- autoadmin
- អន្តរជាតិ
ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca កំពុងសហការជាមួយក្រុមអ្នកស្រាវជ្រាវរុស្ស៊ី ដើម្បីធ្វើតេស្តថា តើការចាក់បញ្ចូលគ្នានៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនកំពុងអភិវឌ្ឍវ៉ាក់សាំងជាមួយសាកលវិទ្យាល័យ Oxford និងវ៉ាក់សាំងរបស់វិទ្យាស្ថាន Gamaleya អាចផ្តល់នូវការការពារប្រសើរជាងមុនឬទេ។ AstraZeneca បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនគ្រោងនឹងចាប់ផ្តើមសាកល្បងគ្លីនិកដោយប្រើវ៉ាក់សាំងទាំង ២ នៅចុងខែនេះ។ រុស្ស៊ីបានចាប់ផ្តើមការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំរួចទៅហើយ ដោយប្រើវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងអភិវឌ្ឍក្នុងស្រុក ហើយប្រទេសនេះគឺជាប្រទេសដំបូងក្នុងពិភពលោក ដែលចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ ក្រុមហ៊ុន AstraZeneca បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការរួមបញ្ចូលគ្នានៃវ៉ាក់សាំង COVID-19 ផ្សេងគ្នា អាចជាជំហានសំខាន់ក្នុងការបង្កើតការការពារកាន់តែទូលំទូលាយ តាមរយៈការឆ្លើយតបភាពស៊ាំខ្លាំងជាងមុន»។ ការសាកល្បងខាងគ្លីនិកត្រូវបានរាយការណ៍ថា ត្រូវបានស្នើឡើងដោយភាគីប្រទេសរុស្ស៊ី រួមទាំងមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី
December 12, 2020 - កូវីដ-១៩
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ៣ ១២៤ នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ នៅក្នុងថ្ងៃពុធ ទី៩ ធ្នូ កន្លងទៅនេះ ហើយចំនួននេះបានក្លាយជាតួលេខអ្នកស្លាប់ច្រើនបំផុតប្រចាំថ្ងៃសម្រាប់អាមេរិកផងដែរ។ គេនៅចាំបានថា នាពេលកន្លងអាមេរិកធ្លាប់មានចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងមួយថ្ងៃច្រើនបំផុតត្រឹមតែ ២ ៨៧៩ ករណីប៉ុណ្ណោះ។ អ្វីដែលជារឿងគួរឲ្យគត់សម្គាល់មួយទៀតនោះគឺអាជ្ញាធរសុខាភិបាលអាមេរិកបានព្យាករណ៍យ៉ាងច្បាស់ថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នឹងបន្តកើនឡើង ហើយនៅក្នុងរយៈពេល ៤ សប្តាហ៍បន្ទាប់ទៀតនេះអាមេរិកអាចនឹងមានពលរដ្ឋចំនួន ៧២ ០០០ នាក់បន្ថែមទៀតត្រូវស្លាប់ដោយជំងឺកូវីដ ១៩ ផងដែរ និងបើគិតជាមធ្យមគឺអាមេរិកមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ប្រមណជា ២
December 12, 2020 - អន្តរជាតិ
អូស្រ្តាលីបានបោះបង់ចោលការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនព្យាយាមបង្កើតឡើង បន្ទាប់ពីអ្នកចូលរួមក្នុងការសាកល្បង បានទទួលលទ្ធផលតេស្តវិជ្ជមានក្លែងក្លាយ (false positive) សម្រាប់មេរោគអេដស៍ HIV ។ ឱសថត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យឃ្វីនលែន និងក្រុមហ៊ុនជីវបច្ចេកវិទ្យា CSL ជាមួយនឹងការបង្កើតឱ្យមានភាពស៊ាំខ្លាំងចំពោះវីរុស SARS-COV-2 នៅក្នុងការសាកល្បងដំណាក់កាលទី១ ប៉ុន្តែវាក៏នាំឱ្យមានផលវិបាកអកុសលមួយចំនួន ដែលពាក់ព័ន្ធនឹងវីរុសដ៏គ្រោះថ្នាក់មួយផ្សេងទៀត។ ជម្រាបដែរថាវ៉ាក់សាំងនេះ គឺជាវ៉ាក់សាំងសក្ដានុពល ១ ក្នុងចំនោម ៤ ដែលត្រូវបានតែងតាំងដោយទីក្រុង Canberra ។ ថ្វីបើអ្នកចូលរួមមិនបានផ្ទុកមេរោគអេដស៍ពិតប្រាកដក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលីលោក Greg Hunt បាននិយាយថា ផលប៉ះពាល់ដែលទាក់ទងនឹងមេរោគអេដស៍គឺត្រូវតែយល់ដឹងឱ្យបានច្បាស់លាស់ ព្រោះថាមេរោគនេះគ្មានថ្នាំព្យាបាលនោះឡើយ។ មេរោគអេដស៍នឹងក្លាយទៅជាជំងឺអេដស៍ពេញលេញ
