- autoadmin
- អន្តរជាតិ
សិង្ហបុរី៖ ទើបនឹងមានអាយុ ១៦ ឆ្នាំសោះយុវជនសិង្ហបុរីម្នាក់ត្រូវបានសារព័ត៌មាន Channel News Asia រាយការណ៍ថា ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីវកម្មលក់ស្បែកជើងប៉ាត់តាតាមបណ្តាញអ៊ីនធឺណិតដោយក្នុងមួយខែរូបគេអាចរកប្រាក់បានរហូតដល់ ៣០ ០០០ ដុល្លារសិង្ហបុរី (២២ ០១២ ដុល្លារអាមេរិក)។ ប្រភពខាងលើបានបន្តថា យុវជនរូបនេះមានឈ្មោះថា Remus Er ជាសិស្សកំពុងសិក្សានៅអនុវិទ្យាល័យ Geylang Methodist ក្នុងប្រទេសសិង្ហបុរី ដោយរូបគេត្រូវសិក្សានៅពេលព្រឹកនិងគ្រប់គ្រងអាជីវកម្មនៅរសៀលរហូតដល់យប់ ហើយបច្ចុប្បន្ននេះរូបគេថែមបានជួលបុគ្គលិក ៣ នាក់សម្រាប់ជួយសម្រួលអាជីវកម្មរបស់គេផងដែរ។ យុវជន Remus Er បានឲ្យដឹងថា ស្បែកជើងដែលគេលក់នោះមានជាច្រើនម៉ាកដូចជា Nike Air
October 7, 2020 - អន្តរជាតិ
ការប្រយុទ្ធថ្មីចុងក្រោយរវាងកងកម្លាំយោធាអាស៊ែបៃហ្សង់ និងអាមេនី ជុំវិញទឹកដីមានជម្លោះបានសម្លាប់មនុស្សជាង ២៦០នាក់ គិតត្រឹមថ្ងៃច័ន្ទ។ ឥឡូវនេះកម្លាំងរបស់អាស៊ែបៃហ្សង់កំពុងបង្កើនការវាយលុករបស់ខ្លួន នៅក្នុងជម្លោះដែលបានផ្ទុះឡើងកាលពីចុងខែកញ្ញា លើតំបន់ណាហ្គូណូ-ការ៉ាបាក។ ក្នុងនោះប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev បាននិយាយកាលម្សិលមិញថា ប្រទេសតួកគីដែលនៅជាប់នឹងប្រទេសរបស់លោក គួរតែបង្កើនការចូលរួមរបស់ខ្លួននៅក្នុងបញ្ហានេះ ហើយលោកបានអំពាវនាវឱ្យមានការគាំទ្រជាបន្តបន្ទាប់។ ចំណែកខាងប្រទេសអាមេនីវិញ បានរិះគន់ប្រទេសទួកគីយ៉ាងខ្លាំង ដោយនិយាយថា ការចូលរួមរបស់ទីក្រុងអង់ការ៉ា កំពុងធ្វើឱ្យស្ថានការណ៍រវាងអាស៊ែបៃហ្សង់ និងអាមេនី កាន់តែធ្ងន់ធ្ងរឡើងៗ។ ក្នុងនោះអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃច័ន្ទផងដែរថា៖«ខ្ញុំរំពឹងថាតួកគីនឹងប្រើឥទ្ធិពលគួរឱ្យកត់សម្គាល់របស់ខ្លួន ដើម្បីធ្វើឱ្យភាពតានតឹងចុះថយ» ប៉ុន្តែតួកគីវិញនៅតែប្តេជ្ញាគាំទ្រប្រទេសអាស៊ែបៃហ្សង់ ហើយទស្សនវិស័យសម្រាប់បទឈប់បាញ់គ្នានៅតែមិនច្បាស់លាស់នោះឡើយ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
October 6, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្រុមហ៊ុន Johnson & Johnson (ចនសុន) នឹងត្រូវចំណាយប្រាក់ជាង ១០០ លានដុល្លារអាមេរិក ដើម្បីដោះស្រាយបណ្តឹងជាង ១ ០០០ ករណី ដែលចោទប្រកាន់មកលើក្រុមហ៊ុនថា ម្សៅលាបខ្លួនទារកមានមូលដ្ឋានលើសារធាតុថាល់ (Talc) ដែលខ្លួនផលិតគឺបង្កជំងឺមហារីក។ ក្រុមហ៊ុនប្រឈមមុខនឹងបណ្តឹងពីអតិថិជន