autoadmin
  • អន្តរជាតិ

    អាជ្ញាធរក្នុងខេត្តខាញ់ហរ (Khanh Hoa) ភាគខាងត្បូងនៃប្រទេសវៀតណាមបានកត់សម្គាល់ថា ខេត្តមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ចេញពីកន្លែងចិញ្ចឹមជ្រូករបស់អ្នកស្រុក។ ការផ្ទុះឡើងនៃជំងឺនេះត្រូវបានគេរកឃើញនៅក្នុងហ្វូងសត្វចំនួន ២៤ក្បាល ដែលជាកម្មសិទ្ធិរបស់អ្នកភូមិម្នាក់ នៅសង្កាត់ភឿកដុង នៃទីក្រុងញ៉ាត្រាង។ មន្ទីរបសុសត្វ និងបសុព្យាបាលខេត្ត ក៏បានបញ្ជាក់កាលពីថ្ងៃអាទិត្យដែរថា សំណាកធ្វើតេស្តចំនួន ៣ ដែលប្រមូលបានពីហ្វូងសត្វ មានភាពវិជ្ជមានចំពោះជំងឺប៉េសត្តជ្រូកអាហ្វ្រិក។ អាជ្ញាធរមូលដ្ឋានបានពិនិត្យមើលហ្វូងជ្រូកអ្នកស្រុកម្នាក់នោះកាលពីថ្ងៃ ទី១៥ ខែកញ្ញា ហើយបានកត់សម្គាល់ឃើញថា មានជ្រូកចំនួន ៣ក្បាល កំពុងបង្ហាញរោគសញ្ញានៃជំងឺនេះ ដែលរោគសញ្ញាមានដូចជា៖ ឬសដូងបាត ជំងឺពងបែកលើស្បែក ហើមកូនកណ្តុរ។ ពួកគេបានប្រមូលសំណាកសម្រាប់ការធ្វើតេស្តទៅមន្ទីរពិសោធន៍ និងបានបោះចោលសត្វទាំង ៣ ក្បាលនោះ។ ក្រោយមកគណៈកម្មាធិការប្រជាជននៅសង្កាត់ភឿកដុង

    September 22, 2020
  • អន្តរជាតិ

    ចិន៖ គម្រោងលំនៅដ្ឋានបៃតងប្លែកគេនិងដំបូងគេបង្អស់នៅក្នុងទីក្រុង Chengdu ភាគខាងត្បូងនៃប្រទេសចិនត្រូវបានមើលឃើញថា មានភាពស្ងាត់ជ្រងំដូចទីក្រុងដែលត្រូវបានគេបោះបង់ចោល បើទោះជាគម្រោងលំនៅដ្ឋាននេះត្រូវបានរៀបចំឡើងយ៉ាងពិសេសដើម្បីផ្តល់បរិយាកាសបែបធម្មជាតិជូនដល់ពលរដ្ឋនៅក្នុងទីក្រុងឲ្យមានអារម្មណ៍ល្អដូចការរស់នៅទីជនបទក៏ដោយ។ គួររម្លឹកជូនថា គម្រោងលំនៅដ្ឋានបៃតងមួយមានឈ្មោះថា Qiyi City Forest Garden (សួនឧទ្យានព្រៃឈីរីស៊ី) នេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ២០១៨ កន្លងទៅ មានអាផាតមិនចំនួន ៨ អគារនិងមានបន្ទប់សម្រាប់ស្នាក់នៅសរុបចំនួន ៨២៦ បន្ទប់ ហើយនៅតាមយ៉រនៃបន្ទប់នីមួយៗត្រូវបានរចនាជាពិសេសដើម្បីទុកកន្លែងសម្រាប់ដាំដើមរុក្ខជាតិបានជាច្រើនប្រភេទ។ បន្ទប់ទាំង ៨២៦ ត្រូវបានលក់ដាច់អស់តាំងពីខែមេសាមកម្លះ តែអ្វីដែលគេបានគត់សម្គាល់ឃើញនោះគឺមានពលរដ្ឋប្រមាណជា ១០ គ្រួសារប៉ុណ្ណោះដែលបានផ្លាស់ទៅរស់នៅក្នុងគម្រោងលំនៅដ្ឋានមួយនេះ ហើយបន្ទប់ស្នាក់ផ្សេងទៀតត្រូវបានគេបិទទ្វារចោលដែលធ្វើតំបន់រស់នៅមួយនេះមានភាពស្ងាត់ជ្រងំយ៉ាងខ្លាំង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail  បានឲ្យដឹងថា មូលហេតុចម្បងមួយដែលធ្វើឲ្យគ្មានអ្នកទៅរស់នៅនោះគឺដើមឈើដ៏ក្រាសទាំងនោះ

