autoadmin
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ កូនប្រុសតិរច្ឆានម្នាក់បានចាក់សម្លាប់ឪពុកបង្កើតខ្លួនឯង បន្ទាប់ពីបុរសជាឪពុកស្តីបន្ទោសឲ្យរូបគេចំពោះសកម្មភាពដែលរូបគិតតែលេងទូរស័ព្ទច្រើនម៉ោងហួសហេតុពេក។ សារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Negeri Sembilan នៃប្រទេសម៉ាឡេស៊ី ដោយកូនប្រុសដែលជាជនបង្កហេតុមានអាយុ ៣៥ ឆ្នាំ និងឪពុកដែលជាជនរងគ្រោះមានអាយុ ៥៩ ឆ្នាំ។ បើតាមលោកយាយវ័យ ៨៥ ឆ្នាំម្នាក់ ដែលជាម្តាយបង្កើតរបស់ជនរងគ្រោះនិងត្រូវជាជីដូនរបស់ជនបង្កហេតុដែរនោះបានប្រាប់ដឹងថា ចៅប្រុសរបស់គាត់ជាមនុស្សញៀននឹងការចុចលេងទូរស័ព្ទដ៏ងប់ងុលម្នាក់ ហើយក្នុងមួយថ្ងៃៗរូបគេគ្មានធ្វើការអ្វីធំដុំឡើយក្រៅពីកាន់ទូរស័ព្ទ។​ លោកយាយបានបន្តថា នៅក្នុងនៅក្នុងថ្ងៃកើតហេតុនោះ កូនប្រុសរបស់គាត់បានស្តីបន្ទោសឲ្យចៅប្រុសយ៉ាងខ្លាំង និងថែមទាំងបានទាញយកកៅអីជ័រទៅវាយពីក្រោយខ្នងគេទៀតផង​។ ឥរិយាបថនេះបានធ្វើឲ្យបុរសជនដៃដល់ខឹងយ៉ាងខ្លាំងនិងបង្កជាជម្លោះដ៏ខ្លាំងមួយជាមួយនឹងឪពុកខ្លួន រហូតបង្កឲ្យមានអំពើហឹង្សានិងការចាក់សម្លាប់បុរសជនរងគ្រោះតែម្តង។ ជនរងគ្រោះបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនបង្កហេតុត្រូវបានប៉ូលិសចាប់ខ្លួននិងធ្វើការផ្តទ្ទាទោសទៅតាមច្បាប់ពីបទ សម្លាប់មនុស្សដោយចេតនា៕ អត្ថបទ៖ភក្តី ប្រភព៖

