- autoadmin
- កូវីដ-១៩
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាប់ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងដល់ ៤២លាននាក់ ខណៈចំនួនស្លាប់សរុបបានកើនដល់ជាង ១លាន ១៤ម៉ឺននាក់។ គិតមកទល់ពេលនេះជំងឺ COVID-19 ហាក់មិនបានចុះថយទាំងស្រុងនោះទេ ដោយតំបន់ខ្លះកំពុងមានការចុះថយពិតមែន ប៉ុន្តែតំបន់ខ្លះទៀតកំពុងប្រឈមជាមួយរលកនៃការឆ្លងថ្មីៗ។ ជាក់ស្ដែងដូចជានៅអឺរ៉ុប ឥឡូវនេះប្រទេសជាច្រើនបានបង្ខំចិត្តដាក់ការរឹតត្បឹតឡើងវិញ ដោយសារថា ពួកគេមិនអាចបិទទ្វារប្រទេសទាំងស្រុងឡើយ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានការឆ្លងច្រើនបំផុត ជាមួយនឹងករណីសរុប ៨.៦ លាននាក់ និងការស្លាប់សរុប ២២ម៉ឺននាក់ ហើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ វាបានកត់ត្រាករណីសរុបរហូតដល់ទៅ ៧ម៉ឺនករណី ឯណោះ។
October 23, 2020 - អន្តរជាតិបុរសឥណ្ឌាម្នាក់ត្រូវគេច្រឡំថាស្លាប់ ហើយយកទៅក្លាសេអស់ ២០ ម៉ោងទើបដឹងថា គាត់នៅមានជីវិតនៅឡើយ (មានវីដេអូ)
ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ត្រូវបានគេជួយសង្គ្រោះយកចេញពីកន្លែងក្លាសេសាកសពមកវិញ បន្ទាប់ពីរូបគាត់ត្រូវបានគេយកទៅដាក់ក្នុងមឈូសក្លាសេនៅកន្លែងតម្កល់សាកសពមួយកន្លែងអស់រយៈ ២០ ម៉ោងដោយគេស្មានថា គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Tamil Nadu ភាគខាងជើងប្រទេសឥណ្ឌា ខណៈបុរសដែលត្រូវបានក្រុមគ្រួសារយល់ច្រឡំថាបានស្លាប់នេះមានឈ្មោះថា Balasubramanian Kumar អាយុ ៧៤ ឆ្នាំ និងជាមនុស្សមានជំងឺរ៉ាំរ៉ៃប្រចាំកាយនិងត្រូវសម្រាកព្យាបាលនៅលើគ្រែជាយូរមកហើយ។ ប្រភពខាងលើបានបន្តថា តាមប្រពៃណីនៅតំបន់កើតហេតុខាងលើ បន្ទាប់ពីស្លាប់ភ្លាមសាកសពត្រូវបញ្ជូនទៅរក្សាទុកនៅក្នុងក្រុមហ៊ុនផ្តល់សេវាក្លាសេរក្សាសាកសពជាមួយសិនមុននឹងយកមកបូជាឬបញ្ចុះតាមកម្មពិធីបុណ្យ។ យ៉ាងណាក្តី ចំពោះករណីខាងលើនេះមានបុគ្គលិករបស់ក្រុមហ៊ុនផ្តល់សេវាក្លាសេរក្សាសាកសពម្នាក់ដែលត្រូវទៅពិនិត្យសាកសពរបស់លោក Balasubramanian Kumar បានឃើញគាត់នៅមានចលនាទើបសម្រេចយកគាត់ចេញមកវិញនិងទីបំផុតបានរកឃើញថា គាត់នៅមានជីវិតនៅឡើយ។ ក្រោយកើតមានករណីកម្រនេះប៉ូលិសក៏បានបើកការស៊ើបអង្កេតផងដែរនិងបានរកឃើញការពិតថា គ្រួសាររបស់លោក Balasubramanian Kumar ពិតជាបានយល់ច្រឡំថាគាត់សម្លាប់មែនទើបបញ្ជូនគាត់ទៅក្លេសេ
October 23, 2020 - អន្តរជាតិ
