- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានហាមឃាត់ការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ និងការផ្សព្វផ្សាយព័ត៌មាន ឬសារតាមអ៉ីនធឺណេត ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ បន្ទាប់ពីក្រឹត្យបន្ទាន់មួយត្រូវបានប្រកាសទាំងព្រឹក ដើម្បីបញ្ចប់ការតវ៉ារបស់ក្រុមបាតុករ។ ការតវ៉ានៅប្រទេសថៃបានកើតឡើងអស់រយៈពេល ៣ខែ រួចមកហើយ ខណៈកាលពីល្ងាចថ្ងៃពុធកន្លងទៅនេះ ក្រុមអ្នកតវ៉ាបានបោះជំរំនៅខាងក្រៅវិមានរដ្ឋាភិបាល ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចានអូចា ចុះចេញពីតំណែង។ ទូរទស្សន៍របស់រដ្ឋបានប្រកាសថា៖«វាចាំបាច់ណាស់ក្នុងការណែនាំវិធានការណ៍បន្ទាន់មួយ ដើម្បីបញ្ចប់ស្ថានភាពនេះប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ដើម្បីថែរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់»។ ការប្រកាសនេះត្រូវបានអមដោយឯកសារដែលដាក់ចេញនូវវិធានការណ៍ ដែលចូលជាធរមានចាប់ពីម៉ោង ៤ព្រឹក ដើម្បីហាមឃាត់ការជួបជុំធំៗ និងអនុញ្ញាតឱ្យអាជ្ញាធរហាមឃាត់ប្រជាជនមិនឱ្យចូលក្នុងតំបន់ណាមួយដែលពួកគេបានកំណត់។ វាក៏ហាមឃាត់ការផ្សព្វផ្សាយព័ត៌មាន
October 16, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា អ្នកដំណើរម្នាក់ ដែលបានរួមដំណើរនៅលើយន្តហោះយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Joe Biden បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ អ្នកចាត់ការទូទៅក្នុងយុទ្ធនាការអ្នកស្រី Jen O’Malley Dillon បាននិយាយថា អ្នករួមដំណើរម្នាក់នោះបានធ្វើដំណើរពី Ohio ទៅ Florida ក្នុងសប្ដាហ៍នេះ ប៉ុន្តែរូបគេបានអង្គុយនៅឆ្ងាយពីលោក Joe Biden ច្រើនជាង ៥០ហ្វីត ឬជាង ១៥ម៉ែត្រ។ អ្នកទាំង ២ បានប្រើច្រកចេញចូលខុសគ្នា ហើយក៏បានពាក់ម៉ាស់ទាំង ២នាក់ ផងដែរ។ អ្នកស្រីបានបន្ថែមដែរថា បេក្ខភាពមកពីបក្សប្រជាធិបតេយ្យលោក Joe Biden គឺមិនចាំបាច់នៅដាច់ដោយឡែកនោះទេ។ ចំណែកលទ្ធផលតេស្ដរកជំងឺ COVID-19
October 16, 2020 - អន្តរជាតិ
តាមការសាកល្បងព្យាបាលដោយអង្គការសុខភាពពិភពលោក (WHO) បានរកឃើញថា Remdesivir របស់ក្រុមហ៊ុនឱសថ Gilead Sciences គឺមានប្រសិទ្ធិភាពតិចតួច ឬគ្មានប្រសិទ្ធភាពទាល់តែសោះ ចំពោះការកាត់បន្ថយអត្រាមរណៈ ឬរយៈពេលសម្រាកព្យាបាលរបស់អ្នកជំងឺ COVID-19 ។ គួររំលឹកផងដែរថាថ្នាំប្រឆាំងវីរុសនេះ ជាថ្នាំមួយក្នុងចំណោមថ្នាំដំបូងគេ ដែលត្រូវបានប្រើសម្រាប់ការព្យាបាលជំងឺ COVID-19 ហើយក៏ជាថ្នាំមួយក្នុងចំណោមថ្នាំដែលត្រូវបានព្យាបាលជំងឺរបស់លោក ដូណាល់ ត្រាំ ផងដែរ។ លទ្ធផលគឺចេញពីការសាកល្បង «សាមគ្គីភាព» របស់អង្គការសុខភាពពិភពលោក ដែលបានវាយតម្លៃផលប៉ះពាល់នៃថ្នាំដែលមានសក្តានុពលចំនួន ៤ រួមមាន៖ Remdesivir, Hydroxychloroquine, ថ្នាំប្រឆាំងនឹងមេរោគអេដស៍រួមបញ្ជូលគ្នា lopinavir/ritonavir និងថ្នាំ Interferon នៅក្នុងចំណោមអ្នកជំងឺ
October 16, 2020 - អន្តរជាតិ
