- autoadmin
- អន្តរជាតិ
ថៃ៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួនជុំវិញករណីលក់ឧករណ៍សម្រាប់ថែរក្សាសុខភាពមាត់ធ្មេញនិងតុបតែងលម្អធ្មេញក្លែងក្លាយតាមរយៈបណ្តាញសង្គម Facebook ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះ Mukda Luanrod អាយុ ២៧ ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តរ៉ាត់ចាបូរី ភូមិភាគកណ្ដាលនៃប្រទេសថៃ ហើយគាត់បានប្រើប្រាស់ Facebook Page ដែលមានឈ្មោះថា “Cherdchu Retainer’’ សម្រាប់ធ្វើការផ្សព្វផ្យាយលក់ផលិតផលក្លែងក្លាយទាំងនេះតាំងពីឆ្នាំ ២០១៧ មកម្លះ។ ប៉ូលិសជំនាញថៃបានរកឃើញវត្ថុតាំងជាច្រើនៅក្នុងផ្ទះស្ត្រីរូបនេះមានដូចជា ឧបករណ៍សម្រាប់ពត់ធ្មេញចំនួន ៦ ធ្មេញសិប្បនិម្មិតចំនួន ១៣ ម្សៅសម្រាប់លាយធ្វើធ្មេញសិប្បនិម្មិតចំនួន ៨៩ កញ្ចប់ ប្រអប់សម្រាប់ដាក់ឧបករណ៍ពត់ធ្មេញចំនួន ៤០០
November 2, 2020 - កូវីដ-១៩
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 នៅអឺរ៉ុបបានកើនឡើងទ្វេដង ក្នុងរយៈពេល៥សប្តាហ៍កន្លងមកនេះ ដោយជំរុញឱ្យទ្វីបនេះមានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ១០ លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា។ ជាក់ស្ដែងកាលពីខែមុន ទាំងអាមេរិកឡាទីន និងអាស៊ី ក៏ទើបតែបានរាយការណ៍ថា មានករណីសរុបជាង ១០លាន រៀងខ្លួនផងដែរ ហើយមានតែសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ ដែលមានករណីជាង ៩ លាន ជាមួយនឹងការផ្ទុះឡើងយ៉ាងឆាប់រហ័សនាពេលថ្មីៗនេះ។ យោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា អឺរ៉ុបបានចំណាយពេលជិត ៩ខែ ដើម្បីកត់ត្រានូវករណីជំងឺ COVID-19 គម្រប់ ៥លានករណី ជាលើកដំបូងរបស់ខ្លួន ហើយ
November 2, 2020 - អន្តរជាតិ
តួគី៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួគីបានកើតឡើងដល់ ៥១ នាក់ហើយ ដែលចំនួនអ្នកស្លាប់ដ៏ច្រើនត្រូវបានរកឃើញបន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបន្តរករុករកនៅក្នុងអគារដែលបានដួលរលំចំនួន ៨ ផ្សេងទៀត។ គួរម្លឹកជូនថា កាលពីថ្ងៃយប់ថ្ងៃសុក្រ ទី ៣០ តុលា កន្លងទៅនេះមានគ្រោះរញ្ជួញដីកម្រិត ៧ រ៉ិចទ័រមួយបានកើតឡើងនៅក្នុងក្រុង Seferihisar ខេត្ត Izmir នៃប្រទេសតួគី ហើយភ្លាមនោះគេបានរកឃើញមានមនុស្សស្លាប់ចំនួន ២ នាក់ប៉ុណ្ណោះ ។ យ៉ាងណាក្តី ហេតុការណ៍គ្រោះថ្នាក់នេះបានធ្វើឲ្យមានអគារប្រមាណជា ៣០០ ត្រូវដួលរលំ ហើយអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ៦ ០០០ នាក់ ដើម្បីស្វែករងជនគ្រោះដែលត្រូវកប់ក្រោមគំនរបាក់បែក។ ទិន្នន័យដែលគេទើបទទួលបានចុងក្រោយនេះបានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនដល់ ៥១
