autoadmin
  • អន្តរជាតិ

    ថៃ៖ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចជាតិរបស់ខ្លួនឲ្យងើបឡើងវិញ ​រដ្ឋាភិបាលថៃបានដាក់ចេញនូវយន្តការជាច្រើនសម្រាប់ជួយពលរដ្ឋនិងអាជីវកម្មមួយចំនួនដែលបានបាត់បង់ចំណូលព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុថៃនឹងអនុ​វត្តគម្រោងសង្គ្រោះសេដ្ឋកិច្ចថ្មីមួយបន្ថែមទៀត គឺជាការផ្តល់សាច់ប្រាក់ចំនួន ៣,០០០ បាត (៩៦ ដុល្លារអាមេរិក) ទៅកាន់ពលរដ្ឋម្នាក់ៗ ដើម្បីឲ្យពួកគេយកទៅទិញចំណីអាហារនៅតាមហាងមួយចំនួនដែលបានកំណត់ដោយអាជ្ញាធរ។ ប្រភពខាងលើបន្តរៀបរាប់ពីរបៀបនៃការអនុវត្តគម្រោងខាងលើដោយលំអិតថា រដ្ឋាភិបាលថៃនឹងប្រើប្រាស់ទឹកប្រាក់សរុបចំនួន ៤៥ ពាន់លានបាត​ (ជាង ១.៤៣ ពាន់លានដុល្លារអាមេរិក) សម្រាប់ផ្តល់ជូនពលរដ្ឋចំនួន ១៥ លាននាក់ ដោយម្នាក់ៗនឹងត្រូវទទួលបានប្រាក់ចំនួន ៣,០០០ បាត ។ ពលរដ្ឋដែលអាចទទួលបានប្រាក់ឧបត្ថម្ភនេះត្រូវតែជាមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងបានទៅចុះឈ្មោះត្រឹមត្រូវជាមួយអាជ្ញាធរថៃ

    September 10, 2020
  • អន្តរជាតិ

    រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានក្លាយជាកត្តាគ្រោះថ្នាក់បំផុត បំផ្លាញសន្តិភាពនៅសមុទ្រចិនខាងត្បូង។ លោក វ៉ាង យី បាននិយាយបែបនេះនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសកំពូលអាស៊ីបូព៌ា ដែលបានធ្វើឡើងតាមអ៉ីនធឺណេតកាលពីថ្ងៃពុធម្សិលមិញនេះ។ លោកបាននិយាយថា សហរដ្ឋអាមេរិកបានជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ចិន និងបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីដោះស្រាយជម្លោះតាមរយៈការពិគ្រោះយោបល់ ក៏ដូចជាការប្រឈមមុខដាក់គ្នារវាងប្រទេសនៅក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសរូបនេះក៏បានអះអាងជាថ្មីម្តងទៀតនូវការអះអាងរបស់ចិនថា ជម្លោះទឹកដីនៅក្នុងតំបន់អាចត្រូវបានដោះស្រាយដោយប្រទេសដែលពាក់ព័ន្ធតែប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា ប្រទេសចិនសង្ឃឹមថា បណ្តាប្រទេសដែលនៅក្រៅតំបន់ជម្លោះរួមទាំងសហរដ្ឋអាមេរិក នឹងអាចគោរពយ៉ាងពេញលេញនូវបំណងប្រាថ្នា និងការរំពឹងទុករបស់ប្រទេសនានានៅក្នុងតំបន់ ជំនួសឱ្យការបង្កើតភាពតានតឹង និងស្វែងរកផលចំណេញពីវា៕ អត្ថបទ​៖ លីដា ប្រភព៖ NHK

    September 10, 2020
  • អន្តរជាតិ

    យោងតាមការស្ទង់មតិដែលចេញផ្សាយដោយកាសែត Mainichi Shimbun ប្រចាំថ្ងៃបានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshihide Suga គឺជាបុគ្គលមានអ្នកបោះឆ្នោតឱ្យច្រើនជាងគេ នៅក្នុងការប្រជែងធ្វើជាអ្នកស្នងតំណែងនាយករដ្ឋមន្ត្រីជប៉ុនតពីលោក ស៊ីនហ្សូ អាបេ ។ លោក Yoshihide Suga ទទួលបានសំឡេងប្រហែល ៤៤% នៃអ្នកឆ្លើយសំណួរដែលបានសួរថា តើអ្នកណាដែលពួកគេនឹងជ្រើសរើសជាអ្នកស្នងតំណែងរបស់លោកអាបេ? ខណៈ ៣៦% ទៀតពេញចិត្តចំពោះអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Shigeru Ishiba ។ ដូច្នេះគឺលោក Yoshihide Suga មានសំឡេងឈានដាច់គេ ក្នុងចំណោមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យសេរី (LDP) ។ ការស្ទង់មតិនេះធ្វើឡើងដោយកាសែត និងមជ្ឈមណ្ឌលស្រាវជ្រាវស្ទង់មតិសង្គម

