- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៩ករណី ដែលនាំឱ្យករណីសរុបកើនដល់ ៤ ០៧២ ករណី និងការស្លាប់នៅរក្សាត្រឹម ១៦នាក់ ដដែល។ ក្នុងចំណោមករណីថ្មីៗទាំងនោះមាន ២នាក់ ជាករណីក្នុងសហគមន៍, ៤នាក់ ជាពលរដ្ឋថៃនិងភូមាដែលត្រឡប់មកពីប្រទេសភូមា និង ១៣នាក់ ជាអ្នកដំណើរចូលមកតាមយន្តហោះ ហើយត្រូវបានបញ្ជូនទៅកន្លែងដាក់ដោយឡែក។ ករណីក្នុងសហគមន៍ទាំង ២ មានដូចជា៖ ស្ត្រីជនជាតិថៃអាយុ ៥០ឆ្នាំ មកពីខេត្ត Sing Buri និងបុរសជនជាតិថៃអាយុ
December 5, 2020 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ បានរាយការណ៍ថា មានមនុស្សចំនួន ១៨នាក់ បានស្លាប់ បន្ទាប់ពីបានជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយ នៅទីក្រុងឆុងឈីងភាគនិរតីប្រទេសចិន ដែលជាឧប្បត្តិហេតុទី២ របស់តំបន់នេះក្នុងរយៈពេលតែជាង ២ខែ ប៉ុណ្ណោះ។ ទីភ្នាក់ងារបាននិយាយថា អ្នកស្លាប់ស្ថិតក្នុងចំណោមមនុស្ស ២៤នាក់ ដែលជាប់នៅក្រោមដី ដោយសារកម្រិតឧស្ម័នកាបូនម៉ូណូអុកស៊ីដច្រើនពេក នៅក្នុងអណ្តូងធ្យូងថ្ម Diaoshuidong ។ ជនរងគ្រោះម្នាក់ត្រូវបានគេជួយសង្គ្រោះ ខណៈកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅកំពុងបន្ដ។ ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃសុក្រ នៅម៉ោងប្រហែល ៥ ល្ងាច (ម៉ោងក្នុងស្រុក) នៅក្នុងអណ្តូងរ៉ែដែលបិទទ្វារអស់រយៈពេលជាង ២ខែ ខណៈឧបករណ៍ក្រោមដីរបស់ក្រុមហ៊ុនកំពុងត្រូវបានស៊ើបអង្កេត។ ជម្រាបដែរថាចិនស្ថិតនៅក្នុងចំណោមប្រទេសមួយ ដែលមានអត្រាស្លាប់ដោយសារការងារអណ្ដូងរ៉ែច្រើនជាងគេបំផុតនៅលើពិភពលោក។ កាលពីចុងខែកញ្ញា
December 5, 2020 - អន្តរជាតិ
កូរ៉េខាងជើង៖ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានកាត់ទោសប្រហារជីវិតពលរដ្ឋម្នាក់ ដែលបានបំពានទៅនឹងវិធានការទប់ស្កាត់ជំងឺ COVID-19 ។ ប្រភពខាងលើបានបន្តថា ការកាត់ទោសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ហើយរបៀបនៃការប្រហារជីវិតគឺដោយដាក់អ្នកទោសនៅកន្លែងប្រហារជីវិតជាសាធារណៈ បន្ទាប់មកទៀតក្រុមយោធានឹងបើកការបាញ់កាំភ្លើងព្រមគ្នាទៅលើអ្នកទោសតែម្តង។ ការសម្រេចអនុវត្តទោសជាសាធារណៈដូចនេះត្រូវបានគេមើលឃើញថា គឺកូរ៉េខាងជើងចង់ព្រមានដល់ពលរដ្ឋផ្សេងទៀតឲ្យមានការកោតខ្លាច និងមិនហ៊ានធ្វើសកម្មភាពល្មើសបទបញ្ជាដូចអ្នកទោសរូបនោះទៀត។ គួរឱ្យដឹងដែរថាប្រទេសនេះនិយាយថា ខ្លួនមិនមានករណីនៃជំងឺ COVID-19 នោះទេ ប៉ុន្តែបានដាក់ពង្រាយយោធាតាមព្រំដែន ហើយបញ្ជាឱ្យមានការបាញ់ទៅលើអ្នកណាដែលហ៊ានលួចឆ្លងដែន ដើម្បីជាការបង្ការការរីករាលដាល។ សូមបញ្ជាក់ជូនថា អ្នកទោសដែលត្រូវបានប្រហារជីវិតរូបនេះគឺជាបុរសអាយុជាង ៥០ឆ្នាំ ហើយកំហុសដែលគាត់បានប្រព្រឹត្តិនោះគឺ រូបគាត់បានព្យាយាមឆ្លងដែនខុសច្បាប់មកពីប្រទេសចិនចូលទៅក្នុងប្រទេសខាងជើង តាមរយៈការបន្លំខ្លួនធ្វើជាជំនួញចិន ហើយរូបគាត់ព្យាយាមគេចខ្លួនពីការពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ដោយសារតែគាត់ខ្លាចគេដឹកពីអត្តសញ្ញាណពិតប្រាកដរបស់គាត់៕
