autoadmin
  • អន្តរជាតិ

    ការស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្តក្នុងប្រទេសជប៉ុនបានបង្ហាញថា អត្រាមរណភាពរបស់ជំងឺ ​COVID-19 គឺខ្ពស់ នៅក្នុងចំណោមអ្នកមានជំងឺតម្រងនោមរ៉ាំរ៉ៃ ឬជំងឺបេះដូងជាប់ខ្លួន។ មជ្ឈមណ្ឌលជាតិសម្រាប់សុខភាព និងវេជ្ជសាស្ត្រសកល បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន លើអ្នកជំងឺ COVID-19 ចំនួន ៦,០៧០ នាក់ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៤៥ កន្លែងទូទាំងប្រទេស គិតត្រឹមដើមខែកញ្ញា។ ការស្ទង់មតិនេះបង្ហាញថា អត្រាមរណភាពរបស់អ្នកជំងឺ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវការឧបករណ៍ស្រូបយកអុកស៊ីសែន ឬបំពង់ខ្យល់មានចំនួន ១០.១% គិតត្រឹមក្នុងខែមិថុនា និងក្រោយមកទៀត។ តួលេខនេះគឺទាបគួរឱ្យកត់សម្គាល់ចំពោះក្រុមមនុស្សគ្រប់វ័យ ធៀបនឹងអត្រានៃការឆ្លងដំបូងដែលមាន ១៩.៤% ។ មជ្ឈមណ្ឌលនិយាយថា ការធ្លាក់ចុះអត្រានេះគឺបណ្តាលមកពីកត្តាដូចជា៖ អ្នកជំងឺឆាប់ទទួលការព្យាបាល និងការបង្កើតវិធីសាស្ត្រព្យាបាល។

    October 1, 2020
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងបរិស្ថានបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសបារាំងនឹងហាមឃាត់ការប្រើប្រាស់សត្វព្រៃនៅក្នុងការសម្តែង ក៏ដូចជាការសម្ដែងរបស់ត្រីបាឡែន និងការសម្ដែងរបស់ផ្សោត ហើយនឹងហាមឃាត់ការធ្វើកសិកម្មសម្រាប់រោមសត្វផងដែរ។ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោកស្រី Barbara Pompili បានប្រាប់សន្និសីទសារព័ត៌មានថា ការផ្លាស់ប្តូរនេះនឹងចំណាយពេលច្រើនឆ្នាំ ហើយការសម្ដែងរបស់សត្វដែលមានស្រាប់ នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលដើម្បីប្តូរទៅជាគំរូថ្មីវិញ។ លោកស្រីបាននិយាយថា វិធានការណ៍នេះនឹងប៉ះពាល់ដល់សៀកចំនួន ៨០ ដែលមានសត្វប្រមាណ ២៣០ រួមមានឆ្មាធំ ដំរី ដំរីទឹក ឆ្កែចចក និងសត្វដទៃទៀត។ ប្រទេសបារាំងដែលកំពុងមានអាងសត្វផ្សោតចំនួន ៣ ក៏នឹងធ្វើការហាមឃាត់មិនឱ្យមានអាងថ្មីផងដែរ ខណៈអាងដែលមានស្រាប់ត្រូវតែបិទទៅវិញក្នុងរយៈពេលពី ៧ ទៅ ១០ឆ្នាំ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋក៏នឹងផ្តល់កញ្ចប់ជំនួយចំនួនជាង ៨ លានអឺរ៉ូ (៩.៣៦

    September 30, 2020
  • អន្តរជាតិ

    ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមវាយប្រហារតាមអ៊ិនធឺណេត (cyberattack) លើក្រុមអ្នកការទូតក្រុមប្រឹក្សាសន្តិសុខ ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសនេះ។ របាយការណ៍របស់ក្រុមអ្នកជំនាញបាននិយាយថា យ៉ាងហោចណាស់មានមន្រ្តីចំនួន ១១នាក់ ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអ៊ីនធឺណេតរបស់កូរ៉េខាងជើងនៅឆ្នាំនេះ។ របាយការណ៍បាននិយាយថា ក្រុមមន្រ្តីបានទទួលអ៊ីម៉ែលជាមួយនឹងការដាស់តឿនសន្តិសុខក្លែងក្លាយ ដោយណែនាំពួកគេឱ្យចុចលើតំណភ្ជាប់ដែលមាននៅក្នុងអ្វីដែលត្រូវបានគេស្គាល់ថាជាការវាយប្រហារ «Phishing»។ របាយការណ៍បាននិយាយថា សារស្រដៀងគ្នានេះក៏ត្រូវបានផ្ញើទៅគណនី WhatsApp ផ្ទាល់ខ្លួនរបស់មន្ត្រីទាំងនោះដែរ។ ដោយដកស្រង់ព័ត៌មានពីសមាជិកក្រុមប្រឹក្សាសន្តិសុខបានឱ្យដឹងថា ការវាយប្រហារនេះត្រូវបានគេគិតថា បានធ្វើឡើងដោយក្រុមហេកឃឺរស្ថិតនៅក្រោមការិយាល័យស៊ើបអង្កេតទូទៅរបស់កូរ៉េខាងជើង។ របាយការណ៍បាននិយាយថា ការវាយលុកលើក្រុមប្រឹក្សាសន្តិសុខ និងក្រុមអ្នកជំនាញ គឺជាការគេចចេញពីការដាក់ទណ្ឌកម្ម នេះគឺដោយមើលទៅលើលក្ខណៈនៃការវាយលុក៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    September 30, 2020
  • អន្តរជាតិ

