autoadmin
  • អន្តរជាតិ

    សកម្មជនការពារបរិស្ថាន Greta Thunberg បាននិយាយចំអកទៅលោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលលោកប្រធានាធិបតី កំពុងតែក្រពុលមុខនៅមិនសុខក្នុងខ្លួន ព្រោះតែលោក ចូ បាយដិន ដែលជាគូប្រជែងកំពុងមានសំឡេងនាំមុខ។ នៅក្នុងបណ្ដាញសង្គម Twitter លោក ដូណាល់ ត្រាំ បានសរសេរថា៖«បញ្ឈប់ការរាប់សន្លឹកឆ្នោត» ដោយសារតែលោកគិតថាមានការក្លែងបន្លំនៅក្នុងការបោះឆ្នោតនេះ។ ចំណែកឯសកម្មជនវ័យ ១៧ឆ្នាំ Greta Thunberg ក៏បានប្រាប់ទៅលោកវិញថាឱ្យត្រជាក់ចិត្តខ្លះទៅ។ សកម្មជនបរិស្ថាន Greta Thunberg បានសរសេរថា៖«វាគួរឱ្យអស់សំណើចណាស់។ លោក ដូណាល់ ត្រូវចេះរៀនគ្រប់គ្រងកំហឹងរបស់គាត់ បន្ទាប់មកទៅមើលខ្សែភាពយន្តបែបចាស់ៗជាមួយមិត្តណាម្នាក់! ស្ងប់ចិត្តទៅដូណាល់

    November 6, 2020
  • អន្តរជាតិ

    ថៃ៖ ចោរកំពូលស៊យម្នាក់បានធ្វើសកម្មភាពលួចយកខ្សែកពីហាងលក់គ្រឿងអលង្ការមួយកន្លែងហើយបានជ្រុះអត្តសញ្ញាណប័ណ្ណនៅចំពីមុខហាងនោះតែម្តង ដែលកត្តានេះបានផ្តល់ភាពងាយស្រួលបំផុតសម្រាប់ប៉ូលិសក្នុងការតាមចាប់ខ្លួនរូបគាត់។ បើយោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ចោរអស់លក្ខណ៍រូបនេះមានឈ្មោះថា Pathompong Suknane អាយុ ៣៤ ឆ្នាំ និងបានធ្វើសកម្មភាពលួចខ្សែកពីហាងលក់គ្រឿងអលង្ការមួយកន្លែងនៅក្នុងក្រុងបាងកក ប្រទេសថៃ។ តាមវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា លោក Pathompong Suknane ដែលមានមុខរបរប្រចាំថ្ងៃជាអ្នកដឹកជញ្ជូនអាហារឲ្យគេនោះបានពាក់មួកនិងម៉ាស់យ៉ាងជិតមុនពេលបន្លំខ្លួនធ្វើជាអ្នករកទិញខ្សែក ហើយខណៈដែលគាត់កំពុងតែមើលពិនិត្យមើលខ្សែកចុះឡើងៗនោះ គាត់ក៏បានយកខ្សែករត់ចេញ ពីហាងតែម្តង។ យ៉ាងណក្តី ក្នុងពេលដែលគាត់រត់គេចនោះអត្តសញ្ញាណប័ណ្ណរបស់គាត់បានជ្រុះចេញពីក្នុងខ្លួនគាត់ ហើយ ២ ម៉ោងក្រោយមកប៉ូលិសក៏បានទៅចាប់ខ្លួនគាត់ដល់ផ្ទះតែម្តងជាមួយនឹងវត្ថុតាំងគឺខ្សែកចំនួន ២ ខ្សែ ដែលគាត់បានលួចយកទៅមិនទាន់បានលក់ផង៕ អត្ថបទ៖ ភក្តី ប្រភព៖ Bangkok

