autoadmin
  • អន្តរជាតិ

    ខណៈដែលយើងភាគច្រើនមានការធុញទ្រាន់ និងខ្លះឆ្ងល់ថាតើគួរធ្វើអ្វីខ្លះនៅអំឡុងពេលមានការបិទទ្វារទប់ស្កាត់ជំងឺ COVID-19 អ្នកខ្លះទៀតបានចំណាយពេលវេលារបស់ពួកគេយ៉ាងមានប្រសិទ្ធិភាព ដែលអាចបង្កើតនូវស្នាដៃថ្មីៗជាច្រើន។ ជាក់ស្ដែងនិស្សិត MSc Biochermistry ឆ្នាំទី២ មកពីទីក្រុង Kochi ប្រទេសឥណ្ឌា បានឈ្នះឯតទគ្គកម្មពិភពលោកនៅឯវេទិកាកំណត់ត្រាសកល (Universal Record Forum) បន្ទាប់ពីនាងបានបញ្ចប់វគ្គសិក្សាតាមអ៉ីនធឺណេតចំនួន ៣៥០វគ្គ ក្នុងរយៈពេល ៣ខែចុងក្រោយ នៃការបិទទ្វារប្រទេសរបស់នាង។ យោងតាមសារព័ត៌មាន India Times បានឱ្យដឹងថា កញ្ញា Arathi Reghunath ដែលជានិស្សិតនៃមហាវិទ្យាល័យ MES College បានចុះឈ្មោះសិក្សា និងបញ្ចប់វគ្គសិក្សា ពីសាកលវិទ្យាល័យល្បីៗជាច្រើនមកពីពាសពេញពិភពលោក

    October 9, 2020
  • អន្តរជាតិ

    ស្រីលង្កា៖ កម្មករជាង ១ ០០០ នាក់ នៅក្នុងរោងចក្រមួយក​ន្លែងក្នុងទីក្រុង Colombo នៃប្រទេសស្រីលង្កាត្រូវបានធ្វើតេស្ត​វិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ដែលចំនួននេះគឺតួលេខឆ្លងដ៏ច្រើនបំផុតសម្រាប់សី្រលង្កាផងដែរ។ បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន NST បានឲ្យដឹងថា ចាប់តាំងពីខែសីហាមក រោងចក្រមួយនេះបានផ្តើមផលិតម៉ាស់ដើម្បីយកទៅផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសសហរដ្ឋអាមេរិក ហើយនៅក្នុងរោងចក្រមានកម្មករសរុបចំនួន ១ ៧០០ នាក់ ខណៈពេលនេះមានកម្មករចំនួន ១ ០២៦ នាក់ទៅហើយ ដែរបានឆ្លងជំងឺកូវីដ ១៩ នោះ។ សម្រាប់អាជ្ញាធរសុខាភិបាលនៃប្រទេសស្រីលង្ការហូតមកទល់នឹងពេលនេះនៅមិនទាន់អាចបញ្ជាក់បានទេថា ការចម្លងមេរោគនៅក្នុងរោងចក្រខាងលើនេះមានប្រភពមកពីណា ហើយអ្នកណាជាភ្នាក់ងារចម្លងមុនគេបង្អស់នោះ។ នៅចំពោះមុខស្ថានភាពដែលគេមិនអាចដឹងពីប្រភពដើមនៃការចម្លងមេរោគដូចនេះ រដ្ឋាភិបាលស្រីលង្កាបានបញ្ជាជាបន្ទាប់ឲ្យធ្វើការហាមឃាត់ការជួបជុំជាសាធារណៈ បិទសាលារៀន និងពន្យាពេលនៃរៀបចំប្រឹត្តិការណ៍កីឡារសំខាន់ជាច្រើនផងដែរ។ សូមបញ្ជាក់ថា

    October 9, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Channel News Asia សម្រាប់ថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាពេលនេះបានកើនដល់ ៦.៩១ លាននាក់ ខណៈរកឃើញករណីថ្មីចំនួន ៧០,៤៩៦នាក់ ក្នុងរយៈពេល​ ២៤ម៉ោង ចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលរបស់ពួកគេ។ ក្រសួងបាននិយាយថា ការស្លាប់ដោយសារការជំងឺ COVID-19 ក៏បានកើនឡើង ៩៦៤ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនស្លាប់សរុបមាន ១០៦,៤៩០នាក់។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសទី៣ របស់ពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺ COVID-19 លើសពី ១០០,០០០នាក់