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃរាប់ពាន់នាក់ បានចាប់ផ្តើមដង្ហែរក្បួនរបស់ពួកគេឆ្ពោះទៅកាន់វិមានរដ្ឋាភិបាលនៅថ្ងៃពុធនេះ ដើម្បីដាក់ការទាមទាររបស់ពួកគេឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងទាមទារឱ្យមានរដ្ឋធម្មនុញ្ញថ្មី។ នៅពេលដែលក្រុមប្រឆាំងរដ្ឋាភិបាលរើចេញពីវិមានប្រជាធិបតេយ្យ ដែលនៅទីនោះពួកគេក៏បានប្រឈមជាមួយអ្នកគាំទ្ររាជានិយមអាវលឿងផងនោះ ពួកគេបានស្រែកឡើងថា «ចុះចេញរបបផ្តាច់ការ ប្រជាធិបតេយ្យនឹងនៅគង់វង្ស»។ ក្រុមអ្នកតវ៉ាបានដើរចេញពីវិមានប្រជាធិបតេយ្យដែលនៅលើវិថី Ratchdamneon Avenue ឆ្ពោះទៅវិមានរដ្ឋាភិបាល តាមបណ្តោយផ្លូវ Nakhon Sawan ខណៈដែលក្រុមសន្តិសុខបានរារាំងពួកគេពីការដើរក្បួននៅលើវិថី Ratchadamneon Nok Avenue ។ យ៉ាងណាក៏ដោយមេធាវីការពារសិទ្ធិមនុស្សលោក Anon Nampha និងមេដឹកនាំបាតុកម្មដទៃទៀតបានសន្យាហើយថា នឹងមិនមានអំពើហឹង្សាក្នុងអំឡុងពេលបាតុកម្មនេះទេ។ ចំណែកក្រុមអាវពណ៌លឿងដែលគាទ្ររាជានិយម ក៏បានប្រមូលផ្តុំគ្នានៅតាមដងវិថី Ratchadamnoen Avenue ដើម្បីរង់ចាំការហែក្បួនរបស់ព្រះករុណាព្រះមហាក្សត្រ
October 14, 2020 - អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នាពេលថ្មីៗនេះបានធ្វើការកត់សម្គាល់មិនធ្លាប់មានមួយ ដោយលោកបានលើកឡើងថា លោកគិតមិនដល់ថាស្ថានភាពរស់នៅក្នុងប្រទេសមានភាពលំបាកខ្លាំងយ៉ាងនេះនោះទេ។ លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យក្នុងតំបន់មួយ ដែលរងគ្រោះដោយខ្យល់ព្យុះម៉ៃសាក់កាលពីខែមុន។ កាសែតរបស់គណបក្សពលករដែលកំពុងកាន់អំណាច Rodong Sinmun នៅថ្ងៃពុធនេះបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានទៅទស្សនាកន្លែងរុករករ៉ែមួយ ក្នុងខេត្ត Hamgyong ភាគខាងជើងប្រទេសកូរ៉េខាងជើង ដែលតំបន់នោះត្រូវរងការខូតខាតយ៉ាងខ្លាំងដោយសារព្យុះ ហើយពេលនេះកំពុងជួសជុលទីតាំងឡើងវិញ។ នៅឯការដ្ឋានសាងសង់ឡើងវិញលោក គីម ជុងអ៊ុន បានថ្លែងអំណរគុណដល់កងទ័ពយោធាដែលបានជួយ នៅក្នុងការស្ដារតំបន់រងគ្រោះដោយគ្រោះមហន្តរាយឡើងវិញ។ លោកបានមានប្រសាសន៍ថា ដោយសារតែមានពលរដ្ឋទើបប្រទេសរបស់លោកអាចប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតគណបក្ស កាលពីថ្ងៃសៅរ៍កន្លងទៅ។ គួរឱ្យដឹងផងដែរថា
October 14, 2020 - អន្តរជាតិ
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) នឹងត្រូវរៃអង្គាសថវិកាចំនួន ៦.៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែទៀត ដើម្បីបញ្ចៀសនូវភាពអត់ឃ្លានចំពេលមានវិបត្តិជំងឺ COVID-19 ។ កម្មវិធីស្បៀងអាហារពិភពលោក ដែលទើបតែត្រូវបានផ្តល់រង្វាន់ណូបែលសន្តិភាពកាលពីសប្តាហ៍មុន សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងភាពអត់ឃ្លានបាននិយាយថា រហូតមកដល់ពេលនេះវាបានរៃអង្គាសប្រាក់បានចំនួន ១.៦ ពាន់លានដុល្លាររួចហើយ។ លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក បានថ្លែងនៅក្នុងសន្និសីទមួយកាលពីថ្ងៃអង្គារ ដែលរៀបចំដោយអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិថា៖«យើងត្រូវការប្រមូលថវិកាជាច្រើនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រាកដថាយើងអាចបញ្ចៀសបាននូវភាពអត់ឃ្លាន»។ លោក Beasley បានកត់សម្គាល់ថា មនុស្ស ៧លាននាក់ បានស្លាប់ដោយសារភាពអត់ឃ្លាននៅឆ្នាំនេះ ខណៈដែលជំងឺ COVID-19 បានឆក់យកជីវិតមនុស្សជាង ១លាននាក់ រួចមកហើយ។
