autoadmin
  • អន្តរជាតិ

    អាមេរិក៖ បុរសជាអ្នកដំណើរម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសជាបន្ទាន់ បន្ទាប់ពីរូបគាត់ព្យាយាមឡើងទៅលេងលើស្លាបយន្តហោះដែលប្រុងនឹងចេញដំណើរទៅហើយ។ សារព័ត៌មាន 9News បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តជាតិ McCarran ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ខណៈបុរសដែលត្រូវបានគេចាប់ខ្លួននេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណច្បាស់លាស់ឡើយដោយគេអាចដឹងត្រឹមថាគាត់គឺជាពលរដ្ឋអាមេរិកម្នាក់។ ប្រភពខាងលើបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines មានជើងហោះហើរលេខ 1367 និងមានគោលដៅហោះចេញពីក្រុង Las Vegas ឆ្ពោះទៅកាន់ក្រុង Portland រដ្ឋ Oregon ភាគខាងលិចសហរដ្ឋអាមេរិកនៅម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់នៃថ្ងៃអាទិត្យម្សិលមិញនេះ។ យ៉ាងណាក្តី

    December 15, 2020
  • អន្តរជាតិ

    ទីក្រុងបាងកករបស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៃទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក សម្រាប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានសន្ទស្សន៍គុណភាពខ្យល់អាកាស (AQI) ឡើងដល់ ១៦២ និងកម្រិត PM2.5 (ភាគល្អិតតូចជាង ២.៥ មីលីម៉ែត្រ) ចំនួន ៧៦.៦ មីក្រូក្រាម/ម៉ែត្រគូប នេះបើយោងតាមការកត់ត្រារបស់ IQ Air ។ ជម្រាបដែរថាអ័ព្ទពុល PM2.5 បានវិលត្រឡប់មកទីក្រុងបាងកក និងខេត្តជិតៗវិញ រួមទាំងខេត្តឈុនបុរីកាលពីចុងសប្តាហ៍មុន។ តំបន់ភាគច្រើននៅក្នុងទីក្រុង និងតំបន់ក្បែរនោះ មានកម្រិតនៃការបំពុល PM2.5 ដែលលើសពីបទដ្ឋានសុវត្ថិភាព នេះបើយោងតាមរបាយការណ៍គុណភាពខ្យល់របស់នាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន។ នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់

    December 14, 2020
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងត្បូងបានបញ្ជាឱ្យសាលារៀននៅក្នុងរដ្ឋធានីសេអ៊ូលនិងតំបន់ជុំវិញ ត្រូវបិទទ្វារចាប់ពីថ្ងៃអង្គារនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងថ្មីៗនៃជំងឺ COVID-19 ដែលកំពុងតែរាលដាលខ្លាំងបំផុត ចាប់តាំងពីប្រទេសនេះមានការរាតត្បាតនៅក្នុងខែកុម្ភៈដើមឆ្នាំនេះ។ សាលារៀននៅតំបន់រដ្ឋធានីនឹងផ្លាស់ប្តូរថ្នាក់រៀនតាមអនឡាញរហូតដល់ដំណាច់ខែនេះ ដើម្បីអាចឱ្យសិស្សអាចរក្សាគម្លាតសង្គមរបស់ពួកគេទប់ស្កាត់នឹងការឆ្លងបន្ថែមទៀត។ ការបិទសាលាគឺជាជំហានឆ្ពោះទៅរកការដាក់ចេញនូវវិធានការណ៍រឹតត្បឹតជំហានទី៣ ដែលជាវិធានការណ៍មួយ ដែលនឹងធ្វើឱ្យមានការរាំងស្ទះដល់ប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ីមួយនេះ។ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានមានប្រសាសន៍ថា ជំហ៊ានបែបនេះទាមទារឱ្យមានការពិនិត្យមើលឡើងវិញឱ្យបានម៉ត់ចត់ ព្រោះថារដ្ឋាភិបាលកំពុងព្យយាមធ្វើការបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនេះ។ ទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺកូរ៉េ (KDCA) នៅថ្ងៃច័ន្ទនេះ ក៏បានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៧១៨ ករណី នៅថ្ងៃនេះ ដែលធ្លាក់ចុះពីការកើនឡើងថ្ងៃមុនដែលមានចំនួន ១,០៣០ ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ៦៨២ ករណី ជាការចម្លងនៅក្នុងស្រុក

