- autoadmin
- អន្តរជាតិ
អាជ្ញាធរសុខាភិបាលនៅទីក្រុង Fuyu កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា បាននិយាយថា អាជ្ញាធរនៅខេត្ត Jilin ភាគឦសានប្រទេសចិន បានរកឃើញដានជំងឺ COVID-19 នៅលើកញ្ចប់វេចខ្ចប់សត្វមឹកដែលនាំចូលពីបរទេស ហើយបានទទូចដល់អ្នកទាំងឡាយណាដែលបានទិញយកវាទៅបរិភោគ សូមធ្វើការពិនិត្យមើលសុខភាពរបស់ពួកគេដោយខ្លួនឯង។ ការិយាល័យបាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា កញ្ចប់មួយក្នុងចំណោមកញ្ចប់ទាំងអស់បានមកដល់ទីក្រុងតាមរយៈទីរួមខេត្ត Changchun ។ អាជ្ញាធរបានស្នើសុំឱ្យអ្នកដែលបានទិញ និងបរិភោគមឹក ដែលទិញពីហាងលក់ដុំអាហារសមុទ្រក្លាសេ Sanjia Deda ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហា ត្រូវរាយការណ៍ទៅអាជ្ញាធរ និងស្វែងរកការធ្វើតេស្តរកមេរោគ COVID-19 ។ ការិយាល័យគ្រប់គ្រងជំងឺ COVID-19
September 21, 2020 - អន្តរជាតិ
ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ សម្រាប់ក្រុមហ៊ុន Oracle និងក្រុមហ៊ុន Walmart ដើម្បីទទួលបានភាគហ៊ុនរបស់កម្មវិធីវីដេអូដ៏ពេញនិយម TikTok ។ កិច្ចព្រមព្រៀងលក់ភាគហ៊ុននេះនឹងពន្យារពេលហាមឃាត់ប្រតិបត្តិការកម្មវិធី TikTok នៅលើទឹកដីអាមេរិក ដែលគ្រោងនឹងដល់កាលកំណត់នៅថ្ងៃអាទិត្យនេះ។ ដូច្នេះក្រុមហ៊ុន Oracle នឹងកាន់កាប់ភាគហ៊ុន ១២.៥% របស់ TikTok Global ខណៈដែលក្រុមហ៊ុន Walmart នឹងមាន ៧.៥%។ ក្រុមហ៊ុននឹងត្រូវមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់អាមេរិក និងអ្នកប្រើប្រាស់ភាគច្រើននៅក្នុង «ពិភពលោកទាំងមូល»។ សមាជិកក្រុមប្រឹក្សាភិបាល ៤នាក់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សា ៥នាក់
September 21, 2020 - អន្តរជាតិ
ឥណ្ឌា៖ បុរសម្នាក់ត្រូវបានសារព័ត៌មាន World of Buzz ចុះផ្សាយថា រូបគាត់បានចំណាយពេលប្រមាណជា ៣០ឆ្នាំ ដើម្បីជីកប្រឡាយមួយពីភ្នំទៅកាន់ភូមិរបស់គាត់ ដោយប្រើតែចបកាប់និងប្រើកំលាំងពលកម្មតែម្នាក់គាត់ប៉ុណ្ណោះ។ ស្តាប់មើលទៅវាហាក់ដូចជាពិបាកទៅរួចណាស់ដែលមនុស្សម្នាក់អាចជីកប្រឡាយដ៏ធំមួយតែម្នាក់ឯងដោយមិនប្រើគ្រឿងយន្តជួយទាល់តែសោះនោះ តែពេលនេះវាពិតជាអាចកើតឡើងប្រាកដមែនដូចពាក្យដែលគេតែងនិយាយថា “ព្យាយាមគង់បានសម្រេច”។ ប្រភពខាងលើបានបញ្ជាក់ថា បុរសចំណាស់រូបនេះមានឈ្មោះ Laungi Bhuiyan រស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងរដ្ឋ Bihar នៃប្រទេសឥណ្ឌា។ លោកតាបានប្រាប់អ្នកសារព័ត៌មានថាភូមិរបស់គាត់ពុំមានប្រភពទឹកប្រាស់គ្រប់គ្រាន់នោះទេ ហើយក៏គ្មានអ្នកណាម្នាក់យកចិត្តទុកដាក់ដោះស្រាយបញ្ហានេះដែរ ព្រោះពួកគេគិតថា វាជាលក្ខខណ្ឌធម្មជាតិដែលគ្មានវិធីអាចកែប្រែបានឡើយ។ យ៉ាងណាក្តី សម្រាប់លោកតា Laungi Bhuiyan បានមើលឃើញថា ប្រសិនបើមានប្រឡាយទឹកមួយដែលអាចនាំទឹកភ្លៀងពីលើភ្នំចុះមកដល់ភូមិនោះ ប្រជាពលរដ្ឋក្នុងភូមិទាំងអស់នឹងលែងពិបាកស្វែងរកប្រភពទឹកប្រើប្រាស់ទៀតហើយ។ បើទោះជាគំនិតរបស់លោកតាគឺជារឿងល្អក៏ពិតមែន តែគ្មានណាម្នាក់គាំទ្រគាត់ឡើយព្រោះពួកគេគិតថា វាមិនអាចទៅរួចនោះទេ។ ដូចនេះហើយទើបលោកតា
September 19, 2020 - អន្តរជាតិ
មន្រ្តីនៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន (CDC) បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលចិនកំពុងតែបង្កើតឡើង អាចត្រៀមខ្លួនរួចរាល់សម្រាប់ការប្រើប្រាស់ទូទៅនៅដើមខែវិច្ឆិកា។ គួរឱ្យដឹងផងដែរថា ប្រទេសចិនមានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចំនួន ៤ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលលើមនុស្ស ហើយវ៉ាក់សាំង ៣ ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានគេផ្តល់ជូនដល់បុគ្គលិកចាំបាច់ក្រោមកម្មវិធីប្រើប្រាស់បន្ទាន់ដែលបានចាប់ផ្តើមនៅខែកក្កដា។ អ្នកស្រី Guizhen Wu ប្រធានអ្នកជំនាញផ្នែកជីវសុវត្ថិភាពបាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍រដ្ឋកាលពីថ្ងៃច័ន្ទថា ការសាកល្បងគ្លីនិកដំណាក់កាលទី៣ កំពុងដំណើរការយ៉ាងរលូន ហើយវ៉ាក់សាំងអាចត្រៀមសម្រាប់សាធារណជនទូទៅនៅក្នុងខែវិច្ឆិកា ឬធ្នូ។ គាត់បាននិយាយថា គាត់មិនមានរោគសញ្ញាអ្វីនោះទេក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីបានចាក់វ៉ាក់សាំងពិសោធន៏លើខ្លួនឯងកាលពីខែមេសា ប៉ុន្តែមិនបានបញ្ជាក់ថា តើវ៉ាក់សាំងណាដែលគាត់កំពុងសំដៅលើនោះទេ។ ជម្រាបជូនដែរថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19
September 15, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ បាននិយាយថា ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៨៣,៨០៩នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃទាបជាគេក្នុងសប្ដាហ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោកមួយនេះ រំពឹងនឹងមានករណីជំងឺ COVID-19 សរុប ៥ លានករណី នៅថ្ងៃពុធស្អែកនេះ ខណៈឥឡូវកំពុងមានករណី ៤.៩៣ លាននាក់។ ប្រទេសឥណ្ឌាពេលនេះជាទីតាំងមានការកើនឡើងនូវករណីជំងឺ COVID-19 លឿនជាងប្រទេសណាទាំងអស់នៅលើពិភពលោក ខណៈមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានករណីឆ្លងច្រើនជាងគេបង្អស់ និងនាំមុខឥណ្ឌា។ ប៉ុន្តែយ៉ាងណាក៏ដោយបច្ចុប្បន្ននេះអាមេរិកមានការឆ្លងរាលដាលយឺត បើធៀបនឹងប្រទេសក្នុងអាស៊ីមួយនេះ។
September 15, 2020 - អន្តរជាតិ
