- autoadmin
- អន្តរជាតិ
ចិន៖ បើយោងតាមការចុះផ្សាយក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចិននឹងមិនព្រមលក់កម្មវិធី TikTok ឲ្យទៅអាមេរិកឡើយ ហើយចិនសុខចិត្តឲ្យអាមេរិកបិទកម្មវិធីមួយនៅលើទឹកដីអាមេរិកចុះ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសមួយនេះបានផ្តើមកើតមានក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានចោទប្រកាន់ថាកម្មវិធី Tik Tok ដែលមានអ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោកនោះ បានលួចយកនិន្នន័យប្រជាពលរដ្ឋអាមេរិកដើម្បីផ្តល់ជូនជាសម្ងាត់ទៅឲ្យរដ្ឋាភិបាលចិន។ បន្ទាប់ពីបានធ្វើការចោទប្រកាន់នេះ លោក ដូណាល់ត្រាំ បានផ្តល់ជម្រើស ២ ឲ្យទៅក្រុមហ៊ុន ByteDance ដែលអ្នកបង្កើតកម្មវិធី Tik Tok ធ្វើការពិចារណាក្នុងរយៈពេល ៩០ ថ្ងៃ ដោយជម្រើសទី ១ គឺក្រុមហ៊ុនរបស់ចិនមួយនេះត្រូវតែលក់សិទ្ធគ្រប់គ្រងកម្មវិធី
September 14, 2020 - អន្តរជាតិ
ជប៉ុន៖ ស្រ្តីជាម្តាយម្នាក់បានទុកកូនតូចចំនួន ២ នាក់នៅក្នុងរថយន្តជាច្រើនម៉ោងដើម្បីទៅផឹកស៊ីយ៉ាងសប្បាយរីករាយ ហើយលទ្ធផលចុងក្រោយគឺកូនទាំង ២ នោះបានស្លាប់បាត់បង់ជីវិតព្រោះតែអត់អាហារញ៉ាំ និងមានអាការៈខ្សោះជាតិទឹកយ៉ាងខ្លាំង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន japantoday បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Takamatsu អាណាខេត្ត Kagawa នៃប្រទេសជប៉ុន ហើយស្រ្តីជាម្តាយរូបនោះមានឈ្មោះថា Maria Takeuchi អាយុ ២៦ ឆ្នាំ ពុំមានប្រកបការងារអ្វីនោះទេ និងក្មេងរងគ្រោះទាំង ២ នាក់នោះមានម្នាក់មានឈ្មោះថា Mayuri អាយុ ៦ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Yurie អាយុ ៣ ឆ្នាំ។
September 13, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីល្ងាចថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នាយកដ្ឋានត្រួតពិនិត្យជំងឺថៃ កំពុងស្វែងរកអ្នកដែលជិតស្និទ្ធជាមួយមនុស្សចំនួន ៣នាក់ បន្ថែមទៀត ដែលពួកគេបានតេស្ដវិជ្ជមានជំងឺ COVID-19 ពេលទៅដល់ប្រទេសជប៉ុន ចេញពីប្រទេសថៃ។ នាយកដ្ឋានបាននិយាយថា មានមនុស្សទាំងអស់ ៥នាក់ ដែលបានចាកចេញពីប្រទេសថៃ ហើយត្រូវបានគេរកឃើញថា វិជ្ជមានជាមួយជំងឺ COVID-19 ពេលទៅដល់ប្រទេសជប៉ុន។ មនុស្ស ២នាក់ ក្នុងចំណោមពួកគេត្រូវបានរាយការណ៍មុន ហើយម្សិលមិញនេះទើបមានការបញ្ជាក់បន្ថែមទៀតពីអ្នកទាំង ៣ ដែលនៅសេសសល់។ មនុស្ស ២នាក់ ដែលបានបញ្ជាក់ពីការឆ្លងដំបូង គឺជាជនជាតិថៃអាយុ ២៤ឆ្នាំ និងម្នាក់ទៀតជាជនជាតិជប៉ុន
September 12, 2020 - អន្តរជាតិ