    November 6, 2020
  • កូវីដ-១៩

    ករណីជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១០៩ ៧៥៧ ករណី សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតជាប់ៗគ្នាលើកទី២ នៅពេលដែលការរាលដាលកំពុងរីករាលដាលនៅគ្រប់តំបន់។ ចំនួនសរុបត្រូវបានគេរំពឹងថានឹងខ្ពស់ជាងនេះ នៅពេលដែលទិន្នន័យរបស់តំបន់នីមួយៗនៃរដ្ឋកាលីហ្វ័រញ៉ាត្រូវបានរាប់បញ្ចូល។ ៣ ក្នុងចំណោម ៧ថ្ងៃ កន្លងមកនេះ ករណីជំងឺ COVID-19 នៅអាមេរិកបានកើនឡើងច្រើនជាង ១០០,០០០ ករណី ដែលបានដាក់សម្ពាធលើមន្ទីរពេទ្យក្នុងរដ្ឋជាច្រើន និងបណ្តាលឱ្យក្រុមគ្រួសារអាមេរិក ពិចារណាឡើងវិញនូវផែនការសម្រាប់អាហារពេលល្ងាចថ្ងៃ Thanksgiving នៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ។ រដ្ឋចំនួន ១៩ ក្នុងចំណោមរដ្ឋទាំង

    November 6, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា បាននិយាយទាំងគ្មានភស្តុតាងថា ប្រសិនបើសន្លឹកឆ្នោតត្រឹមត្រូវ «ស្របច្បាប់» ត្រូវបានគេរាប់បញ្ចូល លោកនឹងឈ្នះការបោះឆ្នោតប្រធានាធិបតីយ៉ាងងាយ។ នៅក្នុងការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍លោក ដូណាល់ ត្រាំ បាននិយាយថា៖«ប្រសិនបើអ្នករាប់សន្លឹកឆ្នោតពិតខ្ញុំនឹងឈ្នះដោយងាយ។ ប្រសិនបើអ្នករាប់សន្លឹកឆ្នោតខុសច្បាប់ ពួកគេអាចព្យាយាមលួចការបោះឆ្នោតពីយើង ពីអ្នកដែលមកបោះឆ្នោតយឺត»។ លោកបាននិយាយថា៖ «យើងកំពុងតាមមើលពួកគេយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែសម្លេងឆ្នោតជាច្រើនបានមកយឺត»។ គាត់ក៏បាននិយាយផងដែរថា គាត់បានឈ្នះរដ្ឋសំខាន់ៗជាច្រើនរួចទៅហើយ ដោយរាប់បញ្ចូលទាំងជ័យជំនះដ៏ធំធេងផងដែរ នៅក្នុងរដ្ឋ Florida រដ្ឋ Iowa រដ្ឋ Indiana និងរដ្ឋ Ohio ។ នៅឯសន្និសីទកាសែតសេតវិមានលោក

    November 6, 2020
  • អន្តរជាតិ

    ថៃ៖ រូបសំណាកព្រះពុទ្ធដ៏មហិមានៅទីក្រុងបាងកកប្រទេសថៃ បានលេចចេញជារូបរាងជាបណ្ដើរៗ ខណៈការសាងសងក៏កំពុងបានចាប់ផ្ដើមឡើងវិញ។ បើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយផេក Foodie Bangkok បានឱ្យដឹងថា រូបសំណាកព្រះពុទ្ធ Dhammakaya Thep Mongkol ដែលមានកម្ពស់ស្មើនឹងអគារ ២០ជាន់ យ៉ាងធំសម្បើមមួយនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុននេះហើយ។ គួរឱ្យដឹងដែរថារូបសំណាកព្រះពុទ្ធ Dhammakaya Thep Mongkol ត្រូវបានសាងសង់សម្រាប់វត្ត Paknam Phasi Charoen ក្នុងទីក្រុងបាងកក នៃប្រទេសថៃ។ រូបសំណាកនេះគឺមានកម្ពស់សរុប ៦៩ម៉ែត្រ ជាមួយនឹងព្រះផ្នែន ៤០ម៉ែត្រ។ បើយោងតាមការបង្ហោះផ្សេងទៀតបាននិយាយថា រូបសំណាកនេះនឹងត្រូវសាងសង់រួចរាល់នៅខែមករា ឆ្នាំ២០២១។ រចនាសម្ពន្ធ័ដ៏ធំសម្បើមនេះត្រូវបានធ្វើឡើងពីស្ពាន់ និងចំណាយថវិកាប្រមាណ

