autoadmin
  • អន្តរជាតិ

    នាយកដ្ឋានអភិរក្សធម្មជាតិនូវែលសេឡង់កាលពីថ្ងៃពុធ បាននិយាយថា ត្រីបាឡែនជិត ១០០ ក្បាល បានងាប់យ៉ាងរង្គាល នៅក្នុងការប្រមូលផ្តុំដ៏ធំមួយនៅលើកោះដាច់ស្រយាលកាលពីចុងសប្តាហ៍។ អាជ្ញាធរអភិរក្សធម្មជាតិបាននិយាយថា ត្រីបាឡែនហែលជាក្រុមសរុបចំនួន ៩៧ ក្បាល និងត្រីដូហ្វីនចំនួន ៣ក្បាល បានងាប់នៅលើគោក នៅកោះ Chatham ដែលមានចម្ងាយប្រមាណ ៨០០ គីឡូម៉ែត្រ ភាគខាងកើតកោះខាងត្បូង (South Island)។ ឧប្បត្តិហេតុនេះបានកើតឡើងនៅប្រហែលថ្ងៃត្រង់ថ្ងៃអាទិត្យ ប៉ុន្តែដោយសារតែទីតាំងកោះគឺមានចម្ងាយឆ្ងាយ អ្នកជួយសង្គ្រោះមិនអាចទៅដល់ទីនោះបានទេ រហូតដល់ម៉ោង ៣រសៀល។ មន្ត្រីម្នាក់និយាយថា មានតែសត្វបួនដប់ទេដែលនៅរស់ ហើយពេលនោះពួកវាខ្សោយកម្លាំងណាស់។ ពួកគេក៏បានដាក់ត្រីបាឡែនចំនួន ២៨ ក្បាល និងត្រីដូហ្វីនចំនួន

    November 27, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យុវជនឥណ្ឌូនេស៊ីម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ បន្ទាប់ពីរូបគេព្យាយាមលេងហ្គេមក្នុងទូរស័ព្ទដៃដែលកំពុងដោតបញ្ជូលថ្ម​ខណៈមេឃកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង។​ បើតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា​ យុវជនរងគ្រោះមានអាយុ ១៦ ឆ្នាំ ជាសិស្សកំពុងសិក្សានៅអនុវិទ្យាល័យមួយកន្លែងក្នុងខេត្ត Jawa Tengah ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះយុវជនរងគ្រោះបានទៅហាងកាហ្វេមួយកន្លែងជាមួយនឹងមិត្តភក្តិដើម្បីញាំកាហ្វេផងនិងលេងហ្គេមទូរស័ព្ទជាគ្នាបណ្ដើរផងនៅម៉ោងប្រហែលជា ៤ ល្ងាច។ លុះលែងហ្គេមដល់ម៉ោង ៥ និង ៣០ នាទីល្ងាច ទូរស័ព្ទរបស់ជនរងគ្រោះក៏បានអស់ថ្ម ស្របពេលដែលមេឃផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំង។ ដោយមិនអាចចេញទៅផ្ទះបាន យុវជនរងគ្រោះក៏សម្រេចបន្តអង្គុយលេងហ្គេមទៀតដោយដោតសាកថ្មទូរស័ព្ទបណ្តើរនិងចុចលេងហ្គេមបណ្ដើរ។ ជាអកុសលនៅពេលដែលមេឃកំពុងធ្លាក់ខ្លាំងនោះក៏មានរន្ទះដ៏ខ្លាំងមួយបានកើតឡើងហើយដោយសារជនរងគ្រោះកំពុងកាន់ទូរស័ព្ទនៅក្នុងដៃនោះ វាក៏បានធ្វើឲ្យរន្ទះបាញ់ចំជនរងគ្រោះយ៉ាងខ្លាំងផងដែរ។ ក្រោយរងនូវរន្ទះបាញ់យុវជនរងគ្រោះត្រូវឆេះខ្លោចពេញខ្លួន និងស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង៕ អត្ថបទ៖ ភក្តី

