- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel news Asia បានឱ្យដឹងថា កម្មករចំនួន ១៦នាក់ បានស្លាប់ និងម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីបានជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយ នៅភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា។ ស៊ីនហួដែលបានដកស្រង់សំដីរបស់រដ្ឋាភិបាលបាននិយាយថា ខ្សែក្រវ៉ាត់ conveyor របស់វាបានឆាបឆេះនៅព្រឹកព្រលឹម ដែលបានបង្កើតនូវកម្រិតកាបូនម៉ូណូអុកស៊ីតធ្វើឱ្យមានការពុល។ ក្រុមអ្នកជួយសង្គ្រោះក៏កំពុងបន្ដស្វែងរកអ្នកនៅរស់រានបន្ដផងដែរ។ រដ្ឋាភិបាលស្រុក Qijiang បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ថា មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយទេ។ រោងចក្រនេះមានឈ្មោះថា Songzao Coal Mine គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពលរដ្ឋ Chongqing Energy ហើយមានទីតាំងនៅខាងក្រៅទីក្រុង Chongqing
September 28, 2020 - អន្តរជាតិ
ថៃ៖ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យត្រលប់មកកាន់ប្រទេសខ្លួនវិញ រដ្ឋាភិបាលថៃគ្រោងនឹងធ្វើការកាត់បន្ថយចំនួនថ្ងៃដែលអ្នកដំណើរត្រូវធ្វើចត្តាឡីស័កពី ១៤ ថ្ងៃ មកសល់ត្រឹម ៧ ថ្ងៃប៉ុណ្ណោះ។ បើតាមលោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាថៃបានឲ្យបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គម្រោងខាងលើនេះនឹងត្រូវផ្ដើមអនវុត្តនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ហើយការសម្រេចមួយនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរថៃបានមើលឃើញថា នាពេលកន្លងមកនេះមានអ្នកដំណើរមកលេងនៅក្នុងប្រទេសថៃតិចតួចប៉ុណ្ណោះដែលត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ ១៩ ។ ទោះបីជារយៈពេលធ្វើចត្តាឡីស័កត្រូវបានកាត់បន្ថយមែន តែភ្ញៀវទេសចរត្រូវបានបញ្ជូនទៅកាន់សណ្ឋាគារដែលរដ្ឋាភិបាលត្រៀមទុក ដើម្បីធ្វើតេស្តចំនួន២ប្រភេទ ដើម្បីធានាថាមិនមានកូវីដ១៩។ លោក Phiphat បានបញ្ជាក់ទៀតថា ប្រសិនក្រុមភ្ញៀវទេសចរចំនួន ៥ ឬ៦ក្រុមដំបូង ដែលចូលមកលេង ហើយមានតេស្តវិជ្ជមានកូវីដ១៩ នោះគម្រោងការធ្វើចត្តាឡីស័កនេះនឹងត្រូវពន្យាពេលទៀត គួរម្លឹកជូនថា បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ ១៩ បានធូរស្បើយបន្តិចថៃបានសម្រេចបើកឲ្យមានសកម្មភាពទេសចណ៍ក្នុងប្រទេសខ្លួនឡើងវិញ គឺថៃបានអនុញ្ញាតឲ្យមានភ្លៀវទេសចរណ៍អន្តជាតិត្រឹម
September 27, 2020 - កូវីដ-១៩
ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៧លាននាក់ ពោលគឺច្រើនជាង ២០% នៃចំនួនឆ្លងសរុបរបស់ពិភពលោកដែលមានជាង ៣២លាននាក់ ខណៈរដ្ឋាភិបាលទូទាំងពិភពលោកកំពុងតស៊ូទប់ស្កាត់ការកើនឡើងនៃការឆ្លងនេះ។ ជំងឺបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៨៤,០៦៨ នាក់ នៅទូទាំងពិភពលោក ចាប់តាំងពីការផ្ទុះឡើងនៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩។ កាលពីថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់ថ្មី ៥,៧៣០ នាក់ និងករណីថ្មីចំនួន ៣១២,០៦៨ ត្រូវបានកត់ត្រាទូទាំងពិភពលោក។ ក្រៅពីសហរដ្ឋអាមេរិកដែលជាប្រទេសរងគ្រោះខ្លាំងជាងគេ គឺមានប្រេស៊ីលដែលមានអ្នកស្លាប់ដោយសារជំងឺសរុប ១៣៩,៨០៨ នាក់ និងមានករណីសរុប ៤,៦៥៧,៧០២ ករណី។ ប្រទេសឥណ្ឌាមានអ្នកជំងឺ ៩២,២៩០នាក់ បានស្លាប់ ខណៈមានករណីសរុប
September 26, 2020 - អន្តរជាតិ
ប្រទេសចិននឹងបញ្ឈប់ការនាំចូលរបស់នាវារុស្ស៊ីចំនួន ២គ្រឿង ក្នុងរយៈពេល ៤សប្តាហ៍ បន្ទាប់ពីបានរកឃើញមេរោគ COVID-19 នៅលើកញ្ចប់វេចខ្ចប់ខាងក្រៅ និងសំណាកពីផលិតផលជលផលរបស់វា។ ការិយាល័យគយនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា បាននិយាយថា មេរោគ COVID-19 ត្រូវបានរកឃើញដោយអាជ្ញាធរនៅខេត្តជាប់សមុទ្រភាគខាងកើត គឺខេត្តសានដុង។ នាវាទាំង ២ មានឈ្មោះថា Vladimir Vladimirzhzhinsky LLC Roliz និង Crystal Africa ដែលជានាវានេសាទរបស់រុស្ស៊ី។ ការរឹតត្បិតនេះកើតឡើងនៅពេលដែលប្រទេសចិន បានរឹតបន្តឹងការនាំចូលគ្រឿងសមុទ្រពីប្រភពមួយចំនួន ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ។ កាលពីថ្ងៃសុក្រប្រទេសបាននិយាយថា ខ្លួននឹងផ្អាកការនាំចូលគ្រឿងសមុទ្រពីក្រុមហ៊ុនប្រេស៊ីលមួយសប្តាហ៍
September 26, 2020 - អន្តរជាតិ
មនុស្សសម័យនេះអាចប្រើជំងឺ COVID-19 ធ្វើជាលេស ដើម្បីគេចវេះទំនាក់ទំនងសង្គមណាមួយបាន ឬសូម្បីជាមួយដៃគូខ្លួនឯងក៏ដោយ។ ជាក់ស្ដែងដូចជាក្នុងករណីគួរឱ្យហួសចិត្តមួយនេះ គឺបុរសអាយុ ២៨ឆ្នាំម្នាក់ មកពីប្រទេសឥណ្ឌា បានចាកចេញពីផ្ទះខ្លួនឯង ក្រោយប្រាប់ប្រពន្ធថា ខ្លួនបានឆ្លងជំងឺ COVID-19 ។ បុរសនោះប្រាប់ប្រពន្ធថាខ្លួនចង់ស្លាប់ ប៉ុន្តែក្រោយមកបែរជាត្រូវគេរកឃើញនៅផ្ទះស្រីស្នេហ៍ទៅវិញ។ យោងតាមសារព័ត៌មាន Khaleej Times បាននិយាយថា បុរសនោះមកពី Navi Mumbai ហើយបានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែកក្កដា។ គាត់បានទូរស័ព្ទទៅប្រពន្ធរបស់គាត់ ហើយប្រាប់ថា គាត់បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយថាគាត់មិនអាចរស់បានទៀតទេ។ អំឡុងពេលនោះប្រពន្ធរបស់គាត់មិនទាន់បានសួរចប់ផង បុរសនោះក៏បានបិទទូរស័ព្ទបាត់។ បន្ទាប់មកស្ត្រីជាប្រពន្ធបានទាក់ទងបងប្រុសរបស់នាងដើម្បីសុំជំនួយ ហើយបានដាក់ពាក្យបណ្តឹងចំពោះការបាត់ខ្លួនប្ដីនេះ។
September 26, 2020 - អន្តរជាតិ
