- autoadmin
- អន្តរជាតិ
លោកវេជ្ជបណ្ឌិត Nakhon Premsri ប្រធានវិទ្យាស្ថានវ៉ាក់សាំងជាតិ (NVI) បានមានប្រសាសន៍ថា ប្រជាជនថៃនឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដំបូងរបស់ពួកគេ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នៅពាក់កណ្តាលឆ្នាំ ២០២១ ។ វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នឹងត្រូវផលិតក្នុងស្រុកថៃនៅឯរោងចក្រផលិត Siam Bioscience Group ដែលមានទីតាំងនៅខេត្ត Pathum Thani ។ ជម្រាបដែរថារដ្ឋាភិបាលថៃកំពុងធ្វើការជាមួយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ដើម្បីរួមគ្នាផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19
November 25, 2020 - អន្តរជាតិ
ថៃ៖ អភិបាលនៃគណៈអភិបាលក្រុងបាងកកបានសម្រេចប្រើប្រាស់ទូកដើរដោយថាមពលអគ្គិសនីជំនួសដោយទូកចាស់ដែលប្រើប្រាស់សាំងសម្រាប់ដឹកភ្ញៀវទេសចរណ៍នៅតាមបណ្តោយព្រែក Padung Krungkasem ចាប់ពីចំណុច Thewes ទៅដល់ចំណុច Hua Lamphong នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ បើតាមលោក Pongsakorn Kwanmuang អ្នកនាំពាក្យសាលាក្រុងបាងកកបានប្រាប់ឲ្យដឹងថា ទូកថ្មីដើរដោយថាមពលអគ្គិសនីនេះផ្តើមបង្កើតឡើងតាំងពីឆ្នាំ ២០១៦ ម្ល៉េះនិងទើបទទួលបានជោគជ័យកាលពីពេលថ្មីៗនេះ។ ទូកថ្មីអាចដឹកអ្នកដំណើរបានរហូតដល់ ៣០ នាក់ ជួយសន្សំសំចៃការចំណាយបានច្រើន និងអាចកាត់បន្ថយការបំពុលបរិស្ថានបានមួយចំណែកធំផងដែរ។ អ្នកនាំពាក្យរូបនេះបានបន្តថា សេវាកម្មទូកថ្មីនេះនឹងមានរៀងរាល់ ១៥ នាទីម្តង ចាប់ផ្តើមដំណើរការពីម៉ោង ៦ ព្រឹកដល់ម៉ោង ៧ យប់ រៀងរាល់ថ្ងៃធ្វើការងារ (ចន្ទ-សុក្រ) និងចាប់ផ្ដើមពីម៉ោង
November 24, 2020 - កូវីដ-១៩
ជើងហោះហើររាប់រយនៅព្រលានយន្តហោះមួយ ក្នុងចំណោមអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេសចិន ត្រូវបានលុបចោលនៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីឱ្យការឆ្លងជំងឺ COVID-19 នៅក្នុងតំបន់ស្ថិតនៅក្រោមការគ្រប់គ្រង។ មន្ត្រីសុខាភិបាលក៏បានធ្វើតេស្តបុគ្គលិករាប់ពាន់នាក់នៅព្រលានយន្តហោះអន្តរជាតិ Pudong ចាប់តាំងពីមានករណីផ្ទុះឡើងករណីមួយក្ដាប់តូចនៃជំងឺ COVID-19 នៅក្នុងទីក្រុង ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដឹកទំនិញជាច្រើន។ ប្រទេសចិនដែលជំងឺ COVID-19 បានលេចចេញឡើងដំបូងនៅចុងឆ្នាំ២០១៩ បានធ្វើឱ្យការរាតត្បាតស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អ តាមរយៈការរឹតត្បិតការធ្វើដំណើរ និងការបិទទ្វារ ប៉ុន្តែឥឡូវនេះវាកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងករណីក្នុងស្រុកមួយចំនួននៅក្នុងទីក្រុងផ្សេងៗគ្នា។ ទីក្រុងសៀងហៃបានរាយការណ៍ពីការឆ្លងមេរោគក្នុងស្រុកចំនួន ៧ ដែលជាប់ទាក់ទងនឹងអាកាសយានដ្ឋានក្នុងខែនេះ ដោយករណីភាគច្រើនត្រូវបានរកឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ការផ្ទុះឡើងនេះតម្រូវឱ្យកម្មករដែលមានហានិភ័យខ្ពស់នៅព្រលាន ទទួលយកការចាក់វ៉ាក់សាំងពិសោធន៍មួយ ដែលប្រទេសចិនបានផ្តល់ដល់និយោជិករដ្ឋ និស្សិតអន្តរជាតិ និងកម្មករចាំបាច់ ដែលធ្វើដំណើរទៅបរទេសចាប់តាំងពីខែកក្កដា។ នៅថ្ងៃអង្គារតួលេខពីក្រុមហ៊ុនសេវាកម្មទិន្នន័យ VariFlight