និងអ្នករងគ្រោះជាង ១៩,០០០ បណ្ដឹង ដោយពួកគេចោទថា ផលិតផលរបស់ក្រុមហ៊ុនបង្កមហារីក ដោយការលាយគ្នាជាមួយអាសបេស្តុស (Asbestos)។ ទោះយ៉ាងណាក៏ដោយក្រុមហ៊ុននៅតែបញ្ជាក់ថា សារធាតុថាល់មាននៅក្នុងម្សៅលាបទារករបស់ខ្លួនគឺមានសុវត្ថិភាព ទោះបីជាក្រុមហ៊ុនបានជំនួសផលិតផលបែបនេះដោយប្រើម្សៅពោតវិញ នៅសហរដ្ឋអាមេរិក និងកាណាដាក៏ដោយ។ ទីភ្នាក់ងារព័ត៌មាន Bloomberg
October 6, 2020 - អន្តរជាតិ
វិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ប្រទេសថៃ បានដាក់ការបញ្ជាទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 សម្រាប់ ៥០% នៃពលរដ្ឋសរុបរបស់ខ្លួន ហើយការកក់ទុកជាមុននេះនឹងត្រូវចំណាយថវិការបស់រដ្ឋាភិបាលចំនួន ២.៩៣ ពាន់លានបាត (៩៣លានដុល្លារ) ក្នុងខែនេះ។ វេជ្ជបណ្ឌិត Panprapa Yongtrakul អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា គណៈកម្មាធិការវ៉ាក់សាំងជាតិបានអនុម័តការបម្រុងវ៉ាក់សាំង COVID-19 ចំនួន ៦៦ លានដូសនៅឆ្នាំក្រោយ ដើម្បីឱ្យពលរដ្ឋថៃពាក់កណ្ដាលប្រទេសបានទទួលវាគ្រប់គ្រាន់។ វ៉ាក់សាំសម្រាប់ប្រជាជន ២០% នឹងត្រូវបានធ្វើតាមរយៈកម្មវិធី COVAX ដែលជាកម្មវិធីផ្ដួចផ្ដើមដោយ WHO ។ ចំណែកប្រជាជន ៣០% ផ្សេងទៀតនឹងត្រូវបានផ្សាភ្ជាប់ដោយផ្ទាល់ជាមួយក្រុមហ៊ុនផលិត ខណៈប្រជាជនម្នាក់ៗត្រូវការចាក់វ៉ាក់សាំង COVID-19 ចំនួន
October 6, 2020 - អន្តរជាតិ
អេហ្សីប៖ ក្មេងប្រុសម្នាក់បានគាំងបេះដូងស្លាប់បន្ទាប់ពីរូបគេបានចំណាយពេលលេងហ្គេម PUBG ជាច្រើនម៉ោងដោយគ្មានពេលសម្រាកទាល់តែសោះ។ ក្មេងប្រុសរងគ្រោះត្រូវបានសារព័ត៌មាន Egypt Independent រាយការណ៍ថា ទើបនឹងមានអាយុ ១២ ឆ្នាំតែប៉ុណ្ណោះ ហើយរូបគេជាក្មេងដែលញៀននឹងការលេងហ្គេមដ៏ងប់ងល់បំផុត។ ប្រភពបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះរូបគេបានវក់នឹងការលេងហ្គេម PUBG នៅក្នុងទូរស័ព្ទដៃជាច្រើនម៉ោងភ្លេចបាយភ្លេចទឹកហើយសូម្បីតែពេលសម្រាកក៏គ្មានដែររហូតរូបគេត្រូវដួលសន្លប់ទាំងដៃនៅកាន់ទូរស័ព្ទលេងហ្គេមនៅឡើយ។ ភ្លាមនោះក្មេងប្រុសរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Al-Salam ដែលស្ថិតនៅក្នុងទីក្រុង Port Said នៃប្រទេសអេហ្សីប តែអ្វីៗបានហួសពេលអស់ទៅហើយ ព្រោះរូបគេបានគាំងបេះដូងស្លាប់តាំងពីមុនទៅដល់មន្ទីរពេទ្យម្លេះ។ សូមបញ្ជាក់ថា PUBG គឺជាហ្គេមបែបបាញ់ប្រហារដ៏គួរឲ្យជក់ចិត្តមួយ តែហ្គេមនេះត្រូវបានហាមឃាត់នៅក្នុងបណ្តាប្រទេសជាច្រើនដូចជាឥណ្ឌានិងប៉ាគីស្ថាន ព្រោះតែគេយល់ថា ហ្គេមនេះអាចបំផុសទឹកចិត្តឲ្យក្មេងៗមានចំណង់ចិត្តក្នុងការបាញ់កាំភ្លើង ហើយផ្នត់គំនិតរបៀបនេះអាចជំរុញឲ្យក្មេងៗហ៊ានធ្វើភារវកម្មតាមរយៈធ្វើការបាញ់ប្រហារទៅកាន់ហ្វូងមនុស្សនៅក្នុងសង្គមជាក់ស្តែងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Egypt
