- autoadmin
- អន្តរជាតិ
យោងតាមការដកស្រង់សម្តីរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ជនបរទេសណាដែលមកដល់ប្រទេសវៀតណាមច្រើនជាង ១៤ថ្ងៃ នឹងត្រូវចំណាយលើការធ្វើតេស្ត និងការដាក់ដាច់ដោយឡែក ដែលមានតម្លៃប្រមាណ ១២០,០០០ ដុង (៥.១៧ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។ ល័ក្ខខ័ណ្ឌនេះនឹងអនុវត្តចំពោះអ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត បុគ្គលិកនៃអង្គការអន្តរជាតិ អ្នកជំនាញ អ្នកគ្រប់គ្រង កម្មករជំនាញ វិនិយោគិន និស្សិត និងសាច់ញាតិវៀតណាម។ ទោះបីអ្នកទេសចរមានសំបុត្របញ្ជាក់ថាគ្មាជំងឺ COVID-19 មុនពេលឡើងយន្តហោះក៏ដោយ ក៏នឹងត្រូវតេស្ដរកមេរោគ COVID-19 តាមវិធីសាស្ត្រ PCR ចំនួន ២ដង (real
September 23, 2020 - អន្តរជាតិ
លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា បានថ្លែងប្រាប់ទៅមហាសន្និបាតអង្គការសហប្រជាជាតិថា ពិភពលោកត្រូវតែឱ្យប្រទេសចិនទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ជុំវិញជំងឺរាតត្បាត COVID-19 ។ នៅក្នុងការប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានអនុញ្ញាតឱ្យមេរោគ COVID-19 បែកធ្លាយចេញពីប្រទេសចិន ចម្លងទៅកាន់ពិភពលោក។ លោកបាននិយាយថា៖ «អង្គការសហប្រជាជាតិត្រូវតែឱ្យចិនទទួលខុសត្រូវលើទង្វើរបស់ខ្លួន»។ លោក ដូណាល់ ត្រាំ ដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងប្រធានាធិបតីដ៏លំបាក សម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ បានព្យាយាមបង្វែរការរិះគន់លើការឆ្លើយតបចំពោះជំងឺ COVID-19 របស់គាត់ ដោយការបន្ទោសលើប្រទេសចិនវិញ។ នៅក្នុងវីដេអូចាក់ផ្សាយតាមកញ្ចក់អេក្រង់ធំមួយ
September 23, 2020 - អន្តរជាតិ
ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនបានឲ្យដឹងថា ការបញ្ជាទិញនិងចែកចាយវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នឹងត្រូវធ្វើឡើងនៅក្នុងត្រីមាសទី ២ ក្នុងឆ្នាំ ២០២១ ខាងមុខនេះហើយ បន្ទាប់ពីមានការពន្យាពេលជាច្រើនដងមក។ បើតាមលោក Maria Rosario Vergeire ដែលជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីនបានអះអាងថា ការបរិច្ឆេទខាងលើនេះគឺជាពេលវេលាជាក់លាក់និងពិតប្រាកដមួយ ដោយវ៉ាក់សាំងនឹងត្រូវឆ្លងកាត់ដំណាក់ការចុះឈ្មោះក្នុងបញ្ជីនិងក្រោយមកគឺដំណាក់កាលព្យាបាលសាកល្បងជាច្រើនខែទៀត។ អនុរដ្ឋលេខាធិការរូបនេះបានបន្តថា