autoadmin
  • អន្តរជាតិ

    វៀតណាម៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមបានត្រៀមខ្លួនរួចរាល់ហើយក្នុងការជម្លៀសពលរដ្ឋខ្លួនប្រមាណជា ១.៣ លាននាក់ទៅកន្លែងមានសុវត្ថិភាព ដែលតាមការព្យាការណ៍ពលរដ្ឋទាំងនេះនឹងត្រូវរងនូវការគំរាមគំហែងយ៉ាងខ្លាំងពីព្យុះ Molave ក្នុងពេលដ៏ឆាប់ខាងមុខ។ ប្រភពខាងលើបានបន្តថា ព្យុះមួយនេះនឹងក្លាយជាព្យុះទី ៤ ដែលបានវាយប្រហារទៅលើប្រទេសវៀតណាមនៅក្នុងឆ្នាំនេះ ហើយបើយោងតាមអ្នកជំនាញបានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះ Molave នឹងបង្កឲ្យមានខ្យល់បក់បោកក្នុងល្បឿន ១៣៥​ គីឡូម៉ែត្រក្នុងមួយម៉ោង ទឹកជំនន់ និងបញ្ហាបាក់ដីផងដែរ។ សូមបញ្ជាក់ជូនថា ព្យុះ Molave ​ទើបតែបានវាយប្រហារប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទកន្លងទៅនេះ ដោយព្យុះមួយនេះបានបង្កឲ្យមានខ្យល់បោកបក់ទៅលើដែនសមុទ្រហ្វីលីពីនក្នុងល្បឿន ១២៥ គីឡូម៉ែត្រ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។

    October 27, 2020
  • អន្តរជាតិ

    រដ្ឋាភិបាលចិននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិក និងបុគ្គលណាម្នាក់ ដែលពាក់ព័ន្ធនឹងការលក់អាវុធទៅឱ្យតៃវ៉ាន់។ ជម្រាបដែរថាកាលពីសប្តាហ៍មុន រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រមលើការលក់អាវុធ រួមទាំងមីស៊ីលពីលើអាកាសដល់ដី ដែលមានតម្លៃសរុបជាង ១.៨ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់។ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានមានប្រសាសន៍ថា ប្រទេសចិននឹងដាក់ទណ្ឌកម្មក្រុមហ៊ុន Lockheed Martin, Boeing Defense និង Raytheon Technologies ក៏ដូចជាបុគ្គលមួយចំនួនផងដែរ។ លោកមិនបានបញ្ជាក់ថា តើនឹងមានវិធានការដាក់ទណ្ឌកម្មនៅពេលណា ឬយ៉ាងណានោះទេ។ ប៉ុន្តែលោក Zhao Lijian បានជំរុញឱ្យសហរដ្ឋអាមេរិកគោរពគោលការណ៍

    October 27, 2020
  • អន្តរជាតិ

    ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានហក់ឡើងដល់ជាង ៨០,០០០នាក់ ក្នុងរយៈពេល ២ថ្ងៃ ជាប់ៗគ្នាមកនេះ ខណៈដែលចំនួនអ្នកជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យបានកើនដល់ ៤០,០០០នាក់ ដែលជាកម្រិតដូចគ្នានៅដើមខែមេសានិងកក្កដា នៅពេលដែលប្រទេសនេះមានការឆ្លងរាលដាលអាក្រក់បំផុត។ បើយោងតាមការកត់ត្រារបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិកមានករណីថ្មីប្រហែល ៨៣,០០០ ត្រូវបានបញ្ជាក់កាលពីថ្ងៃសៅរ៍។ មន្ត្រីសុខាភិបាលនៅរដ្ឋ Wisconsin បាននិយាយថា គ្រែមន្ទីរពេទ្យនៅក្នុងរដ្ឋរបស់ខ្លួននៅទំនេរតែ ១៨% ទៀតប៉ុណ្ណោះ។ ពួកគេមានការបារម្ភថា អ្នកជំងឺនឹងមិនអាចទទួលបានការព្យាបាលត្រឹមត្រូវនៅតាមតំបន់ខ្លះទេ។ ចំណែកលោក Anthony Fauci ដែលជាអ្នកឯកទេសខាងជំងឺឆ្លងជាន់ខ្ពស់របស់រដ្ឋាភិបាលក៏បានលើកឡើងដែរថា វាល្មមដល់ពេលហើយ ដែលសហរដ្ឋអាមេរិកត្រូវចេញច្បាប់ឱ្យមានការពាក់ម៉ាស់ ដើម្បីទប់ស្កាក់កការរីករាលដាលនេះ៕ អត្ថបទ៖