    September 22, 2020
  • អន្តរជាតិ

    ទ្វីបអឺរ៉ុបកំពុងតែប្រឈមជាមួយនឹងការកើតឡើងវិញនៃករណីឆ្លងជំងឺ COVID-19 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ នៅប្រទេសអេស្ប៉ាញ មានការឆ្លងថ្មីបានកើនឡើងដល់ទៅជាង ៤,០០០ នាក់ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដែលបង្ខំឱ្យអាជ្ញាធរត្រូវណែនាំពីការបិទតំបន់មួយចំនួននៅក្នុង និងជុំវិញរាជធានីម៉ាឌ្រីដ។ ប៉ូលីសបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យប្រហែល ៦០ នៅតាមដងផ្លូវចូលតំបន់មួយចំនួន ដែលតម្រូវឱ្យប្រជាជនបង្ហាញលិខិតអនុញ្ញាត្តិមុនពេលចូល ឬចាកចេញទីនោះ។ ចំណែកប្រទេសអង់គ្លេស ដែលជាប្រទេសមានការស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់ជាងគេនៅអឺរ៉ុប ថ្មីៗនេះគេសង្កេតឃើញមានករណីថ្មីបានកើនឡើងជាង ៤,០០០ ករណីក្នុងមួយថ្ងៃ។ មន្រ្តីរដ្ឋាភិបាលអង់គ្លេសបានព្រមានថា បើគ្មានសកម្មភាពបន្តទៀតទេ ប្រទេសនេះអាចនឹងមានករណីថ្មីចំនួន ៥ ម៉ឺនករណីក្នុងមួយថ្ងៃ គិតត្រឹមពាក់កណ្តាលខែតុលា។ ពួកគេបន្ថែមថា ចំនួនករណីថ្មីទាំងនេះអាចមានន័យថា មានមនុស្សប្រហែល ២០០នាក់

    September 22, 2020
  • អន្តរជាតិ

    ឥឡូវនេះគ្រឿងស្រវឹងត្រូវបានហាមឃាត់នៅតាមឧទ្យានជាតិរបស់ប្រទេសថៃ បន្ទាប់ពីភ្ញៀវទេសចរខ្លះបានផឹកស្រវឹងជោគនៅតាមទឹកជ្រោះ ហើយខ្លះទៀតបានទុកសំរាមចោលនៅក្បែរជំរុំដែលពួកគេបានស្នាក់នៅ។ ក្នុងនោះផងដែរនាយកដ្ឋានឧទ្យានជាតិ សត្វព្រៃនិងការអភិរក្សរុក្ខជាតិ ក៏បានធ្វើបច្ចុប្បន្នភាពច្បាប់ក្នុងឧទ្យានមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រាកដថា ឧទ្យានត្រូវបានរក្សាឱ្យបានស្អាតមានអនាម័យ ហើយសត្វព្រៃមិនត្រូវបានគេរំខាន។ រដ្ឋមន្រ្តីក្រសួងបរិស្ថានថៃលោក Varawut Silpa-archa មានប្រសាសន៍ថា លោកនឹងចុះឈ្មោះភ្ញៀវទេសចរទាំងនោះចូលក្នុងបញ្ជីខ្មៅរបស់ឧទ្យានជាតិ ប្រសិនបើពួកគេចោលសំរាម ឬបង្កការខូចខាតដល់តំបន់ការពារ។ លោកបាននិយាយថា៖«យើងសូមឱ្យភ្ញៀវទេសចរទាំងអស់ដាក់សំរាមនៅក្នុងតំបន់ដែលបានផ្តល់ឱ្យ ពីព្រោះសំរាមដែលអ្នកបានទុកចោលអាចសម្លាប់សត្វព្រៃដែលកំពុងស្វែងរកចំណី។ ក្នុងករណីនេះយើងប្រមូលសំរាមទាំងអស់ដាក់ក្នុងប្រអប់មួយ ហើយផ្ញើទៅផ្ទះរបស់អ្នកទុកជាអនុស្សាវរីយ៍ ដើម្បីកុំឱ្យអ្នកទុកសំរាមចោលនៅកន្លែងណាម្ដងទៀត»។ ការលើកឡើងនេះស្របទៅតាមការពិត ដែលកាលពីសប្ដាហ៍មុននេះ សំរាមនៅឯឧទ្យាន Khao Yai ត្រូវបានគេខ្ចប់ក្នុងប្រអប់ ហើយផ្ញើត្រឡប់ទៅឱ្យម្ចាស់ដើមវាវិញ ជាមួយនឹងសារដាស់តឿននៅក្នុងនោះផងដែរ។ អ្នកទេសចរមួយចំនួនទៀតក៏ត្រូវបានគេចោទប្រកាន់ថា បានស្រវឹងជោគ និងបង្កឱ្យមានសម្លេងរំខានជាច្រើននៅឧទ្យានជាតិ Namtok Samlan