    November 20, 2020
  • អន្តរជាតិ

    មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោកបាននិយាយថា ប្រជាជននៅអឺរ៉ុបអាចជៀសផុតពីការបិទទ្វារប្រទេសបាន ប្រសិនបើមនុស្សភាគច្រើនបានពាក់ម៉ាស់នៅនៅកន្លែងដែលពិបាករក្សាគម្លាត។ នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំនៅទ្វីបអឺរ៉ុបលោក Hans Kluge បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ខណៈចំនួននៃការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃបានហក់ឡើងខ្ពស់បំផុតនៅទូទាំងអឺរ៉ុប។ លោក Kluge បាននិយាយថា៖« ៦០% នៃប្រជាជននៅអឺរ៉ុប ឬតិចជាងនេះបច្ចុប្បន្នបានពាក់ម៉ាស់ ហើយប្រសិនបើតួលេខនេះឈានដល់ ៩៥% នោះការចាក់សោនឹងមិនចាំបាច់ទេ»។ ប៉ុន្តែលោកបានព្រមានថា៖«ការប្រើប្រាស់ម៉ាស់មិនមែនជាមានន័យថាជាថ្នាំកែរោគនោះទេ ហើយចាំបាច់ត្រូវធ្វើដោយរួមបញ្ចូលជាមួយវិធានការផ្សេងទៀត»។ ប្រជាជននៅអឺរ៉ុបមួយចំនួននៅតែបន្តបដិសេធមិនព្រមពាក់ម៉ាស នៅពេលទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ។ ការប្រើម៉ាស់មិនមែនជារឿងទូទៅទេនៅមុនពេលមានរោគរាតត្បាត ហើយនៅតែមិនមែនជាច្បាប់ចាំបាច់នៅក្នុងប្រទេស និងតំបន់ខ្លះ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    November 20, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ មនុស្សម្នាក់ៗកើតមកមានសំណាងមិនដូចគ្នាទេដោយអ្នកខ្លះខិតខំធ្វើការងារទាំងយប់ថ្ងៃតែជីវភាពនៅតែមិនល្អប្រសើរ ខណៈអ្នកខ្លះវិញអាចកា្លយជាអ្នកមានស្តុកស្តម្ភដោយមិនចំណាយកម្លាំងអ្វីទាល់តែសោះ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសឥណ្ឌូនេស៊ីបានក្លាយជាសេដ្ឋីមួយប៉ប្រិចភ្នែកបន្ទាប់ពីអាចម៌ផ្កាយដែលមានតម្លៃជិត ២ លានដុលា្លរអាមេរិក បានធ្លាក់មកលើដំបូងផ្ទះរបស់គាត់។ ប្រភពខាងលើបានបញ្ជាក់ថា បុរសកំពូលសំណាងរូបនេះមានឈ្មោះថា Josua Hutagalung អាយុ ៣៣ ឆ្នាំ រស់នៅក្នុងភាគខាងជើងកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី ហើយកន្លងមកជីវភាពរបស់គាត់មិនសូវជាធូរធាប៉ុន្មានទេ។ យ៉ាងណាក្តី ចាប់ពីពេលនេះទៅលោក Josua Hutagalung ត្រូវបានគេហៅថាសេដ្ឋីវ័យក្មេងហើយ ព្រោះតែអាចម៌ផ្កាយដែលធ្លាក់មកលើដំ​បូងផ្ទះរបស់គាត់នោះជាប្រភេទអាចម៌ផ្កាយកម្រ មានអាយុកាលរហូតដល់ ៤,៥ ពាន់លានឆ្នាំ​ និងជាប្រភេទអាចម៌ដែលមានតម្លៃខ្ពស់បំផុតសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តទិញយកទៅធ្វើការស្រាវជ្រាវ។ អ្នកជំនាញផ្នែកអាចម៌ផ្កាយឥណ្ឌូនេស៊ីម្នាក់បានបញ្ជាក់ថា អាចម៌របស់លោក Josua Hutagalung  មានទម្ងន់ ២,១

    November 20, 2020
  • អន្តរជាតិ

    ទីភ្នាក់ងារយូនីសេហ្វរបស់អង្គការសហប្រជាជាតិ កំពុងសម្តែងការព្រួយបារម្ភ អំពីផលប៉ះពាល់យូរអង្វែងនៃការឆ្លងរាតត្បាតនៃជំងឺ COVID-19 លើសុខភាពនិងការអប់រំ របស់កុមារនិងមនុស្សវ័យជំទង់ ខណៈយ៉ាងហោចណាស់ ១នាក់ ក្នុងចំណោម ៩នាក់ នៃពួកគេបានឆ្លងជំងឺ COVID-19 ។ របាយការណ៍បាននិយាយថា ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរបាននាំឱ្យមានការធ្លាក់ចុះនៃសេវាសុខភាព ដូចជាការចាក់វ៉ាក់សាំងជាប្រចាំជាដើម ហើយកុមារក៏មិនបានទទួលអាហារទៀងពេល នៅពេលដែរសាលាពួកគេបិទទ្វារ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬយូនីសេហ្វ បានចេញផ្សាយរបាយការណ៍ស្តីពីផលប៉ះពាល់នៃជំងឺរាតត្បាតលើកុមារមួយនេះ នៅមុនថ្ងៃទិវាកុមារពិភពលោក ដែលនឹងមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ។ ទិន្នន័យពី ៨៧ ប្រទេសនិងតំបន់ រួមទាំងប្រទេសជប៉ុន គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា បានបង្ហាញថា អ្នកដែលមានអាយុក្រោម ២០ឆ្នាំ

