autoadmin
  • អន្តរជាតិ

    គិតមកទល់ពេលនេះគឺរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីមនុស្សដំបូងត្រូវបានគេអះអាងថា បានឆ្លងវីរុសកូរ៉ូណានៅក្នុងទីក្រុងវូហាន នៃប្រទេសចិន និងត្រូវបានគេជឿជាក់ថា បានចាប់ផ្តើមបង្ហាញរោគសញ្ញានៅពេលនោះ។ អាជ្ញាធរចិនបាននិយាយថា ពួកគេបានរកឃើញរោគសញ្ញារលាកសួតពីអ្នកជំងឺ COVID-19 កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ហើយមួយឆ្នាំក្រោយមកវានៅតែមិនទាន់ច្បាស់ថា តើវីរុសនោះមកពីណា និងពីរបៀបដែលវាត្រូវបានចម្លងទៅមនុស្ស ក៏នៅតែមិនទាន់មានចម្លើយ។ នៅក្នុងខែកុម្ភៈអ្នកជំនាញរដ្ឋាភិបាលចិនបាននិយាយថា វីរុសនេះទំនងជាមានដើមកំណើតពីសត្វប្រចៀវ ហើយលោតមករកមនុស្សតាមរយៈសត្វពង្រូល។ ប៉ុន្តែក្រោយមកពួកគេបានលើកឡើងថា វីរុសនេះត្រូវបានរកឃើញជាបន្ដបន្ទាប់ពីអាហារនាំចូលពីបរទេស ដូច្នេះពួកគេមិនអាចបដិសេធនូវលទ្ធភាពដែលថា វាអាចដែលជំងឺនេះបានឆ្លងពីបរទេសចូលមកចិន។ នៅក្នុងខែកក្កដាអង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនក្រុមស៊ើបអង្កេតមួយទៅកាន់ទីក្រុងប៉េកាំង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ពីប្រភពដើមនៃវីរុសនេះ ប៉ុន្តែពួកគេនៅមិនទាន់ធ្វើការស្ទង់មតិឱ្យបានលម្អិតនៅក្រុងវូហាននៅឡើយទេ។ ប្រការនេះវានាំឱ្យមានការព្រួយបារម្ភពីសហគមន៍អន្តរជាតិ អំពីអ្វីដែលហាក់ដូចជាជំហរមិនសហការរបស់ចិន នៅក្នុងការស្វែងរកមូលហេតុនៃវីរុសនេះ៕ អត្ថបទ៖ លីដា ប្រភព៖

    December 8, 2020
  • អន្តរជាតិ

    លោក Jeff Bezos បានមានប្រសាសន៍ថា ក្រុមហ៊ុនអវកាសរបស់លោកនឹងបញ្ជូនស្ត្រីម្នាក់ ទៅកាន់ភពព្រះច័ន្ទជាលើកដំបូងនាពេលឆាប់ៗនេះ។ មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Amazon រូបនេះបានប្រកាសពីចេតនារបស់គាត់នៅលើបណ្តាញសង្គម Instagram ដោយបង្ហោះវីដេអូនៃការធ្វើតេស្តម៉ាស៊ីនមួយ នៅមជ្ឈមណ្ឌលអវកាស NASA Marshall ក្នុងទីក្រុង Huntsville រដ្ឋ Alabama ។ គាត់បានសរសេរថា៖ «នេះ (BE-7) គឺជាក្បាលម៉ាស៊ីនដែលនឹងនាំស្ត្រីដំបូងទៅលើភពព្រះច័ន្ទ»។ លោកបានមានប្រសាសន៍ថា ម៉ាស៊ីននេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអវកាស Blue Origin របស់លោកផ្ទាល់ ហើយធ្លាប់សាកល្បងវាចំនួន ១ ២៤៥ វិនាទី រួចមកហើយ។ ម៉ាស៊ីននេះនឹងផ្តល់ថាមពលដល់យានចុះចតភពព្រះច័ន្ទ

