- autoadmin
- អន្តរជាតិ
កណ្តុរមួយក្បាលត្រូវបានគេចាត់ទុកជាវីរបុរស និងត្រូវបានគេផ្តល់ជូននូវមេដាយលំដាប់ខ្ពស់ ដែលមានតម្លៃស្មើមេដាយ George Cross ព្រោះតែកណ្តុរមួយក្បាលនេះ មានស្នាដៃល្អក្នុងការជួយសង្គ្រោះជីវិតមនុស្សជាតិ តាមរយៈសមត្ថភាពដ៏កម្រមួយ នៅក្នុងការស្វែងរកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើន។ កណ្តុរមួយក្បាលនេះមានឈ្មោះថា Magawa ជាប្រភេទកណ្ដុរធំៗនៅតំបន់អាហ្វ្រិក និងត្រូវបានហ្វឹកហាត់នៅឯមជ្ឈមណ្ឌល APOPO ។ សមិទ្ធផលដែល Magawa អាចសម្រេចបានកន្លងមកគឺកណ្តុរមួយក្បាលនេះ បានជួយសម្អាតផ្ទៃដីដែលមានគ្រាន់មីនក្នុងទំហំ ១៤១,០០០ ម៉ែត្រក្រឡា ឬស្មើនឹងតារាងបាល់ទាត់ចំនួន ២០ ហើយបានរកឃើញគ្រាន់មីនចំនួន ៣៩ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ២៨ គ្រាប់ផងដែរ។ អ្វីដែលជាចំណុចពិសេសរបស់ Magawa នោះគឺកណ្តុរមួយក្បាលនេះ មានភាពវៃឆ្លាតលើសសត្វផ្សេងៗទៀត
September 25, 2020 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលថៃគ្រោងគ្រោងនឹងប្រើប្រាស់កញ្ចប់ថវិកាចំនួន ៤.៤ លានបាត (១៣៩,៥៨០ ដុល្លារអាមេរិក) លើគម្រោងលើកកម្ពស់ភ្លេងជាតិរបស់ខ្លួននៅទូទាំងស្រុកក្នុងប្រទេសថៃក្នុងទិវាទង់ជាតិខាងមុននេះ។ បើតាមគម្រោងរដ្ឋាភិបាលថៃនឹងតម្រូវឲ្យគ្រប់ស្រុកទាំងអស់ដែលមានចំនួន ៨៧៨ ស្រុក ត្រូវរៀបរៀបចំឲ្យមានការបង្ហូតទង់ជាតិនៅតាមទីសាធារណៈនៅព្រឹកថ្ងៃច័ន្ទម៉ោង ៨ និងល្ងាចម៉ោង ៦ ដើម្បីឲ្យសាធារណៈជនទាំងអស់បានស្ដាប់ឮភ្លេងជាតិនៃប្រទេសថៃ។ ដើម្បីអនុវត្តគម្រោងនេះរដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់ចំនួន ៥,០០០ បាត (១៥៨ ដុល្លារអាមេរិក) ទៅកាន់ស្រុកនីមួយសម្រាប់ចំណាយលើការទិញសម្ភារៈ សម្រាប់ការធ្វើដំណើរ និងសម្រាប់ទិញចំណីអាហារជូនក្រុមការងារដែលត្រូវចុះអនុវត្តរឿងនេះដោយផ្ទាល់។ យ៉ាងណាក្តីគម្រោងមួយនេះត្រូវរងនូវការរិះគន់យ៉ាងខ្លាំងពីសាធារណៈជនដោយពលរដ្ឋថៃបានលើកឡើងថា ភ្លេងជាតិត្រូវបានចាក់ទៅតាមសាលារៀនរាល់ព្រឹក និងបានចាក់តាមកញ្ចក់ទូរទស្សន៍រាល់ថ្ងៃ ហើយពលរដ្ឋថៃគ្រប់រូបសុទ្ធតែធ្លាប់បានឮបទនេះរួចទៅហើយ ហេតុអ្វីរដ្ឋាភិបាលត្រូវចំណាយលុយលើបញ្ហានេះទៀត។ ក្រុមអ្នករិះគន់បានបន្តថា គម្រោងនេះគឺជាការចាយលុយខ្ជះខ្ជាយមិនចំគោលដៅទាល់តែសោះ បើទោះជាទំហំថវិកាជាតិខាងលើនេះមិនមានទំហំច្រើនណាស់ណាក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
September 25, 2020 - អន្តរជាតិ
