- autoadmin
- អន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍មួយដែលដំណើរការដោយប្រេស៊ីល បានក្លាយជាក្រុមហ៊ុនដំបូងបង្អស់ ដែលចាប់ផ្តើមដំណើរការយន្តហោះ Boeing 737 MAX សម្រាប់ជើងហោះហើរពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីមានការផ្អាកអស់រយៈពេលជិត ២ឆ្នាំ។ រំលឹកដែរថាយន្ដហោះទាំងអស់នៃម៉ូដែលនេះ ត្រូវបានគេផ្អាកដំណើរការ និងចតចោលនៅទូទាំងពិភពលោក ចាប់តាំងពីខែមីនា ឆ្នាំ២០១៩។ យ៉ាងណាក្រុមហ៊ុនអាកាសចរណ៍ Gol Airlines របស់ប្រេស៊ីល បានដាក់ដំណើរការយន្តហោះឡើងវិញនៅថ្ងៃពុធនេះ ដោយបានហោះចេញពីទីក្រុងសៅប៉ូឡូ ទៅកាន់ក្រុងផូតូអាល់ក្រេ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ Boeing 737 MAX របស់ខ្លួនទាំងអស់ឡើងវិញនៅដំណាច់ឆ្នាំនេះ។ មុនការផ្អាកដំណើរការម៉ូដែលនេះគឺដោយសារ ការធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីក្នុងខែតុលា ឆ្នាំ២០១៨ និងមួយផ្សេងទៀតនៅអេត្យូពី ក្នុងខែមីនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានការបញ្ឈប់ដំណើរការយន្តហោះទាំងអស់ដែលជាម៉ូដែលដូចគ្នានោះ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកក៏បានផ្តល់ភ្លើងខៀវដល់ម៉ូដែលនេះ
December 10, 2020 - អន្តរជាតិ
របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា វីរុសកូរ៉ណាអាចមាននៅក្នុងប្រទេសអ៉ីតាលី តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ ការសិក្សាដឹកនាំដោយអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យមីឡាន ដោយបានវិភាគលើសំណាកដែលប្រមូលបានពីអ្នកជំងឺចំនួន ៣៩នាក់ នៅចន្លោះខែកញ្ញាឆ្នាំ២០១៩ ដល់ខែកុម្ភៈឆ្នាំ២០២០ ហើយពួកគេបានរកឃើញលទ្ធផលវិជ្ជមានមួយ ដែលត្រូវបានបញ្ជាក់ថាជាជំងឺ COVID-19 ។ អ្នកវិទ្យាសាស្ត្របានកំណត់សំណាកមួយ ដែលយកពីក្មេងប្រុសម្នាក់អាយុ ៤ឆ្នាំ ដែលរស់នៅម្ដុំទីក្រុងមីឡាន ប្រទេសអ៉ីតាលី កាលពីខែធ្នូ ឆ្នាំ២០១៩។ អ្នកជំងឺម្នាក់នោះមិនធ្លាប់មានប្រវត្តិទៅបរទេសនោះទេ ហើយបានចេញរោគសញ្ញាក្អក និងរលាកច្រមុះ នៅអំឡុងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយមកក្មេងប្រុសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីចេញរោគសញ្ញាផ្លូវដង្ហើម និងក្អួត។
December 10, 2020 - អន្តរជាតិ
ស្ត្រីម្នាក់សម្រេចដាក់ពាក្យប្តឹងបុរសជាសង្សារខ្លួនឯង ព្រោះតែខឹងនឹងមិត្តប្រុសរូបនេះមិនព្រមសុំនាងរៀបការទាល់តែសោះ បន្ទាប់ពីស្រលាញ់គ្នាអស់រយៈពេល៨ឆ្នាំមក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Ndola នៃប្រទេ Zambia ខណៈស្រ្តីជាដើមបណ្ដឹងមានឈ្មោះថា Gertrude Ngoma អាយុ ២៦ ឆ្នាំ និងបុរសជាសង្សារមានឈ្មោះថា Herbert Salaliki អាយុ ២៨ ឆ្នាំ។ តាមពាក្យបណ្ដឹងរបស់អ្នកនាង Gertrude Ngoma បានបញ្ជាក់ ពេលចាប់ផ្តើមស្រលាញ់គ្នាដំបូងលោក Herbert Salaliki បានបង្ហាញអំពីគម្រោងរៀបការច្បាស់លាស់ណាស់ តែរហូតមកទល់នឹងពេលនេះគាត់នៅតែមិនព្រមសុំនាងរៀបការទៀត ខណៈពួកគាត់មានកូនម្នាក់ជាចំណងដៃស្នេហាដែលមានរយៈពេល ៨
