- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា មនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីពួកគេបានផឹកទឹកអាល់កុលលាងដៃ ក្រោយពេលដែលអស់ស្រាផឹកបន្ដទៀត នៅក្នុងពិធីជប់លៀងមួយ នៅតំបន់ដាច់ស្រយាល Tomtor ក្នុងប្រទេសរុស្ស៉ី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ ជនរងគ្រោះដែលស្លាប់រួមមានប្ដីប្រពន្ធមួយគូ ដែលឥឡូវនេះកូនៗទាំង ៥ របស់ពួកគេត្រូវរស់នៅកំព្រាឪពុកម្តាយ។ ប្រភពបាននិយាយថា ស្រ្តីជាប្រពន្ធមានអាយុ ៤៨ឆ្នាំ គឺជាជនរងគ្រោះចុងក្រោយបង្អស់ដែលបានស្លាប់ ក្រោយពេលដែលជាតិអាល់កុលបានបំផ្លាញប្រព័ន្ធខាងក្នុងរបស់គាត់។ អ្នកស្លាប់ដទៃទៀតរួមមាន៖ ប្ដីរបស់ស្ត្រីរងគ្រោះចុងក្រោយ, បុរស ៤នាក់ មានអាយុចន្លោះពី ២៧-៦៩ ឆ្នាំ, ស្ត្រីអាយុ ៤១ ឆ្នាំ និងមនុស្សម្នាក់ទៀតដែលមិនបានផ្ដល់អត្តសញ្ញាណ។ ក្រៅពីជនរងគ្រោះដែលស្លាប់ទាំង
December 4, 2020 - អន្តរជាតិ
សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងការបរទេស និងក្រសួងសុខាភិបាលសាំងហ្គាពួរ នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសរបស់ខ្លួននឹងបរិច្ចាគទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិក ទៅក្នុងកម្មវិធី COVAX ដែលផ្ដួចផ្ដើមដោយអង្គការសុខភាពពិភពលោក ដើម្បីជួយដល់ប្រជាជនក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ឱ្យទទួលបានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ។ ពោលគឺវានឹងជួយដល់ប្រទេសចំនួន ៩២ ក្នុងការទទួលបានវ៉ាក់សាំងឱ្យដូចជាប្រទេសអ្នកមានដទៃ។ សមាជិកចំនួន ៦ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ថិតក្នុងចំណោមប្រទេសដែលមានសិទ្ធិទទួលបានជំនួយ ដែលរួមមាន៖ ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ហ្វីលីពីន និងវៀតណាម។ កម្មវិធី
December 4, 2020 - អន្តរជាតិ
ថៃ៖ យោងតាមសារព័ត៌មាន The Thaiger បានឲ្យដឹងថា ប្រទេសថៃនឹងផ្តើមចាក់វ៉ាក់សាងការពារជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះហើយ។ មន្ទីរគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា វ៉ាក់សាំងដែលថៃគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋនេះគឺជាផលិតផលរបស់ក្រុមហ៊ុន AstraZeneca របស់សហរដ្ឋអាមេរិក។ គួរម្លឹកជូនថា កាលពីពេលថ្មីនេះរដ្ឋាភិបាលថៃបានបញ្ចេញកញ្ចប់ថវិកាចំនួន ៦ ពាន់លានបាត (ជិត ១៩៩ លានដុល្លារអាមេរិក) ដើម្បីទិញវ៉ាក់សាំងចំនួន ២៦ លានដូស ដែលចំនួនវ៉ាក់សាំងនេះគឺគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋចំនួន ១៣ លាននាក់ ឬមានន័យថា ពលរដ្ឋម្នាក់ត្រូវការវ៉ាក់សាំងចំនួន ២ ដូស។ ដើម្បីកាត់បន្ថយការកកស្ទះប្រជាពលរដ្ឋនៅតាមមន្ទីរពេទ្យ បុគ្គលិកសុខាភិបាលថៃក៏គ្រោងនឹងចុះទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានចំនួន
December 4, 2020 - អន្តរជាតិ
អតីតប្រធានាធិបតីអាមេរិកចំនួន ៣រូប បាននិយាយថា ពួកគេមានឆន្ទៈក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ក្នុងគោលបំណងដើម្បីដោះស្រាយការព្រួយបារម្ភ អំពីសុវត្ថិភាពនៃវ៉ាក់សាំងដែលបានបង្កើតថ្មី។ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុមួយ អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា បាននិយាយថា៖«នៅពេលវ៉ាក់សាំងត្រូវបានបង្កើតឡើងសម្រាប់មនុស្សមានហានិភ័យតិច ខ្ញុំសន្យានឹងអ្នកថាខ្ញុំនឹងទទួលយកវា»។ លោក អូបាម៉ា បានបន្ថែមទៀតថា លោកអាចធ្វើការចាក់វ៉ាក់សាំងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ ឬឱ្យថតសកម្មភាពនោះ ដើម្បីឱ្យប្រជាជនដឹងថាគាត់ទុកចិត្តវ៉ាក់សាំង។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិយាយថា អតីតប្រធានាធិបតីលោក ចច ដាប់ប៊លយូប៊ូស និងលោក ប៊ីល គ្លីនតុន ក៏បាននិយាយតាមរយៈអ្នកនាំពាក្យរបស់ពួកគេដែរថា ពួកគេមានឆន្ទៈក្នុងការទទួលយកវ៉ាក់សាំងដើម្បីជំរុញឱ្យជនជាតិអាមេរិកធ្វើដូចគ្នា។ ចំណែកលោកស្រី Ivanka Trump ដែលជាកូនស្រីច្បងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
December 4, 2020 - អន្តរជាតិ
រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង់គ្លេសនឹងបង់ប្រាក់ឱ្យបុគ្គលដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្រោមកម្មវិធីដែលមានស្រាប់ នៅមុនពេលមានការចាក់ថ្នាំបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech ដែលនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយនេះ។ នាយកដ្ឋានសុខាភិបាលនិងថែទាំសង្គមបាននិយាយថា ជំងឺ COVID-19 នឹងត្រូវចុះចូលក្នុងបញ្ជីរបស់កម្មវិធី «គ្រោងការណ៍ការទូទាត់ការខូចខាតបន្ទាប់ពីចាក់វ៉ាក់សាំង» (VDPS) ដើម្បីឱ្យមានការសងសំណង ចំពោះពលរដ្ឋដែលបានទទួលយកការចាក់វ៉ាក់សាំងបង្ការ ដែលរៀបចំដោយរដ្ឋាភិបាល។ វាបានបន្ថែមទៀតថា វ៉ាក់សាំងនឹងត្រូវដាក់ពង្រាយបាន លុះត្រាតែមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ VDPS របស់ចក្រភពអង់គ្លេសត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ហើយកម្មវិធីនេះគ្របដណ្តប់លើជនរងគ្រោះដែលមានការធ្វើទុក្ខធ្ងន់ធ្ងរបណ្តាលមកពីការចាក់វ៉ាក់សាំងទូទៅ ដូចជាអ្នកដែលចាក់វ៉ាក់សាំងប្រឆាំងជំងឺកញ្ជ្រិល គ្រុនផ្តាសាយ ជំងឺអុតតូច និងតេតាណូស -ល- ។ ក្នុងឆ្នាំ២០០៩ វ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយជ្រូក
December 4, 2020 - អន្តរជាតិ