    October 9, 2020
  • អន្តរជាតិ

    អតីតប៉ូលីសអាមេរិកម្នាក់ឈ្មោះ Derek Chauvin ដែលត្រូវបានគេចោទប្រកាន់ពីបទសម្លាប់លោក George Floyd ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងការបង់ប្រាក់ចំនួន ១ លានដុល្លារ។ Derek Chauvin ត្រូវបានប្រកាសនៅក្រៅឃុំកាលពីថ្ងៃពុធ ហើយបានចាកចេញពីពន្ធនាគារមួយ នៅជិតទីក្រុង Minneapolis ។ ជនសង្ស័យរូបនេះកំពុងរង់ចាំការជំនុំជម្រះនៅខែមីនាឆ្នាំក្រោយ ពីបទឃាតកម្ម និងករណីផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងមរណភាពរបស់លោក Floyd នៅអំឡុងពេលក្រុមប៉ូលីសរបស់ខ្លួន បានតាមចាប់លោក Floyd និងបានសង្កត់-ក គាត់ស្លាប់នៅនឹងកន្លែងនៅខែឧសភា។ មេធាវីក្រុមគ្រួសាររបស់ Floyd បានរិះគន់ចំពោះការដោះលែងជន Derek Chauvin ដោយបានសរសេរនៅលើ Twitter

    October 9, 2020
  • អន្តរជាតិ

    កូរ៉េ៖ ប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េខាងត្បូងបាននិយាយថា ក្រុមពន្លត់អគ្គីភ័យកំពុងព្យាយាមពន្លត់ភ្លើងនៅប្លុកអាគារកម្ពស់៣៣ជាន់នៅភាគខាងត្បូងនៃទីក្រុងអ៊ូលសាន។ មនុស្សរាប់រយនាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញ ហើយមនុស្សជាង ៨០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែការស្រូបផ្សែងអគ្គិភ័យនោះ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា អគ្គិភ័យបានចាប់ផ្តើមនៅម៉ោងប្រហែល ២៣ និង ០០ នាទី (ម៉ោងក្នុងស្រុក) កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយត្រូវបានឆាបឆេះកាន់តែខ្លាំងៗដោយសារអំណាចខ្យល់បក់ខ្លាំង។ រហូតដល់ព្រឹកថ្ងៃសុក្រនេះ វានៅតែមិនទាន់ត្រូវបានពន្លត់ទាំងស្រុងនៅឡើយទេ។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងបាននិយាយថា ខ្យល់បក់ខ្លាំងបានធ្វើឱ្យមានការពិបាកគ្រប់គ្រងអគ្គិភ័យ ខណៈភ្លើងបានឆាបឆេះនៅចន្លោះជាន់ទី៨ និងទី១២ នៃអគារពាណិជ្ជកម្មនិងលំនៅដ្ឋាន Samhwan Art Nouveau ដែលមាន ១២០ គ្រួសារ និងហាងទំនិញ​។ សាក្សីឃើញផ្ទាល់ភ្នែកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា៖«ភ្លាមៗនោះភ្លើងបានឆាបឆេះ បង្អួចបានបែក ហើយបន្ទប់ទទួលភ្ញៀវ

    October 9, 2020
  • អន្តរជាតិ

    ក្រសួងការងារថៃកំពុងធ្វើការដាស់តឿនដល់ពលករចំណាកស្រុកឡាវ ភូមា និងកម្ពុជា ដើម្បីទៅបន្ដប័ណ្ណការងាររបស់ពួកគេឱ្យបានមុនថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បើមិនដូច្នេះទេពួកគេអាចប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរឹង ហើយត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។ ពលករត្រូវដាក់ពាក្យសុំបន្តលិខិតអនុញ្ញាតការងាររបស់ពួកគេមុនដំណាច់ខែនេះ ហើយនឹងមានដំណើរការមួយចំនួនទៀតដែលត្រូវធ្វើ មុនពេលការបន្តលិខិតអនុញ្ញាតការងាររបស់ពួកគេត្រូវបានយល់ព្រមតាមការគ្រោងទុក។ គួរឱ្យដឹងដែរថាដោយសារតែបញ្ហាជំងឺ COVID-19 និងកង្វះពលករចំណាកស្រុករបស់ប្រទេសថៃ ពលករទាំងនោះត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ ទោះបីជាលិខិតអនុញ្ញាតការងារបានផុតកំណត់ក៏ដោយ។ ពលករក្រុមទី១ មានដូចជា៖ ឡាវ ភូមា និងកម្ពុជា ដែលបានមកធ្វើការក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) រយៈពេល ៤ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការការងារ ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលថៃនិងដៃគូ។ ក្រុមទី២ គឺជាពលករចំណាកស្រុកកម្ពុជា ឡាវ និងភូមាផ្សេងទៀត ដែលត្រូវបានអនុញ្ញាតឱ្យរស់នៅ និងធ្វើការនៅប្រទេសថៃចន្លោះថ្ងៃទី៣០ ខែកញ្ញា

