- autoadmin
- អន្តរជាតិ
ប៉ូលីស Interpol បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីតាមចាប់ខ្លួនចៅប្រុសរបស់សហស្ថាបនិកក្រុមហ៊ុន Red Bull ឈ្មោះ Vorayuth Yoovidhya ហៅ «Boss» ដែលបានជិះរថយន្តទំនើបរបស់ខ្លួនបុកប៉ូលីសម្នាក់ស្លាប់ និងរត់គេចខ្លួនបាត់កាលពីឆ្នាំ២០១២។ ការចោទប្រកាន់ប្រឆាំងនឹងលោក Vorayuth ត្រូវបានទម្លាក់ចោលកាលពីខែកក្កដា ដែលវាបានធ្វើឱ្យមានការខឹងសម្បារជាសាធារណៈយ៉ាងខ្លាំងពីប្រជាជនថៃ ដែលបង្ហាញពីអំណាចរបស់អ្នកមាននៅក្នុងប្រទេសនេះ។ វាបានជំរុញការស៊ើបអង្កេតដោយទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ រួមទាំងការិយាល័យអគ្គព្រះរាជអាជ្ញា ដែលកាលពីខែមុនបានចោទប្រកាន់បទចោទប្រកាន់ថ្មីៗទៅលើលោក Vorayuth ពីបទបើកបរមិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់ និងចំពោះការប្រើប្រាស់គ្រឿងញៀនកូកាអ៊ីន។ អ្នកនាំពាក្យរងប៉ូលិសជាតិលោកវរសេនីយ៍ឯក Kissana Pattanacharoen បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា សេចក្តីជូនដំណឹងបន្ទាន់មួយដែលជាការដាស់តឿនបន្ទាន់បំផុតរបស់ប៉ូលីសអន្តរជាតិ Interpol ត្រូវបានចេញនៅដើមសប្តាហ៍នេះ។ បន្ទាប់ពីការចោទប្រកាន់លើលោក Vorayuth ត្រូវបានទម្លាក់កាលពីខែកក្កដា
October 5, 2020 - អន្តរជាតិ
ក្រុមគ្រូពេទ្យដែលព្យាបាលជំងឺ COVID-19 សម្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា គាត់អាចនឹងត្រូវចេញពីមន្ទីរពេទ្យភ្លាមៗនៅថ្ងៃច័ន្ទ ប្រសិនបើស្ថានភាពរបស់គាត់នៅតែប្រសើរ។ ក្រុមគ្រូពេទ្យរបស់លោក ត្រាំ បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ប្រធានាធិបតីលែងត្អូញត្អែរពីការដកដង្ហើមខ្លីៗ ហើយអាចដើរទៅមកបានធម្មតា។ ពួកគេបាននិយាយថា កម្រិតអុកស៊ីសែនឈាមរបស់គាត់បានវិលមករកភាពធម្មតាវិញហើយ។ ក្រុមគ្រូពេទ្យបាននិយាយថា ក្តីសង្ឃឹមរបស់ពួកគេគឺថាពួកគេអាចរំសាយគាត់ទៅកាន់សេតវិមាននៅព្រឹកថ្ងៃច័ន្ទ ប្រសិនបើប្រធានាធិបតីនៅតែមើលទៅធូរស្រាល និងខ្លួនគាត់មានអារម្មណ៍ធូរស្រាលដូចកាលពីថ្ងៃអាទិត្យ។ ជម្រាបដែរថា លោក ត្រាំ បានទទួលការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ចាប់តាំងពីថ្ងៃសុក្រ ហើយលោកគ្រុនក្តៅខ្លាំងនៅព្រឹកថ្ងៃសុក្រ និងត្រូវបានគេផ្តល់អុកស៊ីសែនបន្ថែម បន្ទាប់ពីកម្រិតអុកស៊ីសែនរបស់គាត់បានធ្លាក់ចុះ។ កម្រិតអុកស៊ីសែនរបស់ប្រធានាធិបតីក៏បានធ្លាក់ចុះផងដែរកាលពីថ្ងៃសៅរ៍។ កាលពីថ្ងៃសៅរ៍ពួកគេបានប្រើថ្នាំ Dexamethasone ដែលជាថ្នាំស្តេរ៉ូអ៊ីត ដែលត្រូវបានណែនាំឱ្យប្រើសម្រាប់ជំងឺរលាកសួតបន្ថែមពីលើថ្នាំប្រឆាំងវីរុស។
October 5, 2020 - អន្តរជាតិ