រហូតដល់ពេលនេះអគ្គិភ័យបានឆាបឆេះឆ្លងកាត់រដ្ឋនានា នៅលើឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២នាក់ បានស្លាប់បាត់បង់ជីវិត។ មន្ត្រីតាមរដ្ឋនិយាយថា មានមនុស្ស ១៩នាក់ បានស្លាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា, មាន ២នាក់ បានស្លាប់នៅអូរីហ្គន និង ១នាក់ នៅវ៉ាស៊ីនតោន។ ហើយដោយសារភាពស្ងួត និងខ្យល់បក់ខ្លាំងនៅតំបន់កាលីហ្វ័រញ៉ាផងនោះ អគ្គិភ័យបានបំផ្លាញផ្ទៃដីទំហំ ១.២៥ លានហិកតា។ មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យក្នុងរដ្ឋមានទំហំធំជាងមុន ២៥ដង បើធៀបនឹងកន្លែងដូចគ្នានិងរយៈពេលដូចគ្នាជាមួយឆ្នាំមុន។ ផ្សែងនិងផេះចេញពីភ្លើងឆេះព្រៃបានកាត់បន្ថយភាពមើលឃើញនៅ Los Angeles និងកន្លែងផ្សេងទៀត ដែលធ្វើឱ្យអាជ្ញាធរសុខាភិបាលសាធារណៈ ត្រូវអំពាវនាវឱ្យប្រជាជនបញ្ឈប់ការចេញខាងក្រៅសិន។ ក្រុមមន្រ្តីនៅរដ្ឋកាលីហ្វ័រញ៉ានិយាយថា សីតុណ្ហភាពត្រជាក់គួរសមនឹងបន្តរយៈពេលជាច្រើនថ្ងៃទៀត ប៉ុន្តែពួកគេទទូចឱ្យអ្នកស្រុកបន្ដមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះភ្លើងឆេះព្រៃធំៗកាលពីអតីតកាលជាធម្មតាបានផ្ទុះឡើងនៅអំឡុងខែកញ្ញា
September 12, 2020 - កូវីដ-១៩
អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 មួយទៀត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះ ចេញពីកីឡាករបាល់ទាត់អាជីពជនជាតិ Uzbekistan ម្នាក់ ពោលគឺត្រឹមតែ ៨ថ្ងៃ បន្ទាប់ពីមានករណីក្នុងសហគមន៍ជាលើកទី១ ក្នុងរយៈពេលជាង ៣ខែ។ មន្រ្តីសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មានមួយថា បុរសនោះបានវិជ្ជមានជាមួយជំងឺ បន្ទាប់ពីមានការធ្វើតេស្តជំងឺមុនការប្រកួតកាលពីថ្ងៃអង្គារ បើទោះបីជាគាត់បានឆ្លងកាត់ការនៅដាច់ដោយឡែក និងបានធ្វើតេស្តអវិជ្ជមានចំនួន ៣ដង ក៏ដោយ។ បុរសជាកីឡាករបាល់ទាត់រូបនោះបានមកដល់ប្រទេសថៃតាំងពីថ្ងៃទី១៣ ខែសីហា មកម្ល៉េះ ប៉ុន្តែមន្ត្រីសុខាភិបាលថៃជឿថា អំឡុងពេលវីរុសសំងំនៅក្នុងខ្លួនគាត់គឺច្រើនជាង ១៤ថ្ងៃ (incubation period) ហើយគាត់បានឆ្លងជំងឺនេះនៅក្រៅប្រទេស មិនមែនក្នុងប្រទេសថៃនោះទេ។ រំលឹកដែរថា ប្រទេសថៃនាពេលថ្មីៗនេះទើបតែរកឃើញអ្នកជំងឺ
September 12, 2020 - អន្តរជាតិ
