- autoadmin
- អន្តរជាតិ
ប្រទេសថៃកំពុងធ្វើការតាមដានពលរដ្ឋប្រហែល ២០០នាក់ នៅតាមខេត្តភាគខាងជើងរបស់ខ្លួន នៅថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 បន្ទាប់ពីមានជនជាតិថៃ ៣នាក់ បានត្រឡប់ចូលមកក្នុងប្រទេសវិញដោយខុសច្បាប់ចេញពីប្រទេសភូមា និងក្រោយមកក៏បានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 ។ អភិបាលខេត្តឈៀងរ៉ៃលោក Prachon Pratsakul បាននិយាយថា មានស្ត្រី ៣នាក់ បានគេចពីប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ ហើយបានឆ្លងកាត់តាមព្រំដែនធម្មជាតិ កាលពីថ្ងៃអង្គារ និងថ្ងៃសុក្រ ដែលការនេះវាបានធ្វើឱ្យពួកគេអាចគេចពីការធ្វើចត្តាឡីស័ក ដែលរដ្ឋតម្រូវសម្រាប់អ្នកទើបមកពីបរទេស។ លោក Prachon Pratsakul បានប្រាប់សន្និសីទកាសែតថា គិតមកទល់ពេលនេះមានប្រជាជនចំនួន ៣៥៦ នាក់
November 30, 2020 - អន្តរជាតិ
ការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខោនធីធំៗចំនួន ២ របស់រដ្ឋ Wisconsin ត្រូវបានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយលទ្ធផលបានបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន បានផ្តួលប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយនឹងសំឡេងគាំទ្រច្រើនជាង ២ ម៉ឺនសំឡេង។ Dane County បានបញ្ចប់ការធ្វើកំណត់ហេតុរបស់ខ្លួនកាលពីថ្ងៃអាទិត្យនេះ ពោលគឺមិនប៉ុន្មានថ្ងៃបន្ទាប់ពី Milwaukee County បានបញ្ចប់ការរាប់សន្លឹកឆ្នោតដោយដៃរបស់ខ្លួន។ ការរាប់សន្លឹកឆ្នោតទាំង ២ សារជាថ្មីនេះមានការប្រែប្រួលបន្ដិចបន្ដួច ប៉ុន្តែលទ្ធផលគឺនៅតែលោក ចូ បៃដិន ជាអ្នកឈ្នះដដែល។ យោងតាមការបង្គាប់របស់រដ្ឋ ក្រុមឃោសនារបស់លោក ត្រាំ បានចំណាយថវិកាចំនួន ៣ លានដុល្លារ
November 30, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌនេស៊ីបានផ្ទុះឡើងកាលពីម្សិលមិញ ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia។ ភ្នំភ្លើងមួយនោះមានឈ្មោះថា Mt Ile Lewotolok ស្ថិតនៅក្នុងខេត្ត Nusa Tenggara ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី និងមានចម្ងាយប្រមាណជា ២ ៦០០ គីឡូម៉ែត្រ ពីរដ្ឋធានីចាកាតា។ ការផ្ទុះនេះបានធ្វើឱ្យអាជ្ញាធរត្រូវប្រកាសសញ្ញាអាសន្នកម្រិតខ្ពស់បំផុតទី២ នៅក្នុងមាត្រដ្ឋានអាសន្នទាំង ៤ កម្រិត របស់ឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា ភ្នំភ្លើងបានបង្កឲ្យមានផ្សែង និងផេះ បាញ់ទៅលើមេឃប្រមាណ ៤ គីឡូម៉ែត្រ ចូលទៅក្នុងបរិយាកាស
November 30, 2020 - កូវីដ-១៩
ទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យចនហបឃីនស៍ (Johns Hopkins University) នៅសហរដ្ឋអាមេរិកបង្ហាញថា ចំនួនករណីនៃជំងឺ COVID-19 នៅទូទាំងពិភពលោក ពេលនេះបានកើនឡើងដល់ ៦២ លាននាក់ហើយ។ សាកលវិទ្យាល័យនិយាយថា ការឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកមានចំនួនសរុប ៦២ ៥១៥ ១១១ ករណី គិតត្រឹមម៉ោង ១៨ និង ០០ នាទី (UTC) កាលពីថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា។ ចំណែកចំនួនអ្នកស្លាប់ទូទាំងពិភពលោក ក៏បានកើនឡើងដល់ ១ ៤៥៦ ៦២១ នាក់