December 10, 2020 - អន្តរជាតិ
ក្រុមហ៊ុនឱសថយក្សរបស់អាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់ប្រទេសអាល្លឺម៉ង់បាននិយាយថា ពួកហេគឃឺបានចូលមើលទិន្នន័យវ៉ាក់សាំងការពារជំងឺ COVID-19 ដោយខុសច្បាប់ នៅឯស្ថាប័នត្រួតពិនិត្យឱសថរបស់សហភាពអឺរ៉ុប។ ទីភ្នាក់ងារថ្នាំអឺរ៉ុប (European Medicines Agency) ដែលមានមូលដ្ឋាននៅទីក្រុងអាំស្ទែដាំបានបង្ហាញនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា វាជាគោលដៅនៃការវាយប្រហារតាមអ៉ីនធឺណេត ប៉ុន្តែមិនបានផ្តល់ព័ត៌មានអ្វីលម្អិតបន្ថែមទៀតទេ។ ក្រុមហ៊ុន Pfizer និង BioNTech បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយនិយាយថា ពួកគេត្រូវបានគេជូនដំណឹងអំពីការវាយប្រហារតាមអ៉ីនធឺណេតនេះ។ ពួកគេបាននិយាយថា ទិន្នន័យវ៉ាក់សាំងបេក្ខភាពរបស់ក្រុមហ៊ុនទាំង ២ ដែលទុកនៅមាស៊ីនមេរបស់ EMA ត្រូវបានហេគឃឺលួចចូល ប៉ុន្តែប្រព័ន្ធរបស់ពួកគេមិនត្រូវបានបែកធ្លាយទេ ហើយពួកគេមិនទាន់ជឿថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចូលរួមក្នុងការសាកល្បងត្រូវបានបែកចេញនោះឡើយ។ ពួកគេបានបន្ថែមទៀតថា៖«យើងរង់ចាំព័ត៌មានបន្ថែមអំពីការស៊ើបអង្កេតរបស់ EMA ហើយនឹងឆ្លើយតបឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់របស់
December 10, 2020 - កូវីដ-១៩
អាជ្ញាធរសុខាភិបាលជប៉ុនបាននិយាយថា មានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ២,៨១១ ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេសកាលពីថ្ងៃពុធ។ ចំនួននេះគឺជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេស ដោយបានបំបែកកំណត់ត្រាពីមុនដែលមានចំនួន ២,៦៧៨ ករណី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ ក្នុងនោះមន្រ្តីក៏បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៤២នាក់ បន្ថែមទៀត ដែលទាក់ទងនឹងជំងឺ COVID-19 ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធ។ គិតមកទល់ពេលនេះ ករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសជប៉ុនមានចំនួន ១៧០ ១៥៨ ករណី ដោយក្នុងនោះមាន ៧១២ ករណី មកពីនាវាទេសចរណ៍ Diamond Princess ។ ចំនួនអ្នកស្លាប់សរុបក៏មានដល់ ២
December 10, 2020 - អន្តរជាតិ