ខណៈពេលនេះហ្វីលីពីនកំពុងតែរង់ចាំលទ្ធផលនៃការត្រួតពិនិត្យការព្យាបាលសាកល្បងពីគ្លីនិក Sputnik V របស់ប្រទេសរុស្សីជាមុនសិន មុននឹងផ្តើមអនុវត្តដំណាក់កាលខាងលើនេះ។ គួរបញ្ជាក់ជូនថា ហ្វីលីពីនគឺជាប្រទេសដែលមានអ្នកជំងឺកូវីដ ១៩ ច្រើនជាងគេលំដាប់ទី ១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ហើយបើគិតត្រឹមពេលចុះផ្សាយអត្ថបទនេះហ្វីលីពីនមានអ្នកជំងឺកូវីដ ១៩ សរុបនៅទូទាំងប្រទេសចំនួន ២៩០ ១៩០ ករណី
September 23, 2020 - អន្តរជាតិ
វៀតណាម៖ យោងតាមសារព័ត៌មាន Baobacgiang ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កម្លាំងជំនាញនៃខេត្ត Bình Dương បានចុះឆែកឆេររកឃើញផ្ទះកែច្នៃមួយ ដែលធ្វើការកែច្នៃស្រោមអនាម័យចាស់ៗប្រើរួច ប្រមាណជា ៣២៤,០០០ស្រោម។ ក្នុងនោះនាយកដ្ឋានគ្រប់គ្រងទីផ្សារខេត្តបានជូនដំណឹងថា ទីតាំងបានកែឆ្នៃស្រោមអនាម័យដែលគេប្រើរួច ដោយគ្មានការវេចខ្ចប់ ឬស្លាកសញ្ញាត្រឹមត្រូវនោះទេ។ នាយកដ្ឋានក៏បានឱ្យដឹងដែរថា នៅថ្ងៃទី១៩ ខែកញ្ញា ក្រុមការងារគ្រប់គ្រងទីផ្សារលេខ៤ បានសម្របសម្រួលជាមួយប៉ូលីសក្នុងតំបន់ ហើយបានចុះត្រួតពិនិត្យផ្ទះកែច្នៃមួយនោះ ដែលមានទីតាំងស្ថិតនៅក្រុម៤ ផ្លូវ DX១២ សង្កាត់ Tân Vĩnh Hiệp ទីប្រជុំជន Tan Uyen នៃខេត្ត
September 23, 2020 - អន្តរជាតិ
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ក្រុមហ៊ុនផលិតយន្តហោះ Airbus បានបង្ហាញនូវគំរូ Concept យន្តហោះឥន្ធនៈអ៊ីដ្រូហ្សែនចំនួន ៣ ដែលខ្លួនបានអះអាងថា អាចចេញហោះហើរបាននៅឆ្នាំ២០៣៥។ ការរចនាដែលមានឈ្មោះថា «ZEROe» មានភាពខុសគ្នាទាំងទំហំ និងរចនាបថ ដោយសារវាដើរដោយអ៊ីដ្រូសែន និងក្នុងនាមជាយន្តហោះគ្មានការបំភាយ។ មួយក្នុងចំណោមពួកវានឹងបំពាក់ដោយម៉ាស៊ីន turbofan ដែលអាចផ្ទុកមនុស្សចន្លោះពី ១២០ ទៅ ២០០នាក់ និងអាចបើកបានចម្ងាយ ២,០០០ ម៉ាយ ឬ ៣,៧០០គីឡូម៉ែត្រ។ ការរចនាមួយផ្សេងទៀតក៏នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន turbofan ដោយអាចបើកបានចម្ងាយជាង ១,០០០ ម៉ាយ ប៉ុន្តែដឹកអ្នកដំណើរបានតិចជាង។ ចំណែករចនាទី៣ ផ្តល់នូវចក្ខុវិស័យនៃយន្តហោះក្នុងពេលអនាគត
September 22, 2020 - អន្តរជាតិ
