autoadmin
  • អន្តរជាតិ

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃគ្រោងនឹងនាំយកគម្រោងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកសល់ត្រឹម ១០ ថ្ងៃសម្រាប់ភ្ញៀវបរទេសត្រូវធ្វើមុននឹងអនុញ្ញាតឲ្យចូលក្នុងប្រទេសថៃ ទៅពិភាក្សានិងសូមសេចក្តីសម្រេចពីមជ្ឈមណ្ឌលគ្របគ្រង់ជំងឺកូវីដ ១៩ នៅសប្តាហ៍ក្រោយនេះហើយ។ ការបង្ហើបឲ្យដឹងពីគម្រោងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីសុខាភិបាលសាធារណៈថៃ ក្នុងឱកាសដែលលោកបានអញ្ជើញទៅបើកសិក្ខាសាលាមួយក្រោមប្រធានបទ “ការរស់ដោយភាពឆ្លាតវៃជាមួយនឹងជំងឺកូវីដ ១៩” ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញនេះ។ លោក Anutin Charnvirakul  លោក Anutin Charnvirakul បានបញ្ជាក់ថា៖ “ឆ្លងតាមបទពិសោធន៍ដែលយើងធ្លាប់បានធ្វើការងារជាមួយនឹងអ្នកជំងឺកូវីដ ១៩ នាពេលកន្លងមក យើងមានទំនុងចិត្តយ៉ាងខ្ពស់ថា ជំងឺកូវីដ ១៩ នឹងបញ្ចេញរោគសញ្ញាឲ្យឃើញច្បាស់នៅក្នុងរយៈពេលត្រឹម ១០

    November 15, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ថ្នាក់បង្ហាត់យូហ្គា (Yoga) មួយកន្លែងត្រូវបានអាជ្ញាធរម៉ាឡេស៊ីចុះទៅបិទជាបន្ទាន់ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ហើយការបិទនេះត្រូវបានធ្វើឡើងដោយផ្អែកទៅតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដែលហាមមិនឲ្យមានការជួបជុំគ្នាក្នុងចំណោមមនុស្សដ៏ច្រើននៅក្នុងសម័យកាលជំងឺ COVID-19 ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន World of Buzz បានឲ្យដឹងថា ថ្នាក់បង្ហាត់យូហ្គានេះគឺជាថ្នាក់បង្ហាត់ឯកជនមួយ ដែលបានរៀបចំឡើងនៅក្នុងផ្ទះរបស់គ្រូបង្ហាត់ផ្ទាល់តែម្តង ដែលមានទីតាំងនៅក្នុងតំបន់ Desa Sri Hartama ក្នុងទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។ រូបតំណាង បើតាមប្រជាពលរដ្ឋនៅក្បែរកន្លែងបង្រៀនយូហ្គានោះបានឲ្យដឹងថា ថ្នាក់បង្រៀនមួយនេះបានលួចបើកស្ងាត់ៗយូរមកហើយ ពោលគឺចាប់តាំងពីអាជ្ញាធរម៉ាឡេស៊ីបានចេញសេចក្តីហាមឃាត់មិនឲ្យមានមានការជួបជុំគ្នា និងបិទក្លឹបហាត់ប្រាណមកម្លេះ។ ក្នុងពេលចុះទៅបិទបង្ហាត់យូហ្គានោះ អាជ្ញាធរបានធ្វើការព្រមានគ្រូបង្ហាត់ម្នាក់ដែលមានអាយុ ៣៧ឆ្នាំ និងសិស្សស្រីចំនួន ៩នាក់ ផ្សេងទៀតដែលមានអាយុចន្លោះពី ៤០-៦០ ឆ្នាំ ឲ្យឈប់ធ្វើការជួបជុំគ្នាដូចនេះទៀត

