- autoadmin
- កូវីដ-១៩
យោងតាមការកត់ត្រារបស់សាកលវិទ្យាល័យ Johns Hopkins សម្រាប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងអាមេរិក) បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជាក់ករណីជំងឺ COVID-19 ថ្មីចំនួន ២០១ ៩៦១ ករណី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ចំនួនយ៉ាងច្រើននេះក៏អាចព្រោះតែការពន្យារពេលផ្ដល់ទិន្នន័យកាលពីចុងសប្ដាហ៍ ខណៈដែលករណីថ្មីចុងក្រោយនេះបានធ្វើឱ្យសហរដ្ឋអាមេរិកមានករណីជំងឺ COVID-19 សរុបចំនួន ១០ ២៣៨ ២៤៣ ករណី និងមានអ្នកស្លាប់សរុប ២៣៩ ៥៨៨ នាក់។ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះមានអ្នកស្លាប់ចំនួន ១
November 11, 2020 - អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានហៅការបដិសេធមិនព្រមចុះចាញ់នឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ថាជាក្ដីអាម៉ាស់មួយ។ លោក ចូ បៃដិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ទង្វើរបស់លោក ដូណាល់ ត្រាំ នឹងមិនជួយដល់កេរ្តិ៍តំណែលរបស់លោកប្រធានាធិបតីឡើយ។ ការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលលោក ចូ បៃដិន បានឆ្លើយសំណួរពីអ្នកយកព័ត៌មានជាលើកដំបូង ចាប់តាំងពីការប្រកាសអំពីជ័យជម្នះរបស់គាត់។ គួរជម្រាបដែរថាលោក ដូណាល់ ត្រាំ បានចោទប្រកាន់ការរាប់សន្លឹកឆ្នោតថា ជាការរំលោភបំពាន និងកំពុងព្យាយាមជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងតុលាការ។ ចំណែកលោក ចូ បៃដិន បាននិយាយថា គ្មានអ្វីនឹងបញ្ឈប់ការផ្ទេរអំណាចនៅក្នុងរដ្ឋាភិបាលអាមេរិកទេ។ លោក បៃដិន ក៏បានចាប់ផ្តើមសកម្មភាពការទូតរបស់គាត់រួចហើយ។
November 11, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានរកឃើញអ្នកជំងឺ COVID-19 ថ្មីចំនួន ៤នាក់បន្ថែមទៀត។ ករណីថ្មីៗចុងក្រោយនេះនាំឱ្យប្រទេសថៃ មានករណីជំងឺ COVID-19 សរុបចំនួន ៣,៨៤៤ ករណី ខណៈការស្លាប់នៅតែមាន ៦០នាក់ ដដែល។ រដ្ឋមន្ត្រីការបរទេសហុងគ្រី យោងតាមមជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) បាននិយាយថា ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង៤នាក់គឺមាន០១នាក់ ជាមន្ត្រីការទូតហុងគ្រីប្រចាំប្រទេសថៃ មានអាយុ៥៣ឆ្នាំ ហើយក្រសួងថៃសង្ស័យថា គាត់បានឆ្លងកូវីដ១៩ បន្ទាប់ពីមន្ត្រីការទូតរូបនេះមានទំនាក់ទំនងជិតស្និតជាមួយនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានទស្សនកិច្ចផ្លូវការមួយនៅក្នុងប្រទេសថៃ កាលពីសប្តាហ៍មុន ហើយត្រូវបានអាជ្ញាធរថៃកឃើញថា មានវិជ្ជមានកូវីដ១៩។ ឥឡូវនេះមន្ត្រីការទូតហុងគ្រីប្រចាំប្រទេសថៃរូបនោះកំពុងសម្រាកព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura
November 10, 2020 - អន្តរជាតិ
