- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាររបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសុខាភិបាលថៃបានស្នើឱ្យមានការកាត់បន្ថយរយៈពេលនៃការដាក់ដាច់ដោយឡែក សម្រាបភ្ញៀវទេសចរបរទេស ពីរយៈពេល ១៤ថ្ងៃ មកត្រឹម ១០ថ្ងៃ ហើយក្រសួងក៏នឹងស្នើសុំមជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ស្ថានភាពជំងឺ COVID-19 សម្រាប់តម្រូវការផ្លាសប្ដូរមួយចំនួនផងដែរ។ លេខាធិការអចិន្រ្តៃយ៍សម្រាប់សុខភាពសាធារណៈលោក Kiattiphum Wongrajit បាននិយាយថា លោកមានទំនុកចិត្តថារលកទី២ នៃជំងឺ COVID-19 នៅប្រទេសថៃនឹងមិនអាក្រក់ដូចលើកទី១ នោះទេ ដោយសារវិធានការបង្ការដ៏ទូលំទូលាយ ជាពិសេសទាក់ទងនឹងការពាក់ម៉ាស់នៅទីសាធារណៈ។ ប្រសិនបើរលកទី២ នឹងអាក្រក់មែននោះ លោកជឿថានឹងអាចគ្រប់គ្រងវាបានក្នុងរយ់ៈពេល ១ខែ ហើយសំខាន់បំផុតគឺគ្រប់គ្នាត្រូវបន្ដពាក់ម៉ាស់។ អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តលោក Somsak Akksilp
October 8, 2020 - អន្តរជាតិ
ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិ និងអង្គការដទៃទៀត កំពុងព្រមានអំពីហានិភ័យនៃការស្លាប់របស់ទារកក្នុងផ្ទៃម្ដាយ ដែលវាអាចនឹងប៉ះពាល់ទារកដែលមិនទាន់កើតចំនួន ២០០,០០០នាក់ បន្ថែមទៀតនៅឆ្នាំក្រោយ ដោយសារតែជំងឺរាតត្បាត COVID-19 នៅតែបន្តរំខានដល់សេវាសុខភាព។ អង្គការសុខភាពពិភពលោក រួមជាមួយអង្គការយូនីសេហ្វ និងអង្គភាពដទៃទៀត បានផ្សព្វផ្សាយរបាយការណ៍របស់ពួកគេនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបង្ហាញថា ជារៀងរាល់ឆ្នាំមានទារកមិនទាន់កើតចំនួន ២លាននាក់ បានស្លាប់បាត់បង់ជីវិត នៅអំឡុងពេលស្ត្រីពពោះបាន ២៨សប្ដាហ៍ ឬក្រោយមកទៀត។ ពោលគឺជារៀងរាល់ ១៦វិនាទី នឹងមានទារកក្នុងផ្ទៃ ១នាក់ បានស្លាប់ក្នុងពោះម្ដាយ ហើយនឹងមានការស្លាប់ក្នុងពោះម្ដាយចំនួន ២០០,០០០ បន្ថែមទៀតប្រសិនបើជំងឺ COVID-19 នៅតែបន្ដរំខានសេវាសុខភាព។ វាក៏និយាយផងដែរថា ៨៤% នៃការស្លាប់ក្នុងផ្ទៃនេះបានកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងអនុតំបន់សាហារ៉ា
October 8, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបាននិយាយថា ការឆ្លងជំងឺ COVID-19 របស់លោកគឺជា «ពរជ័យពីព្រះ»។ លោកបាននិយាយថា វាបានធ្វើឱ្យលោកមានឱកាសទទួលបានការសាកល្បងព្យាបាល ហើយលោកបានសន្យាថា ថ្នាំដែលលោកបានសាកល្បងប្រើប្រាស់នោះ នឹងមានសម្រាប់ពលរដ្ឋអាមេរិកទាំងអស់ដោយឥតគិតថ្លៃ នៅក្នុងសារវីដេអូដំបូងរបស់គាត់ចាប់តាំងពីចេញពីមន្ទីរពេទ្យ។ លោក ដូណាល់ ត្រាំ បាននិយាយថា៖«ខ្ញុំគិតថានេះគឺជាពរជ័យពីព្រះ ដែលខ្ញុំបានឆ្លងជំងឺនេះ»។ ដោយបន្ថែមថា ការព្យាបាលរបស់គាត់ដោយថ្នាំរបស់ក្រុមហ៊ុន Regeneron Pharmaceuticals Inc REGN.O បានអនុញ្ញាតឱ្យគាត់ពិសោធដោយផ្ទាល់ពីប្រសិទ្ធភាពរបស់វា។ លោកបាននិយាយថា៖«ខ្ញុំចង់ឱ្យអ្វីដែលខ្ញុំមាន។ ហើយខ្ញុំនឹងធ្វើឱ្យវាមានដោយឥតគិតថ្លៃ»។ គ្រូពេទ្យរបស់គាត់គឺលោក Sean Conley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា
October 8, 2020 - កូវីដ-១៩
យោងតាមការធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយដោយ Worldometers សម្រាប់រសៀលថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ត្រឹមរយៈពេលជាង ១០ខែ កន្លងមកនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក មានសរុបរហូតដល់ទៅ ៣៦លាននាក់ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺនេះមានជាង ១លាននាក់ និងមានអ្នកជាសះស្បើយចំនួន ២៧លាននាក់។ សហរដ្ឋអាមេរិកនៅតែបន្ដឈរនៅកំពូលតារាង ជាមួយនឹងចំនួនឆ្លងសរុប ៧.៧លាននាក់ ខណៈមានអ្នកស្លាប់ជាង ២១ម៉ឺននាក់។ ចំណែកឥណ្ឌាដែលកំពុងក្លាយជាទីតាំងផ្ទុះឡើងថ្មី មានអ្នកឆ្លងសរុប ៦.៧ លាននាក់ និងមានអ្នកស្លាប់ជាង ១០ម៉ឺននាក់ ផងដែរ។ ឥណ្ឌាទំនងនឹងមានករណីច្រើនវ៉ាដាច់អាមេរិកឆាប់ៗនេះ ប្រសិនបើវានៅតែបន្ដជាប្រទេសមានករណីប្រចាំថ្ងៃច្រើនបំផុត។ ចំណែកប្រេស៊ីលវិញមានអ្នកឆ្លងសរុប
October 7, 2020 - អន្តរជាតិ
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនមានចេញរោគសញ្ញានៃជំងឺ COVID-19 នៅពេលនេះទេ។ លោកក៏បានបង្ហាញសញ្ញាថា ចង់វិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញដែរ ដោយសារតែការបោះឆ្នោតប្រធានាធិបតីនៅមិនដល់មួយខែទៀតប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាឥឡូវនេះជំងឺ COVID-19 កំពុងឆ្លងរីករាលដាលនៅក្នុងរដ្ឋបាលរបស់គាត់ ដែលវាកំពុងតែជំរុញឱ្យមានការរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាល។ រំលឹកដែរថាលោក ដូណាល់ ត្រាំ បានចូលសម្រាកព្យាបាលជំងឺ COVID-19 នៅមន្ទីរពេទ្យយោធាជាតិកាលពីថ្ងៃសុក្រ និងបានវិលត្រឡប់មកសេតវិមានវិញនៅថ្ងៃចន្ទ។ លោកត្រូវបានក្រុមគ្រូពេទ្យនិយាយថា មានស្ថានភាពប្រសើរឡើង និងគ្មានរោគសញ្ញាទៀតទេ។ កាលពីថ្ងៃអង្គារ លោកក៏បានសរសេរសារលើ Twitter ដែលបង្ហាញបំណងថា លោកចង់បន្ដកិច្ចការជជែកវែកញែកជាមួយគូប្រជែងរបស់គាត់ គឺលោក ចូ បាយដិន នៅអាទិត្យក្រោយនេះ។ ប្រធានាធិបតីរូបនេះក៏បានសរសេរទៀតថា
