- autoadmin
- អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថា សម្រាប់ពេលនេះលោកនឹងរក្សាការដាក់ពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញនាំចូលរបស់ចិនឱ្យនៅដដែល។ លោក ចូ បៃដិន បានប្រាប់កាសែតញូវយ៉កថែមស៍ថា លោកនឹងមិនចាត់វិធានការបន្ទាន់ណាមួយឡើយចំពោះបញ្ហានេះ។ រំលឹកដែរថាប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់ពន្ធលើទំនិញរហូតដល់ ២៥% លើផលិតផលពីប្រទេសចិន។ ក្នុងនោះប្រទេសចិនក៏មានកិច្ចព្រមព្រៀងក្នុងការទិញផលិតផលកសិកម្មដ៏ច្រើនរបស់អាមេរិកផងដែរ។ លោក ចូ បៃដិន បាននិយាយថា លោកនឹងបន្តគោលនយោបាយពាណិជ្ជកម្ម ដែលពិតជាមានការរីកចម្រើន ទៅលើការរំលោភបំពានណាមួយរបស់ប្រទេសចិន។ លោកក៏បានលើកឡើងពីការលួចកម្មសិទ្ធិបញ្ញា និងការឧបត្ថម្ភធនខុសច្បាប់ដល់សាជីវកម្ម ពីសំណាក់ប្រទេសចិនផងដែរ។ ប្រធានាធិបតីជាប់ឆ្នោតបាននិយាយថា «យុទ្ធសាស្ត្រចិនល្អបំផុត» គឺធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកទាំងអស់ «នៅលើទំព័រតែមួយ»
December 3, 2020 - អន្តរជាតិ
លោក Stéphane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna កាលពីថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុនខ្លួន អាចនឹងត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ ក្នុងរយៈពេល ២៤ ទៅ ៧២ ម៉ោង បន្ទាប់ពីមានការប្រជុំគណៈកម្មាធិការប្រឹក្សារបស់និយ័តករសុខភាពអាមេរិកនាពេលខាងមុខនេះ។ គួរឱ្យដឹងដែរថា រដ្ឋបាលចំណីអាហារនិងឪសថ (FDA) គ្រោងនឹងបើកការប្រជុំនៅថ្ងៃទី១៧ ខែធ្នូ ដើម្បីពិភាក្សាលើសំណើរបស់ក្រុមហ៊ុន សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងរបស់ខ្លួន។ ថ្លែងនៅឯសន្និសីទស្តីពីការថែរក្សាសុខភាព Piper Sandler លោក Bancel បាននិយាយថា បច្ចុប្បន្ន
December 3, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា អតីតប្រធានាធិបតីបារាំងលោក Valéry Giscard d’Estaing (វ៉ាឡេរីស ហ្ស៊ីស្កា ដេស្ដង់) ដែលបានដឹកនាំប្រទេសរបស់គាត់ចូលទៅក្នុងយុគសម័យទំនើបថ្មីមួយ និងដើរលើមាគ៌ាគាំទ្រអឺរ៉ុប បានទទួលមរណភាពក្នុងវ័យ ៩៤ឆ្នាំ កាលពីល្ងាចថ្ងៃពុធ ដោយសារជំងឺ COVID-19 ។ ប្រភពដដែលបានបន្តថា លោក Giscard ដែលបានសម្រាកនៅក្នុងមន្ទីរពេទ្យជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយដោយសារបញ្ហាបេះដូង បានទទួលមរណភាពនៅឯផ្ទះគ្រួសាររបស់គាត់នៅតំបន់ Loire នៃប្រទេសបារាំង។ ក្រុមគ្រួសាររបស់លោក Valéry Giscard d’Estaing បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ AFP
December 3, 2020 - អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចេញបញ្ជាជាបន្ទាន់មួយ ដើម្បីឱ្យមានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នៅតាមតំបន់ជនបទមួយចំនួននៃប្រទេស ដោយសារគាត់បារម្ភថា ប្រព័ន្ធវេជ្ជសាស្ត្រកំពុងឈានដល់ការដួលរលំ។ ការប្រកាសនេះគឺស្របពេលដែលប្រទេសរុស្ស៊ី បានកត់ត្រានូវការស្លាប់ដោយសារជំងឺ COVID-19 ចំនួន ៥៨៩ នាក់ ក្នុងមួយថ្ងៃ ខណៈករណីថ្មីជាង ២៥ ០០០ ករណី ត្រូវបានបញ្ជាក់ជារៀងរាល់ថ្ងៃ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្ទីរពេទ្យនៅតំបន់ជនបទត្រូវបានបំពេញ រួមទាំងតំបន់ Arkhangelsk នៅភាគពាយព្យ និង Siberia របស់រុស្ស៊ី ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលនៅលើគ្រែដែលដាក់នៅតាមសាលធំៗ។ លោក វ្លាឌីមៀ ពូទីន បានរាយការណ៍នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលតាមអនឡាញថា
December 3, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង គឺលោក Joshua Wong ត្រូវបានគេផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង ១៣ខែ បន្ទាប់ពីគាត់បានសារភាពកំហុស នៅក្នុងការញុះញង់ និងរៀបចំការតវ៉ាដោយគ្មានការអនុញ្ញាត នៅខាងក្រៅទីស្នាក់ការប៉ូលីសទីក្រុងកាលពីឆ្នាំមុន ក្នុងអំឡុងពេលជាច្រើនខែនៃភាពចលាចលជុំវិញសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាមួយប្រទេសចិន។ សកម្មជន ២នាក់ ផ្សេងទៀតគឺកញ្ញា Agnes Chow និងលោក Ivan Lam ក៏ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ខែ និង ៧ខែ ផងដែរ ជុំវិញការតវ៉ានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ។ កញ្ញា Agnes Chow ប្រឈមនឹងទោសទាក់ទងនឹងការញុះញង់ និងចូលរួមក្នុងការតវ៉ា
December 2, 2020 - អន្តរជាតិ
ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ក្នុងការអនុម័តវ៉ាក់សាំងការពារជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer / BioNTech សម្រាប់ការប្រើប្រាស់ជាទូទៅ។ និយតករអង់គ្លេសហៅកាត់ថា MHRA និយាយថា ថ្នាំដែលផ្តល់ការការពាររហូតដល់ ៩៥% ប្រឆាំងនឹងជំងឺ COVID-19 មានសុវត្ថិភាពសម្រាប់ការចេញលក់នៅសប្តាហ៍ក្រោយនេះ។ ការចាក់ថ្នាំបង្ការរោគអាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ សម្រាប់អ្នកដែលត្រូវការវាខ្លាំងបំផុតដូចជា មនុស្សចាស់នៅក្នុងកន្លែងថែទាំជាដើម។ អង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងនេះចំនួន ៤០លានដូស រួចមកហើយ ដែលគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងលើប្រជាជន ២០លាននាក់។ កម្រិតថ្នាំប្រហែល ១០លានដូស គួរតែមានក្នុងពេលឆាប់ៗនេះ ដោយថ្នាំចំនួន ៨០០,០០០ ឈុតដំបូងនឹងមកដល់អង់គ្លេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ វាគឺជាវ៉ាក់សាំងលឿនបំផុតមិនធ្លាប់មាន ចាប់ផ្ដើមពីគំនិតបង្កើតទៅជាការពិត ដោយចំណាយពេលតែ ១០ខែ
December 2, 2020 - អន្តរជាតិ
តុក្កតារូបសត្វ កូនក្រមុំជ័រ និងប្រដាប់ក្មេងលេងរាប់រយ ត្រូវបានគេដាក់នៅទីលាន Bolivar Square របស់ទីក្រុង Bogota កាលពីថ្ងៃច័ន្ទ ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាលើកុមារ និងទាមទារថវិកាបន្ថែម សម្រាប់អង្គការដែលជួយកុមារដែលធំឡើងដោយគ្មានឪពុកម្តាយ។ ការតវ៉ានេះធ្វើឡើងដោយ SOS Children’s Villages សាខាប្រទេសកូឡុំប៊ី ដែលជាអង្គការផ្តោតលើការជួយដល់កុមារដែលគ្មានការមើលថែពីឪពុកម្តាយ និងបានបង្កើតមណ្ឌលកុមារកំព្រានៅក្នុងប្រទេសជាង ១០០ ។ លោកស្រី Angela Rosales នាយក SOS Children’s villages នៅកូឡុំប៊ីបាននិយាយថា ប្រដាប់ប្រដាក្មេងលេងត្រូវបានគេដាក់នៅលើទីលានដើម្បី «តំណាងឱ្យសំឡេង» របស់កុមារដែលត្រូវការជំនួយ។ លោកស្រី Rosales បាននិយាយថា