    December 14, 2020
  • អន្តរជាតិ

    អូស្រ្តាលី៖ មាន់ជល់ជាច្រើនក្បាលនិងមនុស្សជាច្រើននាក់ត្រូវបានអាជ្ញាធរអូស្រ្តាលីធ្វើការរឹបអូសនិងឃាត់ខ្លួននៅសង្វ្រៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅក្នុងតំបន់ Catherine Field ភាគខាងត្បូងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន 7news បានឲ្យដឹងថា នេះជាករណីបទល្មើសដ៏កម្រមួយសម្រាប់អូស្រ្តាលី ព្រោះនាពេលកន្លងមកល្បែងប្រភេទនេះមិនសូវពេញនិយមនោះទេក្នុងចំណោមពលរដ្ឋអូស្រ្តាលី។ ប្រភពខាងលើបន្តថា នៅក្នុងការបង្រ្កាបសង្វ្រៀនជល់មាន់នេះ ប៉ូលិសអូស្ត្រាលីបានឃាត់ខ្លួនបុរសចំនួន ៣៥ នាក់ រឹបអូសបានមាន់ជល់ចំនួន ៣១ ក្បាល ខ្នាយមាន់ជល់ជាច្រើន ឧបករណ៍អេឡិចត្រូនិចមួយចំនួន និងលុយសុទ្ធជាង ១០ ម៉ឺនដុល្លារអាមេរិក ដែលក្រុមជនខិលខូចបានដាក់ជាប់ខ្លួនសម្រាប់ធ្វើការភ្នាល់មាន់ជល់របស់ពួកគេ។ យោងទៅច្បាប់នៃប្រទេសអូស្រា្តលី បុរសទាំង ៣៥ នាក់ខាងលើនេះត្រូវប្រឈមនឹងការផ្តន្ទាទោសជាច្រើនករណីមានទាំង ករណីធ្វើទារុណកម្មទៅលើសត្វនិងករណីភ្នាល់ល្បែកស៊ីសង​ តែយ៉ាងណាក្តីគេនៅមិនទាន់ដឹងច្បាស់ថា ពួកគេនឹងត្រូវជាប់គុក ឬពិន័យជាប្រាក់ប៉ុន្មាននោះទេ៕ អត្ថបទ៖ភក្តី ប្រភព៖ 7news

    December 14, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៨ ករណី ក្នុងនោះមានជនជាតិថៃចំនួន ៦នាក់ ដែលបានវិលត្រឡប់មកពីតំបន់ Tachilek របស់ប្រទេសភូមា និងករណីក្នុងស្រុក ១ករណី ដែលគាត់គឺជាបុគ្គលិកសុខាភិបាល បានឆ្លងជំងឺនេះពីអ្នកជំងឺ COVID-19 ។ ករណីថ្មីៗបានបង្កើនចំនួនសរុបនៅក្នុងប្រទេសថៃចាប់តាំងពីការផ្ទុះឡើងដល់ ៤ ២៣៧ នាក់ ហើយកការស្លាប់នៅតែមាន ៦០នាក់ ដដែល។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព COVID-19 (CCSA)

    December 14, 2020
  • អន្តរជាតិ

    ប្រេស៊ីល៖ ចោរមួយក្រុមដែលមានគ្នា ២ បានជិះសេះទៅប្លន់ក្នុងហាងទំនិញមួយកន្លែងហើយបន្ទាប់មកបានរត់គេចខ្លួនដោយសុវត្ថិភាព។ ស្ដាប់មើលទៅវាហាក់ដូចជាប្លែកបន្តិចដែលក្រុមចោរបានជ្រើសរើសយកសត្វសេះធ្វើជាយានជំនិះសម្រាប់ចេញប្លន់ដូចនេះ ព្រោះតាមធម្មតាក្រុមចោរច្រើនតែប្រើប្រាស់យានយន្តឬធម្យោបាយធ្វើដំណើរណាដែលអាចគេចខ្លួនបានឆ្ងាយនិងលឿនដើម្បីងាយគេចផុតពីការតាមចាប់ខ្លួន។ តាមរយៈវីដេអូដែលគេថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅមុខហាងបានបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Pernambuco នៃប្រទេសប្រេស៊ីល ហើយនាពេលកន្លងមកតំបន់មួយនេះមិនសូវមានករណីលួចឬប្លន់នោះទេ។ ក្រុមចោរគឺសុទ្ធតែយុវជនក្មេងៗពាក់ម៉ាស់ជិតពេញផ្ទៃមុខដែលគេមិនបានស្គាល់អត្តសញ្ញាណនោះទេ ហើយពេលធ្វើសកម្មភាពប្លន់នោះពួកគេបានជិះសេះមួយក្បាលមកជាមួយគ្នាលុះដល់មុខខាងទើបមានចោរម្នាក់លោតចុះពីលើសេះដៃកាន់កាំភ្លើងមួយដើមរត់ចូលទៅប្លន់យកប្រាក់នៅខាងក្នុងហាង។ បន្ទាប់ពីបានធ្វើសកម្មភាពប្លន់រួច ពួកគេក៏បានឡើងជិះសេះចេញបាត់ ដោយគ្មានអ្នកណាម្នាក់ដេញតាមពួកគេនោះទេ ហើយគេក៏មិនបានដឹងពីមូលហេតុដែលជាក្រុមចោរសម្រេចជិះសេះមកប្លន់ដូចនេះដែរ៕ អត្ថបទ៖ភក្តី ប្រភព៖ RT

