autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា វីរុសដែលទទួលខុសត្រូវចំពោះជំងឺ COVID-19 នៅតែអាចចម្លងបានក្នុងរយៈពេល ២៨ថ្ងៃ នៅពេលដែលវាមានវត្តមាននៅផ្ទៃខាងលើ ដូចជានៅលើក្រដាសប្រាក់ អេក្រង់ទូរស័ព្ទ និងដែកអ៉ីណុក។ វាគឺជាការរកឃើញរបស់ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្ត្រាលី ដែលបង្ហាញថាវីរុស SARS-Cov-2 ដែលជាវីរុសនៃជំងឺ COVID-19 គឺអាចរស់នៅខាងក្រៅបានយូរជាងការគិតទៅទៀត។ ប៉ុន្តែយ៉ាងណាការសិក្សានេះបានសង្កត់ធ្ងន់ចំពោះទីងងឹតគ្មានពន្លឺប៉ុណ្ណោះ ដោយបន្ថែមថា ពន្លឺកាំរស្មី UV អាចសម្លាប់មេរោគ ដែលនៅជាប់ផ្ទៃខាងលើរបស់ទាំងនោះ។ រំលឹកដែរថាការធ្វើតេស្តមន្ទីរពិសោធន៍ពីមុន បានរកឃើញថាវីរុស SARS-Cov-2 អាចរស់បានពី ២ ទៅ ៣ថ្ងៃ លើក្រដាសប្រាក់ និងកញ្ចក់ ហើយរហូតដល់ ៦ថ្ងៃ លើប្លាស្ទិក

    October 12, 2020
  • អន្តរជាតិ

    ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសវៀតណាមជាច្រើនថ្ងៃមកហើយ ជាក់ស្ដែងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់ និង ១៣នាក់ ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។​​ ភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលមកពីសម្ពាធទាប បានវាយប្រហារលើទីក្រុងបុរាណ Hoi An ខ្លាំងជាងគេ ដែលទីនោះត្រូវបានទទួលស្គាល់ថា ជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ សម្រាប់សម្រស់ផ្លូវជាប្រវត្តិសាស្ត្ររបស់វា។ អគារប្រហែល ៣៣,០០០ រួមទាំងផ្ទះពលរដ្ឋ ត្រូវបានគេរាយការណ៍ថាបានលិចលង់ ហើយមនុស្សជាង ៣ ម៉ឺននាក់ ត្រូវផ្លាស់ទីលំនៅ។ រូបភាពកាលពីថ្ងៃអាទិត្យ​ពីទីប្រជុំជនកណ្តាល បានបង្ហាញពីមនុស្សម្នាក់ កំពុងត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រចេញពីកន្លែងដែលមានទឹកព័ទ្ធជុំវិញ។​ ពលរដ្ឋខ្លះទៀតក៏ត្រូវបានជម្លៀសចេញដោយថ្មើរជើង ឬតាមទូកជាដើម។ គួរឱ្យដឹងដែរថា កាលពីឆ្នាំមុនពលរដ្ឋវៀតណាមរហូតដល់ ១៣២នាក់ បានស្លាប់​ និង

    October 12, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់ការសែត បាងកកប៉ុស្ដិ៍ បាននិយាយថា មានអ្នកដំណើរចំនួន ១៨នាក់ បានស្លាប់ និង ៤៤នាក់ បានរងរបួសកាលពីថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជាមួយរថភ្លើង នៅខេត្ត Chachoengsao ។ ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅម៉ោងប្រហែល ៨ និង ៥ នាទីព្រឹក នៅចំណុចផ្លូវដែកក្បែរស្ថានីយរថភ្លើង Khlong Kwaeng Klan ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងបាងកក ប្រទេសថៃ។ រថភ្លើងដឹកទំនិញលេខ ៨៥២ ត្រូវបានគេដឹងថា

    October 12, 2020
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Twitter កំពុងដាក់ការរឹតត្បឹត និងបន្ថែមស្លាកព្រមានថ្មីៗ ដើម្បីការពារការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោតប្រធានាធិបតីអាមេរិក។ Twitter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ចុងបញ្ចប់នៃសប្តាហ៍បោះឆ្នោតនៅសហរដ្ឋអាមេរិក អ្នកប្រើប្រាស់ទូទាំងពិភពលោកនឹងត្រូវបានលើកទឹកចិត្តឱ្យផ្អាកនិងគិតជាមុន មុនពេលពួកគេចុច «retweet»។ ក្រុមហ៊ុនបាននិយាយថា អ្នកប្រើប្រាស់ដែលចុច «retweet» នឹងត្រូវបានលើកទឹកចិត្តឱ្យបន្ថែមយោបល់ផ្ទាល់ខ្លួន សម្រាប់ «quote tweet» របស់ពួកគេ។ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះក៏នឹងដាក់ flag tweet ដែលប្រកាសអំពីជ័យជម្នះជាមុន និងលុបចោលនូវអ្វីដែលជំរុញឱ្យប្រជាជនជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោត តាមរយៈសកម្មភាពហិង្សាណាមួយ។ ដោយមានរយៈពេលតិចជាងមួយខែមុនការបោះឆ្នោតមកដល់ អ្នកបោះឆ្នោតអាមេរិកមួយចំនួនត្រូវបានគេរំពឹងថា នឹងជ្រើសរើសយកការបោះឆ្នោតផ្ញើតាមអ៉ីម៉ែល ដោយសារការរីករាលដាលនៃជំងឺឆ្លង COVID-19 ។ លទ្ធផលបោះឆ្នោតអាចត្រូវបានពន្យារពេល

