- autoadmin
- អន្តរជាតិ
រដ្ឋតិចសាសបានបង្កើនកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងការគំរាមកំហែងថ្មី បង្កឡើងដោយអាមីបស៊ីខួរក្បាលម្យ៉ាង ដែលត្រូវបានរកឃើញនៅក្នុងការផ្គត់ផ្គង់ទឹកក្នុង Country របស់រដ្ឋ ដែលនាំឱ្យក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ស្លាប់កាលពីដើមខែនេះ។ អភិបាលលោក Greg Abbott កាលពីថ្ងៃអាទិត្យ បានចេញសេចក្តីប្រកាសគ្រោះមហន្តរាយមួយ សម្រាប់ Brazoria County បន្ទាប់ពីអាមីបស៊ីខួរក្បាល Naegleria fowleri ត្រូវបានគេរកឃើញនៅក្នុងការផ្គត់ផ្គង់ទឹករបស់ទីក្រុង Lake Jackson នៅក្នុងតំបន់ទីប្រជុំជន Houston ។ សត្វដែលមានកោសិកាតែមួយនេះ ត្រូវបានគេរកឃើញជាទូទៅនៅក្នុងទឹកសាបនិងដី ហើយជារឿយៗវាឆ្លងទៅមនុស្សនៅពេលវាចូលទៅក្នុងខ្លួនតាមរយៈច្រមុះ ដោយធ្វើដំណើរទៅកាន់ខួរក្បាល ដែលជាកន្លែងវានឹងបង្កការចម្លងមេរោគកម្រ និងបណ្ដាលឱ្យស្លាប់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC)។ ទោះបីជាការឆ្លងមេរោគពី
September 29, 2020 - អន្តរជាតិ
ប្រទេសថៃហាក់ស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ដោយសារមានខ្លះជំរុញឱ្យបើកព្រំដែនឡើងវិញ ដើម្បីចាប់ផ្តើមឧស្សាហកម្មទេសចរណ៍ដែលកំពុងមានបញ្ហា ចំណែកម្ខាងទៀតគឺខ្លាចការបើកព្រំដែនឡើងវិញ ព្រោះពួកគេចង់រក្សាជំងឺ COVID-19 ឱ្យមានស្ងប់ស្ងាត់ដដែល។ ហើយឥឡូវនេះវិញ សូម្បីតែយោបល់កាត់បន្ថយពេលវេលានៃការដាក់ដាច់ដោយឡែកពី ១៤ថ្ងៃ ចុះសល់ ៧ថ្ងៃ ក៏មិនទទួលបានការគាំទ្រពីមន្ត្រីសុខាភិបាលដែរ។ ក្នុងនោះវេជ្ជបណ្ឌិតមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយថា ការកាត់បន្ថយរយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកទេសចរបរទេស អាចនឹងបង្កគ្រោះមហន្តរាយ។ លោកបណ្ឌិត Thira Woratanarat បានធ្វើសេចក្តីថ្លែងការណ៍របស់លោក បន្ទាប់ពីមានយោបល់ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាថា ការដាក់ឱ្យនៅដាច់ដោយឡែកអាចត្រូវបានកាត់បន្ថយ ប្រសិនបើគ្រប់យ៉ាងដំណើរការបានល្អនៅពេលដែលប្រទេសថៃបើកព្រំដែនរបស់ខ្លួនឡើងវិញ។ លោកវេជ្ជបណ្ឌិតបានចង្អុលបង្ហាញពីចំនួនករណីកើនឡើងនៅក្នុងផ្នែកជាច្រើននៃពិភពលោក ដោយករណីថ្មីៗប្រហែល ៣៥០,០០០ ក្នុងមួយថ្ងៃ ត្រូវបានរាយការណ៍ ខណៈចំនួនអ្នកស្លាប់សរុបដោយសារជំងឺនេះ ក៏បានឈានដល់ ១លាននាក់ ហើយដែរ។ យ៉ាងណាក៏ដោយសំណើររបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡា
September 29, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា បាននិយាយថា ឧបករណ៍ធ្វើតេស្ដរកជំងឺ COVID-19 ឆាប់រហ័សចំនួន ១២០លាន នឹងមានលក់សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម នៅក្នុងតម្លៃយ៉ាងច្រើន ៥ ដុល្លារអាមេរិក សម្រាប់ឧបករណ៍មួយ។ ការធ្វើតេស្តលឿនរហ័ស អាចទុកចិត្តបាន និងមានតម្លៃថោក អាចនឹងជួយដល់ប្រទេសចំនួន ១៣៣ ក្នុងការតាមដានការឆ្លង និងទប់ស្កាត់ជំងឺ COVID-19 ក៏ដូចជាគម្លាតខុសគ្នាជាមួយប្រទេសអ្នកមាន។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុមហ៊ុនផលិត Abbott និង SD
September 29, 2020 - អន្តរជាតិ
មន្ត្រីសុខាភិបាលចិនបាននិយាយកាលពីថ្ងៃសុក្រថា អង្គការសុខភាពពិភពលោក (WHO) បានគាំទ្រដល់ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 សម្រាប់អ្នកដែលមានហានិភ័យខ្ពស់កាលពីខែកក្កដាឆ្នាំនេះ ខណៈពេលដែលការសាកល្បងព្យាបាលកំពុងដំណើរការនៅឡើយ។ មន្ត្រីគណៈកម្មាធិការសុខភាពជាតិលោក Zheng Zhongwei បាននិយាយថា ប្រទេសចិនបានចាប់ផ្តើមកម្មវិធីបន្ទាន់របស់ខ្លួននៅក្នុងខែកក្កដា ដោយបានទាក់ទងជាមួយអង្គការសុខភាពពិភពលោក (WHO) នៅចុងខែមិថុនា។ លោកបាននិយាថា បុគ្គលិកពេទ្យចាំបាច់រាប់រយរាប់ពាន់នាក់ និងក្រុមមនុស្សដែលត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងមេរោគនេះ ហើយលោកបានបញ្ជាក់ទៀតថា វ៉ាក់សាំងដែលប្រទេសចិនប្រើក្នុងកម្មវិធីបន្ទាន់នេះគឺមានសុវត្ថិភាពខ្ពស់។ យ៉ាងណាក៏ដោយសុវត្ថិភាពរបស់វ៉ាក់សាំងអាចត្រូវបានធានា ប៉ុន្តែប្រសិទ្ធភាពរបស់វាមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ រំលឹកដែរថា WHO កាលពីដើមខែនេះក៏បាននិយាយដែរថា ការប្រើវ៉ាក់សាំងបន្ទាន់គឺជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ ហើយដំណោះស្រាយពិតប្រាកដគឺទាល់តែវ៉ាក់សាំងឆ្លងកាត់ដំណាក់កាលទី៣៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
September 28, 2020 - អន្តរជាតិ
សារព័ត៌មានបាងកកប៉ុស្តិ៍រាយការណ៍ថា រដ្ឋាភិបាលថៃនឹងបន្ថែមពេលនៃការដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ខែតុលា ក៏ដូចជាការអនុម័តទិដ្ឋាការទេសចរណ៍ពិសេសដែលចាប់ផ្តើមនៅខែក្រោយ បន្ទាប់ពីខកខានរយៈពេល ៦ខែ កន្លងមក។ យោងតាមលោក Wissanu Krea-ngam ឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព COVID-19 ដឹកនាំដោយនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចានអូចា កាលពីថ្ងៃច័ន្ទ បានអនុម័តការបន្ថែមពេលវេលារហូតដល់ថ្ងៃទី៣១ ខែតុលា។ ចំពោះទិដ្ឋាកាទេសចរណ៍ពិសេសសម្រាប់ទេសចរបរទេសដែលចាប់ផ្តើមនៅខែក្រោយ វាទំនងជានឹងទទួលបានភ្លើងខៀវចុងក្រោយពីគណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារស្អែកនេះ។ ជម្រាបដែរថា នេះជាការបន្ថែមពេលវេលាដាក់ប្រទេសក្នុងភាពអាសន្នជាលើកទី៦ របស់ថៃ ចាប់តាំងពីការដាក់ដំបូងនៅក្នុងខែមីនា។ ច្បាប់គ្រាអាសន្នអនុញ្ញាតឱ្យរដ្ឋាភិបាលអនុវត្តការដាក់ឱ្យនៅដាច់ពីគេជាកាតព្វកិច្ច និងធ្វើឱ្យប្រសើរឡើងនូវផែនការគ្រប់គ្រងជំងឺ ដោយមិនចាំបាច់ស្នើមតិពីទីភ្នាក់ងារផ្សេងៗឡើយ៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្តិ៍
