autoadmin
  • អន្តរជាតិ

    នៅចន្លោះខែមករានិងខែតុលា គ្រោះថ្នាក់ចរាចរណ៍ចំនួន ១១,៦៥៣ លើក បានកើតឡើងនៅក្នុងប្រទេសវៀតណាម ដោយបានសម្លាប់មនុស្សចំនួន ៥,៤៥៦ នាក់ រងរបួសធ្ងន់ធ្ងរចំនួន ៣,៥២៣ នាក់ និងរងរបួសចំនួន ៥,១០៧ នាក់ផ្សេងទៀត។ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ១៨.២% ការស្លាប់ថយចុះ ១៣.៦% ការរងរបួសធ្ងន់ធ្ងរថយចុះ ១៤.៣% និងរបួសស្រាលថយចុះ ២៤.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមធ្យមក្នុងរយៈពេល ១០ខែ ដំបូងនៃឆ្នាំនេះ ប្រទេសវៀតណាមបានជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៨ដង ក្នុងមួយថ្ងៃ ដែលបានសម្លាប់មនុស្ស ១៨នាក់ និងរងរបួសចំនួន ២៩នាក់។ គួរឱ្យដឹងដែរថា

    November 4, 2020
  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្សចំនួន ៣ នាក់បានស្លាប់ បន្ទាប់ពីក្រុមបុរសជាច្រើននាក់ប្រដាប់ដោយកាំភ្លើង បានបើកការបាញ់ប្រហារនៅទីតាំងចំនួន៦ផ្សេងគ្នា នៅកណ្តាលរដ្ឋធានី Vienna ប្រទេសអូទ្រីសកាលពីយប់ថ្ងៃច័ន្ទ។ ជនសង្ស័យម្នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលីស ហើយយ៉ាងហោចម្នាក់ផ្សេងទៀតកំពុងរត់គេចពីប៉ូលីស។ អធិការបតីប្រទេសអូទ្រីសលោក Sebastian Kurz បានហៅវាថា ជាការវាយប្រហារភេរវកម្មគួរឱ្យស្អប់ខ្ពើមបំផុត។ ការបាញ់ប្រហារបានកើតឡើងប៉ុន្មានម៉ោង មុនពេលប្រទេសអូទ្រីសបានដាក់ការរឹតត្បឹតថ្មី ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងនូវចំនួនអ្នកឆ្លងជំងឺ COVID-19 ។ មនុស្សជាច្រើនបាននាំគ្នាទៅកម្សាន្តនៅតាមបារ និងភោជនីយដ្ឋាន ដែលឥឡូវត្រូវបានបិទរហូតដល់ចុងខែវិច្ឆិកា។ គេមិនទាន់ដឹងច្បាស់ទេថា តើអ្នកវាយប្រហារប៉ុន្មាននាក់ដែលបានចូលរួមក្នុងការបាញ់ប្រហារនេះ។ ប៉ូលីសបាននិយាយថា ឧប្បត្តិហេតុនេះបានចាប់ផ្តើមនៅជិតសាលាប្រជុំ Seitenstettengasse ។ ការបិទផ្លូវត្រូវបានដាក់ឡើងនៅកណ្តាលទីក្រុង ហើយមន្រ្តីប៉ូលីសមួយចំនួនធំត្រូវបានគេឃើញនៅក្បែរផ្ទះល្ខោនអូប៉េរ៉ាដ៏ល្បីលើពិភពលោក របស់ទីក្រុង Vienna ផងដែរ៕

    November 3, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖  យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Jakarta Post បានឲ្យដឹងថា ការលេងហ្គេម PUBG នឹងត្រូវបានចាត់ទុកជាសកម្មភាពប្រឆាំងនឹងច្បាប់សាសនាក្នុងតំបន់ នៅក្នុងខេត្ត Aceh នៃប្រទេសឥណ្ឌូនេស៊ី។ សូមបញ្ជាក់ជូនដែរថា ខេត្ត Aceh គឺខេត្តមួយមានការអនុវត្តច្បាប់សាសនាឥស្លាមយ៉ាងតឹងរឹង ដោយកន្លងមកគេបានសង្កេតឃើញថា ពលរដ្ឋនៅក្នុងខេត្តដែលបានប្រព្រឹត្តិខុសនឹងច្បាប់សាសនាដូចជា រួមភេទមុនរៀបការ ផិតក្បត់ប្តីឬប្រពន្ធ លេងល្បែងស៊ីសង ឬផឹកគ្រឿងស្រវឹងជាដើម នឹងត្រូវបានគេដាក់ទណ្ឌកម្មដោយការវាយនឹងខ្សែតីនៅទីសាធារណៈ ដើម្បីឲ្យសាធារណៈជនបានឃើញ និងមិនហ៊ានអនុវត្តតាមទៀតផង។ ដោយឡែកសម្រាប់ការលេងហ្គេមទូរស័ព្ទដ៏មានប្រជាប្រិយភាព PUBG នេះវិញ ត្រូវបានក្រុមអ្នកជំនាញសាសនាឥស្លាមនៅក្នុងខេត្ត Aceh គិតថា វាមានលក្ខណៈលើកទឹកចិត្តឲ្យអ្នកលេងមានគំនិតហិង្សាបែបបំផ្លាញ ហើយនិន្នាការនេះអាចជំរុញឲ្យយុវជនក្មេងៗយក​តម្រាប់តាម ដែលវាអាចប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។ ដូច្នេះហើយទើបក្រុមអ្នកជំនាញនៅក្នុងខេត្ត

