autoadmin
  • កូវីដ-១៩

    ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា ប្រទេសខ្លួនបានកត់ត្រាការឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៦ លានករណី គិតត្រឹមថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈប្រទេសដែលមានករណីអាក្រក់បំផុតទី៣ របស់ពិភពលោកមួយនេះ បានចាប់ផ្តើមកើនឡើងជាថ្មីនូវករណីថ្មីៗម្តងទៀត ចំពេលមានការភ័យខ្លាចថារលកទី២ កំពុងខិតចូលមកដល់។ គួរឱ្យដឹងដែរថា ប្រេស៊ីលបានចូលរួមជាមួយសហរដ្ឋអាមេរិក និងឥណ្ឌា ក្នុងនាមជាប្រទេសដែលមានករណីជំងឺ COVID-19 លើសពី ៦ លានករណី។ ជាមួយនឹងចំនួនអ្នកស្លាប់ជិត ១៧០ ០០០ នាក់ ប្រេស៊ីលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី២ នៅលើពិភពលោក។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា បន្ទាប់ពីការធ្លាក់ចុះចំនួន ៣ខែ ចាប់តាំងពីការឡើងដល់កំពូលកាលពីខែកក្កដា ការឆ្លងឥឡូវនេះបានកើនឡើងជាថ្មីម្តងទៀត។

    November 21, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបាននិយាយថា លោក ដូណាល់ ត្រាំ ជូនៀ (Donald Trump Jr) ដែលជាកូនប្រុសច្បងរបស់លោក ដូណាល់ ត្រាំ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ក្នុងសប្តាហ៍នេះ ហើយក៏មិនមានចេញរោគសញ្ញាអ្វីដែរ។ អ្នកនាំពាក្យរបស់លោកបាននិយាយថា លោក ត្រាំ ជូនៀ បានដឹងពីការធ្វើរោគវិនិច្ឆ័យរបស់លោកកាលពីដើមសប្តាហ៍នេះ ដោយគាត់មិនមានរោគសញ្ញាអ្វីទេ ហើយបាននិងកំពុងនៅដាច់ដោយឡែកពីគេ។ លោក ដូណាល់ ត្រាំ ជូនៀ

    November 21, 2020
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានប្រកាសថា នឹងផ្តល់ជូនប័ណ្ណការងារស្របច្បាប់ដល់ជនបរទេសណាដែលបានវិនិយោគជាទឹកប្រាក់ចំនួន ១ លានដុល្លារអាមេរិកមកក្នុងវិស័យអាជីវកម្មនិងអចលនព្រទ្យនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger។ បន្ថែមពីលើការវិនិយោគជាសាច់ប្រាក់ចំនួន ១ លានដុល្លារ ខាងអាជ្ញាធរថៃក៏បានតម្រូវឲ្យជនបរទេសដែលចង់បានប័ណ្ឌការងារក្នុងប្រទេសថៃទាំងអស់ត្រូវបំពេញនូវលក្ខខណ្ឌចំនួន ២ បន្ថែមទៀតផងដែរ គឺត្រូវស្នើសុំទិដ្ឋាការកម្រិតខ្ពស់នៅក្នុងប្រទេសថៃប្រភេទ Thailand Elite Visa ដែលមានសុពលភាព ៥ ឆ្នាំនិងមានតម្លៃ ១ លានបាត (៣៣ ០០០ ដុល្លារអាមេរិក) និងបង្ហាញនូវផែនការអាជីវកម្មរយៈពេល ៥ ឆ្នាំរបស់ពួកគេ។ មជ្ឈមណ្ឌលគ្រប់គ្រងសេដ្ឋកិច្ចថៃបានឲ្យដឹងថា និន្នាការខាងលើនេះនឹងជួយលើកទឹកចិត្តឲ្យវិនិយោគិនបរទេសជាច្រើនសម្រេចបោះទុកវិនិយោគមកក្នុងប្រទេសថៃ ដែលជាផ្នែកមួយជួយស្តារសេដ្ឋកិច្ចថៃដែលកំពុងរងការគំរាមគំហែងដោយវិបត្តិនៃជំងឺកូវីដ ១៩ ឲ្យមានភាពល្អប្រសើរផងដែរ។