កាលពីថ្ងៃពុធរដ្ឋាភិបាលអង់គ្លេសបានអនុញ្ញាតឱ្យប្រើជាផ្លូវការនូវវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្សអាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ហើយខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅដើមសប្តាហ៍ក្រោយនេះ។ សារព័ត៌មាន BBC រាយការណ៍ថា វ៉ាក់សាំងនេះផលិតនៅបែលហ្ស៊ិក ដោយធ្វើដំណើរទៅចក្រភពអង់គ្លេសតាមរយៈផ្លូវដែក Eurotunnel ។ ប៉ុន្តែយ៉ាងណារដ្ឋាភិបាលនិយាយថា ខ្លួនមិនអាចផ្តល់ព័ត៌មានលម្អិតទេដោយសារបារម្ភពីសុវត្ថិភាពការដឹកជញ្ជូន។ បញ្ហាប្រឈមរបស់វ៉ាក់សាំងគឺរបៀបដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំង ដែលចាំបាច់ត្រូវរក្សាទុកនៅសីតុណ្ហភាពប្រហែល ៧០ អង្សាសេ ហើយការត្រួតពិនិត្យគុណភាពនឹងត្រូវធ្វើឡើងភ្លាម បន្ទាប់ពីវាមកដល់ចក្រភពអង់គ្លេស។ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសរាយការណ៍ថា មន្ទីរពេទ្យមួយចំនួននៅទីក្រុងឡុង កំពុងរៀបចំដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃច័ន្ទនេះ។ ពលរដ្ឋក្នុងមណ្ឌលថែទាំ និងអ្នកមើលថែ ក៏ដូចជាមនុស្សដែលមានអាយុលើសពី ៨០ឆ្នាំ នឹងក្លាយជាមនុស្សដំបូងគេ ដែលនឹងទទួលការចាក់ថ្នាំបង្ការ។ ការចាក់ថ្នាំបង្ការដល់មនុស្សទាំងនេះត្រូវបានគេរំពឹងថា នឹងចំណាយពេលរហូតដល់និទាឃរដូវ។
December 4, 2020 - អន្តរជាតិ
និស្សិតសាកលវិទ្យាល័យជាង ១០០ ០០០ នាក់ នៅទីក្រុងហូជីមីញប្រទេសវៀតណាម ត្រូវបានស្នើសុំឱ្យស្នាក់នៅផ្ទះបណ្ដោះអាសន្ន ខណៈពេលដែលសាលាជាច្រើនទៀតកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការចម្លងជំងឺ COVID-19 ក្នុងតំបន់នាពេលថ្មីៗនេះ។ ការស្នើសុំនេះបានកើតឡើងបន្ទាប់ពីមាននិស្សិតជាច្រើនបានទាក់ទងជាមួយគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ដែលគាត់ត្រូវបានរកឃើញថា ឆ្លងជំងឺ COVID-19 ពីមិត្តរួមផ្ទះរបស់គាត់ម្នាក់ទៀត ដែលធ្វើការជាអ្នកបម្រើការនៅលើយន្តហោះឱ្យក្រុមហ៊ុន Vietnam Airlines កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។ និស្សិតជាង ១៤ ០០០នាក់ នៅសាកលវិទ្យាល័យហូជីមិញ និងសាលាអនុវិទ្យាល័យអប់រំ នៅសង្កាត់លេខ៥ ត្រូវបានស្នើសុំឱ្យនៅផ្ទះ និងប្តូរទៅរៀនតាមអនឡាញវិញ។ មានសិស្សម្នាក់ដែលបានទៅចូលរួមថ្នាក់បង្រៀនរបស់លោកគ្រូម្នាក់នោះ ត្រូវបានគេបញ្ជូនទៅកន្លែងនៅដាច់ដោយឡែក ហើយលទ្ធផលតេស្ដដំបូងរបស់គាត់គឺអវិជ្ជមាន។ យ៉ាងណាសិស្សដទៃដែលរួមថ្នាក់ជាមួយសិស្សរូបនេះ គឺត្រូវនៅផ្ទះដើម្បីតាមដានសុខភាពសិនចាប់ផ្ដើមពីថ្ងៃអង្គារ។ និស្សិតជាង ២០ ០០០
December 3, 2020 - អន្តរជាតិ