November 2, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នាព្រឹកថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា អគ្គនាយករងអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃអាទិត្យថា គាត់ត្រូវបានគេកំណត់អត្តសញ្ញាណថា បានប៉ះពាល់ជាមួយអ្នកដែលបានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែគាត់បានបន្ថែមថា គាត់មានសុខភាពល្អហើយមិនមានរោគសញ្ញាអ្វីទេ។ លោក Tedros Adhanom Ghebreyesus បានសរសេរសារមួយនៅលើបណ្ដាសង្គម Twitter ផ្ទាល់ខ្លួនរបស់គាត់ថា៖«ខ្ញុំត្រូវបានគេបញ្ជាក់ថាបានប៉ះពាល់ជាមួយនរណាម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ #COVID19 ។ ខ្ញុំសុខសប្បាយនិងគ្មានរោគសញ្ញាទេ ប៉ុន្តែខ្ញុំនឹងនៅដាច់ដោយឡែកខ្លួនឯងនៅថ្ងៃខាងមុខ ស្របតាមពិធីការរបស់ @WHO ហើយនឹងធ្វើការពីផ្ទះ»៕ អត្ថបទ៖ លីដា
November 2, 2020 - កូវីដ-១៩
សារព័ត៌មានអង់គ្លេសបានរាយការណ៍នៅល្ងាចថ្ងៃអាទិត្យនេះ ដោយដកស្រង់ប្រភពពីវិមាន Kensington បានឱ្យដឹងថា ព្រះអង្គម្ចាស់វីលៀម បានឆ្លងជំងឺ COVID-19 កាលពីខែមេសា ក្នុងពេលស្រដៀងគ្នានឹងព្រះវរបិតារបស់ទ្រង់ គឺព្រះអង្គម្ចាស់ឆាលស៍។ កាសែត The Sun បានរាយការណ៍ថា ព្រះអង្គម្ចាស់វីលៀម ដែលជាចៅប្រុសរបស់មហាក្សត្រិយ៍ អេលីសាបេត II និងជាវង្សត្រកូលទី២សម្រាប់រាជបល្ល័ង្កអង់គ្លេស បានបង្ហើបថាទ្រង់ទុកវាជាអាថ៌កំបាំង ពីព្រោះព្រះអង្គមិនចង់ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រទេស។ កាសែតនេះបាននិយាយថា ទ្រង់ត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិតនៅវិមាន ហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ដោយដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅឯផ្ទះគ្រួសារ Anmer Hall ក្នុងតំបន់ Norfolk ។ ទូរទស្សន៍ BBC ក៏បានបញ្ជាក់ពីរបាយការណ៍នេះកាលពីល្ងាចថ្ងៃអាទិត្យ
November 2, 2020 - អន្តរជាតិ
អាជ្ញាធរហ្វីលីពីនបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់ បានស្លាប់ នៅពេលដែលព្យុះត្រូពិច Goni បានធ្វើដំណើរឆ្លងកាត់កោះ Luzon របស់ប្រទេស។ ព្យុះត្រូពិច Goni បានធ្វើឱ្យមានការបាក់ដីនៅថ្ងៃអាទិត្យ ពោលគឺវាបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលបង្កឱ្យមានការបាក់ដី ទឹកជំនន់ពាសពេញតំបន់ និងផ្ទះជាច្រើនបានលិចលង់។ អាជ្ញាធរឆ្លើយតបនឹងគ្រោះមហន្តរាយនិយាយថា មនុស្សប្រហែល ៣៩០,០០០ នាក់ កំពុងជ្រកកោននៅតាមសាលារដ្ឋ និងកន្លែងផ្សេងៗទៀតផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា បញ្ហានេះក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺ COVID-19 ដោយសារថាប្រទេសនេះ គឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានការឆ្លងរាលដាលជំងឺខ្លាំងបំផុត ខណៈកន្លែងខ្លះបានផ្ទុកមនុស្សលើសសមត្ថភាព។ អាជ្ញាធរក៏កំពុងស៊ើបអង្កេតរបាយការណ៍ ទាក់ទងនឹងផ្ទះដែលត្រូវបានជាប់នៅក្នុងការរអិលបាក់ដីផងដែរ។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុននិយាយថា ព្យុះត្រូពិកមួយទៀតឈ្មោះ Atsani