    November 14, 2020
  • អន្តរជាតិ

    ថៃ៖ ដោយមានជំនឿថាការរកឃើញវ៉ាក់សាំងការពារជំងឺ COVID-19 នឹងធ្វើឲ្យប្រទេសថៃបើកទ្វារព្រំដែនស្វាគមន៍អ្នកដំណើរបរទេសជាធម្មតាវិញនោះ អ្នកវិនិយោគបរទេសជាច្រើនបានសម្រុកដាក់លុយទៅក្នុងទីផ្សារហិរញ្ញត្ថុថៃ នេះបើយោងតាមកាចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger ។ ប្រភពបានបន្តថា និន្នការនេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដែលបានសហការជាមួយ និងក្រុមហ៊ុនអាឡឺម៉ង់ BioNtech បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការផលិតវ៉ាក់សាំងជំងឺ COVID-19 ដែលគិតមកទល់នឹងពេលនេះវ៉ាក់សាំងត្រូវបានគេដឹងថា មានប្រសិទ្ធភាពរហូតដល់ទៅ ៩០% នៅក្នុងការវិភាគដោយក្រុមពិនិត្យទិន្នន័យឯករាជ្យ។ លោក Poon Panichpibool ដែលជាប្រធានផ្នែកយុទ្ធសាស្ត្រនៃធនាគារដ៏ធំរបស់ថៃ គឺធនាគារ Krung Thai Bank បានឲ្យដឹងថា តម្លៃលុយបាតបានកើនឡើង ៣% ចាប់តាំងពីចុងខែតុលាមក ហើយគេជឿថាតម្លៃលុយបាតនឹងបន្តកើនឡើងរហូតដល់ឆ្នាំក្រោយ

    November 14, 2020
  • អន្តរជាតិ

    ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានរកឃើញភ័ស្តុតាងបន្ថែមទៀតដែលថា ក្រុមហេគឃឺ (Hacker) គាំទ្រដោយប្រទេសរុស្ស៊ី និងមួយចំនួនមកពីកូរ៉េខាងជើង កំពុងបន្តការប៉ុនប៉ងលួចយកព័ត៌មានពីក្រុមហ៊ុនឱសថ និងអ្នកស្រាវជ្រាវដែលពាក់ព័ន្ធក្នុងការបង្កើតការព្យាបាល និងវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 ។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ការចូលលួចបូករួមទាំងក្រុមហ៊ុនមួយចំនួន ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាមេរិក ប៉ុន្តែ Microsoft នឹងមិនបញ្ចេញឈ្មោះក្រុមហ៊ុនទាំងនោះទេ។ ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនអាចនិយាយឈ្មោះតែក្រុមហ៊ុនណា ដែលអនុញ្ញាតឱ្យមានការបញ្ចេញឈ្មោះប៉ុណ្ណោះ។ ក្រុមហ៊ុនបានបន្ថែមដែរថា មានក្រុមហ៊ុនចំនួន ៧ ដែលពួកហេគឃឺព្យាយាមចូលលួច ប៉ុន្តែភាគច្រើនមិនបានសម្រេចនោះទេ។ ពួកគេជឿថាដំណើរការចូលលួចនៅកំពុងតែបន្ដមាន ទោះបីជាពួកគេមិនទាន់ដឹងថាការស្រាវជ្រាវមួយណាដែលត្រូវបានលួច។ ក្រុមហ៊ុនទាំង ៧ ដែលក្រុមហេគឃឺព្យាយាមលួច

    November 14, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ សម្រាប់មនុស្សដែលខ្វះការអត់ធ្មត់មួយចំនួនតែងបង្កើតជម្លោះជាមួយអ្នកដទៃជារឿយៗ ហើយពេលខ្លះជម្លោះទាំងនោះបានកើតឡើងដោយគ្មានហេតុផលអ្វីធំដុំទាល់តែសោះ។ ជាក់ស្តែងករណីវាយគ្នាមួយបានកើតឡើងផ្អើលពេញផ្សារដោយដោយគ្រាន់តែពាក្យយ៉ាងខ្លីថា៖​ “មីង”។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារមួយកន្លែងនៅក្នុងរដ្ឋ Etah ប្រទេសឥណ្ឌា ហើយជម្លោះបានបង្កឡើយដោយស្រ្តីវ័យ ៤០ ឆ្នាំម្នាក់ និងយុវតីម្នាក់ទៀតមានអាយុ ១៩ ឆ្នាំ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានជម្លោះនោះយុវតីវ័យ ១៩ ឆ្នាំ បានដើរមកពីក្រោយស្រ្តីវ័យ ៤០ ឆ្នាំ ហើយដោយសារផ្លូវក្នុងផ្សារមានមនុស្សច្រើននោះ នាងបាននិយាយដោយសុជីវធម៌តិចៗថា ៖ “សូមអធ្យាស្រ័យអ្នកមីង” ខណៈដែលនាងព្យាយាមសុំផ្លូវដើរទៅមុនព្រោះនាងខ្លាចដំណើររបស់នាងធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ។ យ៉ាងណាក្តីស្ត្រីចំណាស់នោះ មិនចូលចិត្តអ្នណាហៅគាត់ថា “មីង” ឡើយ