និយតករសុខភាពប្រេស៊ីលកាលពីថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា ខ្លួនបានផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតដោយប្រទេសចិន បន្ទាប់ពីមានលទ្ធផលមិនល្អចំពោះអ្នកទទួលស្ម័គ្រចិត្ត។ ការផ្អាកវ៉ាក់សាំង CoronaVac ដែលបង្កើតដោយក្រុមហ៊ុនឱសថចិន Sinovac Biotech បានកើតឡើងនៅថ្ងៃតែមួយ ដែលក្រុមហ៊ុនថ្នាំយក្សអាមេរិក Pfizer បាននិយាយថា វ៉ាក់សាំងរបស់ខ្លួនបានបង្ហាញប្រសិទ្ធភាព ៩០% ដែលដំណឹងនេះបានបង្កើនទីផ្សារ និងបង្កើនក្តីសង្ឃឹមនៃការបញ្ចប់ជំងឺរាតត្បាតនេះ។ និយតករជនជាតិប្រេស៊ីលឈ្មោះ Anvisa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចចិត្តផ្អាកការសាកល្បងគ្លីនិកវ៉ាក់សាំង CoronaVac បន្ទាប់ពីមានការធ្វើទុក្ខមិនល្អ រួមមានទាំងករណីកាលពីថ្ងៃទី២៩ ខែតុលា។ វាបាននិយាយថា វាមិនអាចផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែឧប្បត្តិហេតុបែបនេះរួមមានការស្លាប់ ផលប៉ះពាល់ធ្ងន់ធ្ងរ
November 10, 2020 - កូវីដ-១៩
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសខ្លួនថា លោកបានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ ប្រធានាធិបតីវ័យ ៤២ឆ្នាំរូបនេះ បាននិយាយថា គាត់មានសុខភាពល្អទេ ហើយនឹងដាក់ខ្លួនឯងនៅដាច់ដោយឡែកដូចដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល។ លោក Zelensky បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖«គ្មានអ្នកមានសំណាងណាដែល COVID-19 មិនអាចបង្កការគំរាមកំហែងដល់ពួកគេឡើយ។ ទោះបីមានវិធានការដាច់ដោយឡែកក៏ដោយ ខ្ញុំបានធ្វើតេស្តវិជ្ជមាន។ ខ្ញុំមានសុខភាពល្អទេ ហើយនឹងទទួលយកវីតាមីនឱ្យបានច្រើន។ ខ្ញុំសន្យាថានឹងញែកខ្លួនខ្ញុំ ប៉ុន្តែនឹងបន្តធ្វើការ។ ខ្ញុំនឹងយកឈ្នះលើជំងឺ COVID-19 ដូចមនុស្សភាគច្រើនធ្វើដែរ»។ គួរឱ្យដឹងដែរថាប្រទេសអ៊ុយក្រែន ដែលជាប្រទេសមានប្រជាជនជិត
November 10, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK សម្រាប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនករណីអ្នកឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ពេលនេះមានចំនួនលើសពី ១០ លាននាក់ហើយ។ តួលេខចងក្រងដោយសាកលវិទ្យាល័យ John Hopkins បានបង្ហាញថា ការឆ្លងជំងឺ COVID-19 បានឡើងដល់ ១០ លាននាក់ នៅត្រឹមរសៀលថ្ងៃច័ន្ទ ខណៈសហរដ្ឋអាមេរិកបានរាយការណ៍ពីករណីថ្មីៗជាង ១០០,០០០ ករណីក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នាមកនេះ និងមានការស្លាប់ជាង ១,០០០ នាក់ ជារៀងរាល់ថ្ងៃផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា ករណីឆ្លងកំពុងកើនឡើងនៅគ្រប់រដ្ឋអាមេរិកទាំងអស់លើកលែងតែកោះហាវ៉ៃ។ រដ្ឋភាគខាងលិចនៃរដ្ឋយូថាហ៍បានប្រកាសអាសន្នក្នុងថ្ងៃច័ន្ទ
November 10, 2020 - អន្តរជាតិ
ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានអំពាវនាវឱ្យគ្រប់គ្នាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដោយព្រមានថា យើងអាចធុញនឹងការប្រយុទ្ធនឹងរោគរាតត្បាតនេះ ប៉ុន្តែជំងឺនេះ «មិនធុញទ្រាន់នឹងយើងទេ»។ ថ្លែងទៅកាន់សន្និបាតប្រចាំឆ្នាំរបស់ WHO ដែលបានចាប់ផ្តើមឡើងវិញកាលពីថ្ងៃច័ន្ទ បន្ទាប់ពីត្រូវបានផ្អាកតាំងពីខែឧសភា លោក Tedros Adhanom Ghebreyesus ក៏បានសាទរចំពោះការឈ្នះឆ្នោតរបស់លោក Joe Biden ក្នុងនាមជាប្រធានាធិបតីអាមេរិក ដោយសង្ឃឹមថាវាអាចជាសញ្ញានៃកិច្ចសហប្រតិបត្តិការពិភពលោក ដែលកាន់តែតឹងរឹងដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។ លោកមានប្រសាសន៍ថា វាចាំបាច់ណាស់សម្រាប់ប្រជាជនក្នុងការតាមដានអំពីវិទ្យាសាស្ត្រ និងទប់ស្កាត់ការមិនអើពើនឹងជំងឺរាតត្បាត។ លោកបានមានប្រសាសន៍ថា៖«យើងប្រហែលជាធុញទ្រាន់នឹង COVID-19។ ប៉ុន្តែវាមិនធុញទ្រាន់នឹងយើងទេ» ដោយបន្ថែមថាជំងឺនេះនឹងយាយីដល់មនុស្សដែលទន់ខ្សោយ ហើយយើងមិនអាចចរចាជាមួយវាបាននោះទេ។
