនីចោលផងដែរ។ ជនជាតិអាមេរិករាប់ម៉ឺននាក់បានទទួលគ្រាប់ពូជអាថ៌កំបាំងក្នុងប៉ុន្មានខែកន្លងមកនេះ ហើយភាគច្រើនត្រូវបានគេដាក់ស្លាកថា មកពីប្រទេសចិន ហើយជារឿយៗត្រូវបានគេដាក់ស្លាកក្លែងក្លាយថាជាផលិតផលមួយផ្សេងទៀត។ យ៉ាងហោចណាស់ពួកគេមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់វិស័យកសិកម្ម ដែលរួមមានស្មៅរំខាន ជំងឺរុក្ខជាតិ និងសត្វល្អិត។ ការបង្រ្កាបរបស់ក្រុមហ៊ុន Amazon

    September 7, 2020
  • អន្តរជាតិ

    អ៊ុយក្រែន៖ ស្ត្រីជាអ្នកដំណើរម្នាក់ត្រូវបានគេប្រទះឃើញបើកទ្វារអាសន្ននៅលើយន្តហោះដើម្បីមកដើរលេងនៅលើស្លាបយន្តហោះយ៉ាងរំភើយ ព្រោះតែគាត់មានអារម្មណ៍ថា ក្តៅស្អុះស្អាប់ខ្លាំងពេកក្នុងអំឡុងពេលអង្គុយរង់ចាំនៅក្នុងយន្តហោះ។ បើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រឈានយន្តហោះ Boryspil ក្នុងទីក្រុងគាវ ប្រទេសអ៊ុយក្រែន ហើយយន្តហោះដឹកអ្នកដំណើរនេះជាយន្តហោះប្រភេទ Boeing 737-86N ទើបហោះមកពីប្រទេសតួគី។ ក្នុងអំឡុងពេលចុះចតក្នុងព្រលានយន្តហោះខាងលើនេះ អ្នកដំណើរជាច្រើនបានដើរចេញពីយន្តហោះ ខណៈមានអ្នកដំណើរម្នាក់ជាស្រ្តីមានកូន ២ នាក់មិនបានចុះពីយន្តហោះឡើយ ទំនងជាគាត់ត្រូវអង្គុយរង់ចាំហោះហើរបន្តទៅកាន់កន្លែងមួយផ្សេងទៀត។ ក្នុងអំឡុងពេលអង្គុយរង់ចាំនោះស្រាប់អ្នកដំណើររូបនេះបានបើកទ្វារចេញពេលមានអាសន្នមកដើរលេងលើស្លាបយន្តហោះយ៉ាងរំភើយ ហើយនៅពេលដែលសន្តិសុខឃាត់ខ្លួននិងសាកសួរ គាត់បានឆ្លើយថា អង្គុយនៅខាងក្នុងក្តៅពេកទើបគាត់ចេញមកដើរលំហែបន្តិច។ យ៉ាងណាក្តី សកម្មភាពនេះត្រូវបានចាត់ទុកថា ជាការប្រព្រឹត្តផ្ទុយនឹងបទបញ្ជារនៃហោះហើរ ព្រោះទ្វារចេញពេលមានអាសន្នមិនមែនចេះតែបើកបានដោយសេរីនោះទេ ប្រសិនបើគ្មានហេតុការណ៍បន្ទាន់ណាមួយកើតឡើង។ នៅចំពោះមុខស្ថានភាពនេះស្រ្តីអ្នកដំណើរខាងលើនេះត្រូវបានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនសម្រេចពិន័យជាប្រាក់មួយចំនួន និងដាក់បញ្ចូលឈ្មោះគាត់ក្នុងបញ្ជីខ្មៅនៃការហោះហើរទៀតផង។ លោកអ្នកអាចទស្សនាសកម្មភាពនេះដូចក្នុងវីដេអូខាងក្រោម៖

    September 7, 2020