December 2, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា សាំងហ្គាពួរបានផ្តល់ការយល់ព្រមលើបទប្បញ្ញត្តិថ្មីមួយ ដើម្បីឱ្យមានការប្រើប្រាស់ «សាច់អនាម័យ» ដំបូងបង្អស់របស់ពិភពលោក ដែលសាច់ចិញ្ចឹមក្នុងមន្ទីរពិសោធន៍ មិនមែនមកពីសាច់សត្វដែលត្រូវគេសម្លាប់នោះទេ។ ការសម្រេចចិត្តនេះបើកផ្លូវសម្រាប់ក្រុមហ៊ុន Eat Just ដែលមានមូលដ្ឋាននៅអាមេរិក ដើម្បីធ្វើការលក់សាច់មាន់ទាំងនេះនៅក្នុងទីផ្សារឆាប់ៗ។ ដំបូងឡើយសាច់នេះគ្រោងត្រូវប្រើធ្វើជាដុំសាច់ «Nugget» ប៉ុន្តែក្រុមហ៊ុនមិនបាននិយាយថា ពេលណាវានឹងមានលក់នោះទេ។ វាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីសុខភាព សុខមាលភាពសត្វ និងបរិស្ថាន។ ប្រភពព័ត៌មានបាននិយាយថា ទីផ្សារសម្រាប់ជម្រើសសាច់អនាម័យនេះ អាចមានតម្លៃ ១៤០ ពាន់លានដុល្លារ ក្នុងមួយទសវត្សបន្ទាប់ ឬប្រហែល ១០% នៃឧស្សាហកម្មសាច់សកល ដែលមានតម្លៃ ១.៤ ទ្រីលានដុល្លារ។ ជម្រើសសាច់ដែលមានមូលដ្ឋានលើរុក្ខជាតិ ដូចជាក្រុមហ៊ុន Beyond
December 2, 2020 - អន្តរជាតិការសិក្សាមួយបានបង្ហាញថា បុគ្គលិកសុខាភិបាលអាមេរិកជិត ៤០% មិនទាន់ហ៊ានចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ នៅឡើយទេ
អាមេរិក៖ ខណៈដែលប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកសម្តែងនូវសេចក្តីត្រេកអរចំពោះវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលទើបរកឃើញដោយក្រុមហ៊ុនអាមេរិកនោះ ស្រាប់តែមានការសិក្សាមួយបានបង្ហាញថា បុគ្គលិកសុខាភិបាលអាមេរិកជិត ៤០% មិនទាន់ហ៊ានសម្រចចិត្តចាក់វ៉ាក់សាំងនេះនៅឡើយទេ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការសិក្សាមួយនេះបានធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក និងបានស្ទង់មតិក្នុងចំណោមពលរដ្ឋទូទៅនិងបុគ្គលិកសុខាភិបាលជាច្រើននាក់កាលពីអំឡុងខែវិច្ឆិកានេះ។ លទ្ធផលនៃសិក្សាបានបង្ហាញថា បុគ្គលិកសុខាភិបាលដែលមានទាំងវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាចំនួន ៣៧%បានបញ្ចេញមតិថា ពួកគេទំនងជាមិនចាក់វ៉ាក់សាំងឡើយ ២១%បង្ហាញគំនិតយ៉ាងច្បាស់លាស់ថា ពួកគេនឹងចាក់វ៉ាក់សាំង ខណៈ ៤២%ផ្សេងទៀតបានឲ្យដឹងថា ពួកគេទំនងជាចាក់វ៉ាក់សាំង។ ចំពោះមូលហេតុដែលជំរុញឲ្យបុគ្គលិកសុខាភិបាលអាមេរិកមានភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនេះក៏ដោយសារតែពួកគេមិនទាន់ជឿទុកចិត្ត ១០០% ទៅលើគុណភាពរបស់វ៉ាក់សាំងព្រោះតែវ៉ាក់សាំងត្រូវបានចំណាយពេលលឿនពេកក្នុងការផលិត។ ពលរដ្ឋខ្លះបានលើកឡើងថា វិបត្តិនយោបាយនៅក្នុងសហរដ្ឋអាមេរិកក៏អាចជាកត្តាមួយអាចជះឥទ្ធិពលដល់គុណភាពវ៉ាក់សាំងដែរ ដូចជាក្រុមអ្នកនយោបាយព្យាយាមផលិតវ៉ាក់សាំងឲ្យខានតែបានដើម្បីទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋដោយមិនបានផ្តោតសំខាន់ទៅលើគុណភាពជាចម្បងនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail
December 2, 2020 - អន្តរជាតិ
ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានរកឃើញថា អ្នកធ្លាប់មានជំងឺ COVID-19 មានអង្គបដិប្រាណការពារ (អង់ទីករ) យ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីឆ្លងជំងឺនេះ។ ការសិក្សាត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យទីក្រុងយូកូហាម៉ា និងស្ថាប័នដទៃទៀត ដែលបានធ្វើការសិក្សាលើមនុស្សចំនួន ៣៧៦ នាក់ ក្នុងវ័យពី ២០ ទៅ ៧០ឆ្នាំ ដែលបានឆ្លងជំងឺនេះនៅចន្លោះខែកុម្ភៈ និងឧសភា។ ពួកគេបានវិភាគយ៉ាងលម្អិត ទៅលើគំរូឈាមអ្នកធ្លាប់កើតជំងឺ COVID-19 នៅអំឡុងពេលនោះ ហើយជាលទ្ធផលពួកគេរកឃើញថា អ្នកជំងឺនៅតែមានអង់ទីករដើម្បីការពារខ្លួនពីការឆ្លងជំងឺម្ដងទៀត។ អ្នកស្រាវជ្រាវបានរកឃើញថា ៩៧% នៃមនុស្សដែលមិនចេញរោគសញ្ញា ឬមានរោគសញ្ញាស្រាល មានអង់ទីករនៅក្នុងប្រព័ន្ធរាងកាយរបស់ពួកគេ ហើយ ១០០% នៃអ្នកដែលមានរោគសញ្ញាកម្រិតមធ្យម ឬធ្ងន់ធ្ងរ
December 2, 2020