October 6, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ភពព្រះអង្គារនឹងមកកៀកនឹងផែនដីបំផុតពេញមួយខែតុលា ហើយវានឹងរះខ្ពស់បំផុតនៅលើមេឃនៅអំឡុងពាក់កណ្តាលអធ្រាត្រ។ ភពនេះនឹងរះនៅទិសខាងកើតរៀងរាល់ល្ងាច ខណៈរះនៅទិសខាងលិចមុនពេលថ្ងៃរះ។ ដូច្នេះប្រសិនបើលោកអ្នកបានឃើញផ្កាយពណ៌ក្រហមយ៉ាងភ្លឺចិញ្ចាច ដែលបានខិតទៅកៀកព្រះច័ន្ទពេញវង្សកាលពីចុងសប្ដាហ៍ នោះគឺជាភពព្រះអង្គារនេះឯង។ ភពក្រហមនេះនឹងមកកៀកជិតផែនដីបំផុត នៅម៉ោង ១០ និង ១៨នាទី ព្រឹកថ្ងៃទី០៦ ខែតុលា (ម៉ោងនៅអាមេរិក) ជាមួយនឹងចម្ងាយ ៣៨,៥៨៦,៨១៦ ម៉ាយ ពីភពផែនដី ហើយវានឹងមិនមកកៀកជិតបែបនេះទៀតទេ រហូតដល់ឆ្នាំ២០៣៥ ។ កាលពីឆ្នាំ២០០៣ ភពព្រះអង្គារក៏បានខិតមកជិតផែនដីម្ដងដែរ ដោយកាលនោះគឺជាការខិតមកជិតភពផែនដីបំផុតក្នុងរយៈពេល ៦០,០០០ឆ្នាំ ជាមួយនឹងចម្ងាយ ៣៤.៦៥ លានម៉ាយប៉ុណ្ណោះ។ នៅសប្តាហ៍ក្រោយផែនដីនឹងវិលជុំវិញចន្លោះភពព្រះអង្គារ និងព្រះអាទិត្យ ហើយបាតុភូតនោះគេហៅថា
October 6, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសថា លោកនឹងនៅដាច់ដោយឡែកពីគេ បន្ទាប់ពីរដ្ឋមន្រ្តីម្នាក់បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ លោកបានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ដោយនិយាយថា លោកនឹងនៅដាច់ដោយឡែករហូតដល់ថ្ងៃសុក្រអាទិត្យក្រោយ ហើយបន្តធ្វើការងារពីផ្ទះរបស់លោក។ លោក Muhyiddin បានកត់សម្គាល់ថា លោកបានមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋមន្រ្តីកិច្ចការសាសនា គឺលោក Zulkifli Mohamad al-Bakri ដែលក្រោយមកគាត់បានតេស្ដវិជ្ជមានជាមួយជំងឺនេះ។ នាយករដ្ឋមន្ត្រីលោក Muhyiddin Yassin បាននិយាយថា គាត់មានការប្រជុំជាមួយរដ្ឋមន្ត្រីសាសនាលោក Zulkifli Mohamad al-Bakri កាលថ្ងៃសៅរ៍កន្លងទៅនេះ។ វាមិនច្បាស់ទេថា តើចាប់តាំងពីមានការប្រជុំនោះមក លោក Muhyiddin