    September 21, 2020
  • អន្តរជាតិ

    បទបញ្ជាស្នាក់នៅក្នុងផ្ទះបានចូលជាធរមានសម្រាប់ទីក្រុងយ៉ាំងហ្គន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសភូមា បន្ទាប់ពីប្រទេសនេះបានរាយការណ៍ពីការកើនឡើងនៃករណីជំងឺ COVID-19 ច្រើនបំផុត ពោលគឺនៅមិនប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតខែវិច្ឆិកាចូលមកដល់។ ប្រជាជនក្នុងតំបន់ជាង ៤ លាននាក់ មានពេលតិចជាង ២៤ម៉ោង ដើម្បីត្រៀមខ្លួនជាមួយបទបញ្ជាស្នាក់នៅផ្ទះ ដែលចូលជាធរមាននៅម៉ោង ៨ ព្រឹក ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។ វាតម្រូវឱ្យនិយោជិកក្នុងវិស័យឯកជនភាគច្រើនធ្វើការពីផ្ទះ និងបុគ្គលិករដ្ឋាភិបាលត្រូវធ្វើការពីរសប្តាហ៍នៅផ្ទះ និងពីរសប្តាហ៍នៅការិយាល័យ។ សាលារៀនត្រូវបានបិទស្រាប់រួចហើយ ក្រោមវិធានការបិទទ្វារពីមុន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Myint Htwe បានមានប្រសាសន៍ថា វិធានការនេះគឺចាំបាច់ ដោយសារតែមានការកើនឡើងនូវករណីឆ្លងក្នុងស្រុក ដែលមិនមែនជាលទ្ធផលនៃការធ្វើដំណើរ ឬទំនាក់ទំនងជាមួយអ្នកដែលធ្លាប់ឆ្លងជំងឺនេះ។ យោងតាមច្បាប់ថ្មីប្រជាជនត្រូវស្នាក់នៅក្នុងផ្ទះ លើកលែងតែពួកគេត្រូវការទិញអាហារ

    September 21, 2020
  • អន្តរជាតិ

    សៀវភៅដ៏មានតម្លៃប្រហែល ២០០ក្បាល រួមទាំងការបោះពុម្ពស្នាដៃដំបូង (first edition) ពីសតវត្សរ៍ទី១៧ ដោយបិតាតារាវិទូ កាលីលេអូ កាលីលេ និងរូបវិទូ អ៊ីសាក ញូតុន ត្រូវបានគេរកឃើញពីក្រោមផ្ទះមួយនៅឯប្រទេសរ៉ូម៉ានី។ សៀវភៅទាំងនេះត្រូវបានគេលួចតាំងតែពីឆ្នាំ២០១៧ ចេញពីឃ្លាំងមួយនៅភាគខាងលិចទីក្រុងឡុង ប្រទេសអង់គ្លេស ដែលជាកន្លែងដែលសៀវភៅទាំងនេះត្រូវបានរក្សាទុកជាបណ្តោះអាសន្ន មុនពេលត្រូវដាក់ដេញថ្លៃនៅក្នុងកម្មវិធីមួយ ដែលគ្រោងធ្វើនៅសហរដ្ឋអាមេរិក។ ប៉ូលីសបាននិយាយថា ក្រុមចោរបានគេចពីឧបករណ៍ចាប់សញ្ញា ដោយបានចូលឃ្លាំងស្តុកសៀវភៅតាមដំបូល និងលួចយកសៀវភៅដ៏មានតម្លៃ និងកម្រ មានតម្លៃប្រមាណ ៣.២ លានដុល្លារ ទាំងអស់នេះ។ ករណីនេះបាននាំឱ្យប៉ូលីសនៅអង់គ្លេស អ៊ីតាលី និងរ៉ូម៉ានី ដោយមានការគាំទ្រពីភ្នាក់ងារប៉ូលីសសហភាពអឺរ៉ុប Europol បានវាយឆ្មក់ទីតាំងចំនួន

