- autoadmin
- អន្តរជាតិ
ក្រសួងយុត្តិធម៌អាមេរិកនិយាយថា មន្រ្តីស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីចំនួន ៦នាក់ ត្រូវបានចោទប្រកាន់ពីបទរៀបចំការវាយប្រហារតាមអ៉ីនធឺណេត ដែលផ្តោតលើអង្គភាពរដ្ឋាភិបាល និងអង្គការដទៃទៀតចន្លោះឆ្នាំ២០១៥ និង ២០១៩ ។ លោក John Demers ជំនួយការអគ្គព្រះរាជអាជ្ញាសន្តិសុខជាតិបាននិយាយកាលពីថ្ងៃច័ន្ទថា៖«យើងប្រកាសចោទប្រកាន់បទឧក្រិដ្ឋប្រឆាំងនឹងការឃុបឃិតរបស់មន្រ្តីចារកម្មយោធារុស្ស៊ី ដែលត្រូវបានចោទប្រកាន់ពីបទ បានធ្វើសកម្មភាពវាយប្រហារតាមកុំព្យូទ័រដែលបង្ករការរំខាន និងការបំផ្លាញបំផុត»។ អ្នកទាំង ៦នាក់ ត្រូវប្រឈមនឹងការចោទប្រកាន់ជាបន្តបន្ទាប់រួមមាន៖ ការសមគំនិតក្នុងការលួចបន្លំនិងការរំលោភបំពានតាមបណ្ដាញ ការលួចបន្លំនិងការលួចអត្តសញ្ញាណ ដែលក្រុមមន្រ្តីបាននិយាយថា ការវាយប្រហារបានបណ្តាលឱ្យខាតបង់ច្រើនជាង ១០ពាន់លានដុល្លារ។ បើយោងតាមការចោទប្រកាន់ ជនជាប់ចោទបានលួចចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅប្រទេសកូរ៉េខាងត្បូង និងលុបទិន្នន័យចេញពីកុំព្យូទ័ររាប់ពាន់ដែលទាក់ទងនឹងព្រឹត្តិការណ៍នេះ។ ពួកអ្នកវាយប្រហារក៏បានបង្អាក់ការផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែននៅពាក់កណ្តាលរដូវរងារ និងធ្វើឱ្យខូចខាតដល់ប្រតិបត្តិការនៃប្រព័ន្ធថែទាំសុខភាពនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ក្រុមមន្រ្តីក៏បានចោទប្រកាន់ជនជាតិរុស្ស៊ីទាំងនោះថា បានរំខានដល់ការបោះឆ្នោតឆ្នាំ២០១៧
October 20, 2020 - កូវីដ-១៩
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers នៅរសៀលថ្ងៃច័ន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះ បានកើនដល់ ៤០លាននាក់ ខណៈចំនួនស្លាប់បានកើនដល់ជាង ១លាន ១១ម៉ឺននាក់ និងជាសះស្បើយបានចំនួន ៣០លាននាក់។ ឥឡូវនេះទាំងសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប បានមើលឃើញពីការកើនឡើងនាពេលថ្មីៗនេះ ហើយនៅអឺរ៉ុបផ្ទាល់ ក៏កំពុងចាប់ផ្ដើបដាក់ការរឹតត្បឹតឡើងវិញផងដែរ។ សហរដ្ឋអាមេរិកនៅតែបន្ដមានករណីច្រើនជាងគេបំផុតនៅលើពិភលោក ជាមួយនឹងករណីសរុប ៨.៣លាននាក់ និងស្លាប់ជាង ២២ម៉ឺននាក់។ ឥណ្ឌាបន្ដឈរនៅលេខ ២ ជាមួយនឹងករណីសរុប ៧.៥លាននាក់ និងការស្លាប់ជាង ១១ម៉ឺននាក់។ ចំណែកប្រេស៊ីលក៏នៅតែឈរលេខ ៣
October 19, 2020 - អន្តរជាតិ
សាកលវិទ្យាល័យ Oxford បានជ្រើសរើសប្រទេសថៃជាមូលដ្ឋានផលិតកម្ម ដើម្បីផ្តល់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ទៅកាន់ទីផ្សារអាស៊ាន។ កាលពីថ្ងៃអាទិត្យ ទី១០ ខែតុលា អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisuree Taisaranakul បាននិយាយថា រដ្ឋាភិបាលបានរៀបចំថវិកាចំនួន ១ ទ្រីលានបាត (៣២ពាន់លានដុល្លារ) ដែលត្រូវបានបម្រុងទុកសម្រាប់សុខភាពសាធារណៈ។ ក្នុងនោះថវិកាប្រមាណ ៤០ ពាន់លានបាត ត្រូវបានត្រៀមទុកក្នុងថវិកាសារពើពន្ធឆ្នាំ២០២១ ដើម្បីទប់ទល់នឹងរោគរាតត្បាត រួមទាំងលទ្ធកម្ម និងការផលិតវ៉ាក់សាំង។ ថ្មីៗនេះឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានចុះហត្ថលេខាលើលិខិតមួយ ដែលមានបំណងផលិត និងបែងចែកវ៉ាក់សាំងស្រាវជ្រាវប្រឆាំងនឹងជំងឺ COVID-19 ជាមួយសាកលវិទ្យាល័យ