October 7, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាពេលនេះ មានចំនួន ៦.៧៦ លាននាក់ គិតត្រឹមថ្ងៃពុធ ដោយកើនឡើង ៧២,០៤៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈដែលចំនួនអ្នកស្លាប់កើនឡើងបន្ថែម ៩៨៦ នាក់ ឡើងដល់ ១០៤,៥៥៥ នាក់។ ចំនួនអ្នកស្លាប់របស់ឥណ្ឌាដោយសារជំងឺ COVID-19 បានកើនឡើងដល់ ១០០,០០០ នាក់ កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទី៣ ដែលមានចំនួនស្លាប់លើសពី ១០០,០០០នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ហើយការរីករាលដាលជំងឺនៅឥណ្ឌា
October 7, 2020 - អន្តរជាតិ
ថៃ៖ ការចាក់សាក់នៅលើរាងកាយបានក្លាយជាសិល្បៈនៃការតុបតែងខ្លួនដ៏មានប្រជាប្រិយភាពមួយនៅក្នុងចំណោមក្រុមយុវជននាពេលបច្ចុប្បន្ននេះ។ កន្លែងផ្តល់សេវាចាក់សាក់ត្រូវបានគេប្រទះឃើញបើកដំណើរជាហូរហែរ តែសូមបញ្ជាក់ថា កន្លែងទាំងអស់នោះមានគុណភាពមិនដូចគ្នានោះទេ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Kapook បានឲ្យដឹងថា មានស្រ្តីជនជាតិថៃម្នាក់រស់នៅក្នុងខេត្ត Nakhon Si Thammarat ភាគខាងត្បូងនៃប្រទេសថៃ បានទៅចាក់សាក់រូបនាគពណ៌ខៀវនៅលើខ្នងរបស់នាង តែលទ្ធផលដែលនាងទទួលបាននោះគឺផ្ទុយពីការរំពឹងទុកទាំងស្រុងតែម្តង។ អ្នកនាង Supannee ស្ត្រីរងគ្រោះរូបនេះមានឈ្មោះថា Supannee ហើយលទ្ធផលអាក្រក់ដែលនាងទទួលបាននោះគឺរូបនាគនៅលើខ្នងរបស់នាងប្រែទៅជាខ្មៅមើលទៅមិនស្អាតទាល់តែសោះ ហើយស្បែកនៅលើខ្នងរបស់នាងក៏ផ្តើមកើតមានពងបែកនិងដំបៅផងដែរ។ បញ្ហានេះបានកើតឡើងដោយសាតែទឹកថ្នាំដែលគេប្រើសម្រាប់ចាក់សាក់គ្មានគុណភាព ហើយនាងក៏អាចប្រឈមនឹងការកើតមានជំងឺមហាររីកស្បែកធ្ងន់ធ្ងរទៀតផង។ តាមរយៈបទពិសោធន៍អាក្រក់នេះ ប្រិយមិត្តទាំងអស់ត្រូវចេះជ្រើសរើសកន្លែងផ្តល់សេវាចាក់សាក់ណាដែលអាចផ្តល់គុណភាពបានខ្ពស់មុននឹងសម្រេចចាក់សាក់ ដើម្បីចៀសវាងកើតមានបញ្ហាផ្សេងៗដោយយថាហេតុ៕ អត្ថបទ៖ ភក្តី ប្រភព៖ Kapook
October 7, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលវៀតណាមជាអ្នកផលិត ត្រូវបានគេរំពឹងថា នឹងទទួលបានអាជ្ញាប័ណ្ណសម្រាប់ការសាកល្បងលើមនុស្សនៅខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីការធ្វើសាកល្បងលើសត្វមានលទ្ធផលល្អរួចហើយនោះ។ យោងតាមលោក Nguyen Ngo Quang អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងបណ្តុះបណ្តាលនៃក្រសួងសុខាភិបាលបានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៤ នៅប្រទេសវៀតណាម កំពុងស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នេះ។ ក្នុងចំណោមនោះមាន ១ ស្រាវជ្រាវដោយវិទ្យាស្ថានវ៉ាក់សាំងនិងជីវវេជ្ជសាស្ត្រ (IVAC) និង ១ ទៀតដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology Ltd Co. ដែលវ៉ាក់សាំងទាំង ២
October 7, 2020 - អន្តរជាតិ
ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោកថា វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 អាចត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ។ លោកក៏បានអំពាវនាវឱ្យមានសាមគ្គីភាព និងការប្តេជ្ញាចិត្តដោយមេដឹកនាំទាំងអស់ ដើម្បីធានាការចែកចាយវ៉ាក់សាំងស្មើគ្នា នៅពេលប្រទេសពួកគេមានវ៉ាក់សាំង។ COVAX ដែលផ្ដួចផ្ដើមដោយ WHO កំពុងមានវ៉ាក់សាំងពិសោធន៍ចំនួន ៩ ដោយមានគោលបំណងចែកចាយវ៉ាក់សាំងចំនួន ២ពាន់លានដូស នៅចុងឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរយៈពេល ២ថ្ងៃ ដើម្បីពិនិត្យលើការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាត COVID-19 នេះ អង្គការសុខភាពពិភពលោកក៏បានឮការអំពាវនាវពីប្រទេសនានា រួមមាន៖ អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងអូស្រ្តាលី ដែលចង់ឱ្យអង្គការនេះមានកំណែទម្រង់ដើម្បីពង្រឹងខ្លួនឡើងវិញ។ ក្នុងនោះលោក Tedros បានមានប្រសាសន៍ថា៖«យើងសង្ឃឹមថានឹងទទួលបាននូវមេរៀនជាក់ស្តែងដែលយើងអាចអនុវត្ត
October 7, 2020 - អន្តរជាតិ
មេដឹកនាំយោធាជាន់ខ្ពស់មួយចំនួនរបស់សហរដ្ឋអាមេរិកកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ ក្រសួងការពារជាតិបាននិយាយនៅថ្ងៃអង្គារនេះថា មេបញ្ជាការរងនៃកម្លាំងឆ្មាំសមុទ្រលោក Charles Ray បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយគាត់ធ្លាប់បានចូលរួមកិច្ចប្រជុំកាលពីសប្តាហ៍មុន ជាមួយមេដឹកនាំយោធាជាន់ខ្ពស់ដទៃទៀត។ ប្រភពបាននិយាយថា អ្នកមានទំនាក់ទំនងជិតស្និទ្ធិពីការប្រជុំនោះ សុទ្ធតែត្រូវនៅដាច់ដោយឡែកដើម្បីតាមដានសុខភាព។ ពួកគេរួមបញ្ចូលទាំងប្រធានអគ្គសេនាធិការចម្រុះ លោកឧត្ដមសេនីយ Mark Milley, ប្រធានបុគ្គលិកនៃកងទ័ពអាកាស លោកឧត្ដមសេនីយ Charles Brown និងប្រធានប្រតិបត្តិការអវកាស លោកឧត្តមសេនីយ៍ John Raymond។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា មន្រ្តីកំពូលៗផ្សេងទៀតនៅក្នុងជួរកងទ័ព កងទ័ពជើងទឹក និងបញ្ជាការដ្ឋានសម្រាប់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត (Cyber) ក៏នៅដាច់ដោយឡែកដែរ។ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានលើកឡើងពីការព្រួយបារម្ភអំពីការត្រៀមប្រយុទ្ធ
October 7, 2020