    November 6, 2020
  • អន្តរជាតិ

    ព្រះសង្ឃថៃមួយអង្គត្រូវបានសារព័ត៌មាន The Thaiger រាយការណ៍ថា បានត្រូវឆ្នោតដែលមានទំហំទឹកប្រាក់រហូតដល់ ១៨ លានបាត ( ៥៧៩ ៨៩៧​​ ដុល្លារអាមេរិក) ខណៈដែលព្រះអង្គនឹងមិនយកលុយរង្វាន់ទាំងអស់នោះមកទុកជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ។ ព្រះសង្ឃអង្គនេះមានព្រះនាមថា Montri Samajjo មានព្រះជន្ម ៦៧ វស្សា គង់នៅវត្ត Wat Thinnakorn Nimit ក្នុងទីក្រុង Nonthaburi នៃប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ព្រះតេជគុណ Montri Samajjo មិនដែលចាក់ឆ្នោតឡើយកាលពីមុនមក ហើយនៅក្នុងថ្ងៃដែលព្រះអង្គទិញឆ្នោតនោះ គឺព្រះអង្គបានខ្ចីលុយពីសង្ឃផ្សេងទៀតចំនួន ១ ៥០០​ បាត

    November 6, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Coconuts បានឱ្យដឹងថា ព្រះសង្ឃថៃមួយអង្គបានបង្ខំចិត្តចាកចេញពីវត្តមួយក្នុងទីក្រុងបាងកក បន្ទាប់ពីលោកបានត្រូវឆ្នោតផ្សងសំណាងលេខធំ ហើយក្រោយមកក៏មានអ្នកតាមមកសុំលុយពីគ្រប់ទិសទី។ ប្រភពបាននិយាយថា ព្រះសង្ឃអង្គនោះបានត្រូវឆ្នោតរង្វាន់ ១៨លានបាត ឬជាង ៥៨០,០០០ ដុល្លារអាមេរិក ដែលជំរុញឱ្យមនុស្សម្នាទៅប្រមូលផ្តុំគ្នានៅក្នុងវត្ត រំខានដល់បព្វជិតរាល់យប់ និងធ្វើឱ្យគ្រប់គ្នាពិបាកសម្រាក។ ជំនួយការព្រះចៅអធិការវត្តលោក Sitthi Woradit នៅវត្ត Thinnakorn Nimit បាននិយាយកាលពីម្សិលមិញថា ព្រះសង្ឃឈ្មោះ Ajahn Montri Samujjo ដែលមានព្រះជន្ម ៦៧វស្សា លែងគង់នៅវត្តនេះតទៅទៀតហើយ។ លោកបានបន្ថែមថា មនុស្សមកពីគ្រប់ទិសទីបានសម្រុកមកសុំលុយលោក ដូច្នេះហើយព្រះអង្គសុំទៅគង់នៅវត្តផ្សេង ដោយមិនបានបញ្ជាក់ប្រាប់ថាវត្តមួយណាឡើយ។ ប៉ុន្តែបើនិយាយទៅគឺការចាក់ឆ្នោត មិនសមរម្យសម្រាប់ព្រះសង្ឃឡើយ៕ អត្ថបទ៖ លីដា ប្រភព៖

    November 5, 2020
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្សបួននាក់បានស្លាប់ រួមទាំងជនសង្ស័យដែលត្រូវបានបាញ់សម្លាប់ដោយប៉ូលីស បន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា (ម៉ោងអាមេរិក) នៅក្នុងទីក្រុង Henderson នៃរដ្ឋ Nevada ។ ប៉ូលីស Henderson លោក Jason Kuzik បាននិយាយថា មានមនុស្សនៅឯអគារផ្ទះល្វែង Henderson បានទូរស័ព្ទហៅប៉ូលីសនៅម៉ោងប្រហែល ១១ ព្រឹក ដើម្បីរាយការណ៍អំពីបាញ់បោះ និងអ្នករងរបួសនៅឯច្រកទ្វារចូល។ លោក Kuzik បាននិយាយថា ពេលប៉ូលីសបានទៅដល់ឃើញមនុស្ស ២នាក់ មានរបួសដោយគ្រាប់កាំភ្លើង និងជនសង្ស័យម្នាក់ដែលនៅក្នុងរថយន្តចតចោលក្បែរនោះ។ លោក Kuzik បាននិយាយថា