November 10, 2020 - អន្តរជាតិ
ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 សក្តានុពលរបស់ខ្លួន ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពច្រើនជាង ៩០% នៅក្នុងការវិភាគបណ្តោះអាសន្នមួយ។ ជាក់ស្ដែងក្រុមហ៊ុន Pfizer កាលពីថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញផ្សាយនូវការវិភាគប្រសិទ្ធភាពបណ្តោះអាសន្នដំបូងរបស់វ៉ាក់សាំង ដែលត្រូវបានធ្វើឡើងដោយគណៈកម្មាធិការត្រួតពិនិត្យទិន្នន័យឯករាជ្យ។ វ៉ាក់សាំងដែល Pfizer កំពុងអភិវឌ្ឍរួមគ្នាជាមួយ BioNTech របស់អាឡឺម៉ង់មួយនេះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការសាកល្បងនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ ការសិក្សារបស់វាមានអ្នកចូលរួមចំនួន ៤៣,៥៣៨ នាក់ និង ៩៤ ករណីនៃអ្នកជំងឺ COVID-19 ។ វាបាននិយាយថា៖ «ករណីនេះត្រូវបានបែងចែករវាងបុគ្គលដែលបានចាក់វ៉ាក់សាំង
November 10, 2020 - អន្តរជាតិ
ប្រធានាធិបតីទើបតែជាប់ឆ្នោតរបស់អាមេរិកលោក Joe Biden បានប្រកាសបង្កើតសមាជិកនៃក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខណៈដែលគាត់កំពុងត្រៀមខ្លួនក្នុងការផ្ទេរអំណាចជាផ្លូវការ។ កាលពីថ្ងៃច័ន្ទនេះលោក Biden បានប្រកាសថា លោកនឹងចាត់តាំងអ្នកជំនាញចំនួន ១៣នាក់ សម្រាប់ក្រុមការងាររាតត្បាត ដែលពួកគេនឹងត្រូវផ្ដល់ការណែនាំឱ្យគាត់។ លោកបាននិយាយថា នៅពេលការបោះឆ្នោតបានចប់ហើយ លោកនឹងបង្រួបបង្រួមជនជាតិអាមេរិកឡើងវិញ ក្នុងគោលដៅរួមគ្នានៅក្នុងការកម្ចាត់ជំងឺ COVID-19 នេះ។ លោក Biden បានបន្ថែមទៀតថា៖«វាមិនសំខាន់ថាអ្នកបានបោះឆ្នោតឱ្យអ្នកណា នៅខាងណាមុនថ្ងៃបោះឆ្នោតនោះទេ។ យើងអាចជួយសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់បាន ប្រសិនបើមនុស្សគ្រប់គ្នាគ្រាន់តែពាក់ម៉ាស់»។ ក្នុងនោះផងដែរលោក Biden បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកាណាដាគឺលោក Justin Trudeau ហើយមេដឹកនាំទាំង ២ បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ចំណែកលោក
November 10, 2020 - អន្តរជាតិ
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់សារព័ត៌មាន CNN សម្រាប់រាត្រីថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ចូ បាយដិន នឹងក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក បន្ទាប់ពីទទួលបានជ័យជម្នះនៅក្នុងរដ្ឋកំណើតរបស់លោកផ្ទាល់ ដែលវាបានបន្ថែមសំឡេងឱ្យគាត់បានច្រើនជាង ២៧០ ដើម្បីឈ្នះជាប្រធានាធិបតីថ្មី។ ជាមួយនឹងសន្លឹកឆ្នោតចំនួន ២០ របស់រដ្ឋផេនស៊ីលវេនៀ (Pennsylvania) ឥឡូវនេះលោក ចូ បាយដិន មានសំឡេងឆ្នោតសរុបចំនួន ២៧៣ ។ មុនពេលក្លាយជាបេក្ខភាពប្រធានាធិបតីឱ្យបក្សប្រជាធិបតេយ្យ លោក ចូ បាយដិន បានបម្រើការជាអនុប្រធានាធិបតី ក្រោមអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។ គាត់ក៏ជាសមាជិកព្រឹទ្ធសភាដែលបម្រើការងារយូរជាងគេបំផុតរបស់
November 7, 2020









