- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសថៃបានដាក់ពង្រាយកាណុងបាញ់ទឹកដើម្បីបាញ់ទៅលើក្រុមបាតុករ ដែលពួកគេកំពុងព្យាយាមដកលួសបន្លាដែលអាជ្ញាធរបានដាក់នៅខាងក្រៅសភា។ ក្រុមបាតុករមួយក្រុមដែលមានពាក់មួកសុវត្ថិភាព និងឧបករណ៍ការពារ បានទៅដល់ជញ្ជាំងស៊ីម៉ង់មួយ ដែលមានដាក់លួសបន្លា នៅជិតផ្លូវបំបែក Bang Krabue នៅមុខរដ្ឋសភា ក្នុងសង្កាត់ Dusit នៅម៉ោងប្រមាណ ២ និង ៣០ នាទីរសៀល។ បន្ទាប់មកពួកគេបានព្យាយាមឆ្លងកាត់របាំងនោះ ដោយគប់ថង់ថ្នាំពណ៌ និងគ្រាប់បែកផ្សែង ឆ្ពោះទៅជួរប៉ូលីសបាតុកម្មនៅម្ខាងទៀត។ ចំណែកខាងប៉ូលីសក៏បានប្រើឡានដឹកទឹកដើម្បីបាញ់ទឹកទៅលើបាតុករ ដើម្បីបង្ខំឱ្យពួកគេត្រឡប់ចេញពីទីនោះវិញ។ បន្ទាប់ពីការប្រឈមមុខដាក់គ្នាមួយរយៈខ្លីត្រូវបានបញ្ចប់ ខាងប៉ូលីសបានព្យាយាមបើកការចរចាជាមួយអ្នកតំណាងរបស់ពួកគេ ហើយពួកគេផ្ទាល់ត្រូវបានគេជឿថា គឺជាឆ្មាំសម្រាប់ការពារក្រុមបាតុករបាតុករ។ អ្នកនាំពាក្យប៉ូលីសលោក Kissana
November 17, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា អ្នកសារព័ត៌មានជាពលរដ្ឋចិន និងជាអតីតមេធាវីម្នាក់ ដែលបាននិយាយអំពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងទីក្រុង Wuhan កំពុងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។ អ្នកសារព័ត៌មានរូបនោះមានឈ្មោះថា Zhang Zhan អាយុ ៣៧ឆ្នាំ គាត់ត្រូវបានឃុំខ្លួនចាប់តាំងពីគាត់ត្រូវបានចាប់ខ្លួនកាលពីខែឧសភា។ គាត់ត្រូវបានគេចោទប្រកាន់ពីបទ «រើសយកការឈ្លោះប្រកែកគ្នានិងបង្កបញ្ហា» ដែលជាការចោទប្រកាន់មួយ ដែលជារឿយៗត្រូវបានប្រើប្រឆាំងនឹងសកម្មជននៅក្នុងប្រទេសចិន។ អ្នកស្រី Zhang Zhan មិនមែនជាអ្នកសារព័ត៌ចិនដំបូង ដែលបានជួបបញ្ហាក្នុងការរាយការណ៍អំពីជំងឺនៅទីក្រុង Wuhan នោះទេ។ យ៉ាងហោចណាស់មានមនុស្ស ៣នាក់ បានបាត់ខ្លួននៅខែកុម្ភៈ កាលពីដើមឆ្នាំ២០២០នេះ។ មួយឈ្មោះលោក Li Zehua បានបង្ហាញខ្លួនម្តងទៀតកាលពីខែមេសា
November 17, 2020 - អន្តរជាតិ
អាមេរិក៖ ទីបំផុតទៅគ្រួសារជនអាមេរិកមួយដែលមានកូនប្រុសរហូតដល់ទៅ ១៤ នាក់រួចហើយនោះ អាចមានសំណាងទទួលបានកូនស្រីម្នាក់ហើយ ដែលកូនស្រីរូបនេះគឺជាកូនទី ១៥ នៅក្នុងគ្រួសារ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន NBCNEWS បានឲ្យដឹងថា គ្រួសារដ៏ធំមួយនេះជាគ្រួសារកសិករ ដែលកំពុងរស់នៅក្នុងភាគខាងលិចនៃរដ្ឋ Michigan សហរដ្ឋអាមេរិក ដោយមានបុរសជាឪពុកឈ្មោះ Jay Schwandt និងប្រពន្ធឈ្មោះ Kateri Schwandt ហើយពួកគាត់ទាំង ២ មានអាយុ ៤៥ ឆ្នាំដូចគ្នា។ កន្លងមកគ្រួសារ Schwandt ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសារព័ត៌មានអាមេរិក ព្រោះតែគ្រួសារមួយនេះមានសមាជិកច្រើនជាងគេ និងជាពិសេសនោះគឺមានកូនប្រុសរហូតដល់ទៅ ១៤ នាក់។ បើគិតតាមការការគណនាប្រូបាបដោយផ្អែកជាមួយនិងចំនួនគ្រួសារអាមេរិកផ្សេងទៀតនោះគេអាចរកឃើញថា
