autoadmin
  • កូវីដ-១៩

    អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា គាត់បានសម្រាកនៅមន្ទីរពេទ្យប្រហែលជា ២សប្តាហ៍ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺ COVID-19 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។ ព័ត៌មានអំពីជំងឺរបស់គាត់បានចាប់ផ្តើមសាយភាយ បន្ទាប់ពីប្រធានាធិបតីអាមេរិក និងលោកជុំទាវទី១ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 នេះ។ អ្នកនាំពាក្យរបស់ត្រកូល ស៊ីណាវ៉ាត្រា បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលមានវ័យ ៧១ឆ្នាំ និងជាមហាសេដ្ឋីមានទីលំនៅនៅឌូបៃក្នុងប្រទេសអារ៉ាប់រួម បានឆ្លងជំងឺ COVID-19

    October 3, 2020
  • អន្តរជាតិ

    ចិន៖ យុវជនជនជាតិចិន និងជានិស្សិតសិក្សានៅក្នុងប្រទេសអង់គ្លេសម្នាក់អាចប្រឈមនឹងការកាត់ទោសប្រហារជីវិត បន្ទាប់រូបគេបានសម្លាប់ឪពុកម្តាយបង្កើតខ្លួនឯងព្រោះតែខឹងឪពុកម្តាយហាមឃាត់មិនឲ្យរូបគេត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩។ កូនតិរច្ឆានម្នាក់នេះមានឈ្មោះថា Huang Mouyang អាយុ ២២ ឆ្នាំ ត្រូវបានលោកឪពុកដែលជាមេធារី និងអ្នកម្តាយជាសាស្ត្រាចារ្យបញ្ជូនទៅពីប្រទេសចិនទៅសិក្សានៅក្នុងប្រទេសអង់គ្លេសតាំងពីមុនផ្ទុះករណីរាតត្បាតជំងឺកូវីដ ១៩ ម្លេះ។ យ៉ាងណាក្តី ពេលពិភពលោកផ្ដើមប្រកាសអាសន្នពីជំងឺកូវីដ ១៩ យុវជន Huang Mouyang បានត្រលប់មកកន្លែងកំណើតរបស់គេវិញគឺនៅក្នុងក្រុង Nanning នៃតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន។ កាលពីអំឡុងខែសីហាកន្លងទៅនេះ យុវជន Huang Mouyang ព្យាយាមត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញ តែត្រូវឪពុកម្តាយហាមឃាត់ជាដាច់ខាត ព្រោះពួកគាត់ខ្លាចកូនប្រុសឆ្លងជំងឺកូវីដ ១៩។

    October 3, 2020
  • អន្តរជាតិ

    អ្នកនិពន្ធកាសែតរដ្ឋរបស់ចិនដ៏មានឥទ្ធិពលមួយ បានចំអកឱ្យលោក ដូណាល់ ត្រាំ បន្ទាប់ពីលោកប្រធានាធិបតី និងលោកជំទាវទី១ មេឡានៀ ត្រាំ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ លោក Hu Xijin នាយកផ្នែកសរសេររបស់កាសែត Global Times ដែលជាកាសែតធំ និងជាអ្នកនាំពាក្យរបស់បក្សកុម្មុយនីស្តចិនបាននិយាយថា វាសមមុខរបស់លោកប្រធានាធិបតី ត្រាំ និងភរិយា ចំពោះការមើលស្រាលជាមួយជំងឺ COVID-19 នេះ។ លោកបានអះអាងថា ការធ្វើរោគវិនិច្ឆ័យបានបង្ហាញពីភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃវីរុសនេះ ហើយនឹងបំផ្លាញការបោះឆ្នោតឡើងវិញនាពេលខាងមុខរបស់លោក ដូណាល់ ត្រាំ។ ការនិយាយចំអករបស់លោក Hu Xijin ធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិកបានបញ្ជាក់ពីព័ត៌មាននេះនៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយសរសេរថា៖«យប់នេះ