September 28, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ បើទោះជាអាជ្ញាធរបានធ្វើការហាមឃាត់មិនឲ្យមានការជួបជុំគ្នានៅតាមកន្លែងកំសាន្តជាលក្ខណៈទ្រង់ទ្រាយធំក៏ដោយ ក៏ពលរដ្ឋមួយចំនួននៅតែបន្តលួចលាក់ជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយក្នុងក្លឹបរាត្រីមិនខ្វល់ពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ ១៩ ទាល់តែសោះ។ នៅក្នុងប្រទេសមួយចំនួនការបំពានបម្រាមខាងលើនេះត្រូវបានចាត់ទុកជាទង្វើខុសច្បាប់ធ្ងន់ធ្ងរនិងត្រូវផ្តន្ទាទោសឲ្យជាប់គុក ឬពិន័យជាប្រាក់យ៉ាងច្រើនទៀងផង។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានមនុស្សចំនួន ២៩៦ នាក់ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីពួកគេបាននាំគ្នាចូលទៅផឹកស៊ីកំសាន្តនៅក្នុងក្លឹបរាត្រីមួយកន្លែងនៅក្នុងតំបន់ Bandar Bukit Jalil ក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ការបង្រ្កាបនេះត្រូវបានធ្វើឡើងនៅម៉ោង ១២ និង ៣០ យប់ ហើយអ្នកដែលត្រូវបានប៉ូលិសឃាត់ខ្លួននោះជាពលរដ្ឋដែលមានអាយុចន្លោះពី ១៧ ដល់ ៣៩ ឆ្នាំ មានមនុស្សប្រុសចំនួន ១៩៥ នាក់ មនុស្សស្រីចំនួន ១០១
September 28, 2020 - អន្តរជាតិ
កាសែតញូវយ៉កថែមស៍និយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង់ពន្ធត្រឹមតែ ៧៥០ដុល្លារ នៅក្នុងពន្ធលើប្រាក់ចំណូលរបស់សហព័ន្ធ ទាំងនៅឆ្នាំ២០១៦ ដែលជាឆ្នាំលោកឈរឈ្មោះជាប្រធានាធិបតីអាមេរិក និងក្នុងឆ្នាំ២០១៧ ដែលជាឆ្នាំដំបូងរបស់លោកនៅសេតវិមាន។ កាសែតនិយាយថា ខ្លួនទទួលបានកំណត់ត្រាពន្ធរបស់លោក ដូណាល់ ត្រាំ និងក្រុមហ៊ុនរបស់លោក រយៈពេលជាងពីរទសវត្សរ៍មកនេះ ហើយក៏បានចោទប្រកាន់ផងដែរថា លោក ដូណាល់ ត្រាំ មិនបានបង់ពន្ធប្រាក់ចំណូលទាល់តែសោះ ១០ឆ្នាំ ក្នុងចំណោមរយៈពេល ១៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍នោះក៏បានបញ្ជាក់ដែរថា មូលហេតុដែលគាត់មិនបានបង់ពន្ធភាគច្រើនគឺមកពីជំនួញខាតបង់ ពោលគឺខាតច្រើនជាងចំណូល។ ប៉ុន្តែយ៉ាងណាលោក ដូណាល់ ត្រាំ បានហៅវាថាជាព័ត៌មានមិនពិត និងបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីរឿងនេះត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា៖«តាមពិតខ្ញុំបានបង់ពន្ធ
September 28, 2020 - កូវីដ-១៩
យោងតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers សម្រាប់ថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតមកដល់ពេលនេះគឺកើនដល់ ១លាននាក់ ខណៈចំនួនអ្នកឆ្លងសរុបមាន ៣៣.៣ លាននាក់។ យ៉ាងណាក្ដីចំនួនអ្នកជាសះស្បើយក៏មានភាពល្អប្រសើរផងដែរ ដោយគិតមកទល់ពេលនេះមានមនុស្សចំនួន ២៤.៦ លាននាក់ រួចមកហើយ ដែលបានរំសាយពីមន្ទីរពេទ្យ ឬមូលដ្ឋានព្យាបាលក្នុងសហគមន៍។ អាមេរិកនៅតែជាប្រទេសមានការរាតត្បាតជំងឺ COVID-19 ច្រើនជាងគេបំផុតដោយមានករណីសរុប ៧.៣លាននាក់ ហើយក៏ជាប្រទេសដែលមានការស្លាប់ច្រើនបំផុតជាមួយនឹងការស្លាប់សរុប ២០ម៉ឺននាក់។ ឥណ្ឌាបានឈរនៅលេខរៀងទី២ ជាមួយនឹងករណីសរុប ៦លាននាក់ និងកាស្លាប់សរុប ៩ម៉ឺននាក់។ ចំណែកប្រេស៊ីលនៅតែឈរលេខ ៣ ជាមួយនឹងករណីសរុប
September 28, 2020 - អន្តរជាតិ
ចៅក្រមសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន បានហាមឃាត់ជាបណ្តោះអាសន្ននូវបទបញ្ជារដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលហាមឃាត់មិនឱ្យមានការដោនឡូតកម្មវិធីចែករំលែកវីដេអូខ្លីរបស់ចិន TikTok នៅលើឧបករណ៍របស់ Apple និង Google ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅម៉ោង ១១ និង ៥៩ នាទី (ម៉ោងក្នុងស្រុក) នៅថ្ងៃអាទិត្យនេះ។ ចៅក្រមអាមេរិកលោក Carl Nichols បាននិយាយនៅក្នុងបទបញ្ជាខ្លីមួយថា គាត់កំពុងចេញដីកាបឋម ដើម្បីការពារលើការបិទមិនឱ្យមានការដោនឡូតកម្មវិធី TikTok ដែលគ្រោងនឹងចូលជាធរមាននេះ។ លោក Nichols ក៏បានបដិសេធនៅពេលនេះ ចំពោះការរឹតបន្តឹងដទៃទៀតរបស់នាយកដ្ឋានពាណិជ្ជកម្ម ដែលនឹងចូលជាធរមាននៅថ្ងៃទី១២ ខែវិច្ឆិកា ផងដែរ។ ចំណែកយោបល់ជាលាយលក្ខណ៍អក្សរលម្អិត ត្រូវបានគេរំពឹងថា
September 28, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឱ្យដឹងថា កីឡាករប្រដាល់ហ្វីលីពីនលោក Manny Pacquiao នឹងត្រូវជួបប្រកួតជាមួយអតីតម្ចាស់ជើងឯក UFC លោក Conor McGregor ក្នុងសង្វៀនប្រដាល់នៅឆ្នាំក្រោយនេះ ហើយប្រាក់ដែលបានពីការប្រកួតមួយចំនួន នឹងយកទៅជួយជនរងគ្រោះដែលជួបវិបត្តិដោយសារជំងឺ COVID-19 នៅក្នុងប្រទេសហ្វីលីពីន។ ជម្រាបដែរថា ហ្វីលីពីនជាប្រទេសមានការរីករាលដាលនៃជំងឺ COVID-19 អាក្រក់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។ ឥឡូវនេះមេធាវីរបស់កីឡាករទាំងសងខាងបានស្រុះស្រួលគ្នារួចហើយ ប៉ុន្តែយ៉ាងណាវានឹងអាស្រ័យលើការរាតត្បាតនៃជំងឺ COVID-19 ។ ប្រសិនបើជំងឺ COVID-19 មានការស្រកចុះក្នុងកម្រិតមានសុវត្ថិភាព នោះកីឡាករទាំង ២ អាចនឹងត្រូវជួបគ្នានៅសង្វៀននៅឆ្នាំ២០២១ ខាងមុខនេះ។ រំលឹកដែរថា លោក Manny Pacquiao
September 28, 2020