    October 26, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីលោក Muhyiddin Yassin ប្រឈមនឹងការអំពាវនាវឱ្យលាឈប់ពីតំណែងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីព្រះមហាក្សត្របានច្រានចោលសំណើរបស់លោកក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារអ្នករិះគន់យល់ថា ជាការប៉ុនប៉ងរបស់លោកដើម្បីកាន់កាប់អំណាច។ សំណើរបស់លោកនាយករដ្ឋមន្រ្តីទៅកាន់ព្រះមហាក្សត្រចំពោះបញ្ហាជំងឺ COVID-19 រាតត្បាតនៅក្នុងប្រទេស អាចនឹងធ្វើឱ្យមានការផ្អាកក្នុងសភា ហើយអាចឱ្យគាត់គេចចេញពីសំឡេងប្រឆាំងផងដែរ។ ការបដិសេធរបស់ស្តេច Al-Sultan Abdullah ត្រូវបានគេមើលឃើញថា ដើម្បីបង្អាកការប៉ុនប៉ងក្ដោបយកអំណាចរបស់លោក Muhyiddin Yassin មួយខែបន្ទាប់ពីមេដឹកនាំប្រឆាំងលោក Anwar Ibrahim បាននិយាយថា លោកមានសំឡេងគាំទ្រភាគច្រើននៅក្នុងសភាជាងគាត់ រួមទាំងអ្នកផ្ដាច់ខ្លួនរពីសម្ព័ន្ធកាន់អំណាចផងដែរ។ បដិសេធសំណើរបស់លោក Muhyiddin Yassin កាលពីថ្ងៃអាទិត្យ ព្រះមហាក្សត្របានស្នើឱ្យអ្នកនយោបាយបញ្ឈប់រាល់ការធ្វើនយោបាយណាដែលអាចធ្វើឱ្យមានអស្ថិរភាព។ ប៉ុន្តែយ៉ាងណាមេដឹកនាំនៃគណបក្សដទៃទៀតនៅក្នុងសម្ព័ន្ធរបស់លោក Muhyiddin និងក្រុមប្រឆាំង បានរិះគន់ការស្នើរបស់លោកថាជាការស្វែងរកអំណាច