    October 3, 2020
  • កូវីដ-១៩

    បេក្ខភាពប្រធានាធិបតីអាមេរិក មកពីខាងបក្សប្រជាធិបតេយ្យលោក ចូ បាយដិន បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ដោយលទ្ធផលនេះ បានចេញនៅក្រោយពេលដែលលោក ដូណាល់ ត្រាំ ត្រូវបានគេបញ្ជាក់ថា វិជ្ជមានជាមួយជំងឺនេះ។ វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថា អតីតលោកអនុប្រធានាធិបតី ចូ បាយដិន និងលោកស្រី Jill Biden បានទទួលការធ្វើតេស្ត PCR-19 និងមិនត្រូវបានគេរកឃើញថាឈឺនោះទេ។ ក្រុមយុទ្ធនាការរបស់លោក ចូ បាយដិន បាននិយាយថា អតីតអនុប្រធានាធិបតី និងភរិយារបស់គាត់ គឺលោកស្រី Jill Biden ត្រូវបានសាកល្បងទាំងព្រឹកថ្ងៃសុក្រ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងអំឡុងពេលជជែកដេញដោលប្រធានាធិបតីនៅថ្ងៃអង្គារ

    October 3, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ ក្នុងនាមជាប្តីល្អម្នាក់បុរសតែងរកវិធីសាស្ត្របែបអហិង្សាផ្សេងៗមកដោះស្រាយជម្លោះដែលកំពុងកើតមាននៅក្នុងគ្រួសារ ដោយពេលខ្លះភាគីខាងប្តីសុខចិត្តនៅស្ងៀមរង់ចាំប្រពន្ធរអ៊ូឲ្យអស់ចិត្ត ពេលខ្លះទោះមិនខុសក៏ដោយតែគាត់សុខចិត្តទទួលខុសនិងសុំទោសប្រពន្ធដើម្បីបញ្ចប់រឿង ឬអ្នកខ្លះជ្រើសរើសការដើរចេញពីជម្លោះមួយសន្ទុះតែម្តងហើយរង់ចាំដល់ពេលភាគីជម្លោះបាត់ខឹងទើបត្រលប់មកវិញ។ ជាក់ស្តែងមានបុរសជនជាតិឥណ្ឌាម្នាក់សុខចិត្តប្រថុយគ្រោះថ្នាក់ឡើងទៅលើបង្គោលអង់តែនទូរស័ព្ទយ៉ាងខ្ពស់ ដើម្បីគេចចេញពីការឈ្លោះគ្នាជាមួយនិងប្រពន្ធគាត់។ បុរសដែលមិនប្រើអំពើហិង្សាដើម្បីដោះស្រាយជម្លោះក្នុងគ្រួសាររូបនេះមានឈ្មោះថា Tejpal Singh រស់នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា។ លោក Tejpal Singh លោក Tejpal Singh បានឲ្យដឹងថា ប្រពន្ធរបស់គាត់គឺជាមនុស្សស្រីសាំញ៉ាំម្នាក់ដែលតែងរករឿងឈ្លោះជាមួយគាត់ជាប្រចាំ ហើយពេលខ្លះគាត់ក៏ចង់ដើរចេញពីទំនាក់ទំនងស្នេហានេះដែរ តែជីវិតជាប្តីប្រពន្ធនិងថែមទាំងមានកូនទៀតនោះមិនមែនចេះបោះបង់ចោលងាយៗនោះទេ។ នៅក្នុងថ្ងៃហេតុនោះលោក Tejpal Singh និងប្រពន្ធបានកើតមានជម្លោះដូចសព្វដង ហើយដោយធុញទ្រាន់នឹងការឈ្លោះគ្នាពេកគាត់ក៏សម្រេចចិត្តឡើងទៅលើបង្គោលអង់តែនតែម្តង ដើម្បីគេចចេញពីជម្លោះផងនិងដើម្បីបន្ធូរអារម្មណ៍ផង។​ យ៉ាងណាក្តី បន្ទាប់ពីបានឃើញហេតុការណ៍នេះក្រុមអ្នកជិតខាងក៏បានទៅនិយាយលួងលោមលោក Tejpal Singh