December 11, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា តារាចម្រៀងប៉ុបនិងសកម្មជនសត្វ Cherilyn Sarkisian កំពុងបំពេញបេសកកម្មមួយ ដើម្បីជួយសង្គ្រោះ Bua Noi ដែលជាសត្វហ្គោរីឡា (Gorilla) ចុងក្រោយដែលនៅសេសសល់ក្នុងប្រទេសថៃ ដែលវាបានចំណាយពេលជាង ៣ ទសវត្សរ៍ រស់នៅតែក្នុងទ្រុងយ៉ាងកម្សត់ នៅឯមជ្ឈមណ្ឌលផ្សារទំនើបថៃ។ ជម្រាបដែរថាកាលពីពេលថ្មីៗនេះ Cher ក៏បានដឹកនាំយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយជោគជ័យ ដើម្បីដោះលែងសត្វដំរីមួយក្បាលពីសួនសត្វប៉ាគីស្ថាន មកកាន់ដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជា។ នៅក្នុងការអំពាវនាវដល់ប្រជាជននៃទីក្រុងបាងកក Cher បានស្នើសុំជំនួយពីអ្នកគាំទ្ររបស់គាត់ ដើម្បីជួយគាត់ឱ្យមានការបញ្ឈប់ការធ្វើទារុណកម្មសត្វដែលគ្មានទោសពៃរ៍ នៅសួនសត្វ Pata នៅលើបណ្តាញសង្គម Twitter ។ យោងតាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍បាននិយាយថា សួនសត្វដ៏តូចមួយនៅរាជធានីនៃប្រទេសថៃនោះ ត្រូវបានគេដាក់ឈ្មោះថាជាកន្លែងដែលសោកសៅបំផុតនៅលើពិភពលោក
December 11, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលបង្កើតឡើងដោយវៀតណាម (Made-in-Vietnam) ត្រូវបានគេរំពឹងថា នឹងមានតម្លៃ ១២០,០០០ ដុង ឬ ៥.២២ ដុល្លារ ក្នុងមួយម្ជុល ហើយវាមានប្រសិទ្ធិភាពច្រើនជាង ៩០% បើប្រៀបធៀបនឹងវ៉ាក់សាំង ដែលត្រូវបានបង្កើតដោយប្រទេសមួយចំនួន។ ក្រុមហ៊ុនឱសថជីវវិទ្យាសាស្ត្រ Nanogen JSC ដែលជាអ្នកបង្កើតវ៉ាក់សាំងឈ្មោះថា Nanocovax និងសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាម ក៏បានចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តមួយចំនួន ដើម្បីធ្វើការសាកល្បងវ៉ាក់សាំងលើមនុស្សដំណាក់កាលដំបូង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះផងដែរ។ ថ្លែងទៅកាន់សារព័ត៌មាន Dantri/DTiNews នាយកស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Nanogen
December 11, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ពិធីករកម្មវិធីជជែកកម្សាន្ត Ellen Degeneres បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា គាត់បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ។ ពិធីករដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហោះដំណឹងនេះនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់គា់ត ដោយបានសរសេរថា៖«សួស្តីអ្នករាល់គ្នា។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ ជាសំណាង ខ្ញុំនៅមានសុខភាពល្អពេលនេះ។ អ្នកណាដែលជិតស្និទ្ធនឹងខ្ញុំត្រូវបានគេជូនដំណឹង ហើយខ្ញុំកំពុងធ្វើតាមការណែនាំរបស់ CDC ទាំងអស់យ៉ាងត្រឹមត្រូវ។ ខ្ញុំនឹងជួបអ្នកទាំងអស់គ្នាបន្ទាប់ពីថ្ងៃឈប់សម្រាក។ សូមមានសុខភាពល្អ និងសុវត្ថិភាព»។ ជម្រាបដែរថា កម្មវិធីជជែកកម្សាន្ត «The Ellen DeGeneres Show» បានវិលត្រឡប់ឡើងវិញ
December 11, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា អ៉ីស្រាអែល និងម៉ារ៉ុក បានយល់ព្រមធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ មានភាពប្រក្រតីឡើងវិញ។ ក្នុងនោះលោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទាំង ២ បានឯកភាពគ្នាឱ្យមានទំនាក់ទំនងការទូតពេញលេញ។ លោកបានហៅកិច្ចព្រមព្រៀងនេះថាជា «របកគំហើញដ៏ធំមួយសម្រាប់សន្តិភាពនៅមជ្ឈឹមបូព៌ា»។ ជម្រាបដែរថាម៉ារ៉ុកជាប្រទេសអារ៉ាប់ទី៤ ចាប់តាំងពីខែសីហា ដែលយល់ព្រមធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៉ីស្រាអែល ដោយប្រទេស ៣ ទៀតគឺមាន៖ អារ៉ាប់រួម បារ៉ែន និងស៊ូដង់។ ទីប្រឹក្សាជាន់ខ្ពស់និងជាកូនប្រសាររបស់លោក ត្រាំ គឺលោក Jared Kushner បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងនេះ។
