- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ព្យុះទីហ្វុង Molave បានបោកបក់កាន់តែជិតប្រទេសវៀតណាម នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០នេះ ជាមួយនឹងកម្លាំងខ្យល់ខ្លាំង ដែលបណ្តាលឱ្យអ្នកភូមិម្នាក់ស្លាប់ និងបង្កឱ្យទូកចំនួន ២គ្រឿង មានផ្ទុកអ្នកនេសាទចំនួន ១២នាក់ បានលិច។ គួរឱ្យដឹងដែរថា ព្យុះទីហ្វុង Molave គឺជាព្យុះអាក្រក់បំផុតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ របស់ប្រទេសវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា បុរសម្នាក់នោះបានស្លាប់បន្ទាប់ពីមានខ្យល់ព្យុះកម្លាំង ១៥០ គីឡូម៉ែត្រ/ម៉ោង ធ្វើឱ្យគាត់ធ្លាក់ពីលើដំបូលផ្ទះរបស់ខ្លួន ខណៈដែលគាត់ព្យាយាមជួសជុលដំបូលផ្ទះ នៅឯខេត្តក្វាងង៉ៃ ភាគខាងត្បូងប្រទេសវៀតណាម ដែលនៅទីនោះក៏ត្រូវបានគេព្យាករណ៍ថា នឹងមានការបាក់ដីនៅថ្ងៃពុធនេះផងដែរ។
October 28, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា បានថ្លែងយ៉ាងច្បាស់នៅក្នុងសភាកាលពីថ្ងៃអង្គារថា លោកនឹងមិនលាលែងពីតំណែង ឬ រត់ចេញពីបញ្ហាក្នុងពេលមានវិបត្តិឡើយ។ គាត់បានឆ្លើយតបទៅនឹងសំណើរបស់ក្រុមប្រឆាំងដែលថា «គាត់គួរតែចុះចេញពីតំណែង» ចំពេលមានការតវ៉ានយោបាយដឹកនាំដោយក្រុមនិស្សិត។ លោកបានប្រាប់ក្រុមប្រឆាំងនៅក្នុងអំឡុងសម័យប្រជុំសភាវិសាមញ្ញ ដែលក្នុងនោះក្រុមប្រឆាំងបានស្នើឱ្យលោកលាឈប់ពីអំណាច ដោយបាននិយាយថា៖«អ្នកគួរតែគិតអំពីការប្រមូលផ្តុំនយោបាយនៅឆ្នាំ២០០៦ និង ២០១៤ នៅពេលដែលអ្នកមានអំណាច ក៏មិនបានលាលែងពីតំណែងដែរ»។ លោកបានមានប្រសាសន៍ថា៖«ខ្ញុំបដិសេធមិនអនុវត្តតាមសំណើដែលមិនតំណាងឱ្យសេចក្តីត្រូវការរបស់ប្រជាជនភាគច្រើន ហើយនឹងមិនរត់ចេញពីបញ្ហា ឬបោះបង់ប្រទេសក្នុងពេលមានវិបត្តិនោះទេ»។ លោកបានបន្ដថា៖ «ចូរសួរខ្លួនឯងថាតើជ័យជំនះដែលអ្នកនឹងទទួលបាន នៅពេលមានការបាក់បែកក្នុងប្រទេសនឹងមានតម្លៃឬអត់ ពីព្រោះនៅពេលនោះយើងនឹងលែងមានសល់អ្វីក្នុងការផ្លាស់ប្ដូរឡើយ។ ត្រូវគិតអំពីក្មេងៗ កុំប្រើពួកគេដើម្បីជំរុញចលនានយោបាយ»។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់សមាជិកសភា ដែលបានបញ្ចេញមតិ និងស្នើឱ្យមានដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហានយោបាយ ហើយប្តេជ្ញាថានឹងសម្របខ្លួនដោយផ្អែកលើស្ថានភាពជាក់ស្តែង។ លោកបានដាស់តឿនថា៖«ទោះយ៉ាងណាអ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភបំផុតនោះគឺការផ្ទុះឡើងនៃជំងឺ COVID-19 ។
October 28, 2020 - អន្តរជាតិ