    December 14, 2020
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាននិយាយថា ប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ អនុប្រធានាធិបតីលោក Mike Pence និងមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកដទៃទៀត នឹងត្រូវបានគេផ្ដល់ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលទើបតែត្រូវបានអនុម័តថ្មីៗដោយ FDA ចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា បុគ្គលិកសំខាន់ៗនៅសេតវិមាន និងមន្ត្រីមួយចំនួននៅក្នុងសាខាទាំង៣ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងត្រូវទទួលថ្នាំបង្ការក្នុងរយៈពេល ១០ថ្ងៃខាងមុខ។ ទោះយ៉ាងណាវាមិនទាន់ច្បាស់ទេថា តើលោក ដូណាល់ ត្រាំ នឹងព្រមទទួលបានវ៉ាក់សាំងនេះភ្លាមៗ ហើយថាតើប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន និងសមាជិកនៃក្រុមរបស់គាត់នឹងត្រូវបានគេផ្ដល់ជូនវ៉ាក់សាំងឬទេ។ គួរឱ្យដឹងផងដែរថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បានចាប់ផ្ដើមដឹកជញ្ជូនទៅកាន់កន្លែងចែកចាយទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ខណៈដែលការស្លាប់ដោយសារជំងឺ COVID-19

    December 14, 2020
  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដឹកជញ្ជូនដ៏ធំមួយ ដើម្បីចែកចាយវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅទូទាំងប្រទេស។ វ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន BioNTech-Pfizer ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលចែកចាយនៅទូទាំងសហរដ្ឋអាមេរិក ដែលវាជាជំហានដំបូងនៃការចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំមួយ ខណៈការចាក់ថ្នាំបង្ការត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ (ម៉ោងនៅអាមេរិក)។ ការចែកចាយបានកើតមានឡើង បន្ទាប់ពីនិយតករអាមេរិកជាមួយរដ្ឋបាលចំណីអាហារនិងឪសថ បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងនេះជាបន្ទាន់កាលពីថ្ងៃសុក្រ បន្ទាប់ពីមានសកម្មភាពស្រដៀងគ្នានៅឯកាណាដា និងចក្រភពអង់គ្លេស។ កម្មករនៅរោងចក្រ Pfizer នៅទីក្រុង Kalamazoo រដ្ឋ Michigan ត្រូវបានមើលឃើញថា បានដឹកវ៉ាក់សាំងដែលដាក់ក្នុងប្រអប់ជាមួយទឹកកកស្ងួត ដើម្បីរក្សាគុណភាពវ៉ាក់សាំង ហើយរថយន្តដឹកវ៉ាក់សាំងនេះត្រូវបាននាំទៅអាកាសយានដ្ឋានក្បែរនោះដោយមន្រ្តីសន្តិសុខ។ ការដឹកជញ្ជូនវ៉ាក់សាំងដំបូងបង្អស់ ដែលត្រូវបានបង្កើតឡើងរួមគ្នាជាមួយក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech នឹងត្រូវមានឡើងជាបន្ដបន្ទាប់ ហើយនៅត្រឹមថ្ងៃច័ន្ទគេរំពឹងថា មជ្ឈមណ្ឌលចែកចាយចំនួន ១៤៥ នឹងទទួលបានវ៉ាក់សាំងនេះគ្រប់គ្នា។ នៅថ្ងៃអង្គារទីតាំងចំនួន