    November 5, 2020
  • អន្តរជាតិ

    ខណៈដែលប្រទេសកូរ៉េខាងជើងតែងអះអាងថាប្រទេសរបស់ខ្លួនគ្មានករណីអ្នកឆ្លងជំងឺកូវីដ ១៩ នោះ ស្រាប់តែសារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Mirror បានចុះផ្សាយថា កូរ៉េខាងជើងបានយកអ្នកជំងឺកូវីដ ១៩ ទៅទុកចោល ដោយមិនបានផ្តល់ថ្នាំនិងចំណីអាហារអ្វីនោះទេ ពោលគឺទុកចោលរហូតដល់ស្លាប់តែម្តង។ ការចុះផ្សាយរបស់សារព័ត៌មាន Mirror ដែលមានខ្លឹមសារដូចខាងលើនេះគឺជាការស្រង់សំដីរបស់សកម្មជនគ្រីស្ទានម្នាក់មានឈ្មោះថា Tim Peters ដែលបានទៅបើកអង្គការសប្បុរសធម៌ Helping Hands ​នៅក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនឆ្នាំមកហើយ។ តាមរយៈការងាររបស់សប្បុធម៌នៅលើកទឹកដីកូរ៉េខាងត្បូង លោក Tim Peters បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការពិតកូរ៉េខាងជើងក៏មានករណីអ្នកឆ្លងជំងឺកូវីដ ១៩ ដែរ តែរដ្ឋាភិបាលរបស់លោកគីម ជុងអ៊ុន បានលាក់បាំងព័ត៌មាននេះមិនឲ្យមានការចុះផ្សាយជាសាធារណៈឡើយ។ អ្វីដែលកាត់តែអាក្រក់ជាងនេះទៀតនោះគឺរដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន

    November 5, 2020
  • អន្តរជាតិ

    ក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវនានានៅទូទាំងសហរដ្ឋអាមេរិក ដើម្បីទាមទារឱ្យមានការរាប់សន្លឹកឆ្នោតទាំងអស់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០នេះ។ ក្នុងនោះផងដែរក្រុមយុទ្ធនាការរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក៏កំពុងបន្តសកម្មភាពប្ដឹងទៅតុលាការរបស់ខ្លួន ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋមួយចំនួន ដោយបានលើកឡើងពីភាពមិនប្រក្រតី។ ជាក់ស្ដែងលោក ដូណាល់ ត្រាំ បានលើកឡើងថា ការបោះឆ្នោតតាមអ៉ីម៉ែលងាយនឹងមានការក្លែងបន្លំណាស់។ នៅថ្ងៃពុធនេះ (ម៉ោងនៅអាមេរិក) មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ហើយដើរដង្ហែតាមដងផ្លូវ ដោយបានកាន់បដានិងគ្រវីក្រដាសដែលមានពាក្យថា «រាល់សន្លឹកឆ្នោតត្រូវតែរាប់» និង «រាប់រាល់សន្លឹកឆ្នោតទាំងអស់»។ ប្រជាជនគ្រប់វ័យបានចូលរួមក្នុងការតវ៉ា ដោយបានស្រែកថា «ការពារលទ្ធិប្រជាធិបតេយ្យ» និង «រង់ចាំរហូតដល់សន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់»។ សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងញូវយ៉ក ដោយសារតែការព្រួយបារម្ភអំពីភាពចលាចល ដែលអាចកើតមានបន្ទាប់ពីការបោះឆ្នោត។ មន្ត្រីប៉ូលីសមួយចំនួនធំត្រូវបានដាក់ពង្រាយសម្រាប់ការហែក្បួននៅថ្ងៃពុធ ជុំវិញការភ័យខ្លាចនៃការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រលោក ដូណាល់ ត្រាំ

    November 5, 2020