November 17, 2020 - អន្តរជាតិ
យានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX ដែលបានដឹកអវកាសយានិកចំនួន ៤នាក់ ចាកចេញពីផែនដី ពេលនេះបានចូលចតនៅស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដោយជោគជ័យហើយ។ វាគឺជាបេសកកម្មរយៈពេលជាច្រើនឆ្នាំ ដែលនឹងបង្កើត ហើយជួយដល់យុគសម័យថ្មីនៃការធ្វើដំណើរអវកាស។ ឥឡូវនេះនាវិកកំពុងអនុវត្តនីតិវិធីសុវត្ថិភាព មុនពេលបើកទ្វារចេញពីយាន ហើយចូលទៅកាន់អ្វី ដែលនឹងក្លាយជាផ្ទះរបស់ពួកគេក្នុងរយៈពេល ៦ខែ បន្ទាប់។ មុនពេលចូលចតក្រុមនាវិកបានគេងប្រហែល ៨ម៉ោង ហើយត្រូវបានភ្ញាក់ដឹងខ្លួន ដោយប្រព័ន្ធត្រួតពិនិត្យបេសកកម្ម ជាមួយនឹងបទចំរៀង «In the Air Tonight» ដោយ Phil Collins ។ នៅពេលដែលជិះលើយានអវកាសរបស់
November 17, 2020 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានជូនដំណឹងជាសាធារណៈថា នឹងគ្មានទេការអាំងសាច់បណ្ដើរ និងធ្វើបាតុកម្មបណ្តើរក្នុងពេលតែមួយនៅខាងមុខវិមានរដ្ឋសភាថៃតាមការគ្រោងទុករបស់ក្រុមបាតុករ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍។ ឧត្តមសេនីយ៍ទោ Piya Tawichai អនុប្រធានប៉ូលិសក្រុងបាងកកបានព្រមានច្បាស់ៗថា ការធ្វើបាតុកម្មមិនមែនជារឿងខុសច្បាប់នោះទេ តែក្រុមបាតុកម្មអាចនឹងធ្វើខុសច្បាប់ប្រសិនបើពួកគេនាំទៅអាំងសាច់នៅមុខវិមានរដ្ឋសភានៅល្ងាចថ្ងៃអង្គារនេះ ព្រោះច្បាប់មិនអនុញ្ញាតឲ្យពលរដ្ឋនាំគ្នាទៅធ្វើម្ហូបអាហារនៅទីសាធារណៈឬលើផ្លូវសាធារណៈឡើយ។ ឧត្តមសេនីយ៍ទោរូបនេះបានបន្តថា ការនាំគ្នាទៅចម្អិនអាហារនៅទីសាធារណៈឬលើផ្លូវសាធារណៈអាចប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សង្គមនិងការធ្វើដំណើរយ៉ាងខ្លាំង ហើយអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងចំពោះពលរដ្ឋណាដែលហ៊ានធ្វើសកម្មភាពនេះដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។ សូមបញ្ជាក់ជូនថា តាមគម្រោងក្រុមបាតុករថៃនឹងប្រមូលផ្ដុំគ្នានៅមុខវិមានរដ្ឋសភាថៃនៅម៉ោង ៣ ល្ងាចនេះ ដើម្បីតវ៉ាឲ្យសមាជិកសភាថៃនិងនាយករដ្ឋមន្ត្រីធ្វើវិសោធនកម្មលើច្បាប់គ្រប់គ្រងលើការប្រើប្រាស់អ៊ីនធឺណិតមួយចំនួន ដែលពួកគេយល់ថាច្បាប់នោះមានលក្ខណៈរំលោភលើសិទ្ធសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។ ក្រៅតែពីគ្រោងធ្វើការតវ៉ានេះ ក្រុមបាតុករក៏គ្រោងដាក់លក់សាច់អាំងសម្រាប់ក្រុមបាតុករគ្នាឯងផងដែរ ដោយសាច់អាំងនឹងចាប់ផ្តើមលក់ពីម៉ោង ៤ ល្ងាច រហូតដល់ម៉ោង ៩៖៣០ យប់ មានតម្លៃ ៥៩៩ បាត (១៩,៩