    November 19, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានរាយការណ៍ថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់ទាំងអស់នឹងត្រូវបានប្រើ ប្រឆាំងនឹងក្រុមបាតុករណាដែលបំពាននឹងច្បាប់ ខណៈដែលការតវ៉ាកាន់តែអាក្រក់ទៅៗ ជុំវិញការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងការធ្វើកំណែទម្រង់លើអំណាចព្រះមហាក្សត្រថៃ Maha Vajiralongkorn ។ ឥឡូវនេះក្រុមសកម្មជនកំពុងបារម្ភថា ថៃនឹងប្រើឡើងវិញនូវច្បាប់ដ៏តឹងរឹងរបស់ខ្លួន ដែលអាចឈានដល់ការជាប់ពន្ធនាគារ ១៥ឆ្នាំ សម្រាប់អ្នកដែលបំពានលើព្រះមហាក្សត្រ។ ការប្រកាសរបស់លោក ប្រាយុទ្ធ ចាន់អូចា បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់ បានបាញ់ថ្នាំពណ៌នៅទីស្នាក់ការប៉ូលីសថៃ នៅក្នុងអ្វីដែលពួកគេបាននិយាយថា ជាការឆ្លើយតបទៅនឹងការប្រើប្រាស់កាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលីស មកលើក្រុមបាតុករកាលពីថ្ងៃអង្គារ ដែលជាថ្ងៃនៃការតវ៉ាដ៏ធំបំផុតចាប់តាំងពីខែកក្កដា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក ប្រាយុទ្ធ

    November 19, 2020
  • អន្តរជាតិ

    បច្ចុប្បន្នទាំងអ្នកផលិតថ្នាំ និងអ្នកស្រាវជ្រាវវ៉ាក់សាំង កំពុងតែស្វះស្វែងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីអាចនាំយកមកនូវវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព សម្រាប់ជាក្ដីសង្ឃឹមក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សនៅទូទាំងពិភពលោកជាង ១.៣ លាននាក់មួយនេះ។ គិតមកទល់ពេលនេះគឺមានវ៉ាក់សាំងចំនួន ២ រួចមកហើយ ដែលបានបញ្ចប់ការសាកល្បងដំណាក់កាលទី៣ (ចុងក្រោយ) របស់ខ្លួន ខណៈដែលទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងតែមានការកើនឡើងករណីថ្មីៗយ៉ាងគំហុកនាពេលថ្មីៗនេះ។ ដូច្នេះបញ្ហាប្រឈមដ៏ធំនៅតែមានជានិច្ច នៅមុនពេលដែលវ៉ាក់សាំងអាចត្រូវបានបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការ ខណៈដែលប្រទេសអ្នកមានកំពុងប្រជែងគ្នាដើម្បីប្រមូលទិញវ៉ាក់សាំងទាំងនេះ។ និន្នាការនេះបានធ្វើឱ្យមានការព្រួយបារម្ភថា ក្រុមហ៊ុនផលិតថ្នាំអាចមានអំណាច ទាំងលើការចេញលក់ ការចែកចាយថ្នាំ និងតម្លៃរបស់ថ្នាំជាដើម ហើយខាងក្រោមនេះគឺជាតម្លៃនៃវ៉ាក់សាំង អ្នកទិញធំរបស់វា និងការស្ដុករបស់វា ទៅតាមក្រុមហ៊ុននីមួយៗ៖ Moderna៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រអាមេរិក ដែលទិន្នន័យសាកល្បងបឋមបានបង្ហាញថា