October 6, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកនៅថ្ងៃច័ន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ បាននិយាយថា មនុស្សចំនួន ១នាក់ ក្នុងចំណោម ១០នាក់ ប្រហែលជាបានឆ្លងវីរុសកូរ៉ូណា ដែលវាធ្វើឱ្យប្រជាជនភាគច្រើននៅលើពិភពលោក ងាយនឹងរងគ្រោះដោយជំងឺ COVID-19 នេះ។ លោក Mike Ryan អ្នកជំនាញគ្រាអាសន្នកំពូលរបស់អង្គការសុខភាពពិភពលោក បានថ្លែងបែបនេះទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិរបស់ទីភ្នាក់ងារ បើទោះបីជាអាមេរិកបានចោទប្រកាន់ប្រទេសចិនចំពោះការរីករាលដាលនៃជំងឺនេះក៏ដោយ។ ប៉ុន្តែយ៉ាងណាអ្នកស្រី Zhang Yang នៃគណៈកម្មាធិសុខភាពជាតិចិនបានមានប្រសាសន៍ថា៖«ចិនតែងតែមានតម្លាភាព និងទទួលខុសត្រូវ ដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិរបស់យើង»។ អ្នកស្រីបានបន្ថែមទៀតថា ប្រទេសចិនបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយគ្រប់កម្រិតទាំងអស់នៃទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ។ លោក Mike Ryan បាននិយាយថា ការផ្ទុះឡើងកំពុងមាននៅផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍
October 6, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានវិញហើយ បន្ទាប់ពីបានចាកចេញពីមន្ទីរពេទ្យយោធាជាតិ ដែលជាកន្លែងគាត់ទទួលការព្យាបាលជំងឺ COVID-19 នៅទីនោះ។ រំលឹកឡើងវិញដែរថា លោក ដូណាល់ ត្រាំ បានប្រកាសថា គាត់ និងលោកជុំទាវទី១ បានធ្វើតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃសុក្រ។ ខ្លួនគាត់ត្រូវបានគេផ្ទេរទៅមន្ទីរពេទ្យយោធាជាតិ Walter Reed នៅខាងក្រៅទីក្រុង Washington D.C. ដើម្បីទទួលបានព្យាបាលដោយថ្នាំប្រឆាំងវីរុស និងឱសថដទៃទៀត។ លោក ដូណាល់ ត្រាំ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យនៅថ្ងៃច័ន្ទនេះ (ម៉ោងនៅអាមេរិក) បន្ទាប់ពីស្ថានភាពសុខភាពរបស់គាត់ត្រូវបានគេរាយការណ៍ថា មានភាពប្រសើរឡើង។ គាត់បានដើរចេញពីមន្ទីរពេទ្យ
October 6, 2020 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានសម្រេចបន្តបិទវត្តចំនួន ៣ នៅក្នុងរយៈពេល ២ សប្តាហ៍ទៀត ដើម្បីទប់ស្កាត់លទ្ធភាពនៃការចម្លងជំងឺកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា វត្តទាំង ៣ កន្លែងនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Kanchanaburi ដែលជាតំបន់ព្រំដែននៃប្រទេសប្រទេសថៃ និងមីយ៉ាន់ម៉ា ហើយវត្តទាំង ៣ នេះត្រូវបានអាជ្ញាធរនៃប្រទេសថៃចេញលិខិតឲ្យបិទជាផ្លូវការម្តងរួចមកហើយកាលពីថ្ងៃទី ២២ ខែ កញ្ញាមក។ បើតាមលោក Jeerasak Phumsawad អភិបាលនៃគណៈអភិបាលខេត្ត Kanchanaburi បានឲ្យដឹងថា ការសម្រេចបិទវត្តទាំង ៣ កន្លែងខាងនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ការស្កាតការចម្លងជំងឺកូវីដ ១៩
October 6, 2020