October 19, 2020 - អន្តរជាតិ
ប្រទេសអ៉ីតាលីបានប្រកាសថា ខ្លួនកំពុងដាក់ចេញនូវការរឹតត្បិតថ្មីៗ ចំពេលដែលករណីឆ្លងជំងឺ COVID-19 បានកើនឡើងនាពេលថ្មីៗចុងក្រោយនេះ។ ប៉ុន្តែយ៉ាងណាអ៉ីតាលីបានសម្រេចចិត្តមិនដាក់ឡើងវិញនូវការបិទទ្វារប្រទេសទាំងស្រុង ដូចដែលខ្លួនធ្លាប់បានដាក់កាលពីមានការផ្ទុះឡើងនៃជំងឺ COVID-19 ដំបូងនោះទេ។ នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ ហើយវិធានការណ៍ថ្មីរួមមាន ការរឹតត្បិតលើម៉ោងធ្វើការនៅភោជនីយដ្ឋាន និងបារ។ លោក Giuseppe Conte បាននិយាយថា គ្រឹះស្ថានទាំងនោះត្រូវតែបិទនៅពាក់កណ្តាលអធ្រាត្រ។ គាត់ក៏បាននិយាយផងដែរថា អភិបាលក្រុងត្រូវបានផ្តល់សិទ្ធិអំណាចឱ្យបិទទីតាំងសាធារណៈ និងកន្លែងប្រមូលផ្តុំផ្សេងទៀត បន្ទាប់ពីម៉ោង ៩យប់ ប្រសិនបើចាំបាច់។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ប្រទេសអ៉ីតាលីមិនអាចមានលទ្ធភាពបិទទ្វារប្រទេសទាំងស្រុងនោះទេ ព្រោះវានឹងបង្កអន្តរាយដល់សេដ្ឋកិច្ចទាំងមូល។ អ៉ីតាលីក៏បានបញ្ជាក់អំពីករណីថ្មីជិត ១២,០០០ ករណី កាលពីថ្ងៃអាទិត្យ
October 19, 2020 - អន្តរជាតិ
ទូរស័ព្ទ iPhone 12 ត្រូវបានប្រកាសចេញលក់ជាផ្លូវការហើយកាលពីថ្ងៃទី ១៣ តុលាកន្លងទៅនេះនៅលើទឹកដីអាមេរិក ខណៈរហូតមកទល់នឹងពេលនេះទូរស័ព្ទស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Apple ប្រភេទនេះនៅមិនទាន់មានវត្តមាននៅតាមបណ្តាលប្រទេសមួយចំនួននៅឡើយទេ។ វត្តមានរបស់ iPhone 12 បានធ្វើឲ្យសារព័ត៌មាននៅជុំវិញពិភពលោកយកមកចុះផ្សាយដោយផ្តោតទៅលើប្រធានបទផ្សេងៗគ្នា ហើយសម្រាប់គេហទំព័រ Picodi វិញ បានច្បិចយកខ្លឹមសារប្លែកគេមួយមកចុះផ្សាយ ដោយគេហទំព័រនេះបានវិភាគទៅលើចំនួនថ្ងៃដែលពលរដ្ឋនៅតាមប្រទេសមួយចំនួនត្រូវធ្វើការងារដើម្បីអាចមានលុយទិញទូរស័ព្ទ iPhone 12 មួយគ្រឿងបាន។ រូបមន្តដែលនៃការវិភាគរបស់គេហទំព័រមួយនេះគឺគេបានយកតម្លៃជាក់ស្តែងរបស់ទូរស័ព្ទ iPhone 12 Pro ទំហំ128 GB មួយគ្រឿងមានតម្លៃនៅសហរដ្ឋអាមេរិកចាប់ពី $999 ទៅចែកជាមួយប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋនៅតាមបណ្តាប្រទេសមួយចំនួនគិតត្រឹមឆ្នាំ ២០២០ នេះ។ លទ្ធផលនៃការវិភាគបានបង្ហាញថា ពលរដ្ឋឥណ្ឌាត្រូវធ្វើការរហូតដល់
October 19, 2020 - កូវីដ-១៩