    December 7, 2020
  • អន្តរជាតិ

    ក្រុមមន្រ្តីនៅក្នុងខេត្តហ៊ីរ៉ូស៊ីម៉ាភាគខាងលិចប្រទេសជប៉ុន កំពុងប្រមូលសត្វមាន់ប្រមាណ ១៣៤,០០០ ក្បាល យកទៅសម្លាប់និងកប់ចោល បន្ទាប់ពីវីរុសផ្តាសាយបក្សី H5 ត្រូវបានរកឃើញនៅកសិដ្ឋានក្នុងស្រុកមួយ។ ក្រុមមន្រ្តីនិយាយថា ពួកគេបានរកឃើញមាន់ងាប់នៅឯកសិដ្ឋានមួយក្នុងទីក្រុងមីហារ៉ា កាលពីថ្ងៃអាទិត្យ ហើយក្រោយមកក៏បានរកឃើញថា មាន់បានតេស្តវិជ្ជមានសម្រាប់វីរុសនោះ។ មន្ត្រីរដ្ឋបាលនិងសមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុនបានចាប់ផ្តើមធ្វើការរួមគ្នា ដើម្បីសម្លាប់សត្វមាន់កាលពីថ្ងៃច័ន្ទ ដោយមានគ្នាប្រហែលជា ៨៦០នាក់ ត្រូវបានបញ្ជូនទៅធ្វើកិច្ចការនេះ។ រដ្ឋាភិបាលក្នុងតំបន់និយាយថា ខ្លួននឹងពិចារណាពីវិធីដោះស្រាយជាមួយសត្វមាន់ដែលមានជំងឺ ហើយថាបក្សីដែលងាប់អាចត្រូវបានកប់នៅក្នុងដី។ មន្ត្រីនិយាយថា ពួកគេបានហាមឃាត់ការដឹកជញ្ជូនមាន់ និងស៊ុតក្នុងចម្ងាយ ៣ គីឡូម៉ែត្រ ពីកសិដ្ឋាននោះ ខណៈកសិករក្នុងរង្វង់ ១០ គីឡូម៉ែត្រ នៃកសិដ្ឋានក៏ត្រូវបានហាមឃាត់មិនឱ្យដឹកមាន់ និងស៊ុតនៅខាងក្រៅតំបន់នោះដែរ។ នៅតំបន់នោះមានកសិដ្ឋានចិញ្ចឹមសត្វចំនួន ១៣

    December 7, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២១ករណី នៅថ្ងៃនេះ រួមទាំងជនជាតិថៃ ៩នាក់ ដែលបានត្រឡប់មកពីប្រទេសភូមា ដែលនាំឱ្យចំនួនករណីសរុបមាន ៤ ១០៧ ចាប់តាំងពីការផ្ទុះបានចាប់ផ្តើម។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មាន ៦០នាក់ ដដែល។ មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាពជំងឺ COVID-19 បាននិយាយថា ករណីថ្មីនេះមានជនជាតិថៃចំនួន ១៥នាក់ និងជនបរទេស ៦នាក់។ ពលរដ្ឋថៃដែលត្រឡប់ពីប្រទេសភូមាទាំង ៩នាក់ ធ្វើការនៅសណ្ឋាគារ 1G1-7 ក្នុងទីក្រុង

    December 7, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖  ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ីគឺលោក Joko Widodo បានឲ្យដឹងតាមរយៈសារព័ត៌មាន Channel News Asia ថា កាលពីថ្ងៃអាទិត្យ ទី៦ ខែឆ្នូ ម្សិលមិញនេះ ប្រទេសឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាលើកដំបូងហើយ​ ដែលវ៉ាក់សាំងនេះត្រូវបានផ្ញើតាមកប៉ាល់មកពីប្រទេសចិន។ លោក Joko Widodo បានបន្តថា វ៉ាក់សាំងដែលឥណ្ឌូនេស៊ីទទួលបានជាលើកដំបូងនេះជាផលិតផលរបស់ក្រុមហ៊ុនផលិតឱសថចិនមានឈ្មោះថា Sinovac Biotech និងមានចំនួន ១,២ លានដូស ខណៈនៅដើមខែមករា ឆ្នាំ ២០២១ ខាងមុខនេះឥណ្ឌូនេស៊ីនឹងទទួលវ៉ាក់សាំងចំនួន ១,៨ លានដូសបន្ថែមទៀតផងដែរ។ ក្រៅតែពីទទួលបានវ៉ាក់សាំងដែលអាចប្រើប្រាស់បានភ្លាមៗ

