- autoadmin
- អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា លោកនឹងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលរបស់ប៉ូលីស នៅក្នុងការបង្ក្រាបគ្រឿងញៀនរបស់លោក ដោយអះអាងថាលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលពន្ធនាគារ ប្រសិនបើវាបម្រើដល់ប្រទេសរបស់លោក។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅយប់ថ្ងៃច័ន្ទ លោក ឌូទើតេ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលទណ្ឌកម្ម។ លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា៖«ប្រសិនបើមានការសម្លាប់នៅទីនោះ ខ្ញុំអាចនិយាយថាខ្ញុំគឺជាមនុស្សតែម្នាក់គត់ … អ្នកអាចឱ្យខ្ញុំទទួលខុសត្រូវចំពោះការស្លាប់ណាមួយ ដែលបានកើតឡើងនៅក្នុងសង្គ្រាមនៃគ្រឿងញៀន»។ លោកបានបន្ថែមថា៖«នាំខ្ញុំទៅតុលាការដើម្បីដាក់ពន្ធនាគារ។ ល្អ ខ្ញុំគ្មានបញ្ហាទេ។ ប្រសិនបើខ្ញុំបម្រើប្រទេសរបស់ខ្ញុំដោយជាប់គុក ខ្ញុំរីករាយ»។ ការលើកឡើងរបស់លោកបានធ្វើឡើងចំពេលមានការទទួលស្គាល់ថា លោកអាចប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌចំពោះសង្គ្រាមគ្រឿងញៀន ដែលលោកបានចាប់ផ្តើមបន្ទាប់ពីចូលកាន់តំណែងក្នុងឆ្នាំ២០១៦ ដោយសារយ៉ាងហោចណាស់មានបណ្តឹងចំនួន ២ សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការសម្លាប់រង្គាលជាច្រើន
October 22, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលរបស់ប្រេស៊ីលបានប្រកាសថា បុរសម្នាក់មកពីក្រុង Rio de Janeiro ដែលបានចូលរួមក្នុងការសាកល្បងវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ដោយប្រើឱសថរបស់ក្រុមហ៊ុន AstraZeneca បានស្លាប់ដោយសារផលវិបាកនៃជំងឺ COVID-19 ។ អ្នកស្ម័គ្រចិត្តរូបនោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ប៉ុន្តែត្រូវបានបង្ហើបថាជាគ្រូពេទ្យ ឬសិស្សពេទ្យ ដែលមានអាយុ ២៨ឆ្នាំ។ គេនៅមិនទាន់ដឹងថា តើបុរសនោះបានទទួលយកវ៉ាក់សាំងរបស់ AstraZeneca ឬជាផ្នែកមួយនៃក្រុមអ្នកប្រើថ្នាំ placebo នោះទេ។ ទីភ្នាក់ងារឃ្លាំមើលសុខភាពជាតិរបស់ប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យគ្លីនិកត្រូវបានរក្សាសម្ងាត់ ដើម្បីការពារអ្នកចូលរួម និងភាពសុចរិតនៃការសិក្សា។ ហើយការសិក្សាសាកល្បងវ៉ាក់សាំងនេះ ក៏ទំនងនឹងនៅតែបន្ដផងដែរ។ ជម្រាបដែរថាក្រុមហ៊ុនឱសថអង់គ្លេស-ស៊ុយអ៊ែត AstraZeneca កំពុងធ្វើការសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំងបង្ការ
October 22, 2020 - អន្តរជាតិ
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បាយរាយការណ៍ថា ប្រទេសថៃអាចនឹងទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ដំបូងបំផុតនិងលឿនបំផុតត្រឹមខែមិថុនា ឆ្នាំ២០២១ ប្រសិនបើវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន AstraZeneca ត្រូវបានគេអនុញ្ញាតសម្រាប់ប្រើប្រាស់ជាលក្ខណៈទ្រង់ទ្រាយធំ។ សូមបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca គឺជាក្រុមហ៊ុនរបស់ប្រទេសអង់គ្លេសដែលអភិវឌ្ឍន៍ឡើងដោយសាកលវិទ្យាល័យ Oxford ហើយក្រុមហ៊ុនមួយនេះនឹងត្រូវធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Siam Bioscience Group របស់ថៃ ក្នុងបេសកម្មផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។ តាមគម្រោង ក្រុមហ៊ុនទាំង ២ ខាងលើនេះត្រូវចុះហត្ថលេខាធ្វើការងាររួមគ្នានៅចុងខែនេះហើយ ខណៈដែលគេបានដឹងរួចទៅហើយថា AstraZeneca មានសមត្ថភាពខ្ពស់រួចទៅហើយក្នុងការផលិតវ៉ាក់សាំង។ ដូចនេះហើយប្រសិនបើគ្មានអ្វីជាឧបសគ្គទេ ហើយរដ្ឋាភិបាលថៃក៏យល់ព្រមប្រើប្រាស់វ៉ាក់សាំងដែលជាការផ្តួចផ្តើមរបស់ក្រុមហ៊ុន AstraZeneca
October 22, 2020 - អន្តរជាតិ
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅយប់ថ្ងៃពុធ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកកំពុងរៀបចំដកក្រឹត្យបន្ទាន់ នៅក្នុងទីក្រុងបាងកកក្នុងពេលឆាប់ៗនេះ ប្រសិនបើមិនមានឧប្បត្តិហេតុហិង្សាកើតឡើងទេ។ គួររំលឹកដែរថា រដ្ឋាភិបាលថៃបានប្រកាសដាក់អាសន្នសម្រាប់ទីក្រុងបាងកក ដែលហាមឃាត់ការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ កាលពីថ្ងៃទី១៥ ខែតុលា។ ការធ្វើបាតុកម្មធំៗត្រូវបានធ្វើឡើងទាំងនៅ និងជុំវិញរាជធានីរយៈពេល ៨ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី១៤ ខែតុលា។ កាលពីថ្ងៃពុធ ក្រុមយុវជនបានធ្វើបាតុកម្មនៅជិតការិយាល័យនាយករដ្ឋមន្រ្តី នៅសាកលវិទ្យាល័យ និងកន្លែងផ្សេងទៀត ដែលនាំឱ្យមានការប៉ះទង្គិចគ្នាជាមួយក្រុមដែលចង់ការពាររាជាធិបតេយ្យ។ ក្រុមអ្នកតវ៉ានិយាយថា រដ្ឋាភិបាលកំពុងឃុំខ្លួនមេដឹកនាំរបស់ពួកគេក្រោមក្រឹត្យនេះ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោក ប្រាយុទ្ធ បានអះអាងថា ក្រុមបាតុករដែលកាន់កំណាត់ដែក និងការប្រើប្រាស់កាណុងបាញ់ទឹកដោយប៉ូលីសនឹងមិននាំឱ្យមានសង្គមល្អប្រសើរទេ។ នាយករដ្ឋមន្រ្តីថៃបានបញ្ជាក់ថា ការប្រជុំសភាវិសាមញ្ញនឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទ
October 22, 2020 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនបានចូលរួមវិភាគទានចំនួន ២.៨ លានដុល្លារ សម្រាប់ជំនួយស្បៀងអាហារនៅប៉ាឡេស្ទីន តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ។ តំណាងប្រទេសជប៉ុនប្រចាំនៅប៉ាឡេស្ទីនលោក Magoshi Masayuki និងតំណាង WFP ប្រចាំនៅប៉ាឡេស្ទីនលោក Stephen Kearney បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ នៅឯទីក្រុង Ramallah ភាគខាងលិចប៉ាឡេស្ទីន។ រំលឹកដែរថាកម្មវិធីស្បៀងអាហារពិភពលោក ទើបតែបានបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២០ ហើយវាក៏កំពុងផ្តល់ជំនួយស្បៀងអាហារដល់ប្រជាជនប្រហែល ៣៥០,០០០នាក់ នៅប៉ាឡេស្ទីន។ ២/៣ នៃការចូលរួមចំណែករបស់ជប៉ុននៅពេលនេះនឹងត្រូវប្រើសម្រាប់គូប៉ុងអាហារ ហើយថវិកាដែលនៅសល់នឹងត្រូវប្រើដើម្បីទិញអាហារកំប៉ុង។ លោក Magoshi Masayuki បាននិយាយថា ការផ្តល់អាហារដល់ប្រជាជនដែលខ្វះខាតនឹងជួយទ្រទ្រង់ជីវិតរបស់ពួកគេ ហើយជប៉ុននឹងបន្តផ្តល់ជំនួយជាបន្ដបន្ទាប់។ ចំណែកលោក
October 21, 2020 - អន្តរជាតិ