    November 21, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ យោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកានេះតទៅ ពលរដ្ឋសិង្ហបុរីទាំងអស់នឹងទទួលបានម៉ាស់ក្នុងម្នាក់ចំនួន ២ ម៉ាស់តាមរយៈទូស្វ័យប្រវត្តិ ដែលផ្តល់ជូនដោយឥតគិតថ្លៃពីមូលនិធិ Temasek ។ បើតាមលោក Ho Ching ដែលជាប្រធានមូលនិធិសប្បុរសធម៌ Temasek បានប្រាប់ឲ្យដឹងថា ម៉ាស់ដែលគេគ្រោងនឹងផ្តល់ជូនពលរដ្ឋសិង្ហបុរីនោះគឺជាប្រភេទម៉ាស់ការពារប៉ាក់តេរីដែលអាចប្រើប្រាស់ឡើងវិញបាន មានពណ៌ខ្មៅ និងមាន ៤ ខ្នាតផងដែរផងដែរ។ លោកបានបន្តថា ម៉ាស់ទាំង ៤ខ្នាតនោះមានដូចជា ខ្នាតតូចមានទំហំ ១១០ មីលីម៉ែត្រចុះក្រោម ខ្នាតមធ្យមមានទំហំពី

    November 21, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលរួមកិច្ចប្រជុំកំពូលតាមអ៉ីនធឺណេត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬ APEC ដែលនេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់លោកនៅក្នុងសន្និសីទអន្តរជាតិ ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកា។ សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំកំពូល APEC កាលពីថ្ងៃសុក្រដោយនិយាយថា៖«នៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងការកសាងការងើបឡើងវិញនៃសេដ្ឋកិច្ចដែលអស្ចារ្យរបស់យើងក្រោយពីជំងឺ COVID-19 ក៏ដូចជាការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចរឹងមាំ»។ សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា លោក ដូណាល់ ត្រាំ និងមេដឹកនាំដទៃទៀត បានគាំទ្រគោលនយោបាយថ្មីមួយ ដែលនឹងធ្វើឱ្យពាណិជ្ជកម្មមានលក្ខណសេរី និងយុត្តិធម៌ ផ្តោតសំខាន់លើរបៀបវារៈ APEC សម្រាប់រយៈពេល ២ ទសវត្សរ៍ខាងមុខ។

    November 21, 2020
  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក បានជំរុញឱ្យពលរដ្ឋអាមេរិកកុំធ្វើដំណើរក្នុងអំឡុងពេល​បុណ្យដឹងគុណ ឬ Thanksgiving ដែលជាធម្មតានឹងមានការធ្វើដំណើរយ៉ាងមមាញឹកនៅក្នុងប្រទេស។ ជនជាតិអាមេរិកជាច្រើននឹងជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួក នៅអំឡុងពេល ឬ ចំថ្ងៃបុណ្យដឹងគុណ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ទី៤ នៃខែវិច្ឆិកានេះ។ ការស្ទង់មតិរបស់សាកលវិទ្យាល័យរដ្ឋអូហៃអូ ចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ៣៨% នៃអ្នកឆ្លើយតបការស្ទង់មតិ កំពុងរៀបចំផែនការរបស់ពួកគេដើម្បីទទួលទានអាហារជាក្រុម ដែលមានគ្នា ១០នាក់ ឬច្រើនជាងនេះ។ កាលពីថ្ងៃព្រហស្បតិ៍ CDC បានចេញផ្សាយនូវសេចក្តីណែនាំថ្មីរបស់ខ្លួនស្តីពីវិធីការឈប់សម្រាក ចំពេលមានការកើនឡើងនៃករណីជំងឺ COVID-19 នៅទូទាំងប្រទេស។ មន្ត្រី CDC ណែនាំឱ្យជនជាតិអាមេរិកស្នាក់នៅផ្ទះ ដោយនិយាយថាវាជា «វិធីល្អបំផុត ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃទៀតនៅឆ្នាំនេះ»។

    November 20, 2020
  • អន្តរជាតិ

    អាមេរិក៖ ពលរដ្ឋអាមេរិកចំនួន ៧នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីលួចយកលុយរាប់លានដុល្លារ ចេញពីមូលនិធិសម្រាប់ជួយពលរដ្ឋរងគ្រោះដោយសារវិបត្តិនៃជំងឺ COVID-19 មកចាយវាយយ៉ាងសប្បាយហ៊ឺហា និងទិញរបស់ទំនើបៗជាច្រើន មានទាំងរថយន្ត Lamborghini និង Porches ទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន NBC News បានឲ្យដឹងថា ជនខិលខូចទាំង ៧នាក់ នេះមកពីរដ្ឋចំនួន ២ ផ្សេងគ្នា គឺរដ្ឋ Texas  និងរដ្ឋ Illinois ហើយពួកគេមានអាយុចាប់ពី ៤០ ដល់ ៥២ ឆ្នាំ ហើយ ២នាក់ នៅក្នុងចំណោមមនុស្សទាំង ៧

