- autoadmin
- អន្តរជាតិ
អភិបាលក្រុងតូក្យូនិយាយថា រាជធានីជប៉ុនមួយនេះនឹងហាមឃាត់ការលក់រថយន្តថ្មី ដែលដើរដោយថាមពលសាំង នៅឆ្នាំ២០៣០ ដើម្បីគាំទ្ររថយន្តកូនកាត់ ឬអគ្គិសនី។ អភិបាលក្រុងលោកស្រី Koike Yuriko បានប្រកាសពីគោលដៅប្រកបដោយមហិច្ឆតាកាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់នៅត្រឹមសូន្យនៅឆ្នាំ២០៥០។ លោកស្រី Koike បាននិយាយថា ទីក្រុងធំៗនៅលើពិភពលោកមានការទទួលខុសត្រូវដឹកនាំផ្លូវ ជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យមានប្រសិទ្ធភាព។ លោកស្រីបានបន្តថាទីក្រុងតូក្យូគ្រោងនឹងបញ្ចប់ការលក់រថយន្តសាំងថ្មីនៅឆ្នាំ២០៣០ និងម៉ូតូសាំងនៅឆ្នាំ២០៣៥ ។ លោកស្រីបានបន្ថែមថា រាជធានីរបស់គាត់នឹងដើរតាមនិន្នាការនេះ ឱ្យក្លាយជាទីក្រុង «គ្មានប្រេងសាំង ១០០ ភាគរយ» ហើយគោលដៅគឺថា រថយន្តថ្មីទាំងអស់ដែលបានលក់នៅក្នុងទីក្រុងតូក្យូ ត្រូវបានបំពាក់ដោយថាមពលអគ្គីសនី រួមទាំងរថយន្តប្រភេទ fuel-cell និងកូនកាត់។ គោលដៅថ្មីរបស់រាជធានីគឺនឹងអនុវត្តវាដោយជោគជ័យ
December 9, 2020 - កូវីដ-១៩
កូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ចំនួន ៦៨៦ ករណី នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ ខណៈខ្លួនកំពុងប្រយុទ្ធនឹងរលកទី៣ នៃការឆ្លងមេរោគ ដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាល។ យោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ចំនួនសរុបប្រចាំថ្ងៃនៅថ្ងៃនេះផ្ទាល់ គឺជាចំនួនករណីខ្ពស់បំផុតទី២ ចាប់តាំងពីប្រទេសនេះមានការរាតត្បាតដោយសារជំងឺ ហើយក្នុងមួយសប្តាហ៍កន្លងទៅនេះមានករណីជាមធ្យម ៦០០ ក្នុងមួយថ្ងៃ។ វិធានការណ៍រក្សាគម្លាតសង្គមតឹងរឹងជាងមុនត្រូវបានចូលជាធរមានកាលពីថ្ងៃអង្គារ រួមទាំងបម្រាមគោចរដែលមិនធ្លាប់មានពីមុន លើភោជនីយដ្ឋាន និងអាជីវកម្មដទៃទៀត។ រដ្ឋាភិបាលក៏បានដាក់ចេញនូវវិធីសាស្ត្រតេស្ដរកជំងឺថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង និងបានបន្ធូរបន្ថយវិធានក្នុងការរំសាយអ្នកជំងឺដែលបានជាសះស្បើយ ដើម្បីឱ្យគ្រែមន្ទីរពេទ្យនៅទំនេរសម្រាប់អ្នកជំងឺថ្មី។ រដ្ឋាភិបាលក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថពិភពលោកចំនួន ៤ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ប្រជាជនកូរ៉េខាងត្បូងចំនួន
December 9, 2020 - អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានមានប្រសាសន៍ថា លោកមានគោលបំណងផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រជាជនអាមេរិកយ៉ាងតិច ១០០ លាននាក់ ក្នុងរយៈពេល ១០០ថ្ងៃ ដំបូងនៅក្រោមការដឹកនាំដោយរដ្ឋបាលរបស់លោក។ លោក ចូ បៃដិន បានថ្លែងបែបនេះនៅក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃអង្គារ ដើម្បីណែនាំឱ្យស្គាល់នូវសមាជិកកំពូលនៃក្រុមរបស់គាត់ដែលនឹងត្រូវឆ្លើយតបទៅនឹងជំងឺ COVID-19 ខណៈដែលរដ្ឋបាលរបស់លោកនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឆាប់ៗនេះ។ គាត់បាននិយាយថា៖«សមាជិកទាំងអស់នឹងត្រៀមខ្លួនជាស្រេចចាប់តាំងពីថ្ងៃដំបូង ដើម្បីជួយសម្រួលកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីឱ្យជំងឺរាតត្បាតនេះស្ថិតក្រោមការគ្រប់គ្រង ដូច្នេះយើងអាចត្រឡប់ទៅធ្វើការវិញ ត្រឡប់ទៅជីវិតរបស់យើង ត្រឡប់ទៅរកមនុស្សជាទីស្រឡាញ់របស់យើងវិញ»។ លោកបាននិយាយថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីស្នើសុំឱ្យពលរដ្ឋទាំងអស់នៅក្នុងព្រំដែននៃច្បាប់ ពាក់ម៉ាស់នៅទីសាធារណៈ នៅក្នុងអំឡុងពេល ១០០