    September 21, 2020
  • អន្តរជាតិ

    ថៃ៖ ការចូលរួមក្នុងកម្មវិធីចែកសញ្ញាប័ត្រគឺជាក្តីស្រមៃរបស់និស្សិតគ្រប់រូប ព្រោះថ្ងៃដ៏ពិសេសនេះជាភស្តុតាងមួយបង្ហាញឲ្យឃើញពីសមិទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេហើយនិស្សិតគ្រប់រូបក៏អាចថតរូបទុកជាអនុស្សាវរីយ៍សម្រាប់បង្ហាញដល់មនុស្សជំនាញក្រោយរបស់ពួកគេផងដែរ។ ព្រោះភាពសំខាន់នៃថ្ងៃពិសេសនេះហើយ ទើបកម្មវិធីចែកសញ្ញាប័ត្រមួយត្រូវបានគេប្រទះឃើញរៀបចំឡើងនៅក្នុងមន្ទីរពេទ្យដើម្បីប្រគល់ជូនជាពិសេសចំពោះនិស្សិតម្នាក់ដែលមានជំងឺមហារីកនិងមិនអាចទៅចូលរួមកម្មវិធីនៅឯសាកលវិទ្យាល័យបាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹង និស្សិតរូបនេះមានឈ្មោះថា Asama Putto ភេទស្រី អាយុ ២៤ ឆ្នាំ ហើយរូបនាងទើបបញ្ជាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រដោយជោគជ័យពីសាកលវិទ្យាល័យ ជូឡាឡុងកន ដែលជាសកលវិទ្យាល័យឈានមុនមួយនៅក្នុងប្រទេថៃ។ តាមគម្រោងយុវតី Asama Putto ត្រូវទៅចូលរួមកម្មវិធីចែកសញ្ញាប័ត្រនៅក្នុងថ្ងៃទី ១-២ ខែ ​តុលាខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រី Maha Chakri Sirindhorn តែដោយសារនាងមានជំងឺមហារីកធ្ងន់ធ្ងរ ឪពុកម្តាយរបស់នាងបានជូនដំណឹងទៅកាន់សាកលវិទ្យាល័យថា នាងនឹងមិនអាចបង្ហាញខ្លួនទៅក្នុងកម្មវិធីឡើយ ព្រោះនាងត្រូវសម្រាកព្យបាលជំងឺមហារីកនៅឯមន្ទីរពេទ្យ។ បន្ទាប់ពីទទួលបានដំណឹងនេះ ខាងសាលក វិទ្យាល័យក៏បានរៀបចំកម្មវិធីពិសេសមួយសម្រាប់នាងគឺថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យទាំងអស់នេះបាននាំគ្នាយកសញ្ញាប័ត្រទៅប្រគល់ជូននាងដល់ក្នុងមន្ទីរពេទ្យតែម្តង។

    September 21, 2020
  • កូវីដ-១៩

    ទិន្នន័យរបស់ក្រសួងសុខាភិបាលនៅថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញថា ករណីជំងឺ COVID-19 នៅប្រទេសឥណ្ឌាបានកើនឡើងដល់ ៥,៤៨៧,៥៨០ ករណី ខណៈមានករណីថ្មីចំនួន ៨៦,៩៦១ ត្រូវបានបញ្ជាក់នៅថ្ងៃនេះ។ ចំនួនអ្នកស្លាប់ថ្មីចំនួន ១,១៣០ នាក់ ក៏ត្រូវបានគេរាយការណ៍ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបមានដល់ ៨៧​,៨៨២ នាក់។ ក្នុងនោះក៏មានអ្នកជំងឺចំនួន ៩៣,៣៥៦ នាក់ បានជាសះស្បើយពីជំងឺ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ បើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers បានបង្ហាញថា ជំងឺ COVID-19 ពេលនេះបានរាលដាលដល់មនុស្សសរុបជាង ៣១លាននាក់ នៅជុំវិញពិភពលោក ខណៈការស្លាប់សរុបបានកើនដល់​