    December 14, 2020
  • អន្តរជាតិ

    អធិការបតីអាឡឺម៉ង់លោកស្រី អេនជេឡា មឺកែល បានមានប្រសាសន៍ថា វិធានការប្រឆាំងនឹងជំងឺ COVID-19 នឹងត្រូវបានរឹតបន្តឹង ដើម្បីទប់ស្កាត់ការកើនឡើងនូវករណីថ្មីៗនៅទូទាំងប្រទេស។ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យដោយថា អ្នកលក់រាយភាគច្រើនលើកលែងតែហាងសំខាន់ៗ នឹងត្រូវបិទទ្វារពីថ្ងៃពុធដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ហើយសាលារៀនក៏នឹងត្រូវបិទផងដែរ។ ការហាមប្រាមការផឹកគ្រឿងស្រវឹងនៅខាងក្រៅក៏នឹងចូលជាធរមាន នោះមានន័យថាមនុស្សមិនអាចផឹកស្រា Mulled wine ដែលជាស្រាក្ដៅម៉្យាងសម្រាប់បុណ្យណូអែលនោះទេ។ លោកស្រីបាននិយាយថា ចំនួននៃការទំនាក់ទំនងគ្នាមានការកើនឡើងនៅអំឡុងពេលនេះ ដូច្នេះវាចាំបាច់ក្នុងការបងន្ថែមការរឹតត្បឹតនេះ។ បារ៍ ភោជនីយដ្ឋាន និងគ្រឹះស្ថានផ្សេងៗទៀតនៅទូទាំងប្រទេសអាឡឺម៉ង់ ត្រូវបានបិទតាំងពីថ្ងៃទី០២ ខែវិច្ឆិកា។ ជម្រាបដែរថាប្រទេសនេះបានបញ្ជាក់ករណីឆ្លងថ្មីចំនួន ២៩ ០០០ នាក់ និងអ្នកស្លាប់ចំនួន ៥៩៨ នាក់ កាលពីថ្ងៃសុក្រដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន៕

    December 14, 2020
  • អន្តរជាតិ

    ថៃ៖ ក្រុមសិស្សសាលាថៃដែលមានឈ្មោះថាក្រុម “Bad Student” កាលពីពេលថ្មីៗកន្លងទៅនេះបានប្រមូលផ្តុំគ្នាសាជាថ្មីម្តងទៀតនៅមុខក្រសួងអប់រំថៃ ដើម្បីធ្វើការទាមទារឲ្យក្រសួងលុបចោលនូវបទបញ្ជាដែលតម្រូវឲ្យក្រុមកូនសិស្សត្រូវតែពាក់ឯកសណ្ឋានពេលទៅសាលារៀន។ ការប្រមូលផ្តុំគ្នាលើកនេះត្រូវបានធ្វើឡើងនៅក្នុងម៉ោង ៤ ល្ងាចតាំងពីដើមខែធ្នូ នៅបរិវេណមុខក្រសួងអប់រំក្នុងទីក្រុងបាងកក ដោយមានការចូលរួមពីសំណាក់កូនសិស្សថ្នាក់វិទ្យាល័យរាប់រយនាក់​ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍។ ប្រភពខាងលើបានបន្តថា ការប្រមូលផ្តុំគ្នារបស់ក្រុមសិស្សសាលានេះត្រូវបានធ្វើឡើងដោយស្របច្បាប់ ដោយពួកគេបានស្នើសុំការអនុញ្ញាតពីការិយាល័យប៉ូលិសក្រុងយ៉ាងត្រឹមត្រូវតាមច្បាប់នៃការធ្វើបាតុកម្ម។ ក្នុងពេលធ្វើការតវ៉ានោះក្រុមសិស្សសាលាថែមទាំងបានយកឯកសណ្ឋានកូនសិស្ស និងក្រណាត់ចម្រុះពណ៌ទៅព្យួរតាមរបងក្រសួងអប់រំទៀតផង ដើម្បីបង្ហាញពីគោលបំណងតែមួយគត់របស់ពួកគេ គឺការអនុញ្ញាតឲ្យពួកគេស្លៀកពាក់ដោយសេរីពេលទៅសាលារៀន។ លោក Niphon Kongveha ដែលជាជំនួយការនៃគណៈកម្មការអប់រំមូលដ្ឋានថៃនិងជាអ្នកតំណាងឲ្យក្រសួងអប់រំថៃនោះបានឲ្យដឹងថា​ របាយការណ៍ចុងក្រោយដែលក្រសួងទទួលបានគឺមានកូនសិស្សចំនួន ៥៨០ នាក់នៅទូទាំងប្រទេសដែលបានទាមទារឲ្យលុបចោលការស្លៀកពាក់ឯកសណ្ឋាន ហើយចំនួននេះនៅមិនទាន់អាចបង្ហាញពីមតិភាគច្រើននៅឡើយទេ បើធៀបទៅនឹងចំនួនកូនសិស្សសរុប។ យ៉ាងណាក្តីលោកបានបន្តថា​ រហូតមកទល់នឹងពេលនេះខាងក្រសួងនៅមិនទាន់អនុវត្តវិធានការតឹងរឹងណាមួយចំពោះការស្លៀកពាក់ឯកសណ្ឋាននោះទេ ដោយសាលាទាំងអស់នៅតែបើកទ្វារទទួលសិស្សទាំងអស់ដោយមិនប្រកាន់លើការស្លៀកពាក់របស់ពួកគេឡើយ៕   អត្ថបទ៖

    December 14, 2020