យ៉ាងហោចណាស់ត្រីបាឡែនចំនួន ៩០ ក្នុងចំណោម ២៧០ក្បាល បានស្លាប់ និងជាប់គាំង នៅលើឆ្នេរសមុទ្រនៃរដ្ឋតាសម៉ានី របស់ប្រទេសអូស្ត្រាលី ហើយអ្នកជំនាញកំពុងព្រួយបារម្ភថា អាចនឹងមានត្រីបាឡែនផ្សេងទៀតស្លាប់ជាបន្តបន្ទាប់។ ហ្វូងត្រីបាឡែនរាប់រយក្បាលទាំងនេះ ត្រូវបានគេរកឃើញនៅជាប់គាំងក្នុងទឹករាក់ នៅឯឆ្នេរខាងលិចរបស់កោះកាលពីថ្ងៃច័ន្ទ លុះដល់ពេលល្ងាចថ្ងៃដដែល ក្រុមអ្នកសង្គ្រោះក៏បានមកដល់ ហើយបានចុះសង្គ្រោះភ្លាមៗ។ គិតមកទល់ពេលនេះក្រុមអ្នកសង្គ្រោះបានជួយរំដោះត្រីបាឡែនបានចំនួន ២៥ក្បាល និងបានលែងវាចូលទៅក្នុងសមុទ្រវិញហើយ។ ក្រុមអ្នកសង្គ្រោះមានគ្នា ៤០នាក់ ដោយមានប្រើឧបករណ៍ដើម្បីរុញត្រីបាឡែនពីតំបន់ទឹករាក់ចូលទៅក្នុងទឹកជ្រៅវិញ ហើយពួកគេក៏កំពុងរំដោះបានត្រីបាឡែនមួយចំនួនផងដែរ។ ពួកគេសង្ឃឹមនឹងបញ្ចប់ការសង្គ្រោះនេះឱ្យបានឆាប់បំផុត ដោយសារថាជាធម្មតាពួកគេសង្គ្រោះសត្វសមុទ្រដែលជាប់គាំងលើឆ្នេរ ប៉ុន្តែករណីនេះគឺហ្វូងត្រីបាឡែនគ្រាន់តែជាប់នៅក្នុងទឹករាក់។ អ្នកជីវវិទូសមុទ្រនិយាយថា បេសកកម្មជួយសង្គ្រោះទំនងជាចំណាយពេលច្រើនថ្ងៃ ហើយករណីបែបនេះគឺមានធម្មតានៅក្នុងតំបន់នេះ គ្រាន់តែលើកនេះគឺមានត្រីបាឡែនជាប់គាំងក្នុងចំនួនច្រើន។ គួរឱ្យដឹងដែរថា រដ្ឋតាសម៉ានីបានកត់ត្រាការជាប់គាំងដ៏ធំមួយកាលពីឆ្នាំ២០០៩ ដែលកាលនោះពាក់ព័ន្ធនឹងត្រីបាឡែនប្រហែល ២០០ក្បាល៕
September 22, 2020 - អន្តរជាតិ
សិង្ហបុរី៖ គ្រឿងញៀនជាង ១០០ គីឡូក្រាមដែលមានតម្លៃជិត ១០ ម៉ឺនដុល្លារត្រូវបានអាជ្ញាធរសិង្ហបុរីធ្វើការរឹបអូស បន្ទាប់ពីជនខិលខូចព្យាយាមរត់ពន្ធគ្រឿងទាំងនេះពីប្រទេសម៉ាឡេស៊ីដើម្បីយកទៅចែកចាយនៅក្នុងប្រទេសសិង្ហបុរី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា គ្រឿងញៀនទាំងនោះមានដូចជា គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣៧៥ ក្រាម ហេរ៉ូអ៊ីនចំនួន ៣៧ ក្រាម កេតាមីនចំនួន ១៣៥ គីឡូក្រាម និងគ្រឿងញៀនគ្រាប់ប្រភេទ Benzodiazepine មួយបន្ទះ ហើយបើតាមការប៉ានស្មានគ្រឿងញៀនទាំងនោះអាចមានតម្លៃសរុបចំនួន ១២៤ ០០០ ដុល្លារសិង្ហបុរី ឬស្មើនឹង ៩១ ៣៨៣ ដុល្លារអាមេរិក។ អ្វីដែលជាការកត់សម្គាល់នោះគឺជនខិលខូចបានប្រើប្រាស់វិធីថ្មីមួយដោយពួកគេបានលាក់គ្រឿងញៀនទាំងនោះនៅក្នុងផ្លែល្ហុងដើម្បីបន្លំធ្វើជានាំផ្លែល្ហុងទៅលក់ក្នុងប្រទេសសិង្ហបុរី យ៉ាងណាក្តីវិធីបន្លំភ្នែកនេះនៅតែមិនអាចគេចផុតពីដៃ អាជ្ញាធរសិង្ហបុរីបានឡើយ។ ក្នុងការបង្រ្កាបករណីនេះ ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនជនខិលខូចចំនួន
September 22, 2020 - អន្តរជាតិ