    កូឡុំប៊ី៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតនៅលើផ្ទៃទឹកសមុទ្រនៅក្នុងប្រទេសកូឡុំប៊ីទាំងនៅរស់មានជីវិតនៅឡើយ បន្ទាប់ពីស្រ្តីរូបនេះបានបាត់ខ្លួនពីផ្ទះអស់រយៈពេល ២ ឆ្នាំ។ សារព័ត៌មាន Daily Mail បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ Angelica Gaitan  អាយុ៤៦ឆ្នាំ ធ្លាប់មានប្តីនិងកូនស្រីផងដែរ ហើយកាលពី ២ ឆ្នាំមុនគាត់បានសម្រេចរត់ចេញពីផ្ទះព្រោះតែមិនអាចទ្រាំនឹងការប្រើអំពើហិង្សានិងការរំលោភបំពានគ្រប់បែបយ៉ាងពីសំណាក់បុរសជាប្តីអស់រយៈពេល ២០ ឆ្នាំ។ ក្នុងរយៈពេល ២ឆ្នាំមកនេះគ្មានសមាជិកគ្រួសារណាម្នាក់បានទទួលដំណឹងថា ស្រ្តីរងគ្រោះស្នាក់នៅទីណា ស្លាប់ ឬ នោះទេ តែបើតាមសាធារណៈជនមួយចំនួនបានឲ្យដឹងថា គេធ្លាប់បានឃើញស្ត្រីរងគ្រោះរស់នៅក្នុងតំបន់ក្រីក្រជាច្រើនកន្លែងនិងរស់នៅក្នុងលក្ខខណ្ឌយ៉ាងលំបាកបំផុតផងដែរ។ ស្ត្រីរងគ្រោះបានឲ្យដឹងថាព្រោះតែអស់សង្ឃឹមក្នុងជីវិតនៅក្នុងថ្ងៃកើតហេតុនោះគាត់បានទៅលោតទឹកសមុទ្រដើម្បីសម្លាប់ខ្លួន តែសំណាងល្អមានអ្នកនេសាទម្នាក់បានជួយស្រង់យកគាត់មកវិញ ខណៈគាត់ជិតដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បន្ទាប់ពីបានជួយសង្គ្រោះស្រ្តីរងគ្រោះអាជ្ញាធរបានជូនដំណឹងទៅកាន់គ្រួសាររបស់គាត់ដើម្បីឲ្យមកទទួលគាត់ទៅវិញ ហើយខាងគ្រួសាររបស់គាត់បានច្រានចោលនូវព័ត៌មានដែលថាស្រ្តីរងគ្រោះធ្លាប់ទទួលរងនូវអំពីហឹង្សាពីសំណាក់បុរសជាប្តី ខណៈស្រ្តីរងគ្រោះមិនចង់ត្រលប់ទៅផ្ទះវិញនោះទេព្រោះគាត់អះអាងថា គាត់ទទួលរងនូវការរំលោភបំពានឆ្អែតឆ្អន់ហើយក្នុងរយៈពេល

    September 30, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទជាសំណួរចំពោះទិន្នន័យរបស់ឥណ្ឌា ស្តីពីការស្លាប់នៃអ្នកជំងឺ COVID-19 ក៏ដូចជាបានរំលឹកឈ្មោះប្រទេសចិន និងរុស្ស៊ី នៅក្នុងអំឡុងពេលនៃការជជែកដេញដោលមុនពេលបោះឆ្នោតដ៏ក្តៅគគុក ទទល់ជាមួយគូប្រជែងរបស់លោក គឺលោក ចូ បាយដិន (Joe Biden) ដែលមកពីបក្សប្រជាធិបតេយ្យ។ លោក ចូ បាយដិន បានបន្ទោសលោក ដូណាល់ ត្រាំ ចំពោះការឆ្លងជំងឺលើពលរដ្ឋអាមេរិកច្រើនជាង ៧លាននាក់ និងស្លាប់ ២០ម៉ឺននាក់ ខណៈលោក ដូណាល់ ត្រាំ តែងតែបន្ទោសប្រទេសដទៃបង្វែរសាច់រឿង។ លោក ដូណាល់ ត្រាំ បាននិយាយថា៖«នៅពេលអ្នកនិយាយអំពីចំនួន