ថៃ៖ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ខេត្ត Nakhon Si Thammarat ភាគខាងត្បូងនៃប្រទេសថៃ កំពុងរងនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួន ៦ថ្ងៃ ជាប់ៗគ្នា។ បើតាមលោក Kraisorn Wisitwong ដែលជាអភិបាលខេត្តដ៏ធំរបស់ថៃមួយនេះបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ភូមិចំនួន ៣៥១ ស្ថិតនៅក្នុងស្រុកចំនួន ១៥ ផ្សេងគ្នា ដែលក្នុងនោះវាបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋចំនួន ១៦ ៧០៩ គ្រួសារ ឬស្មើនឹងពលរដ្ឋសរុបចំនួន ៤៧ ៩៣៩ នាក់។ អភិបាលខេត្តរូបនេះបានបន្តថា មានផ្ទះចំនួន ៨ខ្នង ត្រូវបានទឹកជំនន់បំផ្លាញខ្ទេចខ្ទីតែម្តង
December 3, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ខ្លួនបានទទួលទិន្នន័យពីក្រុមហ៊ុន Pfizer និង BioNTech ស្តីពីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ ហើយអង្គការកំពុងពិនិត្យមើលទិន្នន័យទាំងនោះ សម្រាប់លទ្ធភាពដែលវ៉ាក់សាំងអាចនឹងត្រូវ «ចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់» ដើម្បីជាចំណុចគោលមួយ អាចឱ្យប្រទេសនានាចុះបញ្ជីវ៉ាក់សាំងនេះនៅក្នុងប្រទេសរបស់ពួកគេ។ យោងតាមនិយតកររបស់ចក្រភពអង់គ្លេស ទីភ្នាក់ងារវេជ្ជសាស្ត្រ និងផលិតផលថែរក្សាសុខភាព (MHRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់រ៉យទ័រថា អង្គការសុខភាពពិភពលោកក៏កំពុងពិភាក្សាជាមួយខ្លួន ស្តីពីលទ្ធភាពនៃការទទួលបានព័ត៌មានមួយចំនួន ពីការវាយតម្លៃរបស់ MHRA ដែលអាចពន្លឿនការចុះបញ្ជីបន្ទាន់របស់អង្គការសុខភាពពិភពលោកផងដែរ។ រំលឹកដែរថាអង់គ្លេសបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer និង BioNTech កាលពីថ្ងៃពុធ ដោយនាំមុខសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុបផ្សេងទៀត ក្លាយជាប្រទេសដំបូងបង្អស់របស់លោកខាងលិចក្នុងការគាំទ្រជាផ្លូវការនូវការចាក់ថ្នាំបង្ការ
December 3, 2020 - អន្តរជាតិ
ប្រេស៊ីល៖ ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀនខុសច្បាប់ បន្ទាប់ពីប៉ូលិសបានរកឃើញថា ស្រ្តីរូបនេះបានយកផ្លែឪឡឹកធំមួយមករុំជាប់នៅពោះដើម្បីបន្លំខ្លួនធ្វើជាស្រ្តីមានផ្ទៃពោះហើយនៅក្នុងផ្លែឪឡឹកនោះគឺមានបង្កប់ទៅដោយគ្រឿងញៀនចំនួន ៤ កញ្ចប់។ បើតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសប្រេស៊ីល ខណៈពេលដែលស្រ្តីជាមុខសញ្ញាចែកចាយគ្រឿងញៀនរូបនេះព្យាយាមឡើងជិះរថយន្តក្រុងចេញពីក្រុង Guara ឆ្ពោះទៅកាន់រដ្ឋធានី Rio de Janeiro ដើម្បីយកទៅឲ្យឈ្មួញធំម្នាក់ដែលកំពុងរង់ចាំនាង។ បើតាមប៉ូលីសជំនាញប្រេស៊ីលបានឲ្យដឹងថា គ្រឿងញៀនដែលគេបានបង្កប់នៅក្នុងផ្លែឪឡឹកនោះគឺជាគ្រឿងញៀនប្រភេទកាកូអ៊ីនមានទម្ងន់សរុប ១,៨ គីឡូក្រាម និងត្រូវបាននាំយកមកពីប្រទេសបារ៉ាហ្គាយ។ តាមការស៊ើបអង្កេតបានបង្ហាញថា ស្រ្តីរូបនេះទទួលបាក់ចំនួន ៥០០ រៀលប្រេស៊ីល (ប្រមាណជា ១០០ ដុល្លារអាមេរិក) ជាថ្នូរនឹងការរត់ពន្ធគ្រឿងញៀននេះ ខណៈរូបនាងមិនមែនជាឈ្មួញធំឡើយ។ សូមបញ្ជាក់ថា ប្រេស៊ីលគឺជាទីផ្សារចែកចាយគ្រឿងដ៏ធំមួយដែលមានទំហំទឹកប្រាក់រហូតដល់ទៅ ១០
December 3, 2020









