- autoadmin
- អន្តរជាតិ
ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា កាលពីថ្ងៃ អាទិត្យទី ១៥ ខែ វិច្ឆិកា ម្សិលមិញនេះ ម៉ាឡេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ១ ២០៨ ករណី ហើយចំនួនអ្នកស្លាប់ក៏បាន ៣ ករណីបន្ថែមទៀតផងដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្នុងចំណោមករណីអ្នកឆ្លងថ្មីខាងលើនេះភាគច្រើនគឺបានរកឃើញនៅក្នុងតំបន់ Klang Valley ក្រុងកូឡាឡាំពួ ពោលគឺគ្រាន់តែក្នុងតំបន់មួយនេះមានឆ្លងជំងឺកូវីដ ១៩ ថ្មីរហូតដល់ទៅ ៦៦១ ករណីទៅហើយ។ បើតាមលោកវេជ្ជបណ្ឌិត Noor Hisham
November 16, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា លោកទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីធ្វើជាម្ចាស់ផ្ទះអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំក្រោយ បន្ទាប់ពីមានជំនួបជាមួយលោក Thomas Bach ដែលជាប្រធានរបស់ IOC នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមគម្រោងចាស់ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែជំងឺ COVID-19 ព្រឹត្តិការណ៍នេះក៏ត្រូវពន្យារពេលដល់ឆ្នាំក្រោយ។ ចំណែកលោក Thomas Bach បានស្ថិតនៅក្នុងប្រទេសជប៉ុនក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ដើម្បីជួបជាមួយម្ចាស់ផ្ទះកីឡាអូឡាំពិក និងពិភាក្សាអំពីបញ្ហាជាច្រើនទៀត ដែលត្រូវបានពន្យារដោយសារជំងឺ COVID-19 ៕
November 16, 2020 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសគឺលោក គីម ជុងអ៊ុន បានចុះណែនាំមន្ត្រីជាន់ខ្ពស់ឱ្យពង្រឹងបន្ថែមទៀតនូវវិធានការប្រឆាំងនឹងមេរោគឆ្លង។ ទូរទស្សន៍កូរ៉េកណ្ដាលបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងកិច្ចប្រជុំនយោបាយរបស់គណបក្សពលករកាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយលោកបានពិភាក្សាជាមួយអ្នកចូលរួម ដើម្បីបង្កើនវិធានការប្រឆាំងជាមួយជំងឺ COVID-19 បើទោះបីជាប្រទេសរបស់លោក នៅមិនទាន់មានករណីជំងឺនេះនៅឡើយក្ដី។ លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា បានណែនាំអ្នកនៅឯកិច្ចប្រជុំនយោបាយឱ្យប្រុងប្រយ័ត្ន និងធ្វើឱ្យវិធានការប្រឆាំងនឹងការរីករាលដាលរបស់ប្រទេសរឹងមាំដូចដែក។ លោកបានមើលឃើញពីភាពចាំបាច់នៃការពង្រឹងការការពារ ដោយសារតែឥឡូវនេះប្រទេសមួយចំនួនមានការផ្ទុះក្នុងចំនួនច្រើនឡើងវិញ។ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរ ថាសាកលវិទ្យាល័យវេជ្ជសាស្ត្រព្យុងយ៉ាង ត្រូវបានគេរិះគន់យ៉ាងខ្លាំងនៅក្នុងកិច្ចប្រជុំនេះ ចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលខ្លួនបានប្រព្រឹត្ត។ ប៉ុន្តែព័ត៌មានលម្អិតអំពីឧក្រិដ្ឋកម្មមិនត្រូវបានផ្តល់ឱ្យទេ។ វាត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងកែលម្អវិន័យក្នុងចំណោមអង្គការរដ្ឋ។ កូរ៉េខាងជើកក៏ហាក់មិនចាប់អារម្មណ៍ចំពោះការឈ្នះឆ្នោតរបស់លោក