ចិន៖ ចិនបានអះអាងថាជំងឺកូវីដ ១៩ គឺមានប្រភពមកពីប្រទេសអូស្ត្រាលី នឹងបាននាំចូលមកប្រទេសចិនតាមរយៈសាច់ក្លាសេ ដែលដឹកតាមកប៉ាល់ពីប្រទេសអូស្ត្រាលីសម្រាប់យកមកលក់បន្តនៅក្នុងទីផ្សារនៃប្រទេសចិន។ ការអះអាងនេះត្រូវបានធ្វើឡើងតាមរយៈអត្ថបទដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Global Time ដែលជាបណ្តាញសារព័ត៌មានស្ថិតក្រោមការគ្រប់គ្រង់របស់រដ្ឋាភិបាលចិន។ តាមរយៈខ្លឹមសារនៅក្នុងអត្ថបទព័ត៌មានដែលបានចុះផ្សាយកាលពីព្រឹកថ្ងៃអាទិត្យកន្លងនេះបានរៀបរាប់ថា ចិនទទួលស្គាល់ថាជំងឺកូវីដ ១៩ ពិតជាបានផ្តើមផ្ទុះចេញពីផ្សារនៅក្នុងក្រុងវូហ៊ានប្រទេសចិនទៅកាន់មនុស្សប្រាកដមែន តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញភស្តុតាងជាក់លាក់ណាមួយដែលអាចបង្ហាញពីប្រភពដើមនៃការ កកើតមេរោគនេះនៅឡើយទេ។ ស្របពេលជាមួយគ្នានេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា មេរោគនៃជំងឺកូវីដ ១៩ អាចរស់នៅក្នុងប្រភេទអាហារឬរបស់ក្លាសេបានយ៉ាងយូរ ហើយប្រទេសចិនខ្លួនឯងមិនមែនជាប្រភពចែកចាយប្រភេទអាហារឬវត្ថុក្លាសេទាំងនោះទេ។ ផ្ទុយទៅវិញចិនមានប្រភពផ្គត់ផ្គង់អាហារក្លាសេជាច្រើនដូចជា ប្រេស៊ីល អាឡឺម៉ង់ ឈីលី អេក្វាឌ័រ និងអូស្រ្តាលីជាដើម ហើយចំពោះមូលហេតុដែលចិនអះអាងថា មេរោគជំងឺកូវីដ ១៩ មានប្រភពមកពីអូស្រ្តាលីនោះក៏ព្រោះតែចិនបានរកឃើញថា មេរោគជំងឺកូវីដ ១៩ ដែលផ្តើមផ្ទុះនៅក្រុងវូហានកាលពីចុងឆ្នាំមុននោះមានលក្ខណៈដូចគ្នាទៅនឹងមេរោគជំងឺកូវីដ
December 10, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលប្រទេសកាណាដាបានអនុញ្ញាតជាផ្លូវការ ឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និង BioNTech របស់អាល្លឺម៉ង់។ ក្រសួងសុខាភិបាលកាណាដាបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តវ៉ាក់សាំងនេះ បន្ទាប់ពីបានពិនិត្យមើល ដោយផ្អែកលើស្តង់ដារបណ្តោះអាសន្នសម្រាប់ថ្នាំ និងវ៉ាក់សាំង។ ក្រសួងបាននិយាយផងដែរថា វ៉ាក់សាំងនេះបំពេញតាមតម្រូវការសុវត្ថិភាពត្រឹមត្រូវរបស់វា ហើយដំណើរការពិនិត្យឡើងវិញគឺមានភាព «ហ្មត់ចត់» ។ អាជ្ញាធរបាននិយាយថា បន្ទាប់ពីការចាប់ផ្តើមចាក់ថ្នាំបង្ការជំងឺ COVID-19 ក្នុងចំណោមមនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ មន្ត្រីនឹងតាមដានសុវត្ថិភាពវ៉ាក់សាំងនេះយ៉ាងជិតស្និទ្ធ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពឡើយ ប្រសិនបើមានការព្រួយបារម្ភណាមួយត្រូវបានរកឃើញ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកាណាដាបាននិយាយថា ប្រទេសនេះរំពឹងថា នឹងទទួលបានវ៉ាក់សាំងរហូតដល់ ២៤៩,០០០ ដូស ក្នុងខែនេះ ហើយកញ្ចប់ទីមួយនឹងមកដល់នៅដើមសប្តាហ៍ក្រោយ។
December 10, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា បុគ្គលិកពេទ្យរបស់ NHS ចំនួន ២នាក់ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer/BioNTech កាលពីថ្ងៃអង្គារ មានបញ្ហារងនូវប្រតិកម្មអាឡែកស៊ីពីការចាក់វ៉ាក់សាំងនោះ។ យ៉ាងណាឥឡូវនេះពួកគេទាំង ២នាក់ កំពុងជាសះស្បើយវិញហើយបន្ទាប់ពីថ្ងៃទី១ នៃកម្មវិធីចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំមួយ ដែលរៀបចំដោយរដ្ឋាភិបាលអង់គ្លេស។ សេវាសុខភាពជាតិ NHS បាននិយាយថា ដំណើរការចាក់វ៉ាក់សាំង ក៏ដូចជាទំនុកចិត្តដែលពាក់ព័ន្ធនឹងកម្មវិធីចាក់វ៉ាក់សាំង គឺត្រូវបានជូនដំណឹងជាសាធារណៈ។ មានន័យថាបុគ្គលិកចាក់វ៉ាក់សាំងនឹងត្រូវការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាប្រវត្តិរបស់អ្នកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ថាតើពួកគេអាចអាឡែកស៊ីលើវ៉ាក់សាំង ឬអាហារ ដូចអ្នកទាំង ២នាក់ ឬទេ ដូច្នេះពួកគេនឹងមិនគួរចាក់វ៉ាក់សាំងនោះឡើយ។ ជម្រាបដែរថា អង់គ្លេសទើបតែចាប់ផ្ដើមការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ កាលពីម្សិលមិញនេះ
December 9, 2020 - អន្តរជាតិ
ថៃ៖ នៅថ្ងៃពុធ ទី ៩ ខែ ឆ្នូនេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ២៥ ករណីបន្ថែមទៀត ហើយករណីឆ្លងថ្មីទាំងនោះសុទ្ធតែជាករណីនាំចូលដែលបានកើតចំពោះអ្នកដំណើរមកពីប្រទេសចំនួន ៩ ផ្សេងគ្នា និងកំពុងធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃ។ បើតាមការចុះផ្សាយលម្អិតនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកឆ្លងថ្មីទាំងនោះរួមមាន៖ -៧ ករណីបានកើតឡើងចំពោះក្រុមស្រ្តីជនជាតិថៃដែលទើបធ្វើដំណើរមកពីប្រទេស មីយ៉ាន់ម៉ា។ ក្រុមស្រ្តីជនជាតិថៃទាំងនោះមានអាយុចន្លោះពី ២៥ដល់៣៥ ឆ្នាំ ដែលជាបម្រើការងារនៅក្នុងសេវាកំសាន្តនៅតំបន់ព្រំដែនTachileik។ -៦ ករណីជាអ្នកដំណើរមកពីប្រទេសស្វីស ក្នុងនោះមានបុរសជនជាតិស្វីសម្នាក់អាយុ ៥៣ ឆ្នាំ និង ៥ ផ្សេងទៀតជាស្រ្តីអ្នកជំនួញនិងស្រ្តីមេផ្ទះជនជាតិថៃដែលមានអាយុចន្លោះពី
December 9, 2020 - អន្តរជាតិ
ចាប់តាំងពីមានការរាតត្បាតពីជំងឺ COVID-19 កាលពីចុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះ ឈុតការពារដែលពាក់ដោយបុគ្គលិកសុខាភិបាលនៅជុំវិញពិភពលោក ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកំណើននៃការប្រើប្រាស់របស់វាក៏មានការកើនឡើង ដើម្បីឱ្យបុគ្គលិកពេទ្យមានសុវត្ថិភាពនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ឥឡូវនេះឈុតការពារខ្លួន (PPE) មិនត្រឹមតែត្រូវបានពាក់ដោយបុគ្គលិកពេទ្យជួរមុខនោះទេ វាថែមទាំងមានការបង្ហាញខ្លួននៅឯ Dandong Fashion Week នៅក្នុងប្រទេសចិនផងដែរ។ យោងតាមវីដេអូដែលបង្ហោះដោយសារព័ត៌មាន SCMP បានឱ្យដឹងថា ការបង្ហាញម៉ូដ Dandong Fashion Week ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៥ ខែធ្នូ កន្លងទៅថ្មីៗនេះ នៅក្នុងខេត្ត Liaoning ។ ដោយឈុតការពារទាំងនេះត្រូវបានរចនាឱ្យមានភាពប្រសើរជាមុន និងមានភាពងាយស្រួលពាក់ជាងមុន ហើយមិនមែនត្រឹមតែឈុត PPE សម្រាប់បុគ្គលិកពេទ្យតែមួយទេ កម្មវិធីទាំងមូលក៏មានការបង្ហាញទាំងឈុតការពារក្នុងជួរសុខាភិបាល
December 9, 2020