    December 7, 2020
  • អន្តរជាតិ

    អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋដែលកំពុងព្យាបាលជំងឺ COVID-19 ចំនួន ៧នាក់ បានស្លាប់ បន្ទាប់ពីមន្ទីរពេទ្យធំបំផុតមួយនៅភាគពាយព្យនៃក្រុង Peshawar របស់ប្រទេសប៉ាគីស្ថាន បានអស់ការផ្គត់ផ្គង់អុកស៊ីសែន។ អ្នកនាំពាក្យនៅមន្ទីរពេទ្យ Khyber Teaching Hospital លោក Farhad Khan បាននិយាយថា អ្នកជំងឺបានស្លាប់នៅយប់ថ្ងៃសៅរ៍ នៅពេលដែលកន្លែងបញ្ចូលអុកស៊ីសែនវេជ្ជសាស្ត្រឱ្យមន្ទីរពេទ្យ មិនអាចផ្គត់ផ្គង់ឱ្យពួកគេបានទាន់ពេលវេលា។ លោក Khan បាននិយាយថា មន្ទីរពេទ្យដែលធំជាងគេទី២ នៅភាគពាយព្យនៃក្រុង Peshawar ត្រូវទទួលស៊ីឡាំងអុកស៊ីសែនរបស់ខ្លួន ពីអ្នកបញ្ចូលនៅឯ Rawalpindi ដែលជាទីក្រុងមួយមានចម្ងាយប្រហែល ១៩០គីឡូម៉ែត្រ ពីទីនោះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលខេត្ត

    December 7, 2020
  • កូវីដ-១៩

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា មេធាវីផ្ទាល់ខ្លួនរបស់លោកឈ្មោះថា Rudy Giuliani ដែលមានវ័យ ៧៦ឆ្នាំ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ លោក ដូណាល់ ត្រាំ បានបង្ហោះព័ត៌មាននេះកាលពីថ្ងៃអាទិត្យ ហើយថែមទាំងបានជូនពរឱ្យគាត់ឆាប់ជាសះស្បើយពីជំងឺទៀតផង។ យ៉ាងណាលោក Rudy Giuliani នៅមិនទាន់បានធ្វើការអត្ថាធិប្បាយអំពីស្ថានភាពរបស់គាត់ទេ។ អតីតអភិបាលក្រុងញូវយ៉ករូបនេះ កំពុងដើរតួនាទីនាំមុខក្នុងកិច្ចប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ដើម្បីប្រជែងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី។ លោក Giuliani បានធ្វើដំណើរយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីជ្រោមជ្រែងដល់ការអះអាងរបស់លោក ត្រាំ ពីការលួចបន្លំសន្លឹកឆ្នោត។ គាត់ក៏បានចូលរួមក្នុងសវនាការមួយនៅព្រឹទ្ធសភារដ្ឋចចជៀកាលពីសប្តាហ៍មុន ប៉ុន្តែតុលាការបានច្រានចោលបណ្តឹងបោះឆ្នោតជាច្រើនរបស់ក្រុមលោក ដូណាល់

    December 7, 2020
  • អន្តរជាតិ

    ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា ខ្លួនរំពឹងនឹងចាប់ផ្ដើមការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលផលិតដោយវៀតណាម ទៅលើមនុស្សចំនួន ២០នាក់ នៅក្នុងសប្ដាហ៍នេះ។ វ៉ាក់សាំងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថជីវសាស្ត្រ Nanogen JSC ហើយវ៉ាក់សាំងធ្លាប់បានឆ្លងកាត់ការសាកល្បងលើសត្វរួចហើយ បូករួមទាំងការវាយតម្លៃដោយទីភ្នាក់ងារវៀតណាម និងបរទេស។ សាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមនឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងលើមនុស្សនេះ ដោយមានអ្នកចូលរួមដែលមានសុខភាពល្អចំនួន ២០នាក់ នៅថ្ងៃទី១០ ខែធ្នូ ប៉ុន្មានថ្ងៃទៀតនេះ។ ពួកគេមួយចំនួននឹងទទួលវ៉ាក់សាំងនៅថ្ងៃដំបូង ខណៈអ្នកស្ម័គ្រចិត្តដែលនៅសល់នឹងត្រូវទទួលវ៉ាក់សាំងក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងបន្ទាប់។ រយៈពេល ៣ខែ បន្ទាប់ពីការសាកល្បងនេះចប់ សាកលវិទ្យាល័យត្រូវបានគេរំពឹងថា នឹងអនុវត្តការសាកល្បងលើមនុស្សមួយក្រុមទៀត ដែលពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តប្រហែល ៤០០នាក់។ នៅក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Nanogen