December 9, 2020 - អន្តរជាតិ
តៃវ៉ាន់៖ សម្រាប់ប្រទេសមួយចំនួនដែលកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងបានសម្រេចអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះអ្នកជំងឺកូវីដ ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័ក ព្រោះបើមានការធ្វេសប្រហែសតែបន្តិចពួកគេអាចនឹងក្លាយជាភ្នាក់ងារចម្លងមេរោគបន្តចូលទៅក្នុងសហគមន៍បានយ៉ាងឆាប់រហ័ស។ ជាក់ស្តែងនៅកោះតៃវ៉ាន់មានបុរសម្នាក់ត្រូវពិន័យជាប្រាក់ជាង ៣ ៥០០ ដុល្លារអាមេរិក ដោយសារតែគាត់ដើរចេញពីកន្លែងធ្វើចត្តាឡីស័កត្រឹមតែ ៨ វិនាទី។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសដែលត្រូវរងនូវការពិន័យនេះជាពលករហ្វីលីពីនដែលទើបធ្វើដំណើរទៅដល់កោះតៃវ៉ាន់ និងកំពុងត្រូវគេដាក់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃនៅ សណ្ឋាគារមួយ ក្នុងទីក្រុង Kaohsiung City ហើយនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះគាត់បានដើរចេញមកក្រៅមួយភ្លែតពោលគឺត្រឹមរយៈពេល ៨ វិនាទីប៉ុណ្ណោះ។ បើទោះជាដើរចេញក្រៅក្នុងរយៈពេលខ្លីក៏ដោយតែសម្រាប់អាជ្ញាធរតៃវ៉ាន់បានចាត់ទុកសកម្មភាពនេះថា ជាការបំពាននឹងបទបញ្ជាដ៏ធ្ងន់ធ្ងរមួយហើយរូបគាត់ត្រូវពិន័យជាប្រាក់ចំនួន ១០០ ០០០ ដុល្លារតៃវ៉ាន់
December 9, 2020 - អន្តរជាតិ
អាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី ចង់ក្លាយជាមជ្ឈមណ្ឌលចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដោយបង្កើនសមត្ថភាពការផ្ទុកក្នុងសីតុណ្ហភាពត្រជាក់ និងបង្កើតក្រុមការងារមួយ ដើម្បីត្រួតពិនិត្យលើគម្រោងនេះ។ ក្រុមការងារ Changi Ready Task Force គឺជាសម្ព័ន្ធរបស់ក្រុមហ៊ុន និងក្រុមចំនួន ១៨ រួមមានអាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី និងក្រុមហ៊ុន Changi Airport Group ។ បេសកកម្មរបស់ខ្លួនគឺធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខារនានា ក្នុងគោលបំណងបង្កើនការសម្របសម្រួលគ្នានៅទូទាំងឧស្សាហកម្មទាំងមូល និងធ្វើឱ្យដំណើរការនៃការចាក់វ៉ាក់សាំង COVID-19 មានភាពរលូន។ ការដឹកជញ្ជូនវ៉ាក់សាំងនេះអាចជួយជំរុញឧស្សាហកម្មអាកាសចរណ៍ក្នុងស្រុករបស់ខ្លួន ដែលកំពុងតែរងគ្រោះដោយសារកង្វះការធ្វើចរាចរណ៍ផ្លូវអាកាស បន្ទាប់ពីការបិទព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។ គេបានរំពឹងទុកផងដែរថា ការធ្វើឱ្យមានភាពរលូនក្នុងការចែកចាយវ៉ាក់សាំងនេះ នឹងអាចនាំឱ្យការធ្វើដំណើរតាមអាកាសមានភ្ញៀវឡើងវិញ។
December 9, 2020 - អន្តរជាតិ