គូប្រជែងទាំង ២ សម្រាប់តំណែងប្រធានាធិបតីអាមេរិកគឺលោក ដូណាល់ ត្រាំ និងលោក ចូ បាយដិន កំពុងមានអារម្មណ៍ថាមានសម្ពាធពេលវេលា ដោយសារថានៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃបោះឆ្នោតប្រធានាធិបតីហើយ។ ក្នុងរយៈពេលចុងក្រោយនេះពួកគេទាំង ២ បានដើរលើផ្លូវដែលពួកគេសង្ឃឹមថា នឹងអាចនាំពួកគេទៅកាន់សេតវិមានរៀងៗខ្លួន។ ជាក់ស្ដែងលោក ចូ បាយដិន បានដើរតាមផ្លូវយ៉ាងលំបាកមួយ សម្រាប់បក្សប្រជាធិបតេយ្យ។ ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ បានដើរផ្លូវល្អមួយ ដោយបានទៅទស្សនារដ្ឋនានា ដែលលោកបានឈ្នះកាលពី ៤ឆ្នាំមុន។ លោក ដូណាល់ ត្រាំ បានវិលត្រឡប់ទៅរដ្ឋមីឈីហ្គែន ដែលជារដ្ឋមួយនៃសមរភូមិជាច្រើន ដែលគាត់ត្រូវការដើម្បីឈ្នះ។ លោក
October 28, 2020 - អន្តរជាតិ
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីយប់ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកសភានៃគណបក្សប្រឆាំងភឿថៃម្នាក់ គឺលោក Visan Techatirawat បានយកកាំបិតអារដៃខ្លួនឯងនៅឯសភាកាលពីថ្ងៃអង្គារ នៅក្នុងអ្វីដែលគាត់បាននិយាយថា ជាការតវ៉ាប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាលលើសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យក្មេង។ លោក Visan Techatirawat បានអារដៃឆ្វេងចំនួន ៣កន្លែង ដោយកាំបិតចិតផ្លែឈើ នៅក្នុងអំឡុងពេលនៃការជជែកវែកញែកពិសេសអំពីវិបត្តិនយោបាយថ្ងៃទី២ ដោយពន្យល់តាមក្រោយថា គាត់មិនចង់ឱ្យនិស្សិតត្រូវបង្ហូរឈាមទេ។ អស់រយៈពេល ៤ខែ កន្លងមកនេះ ការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងបាងកក និងបណ្តាខេត្តនានា គឺបានអំពាវនាវឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចានអូចា លាលែងពីតំណែង ហើយរដ្ឋធម្មនុញ្ញត្រូវបានធ្វើឱ្យមានលក្ខណៈប្រជាធិបតេយ្យ និងរាជាធិបតេយ្យដែលត្រូវតែធ្វើកំណែទម្រង់។ លោកបានបន្ថែមថា
October 28, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ សម្រាប់ក្រុមបុរសនៅលីវមិនទាន់អាចមកដៃគូជីវិតបានអាចនឹងខ្មាស់លោកតាម្នាក់នេះ ដែលគាត់មានអាយុរហូតដល់ ៧១ ឆ្នាំទៅហើយ តែគាត់អាចស្វែងរកស្ត្រីវ័យក្មេងអាយុត្រឹម ១៨ ឆ្នាំម្នាក់មកធ្វើជាប្រពន្ធរបស់គាត់បានទៀត។ លោកតាសម្បូរស្នេហ៍រូបនេះត្រូវបានសារព័ត៌មាន World of Buzz រាយការណ៍ថា មានឈ្មោះ Abah Sarna ខណៈស្រីជាប្រពន្ធរបស់គាត់មានឈ្មោះថា Noni ហើយពិធីមង្គលការរបស់របស់ពួកគាត់ត្រូវបានរៀបចំឡើងនៅក្នុងក្រុង Subang Jaya នៃប្រទេសឥណ្ឌូនេស៊ី។ ថ្បិតតែពួកគាត់មានអាយុខុសគ្នារហូតដល់ទៅ ៥៣ ឆ្នាំមែន តែពួកគាត់ស្រលាញ់គ្នាណាស់ ហើយពិធីមង្គលការរបស់ពួកគាត់ត្រូវបានរៀបចំឡើយដោយបើកចំហរនិងគោរពតាមច្បាប់យ៉ាងត្រឹមត្រូវទៀតផង។ យ៉ាងណាក្តី លោកតា Abah Sarna ត្រូវបានគេស្គាល់ថា ជាអ្នកមានមួយរូបហើយរូបគាត់បានជូនថ្លៃបណ្ណាការទៅខាងគ្រួសារកូនក្រមុំជាច្រើនមានដូចជា ម៉ូតូ