ប្រទេសថៃកាលពីថ្ងៃអាទិត្យបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៧ករណី រួមទាំងការឆ្លងតាមមូលដ្ឋានចំនួន ៣ ក្នុងចំណោមជនជាតិភូមា នៅក្រុងមែសុត។ ក្នុងនោះមជ្ឈមណ្ឌលសម្រាប់ស្ថានភាពជំងឺ COVID-19 បាននិយាយថាករណី ៣ ក្នុងចំណោម ៤ នៅក្រុងមែសុត ដែលជាទីប្រជុំជនព្រំដែនដ៏មមាញឹកក្នុងខេត្តតាក គឺជាសមាជិកគ្រួសារនៃគូស្វាមីភរិយាភូមា ដែលបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃអង្គារ។ អ្នកទាំង ៣ មានទាំងកូនស្រី ក្មួយស្រី និងក្មួយប្រុសរបស់ប្តីប្រពន្ធ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យមែសុត។ ពួកគេបានធ្វើតេស្តវិជ្ជមាននៅថ្ងៃសុក្រ ហើយការធ្វើតេស្តបញ្ជាក់ត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍ មុនពេលរបាយការណ៍ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌល។ ករណីថ្មីបាននាំឱ្យចំនួនឆ្លងសរុបនៅថៃកើនដល់ ៣,៦៨៦ ករណី ហើយមិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មាន
October 19, 2020 - អន្តរជាតិ
អាមេរិក៖ ក្រុមតន្ត្រីរ៉ុកដ៏ល្បីរបស់អាមេរិកគឺក្រុម The Flaming Lips បានរៀបចំការប្រគុំតន្ត្រីរបស់ខ្លួនដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងសម័យកាលកូវីដ ១៩ ដោយអ្នកចូលរួមនិងក្រុមតន្ត្រីករទាំងអស់ត្រូវតម្រូវឲ្យស្ថិតនៅក្នុងប្លាស្ទិកដែលមានរាងមូលធំមួយដាច់ៗពីគ្នាដើម្បីររក្សាគំលាតសង្គមក្នុងអំឡុងពេលនៃការប្រគុំតន្ត្រីនោះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការប្រគុំតន្ត្រីត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង Oklahoma រដ្ឋ Oklahoma សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា តាមធម្មតាកន្លែងដែលគេបានរៀបចំការប្រគុំតន្រ្តីនោះអាចផ្ទុកមនុស្សសរុបរហូតដល់ ៣ ៥០០ នាក់ឯណោះ តែយ៉ាងណាក្តីការប្រគុំតន្រ្តីដ៏ពិសេសមួយនេះបានអនុញ្ញាតឲ្យមានអ្នកចូលរួមត្រឹមតែ ១០០ នាក់ប៉ុណ្ណោះ។ អ្នកចូលទស្សនាការប្រគុំតតន្ត្រីទាំងអស់រួមទាំងតន្ត្រីករផង ត្រូវតែស្ថិតនៅក្នុងប្លាស្ទិកពិសេសមានរាងមូលមួយ ដើម្បីរក្សាគំំលាត់សង្គម ខណៈពួកគេនៅតែដកដង្ហើមនិងរីករាយជាមួយតន្ត្រីបានជាធម្មតាពេលពួកគេកំពុងស្ថិតនៅក្នុងប្លាសិ្ទកនោះ។ ឥរិយាបថនេះត្រូវបានគេមើលឃើញថា គឺជាគំនិតប្រកបដោយភាពច្នៃប្រឌិដ្ឋខ្ពស់មួយ ព្រោះវាជាការជួបជុំក្នុងចំណោមមនុស្សដ៏ច្រើន តែអាចធានាបាននូវសុវត្ថិភាពខ្ពស់ពីការចម្លងជំងឺកូវីដ ១៩។
October 19, 2020 - អន្តរជាតិ
ថៃ៖ ទំនប់ទឹកមួយមានសមត្ថភាពផ្ទុកទឹកជាង ១ លានម៉ែត្រគូបបានបាក់នៅក្នុងស្រុក Pak Thong Chai ខេត្ត Nakhon Ratchasima ភាគខាងជើងនៃប្រទេសថៃ និងបានធ្វើឲ្យភូមិចំនួន ២ នៅខ្សែទឹកខាងក្រោមរងការជន់លិច និងបង្កជាការប្រកាសអាសន្នទឹកជំនន់សម្រាប់តំបន់នានាដែលស្ថិតនៅលើផ្លូវទឹក។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ទឹកបានធ្លាយចេញពីទំនប់ទឹកដែលមានឈ្មោះថា The Hin Ta Ngo កាលពីម៉ោង ៥ ល្ងាចថ្ងៃអាទិត្យម្សិលមិញ ខណៈទំនប់ទឹកមួយនេះមានសមត្ថភាពស្តុកទឹកសរុបចំនួន ១,២ លានម៉ែត្រគូប។ បើតាមលោក Somkiat Prachamwongsa អគ្គលេខាធិការការិយាល័យធនធានទឹកជាតិថៃបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យទំនប់ទឹកមួយនេះត្រូវបែកធ្លាយក៏ព្រោះតែទំនប់នេះបានស្តុកទឹកលើសបរិមាណកំណត់បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោគជាំជាប់ៗគ្នាជាច្រើនថ្ងៃមក។ លោកបានបន្តថា