    November 14, 2020
  • អន្តរជាតិ

    តួលេខជាផ្លូវការកាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនអ្នកស្លាប់នៅក្នុងព្យុះទីហ្វុង Vamco បានកើនឡើងយ៉ាងហោចណាស់ដល់ ២៧នាក់ បន្ទាប់ពីព្យុះបានធ្វើឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុតមួយ ក៏ដូចជាបង្កឱ្យមានការជន់លិចភូមិ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះ។ វាគឺជាព្យុះទី៣ ដែលបានបោកបក់មកលើហ្វីលីពីន ក្នុងរយៈពេលមិនប៉ុន្មានសប្ដាហ៍កន្លងមកនេះ ដែលធ្វើឱ្យតំបន់ងាយលិចទឹកនៃទីក្រុងម៉ានីល និងខេត្តជុំវិញត្រូវបានជន់លិចជាបន្ដបន្ទាប់ ហើយប្រជាជនខ្លះនៅលើដំបូលដើម្បីរង់ចាំជំនួយ។ មនុស្សរាប់ពាន់នាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីព្យុះទីហ្វុង Vamco បានវាយលុកកោះ Luzon ដែលជាកោះមានប្រជាជនច្រើនជាងគេកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ វាបានបង្កជាការបាក់ដី ការដួលរលំដើមឈើ និងការកាត់ផ្តាច់ផ្លូវ។ គិតមកទល់ពេលនេះចំនូនអ្នកស្លាប់បានកើនដល់ ២៧នាក់ ប៉ុន្តែមន្ត្រីបានព្រមានថា ចំនួននេះអាចនឹងកើនឡើងបន្ថែមទៀតនៅពេលមានរបាយការណ៍ថ្មីៗ។ អាជ្ញាធរក៏បានជួយពលរដ្ឋប្រមាណ ៧៥ ០០០

    November 14, 2020
  • កូវីដ-១៩

    ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា កូរ៉េខាងត្បូងមានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ២០៥ ករណី គិតត្រឹមថ្ងៃសុក្រកណ្តាលអធ្រាត្រ ដែលជាការកើនឡើងលើសពី ២០០នាក់ ជាលើកដំបូងចាប់តាំងពីខែកញ្ញា។ ក្នុងចំណោមករណីថ្មីៗ មានករណីចំនួន ១៦៦ ជាករណីក្នុងស្រុក និង ៣៩ ជាករណីនាំចូល។ ជាង ៦៥% នៃករណីឆ្លងក្នុងស្រុក គឺមកពីទីក្រុងសេអ៊ូល និងខេត្ត Gyeonggi ដែលជាតំបន់មានប្រជាជនច្រើនក្បែររដ្ឋធានី។ កូរ៉េខាងត្បូងបានចាប់ផ្តើមពិន័យអ្នកដែលខកខានមិនពាក់ម៉ាស់នៅទីសាធារណៈកាលពីថ្ងៃសុក្រ ខណៈនៅថ្ងៃដដែលនោះ ខ្លួនបានបញ្ជាក់ករណីឆ្លងជំងឺ COVID-19