ហ្គាតេម៉ាឡា៖ វីដេអូនៃករណីដ៏ចម្លែកមួយត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមគឺមានបុរស ២ នាក់បានជិះម៉ូតូទៅឆក់យកកូនចេញពីដៃស្រ្តីម្នាក់យ៉ាងគឃ្លើន តែវាមិនមែនជាករណីចាប់ជំរិតទាប្រាក់ឡើយដោយមួយថ្ងៃក្រោយពីបានធ្វើសកម្មភាពនេះក្រុមជនខិលខូចបានយកក្មេងតូចរូបនោះទៅដាក់ចោលនៅឯស្ថានីយ៍រថភ្លើង ខណៈដែលក្មេងតូចរូបនោះនៅមានសុវត្ថិភាព ១០០% នៅឡើយ។ សារព័ត៌មាន Daily Mail បានឲ្យដឹងថា ករណីដ៏អាថ៌កំបាំងនេះបានកើតឡើងទាំងកណ្តាលថ្ងៃត្រង់នៅក្នុងទីក្រុងហ្សាកាប៉ា ប្រទេសហ្គាតេម៉ាឡា ដែលស្ថិតនៅក្នុងភូមិភាគអាមេរិកកណ្តាល។ តាមរយៈវីដេអូបានបង្ហាញថា ជនខិលខូចមានគ្នា ២ នាក់បានជិះម៉ូតូមកដណ្ដើមយកកូនចេញពីស្រ្តីរងគ្រោះទាំងកណ្តាលថ្ងៃ ហើយពួកគេថែមទាំងបានប្រើអំពើហឹង្សាដាក់ស្រ្តីរងគ្រោះខ្លះផងទម្រាំតែអាចយកក្មេងកូននោះទៅជាមួយបាន។ មួយថ្ងៃក្រោយមកប៉ូលិសបានរកឃើញក្មេងតូចម្នាក់នោះនៅឯស្ថានីយ៍រថភ្លើងនិងបានយកទៅប្រគល់ជូនម្តាយឪពុកវិញ ដោយខាងប៉ូលិសថែមទាំងបានឧបត្ថម្ភសំលៀកបំពាក់ អាហារ និងថវិកាខ្លះផងដល់គ្រួសារជនរងគ្រោះ ព្រោះពួកគាត់កំពុងរស់នៅក្នុងជីវភាពក្រីក្រ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ទេថា តើជនខិលខូចចាប់ក្មេងតូចម្នាក់នេះក្នុងគោលបំណងអ្វី ហើយក៏ប៉ូលិសក៏គ្មានតម្រុយក្នុងការចាប់ខ្លួនក្រុមជនខិលខូចទាំងនោះដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail
October 5, 2020 - អន្តរជាតិ
ក្រោយមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរចំពោះសណ្ឋាគារ «Le Palais Hotel» នៅលើកោះ Koh Phangan ដែលបានប្រើប្រាស់វប្បធម៌ និងរចនាបទជាច្រើនរបស់កម្ពុជា ពិសេសគឺប្រាសាទអង្គរវត្តដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ដើម្បីមកធ្វើជាការតុបតែងលម្អក្នុងសណ្ឋាគាររបស់ខ្លួន សារព័ត៌មានបាងកកប៉ុស្ដិ៍ព្រឹកមិញនេះបាននិយាយថា សណ្ឋាគារបានធ្វើការសុំទោសចំពោះកំហុសមួយនេះ ខណៈខាងការិយាល័យវប្បធម៌ថៃក៏កំពុងបើកការស៊ើបអង្កេតទៅលើសណ្ឋាគារផងដែរ។ នៅក្នុងសារបង្ហោះរបស់សណ្ឋាគារវាបាននិយាយយ៉ាងច្បាស់ថា ស្ថាបនិករបស់សណ្ឋាគារនៅលើទឹកដីថៃនោះ គឺជាជនជាតិខ្មែរ ហើយកម្ពុជាជាទឹកដីកំណើតរបស់ពួកគាត់។ ពួកគាត់បានបង្គាប់ឱ្យគេសាងសង់រចនាបទទាំងនេះឡើង ដោយសារការស្រឡាញ់ ការគោរព ការដឹងគុណចំពោះវប្បធម៌ជាតិខ្លួន ថ្វីបើជាពួកគាត់បានមករស់នៅប្រទេសថៃហើយក្ដី។ វប្បធម៌របស់ខ្មែរនៅតែមានក្នុងចិត្តរបស់ពួកគាតទាំង២ ដូច្នេះហើយទាំងក្រុមការងារថៃនិងកម្ពុជារបស់គាត់ បានរចនាសណ្ឋាគារនេះឡើងក្នុងបំណងគោរពទឹកដីកំណើតខ្លួន៕ អត្ថបទ៖ លីដា
October 5, 2020 - កូវីដ-១៩