October 14, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា កំពូលកីឡាករបាល់ទាល់ Cristiano Ronaldo បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កីឡាករ Ronaldo គឺ «មានសុខភាពល្អ គ្មានរោគសញ្ញា និងកំពុងនៅដាច់ដោយឡែក»។ រំលឹកដែរថាខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់វ័យ ៣៥ឆ្នាំរូបនេះ បានលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ ទទល់ជាមួយបារាំង ក្នុងពានរង្វាន់ UEFA Nations League កាលពីថ្ងៃអាទិត្យ និងបានជួបអេស្ប៉ាញ ក្នុងការប្រកួតមិត្តភាពកាលពីសប្តាហ៍មុន។ ដូច្នេះកីឡាករ Ronaldo នឹងត្រូវខកខានការប្រកួត UEFA Nations League ទទល់ជាមួយស៊ុយអែតនៅថ្ងៃពុធ
October 14, 2020 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple ទើបតែបានប្រកាសពីវត្តមានរបស់ iPhone 12 ជាមួយនឹងបច្ចេកវិទ្យា 5G ល្បឿនលឿនជាងមុន ដែលក្រុមហ៊ុនមានមូលដ្ឋាននៅ Cupertino រដ្ឋ California មួយនេះសង្ឃឹមថា នឹងជំរុញកំណើននៃការធ្វើឱ្យប្រសើរឡើង និងរក្សាការលក់របស់ខ្លួនឱ្យរីកចម្រើននៅចុងឆ្នាំនេះ។ ត្រកូល iPhone 12 នៅឆ្នាំនេះគឺមាន 4 ប្រភេទដូចជា៖ iPhone 12, iPhone 12 Mini, iPhone 12 Pro និង iPhone 12 Pro Max
October 14, 2020 - កូវីដ-១៩
អាជ្ញាធរចិននៅថ្ងៃពុធនេះបាននិយាយថា ចិនដីគោកបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២០ កាលពីថ្ងៃអង្គារ ទី១៣ ខែតុលា ហើយក្នុងនោះមានករណីចំនួន ១៤ ជាការនាំចូលមកពីបរទេស ខណៈ ៦ករណី គឺជាករណីក្នុងស្រុកមកពីខេត្តសានទុង។ រដ្ឋាភិបាលទីក្រុងឈីងតាវនៃខេត្តសានទុង ក៏កំពុងធ្វើតេស្ដជំងឺ COVID-19 លើពលរដ្ឋខ្លួនទូទាំងក្រុង បន្ទាប់ពីមានការឆ្លងមេរោគជាបន្តបន្ទាប់នៅក្នុងទីក្រុង ភ្ជាប់ទៅនឹងមន្ទីរពេទ្យមួយ ដែលត្រូវបានកំណត់ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នាំចូលពីបរទេស។ គណៈកម្មការក៏បាននិយាយផងដែរថា ករណីអ្នកជំងឺ COVID-19 ដែលមិនចេញរោគសញ្ញាចំនួន ១៨ ករណី ត្រូវបានរាយការណ៍នៅថ្ងៃទី១៣ ខែតុលា បើប្រៀបធៀបទៅនឹង ១៧នាក់ ថ្ងៃមុន។
October 14, 2020 - អន្តរជាតិនាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក Suga Yoshihide នឹងធ្វើទស្សនកិច្ចនៅវៀតណាម និងឥណ្ឌូនេស៊ី នៅសប្តាហ៍ក្រោយនេះ
នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេសចាប់តាំងពីចូលកាន់តំណែង។ មន្ត្រីរដ្ឋាភិបាលកំពុងរៀបចំឱ្យលោក Suga Yoshihide ជួបជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ។ លោក Suga Yoshihide បានបង្ហាញពីផែនការនេះ នៅឯការប្រជុំប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យសេរីនៅថ្ងៃអង្គារ។ លោកបានពិពណ៌នាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា ជាគន្លឹះឆ្ពោះទៅរក «ឥណ្ឌូប៉ាស៊ីហ្វិក» ដោយសេរី និងបើកចំហ។ លោកបានមានប្រសាសន៍ថា លោកមានគោលបំណងបង្ហាញទាំងក្នុងនិងក្រៅប្រទេសថា ប្រទេសជប៉ុននឹងចូលរួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់៕ អត្ថបទ៖
October 14, 2020