    October 10, 2020
  • កូវីដ-១៩

    ទ្វីបអឺរ៉ុបបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងមួយថ្ងៃរហូតដល់ទៅ ១០០,០០០នាក់ ជាលើកដំបូងបំផុត នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា បន្ទាប់ពីប្រទេសមួយចំនួនដូចជា៖ រុស្ស៊ី និងចក្រភពអង់គ្លេស មិនបានធូរស្បើយការឆ្លងរាលដាលនោះទេក្នុងរយៈពេល ៥ថ្ងៃ កន្លងមកនេះ។ ករណីនៅទូទាំងទ្វីបអឺរ៉ុបបានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែការឆ្លងថ្មីនៅក្នុងប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតមុននេះ ដូចជាឥណ្ឌា និងប្រេស៊ីល ក៏បានបង្ហាញសញ្ញានៃការថយចុះដែរ។ ចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបបានផ្លាស់ប្តូរទៅចក្រភពអង់គ្លេស រុស្ស៊ី អេស្បាញ និងបារាំង ដែលបានរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសមួយក្នុងចំណោមទាំងនេះ មានករណីជាង ១០,០០០ ករណី ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ។ ប្រទេសរុស្សុីបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីកំណត់ត្រាចុងក្រោយនៅក្នុងខែឧសភា

    October 10, 2020
  • អន្តរជាតិ

    ជប៉ុន៖ សារព័ត៌មាន World of Buzz បានចុះផ្សាយថា អ្នកបញ្ចូលសំឡេងដំបូងគេឲ្យតួអង្គតុក្កតា “ដូរ៉េមុន” បានទទួលមរណៈភាព​ហើយ ដែលដំណឹងនេះគឺជារឿងគួរឲ្យសោកស្ដាយមួយសម្រាប់ប្រិយមិត្តអ្នកគាំទ្រខ្សែភាពយន្តគំនូរជីវចលរបស់ជប៉ុនមួយនេះ។ អ្នកបញ្ចូលសំឡេងរូបនេះត្រូវបានប្រភពខាងលើបញ្ជាក់ថា មានឈ្មោះ Tomita Kosei បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល កាលពីថ្ងៃទី ២៧ ខែ កញ្ញាកន្លងទៅនេះដោយគាត់មានអាយុត្រឹម ៨៤ ឆ្នាំប៉ុណ្ណោះ។ លោក Tomita Kosei បានផ្តើមបញ្ជូលសំឡេងឲ្យតួអង្គ “ដូរ៉េមុន” ដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៧៤ និងក្រោយមកគាត់បានផ្ទេរភារកិច្ចនេះទៅកាន់លោក  Masako Nozawa ខណៈរូបលោករវល់ទៅបញ្ចូលសំឡេងក្នុងខ្សែភាពយន្តតុក្កតាល្បីៗជាច្រើនទៀតដូចជារឿង Detective Conan,​ Astro Boy

    October 10, 2020
  • អន្តរជាតិ

    សាំងហ្គាពួរគ្រោងនឹងផ្តល់ការទូទាត់ប្រាក់ជំនួយមួយ ដើម្បីលើកទឹកចិត្តដល់គូស្វាមីភរិយាឱ្យមានកូន ដោយសារបានមើលឃើញថា ផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃការផ្ទុះឡើងនៃជំងឺ COVID-19 កំពុងធ្វើឱ្យអត្រាកំណើតរបស់រដ្ឋដែលខ្សត់កូនស្រាប់មួយនេះ កាន់តែអាក្រក់ទៅៗ។ សាំងហ្គាពួរបានប្រឈមអស់រយៈពេលជាច្រើនទសវត្សមកហើយ នៅក្នុងការលើកទឹកចិត្តប្រជាជនឱ្យមានកូន ដោយមានទាំងការផ្ដល់ប្រាក់បន្ថែម ឧបត្ថម្ភធនមុនចូលសាលា និងសូម្បីតែវៀបចំការរាំលេងរវាងឪពុកម្ដាយជាការលើកទឹកចិត្តទៀតផង។ ឧបនាយករដ្ឋមន្រ្តីគឺលោក Heng Swee Keat បាននិយាយថា ក្រុមមន្រ្តីបានដឹងថា ឪពុកម្តាយដែលចង់មានកូនមួយចំនួនកំពុងតែផ្អាកការចង់បាននេះ ដោយសារតែជំងឺ COVID-19 បានរំខានដល់សេដ្ឋកិច្ចរបស់ពួកគេ ដូច្នេះហើយរដ្ឋមានគម្រោងជួយដល់ពួកគេនៅពេលដែលពួកគេមានកូន។ តម្លៃនៃការទូទាត់មិនត្រូវបានប្រកាសទេ ប៉ុន្តែវានឹងច្រើនជាងរង្វាន់អត្ថប្រយោជន៍នាពេលបច្ចុប្បន្ន ដែលមានតម្លៃរហូតដល់ទៅ ១០,០០០ ដុល្លារសាំងហ្គាពួរ (៧,៣០០ដុល្លារអាមេរិក)៕ អត្ថបទ៖ លីដា ប្រភព៖ The Guardian