    November 19, 2020
  • អន្តរជាតិ

    ហ្វីលីពីន៖ ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ត្រូវគ្រួសាររៀបចំឲ្យរៀបការតាមប្រពៃណីឥស្លាមជាមួយនឹងបុរសម្នាក់ដែលមានអាយុរហូតដល់៤៨ឆ្នាំ ហើយនាងនឹងក្លាយជាប្រពន្ធទី ៥ របស់បុរសចំណាស់ម្នាក់នេះផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងខេត្ត Maguindanao ប្រទេសហ្វីលីពីន ដែលខេត្តមួយនេះគឺជាតំបន់ស្វយ័តរបស់ក្រុមអ្នកកាន់សាសនាឥស្លាមមីនដាណាវផងដែរ។ ប្រភពខាងលើបានបន្តថា ពិធីមង្គលការត្រូវបានរៀបចំឡើងយ៉ាងអធិកអធ័មដោយមានសាច់ញាតិនៃគ្រួសារទាំង ២ ជាច្រើននាក់មកចូលរួមយ៉ាងសប្បាយរីករាយ។ ​ កូនកំលោះវ័យ៤៨ឆ្នាំគឺលោក Abdulrzak Ampatuan បានឲ្យដឹងថា គាត់ពិតជាសប្បាយរីករាយណាស់ដែលបានរៀបជាមួយនឹងប្រពន្ធវ័យ ១៣ ឆ្នាំរបស់គាត់ ខណៈដែលក្មេងស្រីរូបនេះក៏បានឲ្យដឹងដែរថា នាងមិនខ្លាចប្តីរបស់នាងឡើយព្រោះគាត់តែងធ្វើល្អដាក់នាង ហើយនាងនឹងខំរៀនធ្វើម្ហូបនិងកិច្ចការផ្ទះផ្សេងៗឲ្យបានច្រើនដើម្បីក្លាយខ្លួនជាប្រពន្ធល្អម្នាក់ផងដែរ។ តាមការមើលឃើញជាក់ស្តែង បន្ទាប់ពីរៀបការរួចស្រ្តីជាប្រពន្ធវ័យក្មេងរូបនេះនឹងត្រូវមើលថែកូនៗមួយចំនួនរបស់លោក Abdulrzak Ampatuan ជាមួយនឹងប្រពន្ធមុនទាំង ៤នាក់

    November 19, 2020
  • អន្តរជាតិ

    ក្រុមយុទ្ធនាការរបស់ប្រធានាធិបតីជិតអស់អាណត្តិលោក ដូណាល់ ត្រាំ បានដាក់ញត្តិទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ នៅភាគខាងលិចកណ្តាលនៃរដ្ឋ Wisconsin ដោយក្រុមយុទ្ធនាការនេះបានប្រកាសនៅថ្ងៃពុធថា ខ្លួនបានស្នើសុំជាផ្លូវការដល់អាជ្ញាធរបោះឆ្នោតក្នុងរដ្ឋ ដើម្បីធ្វើការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងខោនធីចំនួន ២ រួមមានទីក្រុងធំបំផុតគឺ Milwaukee ។ ក្រុមយុទ្ធនាការនេះបានអះអាងថា មានភាពមិនប្រក្រតីដ៏អាក្រក់បំផុតមួយចំនួន ដែលបានកើតឡើងនៅក្នុងតំបន់ទាំង ២ ហើយទទូចថាអត្តសញ្ញាណរបស់អ្នកបោះឆ្នោតមិនត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវទេនៅទីនោះ។ ពួកគេបានប្តេជ្ញាថានឹងបន្តប្រយុទ្ធប្រឆាំងដើម្បីអ្វីដែលពួកគេមើលឃើញថា ជាតម្លាភាពនៅក្នុងដំណើរការបោះឆ្នោត។ នៅរដ្ឋ Wisconsin នេះផ្ទាល់ ប្រធានាធិបតីទើបជាប់ឆ្នោតលោក ចូ បៃដិន បានទទួលបានជ័យជំនះដោយពិន្ទុ ០.៦ ភាគរយ ជាមួយនឹងការនាំមុខប្រហែល ២០,០០០ សំឡេង។ តាមច្បាប់រដ្ឋ