ឆ្នេរសមុទ្រខាងលិចរបស់សហរដ្ឋអាមេរិក កំពុងប្រឈមនឹងគុណភាពខ្យល់អាក្រក់បំផុតនៅលើផែនដី ខណៈដែលភ្លើងឆេះជិត ១០០ កន្លែង រួមទាំងភ្លើងឆេះធំបំផុតចំនួន ៣ ក្នុងចំណោមភ្លើងឆេះដ៏អាក្រក់បំផុតចំនួន ៤ ដែលបានកត់ត្រាក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ភាគល្អិតដែលចេញពីផ្សែងបានធ្វើឱ្យខ្យល់អាកាសមិនល្អ និងធ្វើឱ្យអ្នកនៅតំបន់ឆ្នេរភាគខាងលិចពិបាកនឹងដកដង្ហើម។ ជាក់ស្ដែងបើយោងតាម PurpleAir ដែលបានបង្ហាញពីកម្រិត AQI នៅតំបន់ឆ្នេរភាគខាងលិច (ក្នុងរូប) យើងអាចមើលឃើញថា នៅតំបន់ទាំងមូលសុទ្ធតែពណ៌ក្រហម ដែលជាសញ្ញានៃខ្យល់ពុលអាក្រក់បំផុត ហើយកន្លែងខ្លះហក់ដល់ ៥០០ AQI ទៀតផង។ គួរឱ្យដឹងដែរថាកម្រិត AQI កាន់តែខ្ពស់ វាបង្ហាញពីការបំពុលបរិយាកាសកាន់តែខ្លាំង ហើយគ្រោះថ្នាក់ដល់សុខភាពកាន់តែច្រើន។ ទីភ្នាក់ងារការពារបរិស្ថាន (EPA) ចាត់ទុកកម្រិត AQI
September 12, 2020 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មាន Kyodo បានដកស្រង់សម្តីនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ (ABE Shinzo) កាលពីថ្ងៃសុក្រថា ប្រទេសជប៉ុននឹងរៀបចំផែនការថ្មីសម្រាប់ដោះស្រាយការគំរាមកំហែងពីមីស៊ីលនៅចុងឆ្នាំនេះ។ លោក ស៊ីនហ្សូ អាបេ បាននិយាយថា៖«ខ្ញុំជឿជាក់ថាវាចាំបាច់ក្នុងការបង្កើនការទប់ស្កាត់ និងដោយហេតុនេះវាកាត់បន្ថយលទ្ធភាពនៃការវាយប្រហារប្រឆាំងនឹងជប៉ុន ដោយមីស៊ីលផ្លោង និងផ្សេងទៀត»។ លោក ស៊ីនហ្សូ អាបេ បានកត់សម្គាល់ថា គោលនយោបាយដែលផ្តោតលើវិស័យការពារជាតិទាំងស្រុងនឹងមិនត្រូវបានផ្លាស់ប្តូរទេ ប៉ុន្តែលទ្ធភាពក្នុងការទិញប្រព័ន្ធការពារនោះគឺនៅមានភាពចម្រូងចម្រាស បើទោះបីជាទាក់ទងនឹងការទប់ស្កាត់ និងការការពារខ្លួនក៏ដោយ។ ដៃគូចម្រុះរបស់គណបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុនគឺ Komeito បានជំទាស់ដាច់ខាតចំពោះការពង្រីកយោធា ហើយការចំណាយក៏អាចបង្កឱ្យមានការជំទាស់ផងដែរ។ គួរឱ្យដឹងដែរថាកងកម្លាំងប្រដាប់អាវុធរបស់ជប៉ុន ត្រូវបានរឹតត្បិតក្នុងការការពារខ្លួនដោយរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមលោក ហើយប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិកក្រោមសម្ព័ន្ធភាពសន្តិសុខទ្វេភាគី។ នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានយល់ព្រមទិញប្រព័ន្ធការពារមីស៊ីលឈ្មោះ Aegis
September 12, 2020 - អន្តរជាតិ
ចិន៖ សារព័ត៌មាន Daily Mail បានចុះផ្សាយថា មានសត្វឆ្មាចន្លោះពី ១០%-១៥% នៅក្នុងក្រុងវូហានប្រទេសចិន ត្រូវបានគេធ្វើវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩។ ការចុះផ្សាយនេះត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវចិនជាច្រើននាក់ ដែលបានធ្វើតេស្តទៅលើសត្វជាង ១០០ ក្បាលដោយមានទាំងសត្វឆ្មាចិញ្ចឹមនៅតាមផ្ទះនិងសត្វឆ្មាដែលគ្មានម្ចាស់ចិញ្ចឹម។ លទ្ធផលនៃការធ្វើតេស្តឈាមសត្វឆ្មាបានបង្ហាញថា នៅក្នុងខ្លួនសត្វឆ្មា ១៥ % មានផ្ទុកនូវមេរោគ SARS-CoV-2 