មន្ត្រីអង្គការសុខភាពពិភពលោក នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា បាននិយាយថា ចំនួនអ្នកស្លាប់ជាសកលពីជំងឺ COVID-19 អាចកើនឡើងទ្វេដងដល់ ២លាននាក់ មុនពេលមានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលអាចប្រើបានជាទូទៅ ហើយអាចនឹងមានចំនួនខ្ពស់ជាងនេះទៀត បើមិនមានសកម្មភាពរួមគ្នាដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ លោក Mike Ryan ប្រធានកម្មវិធីបន្ទាន់របស់ WHO បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃសុក្រថា៖«លើកលែងតែយើងចូលរួមទាំងអស់គ្នា (ការស្លាប់២លាននាក់) …មិនគ្រាន់តែជាការស្រមើលស្រមៃប៉ុណ្ណោះទេ ប៉ុន្តែគួរឱ្យសោកស្តាយណាស់»។ គិតត្រឹមរយៈពេលតែ ៩ខែ នៃការរាលដាលជំងឺ COVID-19 ពិភពលោកមានអ្នកស្លាប់ដោយសារជំងឺនេះជិត ១លាននាក់ ខណៈលោក Mike Ryan មានប្រសាសន៍ថា យើងមិនទាន់រួចពីគ្រោះថ្នាក់ត្រឹមប៉ុណ្ណឹងទេ។
September 26, 2020 - អន្តរជាតិ
ការិយាល័យរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងតិច ២៥នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ An-26 របស់កងទ័ពអាកាសអ៊ុយក្រែន នៅពេលចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Chuguev ក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសនៅយប់ថ្ងៃសុក្រ។ យន្តហោះមានអ្នកដំណើរសរុប ២៨នាក់ ក្នុងនោះមានមនុស្ស ២នាក់ បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយការស្វែងរកអ្នកផ្សេងទៀតកំពុងដំណើរការ។ ទីភ្នាក់ងារសារព័ត៌មាន Interfax អ៊ុយក្រែនបានរាយការណ៍ថា ប្រធានរដ្ឋបាលតំបន់ Kharkiv លោក Oleksiy Kucher បានមកដល់កន្លែងធ្លាក់ភ្លាម។ យោងតាមលោក Kucher បានឱ្យដឹងថា មុនពេលយន្តហោះធ្លាក់អ្នកបើកបរយន្តហោះបានរាយការណ៍ថា ម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះមិនដំណើរការ។ លោក Kucher
September 26, 2020 - អន្តរជាតិ
អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានណែនាំប្រទេសប៉ាគីស្ថានឱ្យចាត់វិធានការកែតម្រូវជាបន្ទាន់ និងបញ្ឈប់ការចេញប័ណ្ណបើកយន្តហោះថ្មីណាមួយ បន្ទាប់ពីមានរឿងអាស្រូវទាក់ទងនឹងអាជ្ញាប័ណ្ណក្លែងក្លាយ។ អនុសាសន៍ពីទីភ្នាក់ងារ ICAO ដែលជាទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ ដែលធ្វើការដើម្បីធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ បានកើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថានបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើអាកាសយានិកចំនួន ៥០នាក់ និងមន្រ្តីអាកាសចរណ៍ស៊ីវិលចំនួន ៥នាក់ ដែលបានជួយឱ្យមានការក្លែងបន្លំលិខិតសម្គាល់ ដើម្បីទទួលបានប័ណ្ណបើកយន្តហោះ។ យ៉ាងណាមិញមន្ត្រីក្រសួងអាកាសចរណ៍ប៉ាគីស្ថានបានប្រាប់រ៉យទ័រថា