    November 19, 2020
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសដាណឺម៉ាកបានលាលែងពីតំណែង បន្ទាប់ពីគាត់បានដាក់បញ្ជាខុសច្បាប់មួយ ឱ្យមានការសម្លាប់សត្វសំពោច ដែលគេចិញ្ចឹមយករោម (Mink) ប្រមាណជា ១៧ លានក្បាល ដែលទង្វើនេះបានធ្វើឱ្យសហសេវិកនៅក្នុងជួររដ្ឋាភិបាលរបស់គាត់បាត់បង់ទំនុកចិត្តលើគាត់យ៉ាងខ្លាំង។ សត្វសំពោចនេះត្រូវបានគេដឹងថា ជាប្រភពនៃជំងឺ COVID-19 ប្រភេទម៉្យាងផ្សេងទៀត ដែលវាបានធ្វើឱ្យមានការឆ្លងរីករាលដាលពីសត្វមកមនុស្ស។ ដូច្នេះនៅក្នុងកិច្ចខិតខំទប់ស្កាត់ការឆ្លងនៃជំងឺ COVID-19 ពីសត្វសំពោចមកមនុស្ស ក្រសួងមានតែជម្រើសធ្វើការសម្លាប់ពួកវាចោល ដែលការអនុវត្តបែបនេះមានចាប់តាំងពីខែមិថុនាមកម៉្លេះ។ ក្នុងនោះលោក Mogens Jensen បានប្រកាសនៅលើហ្វេសប៊ុកកាលពីថ្ងៃពុធថា៖«ដោយសារខ្ញុំមានការវាយតម្លៃយ៉ាងច្បាស់ថា ខ្ញុំលែងទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងចំណោមសមាជិកសភាភាគច្រើន ដូច្នេះខ្ញុំបានជូនដំណឹងដល់លោកនាយករដ្ឋមន្រ្តីថាខ្ញុំនឹងលាឈប់ពីរដ្ឋាភិបាល»។ លោកបានបន្ថែមដែរថា លោកទទួលខុសត្រូវចំពោះអ្វីដែលក្រសួងបានធ្វើ និងទទួលកំហុសមួយនេះដោយខ្លួនលោកផ្ទាល់ ហើយលោកក៏បានសម្ដែងការសោកស្ដាយ ដោយបានធ្វើឱ្យម្ចាស់កសិដ្ឋានមានការមិនសប្បាយចិត្ត។ បន្ទាប់ពីមានការសម្លាប់សំពោចក្នុងចំនួនតិចតួចកន្លងទៅ រដ្ឋាភិបាលកាលពីថ្ងៃទី០៤ ខែវិច្ឆិកា បានប្រកាសថា

    November 19, 2020
  • អន្តរជាតិ

    ក្រុមហ៊ុនយក្ស Pfizer របស់អាមេរិកគ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាតជាបន្ទាន់ សម្រាប់វ៉ាក់សាំងបេក្ខភាពរបស់ខ្លួន ដែលជាវ៉ាក់សាំងត្រូវបានគេរកឃើញថាមានប្រសិទ្ធភាព ៩៥% ប្រឆាំងនឹងជំងឺ COVID-19 និងជាថ្នាំពិសោធន៏រួមគ្នាជាមួយ BioNTech របស់អាល្លឺម៉ង់។ Pfizer កាលពីថ្ងៃពុធបានប្រកាសពីការវិភាគចុងក្រោយនៃការសាកល្បងវ៉ាក់សាំងពាក់ព័ន្ធនឹងមនុស្សជាង ៤០ ០០០ នាក់ ដែលក្នុងនោះមាន ១៧០ ករណី ត្រូវបានកំណត់អត្តសញ្ញាណថាមានជំងឺ COVID-19 ។ ក្នុងចំណោមអ្នកទាំងនោះមាន ៨នាក់ បានកើតឡើងចំពោះអ្នកស្ម័គ្រចិត្តដែលបានទទួលវ៉ាក់សាំងពិតប្រាកដ ដែលផ្ទុយពី ១៦២នាក់ ផ្សេងទៀត ដែលបានទទួលការចាក់ថ្នាំ placebo ។ ដូចគ្នានេះផងដែរក្នុងចំណោមមនុស្សទាំង ១០នាក់ ដែលបានវិវត្តទៅជាជំងឺធ្ងន់ធ្ងរ មានអ្នកជំងឺម្នាក់ទទួលបានវ៉ាក់សាំងផ្ទាល់។

    November 19, 2020