អាជ្ញាធរបាននិយាយថា មានមនុស្ស ៥នាក់ បានស្លាប់ បន្ទាប់ពីទទួលវ៉ាក់សាំងបង្ការជំងឺផ្តាសាយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន ដែលវាកំពុងបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពរបស់វ៉ាក់សាំងកាន់តែខ្លាំងឡើង ខណៈប្រទេសនេះកំពុងរៀបចំកម្មវិធីវ៉ាក់សាំងរដូវរងា ក្នុងអំឡុងពេលនៃការរីករាតត្បាតនៃជំងឺ COVID-19 ។ អាជ្ញាធរបាននិយាយថា គ្មានហេតុផលណាដែលអាចជឿថា ការស្លាប់ត្រូវបានផ្សារភ្ជាប់ទៅនឹងវ៉ាក់សាំងនោះទេ ប៉ុន្តែការស៊ើបអង្កេតមួយ ដែលរួមមានទាំងការធ្វើកោសល្យវិច័យកំពុងស្ថិតក្នុងដំណើរការ។ លោក Kim Gang-lip អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រាប់សន្និសីទកាសែតនៅថ្ងៃនេះអំពីការស្លាប់ ដែលរួមមានក្មេងប្រុសអាយុ ១៧ឆ្នាំ និងបុរសម្នាក់អាយុ ៧០ឆ្នាំ។ ការស្លាប់នេះត្រូវបានប្រកាសឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង ទើបតែបានដាក់ចេញនូវកម្មវិធីវ៉ាក់សាំងបង្ការថ្នាក់ជាតិបានប៉ុន្មានអាទិត្យប៉ុណ្ណោះ។ ការស្លាប់នេះត្រូវបានចុះផ្សាយគ្រប់ទំព័រមុខ ដែលធ្វើឱ្យកម្មវិធីផ្ដល់ជូនវ៉ាក់សាំងបង្ការត្រូវផ្អាកទៅវិញ។ កាលពីខែមុនក្រុមមន្ត្រីបានប្រកាសពីផែនការវ៉ាក់សាំងផ្តាសាយចំនួន ២០% បន្ថែមពីលើចំនួនចាស់កាលដូវរងារឆ្នាំមុន។ ពួកគេសង្ឃឹមថាផ្ដល់ជូនវ៉ាក់សាំងដល់ពលរដ្ឋចំនួន ៣០ លាននាក់ ក្នុងគោលបំណងដើម្បីការពារប្រព័ន្ធសុខាភិបាល
October 21, 2020 - អន្តរជាតិ
ថៃ៖ បាតុកម្មនៅក្នុងទីក្រុងបាងកកប្រទេសថៃត្រូវបានគេមើលឃើញថា មានទំហំកាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលរដ្ឋាភិបាលថៃបានដាក់ចេញក្រឹត្យបន្ទាន់មួយ ដើម្បីទប់ស្កាត់សកម្មភាពរបស់ក្រុមបាតុករ ហើយរយៈពេលកន្លងមកនេះអាជ្ញាធរថៃបានចាប់ខ្លួនមេដឹកនាំបាតុករជាច្រើននាក់ និងបានបាញ់ទឹកបំបែកហ្វូងបាតុករទៀតផង។ ជាងនេះទៅទៀតកាលពីពេលថ្មីៗនេះ ប៉ូលិសថៃបានសម្រេចអនុវត្តវិធានការមួយបន្ថែមទៀត គឺដាក់ទោសចំពោះពលរដ្ឋណាដែលទៅថតរូប Selfie នៅឯកន្លែងធ្វើបាតុកម្មទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ពលរដ្ឋថៃណាដែលហ៊ានទៅថតរូប Selfie នៅកន្លែងធ្វើបាតុកម្មនឹងត្រូវផ្តន្ទាទោសឲ្យជាប់គុករហូតដល់ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០ ០០០ បាត (១ ២៨០ ដុល្លារអាមេរិក)។ ការអនុវត្តវិធានការតឹងរឹងខាងលើនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយដើម្បីទប់ស្កាត់ការរីកធំឡើងនៃចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល ព្រោះការថតរូប Selfie, សកម្មភាពបាតុកម្ម និងការបង្ហោះក្នុងបណ្តាញសង្គម គឺជាគាំទ្រនិងលើកទឹកចិត្តដ៏ចម្បងមួយឲ្យពលរដ្ឋផ្សេងទៀតចង់មកចូលរួមធ្វើបាតុកម្មដែរ។ សូមបញ្ជាក់ថា
October 21, 2020 - អន្តរជាតិ