November 2, 2020 - អន្តរជាតិ
ថៃ៖ បុរសចិត្តខ្លាំងម្នាក់បានដុតបំផ្លាញផ្ទះមួយខ្នងចោលទាំងមូល បន្ទាប់ពីគាត់ខឹងនឹងបុរសប្រពន្ធដែលមិនព្រមរួមភេទជាមួយគាត់។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តបូរីរ៉ាំ ប្រទេសថៃ ខណៈបុរសជាជនបង្កហេតុមានឈ្មោះថា Narongchan Paksarom និងមានអាយុ ៣៣ ឆ្នាំ។ ប្រភពខាងលើបានស្រង់សម្តីស្រ្តីជាប្រពន្ធរបស់បុរសចិត្តឆៅរូបនេះមកចុះផ្សាយថា នៅក្នុងថ្ងៃកើតហេតុនោះគាត់ទើបចេញពីងូតទឹកដោយគាត់បានប្រើប្រាស់កន្សែងមួយសម្រាប់រុំខ្លួនហើយមិនទាន់បានស្លៀកពាក់ត្រឹមត្រូវផងសម្រាប់តែប្តីរបស់គាត់បានមកពីក្រៅវិញនិងមានបំណងចង់រួមភេទជាមួយគាត់។ យ៉ាងណាក្តី ឥរិយាបថរបស់បុរសជាប្តីក្នុងពេលនោះហាក់ច្រងេងច្រងាងនិងកាចខុសធម្មតា ទើបស្រ្តីជាប្រពន្ធមានការភ័យខ្លាចមិនចង់នៅក្បែរ ហើយស្រ្តីជាប្រពន្ធក៏បាននាំកូន ២ នាក់ ម្នាក់អាយុ ៤ ឆ្នាំ និងម្នាក់ទៀតអាយុ ៩ ឆ្នាំគេចចេញពីផ្ទះបាត់។ សកម្មភាពនេះហើយដែលបានធ្វើឲ្យលោក Narongchan Paksarom ខឹងជាខ្លាំងរហូតដុតផ្ទះខ្លួនឯងចោលតែម្តង។ ក្រោយកើតហេតុ លោក Narongchan
October 30, 2020 - អន្តរជាតិ
ហ្វីលីពីន៖ ប៉ូលិសហ្វីលីពីនម្នាក់ត្រូវបានសារព័ត៌មាន Channel News Asia រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារតែមាន់ជល់មួយក្បាលក្នុងអំឡុងពេលដែលគាត់ទៅបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងនៅក្នុងខេត្ត Samar ភាគខាងជើងនៃប្រទេសហ្វីលីពីន។ គួរបញ្ជាក់ជូនថា “ការប្រជល់មាន់” គឺជាសកម្មភាពកំសាន្តសប្បាយដ៏មានប្រជាប្រិយភាពមួយនៅតាមបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ី។ យ៉ាងណាក្តី ការជល់មាន់ជាទូទៅគឺត្រូវបានហាមឃាត់ដោយច្បាប់ព្រោះក្រុមអ្នកនិយមការប្រជល់មាន់តែងយកសង្វៀនជល់មាន់ធ្វើជាល្បែងស៊ីសងភ្នាល់គ្នាដាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់។ បើតាមលោក Colonel Arnel Apud ស្នងការនគបាលប្រចាំខេត្តដែលជាកន្លែងកើតហេតុខាងលើបានឲ្យដឹងថា ប៉ូលិសដែលបានស្លាប់នោះមានឈ្មោះថា Lieutenant Christian Bolok ហើយមូលហេតុដែលធ្វើឲ្យគាត់ស្លាប់ គឺដោយសារនៅពេលគាត់ព្យាយាមចាប់មាន់ជល់មួយក្បាលសម្រាប់ទុកធ្វើជាភស្តុតាង ស្រាប់តែមាន់ដែលមានតខ្នាយកាំបិតនៅជើងនោះបានវាត់មួយជើងធ្វើឲ្យផ្លែកាបិទមុតយ៉ាងជ្រៅចូលទៅប្រលោះភ្លៅខាងធ្វេងរបស់គាត់ ហើយរូបគាត់ក៏ត្រូវហូរឈាមយ៉ាងខ្លាំងរហូតខ្សោះឈាមស្លាប់តែម្តងក្នុងអំឡុងពេលបញ្ជូនមកកាន់មន្ទីរពេទ្យ។ លោកស្នងការខេត្តបានបន្តថា ករណីនេះគឺជារឿងកម្របំផុតក្នុងអាជីពរបស់គាត់ក្នុងរយៈពេល ២៥ឆ្នាំមកនេះ ហើយតាមរយៈហេតុការណ៍ប៉ូលិសក៏អាចឃាត់ខ្លួនមនុស្ស ៣ នាក់ផងដែរ