November 16, 2020 - កូវីដ-១៩
អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កំពុងតែនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមនុស្សម្នាក់ដែលគាត់មានទំនាក់ទំនងជាមួយ បានតេស្តវិជ្ជមានជំងឺ COVID-19 ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖«គាត់នឹងបន្តធ្វើការពីការិយាល័យ Downing Street រួមទាំងការដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះការឆ្លងរាតត្បាតនៃជំងឺនេះ»។ ការបញ្ជាក់នេះបានមានឡើងបន្ទាប់ពីលោក Boris Johnson បានជួបជាមួយសមាជិកសភាមួយក្រុមតូច រយៈពេលប្រហែលកន្លះម៉ោង កាលពីថ្ងៃព្រហស្បតិ៍ ហើយម្នាក់ក្នុងចំណោមពួកគេទាំងនោះ ក្រោយមកត្រូវបានគេរកឃើញថាឆ្លងជំងឺ COVID-19 ។ រំលឹកដែរថាលោក Boris Johnson ត្រូវបានគេបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យកាលពីក្នុងខែមេសា បន្ទាប់ពីគាត់បានឆ្លងជំងឺ COVID-19 ជាមួយនឹងស្ថានភាពធ្ងន់ធ្ងរ។ អ្នកនាំពាក្យបាននិយាយថា នៅពេលនេះ «លោកនាយករដ្ឋមន្រ្តីមានសុខភាពល្អ
November 16, 2020 - អន្តរជាតិ
ម៉ិចស៊ីកូ៖ សារព័ត៌មាន CNN បានចុះផ្សាយនូវរឿងរ៉ាវដ៏រំជួលចិត្តរបស់គិលានុបដ្ឋាយិកាម្នាក់ដែលបានឆ្លងជំងឺកូវីដ ១៩ ដោយក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរូបគាត់បានផ្ញើសារជាលើកចុងក្រោយទៅកាន់ក្រុមគ្រួសារដើម្បីបញ្ជាក់ថាគាត់មានសុខភាពល្អ តែជាអកុលប៉ុន្មានម៉ោងក្រោយមកគាត់ក៏បានស្លាប់បាត់បង់ជីវិតតែម្តង។ គិលានុបដ្ឋាយិការូបនេះមានឈ្មោះថា Sergio Humberto Padilla Hernandez អាយុ ២៨ ឆ្នាំ មានប្រពន្ធនិងកូនអាយុ ៥ឆ្នាំម្នាក់ រស់នៅក្នុងប្រទេសមិចស៊ីកូ ហើយរូបគាត់ត្រូវបានជំងឺកូវីដ ១៩ ឆក់យកជីវិតកាលពីថ្ងៃទី ៦ ខែវិច្ឆិកាកន្លងទៅនេះ។ សារជាវីដេអូដែលគាត់បានផ្ញើទៅកាន់គ្រួសាររបស់គាត់នោះមានខ្លឹមថា៖ “ព្រះជាម្ចាស់នឹងជួយឲ្យខ្ញុំឆាប់ជាសះស្បើយពីជំងឺ ហើយពួកយើងក៏អាចបន្តរស់នៅជាមួយគ្នាជាធម្មតាបានវិញដែរ។ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកទាំងអស់គ្នានៅតែមើលថែខ្ញុំជានិច្ច ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ហើយអ្នកទាំងអស់គ្នានឹងស្ថិតនៅក្នុងបេះរបស់ខ្ញុំជារៀងរហូត”។ ជំងឺកូវីដ ១៩ ហាក់ផ្តន្ទាគ្រួសាររបស់លោក