    October 10, 2020
  • អន្តរជាតិ

    យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ Worldometers សម្រាប់ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើនដល់ជាង ៣៧លាននាក់ ខណៈចំនួនស្លាប់បានកើនដល់ ១លាន ៧ម៉ឺននាក់។ គិតមកទល់ពេលនេះ វាមានរយៈពេលជាង ១០ខែ មកហើយ ចាប់តាំងពីជំងឺនេះបានលេចមុខដំបូងនៅប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែការឆ្លងនៅមិនទាន់មានការថយចុះនៅឡើយ ហើយប្រទេសខ្លះពិសេសនៅខាងអឺរ៉ុបក៏បានចាប់ផ្ដើមកើនឡើងករណីថ្មីៗយ៉ាងគួរឱ្យបារម្ភ។ យ៉ាងណាសហរដ្ឋអាមេរិកនៅតែឈរលើគេក្នុងតារាង ដោយមានការស្លាប់សរុប ២១ម៉ឺននាក់ និងចំនួនឆ្លងសរុប ៧.៨ លាននាក់។ ឥណ្ឌាកំពុងប្រឈមនឹងការរីករាលដាលយ៉ាងខ្លាំង ដោយពេលនេះវាមានករណីសរុប ៦.៩ លាននាក់ ជាមួយនឹងការស្លាប់សរុប ១០ម៉ឺននាក់។

    October 10, 2020
  • អន្តរជាតិ

    អ្នករៀបចំកិច្ចពិភាក្សាដេញដោលប្រធានាធិបតីអាមេរិកនិយាយថា ជំនួបលើកទី២ រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងគូប្រជែងរបស់លោកដែលមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បាយដិន ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ត្រូវបានលុបចោល។ គណៈកម្មការជជែកដេញដោលប្រធានាធិបតីនិយាយថា នឹងមិនមានការប្រជុំនៅថ្ងៃទី១៥ ខែតុលានោះទេ ពីព្រោះយុទ្ធនាការរបស់បេក្ខភាពទាំង ២ បានប្រកាសផែនការដាច់ដោយឡែកសម្រាប់ថ្ងៃនោះ។ អ្នករៀបចំកម្មវិធីបាននិយាយថា ខ្លួនចង់រៀបចំការជជែកដេញដោលគ្នាតាមទម្រង់និម្មិត ប៉ុន្តែលោក ដូណាល់ ត្រាំ បានបដិសេធ។ គណៈកម្មការនិយាយថា ខ្លួននឹងបន្តកិច្ចជជែកដេញដោលលើកទី៣ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ពីព្រោះបេក្ខភាពទាំង ២ បានយល់ព្រមចូលរួម ហើយទំនងជានឹងមានការជួបប្រជុំចុងក្រោយផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    October 10, 2020
  • អន្តរជាតិ

    រង្វាន់ណូបែលសន្តិភាពលើកទី១០១ ឆ្នាំ២០២០ ត្រូវបានប្រគល់ទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន។ គណៈកម្មាធិការរង្វាន់ណូបែលប្រទេសណ័រវេសបាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានដើរតួជាកម្លាំងជំរុញក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាមនិងជម្លោះ។ រង្វាន់មានតម្លៃ ១០ លានក្រេណាស៊ុយអ៊ែត ឬ ១.១ លានដុល្លារ ខណៈការប្រកាសឈ្មោះអ្នកឈ្នះនេះ ត្រូវបានធ្វើឡើងនៅឯវិទ្យាស្ថានណូបែលណ័រវេស ក្នុងទីក្រុងអូស្លូ។ អ្នកនាំពាក្យរបស់កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា វាជាមោទកភាពមួយសម្រាប់កម្មវិធីស្បៀងអាហារពិភពលោក ខណៈដែលកម្មវិធីនេះបានជួយប្រជាជនប្រហែល ៩៧លាននាក់ ក្នុងមួយឆ្នាំៗនៅក្នុងប្រទេសចំនួន ៨៨ ជុំវិញពិភពលោក។ រំលឹកដែរថារង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំមុន បានទៅនាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed ដែលបានបំពេញកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសអេរីទ្រា ដែលធ្លាប់ជាប់គាំងរយៈពេល ២០ឆ្នាំ ក្រោយសង្គ្រាមព្រំដែនឆ្នាំ១៩៩៨-២០០០។

    October 9, 2020