October 28, 2020 - អន្តរជាតិ
ព្យុះទីហ្វុង Molave បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនជាង ៩០០,០០០នាក់ នៅក្នុងប្រទេសហ្វីលីពីន មុនពេលដែលវាបានចាកចេញពីទីនោះ នៅម៉ោងប្រហែល ៨ព្រឹក ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។ ការិយាល័យអាកាសធាតុហ្វីលីពីនបាននិយាយថា វាទំនងជានឹងរីកធំបន្ថែមទៀតនៅពេលទៅដល់សមុទ្រ ហើយឈានដល់កំពូលក្នុងរយៈពេល ២៤ម៉ោង។ យោងតាមមជ្ឈមណ្ឌលឧតុនិយមក្នុងតំបន់បានឱ្យដឹងថា តំបន់ភាគខាងជើងនៃតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាម ដែលជាកន្លែងផលិតកាហ្វេរបស់ខ្លួន ត្រូវបានគេព្យាករណ៍ថានឹងទទួលបានទឹកភ្លៀង ២០០មីលីម៉ែត្រ ចាប់ពីល្ងាចថ្ងៃអង្គារនេះតទៅ។ ព្យុះទីហ្វុង Molave បានវាយប្រហារប្រទេសហ្វីលីពីនតាំងពីថ្ងៃអាទិត្យ ដោយបានជន់លិចភូមិ និងដីទំនាបទាប ព្រមទាំងបានផ្តាច់ខ្សែភ្លើង និងបំផ្លាញផ្ទះរាប់រយខ្នង នៅពេលវាឆ្លងកាត់ប្រជុំកោះនេះ ខណៈមនុស្សរាប់ពាន់នាក់កំពុងជ្រកកោននៅក្នុងមណ្ឌលជម្លៀស។ ក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) បានព្រមានថា
October 27, 2020 - អន្តរជាតិ
ប្រធានកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោក Michael Ryan បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃច័ន្ទថា លោកមានការព្រួយបារម្ភចំពោះរលកនៃការឆ្លងជំងឺ COVID-19 ថ្មីៗនៅទ្វីបអឺរ៉ុប ដែលវាមានការលំបាកក្នុងការគ្រប់គ្រង។ លោកបានមានប្រសាសន៍ថា៖«យើងកំពុងមើលឃើញពីអត្រាវិជ្ជមានខ្ពស់ និងការកើនឡើងនៃកង្វះសមត្ថភាពក្នុងការតាមដានឱ្យមានប្រសិទ្ធិភាព»។ ប៉ុន្តែអ្នកដឹកនាំបច្ចេកទេសសម្រាប់ការឆ្លើយតបនឹងជំងឺ COVID-19 គឺអ្នកស្រី Maria Van Kerkhove បាននិយាយថា ការបិទទ្វារនៅទូទាំងប្រទេសនឹងមិនចាំបាច់នោះទេ «ប្រសិនបើមនុស្សគ្រប់គ្នាដើរតួនាទីរបស់ពួកគេឱ្យបានត្រឹមត្រូវ»។ អ្នកស្រីក៏បានអំពាវនាវឱ្យប្រើឧបករណ៍ជំនួស រួមទាំងការធ្វើតេស្តបន្ថែម ការដាក់ដោយឡែកសម្រាប់អ្នកដែលសង្ស័យថាបានឆ្លងជំងឺ និងជៀសវាងកន្លែងដែលមានមនុស្សច្រើន។ ជម្រាបដែរថានៅទ្វីបអឺរ៉ុបទាំងអេស្បាញនិងបារាំង មានចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប១លាននាក់ គិតត្រឹមដើមខែនេះ។ ប្រទេសជាច្រើនក្នុងតំបន់ក៏បានដាក់បម្រាមគោចរពេលយប់ និងបញ្ជាឱ្យភោជនីយដ្ឋានកាត់បន្ថយពេលវេលាបើកទ្វារជាដើម៕ អត្ថបទ៖ លីដា
October 27, 2020 - អន្តរជាតិ