    September 10, 2020
  • កូវីដ-១៩

    យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយ របស់គេហទំព័រទិន្នន័យ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 ពេលនេះបានរាលដាលដល់មនុស្សសរុបជាង ២៨លាននាក់ នៅទូទាំងពិភពលោក ខណៈចំនួនអ្នកស្លាប់មានជាង ៩០ម៉ឺននាក់ រួចមកហើយ។ ថ្វីបើវាមានរយៈពេលជាង ៩ខែ ទៅហើយក្ដី ប៉ុន្តែជំងឺ COVID-19 នៅតែបានឆ្លងរីករាលដាលក្នុងទំហំធំ ហើយប្រទេសដែលឆាប់ភ្លេចពីហានិភ័យរបស់វា ក៏កំពុងកើតមាននូវរលកទី២ ផងដែរ។ ស្ថានភាពនៅក្នុងតារាងកាលពីមានករណីសរុប ២៧លាននាក់ គឺមានការផ្លាស់ប្ដូរបន្ដិចពីឥឡូវនេះ ដោយសារតែប្រេស៊ីលមិនមែនជាប្រទេស ដែលមានការឆ្លងរាលដាលច្រើនបំផុតបន្ទាប់ពីអាមេរិកទៀតទេ។ ប្រទេសដែលបានវ៉ាដាច់ប្រស៊ីលមកឈរលេខរៀងទី២ គឺឥណ្ឌា បន្ទាប់ពីខ្លួនបានរាយការណ៍ពីករណីច្រើនបំផុតប្រចាំថ្ងៃមិនធ្លាប់មាន និងច្រើនជាងគេក្នុងពិភពលោកជារៀងរាលថ្ងៃ។

    September 10, 2020
  • អន្តរជាតិ

    ហុងកុង៖ ខ្សែភាពយន្តបុរាណចិនរឿង “Mulan” កំពុងត្រូវបានចាក់បញ្ចាំងតាមរោងកុនជាច្រើននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ី ហើយរឿងដែលមានលក្ខណៈបែបបុរាណចិនមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ដោយពួកគេបានសរសើរមិនដាច់ពីមាត់ថា រឿងនេះពិតជាល្អមើលនិងបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅទៀតផង។ បើទោះជាយ៉ាងនេះក្តី នៅឯទីក្រុងហុងកុងឯណោះវិញ ខ្សែភាពយន្តមួយនេះត្រូវបានក្រុមបាតុករហុងកុងនាំគ្នាធ្វើពហិការមិនទស្សនានិងប្រឆាំងយ៉ាងខ្លាំងមិនឲ្យមានការចាក់បញ្ចាំងរឿងនេះនៅតាមរោងកុនក្នុងក្រុងហុងកុងទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មូលហេតុចម្បងមួយដែលក្រុមបាតុករហុងកុងនាំគ្នាប្រឆាំងនឹងខ្សែភាពយន្តមួយនេះ ក៏ព្រោះតែតួអង្គសំខាន់សម្តែងនៅក្នុងរឿងនេះបានបង្ហាញគំនិតគាំទ្រប៉ូលិសហុងកុងជាសាធារណៈដើម្បីឲ្យមានការបង្ក្រាបចលនាបាតុកម្ម ដែលនាំឱ្យមនុស្សជាច្រើននិយាយថានាងគាំទ្រអំពើព្រៃផ្សៃរបស់ប៉ូលីស។។ សូមបញ្ជាក់ថា តួអង្គស្រីដែលជាតួឯកនៅក្នុងខ្សែភាពយន្តនេះមានឈ្មោះថា Liu Yi Fei អាយុ ៣៣ ឆ្នាំ ជាកូនកាត់អាមេរិក-ចិន តែនាងបានកើតនិងធំដឹងក្តីនៅក្នុងក្រុងវូហានប្រទេសចិន។ គួររម្លឹកជូនផងដែរថា ពលរដ្ឋហុងកុងជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលខ្លួនជុំវិញបញ្ហាផ្លូវច្បាប់មួយចំនួនចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ ហើយរហូតមកទល់នឹងពេលនេះចលនាបាតុកម្មនៅតែបន្តរីកធំឡើងៗបើទោះជាហុងកុងក៏កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ

    September 10, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានសារភាពថា លោកពិតជាបាននិយាយសម្រាលស្ថានការណ៍ជំងឺ COVID-19 ដោយសារថាលោកមិនចង់ឱ្យកើតមានភាពភ័យខ្លាយ។ សារព័ត៌មានអាមេរិកបានរាយការណ៍ ដកស្រង់ពីបទសម្ភាសន៍របស់លោក ដូណាល់ ត្រាំ ជាមួយអ្នកសារព័ត៌មានល្បីឈ្មោះ Bob Woodward និងខ្លឹមសារពីសៀវភៅរបស់គាត់ ដែលនឹងត្រូវចេញផ្សាយនៅពេលឆាប់ៗ ដោយផ្អែកលើការសន្ទនារបស់ពួកគេ។ របាយការណ៍និយាយថា ជំនួយការរបស់លោក ដូណាល់ ត្រាំ បានសង្ខេបគាត់យ៉ាងលម្អិតអំពីហានិភ័យនៃជំងឺ COVID-19 នេះនៅចុងខែមករា។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Woodward នៅថ្ងៃទី០៧

    September 10, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ ស្រ្តីជាអ្នកជំងឺកូវីដ ១៩ ម្នាក់ត្រូវបានបុរសជាអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យចាប់រំលោភនៅលើរថយន្តសង្គ្រោះបន្ទាន់នោះតែម្តង ខណៈដែលរូបនាងកំពុងត្រូវបានបញ្ជូនឲ្យទៅសម្រាកព្យាបាលជំងឺកូវីដ ១៩ នៅឯមន្ទីរពេទ្យ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន rediff បានបញ្ជាក់ថា ហេតុការណ៍ដ៏សែនហួសចិត្តនេះបានកើតឡើងនៅក្នុងរដ្ឋ Kerala នៃប្រទេសឥណ្ឌា ដោយស្រ្តីរងគ្រោះពីការចាប់រំលោភនោះជាក្មេងស្រីទើបនឹងមានអាយុ ១៩ ឆ្នាំ ខណៈបុរសជាអ្នកចាប់រំលោភនាងនោះមានឈ្មោះថា  Noufal និងមានអាយុ ២៥ ឆ្នាំ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃទី០៥ ខែកញ្ញា កន្លងទៅ ហើយនៅថ្ងៃកើតហេតុមានអ្នកជំងឺកូវីដ ១៩ ចំនួន ២ នាក់ត្រូវដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយអ្នកជំងឺម្នាក់ជាស្រ្តីចំណាស់ និងម្នាក់ទៀតជាក្មេងស្រីរងគ្រោះខាងលើនេះ។ យ៉ាងណាក្តី ពេលធ្វើដំណើរទៅដល់មុខមន្ទីរពេទ្យបុរសជាអ្នកបើករថយន្តបានឲ្យស្រីចំណាស់ម្នាក់ចុះចេញពីរថយន្ត ហើយប្រាប់ស្រ្តីរងគ្រោះថា នាងត្រូវបន្តដំណើរទៅមន្ទីរពេទ្យមួយផ្សេងទៀត

    September 10, 2020
  • អន្តរជាតិ

    ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ត្រូវបានគេប្រទះឃើញនាំគ្នាទៅកំសាន្តនៅតំបន់មាត់សមុទ្រយ៉ាងសប្បាយរីករាយដោយមិនខ្លាចឆ្លងជំងឺកូវីដ ១៩ ទាល់តែសោះ ខណៈអាជ្ញាធរសុខាភិបាលបានចេញសេចក្តីប្រកាសហាមមិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នាទ្រង់ទ្រាយធំឡើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា តំបន់មាត់សមុទ្រមួយនេះមានឈ្មោះថា Ipanema ស្ថិតនៅក្នុងក្រុង Rio de Janeiro ភាគខាងត្បូងប្រទេសប្រេស៊ីល ហើយតំបន់ឆ្នេរសមុទ្រមួយនេះគឺជាកន្លែងកំសាន្តដ៏មានសក្តានុពលបំផុតរបស់ប្រទេសប្រេស៊ីលផងដែរ។ ពលរដ្ឋប្រេស៊ីលទាំងអស់នោះត្រូវបានគេប្រទះឃើញបានប្រមូលផ្ដុំគ្នាយ៉ាងកកកុញដោយមិនបានរក្សាគំលាតសង្គមទាល់តែសោះ ហើយសូម្បីតែម៉ាស់ក៏ពួកគេមិនបានពាក់ដែរ។ សម្រាប់ក្រុមអ្នកជំនាញបានមើលឃើញថា ឥរិយាបថគឃ្លើននេះបានកើតឡើងស្របពេលដែលប្រទេសប្រេស៊ីលមានតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ គិតជាមធ្យមប្រចាំថ្ងៃគឺមានចំនួន ៨២០ នាក់ក្នុងមួយថ្ងៃ។ ក្រុមអ្នកជំនាញបានបញ្ជាក់ផងដែរថា មូលហេតុដែលជំរុញឲ្យពលរដ្ឋប្រេស៊ីលសម្រុកទៅកំសាន្តនៅឆ្នេរសមុទ្រយ៉ាងច្រើនដូចនេះគឺដោយសារតែពួកគេស្ត្រេសនឹងការឃុំខ្លួននៅក្នុងផ្ទះខ្លាំងពេកក្នុងរយៈពេលជាច្រើនខែមកនេះ។ សូមបញ្ជាក់ជូនថា ប្រេស៊ីលគឺជាប្រទេសដែលមានចំនួនអ្នកជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ៣ នៅលើពិភពលោកបន្ទាប់ពីអាមេរិក និងឥណ្ឌា