    November 26, 2020
  • អន្តរជាតិ

    អាហ្សង់ទីន៖ អតីតកីឡាករបាល់ទាត់លំដាប់ពិភពលោកគឺលោក Diego Maradona ត្រូវបានសារព័ត៌មាន The Sun រាយការណ៍ថា រូបគាត់បានស្លាប់បាត់ជីវិតហើយដោយសារបញ្ហាគាំងបេះដូង​ ខណៈរូបគាត់ទើបនឹងមានអាយុ ៦០ ឆ្នាំប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា មរណភាពរបស់វីរបុរសបាល់ទាត់រូបនេះបានកើតឡើងនៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់គាត់តែម្តងគឺនៅជាយក្រុង Buenos Aires ដែលជារដ្ឋធានីនៃប្រទេសអាហ្សង់ទីន។ ភ្លាមៗក្រោយការស្លាប់របស់លោក Diego Maradona ប្រធានាធិបទីអាហ្សង់ទីនគឺលោក Alberto Fernandez បានប្រកាសធ្វើការកាន់ទុក្ខទូទាំងប្រទេសចំនួន ៣ ថ្ងៃ។ គួរបញ្ជាក់ជូនថា លោក Diego Maradona មិនត្រឹមតែជាកីឡាករបាល់ទាត់កំពូលមួយរូបនោះទេ តែរូបគាត់ក៏ជានិមិត្តរូបសំខាន់ម្នាក់នៅក្នុងពិភពបាល់ទាត់ ជាវីរបុរសដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់នៃប្រទេសអាហ្សង់ទីន និងជាបុគ្គលគួរឲ្យគោរពម្នាក់សម្រាប់ពលរដ្ឋអាហ្សង់ទីគ្រប់រូបផងដែរ។ សមិទ្ធផលនៅក្នុងពិភពបាល់ទាត់របស់លោក Diego

    November 26, 2020
  • អន្តរជាតិ

    មន្ត្រីសុខាភិបាលថៃកំពុងអំពាវនាវឱ្យមានការហាមឃាត់ការជក់បារីនៅក្នុងអគារ ដូចជាខុនដូ សណ្ឋាគារ និងអន្តេវាសិកដ្ឋាន។ ក្រុមអ្នកធ្វើយុទ្ធនាការដើម្បីឱ្យមានការផ្លាស់ប្ដូរចំពោះការជក់បារីនិយាយថា វាចាំបាច់ដើម្បីការពារសុខភាពអ្នកដែលរស់នៅ និងកុមារជាពិសេស។ លោក Paisan Limsathit មកពីមជ្ឈមណ្ឌលច្បាប់ និងក្រមសីលធម៌សុខភាព នៅសាកលវិទ្យាល័យ Thamassat មានប្រសាសន៍ថា នៅតាមអគារលំនៅដ្ឋានគួរតែគ្មានផ្សែង ដើម្បីការពារប្រជាជនពីផ្សែងបារី។ លោកបានថ្លែងនេះនៅក្នុងសិក្ខាសាលាមួយ ស្តីពីការការពារអ្នករស់នៅខុនដូដែលមិនជក់បារី។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមូលនិធិសុខភាពជាតិ និងបានពិនិត្យមើលលទ្ធផលនៃការសិក្សាពីខែកញ្ញា – តុលា ពីសាកលវិទ្យាល័យ Thammasat ដែលបានសិក្សាលើការជក់បារីនៅតាមអគារខុនដូ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមមនុស្សជាង ១ ២០០ នាក់ ដែលត្រូវបានស្ទង់មតិ មាន ១៥%

    November 25, 2020
  • អន្តរជាតិ

    រដ្ឋាភិបាលក្រុងតូក្យូត្រៀមខ្លួនរួចជាស្រេច ដើម្បីស្នើសុំឱ្យបារ និងភោជនីយដ្ឋាន ដែលបម្រើជាតិសេវាគ្រឿងស្រវឹងកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេ។ ក្រុមមន្រ្តីសង្ឃឹមថា វិធានការនេះនឹងជួយទប់ស្កាត់ចំនួននៃការឆ្លងជំងឺ COVID-19 ដែលមានការកើនឡើងខ្ពស់នៅជុំវិញរាជធានី។ អាជីវកម្មដែលរងផលប៉ះពាល់នឹងត្រូវបានស្នើសុំឱ្យបិទនៅម៉ោង ១០ និង ០០ នាទីយប់ និងមានរយៈពេលប្រហែល ៣សប្តាហ៍ ចាប់ផ្តើមពីថ្ងៃសៅរ៍នេះ។ រដ្ឋាភិបាលទីក្រុងក៏គ្រោងនឹងឧបត្ថម្ភធន ដល់សហគ្រាសដែលគោរពតាមផងដែរ។ វិធានការស្រដៀងគ្នានេះធ្លាប់ត្រូវបានអនុវត្តនៅទីក្រុងតូក្យូ កាលពី ៦ខែ មុនម្ដងរួចមកហើយ នៅពេលដែលរដ្ឋាភិបាលកណ្តាលបានប្រកាសអាសន្នក្នុងប្រទេស។ ក្រុមអ្នកជំនាញនិយាយថា ការឆ្លងក៏កំពុងកើនឡើងនៅហុកកៃដូ និងតំបន់ទីប្រជុំជន ជុំវិញអូសាកា និងណាហ្គោយ៉ា។ ពួកគេកំពុងព្រមានថា ការកើនឡើងនូវករណីថ្មីៗ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស។ ចំណែកនៅទូទាំងប្រទេសអ្នកជំងឺ COVID-19 ចំនួន

    November 25, 2020
  • អន្តរជាតិ

    ថៃ៖ ព្រះចៅអធិការវត្ត ១ អង្គ លោកសង្ឃ ១ អង្គ និងកូនសិស្សលោកចំនួន ៣ នាក់ត្រូវបានចាប់ខ្លួនជុំវិញករណីចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅក្នុងខេត្តចៃណាត (Chai Nat) ភាគកណ្តាលនៃប្រទេសថៃ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Pattaya News បានឲ្យដឹងថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃអាទិត្យត្រង់ចំណុចសណ្ឋគារមួយកន្លែងដែលជនសង្ស័យបានលាក់ខ្លួន ហើយប៉ូលិសបានប្រើពេលជាងម៉ោងគឺចាប់ពីម៉ោង ៧ ដល់ ម៉ោង ១០៖៣០ យប់ ទើបអាចបំបែករឿងក្តីមួយនេះបានសម្រេច។ បើតាមប៉ូលិសថៃបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើនេះគេអាចប្រមូលភស្តុតាងបានជាច្រើនមានដូចជា គ្រឿងញៀនប្រភេទម៉េត (Meth) ចំនួន ៤,៨ លានគ្រាប់ រថយន្តចំនួន ២

    November 25, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ខេត្តក្វាងទ្រី (Quang Tri) ដែលបានរងគ្រោះដោយទឹកជំនន់នាពេលថ្មីៗនេះ កំពុងរាយការណ៍ថា មានពលរដ្ឋចំនួន ២៤នាក់ បានឆ្លងជំងឺ Melioidosis ឬហៅថា Whitmore’s disease ក្នុងរយៈពេលមួយខែកន្លងមកនេះ ដែលរួមមានអ្នកស្លាប់ចំនួន ៤នាក់ ផងដែរ។ អ្នកតំណាងមន្ទីរពេទ្យទូទៅខេត្តបាននិយាយថា ចំនួនពលរដ្ឋដែលមានជំងឺបង្កឡើងដោយបាក់តេរី Burkholderia Pseudomallei មួយនេះ បានចាប់មានឡើងយ៉ាងឆាប់រហ័ស តាំងតែពីខេត្តមានទឹកជំនន់លើកដំបូងនៅពាក់កណ្តាលខែតុលាមកម៉្លេះ។ ការស្លាប់ទាំង ៤នាក់ រួមមាន បុរសអាយុ