October 29, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា វីរបុរសបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona ត្រូវបានផ្ដាច់ខ្លួននៅដាច់ដោយឡែកពីគេ បន្ទាប់ពីអង្គរក្សរបស់គាត់ម្នាក់ បានចាប់ផ្តើមបង្ហាញរោគសញ្ញានៃការឆ្លងជំងឺ COVID-19 ។ បុរសវ័យ ៥៩ឆ្នាំ ជិតចូលអាយុ ៦០ឆ្នាំរូបនេះ បានចាប់ផ្តើមនៅដាច់ដោយឡែកនៅផ្ទះរបស់គាត់ ក្នុងប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារ បន្ទាប់ពីបានទាក់ទងជាមួយអង្គរក្សមួយនោះកាលពីថ្ងៃសៅរ៍។ បច្ចុប្បន្នលោក Maradona មិនបង្ហាញរោគសញ្ញាអ្វីទេ ហើយគ្រោងតេស្ដរកជំងឺ COVID-19 នៅថ្ងៃព្រហស្បតិ៍នេះ។ គាត់ត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ចំពោះជំងឺ COVID-19 ដោយសារតែសុខភាពមិនល្អបណ្តាលមកពីការប្រើគ្រឿងញៀន និងសេពគ្រឿងស្រវឹង និងបញ្ហាទម្ងន់របស់គាត់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អង្គរក្សរបស់គាត់នឹងធ្វើការតេស្ដរកមេរោគនៅថ្ងៃនេះ បន្ទាប់ពីបានបង្ហាញរោគសញ្ញារួមមាន៖ គ្រុនក្តៅ និង
October 28, 2020 - អន្តរជាតិ
យោងតាមសារព័ត៌បច្ចេកវិទ្យា Gadget Match បានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងមិនដាក់បញ្ចូលដុំសាកថ្មទូរស័ព្ទនៅក្នុងប្រអប់ទូរស័ព្ទ Samsung S21 ឡើយ សម្រាប់ការចេញលក់ទូរស័ព្ទដៃប្រភេទនេះ នៅទូទាំងពិភពលោកនៅឆ្នាំក្រោយនេះ។ ប្រភពខាងលើបានបន្តថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ត្រូវបានធ្វើឡើងឲ្យស្របតាមដៃគូប្រកួតប្រជែងរបស់ខ្លួនដែរ គឺក្រុមហ៊ុន Apple ដែលទើបនឹងបញ្ចេញលក់ទូរស័ព្ទ iPhone 12 ដោយមិនបានដាក់បញ្ចូលដុំសាកថ្មក្នុងប្រអប់ទូរស័ព្ទថ្មីនោះឡើយ ដោយមានដាក់បញ្ចូលត្រឹមតែខ្សែសម្រាប់សាកថ្មប៉ុណ្ណោះ។ សូមរម្លឹកជូនថា ការសម្រេចចិត្តមិនដាក់បញ្ចូលដុំសាកថ្មក្នុងប្រអប់ទូរស័ព្ទថ្មីនេះត្រូវ បានធ្វើឡើងក្នុងគោលបំណងធំៗចំនួន ២ គឺទី១ ដើម្បីជួយរក្សាបរិស្ថានតាមរយៈការមិនបង្កើតកាកសំណល់អេឡិចត្រូនិចថ្មីពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទ ហើយគោលបំណងទី២ នោះគឺវាបានជួយសន្សំសំចៃការចំណាយរបស់អតិថិជនចាស់ ព្រោះបើពួកគេនៅបន្តប្រើប្រាស់ដុំសាកថ្មចាស់ដែលពួកគេមានស្រាប់ មានន័យថាពួកគេមិនចាំបាច់ចំណាយលុយបន្ថែមក្នុងការទិញ ដុំសាកថ្មថ្មីបន្ថែមមួយទៀតនោះទេ៕
October 28, 2020