អ្នកច្នៃម៉ូដដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស Takada Kenzo និងជាស្ថាបនិកនៃម៉ាកយីហោពិភពលោក KENZO បានទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ បន្ទាប់ពីបានឆ្លងជំងឺ COVID-19 ។ ការិយាល័យរបស់គាត់នៅប្រទេសជប៉ុននិយាយថា លោក Takada Kenzo បានសម្រាកនៅក្នុងមន្ទីរពេទ្យនៅជិតទីក្រុងប៉ារីស ចាប់តាំងពីគាត់បានឆ្លងជំងឺ COVID-19 នៅពាក់កណ្តាលខែកញ្ញា។ ការិយាល័យនិយាយថា ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺននៅដើមខែនេះ ហើយបានស្លាប់នៅប្រហែលម៉ោង ៤ល្ងាច នៅថ្ងៃអាទិត្យម៉ោងនៅប្រទេសបារាំង។ លោក Takada Kenzo កើតនៅខេត្ត Hyogo ភាគខាងលិចនៃប្រទេសជប៉ុនក្នុងឆ្នាំ១៩៣៩ និងបានចូលរៀននៅមហាវិទ្យាល័យម៉ូដ Bunka នៅក្នុងទីក្រុងតូក្យូ។ មិត្តរួមថ្នាក់របស់គាត់រួមមាន Koshino
October 5, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សណ្ឋាគារ Le Palais Hotel ដែលមានទីតាំងនៅលើកោះ Koh Phangan បានចេញសេចក្តីសុំទោសសម្រាប់កំហុសរបស់ខ្លួន ដែលបានប្រើប្រាស់វប្បធម៌របស់កម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ដើម្បីមកធ្វើជាការតុបតែងលម្អក្នុងសណ្ឋាគារខ្លួន ខណៈដែលទង្វើនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនៅកម្ពុជា បានមានការខឹងសម្បារយ៉ាងខ្លាំង។ សណ្ឋាគារបាននិយាយថា ស្ថាបនិករបស់ខ្លួនគោរពស្រឡាញ់វប្បធម៌កម្ពុជា ដោយសារពួកគាត់ជាជនជាតិខ្មែរ ហើយទីនោះជាទឹកដីកំណើតរបស់គាត់។ សណ្ឋាគារបានសរសេរនៅលើបណ្ដាញ Facebook របស់ខ្លួនថា៖«ពួកយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះបញ្ហា ដែលបណ្ដាលឱ្យអ្នកមិនសប្បាយចិត្ត និងចង់បញ្ជាក់ចក្ខុវិស័យចេញពីបេះដូង និងចេតនារបស់ស្ថាបនិករបស់យើង។ សណ្ឋាគារ Le Palais Hotel កោះ Koh
October 5, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញខ្លួនជាសាធារណៈនៅល្ងាចថ្ងៃសុក្រ ទី០២ ខែតុលា (ម៉ោងនៅអាមេរិក) ជាលើកដំបូងចាប់តាំងពីគាត់បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ដោយជិះឧទ្ធម្ភាគចក្រ Marine One របស់គាត់សម្រាប់ការហោះហើរទៅកាន់មន្ទីរពេទ្យយោធា។ លោក ត្រាំ បានដើរចេញពីសេតវិមាន ហើយបានត្រឹមតែលើកមេដៃ ប៉ុន្តែមិននិយាយស្ដីអ្វីទេ។ សមាជិកបុគ្គលិកលើឧទ្ធម្ភាគចក្រ ភ្នាក់ងារសម្ងាត់ និងបុគ្គលិកសេតវិមានបានពាក់ម៉ាស់ ដើម្បីការពារខ្លួនអំឡុងពេលអមដំណើរប្រធានាធិបតីនៅលើឧទ្ធម្ភាគចក្រ។ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់គាត់តាំងពីធ្លាក់ខ្លួនឈឺលោក ដូណាល់ ត្រាំ បាននិយាយថា គាត់ជឿជាក់ថាគាត់នឹងមិនកើតអ្វីទេ នៅក្នុងសារវីដេអូខ្លីមួយដែលបានបង្ហោះនៅលើគណនី Twitter របស់គាត់។ លោក ត្រាំ បាននិយាយថា៖«ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នករាល់គ្នាសម្រាប់ការគាំទ្រយ៉ាងខ្លាំង។ ខ្ញុំនឹងទៅមន្ទីរពេទ្យ
October 3, 2020 - កូវីដ-១៩
ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ទៅ ១០០,០០០ នាក់ បន្ទាប់ពីបានប្រឈមនឹងការរាតត្បាតដ៏សាហាវអស់រយៈពេល ៧ខែ ហើយបានក្លាយជាប្រទេសទី៣ ដែលមានតួលេខស្លាប់ ៦ខ្ទង់ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ ចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះបានកើនឡើងដល់ ១០០,៨៤២ នាក់ នៅព្រឹកថ្ងៃសៅរ៍នេះ ខណៈដែលមានអ្នកឆ្លងជិត ៦.៥ លាននាក់។ គិតមកទល់ពេលនេះគឺរយៈពេលត្រឹមតែ ៧ខែ បន្ទាប់ពីករណីទី១ ត្រូវបានរាយការណ៍ ហើយឥឡូវប្រទេសនេះឥណ្ឌាគឺជាទីតាំងមានការឆ្លងរាលដាលខ្លាំងបំផុត ដោយតែងតែរាយការណ៍ពីករណីប្រចាំថ្ងៃច្រើនជាងប្រទេសណាទាំងអស់លើពិភពលោក។ ករណីចុងក្រោយដែលខ្លួនបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោង គឺចំនួន ៧៩,៤៧៦ ។ ការពិតដើមឡើយប្រទេសនេះមិនសូវជាមានករណីប៉ុន្មាននោះទេ បើយើងគិតជាភាគរយសម្រាប់ប្រទេសដែលមានពលរដ្ឋច្រើនបំផុតទី២ របស់ពិភពលោកមួយនេះ ហើយដំបូងឡើយខ្លួនក៏មានការបិទទ្វារប្រទេសយ៉ាងតឹងរឹងដែរ។
October 3, 2020 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា យន្តហោះជាច្រើនគ្រឿង ដែលសេតវិមានអាមេរិកធ្លាប់បានប្រើប្រាស់ជាមធ្យោបាយសម្រាប់ឲ្យប្រធានាធិបតីធ្វើដំណើរនោះនឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន ដើម្បីធ្វើការសម្អាតមេរោគទ្រង់ទ្រាយធំនៅក្នុងយន្តហោះទាំងអស់នោះ។ វិធានការនេះត្រូវបានដាក់ចេញជាបន្ទាន់ ក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងភរិយា ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃព្រហស្បិ៍ ទី ១ ខែតុលាកន្លងទៅនេះ។ ប្រភពខាងលើបានបញ្ជាក់ថា យន្តហោះដែលនឹងត្រូវធ្វើការសំអាតទ្រង់ទ្រាយធំនេះមាន ២ ប្រភេទធំៗផ្សេងគ្នាទី ១ គឺ ប្រភេទ Air Force One ដែលមានយន្តហោះដឹកអ្នកដំណើរម៉ាក Boeing 747 ចំនួន ២ គ្រឿង និងប្រភេទទី
October 3, 2020 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងរាយការណ៍ថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានផ្ញើសារសម្ដែងក្ដីអាណិតអាសូរ ជូនចំពោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានធ្វើតេស្តវិជ្ជមានជាមួយជំងឺនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបាននិយាយកាលពីថ្ងៃសៅរ៍ថា លោក គីម បានជូនពរលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ លោកស្រី មេឡានៀ ត្រាំ ឱ្យឆាប់ជាពីជំងឺ COVID-19 ហើយគាត់ជឿជាក់ថា អ្នកទាំងពីរនឹងឆ្លងផុតពីជំងឺដ៏សាហាវនេះបាន។ នេះជាលើកទីមួយហើយដែលលោក គីម បានផ្ញើសារទៅមេដឹកនាំបរទេសម្នាក់ដែលឆ្លងជំងឺ COVID-19 ។ រំលឹកដែរថា លោក ត្រាំ និងលោក គីម បានបើកកិច្ចប្រជុំកំពូលនៅឆ្នាំ២០១៨
October 3, 2020