    October 9, 2020
  • អន្តរជាតិ

    ចិន៖ តំបន់ជាច្រើននៅក្នុងប្រទេសចិនបានផ្តើមអនុវត្តច្បាប់ថ្មីមួយគឺហាមឃាត់មិនឲ្យគ្រប់មន្ត្រីរាជការនិងបុគ្គលិកបម្រើការងារនៅក្នុងស្ថាប័នរដ្ឋទទួលទានគ្រឿងនោះទេបន្ទាប់ពីពួកគេបញ្ចប់ការងាររួច ដែលការអនុវត្តច្បាប់នេះគឺដើម្បីជំរុញឲ្យមន្ត្រីរាជការនិងបុគ្គលិកទាំងនោះអាចផ្តោតអារម្មណ៍ចំពោះការងារបានល្អនិងដើម្បីរក្សារូបភាពល្អត្រឹមត្រូវសម្រាប់រដ្ឋាភិបាលចិនទាំងមូលផងដែរ។ ការអនុវត្តច្បាប់នេះនឹងត្រូវធ្វើឡើងសម្រាប់តែថ្ងៃធ្វើការងារប៉ុណ្ណោះ (ច័ន្ទ-សុក្រ) ហើយសម្រាប់នៅថ្ងៃចុងសប្តាហ៍បុគ្គលិករបស់រដ្ឋាភិបាលចិនទាំងអស់អាចរីករាយក្នុងការទទួលទានគ្រឿងស្រវឹងបានជាធម្មតា។ បើតាមអាជ្ញាធរចិនបានបន្ថែមថា ការអនុវត្តច្បាប់ខាងលើនេះក៏អាចកាត់ បន្ថយការសូកប៉ាន់និងអំបើពុករលួយមួយចំនួន ដែលតែងកើតមាននៅកន្លែងផឹកស៊ីបានផងដែរ ហើយជាងនេះទៅទៀតវាក៏បានចូលរួមចំណែកកាត់បន្ថយការចំណាយអត់ប្រយោជន៍របស់បុគ្គលិកទាំងអស់នោះទៀតផង។ យ៉ាងណាក្តី សម្រាប់បុគ្គលិកណាដែរត្រូវការទទួលទានគ្រឿងស្រវឹងជាចាំបាច់ត្រូវសូមការអនុញ្ញាតពីថ្នាក់លើជាមុនសិន ដោយត្រូវប្រាប់ពីមូលហេតុច្បាស់លាស់ ទីកន្លែង និងបរិមាណគ្រឿងស្រវឹងដែលត្រូវទទួលទានផងដែរ។ បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ច្បាប់នេះនៅមិនទាន់អនុវត្តទូទាំងប្រទេសចិននៅឡើយទេ ដោយទើបតែអនុវត្តនៅក្នុងទីក្រុង Nanjing ខេត្ត Gansu ខេត្ត Qinghai ហើយបើនៅក្នុងតំបន់ Nanyang វិញ មន្ត្រីរាជការទាំងអស់នឹងត្រូវធ្វើតេស្តពិនិត្យរកកម្រិតជាតិអាកុលយ៉ាងហោចណាស់ម្តងក្នុងមួយខែ​ ដើម្បីតាមដានឲ្យដឹងថា ពួកគេពិតជាបានអនុវត្តច្បាប់មិនផឹកគ្រឿងស្រវឹងនៅក្នុងថ្ងៃធ្វើការងារប្រាកដមែន៕ អត្ថបទ៖ភក្តី ប្រភព៖ Daily Mail

    October 9, 2020
  • អន្តរជាតិ

    គ្រូពេទ្យរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា បាននិយាយថា លោក ត្រាំ បានបញ្ចប់ការព្យាបាលជំងឺ COVID-19 របស់គាត់ និងនៅតែមានស្ថេរភាពល្អចាប់តាំងពីវិលត្រឡប់មកសេតវិមាន ហើយគាត់អាចវិលត្រឡប់ទៅរកការទាក់ទងជាសាធារណៈនៅថ្ងៃសៅរ៍។ វេជ្ជបណ្ឌិត Sean Conley បាននិយាយនៅក្នុងអនុស្សរណៈមួយដែលចេញដោយសេតវិមានថា លោក ដូណាល់ ត្រាំ ពេលនេះបានធូរស្បើយហើយ និងដោយគ្មានផលប៉ះពាល់អ្វីទេ។ រំលឹកដែរថាលោកប្រធានាធិបតីបានប្រកាសថា គាត់បានឆ្លងជំងឺ COVID-19 កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយគាត់បានរំសាយមកសេតវិមានកាលពីថ្ងៃចន្ទនេះ។ វេជ្ជបណ្ឌិត Sean Conley បាននិយាយថា៖«ចាប់តាំងពីត្រលប់មកផ្ទះវិញ ការពិនិត្យរាងកាយរបស់គាត់នៅតែមានស្ថេរភាពល្អ និងគ្មានសញ្ញាណាមួយ