December 11, 2020 - អន្តរជាតិ
ក្រុមអ្នកជំនាញអាមេរិកកាលពីថ្ងៃព្រហស្បតិ៍នេះ បានណែនាំឱ្យរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ចេញការអនុញ្ញាតិឱ្យប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំង COVID-19 ដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Pfizer និង BioNTech ដែលជាវ៉ាក់សាំងហាក់ដូចជាមានប្រសិទ្ធភាពខ្ពស់ នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលទី៣។ ជម្រាបដែរថាការចាក់ថ្នាំបង្ការជំងឺ COVID-19 ទ្រង់ទ្រាយធំនៅអាមេរិក អាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយផ្អែកទៅលើការចុះហត្ថលេខារបស់រដ្ឋបាលចំណីអាហារនិងឪសថ ភ្លាមៗតាមការរំពឹងទុករបស់គណៈកម្មាធិការជំនាញ។ ការបោះឆ្នោតសំឡេង ១៧-៤ បានធ្វើឡើងបន្ទាប់ពីរយៈពេលដ៏យូរ ដែលសមាជិកនៃគណៈកម្មាធិការប្រឹក្សាថ្នាំបង្ការនិងផលិតផលជីវសាស្ត្រពាក់ព័ន្ធ ឬហៅកាត់ថា VRBPAC បានពិភាក្សាពីបញ្ហាជាច្រើន ដែលទាក់ទងនឹងវ៉ាក់សាំង រួមមានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំងដល់មនុស្សដែលមានអាឡែកហ្សីធ្ងន់ធ្ងរ និងមនុស្សអាយុ ១៦ និង ១៧ឆ្នាំ ក៏ដូចជាបញ្ហាទាក់ទងនឹងការចាក់វ៉ាក់សាំង នៅអំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូន។ ទោះបីជារដ្ឋបាលចំណីអាហារនិងឪសថមិនចាំបាច់ធ្វើតាមការណែនាំរបស់ក្រុមនេះក៏ដោយ
December 11, 2020 - អន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើមន្រ្តីសហរដ្ឋអាមេរិក ចំពោះជំហររបស់ពួកគេលើបញ្ហាដែលទាក់ទងនឹងហុងកុង។ ជម្រាបដែរថាសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មីមួយ និងការហាមឃាត់ការធ្វើដំណើរ របស់សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) ចំនួន ១៤រូប ជុំវិញបញ្ហាទីក្រុងហុងកុង។ ដោយលើកឡើងពីជំហររបស់ពួកគេលើបញ្ហាដែលទាក់ទងនឹងក្រុងហុងកុង ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មតបទៅវិញ លើមន្រ្តីសហរដ្ឋអាមេរិក និងសាច់ញាតិផ្ទាល់របស់ពួកគេ ដែលមកពីផ្នែករដ្ឋបាល សភា និងអង្គការក្រៅរដ្ឋាភិបាល ដែលទទួលខុសត្រូវធំលើបញ្ហានេះ។ យោងតាមអ្នកនាំពាក្យបាននិយាយថា ប្រទេសចិនកំពុងដកហូតការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតសហរដ្ឋអាមេរិក ដែលបានទៅទស្សនាទីក្រុងហុងកុង និងម៉ាកាវ ដែលជាវិធានការប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដាក់ទៅលើមន្ត្រីចិន។ លោកស្រី Hua Chunying បានមានប្រសាសន៍ថា យើងជំរុញជាថ្មីម្តងទៀតដល់ភាគីអាមេរិក ឱ្យបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកចូលក្នុងកិច្ចការហុងកុង
December 10, 2020 - កូវីដ-១៩ប្រទេសថៃកត់ត្រាការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៨ករណី រួមមានករណីក្នុងស្រុក ១នាក់ ដែលជាបុគ្គលិកសុខាភិបាល
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៨ ករណី ដែលនាំឱ្យករណីឆ្លងសរុបកើនដល់ ៤ ១៦៩ ករណី និងការស្លាប់នៅត្រឹម ៦០នាក់ ដដែល។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ១៧ករណី ត្រូវបានរកឃើញនៅកន្លែងដាក់ដោយឡែកដែលរៀបចំដោយរដ្ឋ និងមាន ១ករណី គឺជាករណីឆ្លងក្នុងសហគមណ៍។ ករណីក្នុងស្រុកមួយនោះ គឺជាគិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យ BNH ហើយគាត់គឺជាបុគ្គលិកពេទ្យទី៦ ដែលបានឆ្លងជំងឺ COVID-19 នៅក្នុងទីក្រុងបាងកក។ លោកវេជ្ជបណ្ឌិត Thaweesilp បាននិយាយថា
December 10, 2020