    December 7, 2020
  • អន្តរជាតិ

    ទីប្រឹក្សាសុខភាពកំពូលរបស់រដ្ឋាភិបាលឥណ្ឌា នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ក្រុមហ៊ុន Pfizer បានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។ វាជាក្រុមហ៊ុនដំបូងបង្អស់ដែលបានធ្វើការស្នើសុំការអនុញ្ញាត នៅក្នុងប្រទេសដែលមានការឆ្លងអាក្រក់បំផុតទី២ របស់ពិភពលោកមួយនេះ។ រំលឹកដែរថា វ៉ាក់សាំងរបស់ Pfizer ក៏ទើបតែទទួលបានការអនុញ្ញាតនៅអងគ្លេសផងដែរ។ ទីប្រឹក្សានិងជាវេជ្ជបណ្ឌិតលោក V. K. Paul បានប្រាប់ទូរទស្សន៍ NDTV ថា៖ «យើងសូមស្វាគមន៍ការចាប់អារម្មណ៍ពីក្រុមហ៊ុន Pfizer ដើម្បីស្វែងរកអាជ្ញាប័ណ្ណជាបន្ទាន់នៅក្នុងប្រទេសរបស់យើង»។ លោក Paul បាននិយាយថា និយតករថ្នាំរបស់ឥណ្ឌាជាធម្មតាត្រូវចំណាយពេលរហូតដល់ ៩០ថ្ងៃ ដើម្បីសម្រេចលើការស្នើសុំបែបនេះ ប៉ុន្តែការសម្រេចចិត្តលើវ៉ាក់សាំង

    December 7, 2020
  • អន្តរជាតិ

    ថៃ៖ តុកត្តាទាពណ៌លឿងបានក្លាយជានិមិត្តរូបដ៏សំខាន់ថ្មីមួយរបស់ក្រុមបាតុករថៃ ដែលបើយោងតាមការសង្កេតមើលឲ្យស៊ីជម្រៅទៅគឺនិមិត្តរូបពិសេសមួយនេះបានកើតឡើងដោយភាពចៃដន្យប៉ុណ្ណោះ តែមិនមែនជាការគ្រោងទុកព្រោះគោលបំណងជាក់លាក់ណាមួយនោះទេ។ គេនៅចាំបានថា កាលពីអំឡុងខែវិច្ឆិកាកន្លងទៅនេះក្រុមប៉ូលិថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករជាលើកដំបូងចាប់តាំងពីមានលចនាបាតុកម្មមក ខណៈពេលនោះ ក្រុមបាតុករបានប្រមូលផ្តុំគ្នាយ៉ាងច្រើនកកកុញនៅពីមុខវិមានរដ្ឋសភាថៃ។ ដើម្បីទប់ទល់នឹងការបង្រ្កាបពីសំណាក់អាជ្ញាធរ ក្រុមបាតុករបាននាំគ្នាយកទាបា្លស្ទិកពណ៌លឿនដែលតាមធម្មតាទានេះគឺសម្រាប់ប្រើប្រាស់ជាពោងនៅក្នុងអាងទឹកមកការពារខ្លួនពីកាណុងបាញ់ទឹកបានយ៉ាងមានប្រសិទ្ធភាព។ បន្ទាប់មកទៀតរាល់ពេលដែលមានការប្រមូលផ្តុំគ្នាគឺក្រុមបាតុករថៃតែងតែយកទាប្លាស្ទិកមកតាមខ្លួនជានិច្ចសម្រាប់ការពារខ្លួន ហើយនិន្នាការក៏បន្តផុសផុលខ្លាំងឡើង រហូតមកទល់នឹងពេលនេះរូបទាពណ៌លឿងត្រូវបានគេយកទៅច្នៃធ្វើជារបស់ប្រើប្រាស់ជាច្រើនទៀតផងមានទាំង ស្បែកជើង មួក បូរពាក់សក់សម្រាប់ស្រ្តី អាវ ខោ ពោលគឺវត្ថុប្រើប្រាស់តាំងពីក្បាលរហូតដល់ជើង។ បាតុករថៃម្នាក់ឈ្មោះ Sam អាយុ ៣០ ឆ្នាំបានប្រាប់សារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ទាបា្លស្ទិកប្រៀបបានដូចជាអង្គរក្សសម្រាប់ការពារពួកយើងដ៏អស្ចារ្យមួយក្នុងការទាមទាសេរីភាព ដូចនេះហើយទើបពួកយើងឲ្យតម្លៃទៅលើរូបទានិងយកវាមកធ្វើជានិមិត្តរូបតែម្តង។ ក្រៅតែពីបានប្រើប្រាស់ទាប្លាស្ទិកតាមហេតុផលដូចបានជម្រាប់ជូនខាងលើនេះ នាពេលកន្លងក្រុមបាតុករថៃក៏បានយកទាបា្លស្ទិកទៅបណ្តែតពេញផ្ទៃទន្លេចៅប្រាយ៉ាក្រោយវិមានរដ្ឋសភាផងដែរ ដោយពួកគេបានភ្ជាប់នូវញតិជាច្រើនដែលពួកគេគ្រោងដាក់ជូនរដ្ឋសភានៅលើទាប្លាស្ទិកទាំងនោះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព​៖ បាងកកប៉ុស្តិ៍

    December 6, 2020