November 24, 2020 - អន្តរជាតិ
អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់កំពូលរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ប្រទេសចិនបានផ្តល់ការធានាថា ការធ្វើដំណើរអន្តរជាតិដើម្បីស៊ើបអង្កេតពីប្រភពដើមនៃ COVID-19 នឹងត្រូវកើតឡើងក្នុងពេលឆាប់ៗនេះ។ គិតមកទល់ពេលនេះគឺជាង ៦ខែ បានកន្លងផុតទៅហើយ ចាប់តាំងពីអង្គការសុខភាពពិភពលោកបាននិយាយកាលពីខែឧសភាថា ខ្លួនកំពុងសម្របសម្រួលជាមួយប្រទេសចិន ដើម្បីបញ្ជូនក្រុមអន្តរជាតិមួយនៅទីនោះ ដើម្បីរកមើលប្រភពដើមនៃវីរុសកូរ៉ូណា និងថាតើវារីករាលដាលយ៉ាងដូចម្តេច។ លោក Mike Ryan របស់អង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទថា៖ «យើងរំពឹង និងមានការធានាពីក្រុមការងាររបស់រដ្ឋាភិបាលចិនថា ការធ្វើដំណើរនៃបេសកកម្មនេះ នឹងត្រូវបានសម្របសម្រួលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នៅក្នុងសន្និសីទសារព័ត៌មានដដែលប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក បានស្វាគមន៍ចំពោះព័ត៌មានដែលថា ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca បានរាយការណ៍ពីអត្រាប្រសិទ្ធភាពរហូតដល់ ៩០% ចំពោះវ៉ាក់សាំងការពារជំងឺ COVID-19 នៅក្នុងការវិភាគបណ្តោះអាសន្ន។ លោកស្រី Soumya Swaminathan បាននិយាយថា
November 24, 2020 - អន្តរជាតិ
ភាពតានតឹងកំពុងកើនឡើងជុំវិញការតវ៉ានៅប្រទេសថៃ ដោយប៉ូលីសបានបាញ់សម្លាប់មនុស្សចំនួន ៦នាក់ កាលពីសប្តាហ៍មុន និងប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក នៅតាមដងផ្លូវនៃទីក្រុងបាងកក។ ទីក្រុងបាងកកក៏កំពុងត្រៀមប្រឈមនឹងមហាបាតុកម្មបន្ទាប់នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ថ្ងៃស្អែកនេះ ដោយក្រុមបាតុករគ្រោងនឹងប្រមូលផ្តុំគ្នានៅការិយាល័យទ្រព្យសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិរបស់រាជានិយមថៃ។ ភាពតានតឹងកាន់តែកើនឡើង ហើយគិតមកទល់ពេលនេះគឺរយៈពេល ៤ខែ មកហើយ ដែលការប្រឆាំតវ៉ានៅតែមានបន្ដជាហូរហែ។ បាតុកម្មពេលខ្លះមានអ្នកចូលរួមរហូតដល់រាប់ម៉ឺននាក់ មានទាំងអំពើហិង្សា ដូច្នេះស្ថានភាពគឺមិនប្រសើរឡើងនោះទេ ហើយមេដឹកនាំការប្រឆាំងក៏មិនបង្ហាញសញ្ញាថានឹងព្រមសម្របសម្រួលនោះដែរ។ ពាក្យស្លោក និងការជេរប្រមាថ ប្រឆាំងនឹងរបបរាជានិយមក៏កំពុងរីកសាយភាយ ខណៈពេលដែលប៉ូលីសបង្ក្រាបបានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេបានត្រៀមចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប្រមូលផ្តុំនេះ។ បាតុករវ័យក្មេងកំពុងផ្ដោតគោលដៅលើការិយាល័យ Crown Property Bureau ដែលជាការិយាល័យគ្រប់គ្រងសម្បត្តិព្រះរាជា
