autoadmin
  • អន្តរជាតិ

    ហ្វីលីពីន៖ ព្យុះទីហ្វុងថ្មីមួយទៀតបានវាយប្រហារទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃម្សិលមិញនេះ ខណៈរបាយការណ៍បឋមបានឲ្យដឹងថាឥទ្ធិពលនៃព្យុះកំណាចមួយនេះ បានធ្វើឲ្យពលរដ្ឋហ្វីលីពីនចំនួន ១១នាក់ បានស្លាប់បាត់បង់ជីវិត និង ៩នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន។ បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ព្យុះមួយនេះត្រូវបានគេហៅថាព្យុះទីហ្វុង Vamco ដែលបានបោកបក់ក្នុងល្បឿន ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះក៏បានវាយប្រហារទៅលើកោះ Luzon  ដែលជាកោះដ៏ធំបំផុតរបស់បហ្វីលីពីនផងដែរ។ Vamco វាគឺជាព្យុះទី៣ ហើយដែលបានវាយប្រហារហ្វីលីពីន នាពេលថ្មីៗចុងក្រោយនេះ។ ព្យុះបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ផ្លូវថ្នល់ជាច្រើនត្រូវបានលេបត្របាក់ដោយជំនន់ទឹកភ្លៀង តំបន់មួយចំនួនត្រូវរងនូវបញ្ហាបាក់ស្រុតដី។ ស្ថានភាពអាក្រក់នេះត្រូវបានគេមើលឃើញថា នឹងមានពលរដ្ឋហ្វីលីពីនប្រមាណជា ១២ លាននាក់ ដែលនឹងត្រូវរងនូវការប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពីឥទ្ធិពលនៃខ្យល់ព្យុះមួយនេះ។ ឆ្លើយតបនឹងគ្រោះធម្មជាតិមួយនេះ

    November 13, 2020
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាព នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន (IHME) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធភាពដែលជំងឺ COVID-19 អាចធ្វើឱ្យមានការស្លាប់បានធ្លាក់ចុះជិត ១ ភាគ ៣ គិតចាប់តាំងពីខែមេសា ដោយសារតែការព្យាបាលជំងឺត្រូវបានធ្វើឱ្យប្រសើរឡើងៗ។ លោកវេជ្ជបណ្ឌិត Christopher Murray នាយក IHME បានប្រាប់រ៉យទ័រថា នៅសហរដ្ឋអាមេរិកឥឡូវនេះ ជំងឺ COVID-19 សម្លាប់តែ ១.៦% នៃអ្នកឆ្លងជំងឺប៉ុណ្ណោះ នេះបើប្រៀបធៀបទៅនឹងអត្រា ០.៩% នៅពេលដែលជំងឺបានរាតត្បាតដំបូង។ លោកបាននិយាយថា ស្ថិតិបានបង្ហាញថាគ្រូពេទ្យបានរិះរកវិធីប្រសើរជាងមុនដើម្បីថែទាំអ្នកជំងឺ រួមទាំងការទប់ស្កាត់មិនឱ្យឈាមកក និងការគាំទ្រអុកស៊ីសែនផ្សេងៗ។ ការព្យាបាលដែលមានប្រសិទ្ធិភាពដូចជាថ្នាំ Steroid Dexamethasone

    November 13, 2020
  • អន្តរជាតិ

    តាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានរាយការណ៍ថា សកម្មជននិស្សិតមួយក្រុមដែលមានឈ្មោះថា «Bad Students» បានបញ្ជាក់ពីផែនការនៃការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន នៅក្នុងទីក្រុងបាងកកនៅថ្ងៃស្អែកនេះ ដោយពួកគេនឹងអំពាវនាវម្តងទៀតឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងភ្លាម។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនឹងប្រមូលផ្ដុំគ្នានៅខាងក្រៅអាគារក្រសួងអប់រំ មុនពេលពួកគេឆ្ពោះទៅកាន់វិមានប្រជាធិបតេយ្យ។ គេរំពឹងថាក្រុមបាតុករនឹងបញ្ជាក់ម្តងទៀតនូវការទាមទារសំខាន់ៗចំនួន ៣ របស់ពួកគេ គឺការលាលែងពីតំណែងរបស់លោក ប្រាយុទ្ធ ចាន់អូចា កែទម្រង់រដ្ឋធម្មនុញ្ញឡើងវិញ និងការកែទម្រង់របបរាជានិយម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ពីការប្រមូលផ្តុំនេះ ក្រុមបាតុករនិយាយថាព្រឹត្តិការណ៍ថ្ងៃស្អែកគឺជាព្រឹត្តិការណ៍ឈានមុខមួយ ហើយនឹងមានការតវ៉ាធំជាងថ្ងៃស្អែកទៅទៀត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ។ យ៉ាងណាប៉ូលីសក្រុងបាងកកក៏បាននិយាយដែរថា ពួកគេកំពុងរៀបចំខ្លួនសម្រាប់ការប្រមូលផ្តុំនៅថ្ងៃស្អែកនេះ ដោយពួកគេនឹងត្រូវដាក់ពង្រាយមន្ត្រីស្រីបន្ថែមទៀត