    November 3, 2020
  • អន្តរជាតិ

    យោងតាមក្រុមហ៊ុនផលិតវ៉ាក់សាំងនិងជីវសាស្រ្ត (Vabiotech) ក្រោមការត្រួតពិនិត្យរបស់ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បានចាប់ផ្តើមហើយ ជាមួយនឹងការសាកល្បងនៅលើសត្វស្វា។ ទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុននេះបានចាប់ផ្តើមការសាកល្បងលើសត្វស្វាចំនួន ១២ក្បាល ដែលជាប្រភេទស្វាមួយប្រភេទនៃគ្រួសារ Macaca mulatta ។ ចំណែកលទ្ធផលនៃការធ្វើតេស្តលើសត្វស្វានឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលបន្ទាប់ សម្រាប់ការធ្វើតេស្តវ៉ាក់សាំងលើមនុស្ស។ ប្រធានក្រុមហ៊ុន Vabiotech លោក Do Tuan Dat បាននិយាយថា ការសាកល្បងបានធ្វើឡើងនៅលើកោះមួយនៅភាគខាងជើងខេត្ត Quang Ninh ដោយសត្វស្វាមានអាយុពី ៣ ទៅ ៥ឆ្នាំ មានទម្ងន់ច្រើនជាង ៣ គីឡូក្រាម និងត្រូវបានបែងចែកជា

    November 3, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Khaosod បានឲ្យដឹងថា រដ្ឋាភិបាលថៃបានសម្រេចបិទគេហទំព័រសម្រាប់មើលរឿងអាសអាភាសដ៏ល្បីមួយឈ្មោះថា Pornhub មិនឲ្យដំណើរការនៅក្នុងប្រទេសរបស់ខ្លួនជាផ្លូវការ។ គួរម្លឹកជូនថា Pornhub បានក្លាយជាគេហទំព័រសម្រាប់ចូលរឿងអាសអាភាពដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងចំណោមយុវវ័យថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយយុវវ័យថៃទាំងនោះបានប្រើប្រាស់ទូរស័ព្ទដៃទំនើបៗ សម្រាប់ចូលមើលរឿងអាសអាភាសក្នុងគេហទំព័រមួយនេះយ៉ាងងាយស្រួលបំផុត។ យ៉ាងណាក្តី កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃបាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងទៅកាន់ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមថៃ ដែលអនុញ្ញាតឲ្យយុវជនថៃអាចចូលមើលគេហទំព័រមួយនេះដោយងាយស្រួលខ្លាំងពេក ហើយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះក៏បានស្នើឲ្យរដ្ឋាភិបាលបិទគេហទំព័រនេះចោលផងដែរ ដើម្បីលើកកម្ពស់សីលធម៌ក្នុងចំណោមយុវជនថៃ។ ការរិះគន់បានបន្តកើតមានជាហូរហែក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ រហូតធ្វើឱ្យរដ្ឋាភិបាលបានសម្រេចបិទគេហទំព័រនេះតែម្តង ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រឆ្នាំ២០០៧ ដែលមានន័យថាអ្នកប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសថៃមិនអាចបើកគេហទំព័រមួយនេះបានឡើយ ពោលគឺនៅពេលដែលលោកអ្នកចុចចូលក្នុងគេហទំព័រភ្លាមវានឹងលោតចេញអក្សរថា “This content has been suspended” (មាតិកានេះត្រូវបានផ្អាក) ៕ អត្ថបទ៖ ភក្តី ប្រភព៖