November 30, 2020 - អន្តរជាតិ
ថៃ៖ ក្រុមសិស្សសាលាថៃកំពុងផ្ដើមធ្វើការតវ៉ាប្រឆាំងនឹងបទបញ្ជា ដែលតម្រូវឲ្យកូនសិស្សត្រូវតែស្លៀកពាក់ឯកសណ្ឋានសិស្សពេលទៅសាលារៀន ហើយជំនួសមកវិញគឺពួកគេចង់ទាមទាឲ្យកូនសិស្សទាំងអស់អាចស្លៀកសំលៀកបំពាក់សមរម្យណាមួយក៏បានតាមការចូលចិត្តរបស់ពួកគេ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា បានឲ្យដឹងថា ការតវ៉ានេះមានសន្ទុះខ្លាំងឡើងៗនៅតាមបណ្តាញសង្គម ខណៈសាលារៀននៅទូទាំងប្រទេសថៃនឹងបើកបវេសនកាលថ្មីនៅសប្តាហ៍ក្រោយនេះហើយ។ បាតុករនិស្សិតមួយក្រុមឈ្មោះថា Bad Student បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា ពួកគេនឹងមិនស្លៀកពាក់ឯកសណ្ឋានទៀតទេ នៅពេលចូលរៀនក្នុងបវេសនកាលថ្មីនេះ ហើយពួកគេចង់មានសេរីភាពក្នុងការជ្រើសសំលៀកដោយខ្លួនឯង។ សម្រាប់ក្រុម Pakee Students KKC វិញបានបង្ហោះសារថា ពួកគេមិនយល់ថាការស្លៀកពាក់ឯកសណ្ឋានគឺជារឿងសំខាន់ពេលទៅរៀននោះទេ ហើយមិនមែនសិស្សគ្រប់គ្នាមានថវិកាទិញឯកសណ្ឋានបានគ្រប់គ្នានោះឡើយ។ ពួកគេបានចោទជាសំណួរថា តើសាលានឹងមិនបង្រៀនពួកគេទេ ប្រសិនបើពួកគេមិនស្លៀកឯកសណ្ឋាន? តើចាំបាច់រៀនធ្វើអ្វី បើសាលាគិតពីរឿងការស្លៀកពាក់ ជាជាងការផ្ដល់ចំណេះដឹង? សិស្ស ១០នាក់
November 30, 2020 - អន្តរជាតិ
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មាន់តួកគី ឬមាន់បារាំង ច្រើនជាង ១ ម៉ឺនក្បាល នឹងត្រូវយកទៅសម្លាប់ចោលនៅកសិដ្ឋានមួយ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ដែលត្រូវបានបញ្ជាក់ដោយនាយកដ្ឋានបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទ (Defra) ។ ជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅក្នុងចំណោមមាន់តួកគីចំនួន ១០ ៥០០ ក្បាល នៅឯកសិដ្ឋានមួយនៅភាគខាងជើងនៃប្រទេសអង់គ្លេស។ សត្វបក្សីទាំងអស់នោះត្រូវសម្លាប់ចោល ដើម្បីការពារការរីករាលដាលនៃជំងឺ។ ប្រធានភ្នាក់ងារបសុពេទ្យលោក Christine Middlemiss បានមានប្រសាសន៍ថា៖«ជំងឺផ្តាសាយបក្សីត្រូវបានបញ្ជាក់នៅកសិដ្ឋានចិញ្ចឹមមាន់តួកគីមួយ នៅជិត Northallerton
November 30, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសារភាពនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន FOX News កាលពីថ្ងៃអាទិត្យថា ការតស៊ូរបស់លោកនៅក្នុងផ្លូវតុលាការ ជុំវិញលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា គឺពិតជាមានការពិបាកខ្លាំងណាស់។ លោកបានរិះគន់ការច្រានចោលរបស់ចៅក្រម ចំពោះអ្វីដែលលោកហៅថាជាភស្តុតាងដែលសម្អាងថា ការបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិមានការក្លែងបន្លំ។ គាត់ក៏បាននិយាយផងដែរថា គាត់មិនអាចប្រាកដថារឿងក្តីរបស់គាត់ណាមួយនឹងធ្វើនៅក្នុងតុលាការជាន់ខ្ពស់នោះទេ ហើយបញ្ហាគឺថា ពិបាកនឹងចូលទៅដល់តុលាការកំពូល។ លោក ដូណាល់ ត្រាំ បានបន្ថែមថា៖«គំនិតរបស់ខ្ញុំនឹងមិនផ្លាស់ប្តូរក្នុងរយៈពេលប្រាំមួយខែនោះទេ។ មានការលួចបន្លំយ៉ាងខ្លាំងនៅទីនេះ»។ កាលពីសប្តាហ៍មុនលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចាកចេញពីសេតវិមានប្រសិនបើប្រតិភូ (Electoral College) បញ្ជាក់ពីជ័យជំនះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃទី១៤ ខែធ្នូ