ប្រមុខអង្គការសហប្រជាជាតិបានជំរុញឱ្យរដ្ឋាភិបាលនៅជុំវិញពិភពលោក បញ្ឈប់ការផ្តល់ឧបត្ថម្ភធនដល់ឧស្សាហកម្មឥន្ធនៈផូស៊ីល និងជំនួសឱ្យការវិនិយោគលើការងារសម្រាប់ប្រជាជនក្រីក្រ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទតាមអ៊ិនធឺណេតកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ស្របពេលជាមួយនឹងសុន្ទរកថាជាច្រើន ដែលថ្លែងដោយមេដឹកនាំជាតិនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ អ្នកចូលរួមរួមមានមេដឹកនាំរដ្ឋាភិបាល ដូចជាប្រធានាធិបតីឈីលីលោក Sebastian Pinera និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ។ នាយកប្រតិបត្តិពីក្រុមហ៊ុន Microsoft និងក្រុមហ៊ុនធំៗផ្សេងទៀត ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ។ លោក Guterres បាននិយាយថា គាត់ត្រូវបានជំរុញចិត្តដោយសេចក្តីប្រកាសថ្មីៗរបស់សហភាពអឺរ៉ុប និងចិន ស្តីពីគោលដៅនៃការកាត់បន្ថយការបំភាយកាបូន។ ក្នុងនោះប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen កាលពីសប្តាហ៍មុន
September 25, 2020 - អន្តរជាតិ
ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងចិន Sinovac Biotech Ltd បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនានាដែលកំពុងដំណើរការសាកល្បងដំណាក់កាលចុងក្រោយ ជាមួយវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលខ្លួនផលិត ដូចជាប្រទេសប្រេស៊ីល ឥណ្ឌូណេស៊ី និងទួរគី នឹងទទួលបានវ៉ាក់សាំងនេះក្នុងពេលតែមួយជាមួយប្រទេសចិន នៅពេលដែលវ៉ាក់សាំងសម្រេចចេញជាផ្លូវការ ដោយបញ្ជាក់ពីរបៀបដែលកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង អាចពង្រឹងចំណងការទូតនៅក្នុងយុគសម័យ COVID-19 ។ វ៉ាក់សាំងរបស់ Sinovac គឺជាវ៉ាក់សាំងរបស់ចិន ១ ក្នុងចំណោម ៣ ដែលកំពុងឈានដល់ដំណាក់កាលទី៣ ឬចុងក្រោយនេះ ដូច្នេះខ្លួននឹងផ្តល់អាទិភាពដល់បណ្តាប្រទេសដែលធ្វើការសាកល្បងដំណាក់កាលទី៣ របស់ខ្លួន ហើយបន្ទាប់មកផ្តល់ជូននូវតំបន់នានាដែលរងការវាយប្រហារដោយវីរុសនេះ។ ក្រុមហ៊ុន Sinovac ក៏រំពឹងថានឹងមានទិន្នន័យនៅខែវិច្ឆិកា បន្ទាប់ពីការសាកល្បងដំណាក់កាលទី៣ របស់ខ្លួន
September 25, 2020 - អន្តរជាតិ
អភិបាលរដ្ឋកាលីហ្វ័រញ៉ាបានចេញបទបញ្ជាប្រតិបត្តិមួយ ដែលតម្រូវឱ្យរថយន្តថ្មី និងរថយន្តដឹកអ្នកដំណើរទាំងអស់ដែលលក់នៅក្នុងរដ្ឋ ត្រូវតែជារថយន្តគ្មានការបំភាយនៅឆ្នាំ២០៣៥។ លោក Gavin Newsom បានចុះហត្ថលេខាលើបទបញ្ជានេះកាលពីថ្ងៃពុធ ដូច្នេះរដ្ឋនឹងហាមឃាត់រាល់ការលក់រថយន្តសាំង និងម៉ាស៊ូតថ្មីនៅក្នុងរដ្ឋតាមឆ្នាំគោលដៅ។ ប៉ុន្តែយ៉ាងណាបទបញ្ជានេះនឹងនៅតែអនុញ្ញាតឱ្យប្រជាជន អាចធ្វើជាម្ចាស់រថយន្តសាំងដែលពួកគេបានទិញមុនពេលការហាមឃាត់ចូលជាធរមាន។ វាក៏នឹងអនុញ្ញាតឱ្យមានការលក់រថយន្តបែបនេះ នៅលើទីផ្សារមួយទឹកផងដែរ។ កាលីហ្វ័រញ៉ាត្រូវបានគេជឿជាក់ថា ជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិកដែលហាមឃាត់រថយន្តប្រេងសាំង និងរថយន្តម៉ាស៊ូត ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោក Newsom បានហៅវិធានការនេះថាជា៖«ជំហានដែលមានឥទ្ធិពលបំផុត» ដែលរដ្ឋកាលីហ្វ័រញ៉ាអាចអនុវត្ត ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ គោលនយោបាយស្រដៀងគ្នានេះមានរួចហើយនៅអឺរ៉ុប ដូចជាប្រទេសអង់គ្លេសគ្រោងនឹងហាមឃាត់ការលក់ប្រេងសាំង ម៉ាស៊ូត និងរថយន្តកូនកាត់ថ្មីនៅឆ្នាំ២០៣៥។ បារាំងក៏នឹងហាមឃាត់ការលក់រថយន្តសាំង និងម៉ាស៊ូតថ្មី នៅឆ្នាំ២០៤០ ផងដែរ។ ក្រុមអ្នកវិភាគនិយាយថា ចំណាត់ការនេះអាចបង្កឱ្យមានប្រតិកម្មតបពីប្រធានាធិបតី ដូណាល់
September 25, 2020 - អន្តរជាតិ
ថៃ៖ ក្រុមអ្នករកស៊ីផ្លូវភេទនៅក្នុងប្រទេសថៃបាននាំគ្នាដាក់ញតិ្តទៅកាន់រដ្ឋាភិបាលថៃដើម្បីទាមភាពស្របច្បាប់នៃការងាររបស់ពួកគេនិងជំរុញឲ្យអាជ្ញាធរថៃលុបចោលរាល់ការផាកពិន័យផ្សេងៗទាក់ទងនឹងសកម្មភាពផ្តល់សេវាផ្លូវភេទ។ មូលនិធិ Empower Foundation ដែលជាក្រុមសកម្មជនគាំទ្រអ្នករកស៊ីផ្លូវភេទក្នុងប្រទេសថៃបានប្រាប់សារព័ត៌មាន Bangkok Post ថា ពួកគេគ្រោងនឹងប្រមូលស្នាមមេដៃឬហត្ថលេខាឲ្យបានចំនួន ១០ ០០០ សម្រាប់ដាក់ញត្តិជូនទៅកាន់រដ្ឋសភាដើម្បីឲ្យសមាជិកសភាទាំងអស់ពិចារណាឡើងក្នុងការធ្វើវិសោធនកម្មលើច្បាប់ពេស្យាកម្ម ដែលបានដាក់សម្ពាធយ៉ាងខ្លាំងមកលើក្រុមអ្នករកស៊ីផ្លូវភេទនាពេលកន្លង។ សូមបញ្ជាក់ថា ថៃបានចាប់ផ្តើមអនុវត្តច្បាប់ពេស្យាកម្មកាលពីឆ្នាំ ១៩៦០ ដោយតាមច្បាប់នេះបានកំណត់ថា ជនណាដែលបានផ្ដល់សេវាកម្មផ្លូវភេទនឹងត្រូវពិន័យជាប្រាក់ចំនួន ៤០ ០០០ បាត (១ ២៧០ ដុល្លារអាមេរិក) ឬជាប់គុករយៈពេល ២ ឆ្នាំ ឬត្រូវអនុវត្តទាំងជាប់គុកពិន័យជាប្រាក់ព្រមគ្នាតែម្តង ខណៈអ្នកទិញសេវាផ្លូវភេទចំពោះក្មេងមិនទាន់គ្រប់អាយុអាចជាប់គុកដល់ ៦ ឆ្នាំ។ បើតាមអ្នកស្រី Mai
September 24, 2020 - អន្តរជាតិ
ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលមួយ ស្តីពីការអភិវឌ្ឍរួមគ្នានៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ។ លោកក៏បានស្នើផ្តល់ Sputnik V ដែលជាវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដំបូងរបស់រុស្ស៊ី ជូនដល់បុគ្គលិកអង្គការសហប្រជាជាតិដោយឥតគិតថ្លៃផងដែរ។ គួរឱ្យដឹងដែរថាមហាសន្និបាតនេះ បានប្រារព្ធឡើងកាលពីថ្ងៃអង្គារ ហើយការធ្វើសន្ទរកថារបស់លោក វ្ល៉ាឌីមៀ ពូទីន គីផ្ដោតសំខាន់លើជំងឺរាតត្បាត COVID-19 ។ លោកបាននិយាយថា៖«យើងទាំងអស់គ្នាបានប្រឈមនឹងបញ្ហាថ្មីជាមូលដ្ឋាន គឺការឆ្លងរាលដាលនៃជំងឺ COVID-19 ។ ជំងឺនេះបានជះឥទ្ធិពលដោយផ្ទាល់ទៅលើមនុស្សរាប់លាននាក់ ហើយបានឆក់យករបស់ដែលមានតម្លៃបំផុត គឺជីវិតមនុស្សរាប់រយរាប់ពាន់នាក់។ ការធ្វើចត្តាឡីស័ក ការបិទព្រំដែន ការបង្កើតបញ្ហាជាច្រើនសម្រាប់ពលរដ្ឋនៃប្រទេសស្ទើរតែទាំងអស់ អ្វីៗទាំងអស់នេះគឺជាការពិតដែលកំពុងមានសព្វថ្ងៃនេះ»។