    November 13, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ចំនួនករណីជំងឺកញ្ជ្រិលនៅជុំវិញពិភពលោកបានកើនឡើងដល់ជិត ៨៧០ ០០០ ករណី កាលពីឆ្នាំមុន ដែលនេះជាចំនួនខ្ពស់បំផុតក្នុងរយៈពេលប្រហែលពីរទសវត្សកន្លងមក។ អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជំងឺកញ្ជ្រិលចំនួន ៨៦៩ ៧៧០ ករណី ត្រូវបានបញ្ជាក់ទូទាំងពិភពលោកក្នុងឆ្នាំ២០១៩ ខណៈមានមនុស្សចំនួន ២០៧ ៥០០ នាក់ បានស្លាប់ដោយសារវា។ ចំនួនឆ្លងសរុបឆ្នាំមុននេះគឺជាចំនួនឆ្លងច្រើនបំផុតចាប់តាំងពីឆ្នាំ១៩៩៦ នៅពេលដែលវាបានចាប់ផ្ដើមថយចុះមកវិញ។ អង្គការនេះបាននិយាយថា ការផ្ទុះដ៏ធំចុងក្រោយគឺនៅក្នុងប្រទេសចំនួន ៩ រួមមាន៖ ហ្សកហ្ស៊ី ម៉ាសេដូនខាងជើង និងសាម័រ បន្ថែមលើទ្វីបអាហ្រ្វិកដែលជំងឺនេះបានរីករាលដាលរួចស្រេចទៅហើយ។ WHO ក៏លើកឡើងពី «ការបរាជ័យក្នុងការចាក់វ៉ាក់សាំងលើកុមារឱ្យទាន់ពេលវេលា» ខណៈយូនីសេហ្វព្រមានថា

    November 13, 2020
  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកបានរាយការណ៍ពីករណីជំងឺ COVID-19 ចំនួន ១៤៣,៤០៨ ករណី កាលពីថ្ងៃពុធ ដែលជាចំនួនកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃមួយ ចាប់តាំងពីជំងឺបានរាតត្បាតនៅក្នុងប្រទេសនេះ។ ចំនួនករណីថ្មីចុងក្រោយគឺកាន់តែខ្ពស់ឡើងជាងថ្ងៃមុនៗ ខណៈដែលការកើនឡើងជាមធ្យមក្នុងរយៈពេល ៧ថ្ងៃ កន្លងមកនេះ គឺមានចំនួន ១២១ ៤៩៦ នេះបើយោងតាមទិន្នន័យ CDC ចុងក្រោយ។ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍សហរដ្ឋអាមេរិកបានកត់ត្រាករណី COVID-19 សរុបជាង ១០.៥ លានករណី និងការស្លាប់ច្រើនជាង ២៤២ ៥០០ នាក់ នេះបើយោងតាមការរាប់ដោយសាកលវិទ្យាល័យ Johns Hopkins ។