    October 26, 2020
  • អន្តរជាតិ

    ជាធម្មតាបើយើងនិយាយពី «គីមឈី» យើងច្បាស់ជាគិតដល់ប្រទេសកូរ៉េជាមិនខាន ដោយសារតែវាជាអាហារប្រពៃណីរបស់ពួកគេ មិនថាជាកូរ៉េខាងត្បូង ឬកូរ៉េខាងជើងនោះឡើយ។ ជាក់ស្ដែងបើនិយាយពីកូរ៉េខាងត្បូងវិញ ពួកគេបាននាំចេញនូវគីមឈី ទៅកាន់ទីផ្សារទូទាំងពិភពលោកយ៉ាងច្រើនផងដែរ។ ប៉ុន្តែវាគួរឱ្យសោកស្ដាយសម្រាប់ឆ្នាំនេះ ប្រទេសកូរ៉េខាងត្បូងបានទទួលរងនូវវិបត្តិខ្វះគីមឈី ដោយសារតែបញ្ហាស្ពៃក្តោបឡើងថ្លៃកប់ពពករហូតដល់ទៅ ៦០% ឯណោះ។ មូលហេតុដែលធ្វើឱ្យតម្លៃស្ពៃក្តោបឡើងកូដខ្លាំងបែបនេះគឺដោយសារ រដូវវស្សាមានរយៈពេលយូរជាងរាល់ឆ្នាំ នៅចន្លោះខែមិថុនានិងសីហា។ អាកាសធាតុរបស់ប្រទេសទាំង ២ ក៏មិនល្អប្រសើរនោះដែរ ដោយពួកគេជួបប្រទះព្យុះជាច្រើននៅអំឡុងខែសីហានិងកញ្ញា ទើបបណ្ដាលឱ្យចម្ការស្ពៃក្ដោបរងការខូចខាតយ៉ាងខ្លាំង ហើយបានប៉ះពាល់ដល់ការប្រមូលផល។ បញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់រដូវកាល «Gimjang» ដែលជារដូវកាលធ្វើគីមឈី និងត្រូវបានធ្វើឡើងតាមទម្លាប់នៅអំឡុងខែវិច្ឆិកាដល់ដើមខែធ្នូ។ នេះមិនមែនជាលើកទី១ទេ ដែលប្រទេសកូរ៉េខាងត្បូងជួបវិបត្តិបែបនេះ កាលពីឆ្នាំ២០១០ មន្រ្តីនៅទីក្រុងសេអ៊ូលបានបង្កើត «កម្មវិធីជំនួយសម្រាប់គីមឈី» ដោយនៅក្រោមកម្មវិធីនេះ រដ្ឋាភិបាលបានចំណាយថ្លៃ

    October 26, 2020
  • អន្តរជាតិ

    ប្រេស៊ីល៖​ កាលពីពេលថ្មីៗនេះមានវីដេអូគួរឲ្យអស់សំណើចមួយដែលបង្ហាញពីការឈ្លោះគ្នារវាងក្មេងស្រីគួរឲ្យស្រលាញ់ចំនួន ២ នាក់ ត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គម ហើយអ្នកដែលបានទស្សនាវីដេអូនេះរួចតែងអស់សំណើចនិងចង់ដឹងថា តើក្មេងស្រីទាំង ២ នាក់នេះជាអ្នកណាឲ្យប្រាកដ។ មុននឹងស្រាយចម្ងល់របស់ប្រិយមិត្ត យើងខ្ញុំសូមរម្លឹកហេតុការណ៍នេះបន្តិចសិនគឺរឿងរ៉ាវបានកើតឡើងនៅក្នុងថ្ងៃខួកកំណើតរបស់ក្មេងស្រីតូចម្នាក់ដោយក្នុងនាមនាងជាម្ចាស់កម្មពិធីនាងត្រូវជាអ្នកផ្លុំពន្លត់ភ្លើងទៀន តែយ៉ាងណាក្តីមុនពេលនាងត្រូវផ្លុំបន្តិចស្រាប់តែមានក្មេងស្រីម្នាក់ផ្សេងទៀតផ្លុំពន្លត់ទៀនជំនួសនាងបាត់។ សកម្មភាពនេះបានធ្វើឲ្យក្មេងស្រីជាម្ចាស់ខួបកំណើតយំនិងស្ទុះទៅបោចសក់ក្មេងស្រីម្នាក់ទៀតទាំងកំហឹង ខណៈក្មេងស្រីដែលបានលួចផ្លុំទៀតនរបស់គេនោះបានញញឹមនិងដើរចេញយ៉ាងរំភើយធ្វើដូចគ្មានរឿងអ្វីមួយកើតឡើងអីចឹង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ក្មេងស្រីទាំង ២ នេះគឺជាបងប្អូនបង្កើតនឹងគ្នាដោយប្អូនស្រីមានឈ្មោះថា Maria Eduarda និងបងស្រីនាងមានឈ្មោះថា Maria Antonia ហើយបច្ចុប្បន្នពួកនាងកំពុងរស់នៅក្នុងប្រទេសប្រេស៊ីល។ តាមធម្មតាពួកនាងស្រលាញ់គ្នាណាស់ហើយជម្លោះដែលបានកើតឡើងចំពោះពួកគេនាងនោះគ្រាន់តែជាជម្លោះបែបកូនក្មេងគួរឲ្យអស់សំណើចមួយប៉ុណ្ណោះ ខណៈបន្តិចក្រោយមកពួកនាងបានប្រលែងគ្នាលេងជាធម្មតាវិញ។ សូមបញ្ជាក់ថា វីដេអូឈ្លោះគ្នារបស់ពួកនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោក៕ អត្ថបទ៖ ភក្តី