September 23, 2020 - អន្តរជាតិ
ជប៉ុន៖ ជប៉ុនគឺជាប្រទេសមួយដែលមានចំនួនមនុស្សចាស់ច្រើនជាងក្មេង ពោលបើយោងតាមរបាយការណ៍មួយកាលពីឆ្នាំ២០១៤ បានបង្ហាញថា ៣៣% នៃពលរដ្ឋជប៉ុន គឺជាមនុស្សមានអាយុច្រើនជាង ៦០ឆ្នាំ ខណៈ ២៥.៩% ជាមនុស្សដែលមានអាយុច្រើនជាង ៦៥ឆ្នាំ និង ១២.៥% គឺជាមនុស្សមានអាយុច្រើនជាង ៧៥ឆ្នាំ។ អាត្រានេះបានកើតឡើងដោយសារពលរដ្ឋជប៉ុនហាក់មិនចង់រៀបការ និងបង្កើតមនុស្សជំនាន់ថ្មីទាល់តែសោះ ទើបចំនួនមនុស្សចាស់មានច្រើនជាងក្មេងៗ ហើយចំពោះអ្នករៀបការរួចវិញនោះ ពួកគេហាក់មិនសូវចង់បានកូនដូចគ្នា ជាក់ស្តែងកាលពីឆ្នាំ២០១៩ កន្លងទៅនេះនៅក្នុងប្រទេសជប៉ុនទាំងមូលមានទារកកើតថ្មីត្រឹមតែ ៨៦៥ ០០០ នាក់ ប៉ុណ្ណោះ។ ដើម្បីដោះស្រាយបញ្ហាសង្គមមួយនេះ រដ្ឋាភិបាលជប៉ុនបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនសម្រេចចិត្តរៀបការ ដូចជានាពេលកន្លងមកជប៉ុនបានអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣០០ ០០០ យេន
September 23, 2020 - PR
– Royal Enfield Twins FT បានចាប់ផ្តើមការប្រកួតនៅ American Flat Track – អ្នកគាំទ្របានឃើញ Royal Enfield Twins FT នៅលើផ្លូវជាលើកដំបូងនៅឯ Williams Grove Speedway ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក – Johnny Lewis បានជិះឱ្យក្រុម ‘Moto Anatomy powered by Royal Enfield’ ដោយបានបញ្ចប់នៅចំណាត់ថ្នាក់ទី៦ និងទី៧
September 23, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាប្រឈមនឹងការកើនឡើងនៃករណីជំងឺ COVID-19 បន្ទាប់ពីបានថយចុះករណីថ្មីៗមិនបានប៉ុន្មាន។ នៅក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ទៅ ៨៣,៣៤៧នាក់ ខណៈមានអ្នកស្លាប់ថ្មីចំនួន ១,០៨៥នាក់ នេះបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ ប្រទេសឥណ្ឌាដែលមានប្រជាជនប្រមាណ ១.៤ ពាន់លាននាក់ កំពុងរាយការណ៍អំពីចំនួននៃការឆ្លងជំងឺប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក ហើយខ្លួនក៏កំពុងមានបញ្ហាទាក់ទងនឹងសេវាសុខភាព ដោយសារតែការកើនឡើងនៃចំនួនឆ្លងច្រើនហួសប្រមាណ។ ឥឡូវនេះការឆ្លងជំងឺ COVID-19 សរុបរបស់ប្រទេសបានកើនដល់ ៥.៦ លាននាក់ ដែលធ្វើឱ្យវាឈរនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក នៅក្នុងតារាងប្រទេសដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនបំផុត ខណៈមានមនុស្សចំនួន ៩ម៉ឺននាក់
September 23, 2020