ការធ្វើតេស្តរកជំងឺ COVID-19 គឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែវាមិនស្រួលនោះទេ ហើយក៏មានការឈឺចាប់ផងដែរ។ ការធ្វើតេស្ដដោយវិធីសាស្ត្រយកសំណាកត្រូវបានធ្វើឡើងភាគច្រើននៅទូទាំងពិភពលោក ប៉ុន្តែជាសំណាងល្អសម្រាប់ប្រទេសមួយចំនួន ជាមួយនឹងការជឿនលឿននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ពួកគេនឹងមិនចាំបាច់ប្រើវិធីសាស្ត្រពិបាកខ្លួននេះទៀតទេ។ ជាក់ស្ដែងនៅសាំងហ្គាពួរពួកគេបានបង្កើតជាឧបករណ៍តេស្ដរកជំងឺ COVID-19 ថ្មីម៉្យាង ដោយមិនចាំបាច់យកសំណាកទៀតឡើយ គឺគ្រាន់តែប្រើដង្ហើមសម្រាប់ការតេស្ដ ហើយលទ្ធផលនឹងចេញមកត្រឹមមួយនាទី។ សាកលវិទ្យាល័យជាតិសាំងហ្គាពួរ (NUS) ដែលជាអ្នកបង្កើតឧបករណ៍នេះឡើងបាននិយាយថា វាអាចពិនិត្យរកមើលជំងឺ COVID-19 ជាមួយនឹងភាពត្រឹមត្រូវរហូតដល់ ៩០% តាមរយៈការដកដង្ហើម នៅក្នុងការសិក្សាសាកល្បងរបស់ខ្លួនដោយមានអ្នកចូលរួមចំនួន ១៨០នាក់។ អ្វីដែលត្រូវការគឺគ្រាន់តែដកដង្ហើមតាមមាត់ដាក់ចូលក្នុងឧបករណ៍ ខណៈដែលឧបករណ៍គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពិនិត្យរកមើលវីរុស និងវិភាគលើសមាសធាតុសរីរាង្គដែលងាយនឹងរលាយ (VOC) របស់អ្នកជំងឺ។ ចំណែកលទ្ធផលវិញគឺត្រឹមតែ ៦០វិនាទី ដែលវានឹងជួយដល់ការតេស្ដឱ្យកាន់តែមានភាពរលូន និងឆាប់រហ័សនាពេលអនាគត៕
October 23, 2020 - អន្តរជាតិ
រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា បានអនុម័តថ្នាំប្រឆាំងមេរោគ Remdesivir របស់ក្រុមហ៊ុន Gilead Sciences សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ ដែលធ្វើឱ្យថ្នាំនេះក្លាយជាថ្នាំដំបូងគេ និងត្រូវបានអនុម័តសម្រាប់ព្យាបាលជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។ ជម្រាបដែរថាថ្នាំ Remdesivir គឺជាថ្នាំមួយក្នុងចំនោមថ្នាំ ដែលត្រូវបានប្រើដើម្បីព្យាបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំឡុងពេលដែលគាត់បានឆ្លងជំងឺ COVID-19។ ការយល់ព្រមជាផ្លូវការរបស់ FDA បានធ្វើឡើងតែប៉ុន្មានម៉ោង មុនពេលការជជែកដេញដោលគ្នារបស់លោក ដូណាល់ ត្រាំ និង គូប្រជែងមកពីបក្សប្រជាធិបតេយ្យរបស់លោក គឺលោក
October 23, 2020 - អន្តរជាតិ
ថៃ៖ ហេតុការណ៍ផ្ទុះហ្គាសដ៏ធំសម្បើមមួយបានកើតឡើងនៅក្នុងខេត្ត Samut Prakan ភាគខាងត្បូងប្រទេសថៃ ដែលហេតុការណ៍ត្រូវបានគេចាក់ទុកថា ជាហេតុការណ៍អាក្រក់ផ្ទួនៗសម្រាប់ប្រទេសថៃផងដែរ បន្ទាប់ពីថៃត្រូវប្រឈមនឹងវិបត្តិនៃជំងឺកូវីដ ១៩ ជំនន់ទឹកភ្លៀង និងពេលចុងក្រោយនេះគឺបាតុកម្មដ៏ធំនៅក្នុងទីក្រុងបាងកកនិងតាមបណ្តាលខេត្តសំខាន់ៗមួយចំនួន។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ហេតុការណ៍បានកើតកាលពីល្ងាចថ្ងៃទី ២២ តុលាកន្លងទៅនេះ និងបានកើតឡើងដោយសារតែហ្គាសនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្ម Asia Industrial Estate Suvarnabhumi បានធ្លាយចេញពីទុយោដ៏ធំមួយរបស់ក្រុមហ៊ុន PTT និងក្រោយមកក៏បង្កឲ្យមានភ្លើងឆេះរាលដាលទៅដល់កន្លែងផ្ទុកហ្គាសសំខាន់ៗទើបមានហេតុការណ៍ផ្ទុះដ៏ធំសម្បើមនេះតែម្តង។ ភ្លាមៗនៅក្រោយពេលកើតហេតុអាជ្ញាធរប្រចាំនៅតំបន់កើតហេតុខាងលើបានរកឃើញពលរដ្ឋចំនួន ៣ នាក់ដែលរស់ក្បែរតំបន់កើតហេតុនោះបានស្លាប់បាត់បង់ជីវិត និងពលរដ្ឋចំនួន ៥០ នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។ រហូតមកមកទល់នឹងពេលនេះសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋនៅតែបន្តធ្វើឡើងដោយគេបានប្រើប្រាស់ក្រុមពន្លត់អគ្គិភ័យនិងក្រុមអ្នកសង្រ្គោះបន្ទាន់ជាច្រើននាក់ ខណៈខាងសមត្ថកិច្ចកំពុងព្យាយាមស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់សម្រាប់ជនរងគ្រោះផងដែរ៕
October 23, 2020 - អន្តរជាតិ
ប្រទេសបារាំងបានពង្រីកវិធានការបំរាមគោចរ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 ។ វាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ដែលបានមើលឃើញពីការកើនឡើងនៃការឆ្លងនាពេលថ្មីៗចុងក្រោយនេះ។ ប្រទេសបារាំងបានបញ្ជាក់ពីករណីថ្មីខ្ទង់ ៤ម៉ឺនករណី ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការឆ្លងចំនួន ៤១,៦២២ករណី។ ឥឡូវនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលថា ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសអាចនឹងត្រូវពេញដោយអ្នកជំងឺឆាប់ៗនេះ។ នាយករដ្ឋមន្រ្តី Jean Castex បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា បម្រាមគោចរដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស និងកន្លែងផ្សេងទៀតចាប់តាំងពីថ្ងៃសៅរ៍នឹងត្រូវបានពង្រីក ដើម្បីទប់ស្កា់ការរីករាលដាលឱ្យបានជាងពាក់កណ្ដាលនៃប្រទេស។ ការរឹតត្បឹតថ្មីនេះគឺតម្រូវប្រជាជនស្នាក់នៅក្នុងផ្ទះ ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៦ព្រឹក នឹងត្រូវគ្របដណ្ដប់លើប្រជាជនប្រហែល ៤៦ លាននាក់ ឬច្រើនជាង ២ ភាគ ៣ នៃចំនួនប្រជាជនសរុបរបស់ប្រទេស។