    October 26, 2020
  • អន្តរជាតិ

    លោក Elon Musk បានបង្ហាញផែនការបង្កើតផ្កាយរណបមួយ ដែលនឹងផ្តល់អ៉ីនធឺណេតដល់មនុស្ស ១លាននាក់ នៅលើភពព្រះអង្គារ។ ស្ថាបនិករបស់ក្រុមហ៊ុន SpaceX រូបនេះជឿជាក់ថា ក្រុមហ៊ុនរបស់ខ្លួនអាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើអាណានិគម និងបង្កើតទីក្រុងដែលមានមនុស្សរស់នៅលើភពព្រះអង្គារនេះ។ យោងតាមប្រធានក្រុមហ៊ុន SpaceX និងជា COO លោកស្រី Gwynee Shotwell បាននិយាយថា គំនិតនេះគឺដើម្បីរក្សាទំនាក់ទំនងមនុស្សដែលគ្រោងនឹងចាកចេញពីផែនដី ហើយទៅរស់នៅភពព្រះអង្គារ។ ពោលគឺនៅពេលដែលពួកគេបញ្ជូនមនុស្សពីផែនដីទៅកាន់ភពព្រះអង្គាររួចហើយនោះ ពួកគេនឹងត្រូវការការទំនាក់ទំនងជាមួយគ្នា។ ដូច្នេះលោកគិតថា វាសំខាន់ខ្លាំងណាស់ក្នុងការមានផ្កាយរណបដូចជា Starlink នៅភពក្រហមមួយនេះ។ លោក Musk តែងតែបញ្ចេញយោបល់អំពីបេសកកម្មរបស់គាត់ ដើម្បីនាំយកជីវិតទៅរស់នៅភពព្រះអង្គារ ហើយថ្មីៗនេះគាត់សង្ឃឹមថា នឹងបញ្ជូនយានអវកាស

    October 26, 2020
  • កូវីដ-១៩

    អាជ្ញាធរសុខាភិបាលបារាំងបាននិយាយនៅល្ងាចថ្ងៃអាទិត្យនេះថា ប្រទេសបារាំងបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ៥២,០១០នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ។ ទិន្នន័យកាលពីថ្ងៃអាទិត្យបានបង្ហាញថា ប្រហែលជា ១៧% នៃពលរដ្ឋដែលបានស្វែងរកការធ្វើតេស្ដរកមើលជំងឺ COVID-19 ត្រូវបានរកឃើញថាមានផ្ទុកជំងឺនេះ។ ចំនួនករណីបានកើនឡើងគួរឱ្យកត់សម្គាល់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយមានកំណត់ត្រាជាច្រើនត្រូវបានប្រកាសក្នុងរយៈពេលតែ ៧ថ្ងៃប៉ុណ្ណោះ។ ប្រទេសបារាំងក៏ដូចជាប្រទេសក្នុងអឺរ៉ុបភាគច្រើន ដែលបានណែនាំការធ្វើតេស្ដទ្រង់ទ្រាយធំមួយ ដើម្បីឱ្យបានទៅដល់មនុស្សភាគច្រើន។ ទោះយ៉ាងណាមជ្ឈមណ្ឌលសម្រាប់ការការពារនិងបង្ការជំងឺនៅអឺរ៉ុបបានចែងថា ការបង្កើនការធ្វើតេស្ត «មិនមែនជាហេតុផលតែមួយដែលធ្វើឱ្យមានករណីកើនឡើងនោះទេ» ការកើនឡើងគឺដោយសារមានការបន្ធូរបន្ថយការរឹតត្បឹតលឿនពេក។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងរដ្ឋាភិបាលបារាំងបាននាំយកការរឹតត្បិតថ្មី ប្រមាណ ២ ភាគ ៣ ទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍។ តាមច្បាប់ថ្មីប្រជាជនអាចចេញទៅក្រៅបានលុះត្រាតែពួកគេមានហេតុផលត្រឹមត្រូវ។ បទប្បញ្ញត្តិនេះត្រូវបានអនុវត្តនៅក្នុងតំបន់រដ្ឋបាលចំនួន ៥៤ របស់ប្រទេសបារាំង៕