    November 3, 2020
  • អន្តរជាតិ

    ចិន៖ វេជ្ជបណ្ឌិតចិនម្នាក់ដែលនាពេលកន្លងមកមេរោគជំងឺកូវីដ ១៩ បានធ្វើឲ្យស្បែករបស់គាត់ប្រែជាពណ៌ខ្មៅនោះ ត្រូវបានសារព័ត៌មាន Daily Mail ចុះផ្សាយថា ពេលនេះស្បែករបស់គាត់បានវិលទៅរកភាពធម្មតាវិញហើយ ​ខណៈរូបគាត់ក៏បានជាសះស្បើយពីជំងឺ ១០០% ដែរ។ គួររម្លឹកជូនថា វេជ្ជបណ្ឌិតរូបនេះមានឈ្មោះថា Yi Fan អាយុ ៤២ ឆ្នាំ ជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតចិនជាច្រើននាក់ផ្សេងទៀត ដែលហ៊ានទាញសញ្ញាអាសន្នពីគ្រោះថ្នាក់នៃជំងឺ កូវីដ ១៩ ដំបូងគេនៅពេលដែលជំងឺកូវីដ ១៩ ផ្ដើមដំបូងនៅក្នុងក្រុងវូហានម្លះ។ ប្រភពខាងលើបានបញ្ចាក់ថា ការពិតលោកវេជ្ជបណ្ឌិត Yi Fan បានចេញពីមន្ទីរពេទ្យយូរដែរហើយបន្ទាប់ពីទទួលបានការព្យាបាលជំងឺកូវីដ ១៩ រួច តែភ្លាមៗនោះស្បែករបស់គាត់មិនទាន់វិលមករកភាពប្រក្រតីវិញទេ

    November 3, 2020
  • អន្តរជាតិ

    ក្រុមប្រដាប់អាវុធមួយក្រុមបានវាយលុកចូលសាកលវិទ្យាល័យមួយ ក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន បណ្តាលឱ្យមនុស្សយ៉ាងតិច ១៩នាក់ស្លាប់ និងជាង ២០នាក់ ផ្សេងទៀតរងរបួស។ រដ្ឋាភិបាលបាននិយាយថា ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងបរិវេណសាកលវិទ្យាល័យ បន្ទាប់ពីមានការផ្ទុះមួយនៅក្បែរនោះកាលពីថ្ងៃច័ន្ទ។ ពួកគេបានបាញ់ប្រហារដោយមិនរើសមុខ និងបានបាញ់ប្រហារគ្នាជាមួយកងសន្តិសុខផងដែរ។ ក្រសួងមហាផ្ទៃបាននិយាយថា អ្នកស្លាប់រួមមានទាំងនិស្សិតដែលសិក្សានៅទីនោះ ហើយអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រសួងបាននិយាយថា ខ្មាន់កាំភ្លើងមានគ្នា ៣នាក់ និងជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៉ីស្លាម ដែលពួកគេទាំងអស់សុទ្ធតែត្រូវបានបាញ់សម្លាប់ដោយកងសន្តិសុខ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មាននិស្សិតនិងបុគ្គលិករាប់រយនាក់ នៅឯបរិវេណសាលានៅពេលដែលមានការវាយលុកនោះ។ ជម្រាបដែរថាស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថានមិនបានបង្ហាញសញ្ញានៃភាពប្រសើរឡើងទេ ដោយសារប្រទេសនេះរងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមសកម្មប្រយុទ្ធ និងក្រុមដទៃទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    November 3, 2020
  • អន្តរជាតិ

    កាលពីថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា ម្សិលមិញនេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានព្រមានអំពីព្យុះស៊ីក្លូនថ្មីមួយទៀត ដែលអាចបំផ្លាញដល់ប្រទេសរបស់គាត់ ខណៈចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង GONI ដែលជាព្យុះខ្លាំងបំផុតនៅឆ្នាំនេះ បានកើនឡើងដល់ ២០នាក់។ ព្យុះទីហ្វុង GONI បានបោកបក់ខេត្តភាគខាងត្បូងនៃរដ្ឋធានីម៉ានីលកាលពីថ្ងៃអាទិត្យ ដោយមានខ្យល់បក់ខ្លាំងរហូតដល់ ៣១០ គីឡូម៉ែត្រក្នុងមួយម៉ោង និងគឺជាព្យុះទី១៨ ដែលវាយប្រហារប្រទេសហ្វីលីពីននៅឆ្នាំនេះ។ ព្យុះទីហ្វុង Goni ក៏ជាព្យុះទីហ្វុងខ្លាំងបំផុតចាប់តាំងពីព្យុះ Haiyan ដែលបានសម្លាប់មនុស្សជាង ៦ ៣០០នាក់ ក្នុងឆ្នាំ ២០១៣ ផងដែរ។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះកាលពីថ្ងៃច័ន្ទបាននិយាយថា មនុស្ស