November 30, 2020 - កូវីដ-១៩
មន្ទីរពេទ្យនៅទូទាំងប្រទេសជប៉ុនកំពុងស្ថិតក្នុងស្ថានភាពតានតឹង ដោយសារការកើនឡើងនៃករណីជំងឺឆ្លង COVID-19 ។ ក្រសួងសុខាភិបាលបាននិយាយថា គិតត្រឹមថ្ងៃពុធមានអ្នកជំងឺសរុប ៧ ៨២៦ នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ COVID-19 នៅមន្ទីរពេទ្យ។ នោះគឺជាការកើនឡើងជាង ១ ៨០០ ករណី ឬ ៣២% ពីមួយសប្តាហ៍មុន។ អត្រានៃការកាន់កាប់គ្រែនៅមន្ទីរពេទ្យដែលត្រូវបានកំណត់សម្រាប់អ្នកជំងឺឆ្លង បានកើនឡើងនៅក្នុងខេត្តចំនួន ៤០ ក្នុងចំណោមខេត្តទាំង ៤៧ របស់ប្រទេស។ អត្រាខ្ពស់បំផុតគឺមានរហូតដល់ទៅ ៦៨% នៅក្នុងខេត្ត Hyogo បន្ទាប់មកគឺអូសាកា ៥៥% និងហុកកាដូមាន ៤៧%។ ចំនួនតំបន់ដែលមានអត្រាការកាន់កាប់គ្រែនៅមន្ទីរពេទ្យ
November 28, 2020 - អន្តរជាតិ
អង់គ្លេស៖ អាវយឺតមួយរបស់អតីតកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Diego Maradona ត្រូវបានដាក់លក់ក្នុងតម្លៃ ២ លានដុល្លារ នៅឯទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ អាវយឺតមួយនេះត្រូវគេបានគេដាក់ឈ្មោះថា «Hand of God» ដែលវីរបុរសបាល់ទាត់ Diego Maradona បានពាក់ក្នុងអំឡុងការប្រកួតបាល់ទាត់ ដែលលោកបានជួយឲ្យអាហ្សង់ទីនឈ្នះពាន រង្វាន់ពិភពលោក World Cup កាលពីឆ្នាំ១៩៨៦ ដោយកាលនោះម៉ិកស៊ិកគឺជាម្ចាស់ផ្ទះ។ សុំរម្លឹកជូនអំពីប្រវត្តិនៃពាក្យ «Hand of God»
November 28, 2020 - អន្តរជាតិ
ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca គ្រោងនឹងដាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលខ្លួនកំពុងអភិវឌ្ឍជាមួយសាកលវិទ្យាល័យ Oxford តាមរយៈការសាកល្បងព្យាបាលបន្ថែមទៀត ដោយសារតែការព្រួយបារម្ភអំពីទិន្នន័យនៃការសិក្សាដែលខ្លួនកំពុងមានស្រាប់។ ក្រុមហ៊ុនបានចេញផ្សាយការវិភាគបណ្តោះអាសន្នកាលពីថ្ងៃច័ន្ទ ដោយលើកឡើងពីប្រសិទ្ធភាពរហូតដល់ ៩០% និងជាមធ្យម ៧០% ប៉ុន្តែក្រោយមកក៏មានការចោទជារសំណួរចំពោះលទ្ធផលនេះ។ ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បាននិយាយថា ក្រុមអ្នកស្ម័គ្រចិត្តដែលប្រើវ៉ាក់សាំងបង្ការ COVID-19 ដែលក្រោយមកបានបញ្ជាក់ថាមានប្រសិទ្ធិភាព ៩០% ត្រូវបានគេច្រឡំផ្តល់វ៉ាក់សាំងឱ្យតែកន្លះដូសប៉ុណ្ណោះ។ របាយការណ៍បានចង្អុលបង្ហាញថា ពួកគេទាំងអស់មានអាយុ ៥៥ ឆ្នាំឬតិចជាងនេះ ដែលមានន័យថាពួកគេហាក់ដូចជាមិនសូវមានរោគសញ្ញាធ្ងន់ធ្ងរទេ។ វាក៏បាននិយាយផងដែរថា ក្រុមនេះមានមនុស្សប្រហែល ២៧០០ នាក់ ដែលតិចជាងការសិក្សាដទៃទៀត ហើយអាចប៉ះពាល់ដល់ភាពត្រឹមត្រូវនៃទិន្នន័យ។ នាយកប្រតិបត្តិលោក
November 28, 2020