    October 26, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា អាជ្ញាធរចិនបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ច្រើនជាង ១៣០ នៅទីក្រុង Kashgar ទីប្រជុំជននៃតំបន់ស្វយ័តអ៊ុយហ្គ័រក្នុងខេត្តស៊ីនជាំង។ អាជ្ញាធរក្នុងតំបន់បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យមានករណីចំនួន ១៣៧ ត្រូវបានបញ្ជាក់ បន្ទាប់ពីអាជ្ញាធរបានធ្វើការស្រាវជ្រាវរកអ្នកដែលមានទំនាក់ទំនងជាមួយករណី អ្នកជំងឺអាយុ ១៧ឆ្នាំម្នាក់ ដែលបានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃសៅរ៍។ ប្រភពបាននិយាយថា ករណីទាំងនេះរួមមានកម្មករនៅរោងចក្រមួយ ដែលឪពុកម្តាយអ្នកជំងឺ COVID-19 អាយុ ១៧ឆ្នាំរូបនោះ កំពុងធ្វើការផងដែរ។ រដ្ឋាភិបាលស៊ីនជាំងនិយាយថា ករណីទាំងអស់គឺមិនចេញរោគសញ្ញា ហើយពួកគេកំពុងធ្វើតេស្ត PCR លើប្រជាជនជាង ៤.៧ លាននាក់ ដែលនៅតំបន់នោះ។

    October 26, 2020
  • អន្តរជាតិ

    ថៃ៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីរូបគាត់បានជួលឃាតករម្នាក់ឲ្យទៅសម្លាប់អតីតប្តីរបស់គាត់ ដើម្បីទទួលបានប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។ ស្ត្រីរូបនេះមានឈ្មោះថា Bualoi Tala​ អាយុ ៦៣ ឆ្នាំ រស់នៅក្នុងខេត្តឈៀងម៉ៃភាគខាងជើងប្រទេសថៃ ខណៈបុរសជាអតីតប្តីនិងជាជនរងគ្រោះមានឈ្មោះថា  Anan Thongmarn និងមានអាយុ ៥៨ ឆ្នាំ។ មុនពេលកើតហេតុប្តីប្រពន្ធមួយគូនេះមានជម្លោះជាមួយគ្នានិងបានបែកគ្នាមួយរយៈ តែមិនទាន់បានលែងលះគ្នាជាផ្លូវការនៅឡើយទេ ខណៈបើយោងទៅតាមច្បាប់នៃការទូទាត់ប្រាក់សំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត គឺអ្នកស្រី Bualoi Tala​  នឹងត្រូវទទួលបានប្រាក់សំណងយ៉ាងច្រើន ក្រោយពេលដែលប្តីរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅ។ ក្រោយពេលចាប់ខ្លួនអ្នកស្រី Bualoi Tala​ បានប្រាប់ប៉ូលិសថា គាត់គ្រាន់តែជួលគេឲ្យទៅវាយធ្វើបាបប្តីរបស់គាត់ឲ្យមានរបួសតែប៉ុណ្ណោះ មិនមែនឲ្យទៅសម្លាប់គាត់នោះទេ។ តែយ៉ាងណាក្តី ប៉ូលិសជំនាញថៃបានរកឃើញការពិតថា​ ស្រីជាជនដៃដល់បានជួលឃាតករម្នាក់ដែលមានឈ្មោះថា ​

    October 26, 2020