ហើយមេរោគមួយនេះក៏ជាមេរោគសំខាន់មួយបង្កឲ្យមានជំងឺកូវីដ ១៩ ផងដែរ។ ទន្ទឹមនឹងការសិក្សាខាងលើនេះ នៅសហរដ្ឋអាមេរិកឯណោះវិញក៏បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងចំណោមសត្វឆ្មាដែលជាចិញ្ចឹមនៅតាមផ្ទះចំនួន ១៧ ករណីផងដែរ។ នៅចំពោះមុខលទ្ធផលនៃការសិក្សាខាងលើនេះ ក្រុមអ្នកជំនាញបានអះអាងថា ជំងឺកូវីដ ១៩ អាចចម្លងពីមនុស្សទៅកាន់សត្វចិញ្ចឹមដូចជាសត្វឆ្កែ
September 12, 2020 - អន្តរជាតិ
អាមេរិក៖ ស្របពេលដែលអាមេរិកកំពុងតែប្រឈមនឹងវិបត្តិនៃជំងឺកូវីដ ១៩ នោះ ស្រាប់តែរដ្ឋមួយចំនួននៃប្រទេសដ៏ធំមួយនេះត្រូវរងនូវនឹងគ្រោះធម្មជាតិមួយបន្ថែមទៀតពោលគឺបញ្ហាភ្លើងឆេះព្រៃ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានរដ្ឋចំនួន ៩ នៅតំបន់ភាគខាងលិចនៃសហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃ ហើយក្នុងចំណោមរដ្ឋទាំងនោះគឺរដ្ឋ Oregon ដែលបានរងនូវផលប៉ះពាល់ខ្លាំងជាងគេ ដោយរដ្ឋមួយនេះកំពុងមានបញ្ហាភ្លើងឆេះព្រៃចំនួន ៣៥ កន្លែងផ្សេងគ្នា បើសរុបជាផ្ទៃដីមានទំហំប្រមាណជា ៤៧០ ០០០ ហិចតា។ ប្រភពខាងលើបានបន្តថា បើគិតជាសរុបរួមនៅក្នុងរដ្ឋចំនួន ៩ ខាងលើនេះមានភ្លើងឆេះព្រៃប្រមាណជា ២០០ កន្លែងផ្សេងគ្នា ហើយគ្រោះធម្មជាតិនេះបានបង្កឲ្យមានបញ្ហាផ្សេងៗជាច្រើនទៀតផងដែរ ដូចជាផ្សែងកខ្វក់ ការបំពុលបរិកាស ខ្យល់ក្តៅហើយស្ងួត និងមានប្រជាពលរដ្ឋអាមេរិករាប់ម៉ឺននាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ រដ្ឋ
September 11, 2020 - អន្តរជាតិ
គិតមកទល់ពេលនេះគឺរយៈពេល១៩ឆ្នាំមកហើយ បន្ទាប់ពីសហរដ្ឋអាមេរិករងការវាយប្រហារភេរវកម្ម នៅថ្ងៃទី១១ ខែកញ្ញា កាលពីឆ្នាំ២០០១ (09/11 Attacks) ដែលវាជាការវាយប្រហារដ៏សាហាវបំផុតលើទឹកដីនេះ ចាប់តាំងពីការទម្លាក់គ្រាប់បែកនៅ Pearl Harbor ដោយស្នាដៃទ័ពជប៉ុន កាលពីជំនាន់សង្គ្រាមលោកលើកទី២។ កាលនោះមានមនុស្សជិត ៣,០០០នាក់ បានស្លាប់នៅក្នុងហេតុការណ៍ផ្ទួនៗលើទឹកដីតែមួយ ហើយការសែតញូវយ៉កថែមស៍បានហៅវាថា ការវាយប្រហារភេរវកម្មអាក្រក់បំផុត និងគឃ្លើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ ចង់ជ្រាបច្បាស់សូមអានហេតុការណ៍ ដែលបានកើតឡើងនៅថ្ងៃនេះកាលពី១៩ឆ្នាំមុន តាមរូបភាពនីមួយៗខាងក្រោមនេះ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ វាបានចាប់ផ្ដើមថ្ងៃថ្មីជាធម្មតា។ អគារភ្លោះដែលឈរយ៉ាងសង្ហារនៅក្នុងតំបន់ហិរញ្ញវត្ថុពិភពលោក ដូចដែលពួកវាតែងតែឈរជើងនៅទីនោះក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក។ នៅម៉ោង ៨ និង ៤៦នាទីព្រឹក
September 11, 2020