    September 9, 2020
  • អន្តរជាតិ

    អេស្ប៉ាញ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេឃាត់ខ្លួន និងផាកពិន័យជាទឹកប្រាក់ ៥,៥០០ ផោន (៧,១០០ដុល្លារ) បន្ទាប់ពីបានទៅជិះស្គីលំហែកាយនៅសមុទ្រទាំងដែលខ្លួនកំពុងមានជំងឺ COVID-19 ។ ស្ត្រីម្នាក់នោះត្រូវប៉ូលីសវាយខ្នោះនៅលើឆ្នេរ La Zurriola របស់ទីក្រុង San Sebastian ក្រោមបទឧក្រិដ្ឋនៃការមិនស្តាប់បង្គាប់ និងមិនខ្វល់ពីការណែនាំរបស់មន្ត្រីដែលបានស្នើឱ្យនាងងើបចេញពីទឹក។ ប្រភពពីអ្នកស្រុកនិយាយថា ស្ត្រីរូបនោះធ្វើការជាអ្នកសង្គ្រោះអ្នកលង់ទឹក (Lifeguard) ហើយមិត្តរួមការងាររបស់នាង គឺជាអ្នកដែលបានទូរស័ព្ទរាយការណ៍ពីករណីនេះ បន្ទាប់ពីបានឃើញស្ត្រីរូបនោះចុះទៅជិះស្គីលំហែកាយទាំងដែលខ្លួនមានផ្ទុកជំងឺ។ ស្ត្រីរូបនោះរំពឹងនឹងជាប់ពិន័យជាប្រាក់ ៥,៥០០ផោន ហើយប្រសិនបើរកឃើញថានាងបានចម្លងជំងឺទៅអ្នកផ្សេងទៀត នាងនឹងត្រូវប្រឈមការពិន័យជាប្រាក់ ១០០,០០០ផោន៕ អត្ថបទ៖ លីដា ប្រភព៖ Daily

    September 9, 2020
  • អន្តរជាតិ

    ការសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ត្រូវបានគេផ្អាក ដោយសារតែមានប្រតិកម្មមិនល្អចំពោះអ្នកចូលរួមម្នាក់នៅក្នុងចក្រភពអង់គ្លេស។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រុមហ៊ុនកាលពីថ្ងៃអង្គារបានឱ្យដឹងថា ក្រុមហ៊ុន AstraZeneca បានដំណើរការនៃការពិនិត្យមើលស្តង់ដាររបស់ខ្លួន ដែលធ្វើឱ្យមានការផ្អាកការចាក់វ៉ាក់សាំង ដើម្បីអនុញ្ញាតឱ្យពិនិត្យឡើងវិញនូវទិន្នន័យសុវត្ថិភាព។ វាមិនច្បាស់ទេថាតើការផ្អាកនេះត្រូវបានកំណត់ដោយខ្លួនឯង ឬជាបទបញ្ជាដោយនិយតករ អ្វីដែលជាប្រតិកម្មមិនល្អ ឬនៅពេលដែលវាអាចកើតឡើង។ ប្រភពអនាមិកបានប្រាប់ថា អ្នកចូលរួមត្រូវបានគេរំពឹងថានឹងជាសះស្បើយឡើងវិញ ប៉ុន្តែព័ត៌មាននេះមិនអាចត្រូវបានបញ្ជាក់ដោយឯករាជ្យទេ។ ដូច្នេះវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ AstraZeneca និងសាកលវិទ្យាល័យ Oxford គឺជាវ៉ាក់សាំងដំបូងបំផុត ដែលត្រូវបានផ្អាកនៅត្រឹមការសាកល្បងទី៣នេះ។ ការសិក្សាលើដំណាក់កាលទី១ និងទី២ ដែលចេញផ្សាយក្នុងខែកក្កដា ដោយទិនានុប្បវត្តិវេជ្ជសាស្ត្រ

    September 9, 2020