October 23, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា អាជ្ញាធរកូរ៉េខាងត្បូងបានព្យាយាមស្វែងរកទំនុកចិត្តពីប្រជាជនឡើងវិញ ខណៈចំនួនពលរដ្ឋដែលបានស្លាប់បន្ទាប់ពីទទួលថ្នាំបង្ការជំងឺផ្តាសាយតាមរដូវបានកើនឡើងដល់ ១៣នាក់។ យ៉ាងណាវេជ្ជបណ្ឌិតដឹកនាំការស៊ើបអង្កេតលើការស្លាប់បាននិយាយថា គាត់នៅតែមិនជឿថាវ៉ាក់សាំង និងអ្នកស្លាប់ត្រូវបានផ្សារភ្ជាប់គ្នានោះទេ។ ប៉ុន្តែជំនឿចិត្តលើកម្មវិធីវ៉ាក់សាំងត្រូវបានចុះថយ ហើយសមាគមវេជ្ជសាស្ត្រកូរ៉េបានអំពាវនាវឱ្យបញ្ឈប់វារហូតដល់មានការធានាសុវត្ថិភាពឡើងវិញ។ រហូតមកដល់ពេលនេះមានប្រជាជនប្រមាណ ១៣លាននាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលវ៉ាក់សាំងបង្ការជំងឺផ្តាសាយនេះ។ ប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយឥតគិតថ្លៃសម្រាប់អ្នកមានសិទិ្ធបានចំនួន ១៩លាននាក់ រួចមកហើយកាលពីខែមុន ខណៈដែលរដ្ឋាភិបាលព្យាយាមចៀសវាងការផ្ទុះឡើងនៃជំងឺផ្តាសាយធំ ស្របពេលដែលកំពុងស្ថិតក្នុងសម័យកាលជំងឺ COVID-19 ផងនោះ។ ក្នុងចំណោមអ្នកដែលបានស្លាប់ គឺមានក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ ដែលបានស្លាប់ ២ថ្ងៃ បន្ទាប់ពីទទួលថ្នាំបង្ការជំងឺផ្តាសាយ គឺជាករណីដំបូងដែលត្រូវបានកត់សម្គាល់ដោយមន្រ្តី។ អ្នកស្លាប់ផ្សេងទៀតមានវ័យចំណាស់ទាំងអស់ ដោយយ៉ាងហោចណាស់មាន ៨នាក់ ស្ថិតក្នុងអាយុ ៧០
October 22, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា បានប្រកាសលុបចោលច្បាប់គ្រាអាសន្នសម្រាប់ទីក្រុងបាងកក ហើយបទបញ្ជាដែលពាក់ព័ន្ធនឹងមានប្រសិទ្ធិភាពចាប់ពីពេលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍តទៅ ដោយនិយាយថា អំពើហិង្សាបានបញ្ចប់ទៅហើយ។ សេចក្តីប្រកាសនេះត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette ។ ការប្រកាសអាសន្នត្រូវបានចេញនៅថ្ងៃទី១៥ និង១៦ ខែតុលា ដើម្បីបញ្ឈប់បទល្មើសនានាប្រឆាំងនឹងស្ថាប័ន និងភាពវឹកវរ។ ការពិតទៅការប្រកាសនេះត្រូវបានកំណត់ឱ្យមានសុពលភាពរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឯណោះ។ យ៉ាងណានៅថ្ងៃព្រហស្បតិ៍នេះ លោក ប្រាយុទ្ធ បាននិយាយថា ស្ថានភាពអំពើហឹង្សាបានបញ្ចប់ ហើយមន្រ្តីរដ្ឋាភិបាលអាចអនុវត្តច្បាប់ពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហា។ ដូច្នេះលោកបានដកហូតក្រឹត្យបន្ទាន់ និងការប្រកាសទាក់ទង តម្រូវការ និងបទបញ្ជាដែលមានប្រសិទ្ធិភាពចាប់ពីពេលថ្ងៃត្រង់នេះតទៅ៕
October 22, 2020 - អន្តរជាតិ