    October 9, 2020
  • អន្តរជាតិ

    វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ត្រូវបានគេរំពឹងថា នឹងត្រូវបានផ្តល់ជូនដោយបុគ្គលិករបស់ NHS ចាប់ពីដើមខែក្រោយនេះ ខណៈមជ្ឈមណ្ឌលចាក់ថ្នាំបង្ការរោគចំនួន ៥ ត្រូវគ្រោងចេញធ្វើការចាក់វ៉ាំកសាំងឱ្យបានមុនថ្ងៃបុណ្យណូអែលមកដល់។ កាសែត The Sun បានរាយការណ៍ថា ឯកសារបណ្តោះអាសន្នដែលបានលេចធ្លាយ បានបង្ហាញពីផែនការសម្រាប់បុគ្គលិក NHS រាប់រយនាក់ ដែលពួកគេនឹងត្រូវដាក់ពង្រាយនៅទីតាំងចំនួន ៥ នៅទូទាំងប្រទេស ដើម្បីធ្វើការចាក់វ៉ាក់សាំងជូនពលរដ្ឋរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ អ្នកដែលងាយរងគ្រោះនឹងជំងឺនេះ នឹងត្រូវបានគេកោះហៅទៅចាក់វ៉ាក់សាំងមុនគេ ជាមួយនឹងគិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ ដែលគ្រោងទុកសម្រាប់ទីក្រុង Leeds, Hull និង London ។ បន្ថែមពីលើទីតាំងទាំងមជ្ឈមណ្ឌលទាំង ៥ គ្រូពេទ្យ

    October 8, 2020
  • អន្តរជាតិ

    ប្រទេសអ៊ីតាលីបានចេញច្បាប់តម្រូវឱ្យពាក់ម៉ាស់ នៅគ្រប់ទីសាធារណៈខាងក្រៅទូទាំងប្រទេស ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ជនជាតិអ៊ីតាលីក៏នឹងត្រូវពាក់ម៉ាស់នៅទីខាងក្នុង (indoor) ដូចគ្នា លើកលែងតែផ្ទះឯកជនខ្លួនឯងតែប៉ុណ្ណោះ។ ការដាក់ចេញនេះឆ្លើយតបទៅនឹងការកើនឡើងករណីនាពេលថ្មីៗនេះ ទោះបីជាវានៅមានចំនួនតិចតួចក៏ដោយ។ នាយករដ្ឋមន្រ្តីលោក Giuseppe Conte បាននិយាយថា វិធានការចាំបាច់ត្រូវតែមាន ដើម្បីជៀសវាងការវិលត្រឡប់ទៅរកការចាក់សោរសេដ្ឋកិច្ច ដែលកំពុងរងការបំផ្លិចបំផ្លាញស្រាប់ហើយនោះ។ លោកបានមានប្រសាសន៍ថា​៖«ចាប់ពីពេលនេះតទៅម៉ាស់ត្រូវតែពាក់ ហើយឧបករណ៍ការពារត្រូវតែយកមកជាមួយ នៅពេលយើងចាកចេញពីផ្ទះ។ យើងត្រូវតែពាក់វាគ្រប់ពេល លើកលែងតែយើងស្ថិតក្នុងស្ថានភាពនៅដាច់តែឯង»។ ម៉ាស់ក៏ត្រូវពាក់នៅក្នុងហាង ការិយាល័យ ការដឹកជញ្ជូនសាធារណៈ និងនៅតាមបារនិងភោជនីយដ្ឋាន នៅពេលដែលអ្នកមិននៅអង្គុយមួយកន្លែង។ វិធានការណ៍ត្រូវបានអនុវត្តរួចហើយនៅផ្នែកខ្លះនៃប្រទេសអ៊ីតាលី ដែលកំពុងមានការកើនឡើងនៃការឆ្លងដូចជាទីក្រុងរ៉ូម ប៉ុន្តែការប្រកាសចុងក្រោយនេះតម្រូវឱ្យអនុវត្តពេញទូទាំងប្រទេស៕ អត្ថបទ៖ លីដា ប្រភព៖

    October 8, 2020