    November 14, 2020
  • អន្តរជាតិ

    គិតមកទល់ពេលនេះគឺរយៈពេលប្រមាណ ១០ថ្ងៃ មកហើយ បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅសហរដ្ឋអាមេរិក ហើយយើងក៏បានដឹងរួចដែរថា បេក្ខភាពមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន បានទទួលសំឡេងគាំទ្រច្រើនជាងបេក្ខភាពរបស់បក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ ។ ថ្វីបើលោក ចូ បៃដិន ត្រូវបានប្រកាសថាឈ្នះនៅក្នុងការបោះឆ្នោតនេះ ប៉ុន្តែសំឡេងឆ្នោតពីប្រតិភូ (Electoral vote) នៅតាមរដ្ឋមួយចំនួនគឺត្រូវបានបន្ដរាប់ជាហូរហែ។ សារព័ត៌មាន ABC News របស់អាមេរិកបានរាយការណ៍នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា នេះថា លោក ចូ បៃដិន គ្រោងនឹងឈ្នះរដ្ឋ Georgia ហើយលោក

    November 14, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress សម្រាប់ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បានសន្យាផ្តល់ប្រាក់ចំនួន ៥៧ លានដុល្លារ ដល់សហគមន៍អាស៊ាន សម្រាប់ទប់ទល់ និងឆ្លើយតបជាមួយជំងឺ COVID-19 នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដែលបានធ្វើឡើងតាមអ៉ីនធឺណេតកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងផ្តល់ថវិកាចំនួន ៥០ លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈនិងជំងឺដែលកំពុងកើតមាន (AC-PHEED) និង ១ លានដុល្លារ សម្រាប់មូលនិធិឆ្លើយតបជំងឺ COVID-19 នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២៣ ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

    November 13, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ខណៈដែលមនុស្សជាច្រើនបានគិតថា ការស្លៀកពាក់បែបសិចស៊ីរបស់មនុស្សស្រីគឺជាចំណុចដ៏ទាក់ទាញមួយនោះ ស្រាប់តែមានការសិក្សាមួយបានបង្ហាញថា បុរសម៉ាឡេស៊ីប្រមាណជា ៦០% មិនចូលមិត្តស្រីខ្លួនស្លៀកពាក់សិចស៊ីទាល់តែសោះ។ ការរកឃើញនេះគឺជាលទ្ធនៃការស្ទង់មតិនៅក្នុងចំណោមបុរសម៉ាឡេស៊ីប្រមាណជា ៦០០ នាក់ ហើយ ៦០% នៃពួកគេសុទ្ធតែមានគំនិតដូចគ្នា ពោលគឺមិនចូលចិត្តឲ្យមិត្តស្រីរបស់ខ្លួន ស្លៀកពាក់ខើចខ្លី ឬបង្ហាញល្វែងលើនោះទេ។ ចំណែកឯក្រុមស្ត្រីវិញគឺមាន ៥០% ដែលបើកទូលាយលើការប្ដូរស្ទីលស្លៀកពាក់ទៅតាមដៃគូចង់បាន ខណៈ ៤០% នៃស្ត្រីផ្សេងទៀតមិនចូលចិត្តដៃគូណាត់ ពាក់អាវយឺតវាលក្លៀកពេលមកជួបគ្នានោះទេ។ ការរកឃើញនេះអាចចាត់ទុកថាជារឿងប្លែកមួយផងដែរ ហើយនាពេលកន្លងមកធ្លាប់មានការស្ទង់មតិមួយបានបង្ហាញថា ស្រ្តីម៉ាឡេស៊ីភាគច្រើនមិនចូលចិត្តបុរសដែលមានសាច់ដុំកង់ៗនោះទេ ផ្ទុយទៅវិញពួកគាត់ចូលចិត្តបុរសធាត់បន្តិច ឬមានសាច់បន្តិច។ យ៉ាងណាក្តីការសិក្សាខាងលើនេះបានបង្ហាញថា ទាំងបុរស និងស្រ្តីជនជាតិម៉ាឡេស៊ី សុទ្ធតែយកចិត្តចំពោះបញ្ហាអនាម័យ ដោយក្នុងនោះមានបុរស ៧០%

    November 13, 2020