    November 13, 2020
  • កូវីដ-១៩

    យោងតាមក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា វៀតណាមបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ២៦នាក់ នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលពួកគេសុទ្ធតែជាជនជាតិវៀតណាម ធ្វើមាតុភូមិនិវត្តន៍ពីរ៉ូម៉ានី និងសហរដ្ឋអាមេរិក។ ពួកគេត្រូវបានដាក់ដោយឡែកភ្លាមៗនៅពេលមកដល់មាតុភូមិវិញ នៅមុនពេលដែលពួកគេត្រូវបានគេរកឃើញថាមានជំងឺ COVID-19 ។ ករណីថ្មីៗនេះនាំឱ្យចំនួនករណីជំងឺ COVID-19 នៅវៀតណាមបានឈានដល់ ១,២៥២ ករណី ខណៈចំនួនអ្នកស្លាប់គឺមាន ៣៨នាក់ ដដែល។ គិតមកទល់ពេលនេះវៀតណាមពុំមានករណីក្នុងសហគមន៍រយៈពេល ៧០ថ្ងៃ មកហើយ ប៉ុន្តែចំនួនករណីនាំចូលកាលពីម្សិលមិញគឺមានច្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីខែសីហា។ ប្រទេសនេះបានចាប់ផ្តើមផ្អាកការចូលពីបរទេស កាលថ្ងៃទី២២ ខែមីនា ប៉ុន្តែរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកជំនាញបរទេស កម្មករជំនាញ

    November 12, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ នៅក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ ១៩ នេះ ម៉ាឡេស៊ីជាប្រទេសមួយដែលត្រូវបានគេមើលឃើញថា បានអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះពលរដ្ឋណាដែលបានបំពាននឹងវិធានការរបស់ក្រសួងសុខាភិបាល។ ជាក់ស្តែងអាជ្ញាធរម៉ាឡេស៊ីចេញបទបញ្ជាហាមឃាត់មិនឲ្យពលរដ្ឋមានការជួបជុំគ្នានៅទីសាធារណៈជាដាច់ខាត និងបើក្នុងករណីចាំបាច់ត្រូវចេញក្រៅពលរដ្ឋទាំងអស់ត្រូវតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហើយពលរដ្ឋណាដែលបានធ្វើខុសពីបទបញ្ជានេះនឹងត្រូវពិន័យជាប្រាក់ចំនួន ១ ០០០ រីងហ្គីត (២៤២ ដុល្លារអាមេរិក) ផងដែរ។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់នោះគឺសូម្បីតែពលរដ្ឋណាដែលពាក់ម៉ាស់មិនបានត្រឹមត្រូវក៏ត្រូវរងនូវការពិន័យដូចជាអ្នកមិនបានពាក់ម៉ាស់ដែរ តួយ៉ាងបើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសម៉ាឡេស៊ី ២ នាក់ត្រូវអាជ្ញាធរពិន័យជាប្រាក់ក្នុងម្នាក់ ១ ០០០ រីងហ្គីត (២៤២ ដុល្លារអាមេរិក) ដោយគ្រាន់តែពួកគាត់ទាញម៉ាស់មកដាក់ត្រឹមចង្កាដើម្បីញ៉ាំទឹក។ ប្រភពខាងលើបានបញ្ជាក់ថា  ការផាកពិន័យបុរសទាំង ២ នាក់នេះបានកើតឡើងនៅពេលដែលពួកគាត់ជិះម៉ូតូជូនមិត្តភក្តិទៅទិញអីវ៉ាន់នៅក្នុងហាងមួយកន្លែង ហើយក្នុងអំឡុងពេលពួកគាត់រង់ចាំមិត្តភក្តិនៅខាងមុខហាងលក់ទំនិញនោះ

    November 12, 2020
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រដ្ឋាភិបាលនៃប្រទេសប្រេស៊ីលមិនបានបញ្ចេញតួលេខនៃករណីឆ្លងជំងឺ COVID-19 នោះទេ អស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ។ ក្នុងនោះក្រុមអ្នករិះគន់បាននិយាយថា រដ្ឋាភិបាលកំពុងព្យាយាមបិទបាំងស្ថានការណ៍ជាក់ស្ដែង ដោយសារថាករណីជំងឺ COVID-19 កាន់តែអាក្រក់ទៅៗនៅក្នុងប្រទេស។ ទិន្នន័យដែលបានចេញផ្សាយមុនថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏បានបង្ហាញដែរថា ប្រេស៊ីលជាប្រទេសមានចំនួនអ្នកឆ្លងខ្ពស់ជាងគេទី៣ នៅលើពិភពលោកនេះ ហើយមានករណីថ្មីចន្លោះពី ២០,០០០ ទៅ ៣០,០០០ ករណី ជារៀងរាល់ថ្ងៃ ខណៈចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានប្រហែលជាមធ្យម ១,០០០ នាក់។ យ៉ាងណាក៏ដោយក្រុមមន្រ្តីកំពុងស្តីបន្ទោសបញ្ហានេះទៅលើផ្នែកបច្ចេកទេស ហើយបាននិយាយថាពួកគេនឹងត្រូវចំណាយពេលខ្លះដើម្បីដោះស្រាយបញ្ហា។ ជម្រាបដែរថាប្រទេសប្រេស៊ីលនឹងរៀបចំការបោះឆ្នោតនៅទូទាំងប្រទេសនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ ដែលវានឹងកាន់តែធ្វើឱ្យពលរដ្ឋងាយប្រឈមនឹងការឆ្លងជំងឺ COVID-19 កាន់តែខ្លាំង។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួននិយាយថា

    November 12, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីបោះឆ្នោតកំពូលរបស់រដ្ឋ Georgia បាននិយាយថា រដ្ឋរបស់ខ្លួននឹងរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឡើងវិញទាំងអស់ដោយដៃ។ ជម្រាបដែរថា បេក្ខភាពបក្សប្រជាធិបតេយ្យ គឺលោក Joe Biden បានទទួលបានសំឡេងគាំទ្រច្រើនជាង ២៧០ ដែលវាលើសពីគ្រប់គ្រាន់ដើម្បីទទួលបានតំណែងជាប្រធានាធិបតីអាមេរិកថ្មី កាលពីថ្ងៃសៅរ៍កន្លងទៅ។ ការឈ្នះចុងក្រោយរបស់លោក Joe Biden គឺនៅរដ្ឋ Pennsylvania បន្ទាប់ពីការរាប់សន្លឹកឆ្នោតរយៈពេល ៤ថ្ងៃ ដែលបានអូសបន្លាយយូរដោយសារសន្លឹកឆ្នោតតាមអ៉ីមែល។ ការឈ្នះបន្ថែមសម្រាប់រដ្ឋ Georgia

    November 12, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ សត្វក្រពើដ៏ធំមួយក្បាលត្រូវបានគេប្រទះឃើញជាប់គាំងនៅក្នុងលូទឹកមួយកន្លែងនៅក្នុងរដ្ឋ Sarawak  នៃប្រទេសម៉ាឡេស៊ី ខណៈដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនោះ ដ្បិតវាជាករណីដែលមិនធ្លាប់កើតមានទាល់តែសោះពីមុនមក។ សត្វក្រពើមួយក្បាលនោះមានប្រវែង ៤,៥៧ ម៉ែត្រ ទម្ងន់ ៨០០ គីឡូក្រាម និងជាក្រពើចំណាស់មួយក្បាលផងដែរ។ ភ្លាមៗក្រោយប្រទះឃើញសត្វក្រពើនេះប្រជាពលរដ្ឋបាននាំគ្នាបាញ់វាឲ្យរងរបួសយ៉ាងធ្ងន់ព្រោះគេខ្លាចវាបង្កគ្រោះថ្នាក់ដល់មនុស្ស ស្របពេលដែលគេបានរាយការណ៍ជាបន្ទាន់មួយជូនទៅអាជ្ញាធរផងដែរ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម មន្ទីរជលផលនិងព្រៃឈើប្រចាំរដ្ឋ Sarawak  បានសហការជាមួយនិងក្រុមអ្នកសង្គ្រោះបន្ទាន់និងពន្លត់អគ្គិភ័យដើម្បីដោះស្រាយបញ្ហា ដោយក្រុមការងារមួយនេះបានចុះទៅដល់កន្លែងកើតហេតុភ្លាមផងដែរ ពោលគឺនៅម៉ោង ១១ យប់។​ គេអាចចាប់សត្វក្រពើនោះបានទាំងយប់ព្រោះវាបានរងរបួសមិនអាចវារទៅណារួចទេ តែដោយសារវាធ្ងន់ពេកគេមិនអាចយកវាចេញបានភ្លាមៗនោះទេ ហើយរង់ចាំរហូតដល់ព្រឹកស្អែកទើបគេប្រើរថយន្តមកលើកវាចេញបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz  

    November 12, 2020