    September 30, 2020
  • កូវីដ-១៩

    យោងតាមតួលេខផ្លូវការចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា ប្រជាជនចំនួន ៧,១៤៣នាក់ បន្ថែមទៀតនៅក្នុងប្រទេសអង់គ្លេស បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ​ COVID-19 ដែលនេះជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការរាតត្បាតដំបូងនៅក្នុងប្រទេសអង់គ្លេស។ ទិន្នន័យផ្លូវការបានបង្ហាញថា ការឆ្លងថ្មីដែលបានបញ្ជាក់ បាននាំឱ្យចំនួនសរុបនៃករណីឆ្លងនៅក្នុងប្រទេសមានរហូតដល់ ៤៣៩,០១៣ ខណៈស្លាប់សរុបមាន ៤២,០៧២ នាក់។ នៅចំពេលការកើនឡើងយ៉ាងខ្លាំងនៃករណី COVID-19 ការរឹតបន្តឹងបន្ថែមទៀតត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទ សម្រាប់ប្រជាជនដែលរស់នៅភាគឦសាននៃប្រទេសអង់គ្លេសរួមទាំង ការរឹតត្បិតផ្នែកច្បាប់ចំពោះប្រមូលផ្ដុំគ្នារវាងគ្រួសារនៅក្នុងទីតាំងណាមួយ។ យោងតាមកាសែត The Guardian បានឱ្យដឹងថា ការផ្ទុះឡើងនៃជំងឺ COVID-19 ត្រូវបានគេរាយការណ៍ថា មាននៅក្នុងបរិវេណសាលាយ៉ាងតិច ៥០ នៅទូទាំងចក្រភពអង់គ្លេស។ ឥឡូវនេះសាកលវិទ្យាល័យ Manchester Metropolitan បានស្នើឱ្យនិស្សិតប្រមាណ

    September 30, 2020
  • អន្តរជាតិ

    មនុស្ស ៩នាក់ ក្នុងចំណោម ១០នាក់ នៃអ្នកដែលមានជំងឺ COVID-19 មានការជួបប្រទះនូវផលប៉ះពាល់ដូចជា៖ ការអស់កម្លាំង ប៉ះពាល់ផ្លូវចិត្ត និង បាត់បង់ក្លិននិងរសជាតិ បន្ទាប់ពីពួកគេបានជាសះស្បើយពីជំងឺ នេះបើយោងតាមការសិក្សាបឋមរបស់ប្រទេសកូរ៉េខាងត្បូង។ ការសិក្សាត្រូវបានគេរាយការណ៍ ស្របពេលដែលពិភពលោកបានបាត់បង់មនុស្សចំនួន ១លាននាក់ ដោយសារតែជំងឺ ហើយវាបានធ្វើឱ្យប្រព័ន្ធសុខាភិបាល និងជីវិតប្រចាំថ្ងៃមានការប្រែប្រួលយ៉ាងខ្លាំង។ មន្រ្តីទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) លោក Kwon Jun-wook បាននិយាយថា នៅក្នុងការស្ទង់មតិតាមអ៊ីនធឺណេតលើអ្នកជំងឺ ៩៥៦នាក់ គេបានរកឃើញអ្នកជំងឺ COVID-19 ចំនួន ៨៧៩នាក់ ឬ ៩១.១% បានឆ្លើយតបថា