    October 3, 2020
  • អន្តរជាតិ

    ក្រុមហ៊ុន AstraZeneca នៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ បាននិយាយថា ការសាកល្បងគ្លីនិកនៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួនបានចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសជប៉ុន ខណៈពេលដែលក្រុមហ៊ុនបានបន្ថែមថា វាកំពុងពិភាក្សាជាមួយអ្នកតាក់តែងច្បាប់ស្តីពីទិន្នន័យដែលត្រូវការ ដើម្បីចាប់ផ្តើមការសិក្សាឡើងវិញនៅសហរដ្ឋអាមេរិក ដែលនៅទីនោះការសាកល្បងរបស់ពួកគេត្រូវបានផ្អាកនៅឡើយ។ ការសាកល្បងវ៉ាក់សាំង AZD1222 របស់ AstraZeneca ជាសកលត្រូវបានបញ្ឈប់កាលពីខែមុន បន្ទាប់ពីអ្នកចូលរួមក្នុងការសិក្សាម្នាក់បានធ្វើទុក្ខខ្លាំងជាមួយវ៉ាក់សាំង។ រ៉យទ័របានរាយការណ៍កាលពីថ្ងៃពុធថា ចំពេលដែលការសាកល្បងភាគច្រើនបានបន្តឡើងវិញ ការសាកល្បងរបស់សហរដ្ឋអាមេរិកនៅតែត្រូវបានគេផ្អាក ខណៈនិយតករកំពុងពង្រីកការស៊ើបអង្កេតរបស់ពួកគេ។ ក្រុមហ៊ុនផលិតថ្នាំអង់គ្លេសមួយនេះបាននិយាយថា ឥឡូវនេះការសាកល្បងវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួនបានបន្តឡើងវិញនៅប្រទេសជប៉ុន បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយនិយតករសុខភាពជាតិ ភ្នាក់ងារឱសថ និងភ្នាក់ងារឧបករណ៍វេជ្ជសាស្ត្រជប៉ុន។ ការសាកល្បងនៅចក្រភពអង់គ្លេស ប្រេស៊ីល អាហ្វ្រិកខាងត្បូង

    October 2, 2020
  • អន្តរជាតិ

    យោងតាម Page ដែលមានឈ្មោះថា Amazing SEA Culture បានឲ្យដឹងថា មានសណ្ឋាគារថៃមួយដែលមានឈ្មោះថា “Le Palais Hotel”បានយករចនាបថនៃសម្បតិ្តបេតិកភណ្ឌពិភពលោកដែលជាកម្មសិទ្ធរបស់ប្រទេសកម្ពុជាជាច្រើនទៅសង់ឡើងវិញ ដើម្បីតុបតែងលម្អក្នុងបរិវេណសណ្ឋាគាររបស់ពួកគេ។ សណ្ឋាគាររបស់ថៃមួយនេះមានទីទាំងស្ថិតនៅកោះ Ko Pha Ngan ខេត្ត Surat Thani ភាគខាងត្បូងនៃប្រទេសថៃ។ ចំពោះរចនាបថនៃប្រាសាទរបស់ប្រទេសកម្ពុជាដែលសណ្ឋាគារថៃមួយនេះបានយកទៅសង់ឡើងវិញនោះមានដូចជា រូបចម្លាក់នៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបន្ទាយស្រី។ Amazing SEA Culture បានបន្តថា កន្លងមកប្រទេកម្ពុជាធ្លាប់បានផ្តល់សិទ្ធិទៅកាន់ប្រទេសអេស្ប៉ាញនិងថ្មីៗនេះគឺប្រទេសចិន សម្រាប់ឲ្យប្រទេសទាំងពីរនេះអាចយករចនាបថនៃចម្លាក់ប្រាសាទកម្ពុជាទៅសាងសង់ឡើងវិញបាន តែសម្រាប់ប្រទេសថៃនៅមិនទាន់ទទួលបានសិទ្ធិនេះឡើយទេ។ ហេតុដូចនេះហើយ ទើប Amazing

    October 2, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានផ្ញើសារមួយ ទៅកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកជំទាវទី ១ Melania Trump បន្ទាប់ពីពួកគេបានឆ្លងជំងឺ COVID-19 នៅពាក់កណ្តាលយុទ្ធនាការប្រធានាធិបតី។ សាររបស់លោក Modi បានកើតឡើងភ្លាមៗ បន្ទាប់ពីលោក Trump បានប្រកាសថា គាត់និងលោកស្រី Melania នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ អ្នកទាំង ២ បានតេស្ដវិជ្ជមានសម្រាប់ជំងឺ COVID-19 បន្ទាប់ពីជំនួយការកំពូលរបស់ប្រធានាធិបតីគឺអ្នកស្រី Hope Hicks បានឆ្លងជំងឺនេះ។ គ្រូពេទ្យរបស់លោក Trump គឺលោក