    November 20, 2020
  • អន្តរជាតិ

    ថៃ៖ ទាបា្លសិ្ទកពណ៌លឿងដែលអាចបញ្ចូលខ្យល់ទៅខាងក្នុង ដែលគេប្រើប្រាស់ក្នុងអាងហែលទឹកនោះ ត្រូវបានក្រុមបាតុករថៃយកទៅប្រើប្រាស់ព្រោងព្រាតនៅកន្លែងធ្វើបាតុកម្ម កណ្តាលទីក្រុងបាងកក ក្នុងរយៈពេលប៉ុន្មានថៃ្ងចុងក្រោយនេះ។  គេនៅចាំបានថា ដើមហេតុដែលជំរុញឲ្យមានវត្តមានទាប្លាស្ទីកនៅកន្លែងធ្វើបាតុកម្មនោះ គឺដោយសារតែកាលពីថ្ងៃទី១៨ កន្លងទៅនេះ ប៉ូលិសថៃបានបាញ់ទឹកនិងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកយ៉ាងចាស់ដៃដើម្បីបំបែកហ្វូងបាតុករ។ ដូច្នេះដើម្បីទប់ទល់នឹងក្បួនបំបែកនេះ ក្រុមបាតុករបានយកទាប្លាស្ទីកមកបាំងការពារខ្លួនពីកម្លាំងទឹក និងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ និន្នាការនៃការប្រើប្រាស់ទាប្លាស្ទីកនៅក្នុងចំណោមហ្វូងបាតុករបានកើតមានច្រើនឡើងៗ រហូតវាបានក្លាយជានិមិត្តរូបថ្មីក្នុងចលនាតវ៉ា ដោយមានអ្នកខ្លះថែមទាំងហៅសកម្មភាពនេះថាជា «បដិវត្តទាបាស្ទីក»  ខណៈក្រុមបាតុករខ្លះបានសរសេរអក្សរដែលមានខ្លឹមសារថា៖ «ប្រសិនបើអ្នកនយោបាយល្អ ទាប្លាស្ទីកគឺសម្រាប់ប្រើប្រាស់តែក្នុងអាងទឹកប៉ុណ្ណោះ»។ បើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃទាប្លាស្ទីកមួយមានតម្លៃ ៤៩៩ បាត (១៦ ដុល្លារអាមេរិក) ងាយស្រួលរកតាមផ្សារទូទៅ និងថែមទាំងមានដាក់លក់តាម Online

    November 20, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រនេះថា Remdesivir របស់ក្រុមហ៊ុនឱសថ Gilead គឺមិនត្រូវបានណែនាំសម្រាប់អ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ។ តាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោកបាននិយាយថា៖«គណៈកម្មាការបានរកឃើញកង្វះភស្តុតាងដែលថា Remdesivir ធ្វើឱ្យមានភាពប្រសើរឡើងចំពោះអ្នកជំងឺ COVID-19 ដូចជាការកាត់បន្ថយអត្រាមរណភាព តម្រូវការជំនួយដង្ហើម ពេលវេលាព្យាបាល និងបញ្ហាផ្សេងៗទៀត»។ ដំបូន្មាននេះគឺជាការឆ្លើយតបថ្មីមួយទៀតសម្រាប់ Remdesivir ដែលធ្លាប់បានទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោកថា ជាថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺ COVID-19 កាលពីរដូវក្តៅកន្លងទៅ បន្ទាប់ពីការសាកល្បងដំបូងបានបង្ហាញលទ្ធផលមួយចំនួន។ នៅចុងខែតុលា Gilead បានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលឆ្នាំ២០២០របស់ខ្លួន ដោយលើកឡើងពីតម្រូវការ និងការលំបាកនៅក្នុងការលក់សារឡើងវិញ។ ថ្នាំប្រឆាំងវីរុសមួយនេះគឺជាថ្នាំមួយក្នុងចំនោមថ្នាំ ២ ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺ COVID-19 នៅទូទាំងពិភពលោក ប៉ុន្តែការសាកល្បងដ៏ធំមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោកហៅថា

    November 20, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌាបានកើនដល់ ៩ លានករណី គិតត្រឹមថ្ងៃសុក្រនេះផ្ទាល់ ខណៈប្រទេសដែលរងគ្រោះខ្លាំងជាងគេទី២ លើពិភពលោកមួយនេះ បានមើលឃើញថាមន្ទីរពេទ្យ និងទីបញ្ចុះសពនៅរដ្ឋធានីញូវដែលី កំពុងតែរងសម្ពាធយ៉ាងខ្លាំង។ ប្រទេសឥណ្ឌាក៏បានចុះបញ្ជីការស្លាប់សរុបជាង ១៣២,០០០ នាក់ នេះបើយោងតាមតួលេខផ្លូវការចុងក្រោយរបស់ខ្លួន។ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឥណ្ឌា គឺស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួន ១១.៦ លានករណី និងមានអ្នកស្លាប់ច្រើនជាង ២៥០ ០០០ នាក់។ ប្រទេសឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់លេខ២ លើពិភពលោក បានធ្លាក់ចុះករណីប្រចាំថ្ងៃក្នុងរយៈពេលមួយខែកន្លងមកនេះ

    November 20, 2020