    September 30, 2020
  • អន្តរជាតិ

    តំបន់ឋកាលីហ្វ័រញ៉ាភាគខាងជើងបានឆេះជាថ្មីម្តងទៀតកាលពីថ្ងៃច័ន្ទ ខណៈដែលខ្យល់បក់ខ្លាំងបានបង្កជាអណ្តាតភ្លើងនៅក្នុងតំបន់ ដោយបំផ្លាញផ្ទះសម្បែង និងធ្វើឱ្យមានការជម្លៀសមនុស្សជាង ៥០,០០០នាក់ ពេញមួយយប់។ ទន្ទឹមនឹងនេះដែរមានមនុស្ស ៣នាក់បានស្លាប់ នៅក្នុងអគ្គិភ័យឆេះព្រៃដាច់ដោយឡែកមួយទៀតនៅភាគខាងជើងនៃរដ្ឋ។ ចំណែកនៅ Sonoma County អ្នកស្រុកនៅ Oakmont Gardens នៃទីក្រុង Santa Rosa ត្រូវធ្វើដំណើរទាំងងងឹត ដោយសារអគ្គិភ័យបានកាត់ផ្ដាច់អគ្គិសនីនៅទីនោះ។ ការគំរាមកំហែងនៃភ្លើងបានបង្ខំឱ្យមន្ទីរពេទ្យ Adventist Health St. Helena ផ្អាកការយកចិត្តទុកដាក់របស់ខ្លួន និងផ្ទេរអ្នកជំងឺទាំងអស់ទៅកន្លែងផ្សេងទៀត។ អគ្គិភ័យដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅ Napa-Sonoma តំបន់ផលិតស្រាក្រហមដ៏ល្បីល្បាញ ដែលនៅចម្ងាយប្រហែល ៤៥ ម៉ាយ ភាគខាងជើងនៃសាន់ហ្វ្រាន់ស៊ីស្កូ។

    September 29, 2020
  • អន្តរជាតិ

    អ្នកអភិរក្សបានព្រមានថា ត្រីឆ្លាមប្រហែល ៥០០,០០០ ក្បាល អាចត្រូវបានគេសម្លាប់ដើម្បីយកខ្លាញ់ធម្មជាតិរបស់ពួកវា សម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ។ យោងតាមរបាយការណ៍បានឱ្យដឹងថា គ្រឿងផ្សំមួយដែលត្រូវបានប្រើក្នុងវ៉ាក់សាំង ​COVID-19 សក្ដានុពលមួយចំនួន គឺជា Squalene ដែលជាខ្លាញ់ធម្មជាតិផលិតនៅក្នុងថ្លើមរបស់ត្រីឆ្លាម។ សារធាតុ Squalene បច្ចុប្បន្ននេះ ត្រូវបានគេប្រើជាជំនួយធាតុផ្សំបង្កើនប្រសិទ្ធភាពរបស់វ៉ាក់សាំង ដោយវាបង្កើតការឆ្លើយតបនៃភាពស៊ាំបានខ្លាំងជាងមុន។ ក្រុមហ៊ុនផលិតថ្នាំ GlaxoSmithKline របស់ចក្រភពអង់គ្លេសត្រូវបានគេដឹងថា បានប្រើ Squalene នៅក្នុងវ៉ាក់សាំងប្រឆាំងជំងឺផ្តាសាយរបស់ខ្លួនផងដែរ។ តាមសេចក្តីរាយការណ៍ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងផលិតនូវសារធាតុបន្ថែមនេះចំនួនមួយពាន់លានដូស សម្រាប់ការប្រើប្រាស់នៅក្នុងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ក្នុងខែឧសភា។ ជម្រាបដែរថា Squalene មួយតោន

    September 29, 2020
  • អន្តរជាតិ

    ចិន៖ ខណៈកំពុងតែប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩ មិនទាន់រួចស្រួលបួល១០០%ផង ស្រាប់តែពេលនេះអាជ្ញាធរចិនត្រូវប្រកាសអាសន្នអំពីបញ្ហាជំងឺឆ្លងជាថ្មីម្តងទៀតក្រោយមានករណីក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់បានស្លាប់ដោយសារតែជំងឺប៉េស្ត។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ករណីស្លាប់របស់ក្មេងប្រុសខាងលើនេះត្រូវបានរកឃើញនៅក្នុងស្រុក Menghai ខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន។ ក្មេងប្រុសរងគ្រោះត្រូវបានគេពិនិត្យរកឃើញថាបានឆ្លងជំងឺប៉េស្តកាលពីថ្ងៃអាទិត្យកន្លងទៅនេះ និងមានអាការៈធ្ងន់ធ្ងររហូតដល់ស្លាប់កាលពីថ្ងៃម្សិលមិញនេះតែម្តង។ គួររម្លឹកជូនថា ករណីស្លាប់របស់ក្មេងប្រុសរូបនេះមិនមែនករណីទី ១ សម្រាប់ចិនឡើយ ដោយកាលពីខែសីហាកន្លងទៅនេះ ចិនធ្លាប់បានរកឃើញករណីអ្នកស្លាប់ដោយជំងឺប៉េស្ត ២ ករណីរួចហើយ ដែលបានកើតឡើងនៅក្នុងតំបន់ស្វយ័ត Inner Mongolia។ បើតាមអាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងថា គិតមកទល់នឹងពេលនេះជំងឺប៉េស្តបានកើតមាននៅក្នុងខេត្តចំនួន ១៧ ហើយក្នុងចំណោមខេត្តសរុបទាំង ២១ របស់ប្រទេសចិន។

    September 29, 2020