    September 21, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ ខណៈដែលវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅមិនទាន់អាចដាក់ឲ្យប្រើប្រាស់បានជាផ្លូវការនោះ មនុស្សមួយចំនួនព្យាយាមបង្ហាញនូវវិធីធម្មជាតិជាច្រើននិងអះអាងថា វិធីទាំងនោះមានប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ការពារខ្លួនពីជំងឺកូវីដ ១៩។ ជាក់ស្តែងកាលពីពេលកន្លងទៅនេះមានអ្នកនយោបាយឥណ្ឌាម្នាក់បានទៅអង្គុយងូតទឹកភក់និងថែមទាំងបានផ្លុំខ្យងស័ង្ខបណ្ដើរផង ហើយរូបគាត់បានអះអាងថា វិធីនេះអាចការពារការចម្លងជំងឺកូវីដ ១៩ បានយ៉ាងមានប្រសិទ្ធភាព។ អ្នកនយោបាយឥណ្ឌារូបនេះត្រូវបានគេស្គាល់ថាមានឈ្មោះ Sukhbir Singh Jaunapuria រស់នៅក្នុងរដ្ឋ Rajasthan ភាគខាងជើងនៃប្រទេសឥណ្ឌា។ បើតាមវីដេអូដែលរូបគាត់បានបង្ហោះតាមបណ្ដាញសង្គមនោះរូបគាត់បានអះអាងថា ការងូតទឹកភក់បណ្ដើរនិងផ្លុំខ្យងស័ង្ខបណ្ដើរនឹងធ្វើសុខភាពសួតកាន់តែរឹងមាំនិងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន indiatimes បានបញ្ជាក់យ៉ាងច្បាស់ថា កាលពីថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅនេះលោក Sukhbir Singh Jaunapuria ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ ១៩ ហើយរូបលោកគឺជាមនុស្សម្នាក់ក្នុងចំណោមសមាជិកសភាឥណ្ឌាចំនួន

    September 21, 2020
  • កូវីដ-១៩

    យោងតាមការសិក្សាថ្មីមួយដោយក្រុមអ្នកស្រាវជ្រាវវៀតណាម ចុះផ្សាយដោយ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ បានបង្ហាញថា អ្នកជំងឺ COVID-19 ជនជាតិវៀតណាមម្នាក់ ដែលបានធ្វើដំណើរទៅលេងទ្វីបអឺរ៉ុបកាលពីខែមីនា បានចម្លងជំងឺនេះទៅដល់អ្នកដំណើររួមយន្តហោះជាមួយនាងចំនួន ១៥នាក់ ផ្សេងទៀត ដោយមិនដឹងខ្លួន។ រំលឹកផងដែរថា កាលពីខែមីនាកន្លងទៅនេះ នៅអំឡុងពេលដែលជំងឺ COVID-19 កំពុងចាប់ផ្ដើមរាតត្បាតនៅជុំវិញពិភពលោក យើងអាចនៅចាំបានថា មានករណីស្ត្រីមានទ្រព្យស្តុកស្តម្ភ និងជាកូនស្រីថៅកែដែកវៀតណាមម្នាក់ បានទៅលេងទ្វីបអឺរ៉ុប ហើយនាងថែមទាំងបានចូលរួមទស្សនាការដើរម៉ូដនៅឯប្រទេសបារាំង និងអ៊ីតាលីទៀតផង។ ស្ត្រីម្នាក់នោះមានអាយុ ២៧​ឆ្នាំ ហើយនាងបានដើរលេងនៅជុំវិញទ្វីបអឺរ៉ុបជាមួយបងប្អូនស្រីម្នាក់ទៀត ដោយមិនបានដឹងខ្លួនថា នាងបានឆ្លងជំងឺ COVID-19 នៅពេលណានោះទេ។ នៅអំឡុងពេលទៅលេងនៅទ្វីបអឺរ៉ុប នាងបានទៅទស្សនាទីក្រុងមីឡាន របស់ប្រទេសអ៊ីតាលី និងទីក្រុងបារីស របស់ប្រទេសបារាំង

    September 21, 2020