October 19, 2020 - អន្តរជាតិ
ថៃ៖ វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងប្រទេសថៃធ្លាក់ចុះយ៉ាងខ្លាំង ដែលកន្លងមកវិស័យមួយនេះបានជួយបង្កើនប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ប្រទេសថៃ។ ដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍ឲ្យងើបឡើងវិញ រដ្ឋាភិបាលថៃបានផ្តល់លក្ខខណ្ឌពិសេសជាច្រើនដើម្បីលើកទឹកចិត្តឲ្យភ្ញៀវទេសចរណ៍បរទេសមកកំសាន្តក្នុងប្រទេសខ្លួន ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CGTN បានឲ្យដឹងថៃគ្រោងនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍ចិនចូលមកកំសាន្តក្នុងប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ។ បើតាមលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា បានឲ្យដឹងថា លក្ខខណ្ឌពិសេសខាងលើនេះនឹងត្រូវផ្ដើមអនុវត្តចាប់ពីថ្ងៃទី ២០ ខែតុលានេះ និងអនុវត្តសម្រាប់តែភ្ញៀវទេសចរណ៍ចិនប៉ុណ្ណោះ។ យ៉ាងណាក្តី ថៃនឹងកំណត់ចំនួនភ្ញៀវទេសចរណ៍ដែលអាចចូលមកកំសាន្តដោយអនុញ្ញាតត្រឹមតែ ១ ២០០ នាក់ប៉ុណ្ណោះក្នុងមួយខែ ហើយភ្ញៀវទេសចរណ៍ទាំងអស់នោះនឹងតម្រូវឲ្យធ្វើតេស្តរកមេរោគកូវីដ ១៩ ជាមុនសិនមុននឹងមកដល់ប្រទេសថៃ ហើយក្នុងអំឡុងពេលដើរកំសាន្តនៅក្នុងទឹកដីថៃពួកគេត្រូវប្រើប្រាស់កម្មវិធីមួយនៅក្នុងទូរស័ព្ទដៃដើម្បីឲ្យអាជ្ញាធរថៃអាចតាមដានពួកគេបាន។ សូមរម្លឹកជូនថា កាលពីឆ្នាំ ២០១៩ កន្លងទៅ ថៃបានបើទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍ចិនចំនួន ១១
October 19, 2020 - អន្តរជាតិ
នៅក្នុងសុន្ទរកថាសាធារណៈមួយ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា លោកមានទំនុកចិត្តអំពីសុវត្ថិភាពនៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលបង្កើតដោយប្រទេសចិន។ លោកប្រធានាធិបតីបាននិយាយថា៖«អ្នកទាំងអស់គ្នាកំពុងសួរខ្ញុំថា តើវ៉ាក់សាំងមកពីចិនមានសុវត្ថិភាពដែរឬទេ? ខ្ញុំអាចនិយាយបានថា ប្រទេសចិនគឺជាប្រទេសដ៏ទំនើបមួយ ហើយគេមានអ្វីទាំងគ្រប់យ៉ាង ដែលសេចក្ដីសុច្ចរិតរបស់ពួកគេនឹងត្រូវបានការពារយ៉ាងពេញលេញ តាមរយៈសមិទ្ធិផលរបស់ពួកគេ»។ ថ្លែងទៅកាន់ Inquirer.net លោកប្រធានាធិបតីបានសារភាពថា លោកកំពុងរង់ចាំវ៉ាក់សាំងដែលបង្កើតដោយប្រទេសចិន ឬរុស្ស៊ី ដោយបន្ថែមថា៖«ខ្ញុំរីករាយក្នុងការបើកផ្លូវរបស់ខ្ញុំ ពីព្រោះខ្ញុំមានទំនុកចិត្តលើវ៉ាក់សាំងរបស់ពួកគេ»។ យ៉ាងណាថ្មីៗនេះអង្គការសុខភាពពិភពលោក (WHO) ក៏បានបង្ហាញថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 អាចនឹងមាននៅចុងឆ្នាំ២០២០ ដែលផ្ទុយពីជំនឿពីមុនដែលថា វ៉ាក់សាំងប្រហែលជាមិនអាចប្រើបានទេ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១។ រហូតមកដល់ពេលនេះវ៉ាក់សាំងពិសោធន៍ចំនួន ៩ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃការគ្រោងទុករបស់កម្មវិធី
October 17, 2020