November 17, 2020 - អន្តរជាតិ
យោងតាមទីភ្នាក់ងារឧតុនិយមនិងភូគព្ភសាស្ត្រឥណ្ឌូណេស៊ីបាននិយាយនៅក្នុងគណនី Twitter ផ្លូវការរបស់ខ្លួនថា គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រ នៃខេត្តខាងលិចស៊ូម៉ាត្រា របស់ឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ទីភ្នាក់ងារបាននិយាយថា មិនមានការព្រមានពីរលកយក្សស៊ូណាមិសម្រាប់ការរញ្ជួយដី ដែលបានកើតឡើងចម្ងាយជាង ១០០ គីឡូម៉ែត្រពីដី និងនៅជម្រៅ ១០ គីឡូម៉ែត្រ នេះទេ។ ក្រោយមកមជ្ឈមណ្ឌលការរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ បានបន្ទាបកម្រិតរញ្ជួយដល់កម្រិត ៥.៨ បន្ទាប់ពីរាយការណ៍ថា ៦.២ ពីដំបូង៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្ដិ៍
November 17, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃច័ន្ទនេះថា អង្គការមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវករណីជំងឺ COVID-19 នៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅទ្វីបអឺរ៉ុប និងអាមេរិក។ អគ្គនាយកនៃអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា៖«ឥឡូវនេះយើងមានការព្រួយបារម្ភយ៉ាងខ្លាំងពីការកើនឡើងនូវករណី ដែលយើងមើលឃើញនៅក្នុងប្រទេសមួយចំនួន»។ លោកបានបន្ថែមថា ប្រទេសដែលមិនយកចិត្តទុកដាក់ជាមួយជំងឺនេះគឺដូចជាកំពុងប្រលែងជាមួយភ្លើង ព្រោះថាយើងនៅប្រឈមជាមួយការស្លាប់ និងផលប៉ះពាល់រយៈពេលវែងជាច្រើនទៀត។ យោងតាមស្ថិតិចុងក្រោយរបស់អង្គការសុខភាពពិភពលោកគិតត្រឹមម៉ោង ២ និង ៥៩នាទី (CET) កាលពីថ្ងៃច័ន្ទបានឱ្យដឹងថា ការិយាល័យប្រចាំតំបន់របស់អង្គការនៅអឺរ៉ុបនិងអាមេរិក បានកត់ត្រាករណីសរុបចំនួន ១៥ ២៦៦ ៣៩០ នាក់ នៅទ្វីបអឺរ៉ុប និងករណីចំនួង ២៣ ១៩០
November 17, 2020 - អន្តរជាតិ
ក្រុមហ៊ុន Moderna បាននិយាយកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនមានប្រសិទ្ធិភាព ៩៤.៥ ភាគរយ ក្នុងការបង្ការជំងឺ COVID-19 ដោយផ្អែកលើទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយ។ ដូច្នេញបើរួមគ្នាជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលមានប្រសិទ្ធភាពជាង ៩០ ភាគរយ ហើយកំពុងតែរង់ចាំការត្រួតពិនិត្យទិន្នន័យសុវត្ថិភាពនិងការត្រួតពិនិត្យបទប្បញ្ញត្តិបន្ថែមទៀត សហរដ្ឋអាមេរិកអាចមានវ៉ាក់សាំងចំនួន ២ ដែលនឹងត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងខែធ្នូ ជាមួយនឹងវ៉ាក់សាំងរហូតដល់ ៦០ លានដូស ក្នុងឆ្នាំនេះ។ វ៉ាក់សាំងទាំង ២ ត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាថ្មី ដែលគេស្គាល់ថា messenger RNA (mRNA) តំណាងឱ្យឧបករណ៍ដ៏មានឥទ្ធិពលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដែលបានឆ្លងមនុស្ស ៥៤ លាននាក់
November 17, 2020 - អន្តរជាតិ
អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីនបានផ្តល់អនុសាសន៍ឱ្យប្រកាសអំពីស្ថានភាពនៃគ្រោះមហន្តរាយ នៅទូទាំងកោះ Luzon បន្ទាប់ពីព្យុះទីហ្វុង Vamco បានវាយប្រហារប្រទេសនេះកាលពីសប្តាហ៍មុន។ ព្យុះទីហ្វុង Vamco បានបោកបក់ទីក្រុង Luzon នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំងនៅរដ្ឋធានីម៉ានីល និងតំបន់ជុំវិញ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៧នាក់ ខណៈមនុស្ស ១៣នាក់ បានបាត់ខ្លួន ហើយផ្ទះរាប់ពាន់ខ្នងត្រូវលិចលង់។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃច័ន្ទបានជំរុញឱ្យប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រកាសអំពីស្ថានភាពគ្រោះមហន្តរាយ ដើម្បីឆ្លើយតបនឹងការខូចខាតដែលបណ្តាលមកពី Vamco និងព្យុះទីហ្វុងថ្មីៗផ្សេងទៀត។ ចំណែកឯកាលពីថ្ងៃអាទិត្យព្យុះ Vamco ក៏បានវាយលុកប្រទេសវៀតណាមផងដែរ ដែលប្រទេសវៀតណាមផ្ទាល់ កាលពីខែមុនបានទទួលរងការខូចខាតយ៉ាងខ្លាំងពីទឹកជំនន់ និងបាក់ដី
November 17, 2020 - អន្តរជាតិ
ចក្រភពអង់គ្លេសនឹងបង្កើនការហាមឃាត់របស់ខ្លួន ទៅលើការលក់រថយន្តម៉ាស៊ីនចំហេះឱ្យកាន់តែមានប្រសិទ្ធភាព។ ជាក់ស្ដែងកាសែត The Financial Times និង BBC បានអះអាងថា លោកនាយករដ្ឋមន្រ្តី Boris Johnson នឹងប្រកាសហាមឃាត់ការលក់រថយន្ដឥន្ធនៈហ្វូស៊ីល នៅត្រឹមឆ្នាំ២០៣០ ពោលគឺ ៥ ឆ្នាំទៅមុខ នៃគោលដៅថ្មីបំផុតមួយ និងលឿនជាងការគ្រោងទុកមួយទសវត្សរ៍។ ការលក់រថយន្តប្រភេទសកូនកាត់នឹងបន្តរហូតដល់ឆ្នាំ២០៣៥ ប៉ុន្តែហ្គាសសុទ្ធ និងរថយន្តម៉ាស៊ូត នឹងត្រូវបាត់ពីក្រុមហ៊ុនចែកចាយ។ ការកំណត់ពេលវេលាលឿនជាងមុននេះត្រូវបានគេរាយការណ៍ថា មានគោលបំណងជំរុញទីផ្សាររថយន្តអគ្គិសនី និងជួយឱ្យចក្រភពអង់គ្លេសខិតទៅជិតគោលដៅអាកាសធាតុរបស់ខ្លួន។ រដ្ឋាភិបាលក៏បានត្រៀមប្រាក់ ៥០០ លានអឺរ៉ូ (ប្រហែល ៦៦០លានដុល្លារ) ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាកអគ្គិសនី សម្រាបរថយន្តនៅក្នុងប្រទេសផងដែរ។ យ៉ាងណាអ្នកផលិតរថយន្តប្រហែលជាមិនសប្បាយចិត្តទេ
November 16, 2020