មេដឹកនាំបាតុកម្មនៅប្រទេសថៃបានចេញឱសានវាទ (ពាក្យចុងក្រោយ) ទៅកាន់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា ឱ្យចុះចេញពីតំណែង បើមិនដូច្នេះទេ គាត់នឹងប្រឈមជាមួយអ្នកតវ៉ាពេញដងផ្លូវជាថ្មីទៀត។ ថ្លែងទៅកាន់ហ្វូងបាតុករកាលពីថ្ងៃពុធ កញ្ញា Patsaravalee Tanakitvibulpon បាននិយាយថា៖«ប្រសិនបើគាត់មិនលាលែងពីតំណែងក្នុងរយៈពេល ៣ថ្ងៃ គាត់នឹងប្រឈមមុខនឹងមហាជនម្តងទៀត»។ ប៉ុន្មានម៉ោងបន្ទាប់ពីកញ្ញាបានថ្លែងបែបនេះ កញ្ញាក៏ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាម ខណៈដែលប៉ុន្មានសប្ដាហ៍កន្លងមកនេះ មេដឹកនាំបាតុករជាច្រើនត្រូវបានប៉ូលីសថៃចាប់ខ្លួនជាបន្ដបន្ទាប់។ ទីក្រុងបាងកកប្រឈមនឹងការធ្វើបាតុកម្មទ្រង់ទ្រាយធំ ៨ថ្ងៃ ជាប់ៗគ្នាមកហើយ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ។ ប៉ូលីសនិយាយថា មនុស្សរាប់ម៉ឺននាក់បានដើរក្បួនទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី ហើយអ្នករៀបចំកម្មវិធីបាននិយាយថា ចំនួនអ្នកចូលរួមមានជិត ៥០,០០០នាក់។ ចំណែកលោក ប្រាយុទ្ធ ចានអូចា កាលពីថ្ងៃពុធម្សិលមិញបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដកក្រឹត្យបន្ទាន់ សម្រាប់រាជធានីបាងកក
October 22, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Next Shark បានឲ្យដឹងថា ឥណ្ឌូនេស៊ីនឹងអនុវត្តច្បាប់យ៉ាងតឹងរឹងមួយនៅក្នុងស្ថាប័នយោធារបស់ខ្លួនគឺគេនឹងដកទាហ៊ានរូបណាដែលត្រូវបានគេរកឃើញថាជាមនុស្សភេទទី៣ចេញពីក្រមខណ្ឌយោធាតែម្តង។ បើតាមលោក Col. Sus Aidil ដែលជាអ្នកនាំពាក្យរបស់ស្ថាប័នយោធាឥណ្ឌូនេស៊ីបានឲ្យដឹងថា ទាហ៊ានភេទទី៣ដែលគេនឹងលុបឈ្មោះចេញពីក្រមខណ្ឌនោះគឺសំដៅលើក្រុមមនុស្សស្រីមានចរិតប្រុស មនុស្សប្រុសចរិតស្រី មនុស្សកែភេទ និងក្រុមមនុស្សស្រលាញ់ភេទដូចគ្នា។ អ្នកនាំពាក្យរូបនេះបានបន្តថា ឥរិយាបថរបស់ក្រុមមនុស្សភេទទី៣ទាំងនេះបានធ្វើឲ្យក្រមសីលធម៌វិជ្ជាជីវៈយោធាធ្លាក់ចុះ និងបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នយោធាយ៉ាងខ្លាំងផងដែរ។ គួររម្លឹកជូនថា នាពេលកន្លងមកការជ្រើសរើសបេក្ខជនចូលបម្រើក្នុងវិស័យយោធាឥណ្ឌូនេស៊ីគឺគេមិនដែលបានគិតពីបញ្ហាខាងលើនេះឡើយ ដោយគេអនុវត្តតែលក្ខខណ្ឌសំខាន់ៗមួយចំនួនដូចជា គ្រប់អាយុ ១៨ ឆ្នាំ មានសុខភាពមាំមួន និងមានកាយសម្បទាគ្រប់គ្រាន់ជាដើម។ សូមបញ្ជាក់ជូនផងដែរថា ការសម្រេចអនុវត្តច្បាប់ខាងលើនេះគឺត្រូវបានធ្វើឡើងបន្ទាប់ពីមាននាយទាហ៊ានជាន់ខ្ពស់ភេទប្រុសម្នាក់បាន ធ្វើសកម្មភភាពរួមភេទជាមួយនឹងទាហ៊ានប្រុសម្នាក់ទៀតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់នៅក្នុងកន្លែងធ្វើការតែម្តង ខណៈរឿងអាស្រូវមួយនេះត្រូវបានគេដឹងនិងយកទៅនិយាយតៗគ្នាពេញស្ថាប័នយោធាឥណ្ឌូនេស៊ី៕ អត្ថបទ៖ភក្តី ប្រភព៖ Next Shark
October 22, 2020