    October 2, 2020
  • កូវីដ-១៩

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចាប់ផ្តើមធ្វើចត្តាឡីស័កខ្លួនឯង ខណៈរង់ចាំលទ្ធផលនៃការធ្វើតេស្តរកជំងឺ COVID-19 បន្ទាប់ពីអ្នកស្រី Hope Hicks ដែលជាជំនួយការម្នាក់ក្នុងចំណោមជំនួយការជិតបំផុតរបស់គាត់ បានតេស្តវិជ្ជមានជាមួយជំងឺ។ លោក ដូណាល់ ត្រាំ បាននិយាយថា៖«នាងបានតេស្ដវិជ្ជមាន។ ខ្ញុំទើបតែបានដំណឹងនេះ» នៅក្នុងបទសម្ភាសន៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅលើកញ្ចក់ទូរទស្សន៍ Fox News ប្រហែល ២ម៉ោង បន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ជាលើកដំបូងអំពីការធ្វើតេស្តវិជ្ជមានរបស់អ្នកស្រី។ ក្រោយមកនៅក្នុងសារ Twitter លោកប្រធានាធិបតីបាននិយាយថា គាត់និងលោកជំទាវទី១ Melania Trump បានធ្វើតេស្តរកមេរោគ ហើយកំពុងរង់ចាំលទ្ធផល។

    October 2, 2020
  • អន្តរជាតិ

    ប៉ូលីសហុងកុងបានចាប់ខ្លួនមនុស្សជាង ៨០នាក់ ពីបទចូលរួមក្នុងការជួបជុំខុសច្បាប់ និងបទល្មើសផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃខួបលើកទី៧១ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានរៀបចំការដើរតវ៉ាជារៀងរាល់ឆ្នាំឱ្យដំណាលគ្នានឹងទិវាជាតិរបស់ចិន ប៉ុន្តែយ៉ាងណាប៉ូលីសបានច្រានចោលពាក្យសុំដើរក្បួននៅឆ្នាំនេះ ដោយលើកឡើងពីហានិភ័យនៃការឆ្លងជំងឺ COVID-19 ។ មនុស្សជាច្រើនបានឆ្លើយតបនឹងការអំពាវនាវឱ្យមានការធ្វើបាតុកម្មនៅលើបណ្តាញសង្គម និងបានប្រមូលផ្តុំគ្នានៅទីប្រជុំជននៃកោះហុងកុងកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបានអំពាវនាវឱ្យមានឯករាជ្យភាព និងសេរីភាពសម្រាប់ហុងកុង។ ចំណែកខាងអាជ្ញាធរវិញ ពួកគេបានដាក់ពង្រាយប៉ូលីសប្រហែល ៦,០០០នាក់ ខណៈបានបញ្ជាបាតុករម្តងហើយម្តងទៀតឱ្យចាកចេញភ្លាមៗ។ ប៉ូលីសបានចាប់ខ្លួនមនុស្សចំនួន ៨៦នាក់ ក្នុងនោះមានសមាជិកក្រុមប្រឹក្សាស្រុកចំនួន ៤នាក់។ គិតមកទល់ពេលនេះគឺរយៈពេល ៣ខែ ដែលច្បាប់សន្តិសុខជាតិបានចូលជាធរមាន។ ច្បាប់នេះបាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនបាតុកម្ម និងការប្រមូលផ្តុំធំៗ។ ប៉ុន្តែការមិនសប្បាយចិត្តជាសាធារណៈប្រឆាំងនឹងរដ្ឋាភិបាលចិនដីគោក និងហុងកុងនៅតែមិនមានការផ្លាស់ប្តូរ ដោយមានការតវ៉ាផ្សេងៗជាបន្តបន្ទាប់៕ អត្ថបទ៖ លីដា

    October 2, 2020