    November 25, 2020
  • កូវីដ-១៩

    ថៃ៖ សារព័ត៌មាន Bangkokpost បានរាយការណ៍ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញនេះ ថៃបានរកឃើញអ្នកវិជ្ជមានកូវីដ ១៩​ ថ្មីចំនួន ២ ករណីបន្ថែមទៀតក្នុងនោះមាន ១ ករណីបានកើតឡើងចំពោះទារិកាដែលទើបនឹងមានអាយុ ៥ ខែប៉ុណ្ណោះ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា ទារិកាដែលមានវិជ្ជមានកូវីដ១៩នេះគឺជាជនជាតិឥណ្ឌា ដែលបានធ្វើដំណើរតាមយន្តហោះមកដល់ប្រទេសថៃកាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ ហើយការធ្វើតេស្តវិជ្ជរកឃើញមេរោគត្រូវបានធ្វើឡើងក្រោយពេលទារកមានអាការៈក្តៅខ្លួននិងក្អួតរយៈពេល ៥ ថ្ងៃ។ បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ រួច ទារិការូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Queen Sirikit National Institute

    November 25, 2020
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្សរបស់សហរដ្ឋអាមេរិក លោក Alex Azar បានមានប្រសាសន៍ថា ការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 អាចចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ទៀត។ លោក Alex Azar បាននិយាយកាលពីថ្ងៃអង្គារថា ការចែកចាយអាចចាប់ផ្តើមភ្លាមៗបន្ទាប់ពីរដ្ឋបាលចំណីអាហារនិងឱសថ (FDA) នឹងជួបប្រជុំគ្នានៅថ្ងៃទី១០ ខែធ្នូ ហើយលោកបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 អាចត្រូវបានចែកចាយទូទាំងប្រទេសក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីមានការអនុញ្ញាតពី FDA ។ លោកក៏បាននិយាយផងដែរថា រដ្ឋនានានឹងសម្រេចចិត្តថាអ្នកណានឹងទទួលបានវ៉ាក់សាំងដំបូងគេ ដោយផ្អែកលើអនុសាសន៍ពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ។ មន្ត្រីទទួលបន្ទុកផ្នែកចែកចាយនិយាយថា វ៉ាក់សាំងចំនួន ៦.៤ លានដូស នឹងមានជាចម្បងក្នុងគោលបំណងផ្តល់ឱ្យបាន ៤០ លានដូស

    November 25, 2020
  • អន្តរជាតិ

    ប្រភពពីប៉ូលីសនិងក្រុមសិទ្ធិមនុស្សបាននិយាយថា ប៉ូលីសថៃបានកោះហៅមេដឹកនាំបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលចំនួន ៧នាក់ ដើម្បីមកប្រឈមមុខជាមួយនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ (Lèse-majesté) ជុំវិញការធ្វើអត្ថាធិប្បាយដែលទាមទារឱ្យមានការកែទម្រង់រាជាធិបតេយ្យ។ នេះជាលើកទីមួយហើយដែលការចោទប្រកាន់បែបនេះត្រូវបានធ្វើឡើង នៅក្រោមច្បាប់ប្រមាថព្រះមហាក្សត្រទាក់ទងនឹងការប្រមាថដល់រាជវង្សក្នុងរយៈពេលជាង ២ឆ្នាំ កន្លងមកនេះ។ ដូច្នេះមានន័យថា ពួកមេដឹកនាំបាតុករទាំងនោះអាចជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ។ ការធ្វើបាតុកម្មដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានអូសបន្លាយវែងឆ្ងាយ រហូតរាលដាលដល់ការទាមទារឱ្យមានកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលការនេះបានបំពានច្បាប់របស់ថៃជាយូរលង់ណាស់មកហើយ ស្តីពីការរិះគន់របបរាជានិយម។ ប្រភពពីប៉ូលីសដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា មេដឹកនាំបាតុកម្មអាចមានពេលរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីឆ្លើយតបចំពោះកោះហៅរបស់ប៉ូលីស ជុំវិញការអធិប្បាយដែលបានធ្វើឡើងនៅក្នុងការតវ៉ានៅថ្ងៃទី១៩ និង ២០ ខែកញ្ញា។ ម្នាក់ក្នុងចំនោម ៧នាក់ ឈ្មោះថា

    November 25, 2020