December 5, 2020 - អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានមានប្រសាសន៍ថា ប្រជាជនអាមេរិកគ្រប់រូបនឹងមិនត្រូវបានបង្ខំឱ្យចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅពេលដែលវ៉ាក់សាំងនេះ មានឱ្យប្រើប្រាស់ជាផ្លូវការនៅសហរដ្ឋអាមេរិកនោះទេ។ ការបញ្ជាក់នេះបានកើតឡើងនៅពេលដែលមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ បានជម្រុញឱ្យមានការពាក់ម៉ាស់គ្រប់ពេលចេញក្រៅ លើកលែងតែនៅពេលដែលពួកគេនៅក្នុងផ្ទះខ្លួនឯង។ CDC បាននិយាយថា សហរដ្ឋអាមេរិកបានចូលក្នុងដំណាក់កាលនៃការ «ចម្លងកម្រិតខ្ពស់» នៃការរាតត្បាតជំងឺ។ ថ្លែងនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះបាននិយាយថា វាមិនចាំបាច់ក្នុងការធ្វើឱ្យការចាក់វ៉ាក់សាំងជាច្បាប់នោះទេ។ លោកបានមានប្រសាសន៍ថា៖«ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចក្នុងនាមជាប្រធានាធិបតី ដើម្បីលើកទឹកចិត្តប្រជាជនឱ្យធ្វើអ្វីដែលត្រឹមត្រូវ ហើយនៅពេលពួកគេធ្វើវា ទើបជារឿងសំខាន់»។ មជ្ឈមណ្ឌលស្រាវជ្រាវ Pew បាននិយាយថា ជនជាតិអាមេរិកាំង ៦០% បច្ចុប្បន្នកំពុងត្រៀមចាក់វ៉ាក់សាំង ដែលកើនឡើងពី ៥១%
December 5, 2020 - កូវីដ-១៩
យោងតាមនាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ប្រទេសថៃបានឱ្យដឹងថា រហូតមកដល់ពេលនេះករណីចម្លងជំងឺ COVID-19 ដែលជាប់ទាក់ទងនឹងតំបន់ Thachilek នៃប្រទេសភូមា មានរហូតដល់ទៅ ១៤ ករណី។ ករណីទាំងនេះត្រូវបានកត់ត្រាតាំងពីពាក់កណ្តាលខែវិច្ឆិកា រួមមាន៖ ៣ករណី នៅឈៀងម៉ៃ, ១ករណី នៅផាយ៉ាវ, ១ករណី នៅភីឈីត, ១ករណី នៅរ៉ាត់បូរី, ១ករណី នៅបាងកក និង ៧ករណី នៅខេត្តឈៀងរ៉ៃ។ វេជ្ជបណ្ឌិតលោក Sophon Iamsirithavorn ប្រធានផ្នែកជំងឺឆ្លងនៅថ្ងៃសុក្រ ទី០៤ ខែធ្នូ បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយថា មានករណីថ្មីចំនួន ៣ ត្រូវបានកត់ត្រា។
December 5, 2020 - អន្តរជាតិ
ប្រមុខអង្គការសុខភាពពិភពលោកបានស្វាគមន៍ការយល់ព្រមរបស់អង់គ្លេស ក្នុងការអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាផ្លូវការ ខណៈដាស់តឿនដល់សហគមន៍ពិភពលោកកុំឱ្យបោះបង់ចោលការការពាររបស់ខ្លួនក្នុងពេលមានជំងឺរាតត្បាតឱ្យសោះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយកាលពីថ្ងៃសុក្រ នៅទីក្រុងហ្សឺណែវ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយថា ឥឡូវនេះយើងមានដំណោះស្រាយបន្ទាប់ពីរង់ចាំជាយូរមកហើយ ប៉ុន្តែ WHO មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការយល់ឃើញថា ជំងឺរាតត្បាតបានចប់ត្រឹមនេះ។ រំលឹកដែរថាកាលពីថ្ងៃពុធរដ្ឋាភិបាលអង់គ្លេស បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្សអាមេរិក Pfizer និង BioNTech របស់អាល្លឺម៉ង់ ហើយរដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅសប្តាហ៍ក្រោយ។ លោក Tedros បានកត់សម្គាល់ថា មន្ទីរពេទ្យ មណ្ឌលថែទាំ និងបុគ្គលិកសុខាភិបាល នៅតែស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងនៅក្នុងតំបន់ជាច្រើននៃពិភពលោក។ គាត់បាននិយាយថា
December 5, 2020 - អន្តរជាតិ
ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗបន្ទាប់ពីរូបគាត់បានធ្វើសកម្មភាពបើករថយន្តភីកអាប់មួយគ្រឿងបំបុកចូលទៅក្នុងផ្ទះអតីតមិត្តស្រីរបស់គាត់ ហើយបន្ទាប់មករូបគាត់ក៏បានយកញញួរទៅវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះកើតហេតុនោះជាច្រើនទៀតផងដែរ។ បើតាមសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Pan Thong ខេត្ត Chon Buri ភាគខាងកើតប្រទេសថៃ។ ជនបង្កហេតុត្រូវបានគេស្គាល់ថា មានឈ្មោះ Chalermkiet Osodroob អាយុ ៣៤ ឆ្នាំ ខណៈអតីតមិត្តស្រីរបស់គាត់មានឈ្មោះថា Uraiwan Kotsombat មានអាយុ ៤២ ឆ្នាំ ហើយមូលហេតុចម្បងដែលនាំឲ្យកើតហេតុការណ៍នេះគឺដោយសារតែភ្លើងប្រចណ្ឌពីសំណាក់ជនបង្កហេតុចំពោះអតីតមិត្តស្រីរបស់គាត់។ អ្នកស្រី Uraiwan Kotsombat បានប្រាប់ប៉ូលិសថា កន្លងមកជនបង្កហេតុរូបនេះក៏ធ្លាប់ព្រមានដុតផ្ទះរបស់គាត់ចោលផងដែរព្រោះហេតុផលដូចគ្នានេះ តែគាត់មិនបានរាយការណ៍ជូនប៉ូលិសនោះទេ។