November 24, 2020 - អន្តរជាតិ
បន្ទាប់ពីការតស៊ូជាច្រើនសប្តាហ៍កន្លងមកនេះ ទីបំផុតប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យមន្រ្តីបន្តដំណើរការទទួលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ដែលវានឹងផ្តល់ឱ្យលោក ចូ បៃដិន អាចធ្វើសេចក្ដីសង្ខេប និងគ្រប់គ្រងលើការចំណាយនានា ប៉ុន្តែលោក ដូណាល់ ត្រាំ និយាយថាគាត់នៅតែអាចផ្លាស់ប្ដូរលទ្ធផលឆ្នោតនេះ។ លោក ដូណាល់ ត្រាំ ដែលជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើនករណី នៅក្នុងការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយមិនបានផ្តល់ភស្តុតាងអ្វីនោះទេ។ ទោះបីជាគាត់មិនបាននិយាយថា ទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ក៏ដោយ
November 24, 2020 - អន្តរជាតិ
រុស្សី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧ នាក់បានស្លាប់បន្តគ្នា បន្ទាប់ពីពួកគេបាននាំគ្នាយកទឹកអាល់កុលលាងដៃមកផឹកជំនួសស្រា។ បើតាមសារព័ត៌មាន Metro បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងក្នុងពិធីជប់លៀងមួយនៅក្នុងតំបន់ Yakutia នៃប្រទេរុស្សី ជាទីកន្លែងមានការកំណត់ចំនួនគ្រឿងស្រវឹងត្រូវដាក់លក់ទៅលើទីផ្សារ តែផ្ទុយមកវិញសម្បូរទៅដោយទឹកអាល់កុលសម្រាប់លាងដៃគ្រប់ប្រភេទ ដែលនិន្នាការនេះបានកើតឡើងក៏ព្រោះតែអាជ្ញាធរមិនចង់ឲ្យពលរដ្ឋធ្វើការផឹកស៊ីជួបជុំគ្នាច្រើន ព្រោះវាអាចបង្កហានិភ័យនៃការរាតត្បាតជំងឺកូវីដ ១៩ និងលើកទឹកចិត្តឲ្យពលរដ្ឋអាចទិញទឹកអាល់កុលលាងដៃបានគ្រប់ៗគ្នា។ ព្រោះហេតុផលនេះហើយទើបនៅក្នុងពិធីជប់លៀងខាងលើត្រូវខ្វះខាតស្រាពាក់កណ្តាលទីមិនអាចផ្គត់ផ្គង់តាមតម្រូវការរបស់ភ្ញៀវបាន ខណៈភ្ញៀវមួយចំនួននៅចង់បន្តផឹកស្រាបន្ថែមទៀត។ នៅចំពោះមុខស្ថានភាពនេះមានភ្ញៀវបុរសមួយក្រុមបាននាំគ្នាយកទឹកអាល់កុលលាងដៃមកផឹកជំនួសស្រា ហើយបន្តិចក្រោយមកក៏មានបុរស ៣ នាក់បានពុលស្លាប់ភ្លាម ៣ នាក់ផ្សេងទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ម្នាក់ក្រោយគេបានស្លាប់នៅថ្ងៃបន្ទាប់មកទៀត ហើយក៏មានមនុស្ស ២ ផ្សេងទៀតត្រូវបានជួយសង្គ្រោះជីវិតបានទាន់ពេលវេលាផងដែរ។ សូមបញ្ជាក់ថា ទឹកអាល់កុលសម្រាប់លាងដៃដែលជនរងគ្រោះខាងលើបានយកទៅផឹកនោះមានផ្ទុកជាតិមេតាណុលរហូតដល់ ៦៩% ដែលជាបរិមាណជាតិមេតាណុលដ៏ច្រើននិងអាចបង្កគ្រោះថ្នាក់ខ្ពស់ខ្លាំងផងដែរ៕ អត្ថបទ៖ ភក្តី
November 24, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និយាយថា ការបិទទ្វារនៅប្រទេសអង់គ្លេស ដែលត្រូវបានរៀបចំឡើងដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង នឹងត្រូវបានដកចេញនៅសប្តាហ៍ក្រោយនេះ។ ជម្រាបដែរថារដ្ឋាភិបាលអង់គ្លេសបានដាក់ចេញការបិទទ្វារជាលើកទី២ សម្រាប់ប្រទេសអង់គ្លេសនៅថ្ងៃទី០៥ ខែវិច្ឆិកា ចំពេលមានការលេចចេញជាថ្មីនៃការឆ្លងជំងឺ COVID-19។ ការបិទទ្វារនេះតម្រូវឱ្យអ្នករស់នៅក្នុងអង់គ្លេសស្នាក់នៅក្នុងផ្ទះ និងហាងលក់រាយ លើកលែងតែទំនិញសំខាន់ៗ ត្រូវតែបិទទ្វារ។ លោក Johnson បានប្រកាសកាលពីថ្ងៃច័ន្ទថា ការបិទទ្វារនៅទូទាំងប្រទេសនឹងត្រូវបញ្ចប់នៅថ្ងៃទី០២ ខែធ្នូ ហើយប្រទេសនេះនឹងប្រើប្រព័ន្ធនៃការរឹតត្បឹតចំនួន ៣ កម្រិត។ កម្រិតខុសគ្នានៃច្បាប់នឹងត្រូវបានដាក់នៅតាមតំបន់នានានៃប្រទេស អាស្រ័យលើចំនួនករណីឆ្លងជំងឺ COVID-19 ។ នៅគ្រប់តំបន់ប្រជាជននឹងត្រូវបានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះ ហើយហាងលក់រាយនឹងអាចបើកបានអាស្រ័យលើចំនួនករណីឆ្លង។ នៅតំបន់ដែលមានជំងឺ COVID-19 ច្រើនបំផុត មនុស្សនឹងត្រូវបានស្នើសុំឱ្យមិនឱ្យចេញទៅក្រៅ
November 24, 2020 - អន្តរជាតិ
សភាសហព័ន្ធអាល្លឺម៉ង់ Bundestag បានប្រកាសថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn អាចនឹងត្រូវបណ្តេញចេញពីប្រទេសអាល្លឺម៉ង់ ប្រសិនបើទ្រង់មិនខ្វាយខ្វល់ពីរឿងជាតិរបស់ទ្រង់ ខណៈបន្ដស្នាក់នៅក្នុងវីឡានៅឯរដ្ឋ Bavaria របស់អាល្លឺម៉ង់ ដែលទីនោះផ្ទាល់គឺជាកន្លែងដែលទ្រង់តែងតែទៅគង់នៅទីនោះជាទម្លាប់។ ការបន្ដគង់នៅយ៉ាងយូររបស់ស្តេច Maha Vajiralongkorn នៅក្នុងទ្វីបអឺរ៉ុប បានស្ថិតនៅក្រោមការឃ្លាំមើល និងរងការរិះគន់យ៉ាងខ្លាំង ក្នុងអំឡុងពេលដែលប្រទេសថៃកំពុងមានការតវ៉ាប្រឆាំងរដ្ឋាភិបាល និងរបបរាជានិយម ពីក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។ សភាអាល្លឺម៉ង់និយាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn មានអភ័យឯកសិទ្ធិការទូតក្នុងអំឡុងពេលគង់នៅក្នុងវីឡារបស់ទ្រង់ ប៉ុន្តែរដ្ឋ Bavaria ក៏មានអំណាចគ្រប់គ្រាន់ក្នុងការបណ្តេញទ្រង់ចេញពីប្រទេសផងដែរ។ យ៉ាងណារដ្ឋរបស់អាល្លឺម៉ង់មួយនេះ មានអំណាចតិចតួចណាស់ក្នុងការកាត់ទោសព្រះមហាក្សត្រថៃ ទោះបីជាមានការគំរាមកំហែងថ្មីៗពីសំណាក់រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas ក៏ដោយ។
November 23, 2020 - អន្តរជាតិ
លទ្ធផលបឋមនៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca បានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធិភាពរហូតដល់ទៅ ៩០% ហើយវាអាចរក្សាទុកបានក្នុងទូទឹកកកដែលមានសីតុណ្ហភាពធម្មតាដោយសុវត្ថិភាព ដែលជួយដល់ការបង្កើនការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នាពេលខាងមុខ។ វ៉ាក់សាំងដែលជាក្ដីសង្ឃឹមក្នុងការជួយសង្គ្រោះជីវិតមនុស្សជាតិនេះ ត្រូវបានគេមើលឃើញថាជាឱកាសដ៏ល្អបំផុតសម្រាប់ចក្រភពអង់គ្លេស នៅក្នុងការចាប់ផ្ដើមចុះចាក់វ៉ាក់សាំងបង្ការដល់ពលរដ្ឋឱ្យបានមុននិទាឃរដូវ ពីព្រោះនាយករដ្ឋមន្ត្រីលោក បូរីស ចនសុន បានបញ្ជាទិញវារហូតដល់ទៅ ១០០ លានដូស។ ជម្រាបដែរថាវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយ Pfizer និង Moderna នៅសហរដ្ឋអាមេរិក ក៏បានបង្ហាញពីប្រសិទ្ធភាព ៩៥% ប៉ុន្តែថ្នាំទាំង ២ នេះត្រូវរក្សាទុកចន្លោះពី -៧៥ អង្សាសេ
November 23, 2020