    November 3, 2020
  • អន្តរជាតិ

    ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានមានព្រះបន្ទូលថា៖ «យើងស្រឡាញ់ពួកគេដូចគ្នា» ទៅក្រុមបាតុករដែលព្យាយាមរារាំងអំណាចរបស់ទ្រង់ ហើយកាលពីថ្ងៃអាទិត្យនេះទ្រង់ក៏បានហៅប្រទេសថៃថាជា «ទឹកដីនៃការសម្របសម្រួល» នៅក្នុងការធ្វើអត្ថាធិប្បាយជាសាធារណៈដោយផ្ទាល់លើកដំបូងរបស់ទ្រង់។ ព្រះមហាក្សត្របានឆ្លើយតបនឹងសំណួររបស់ប៉ុស្តិ៍លេខ៤ ក្នុងអំឡុងយាង​ព្រះ​បាទាជាមួយអ្នករាជានិយមពណ៌លឿងរាប់ពាន់នាក់ ដោយបានបង្ហាញការគាំទ្រដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីប្រទេសថៃមានការប្រឆាំងតវ៉ាទាំងរដ្ឋាភិបាល និងរបបរាជានិយមរាប់ខែមកនេះ។ នៅពេលសួរថាតើទ្រង់នឹងមានបន្ទូលអ្វីទៅកាន់ក្រុមអ្នកតវ៉ា? ព្រះមហាក្សត្រទ្រង់មានបន្ទូលថា៖«យើងស្រឡាញ់ពួកគេដូចគ្នា»។ នៅពេលសួរថាតើអាចមានការសម្រាប់សម្រុះសម្រួលទេ? ទ្រង់បានមានបន្ទូលថា៖«ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល»។ យ៉ាងណាខាងព្រះរាជវាំងមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើការតវ៉ារបស់ក្រុមបាតុករដែលភាគច្រើនជានិស្សិត ដែលដំបូងឡើយគឺចេញពីការចង់ឱ្យមានការចុះចេញពីតំណែងរបស់លោក ប្រាយុទ្ធ ចានអូចា មុនពេលហ៊ានបំពានលើបម្រាមដ៏យូរអង្វែងរបស់ប្រទេស ដោយអំពាវនាវឱ្យមានការទប់ស្កាត់អំណាចរបស់ព្រះមហាក្សត្រ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    November 2, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានបញ្ជាឱ្យប្រទេសអង់គ្លេសវិលត្រឡប់ទៅរកការបិទទ្វារសារជាថ្មី បន្ទាប់ពីករណីនៃជំងឺ COVID-19 នៅចក្រភពអង់គ្លេសបានហក់ឡើងរហូតដល់ ១ លានករណី ហើយរលកនៃការឆ្លងលើកទី២នេះ បានកំពុងគំរាមកំហែងដល់សេវាកម្មសុខាភិបាលរបស់ប្រទេស។ ចក្រភពអង់គ្លេសដែលមានចំនួនអ្នកស្លាប់ផ្លូវការដោយសារជំងឺ COVID-19 ច្រើនជាងគេនៅអឺរ៉ុប កំពុងដោះស្រាយជាមួយនឹងករណីឆ្លងថ្មីជាង ២ម៉ឺននាក់/ថ្ងៃ ហើយអ្នកវិទ្យាសាស្ត្រក៏បានព្រមានពីស្ថានភាពដែលកាន់តែអាក្រក់ឡើងៗនេះ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានរៀបចំឡើងយ៉ាងឆាប់រហ័សនៅឯការិយាល័យ Downing Street នាយករដ្ឋមន្ត្រីលោក បូរីស ចនសុន បាននិយាយថា ការបិទទ្វាររយៈពេលមួយខែនៅទូទាំងប្រទេសអង់គ្លេស នឹងចាប់ផ្តើមនៅម៉ោងមួយរំលងអធ្រាត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ និងរហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ចំណែកអ្នកចូលរួមផ្សេងទៀតដែលជាផ្នែកនៃចក្រភពអង់គ្លេសដូចជា៖ ស្កុតឡេន វែល និងអៀរឡង់ខាងជើង

    November 2, 2020