December 5, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថា ប្រទេសរបស់លោកនឹងមានគោលបំណង ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងហោចណាស់ ៦៨% ពីកម្រិតក្នុងឆ្នាំ១៩៩០ នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។ លោក Boris Johnson នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ បាននិយាយនេះថា ចក្រភពអង់គ្លេសកំពុងបង្កើនគោលដៅកាត់បន្ថយរបស់ខ្លួនដល់ ៦៨% ឬច្រើនជាងនេះ លើសពីគោលដៅពីមុនដែលគ្រោងត្រឹមតែជាង ៥០% ប៉ុណ្ណោះ។ លោកក៏បានសង្កត់ធ្ងន់លើគោលបំណងរបស់អង់គ្លេស ក្នុងការដើរតួនាទីជាអ្នកនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ទល់នឹងការឡើងកម្ដៅផែនដី ខណៈដែលប្រទេសនេះត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឆ្នាំក្រោយ គឺ COP26 នៅ Glasgow ។ ប្រទេសនេះបានប្តេជ្ញាថា
December 4, 2020 - អន្តរជាតិ
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានពលរដ្ឋថៃចំនួន ៧ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់ដែលកំពុងវាយប្រហារខេត្តចំនួន ៩ នៅភាគខាងត្បូងនៃប្រទេសថៃ ដែលទឹកជំនន់នេះបង្កឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃកន្លងមកនេះ។ បើតាមនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃបានបញ្ជាក់ថា ក្នុងខេត្តចំនួន ៩ ខាងលើនេះគឺខេត្ត Nakhon Si Thammarat បានរងផលនូវប៉ះពាល់ខ្លាំងជាគេ ហើយគ្រាន់តែក្នុងខេត្តមួយនេះតែម្នាក់ឯងមានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតចំនួន ៤ នាក់ទៅហើយ។ ក្រៅតែពីមានតួរលេខអ្នកស្លាប់ ខេត្ត Nakhon Si Thammarat ក៏បានរងផលប៉ះពាល់ជាច្រើនទៀតដូចជា ទឹកទំនន់បានកាត់ផ្ដាច់ផ្លូវសំខាន់ៗជាច្រើន បំផ្លាញផលដំណាំស្រែចំការរបស់ប្រជាពលរាប់រយគីឡូម៉ែត្រការ៉េ បំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជា ៥ ម៉ឺននាក់ផងដែរ។ ដោយឡែកខេត្តទាំង
December 4, 2020 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្ស ៧នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារពុលផ្សែង បន្ទាប់ពីមានការផ្ទុះមួយនៅរោងចក្រចម្រាញ់ប្រេង Engen នៅក្នុងទីក្រុង Durban នៃប្រទេសអាហ្វ្រិកខាងត្បូង នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ (ម៉ោងក្នុងស្រុក) ។ រដ្ឋាភិបាលនៃខេត្ត KwaZulu-Natal ដែលជាទីតាំងនៃរោងចក្រចម្រាញ់ប្រេងបានសរសេរថា៖«នៅដំណាក់កាលនេះមានមនុស្ស ៧នាក់ ត្រូវបានបញ្ជូនទៅព្យាបាល ដោយសារការស្រូបផ្សែងពុលទាំងនោះ»។ ខណៈពេលនេះទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រាអាសន្ន កំពុងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។ យ៉ាងណាអគ្គិភ័យត្រូវបានពន្លត់ ហើយមូលហេតុនៃឧប្បត្តិហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅម៉ោង ៧ព្រឹក (០៥៖០០ GMT ) និងអាចឮសំឡេងចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ។
December 4, 2020