ឥណ្ឌា៖ មិនថានៅក្នុងកាលៈទេសៈបែបណានោះទេ ការពាក់ម៉ាស់និងលាងដៃជាមួយទឹកអាកុលគឺជារឿងចាំបាច់បំផុតដែលពលរដ្ឋគ្រប់រូបត្រូវអនុវត្តនៅក្នុងអំឡុងពេលមានការរាតត្បាតដោយជំងឺកូវីដ ១៩។ ជាក់ស្តែងសូម្បីតែចោរប្លន់មួយក្រុមក៏ត្រូវបានគេប្រទះឃើញពាក់ម៉ាស់យ៉ាងខ្ជាប់ខ្ជួននិងលាងដៃជាមួយទឹកអាកុលយ៉ាងត្រឹមត្រូវទៀតផង មុននឹងពួកគេដកកាំភ្លើងមកប្លន់នៅក្នុងហាងមាសមួយកន្លែង។ បើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ខណៈសកម្មភាពទាំងស្រុងរបស់ក្រុមចោរត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនិងត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម។ ប្រភពខាងលើបានបន្តថា ក្រុមចោរបានប្លន់យកប្រាក់ចន្លោះពី ៣០ ០០០-៤០ ០០០ រូពី (៤០៨-៥៤៥ ដុល្លារអាមេរិក) និងគ្រឿងអលង្ការមួយចំនួនដែលមានតម្លៃសរុបប្រមាណជា ៥៤ ៧៦០ ដុល្លារអាមេរិក។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ In Aligarh , then men rob a jewellery
September 15, 2020 - អន្តរជាតិ
មុននេះបន្ដិចប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្ដាញ Twitter ចេញសេចក្តីព្រមានដ៏តឹងរឹងដល់អ៉ីរ៉ង់ថា ការប៉ុនប៉ងធ្វើឃាត ឬវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិករបស់អ៉ីរ៉ង នៅក្នុងការសងសឹកមកវិញចំពោះការធ្វើឃាតឧត្តមសេនីយ៍ Qassem Soleimani កាលពីដើមឆ្នាំនេះ នឹងត្រូវឆ្លើយតបទៅវិញ ១,០០០ដង ។ លោក ដូណាល់ ត្រាំ មានប្រតិកម្មភ្លាមៗបែបនេះ បន្ទាប់ពីបានដំណឹងមកថា រដ្ឋាភិបាលក្រុងតេអេរ៉ង់កំពុងពិចារណាលើការប៉ុនប៉ងធ្វើឃាតលើលោកស្រី Lana Marks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង។ ការពិតទៅមន្រ្តីសហរដ្ឋអាមេរិកបានដឹងអំពីការគំរាមកំហែងប្រឆាំងនឹងឯកអគ្គរដ្ឋទូតចាប់តាំងពីនិទាឃរដូវ ប៉ុន្តែការស៊ើបការណ៍សម្ងាត់បង្ហាញថា ការគំរាមកំហែងទាំងនោះកាន់តែមានលក្ខណៈជាក់លាក់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក ដូណាល់ ត្រាំ បានសរសេរថា៖«យោងតាមរបាយការណ៍សារព័ត៌មាន អ៉ីរ៉ង់អាចនឹងមានគម្រោងធ្វើឃាត ឬការវាយប្រហារផ្សេងទៀតប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងការសងសឹកចំពោះការធ្វើឃាតលើមេដឹកនាំភេរវករ
September 15, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ បាននិយាយថា ប្រទេសចិនបានចាក់សោទីក្រុងមួយនៅជាប់ព្រំដែនជាមួយប្រទេសភូមា ហើយនឹងចាប់ផ្តើមកម្មវិធីតេស្តរកជំងឺ COVID-19 ទ្រង់ទ្រាយធំមួយ បន្ទាប់ពីបានរកឃើញករណីឆ្លងថ្មីមួយចំនួននៅទីនោះ។ ករណីថ្មីមានទាំងអស់ចំនួន ៣ ដែលត្រូវបានគេរកឃើញនៅក្នុងទីក្រុង Ruili នៅភាគខាងលិចខេត្តយូណាន ដែលជាចំណុចឆ្លងកាត់ព្រំដែនគោកដ៏សំខាន់មួយជាមួយភូមា។ មន្ត្រីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្រុកត្រូវបានគេប្រាប់ឱ្យស្នាក់នៅផ្ទះ ហើយប្រជាជនត្រូវបានហាមឃាត់មិនឱ្យចូល ឬចាកចេញពីទីក្រុងចាប់ពីល្ងាចថ្ងៃច័ន្ទ។ ពួកគេបាននិយាយថា អ្នកស្រុកទាំងអស់នឹងត្រូវធ្វើតេស្តរកមើលជំងឺ COVID-19 នៅក្រុង Ruili ដែលជាទីក្រុងនៃមនុស្សជាង ២១០,០០០នាក់។ អាជីវកម្មត្រូវបានបិទ លើកលែងតែផ្សារទំនើប ឱសថស្ថាន និងទីផ្សារម្ហូបអាហារ។
September 15, 2020 - អន្តរជាតិ
ក្រុមហ៊ុនឆ្នៃម៉ូដប្រណីតៗ Louis Vuitton កំពុងចេញផ្សាយរបាំងមុខដ៏ឆើតឆាយមួយ សម្រាប់ចេញលក់នៅខែក្រោយនេះហើយ។ បើយោងតាម Vanity Fair របាំងការពារមុខនោះ គឺមានជើងទម្រពាក់ពីលើក្បាល ខណៈដែលរបាំងខាងមុខគឺតភ្ជាប់គ្នា អាចបត់បែនទៅជាមួកក៏បាន ហើយមានឡូហ្គោផុសប្រចាំត្រកូលគឺ «LV» ដែលធ្វើចេញពីមាស។ ក្រុមហ៊ុននេះបាននិយាយថា វាបំពាក់មកជាមួយបច្ចេកវិទ្យាប្តូរកញ្ចក់លេន (lens) ដើម្បីការពារមនុស្សពីពន្លឺព្រះអាទិត្យផងដែរ។ ក្រុមហ៊ុនពិពណ៌នាផលិតផលរបស់ខ្លួនថា៖«ទំនើបប្លែកភ្នែក ទាំងទាន់សម័យ និងអាចការពារខ្លួនបាន»។ របាំងការពារមុខ LV នេះគ្រោងនឹងចេញលក់នៅថ្ងៃទី៣០ ខែតុលា ដែលជាផ្នែកមួយនៃ Cruise collection ឆ្នាំ២០២១ ហើយតម្លៃប្រហែល ៩៦១ដុល្លារអាមេរិក ។ ទោះបីជាវាមើលទៅទាន់សម័យក៏ដោយ
September 15, 2020 - អន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានហាមឃាត់ការនាំចូលផលិតផលចិនមួយចំនួន ដែលខ្លួននិយាយថា ជាផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ។ នាយកដ្ឋានសន្តិសុខមាតុភូមិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទដោយនិយាយថា ទំនិញហាមឃាត់ត្រូវបានផលិតជាមួយនឹង «កម្លាំងពលកម្មដោយបង្ខំដែលគាំទ្រដោយរដ្ឋ» នៅក្នុងតំបន់ស្វយ័ត ស៊ីនជាំងអ៊ួយហ្គួរ របស់ប្រទេសចិន។ ផលិតផលរួមមាន៖ សម្លៀកបំពាក់ កប្បាស និងគ្រឿងកុំព្យូទ័រ។ នាយកដ្ឋាននិយាយថា របស់របរមួយចំនួនត្រូវបានផលិតឡើងតាមអ្វីដែលរដ្ឋាភិបាលចិនហៅថា ជំរំអប់រំឡើងវិញសម្រាប់ជនជាតិភាគតិចអ៊ួយហ្គួរ។ ប៉ុន្តែជនជាតិអ៊ួយហ្គួរមួយចំនួនត្រូវបានគេជឿថា ត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅឯកន្លែងបែបនោះ។ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រដ្ឋបាល ត្រាំ បានដឹកនាំពិភពលោក ក្នុងការយកចិត្តទុកដាក់ចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់គណបក្សកុម្មុយនិស្តចិននៅស៊ីនជាំង ហើយយើងបានចាត់វិធានការដើម្បីគាំទ្រវោហារសាស្ត្ររបស់យើង»។ កាលពីសប្តាហ៍មុននាយកដ្ឋានរបស់គាត់ក៏បានបង្កើតគេហទំព័រមួយ ដែលមានចំណងជើងថា «ការរំលោភសិទ្ធិមនុស្សរបស់បក្សកុម្មុយនីស្តចិននៅស៊ីនជាំង» គេហទំព័រនោះបានរិះគន់សកម្មភាព
September 15, 2020