ប្រទេសចិនបានកាត់ទោសសេដ្ឋីអចលនទ្រព្យ រេន ហ្ស៊ីជាំង (Ren Zhiqiang) ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំ ពីបទពុករលួយ បន្ទាប់ពីគាត់មានជាប់ទាក់ទងនឹងអត្ថបទរិះគន់លើប្រធានាធិបតីចិនលោក ស៊ី ជិនពីង អំពីការផ្ទុះឡើងនៃជំងឺ COVID-19 ។ តុលាការនៅក្រុងប៉េកាំងបាននិយាយថា អតីតប្រធានក្រុមហ៊ុន Huayuan Property Co ត្រូវបានផ្តន្ទាទោសនៅថ្ងៃអង្គារនេះផ្ទាល់ បន្ទាប់ពីបានសារភាពកំហុសចំពោះការចោទប្រកាន់ចំនួន ៤ រួមមានអំពើពុករលួយ និងការរំលោភអំណាច។ លោកត្រូវបានគេរកឃើញថា បានប្រមូលប្រាក់សំណូកចំនួន ១៣២ លានយ័ន (១៩លានដុល្លារ) និងផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងចន្លោះឆ្នាំ២០០៣ និង ២០១៧ ហើយលោកបានយល់ព្រមមិនប្តឹងឧទ្ធរណ៍បន្ដឡើយ។
September 22, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ បាននិយាយថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ByteDance របស់ចិន ជាមួយក្រុមហ៊ុន Oracle Corp ORCL.N និងក្រុមហ៊ុន Walmart Inc WMT.N អំពីអនាគតនៃកម្មវិធី TikTok សម្រាប់ប្រតិបត្តិការនៅសហដ្ឋអាមេរិក ទំនងមិនទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិននោះឡើយ។ ក្នុងនោះការសែត Global Times របស់ចិនបានហៅកិច្ចព្រមព្រៀងនេះថា ជាការធ្វើទុក្ខបុកម្នេញ និងគំនិតអាក្រក់ ដែលប៉ះពាល់ដល់សន្តិសុខ ផលប្រយោជន៍ជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសចិន។ រំលឹកដែរថា ByteDance បាននិយាយថា ខ្លួននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅអាមេរិក TikTok
September 22, 2020 - អន្តរជាតិ
ថៃ៖ ក្រសួងហិរញ្ញវត្ថុថៃបានឲ្យដឹងថា កម្មវិធីផ្ដល់ប្រាក់ជួយសង្គ្រោះជនក្រីក្រដែលបានរងគ្រោះដោយវិបត្តិជំងឺកូវីដ ១៩ នឹងត្រូវបញ្ចប់នៅចុងខែនេះហើយ ខណៈក្រសួងបានបញ្ជាក់ថា មានពលរដ្ឋជាង ៥០,០០០នាក់ មិនទាន់បានទទួលយកប្រាក់ឧបត្ថម្ភនេះនៅឡើយទេ។ គួរម្លឹកជូនថា កាលពីខែ មេសា កន្លងទៅនេះ រដ្ឋាភិបាលថៃបានផ្តើមអនុវត្តគម្រោងផ្តល់ប្រាក់ជួយសង្គ្រោះពលរដ្ឋដែលបានបាត់បង់ចំណូលព្រោះវិបត្តិជំងឺកូវីដ ១៩ តាមរយៈការផ្តល់ជាប្រាក់សុទ្ធជូនពួកគាត់ម្នាក់ ៥,០០០ បាត (១៦០ ដុល្លារអាមេរិក) ក្នុងរយៈពេល ៣ ខែជាប់គ្នា ហើយពលរដ្ឋរងគ្រោះទាំងនោះមានចំនួនជាង ១៥ លាននាក់។ យ៉ាងណាក្តី បើយោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុថៃបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះទឹកប្រាក់ចំនួន ៧៩.៥ ពាន់លានបាត (ជាង ២.៥៤ ពាន់លានដុល្លារអាមេរិក)
September 22, 2020