ប្រទេសនេះមិនបានចេញប័ណ្ណបើកបរយន្តហោះថ្មីទេ ចាប់តាំងពីខែកក្កដា បន្ទាប់ពីមានរឿងអាស្រូវ។ តំណាង ICAO បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតជាក់លាក់ទេ ប៉ុន្តែបាននិយាយនៅក្នុងអ៊ីមែលថា ICAO កំពុងជួយប៉ាគីស្ថានពីបញ្ហានេះ ហើយប្រសិនបើពួកគេមិនចាត់វិធានការរហ័សទេនោះ យើងនឹងជូនដំណឹងដល់ប្រទេសផ្សេងទៀតយ៉ាងសកម្មអំពីពួកគេ។ គួររំលឹកដែរថា រឿងអាស្រូវប័ណ្ណបើកបរយន្តហោះក្លែងក្លាយ បានធ្វើឱ្យឧស្សាហកម្មអាកាសចរណ៍របស់ប៉ាគីស្ថានធ្លាក់ចុះ ពិសេសប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថានអន្តរជាតិអ៊ែរឡាញ (PIA) ដែលត្រូវបានរារាំងមិនឱ្យហោះហើរចូលអឺរ៉ុប និងសហរដ្ឋអាមេរិកនោះឡើយ
September 25, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ទីក្រុងហាណូយគ្រោងសរសេរចេញនូវសេចក្ដីព្រាងច្បាប់មួយ ដែលហាមមិនឱ្យម្ចាស់សត្វចិញ្ចឹមបណ្ដើរសត្វជាទីស្រឡាញ់របស់ពួកគេ ទៅក្បែរផ្លូវម្ដុំបឹង Hoan Kiem នោះទេ។ អាជ្ញាធរទីក្រុងកំពុងប្រមូលយោបល់ ដើម្បីសរសេរចេញនូវសេចក្ដីព្រាងច្បាប់មួយ ហាមឃាត់មិនឱ្យមានការបណ្ដើរសត្វចិញ្ចឹមនៅបរិវេណទីនោះទេ ដែលទីនោះផ្ទាល់ក៏ត្រូវបានគេហាមឃាត់ចំពោះការស្លៀកពាក់មិនសមរម្យផងដែរ។ សេចក្ដីព្រាងច្បាប់នោះនឹងហាមឃាត់ទាំងការបណ្ដើរ ឬលែងសត្វចិញ្ចឹមឱ្យរត់លេង ហើយសូម្បីតែស្ទូចត្រីកម្សាន្ដក៏ត្រូហាមឃាត់ផងដែរ។ ការលក់ដូរតាមផ្លូវ ចតម៉ូតូ យានយន្ត -ល- សុទ្ធតែត្រូវបានហាមឃាត់នៅតំបន់នោះ។ គួរឱ្យដឹងដែរថា ផ្លូវនៅទីនោះទើបតែបានបើកជាថ្មីនៅថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីការបិទជាបណ្តោះអាសន្នជាលើកទី២ នៅថ្ងៃទី២១ ខែសីហា នៅពេលដែលវៀតណាមប្រឈមនឹងរលកទី២ នៃជំងឺ COVID-19
September 25, 2020 - អន្តរជាតិ
យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោក គីម ជុងអ៊ុន បានចេញលិខិតសុំទោសដ៏កម្រមួយ ចំពោះការស្លាប់របស់មន្ត្រីកូរ៉េខាងត្បូងម្នាក់ ដែលមានអាយុ ៤៧ឆ្នាំ នៅពេលដែលគាត់បានចូលដល់ដែនទឹករបស់កូរ៉េខាងជើង។ តាមរបាយការណ៍ឱ្យដឹងថា លោក គីម ជុងអ៊ុន បានប្រាប់សមភាគីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ថា លោកមានការសោកស្ដាយ ហើយឧប្បត្តិហេតុនោះមិនគួរកើតឡើងនោះទេ។ ជម្រាបដែរថា ព្រំដែនរវាងកូរ៉េទាំងពីរមានលក្ខណៈតឹងរ៉ឹង ហើយខាងជើងត្រូវបានគេគិតថា មានគោលនយោបាយ «បាញ់សម្លាប់ចោល» នៅហ្នឹងកន្លែង ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺ COVID-19 ។ ចំណែកការសុំអភ័យទោសត្រូវបានធ្វើឡើងតាមទម្រង់នៃលិខិតមួយ ផ្ញើទៅកាន់ប្រធានាធិបតី មូន ជេអ៊ីន។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្តីពីវិមានខៀវរបស់ខាងត្បូងថា លោក
September 25, 2020