របាយការណ៍របស់រដ្ឋាភិបាលអាមេរិកចេញផ្សាយនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ បានរាយការណ៍ថា មនុស្សជិត ៣០០,០០០ នាក់ បានស្លាប់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ខណៈដែល ២ ភាគ ៣ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ គឺដោយសារតែជំងឺ COVID-19 ។ តួលេខថ្មីចុងក្រោយនេះគឺជាការកើនឡើងខ្ពស់លើសពីការរំពឹងទុក បើផ្អែកលើនិន្នាការប្រវត្តិសាស្ត្រនាពេលកន្លងមក ប៉ុន្តែវាត្រូវបានគេជឿថា ចំនួននេះគឺនៅតិចជាងចំនួនពិតប្រាកដផង។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លង (CDC) បានឱ្យដឹងថា រហូតមកទល់ពេលនេះ មានមនុស្សចំនួន ២៩៩,០២៨នាក់ បានស្លាប់នៅសហរដ្ឋអាមេរិក ហើយមនុស្សបានស្លាប់ច្រើនបំផុតនៅចន្លោះថ្ងៃទី២៦ ខែមករា និងថ្ងៃទី០៣ ខែតុលា ប្រើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំពីមុនៗ។ ក្នុងនោះមានអ្នកស្លាប់ដោយសារជំងឺ
October 21, 2020 - អន្តរជាតិប្រទេសរុស្ស៊ីនឹងចាប់ផ្ដើមធ្វើការចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ពលរដ្ឋ នៅដើមខែវិច្ឆិកាខាងមុខនេះ
មន្ត្រីសុខាភិបាលរុស្ស៊ីលោក Alexander Gintsburg កាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមអនុវត្តការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya នៅដើមខែវិច្ឆិកាខាងមុខនេះ បើទោះបីជាមានការព្រួយបារម្ភរបស់អ្នកជំនាញមួយចំនួន អំពីសុវត្ថិភាពរបស់វ៉ាក់សាំងក៏ដោយ។ លោកបាននិយាយថា វ៉ាក់សាំងនឹងត្រូវផ្តល់ឱ្យវេជ្ជបណ្ឌិត និងគ្រូបង្រៀន ហើយអ្នកផ្សេងៗទៀត នឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ពីនោះ។ រំលឹកឡើងវិញដែរថា រដ្ឋាភិបាលរុស្ស៊ីបានអនុម័តវ៉ាក់សាំងនេះកាលពីខែសីហា ហើយវាត្រូវបានគេដាក់ឈ្មោះថា «Sputnik V»។ វាត្រូវបានដាក់ឈ្មោះតាមផ្កាយរណបដំបូងបង្អស់របស់ពិភពលោក ដែលត្រូវបានបាញ់បង្ហោះដោយអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៥៧។ បច្ចុប្បន្នមានមនុស្សប្រមាណ ៤ ម៉ឺននាក់ កំពុងចូលរួមក្នុងដំណើរការសាកល្បងទី៣ ឬដំណាក់កាលចុងក្រោយរបស់វ៉ាក់សាំងនេះ ខណៈក្រុមហ៊ុនក៏កំពុងពង្រីកការផលិត។ នាយករដ្ឋមន្រ្តីលោក Mikhail Mishustin បាននិយាយកាលពីថ្ងៃអង្គារថា លោកមានមោទនភាពដែលវ៉ាក់សាំងដំបូងបង្អស់របស់ពិភពលោក
October 21, 2020 - អន្តរជាតិ
អភិបាលក្រុងសៅប៉ូឡូលោក João Doria បាននិយាយថា រដ្ឋាភិបាលសហព័ន្ធបានយល់ព្រមទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះថា CoronaVac ចំនួន ៤៦លានដូស សម្រាប់កម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា កម្មវិធីចាក់ថ្នាំបង្ការនេះអាចចាប់ផ្តើមនៅខែមករា ដើមឆ្នាំ២០២១ ដែលនឹងធ្វើឱ្យវាក្លាយជាកិច្ចខិតខំប្រឹងប្រែងធំបំផុតមួយនៅក្នុងពិភពលោក ខណៈដែលប្រេស៊ីលផ្ទាល់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះជាងគេបំផុត ចំពោះជំងឺឆ្លង COVID-19 ។ ប្រេស៊ីលមានករណីដែលត្រូវបានបញ្ជាក់ជិត ៥.៣ លានករណី ដែលជាចំនួនសរុបខ្ពស់បំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ហើយស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកទាក់ទងនឹងការស្លាប់ ដោយមានអ្នកស្លាប់ជិត ១៥៥,០០០នាក់ ត្រូវបានចុះបញ្ជី។ ដូច្នេះប្រសិនបើវ៉ាក់សាំង CoronaVac
October 21, 2020