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ចក្រភពអង់គ្លេសនៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ នេះបានចាប់ផ្ដើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech ទៅកាន់ពលរដ្ឋរបស់ខ្លួន ហើយពលរដ្ឋដែលនឹងត្រូវទទួលបានវ៉ាក់សាំងដំបូងគេគឺចាស់ជរា បុគ្គលិកសុខាភិបាល អ្នកធ្វើការសង្គម និងអ្នកងាយមានហានិភ័យផ្សេងទៀត។ ជម្រាបដែរថាអង់គ្លេសគឺជាប្រទេសនៅអឺរ៉ុបដំបូងបង្អស់ ដែលអនុញ្ញាតឱ្យមានការប្រើវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាផ្លូវការ នៅក្នុងអ្វីដែលពួកគេហៅថាជាការទប់ស្កាត់ការរីករាលដាលនៃជំងឺ។ ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការចាប់ផ្ដើមការចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំទៅកាន់ពលរដ្ឋអង់គ្លេស ហើយលោកយាយ Margaret Keenan ដែលមានអាយុ ៩០ឆ្នាំ គឺជាមនុស្សដំបូងដែលបានទទួលវ៉ាក់សាំងនេះ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយនៅក្រុង Coventry ។ គាត់បាននិយាយថា វាដូចជាកាដូខួបកំណើតសម្រាប់គាត់ផងដែរ ដោយសារតែអាទិត្យក្រោយនេះគឺគាត់ឈានចូលអាយុ ៩១ឆ្នាំ
December 8, 2020 - អន្តរជាតិ
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះ អង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ការប្រើប្រាស់ជាទូទៅ។ រដ្ឋាភិបាលអង់គ្លេសនិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech នឹងចាប់ផ្តើមមានឱ្យប្រើប្រាស់នៅទូទាំងចក្រភពអង់គ្លេសចាប់ពីសប្តាហ៍ក្រោយ។ អង់គ្លេសក៏បានបញ្ជាទិញវ៉ាក់សាំងចំនួន ៤០ លានដូស រួចមកហើយដែរ ដែលវាគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ២០ លាននាក់។ ក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech បានទទួលការអនុញ្ញាតពីអង់គ្លេស យើងបានមើលឃើញថា វ៉ាក់សាំងសក្ដានុពលជាច្រើនក៏កំពុងសុំការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់ ស្របពេលដែលវ៉ាក់សាំងទាំងអស់នោះ សុទ្ធតែមានការសាកល្បងពីអ្នកចូលរួមរាប់ម៉ឺននាក់រួចមកហើយ ទម្រាំអាចសម្រេចវាចេញជាវ៉ាក់សាំងផ្លូវការបាន។ មានរដ្ឋាភិបាលក្នុងប្រទេសជាច្រើនបានកំពុងធ្វើការបញ្ជាទិញវ៉ាក់សាំងទាំងនេះ ហើយខាងក្រោមនេះគឺជាតារាងតម្លៃ ចំនួនដូសត្រូវចាក់ និងប្រសិទ្ធភាពរបស់វា៖
December 8, 2020 - អន្តរជាតិ
ឥណ្ឌា៖ ការកំណត់យកថ្ងៃណាមួយសម្រាប់រៀបចំកម្មពិធីមង្គលការគឺជារឿងសំខាន់បំផុតមួយសម្រាប់ពលរដ្ឋមួយចំនួនដែលមានជំនឿលើរឿងជោគជាតារាសីព្រោះពួកគេយល់ឃើញថា បើពួកគេបានរៀបការចំថ្ងៃលាភថ្ងៃហេងនោះជីវិតរបស់ប្តីប្រពន្ធក្រោយរៀបការរួចនឹងមានសំណាល្អរកស៊ីមានបានពេញមួយជីវិតផងដែរ។ ដោយសារតែការឲ្យតម្លៃចំពោះថ្ងៃរៀបការស្របពេលដែលប្រជាពលរដ្ឋទាំងអស់នៅលើភពផែនដីនេះកំពុងតែភ័យខ្លាចនឹងជំងឺកូវីដ ១៩នោះ កម្មពិធីរៀបការមួយត្រូវបានគេប្រទះឃើញរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ខណៈកូនក្រមុំនិងកូនកំលោះសុទ្ធតែបានពាក់ឈុតសម្រាប់ការពារមេរោគ ជំនួសឲ្យឈុតសំលៀកបំពាក់ប្រពៃណីដែលកូនកំលោះកូនក្រមុំទូទៅធ្លាប់ប្រើប្រាស់នាពេលកន្លង។ បើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែងនៅក្នុងរដ្ឋ Rajasthan ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី ៦ ខែធ្នូកន្លងទៅថ្មីៗនេះ។ ប្រភពខាងលើបញ្ជាក់ថា ស្រ្តីជាកូនក្រមុំនិងម្តាយរបស់នាងត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នៅចំថ្ងៃរៀបការតែម្តង ដូចនេះហើយពួកគេពិបាកនឹងលុបកម្មពិធីនេះចោលណាស់។ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ភ្លាម ស្រ្តីជាកូនក្រមុំនិងម្តាយត្រូវបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ភ្លាមដើម្បីការពារកុំឲ្យចម្លងទៅអ្នកផ្សេងទៀត ហើយពេលនោះខាងគ្រួសារខាងកូនកំលោះក៏សម្រេចសុំការអនុញ្ញាតពីអាជ្ញាធរចូលទៅរៀបចំកម្មពិធីមួយចំនួនទៀតដើម្បីឲ្យកម្មពិធីមង្គលការបញ្ចប់ទៅគ្រប់ជ្រុងជ្រោយតាមប្រពៃណី។ យ៉ាណាក្តី កម្មពិធីនោះគ្មានភ្ញៀវចូលរួមឡើយ និងត្រូវរៀបចំឡើងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕
December 8, 2020 - អន្តរជាតិ
កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃចន្ទ ទី ៧ ខែវិច្ឆិកា ម្សិលមិញនេះ ទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺកូរ៉េបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៦៣១ បន្ថែមទៀត ដែរចំនួននេះគឺជាតួលេខអ្នកឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមួយក្នុងរយៈពេល ៩ ខែចុងក្រោយនេះ។ តាមរយៈទិន្នន័យខាងលើនេះ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបានមើលឃើញថា កូរ៉េខាងត្បូងកំពុងតែប្រឈមនឹងរលករាតត្បាតខ្លាំងជាថ្មីម្តងទៀត ពោលគឺជារលកទី ៣ នៃរីករាលដាលជំងឺកូវីដ ១៩ រាប់ចាប់តាំងពីជំងឺនេះផ្តើមកើតមាននៅក្នុងប្រទេសចិនមក។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ន ឬដាក់ចេញនៅយន្តការណាមួយថ្មីនោះទេ ក្រៅតែពីអំពាវនាវឲ្យពលរដ្ឋខ្លួនបន្តអនុវត្តវិធានការតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។ ឥរិយាបថនេះក៏បានធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូងមួយចំនួននាំគ្នាធ្វើការរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងផងដែរ ព្រោះតែរដ្ឋាភិបាលមិនព្រមដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀតដូចជា តម្រូវឲ្យមានរនាំងការពារនៅតាមភោជនីយដ្ឋាន កំណត់សុពលភាពនៃការប្រើប្រាស់ម៉ាស់ឲ្យបានច្បាស់លាស់ និងអនុវត្តច្បាប់ឲ្យតឹងរឹងជាងមុនចំពោះពលរដ្ឋដែលមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលជាដើម។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះកូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺកូវីដ
December 8, 2020 - អន្តរជាតិ
កូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៥៩៤ ករណី នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ខណៈរដ្ឋាភិបាលកំពុងរៀបចំផែនការរបស់ខ្លួន ដើម្បីរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យបានគ្រប់គ្រាន់ សម្រាប់ពលរដ្ឋរបស់ខ្លួនរាប់លាននាក់នៅឆ្នាំក្រោយ។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ ដោយដកស្រង់សម្ដីមន្រ្តីក្រសួងការបរទេសម្នាក់ថា គេរំពឹងថាក្រុមមន្រ្តីនឹងបង្ហាញពីចំនួនវ៉ាក់សាំងដែលខ្លួនទទួលបាន នៅពេលដែលចាក់វ៉ាក់សាំងទាំងនោះនឹងមកដល់។ មិនដូចរលកនៃការឆ្លងចំនួន ២ ពីមុនរបស់កូរ៉េខាងត្បូង ដែលភាគច្រើនផ្តោតសំខាន់ទៅលើទីតាំង ឬព្រឹត្តិការណ៍មួយចំនួនតូចនោះទេ រលកថ្មីកំពុងត្រូវបានជំរុញដោយចង្កោមតូចៗ និងពិបាករកដាននៅក្នុងនិងជុំវិញទីក្រុងរដ្ឋធានីសេអ៊ូល។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Kang Do-tae បានមានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចតាមដានប្រភពដើមនៃករណីចំនួន ២៦% ក្នុងចំណោមករណីទាំងអស់នោះទេ ហើយអត្រាវិជ្ជមានបានកើនឡើងជិត ៤ដង
December 8, 2020