អង្គការ NASA បានបញ្ជាក់ពីវត្តមានម៉ូលេគុលទឹកនៅលើផ្ទៃរបស់ភពព្រះច័ន្ទ ដែលជារបកគំហើញថ្មីមួយដែលបង្ហាញថា សមាសធាតុគីមីដែលមានសារៈសំខាន់បំផុតសម្រាប់ជីវិតនៅលើផែនដីមួយនេះ អាចមាននៅពាសពេញភពព្រះច័ន្ទច្រើនជាងទឹកកក ដែលធ្លាប់ត្រូវបានគេរកឃើញនៅតំបន់ងងឹត និងត្រជាក់របស់ភព។ លោក Jim Bridenstine អ្នកគ្រប់គ្រងរដ្ឋបាលអង្គការ NASA បាននិយាយថា៖«យើងនៅមិនទាន់ដឹងថា តើយើងអាចប្រើវាជាធនធាននេះបានឬទេ» ប៉ុន្តែលោកបានបន្ថែមថា ការស្វែងយល់បន្ថែមអំពីទឹកគឺមានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក ដែលវាគ្រោងធ្វើការស្រាវជ្រាវបន្ថែមទៀតនៅពេលអនាគត។ របកគំហើញនេះបានមកពីតារាវិទូសង្កេតការណ៍ Stratospheric Observatory for Infrared Astronomy ឬ SOFIA របស់ទីភ្នាក់ងារអវកាស ដែលវាអាចប្រើកែវពង្រីកដ៏ធំរបស់ខ្លួនចូលទៅក្នុងបរិយាកាសផែនដីបានក្នុងរយៈកម្ពស់រហូតដល់ ៤៥,០០០ហ្វីត។ កម្ពស់ទាំងនោះអនុញ្ញាតឱ្យអ្នកស្រាវជ្រាវពិនិត្យមើលវត្ថុក្នុងលំហ ដោយមិនមានការរំខានពីចំហាយទឹកនោះឡើយ។ ម៉ូលេគុលទឹកស្ថិតនៅក្នុងដីក្រហូង Clavius ដែលជាដីក្រហូងធំនៅអឌ្ឍគោលខាងត្បូងនៃព្រះច័ន្ទ។
October 27, 2020 - អន្តរជាតិ
ព្រះអង្គម្ចាស់ Azim ដែលជាបុត្រារបស់ស្ដេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ និងជាបុគ្គលល្បីល្បាញមានកេរ្តិ៍ឈ្មោះនៅហូលីវូតក្នុងនាមជាអ្នកផលិតខ្សែភាពយន្ត ក៏ដូចជា ជាទាយាទទី៤ ដែលអាចស្នងរាជ្យបល្ល័ង្កនៃប្រទេសប្រ៊ុយណេ បានសោយទិវង្គតកាលពីព្រឹកថ្ងៃសៅរ៍ ក្នុងព្រះជន្មាយុ ៣៨វស្សា។ ប៉ុន្តែយ៉ាងណារដ្ឋាភិបាលប្រ៊ុយណេ មិនបានបង្ហាញពីមូលហេតុនៃការសោយទិវង្គតរបស់ទ្រង់ទេ។ បុត្រាទី២ របស់ស្តេចស៊ុលតង់អង្គនេះត្រូវបានគេស្គាល់ជាទូទៅថា ជាម្ចាស់ផ្ទះរៀបចំពិធីជប់លៀងដ៏សម្បើមជាហូរហែ ជាមួយភ្ញៀវកិត្តិយសរួមមាន៖ តារាសម្ដែង Pamela Anderson, តារាចម្រៀង Janet Jackson និងតារាចម្រៀង Mariah Carey ។ ទ្រង់បានផលិតខ្សែភាពយន្តមួយចំនួន រួមទាំងរឿង «You’re Not You» ឆ្នាំ២០១៤ ដែលសម្តែងដោយ Hilary
October 27, 2020 - កូវីដ-១៩
គណៈកម្មការសុខភាពជាតិចិនបានប្រកាសនៅថ្ងៃអង្គារនេះថា ចិនដីគោកបានបញ្ជាក់ពីករណីជំងឺ COVID-19 មិនចេញរោគសញ្ញាចំនួន ៥០ករណី ដោយក្នុងនោះមាន ២៦ករណី ត្រូវបានគេរកឃើញនៅក្នុងតំបន់ស្វយ័តអ៊ុយហ្គ័រខេត្តស៊ីនជាំង ភាគពាយព្យប្រទេសចិន និង ២៤នាក់ ផ្សេងទៀតមកពីបរទេស។ ករណីជំងឺ COVID-19 ថ្មីចំនួន ១៦ ក៏ត្រូវបានចុះបញ្ជីនៅថ្ងៃច័ន្ទផងដែរ ដែលសុទ្ធតែមកពីប្រទេសក្រៅ។ គណៈកម្មាធិការបាននិយាយថា គ្មានការស្លាប់ទាក់ទងនឹងជំងឺ COVID-19 ត្រូវបានគេរាយការណ៍ទេកាលពីថ្ងៃអាទិត្យ ហើយអ្នកជំងឺ ១៧នាក់ ត្រូវបានរំសាយពីមន្ទីរពេទ្យ។ ប្រទេសចិនឥឡូវនេះមានអ្នកជំងឺគ្មានចេញរោគសញ្ញាចំនួន ៥៧០នាក់ ដែលកំពុងសម្រាកព្យាបាល និងស្ថិតក្រោមការស៊ើបអង្កេតបន្ដ។ ចំណែកនៅទូទាំងពិភពលោកមានករណី COVID-19 សរុបច្រើនជាង ៤៣.៧ លាននាក់
October 27, 2020