November 16, 2020 - កូវីដ-១៩
ទិន្នន័យរបស់ រ៉យទ័រ បានបង្ហាញពីល្បឿននៃការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ដែលបានកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងករណីថ្មីចំនួន ១ លានករណី ត្រឹមរយៈពេល ៨ថ្ងៃ កន្លងមកនេះ។ វាគឺជាការកើនឡើងខ្ពស់បំផុត ចាប់តាំងពីប្រទេសនេះមានការឆ្លងរាតត្បាតលើកដំបូង ដែលនាំឱ្យករណីសរុបមានច្រើនជាង ១១ លានករណី។ បើប្រៀបធៀបទៅនឹងការកើនឡើងកន្លងមក វាចំណាយរយៈពេល ១០ថ្ងៃ ក្នុងការកើនឡើងករណីពី ៩ ទៅ ១០ លាន និង ១៦ថ្ងៃ ចាប់ពី ៨លាន ពី ៩លាន ករណី។ សហរដ្ឋអាមេរិកបានឈានដល់កំណត់ត្រាឆ្លង ១០ លានករណី កាលពីថ្ងៃទី០៨
November 16, 2020 - អន្តរជាតិ
ថៃ៖ ការទិញទំនិញ Online ជាមួយនឹងការបញ្ចុះតម្លៃពិសេសគឺជារឿងល្អ ២ ដែលបានកើតឡើងព្រមគ្នា ទី ១ គឺលោកអ្នកអាចទិញទំនិញដែលលោកអ្នកត្រូវការក្នុងតម្លៃថោកជាងធម្មតា ហើយទី ២ លោកអ្នកមិនបាច់ពិបាកទៅដល់កន្លែងនោះទេដោយគ្រាន់តែរង់ចាំបន្តិចនឹងមានគេដឹកជញ្ជូនទំនិញដែលលោកអ្នកបានបញ្ជាទិញនោះទៅដល់ទីតាំងរបស់លោកអ្នកដោយមិនគិតថ្លៃតែម្តង។ យ៉ាងណាក្តី ពេលខ្លះឱកាសដ៏ល្អនេះក៏អាចក្លាយជារឿងខាតបង់មួយផងដែរ នៅពេលលោកអ្នកទិញចំទំនិញក្លែងក្លាយគ្មានគុណភាពឬមិនអាចយកទៅប្រើប្រាស់បានតាមរំពឹងទុក។ រូបគេដាក់លក់តាម Online ជាក់ស្តែងបុរសជនជាតិថៃម្នាក់បានទិញតង់មួយដែលគេបានលក់បញ្ចុះតម្លៃពិសេសកាលពីថ្ងៃទី ១១ ខែ ១១ កន្លងទៅថ្មីៗនេះដោយគាត់រំពឹងថា តង់នោះនឹងធំល្មមសម្រាប់គាត់គេងជាមួយនឹងមិត្តស្រីគាត់ក្នុងដំណើរកំសាន្តនៅចុងឆ្នាំនេះ។ យ៉ាងណាក្តី ការរំពឹងរបស់គាត់បានរលាយសាបសូន្យព្រោះតែតង់នោះតូចដូចជារបស់ក្មេងលេងមិនអាចគេងបាន ហើយពេលគាត់សាកស្បងគេងនោះគឺតង់អាចដាក់ត្រឹមតែក្បាលគាត់ចូលប៉ុណ្ណោះ។ សូមប្រិយមិត្តដែលនិយមទិញទំនិញ Online ទាំងអស់ធ្វើការពិនិត្យឲ្យបានល្អិតល្អន់មុននឹងសម្រេចទិញទំនិញអ្វីមួយ ហើយត្រូវទិញតែក្នុងប្រព័ន្ធផ្សព្វផ្សាយណាដែលមានប្រភពច្បាស់លាស់និងអាចជឿជាក់បាន៕ តង់ជាក់ស្តែង អត្ថបទ៖ ភក្តី ប្រភព៖
November 16, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នាថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន SpaceX បានបញ្ជូនអវកាសយានិកចំនួន ៤នាក់ នៅក្នុងការហោះហើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដោយជោគជ័យនៅថ្ងៃអាទិត្យនេះ។ ពួកគេគឺជាក្រុមបេសកកម្មពេញលេញដំបូងរបស់អង្គការ NASA ដែលត្រូវបានបញ្ជូនទៅកាន់គន្លងគោចរ ដោយក្រុមហ៊ុនឯកជនមួយនេះ។ យានដែលបានបញ្ជូនអវកាសយានិកទាំង ៤នាក់ ទៅកាន់គន្លងគោចរគឺជាយានអវកាស Crew Dragon ដែលបានរចនាឡើងថ្មី និងត្រូវបានគេហៅឈ្មោះថា Resilience ហើយវាត្រូវបានបាញ់បង្ហោះដោយមានជំនួយពីរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនឯកជន SpaceX ចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA
November 16, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអាទិត្យទៅកាន់គូប្រជែងរបស់គាត់ គឺលោក ចូ បៃដិន ដោយសរសេរថា៖ «លោក [ចូ បៃដិន] បានឈ្នះពីព្រោះការបោះឆ្នោតនេះជាការរៀបចំ»។ ប៉ុន្តែនៅក្នុងការបង្ហោះនៅពេលក្រោយបន្ទាប់មកទៀត លោក ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ការបរាជ័យនេះទេ។ រ៉យទ័រនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ភ្លាមៗថា លោក ដូណាល់ ត្រាំ ហាក់ដូចជាបានទទួលស្គាល់ការឈ្នះរបស់លោក ចូ បៃដិន ជាលើកដំបូង ប៉ុន្តែគ្រាន់តែលោកនៅតែមិនទាន់ព្រមចុះចាញ់។ នៅក្នុងសារធ្វីតទ័រមួយផ្សេងទៀតប្រហែលមួយម៉ោងកន្លះក្រោយមកលោក ដូណាល់ ត្រាំ បានសរសេរថា៖«គាត់ [ចូ បៃដិន] បានឈ្នះតែនៅក្នុងក្រសែភ្នែករបស់កាសែតបំភ្លើស។ ខ្ញុំមិនទទួលចុះចាញ់!
November 16, 2020 - អន្តរជាតិ
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានសាច់គោជាង ១០០ គីឡូក្រាមត្រូវបានក្រុមអ្នកជំនាញថៃរកឃើញថាគឺជាសាច់គោក្លែងក្លាយ ដែលគេច្នៃចេញពីសាច់ជ្រូកមានតម្លៃថោកៗ។ សាច់គោក្លែងក្លាយជាង ១០០ គីឡូក្រាមនេះត្រូវបានអាជ្ញាធរថៃរឹបអូសចេញពីផ្ទះឈ្មួញលក់សាច់គោម្នាក់នៅក្នុងខេត្ត Nakhon Pathom ភាគកណ្តាលនៃប្រទេសកាលពីខែមុនម្លេះ តែលទ្ធផលនៃការពិនិត្យសាច់គោក្លែងក្លាយនេះទើបត្រូវរកឃើញនិងបង្ហាញជូនជាសាធារណៈកាលពីពេលថ្មីៗនេះ។ តាមក្រុមអ្នកជំនាញក្នុងមន្ទីរពិសោធន៍ថៃបានបញ្ជាក់ថា សាច់ដែលគេបានអះអាងថាជាសាច់គោនោះតាមការពិតទៅគឺជាសាច់ជ្រូកដែលមានតម្លៃថោកៗនិងត្រូវបានគេចាក់បញ្ចូលឈាមជ្រូកស្រស់ចូលទៅខាងក្នុងសាច់ដើម្បីឲ្យវាមានពណ៌ក្រហមមើលទៅដូចសាច់គោនិងអាចលក់បានក្នុងតម្លៃថ្លៃជាងសាច់ជ្រូកធម្មតា។ សម្រាប់កន្លែងដែលទទួលទិញគោក្លែងក្លាយទាំងនេះត្រូវបានគេកត់សម្គាល់ឃើញថា ភាគច្រើនគឺជាហាងលក់សាច់អាំងតូចធំនៅក្នុងទីក្រុងបាងកក។ ក្រោយការឃើញនេះអ្នកផ្គត់ផ្គង់សាច់គោក្លែងក្លាយត្រូវបានចាប់ខ្លួន ខណៈអាជ្ញាធរថៃបានជូនដំណឹងដល់អតិថិជនសាច់អាំងទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះករណីសាច់ក្លែងក្លាយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
November 16, 2020









