- autoadmin
- អន្តរជាតិ
ថៃ៖ ព្រះសង្ឃថៃមួយអង្គត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់អាវុធខុសច្បាប់បាញ់ផ្អើលពេញវត្តបន្ទាប់ពីសង្ឃអង្គនេះស្រវឹងស្រា និងមានជំលោះជាមួយព្រះសង្ឃផ្សេងទៀតដែលគង់នៅក្នុងវត្តជាមួយគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងវត្តមួយកន្លែងស្ថិតនៅក្នុងស្រុក Ban Bueng ខេត្ត Chon Buri ភាគខាងកើតប្រទេសថៃ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ព្រះសង្ឃអង្គនេះមានព្រះនាមថា Kritsana Yoosi ព្រះជន្ម ៤២ វស្សា និងទើបតែបានបួសរយៈពេល ២ ខែប៉ុណ្ណោះ។ ប្រភពខាងលើបានបញ្ជាក់ថា មូលហេតុដែលលោក Kritsana Yoosi សម្រេចទៅបួសក៏ព្រោះតែគាត់ធ្លាប់សន្យាជាមួយគ្រួសារថា បើគាត់ត្រូវឆ្នោតគាត់នឹងទៅបួសភ្លាមដើម្បីឲ្យជីវិតមានព្រះធម៌ជាប់ខ្លួននិងអាចរស់បានល្អប្រសើរជាងមុនបន្តិច។ ជាសំណាងល្អប៉ុន្មានខែមុននេះគាត់ក៏ត្រូវឆ្នោតបានលុយចំនួន ១០០ ០០០ បាត (៣ ៣៥៣
December 17, 2020 - អន្តរជាតិ
សហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាទ្វេដង កាលពីថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងការស្លាប់ថ្មីជាង ៣ ៧០០ នាក់ និងករណី COVID-19 ថ្មីជាង ២៥០ ០០០ ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះបើយោងតាមតួលេខពីសាកលវិទ្យាល័យចនស៍ហបគីនស៍។ យោងតាមទិន្នន័យពីនាយកដ្ឋានសុខាភិបាលនិងសេវាមនុស្សបានឱ្យដឹងថា ប្រទេសនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការឆ្លងជំងឺ COVID-19 អស់រយៈពេលជាងមួយខែមកហើយ ដោយបច្ចុប្បន្នមនុស្សប្រហែល ១១៣ ០០០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ តួលេខសរុបដ៏ច្រើននេះគឺជាលើកទី៣ ក្នុងសប្តាហ៍កន្លងមក ដែលសហរដ្ឋអាមេរិកបានកត់ត្រាការស្លាប់ច្រើនជាង ៣ ០០០ នាក់។ កំណត់ត្រាច្រើនបំផុតក្នុងរយៈពេល ២៤
December 17, 2020 - អន្តរជាតិ
កូរ៉េខាងត្បូងបានបន្ថែមការឆ្លងជំងឺ COVID-19 ថ្មីជាង ១ ០០០ នាក់ ក្នុងរយៈពេល ២ថ្ងៃ ជាប់គ្នានេះ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ជំងឺនេះកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់រដ្ឋធានី។ ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ឥឡូវនេះមានដល់ ៦៣៤នាក់ បន្ទាប់ពីមានអ្នកជំងឺ ២២នាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាការស្លាប់ច្រើនបំផុតរបស់ប្រទេស។ ក្នុងចំណោមអ្នកជំងឺកំពុងសម្រាកព្យាបាលទាំង ១២ ២០៩ នាក់ មានអ្នកជំងឺ ២៤២ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជិត
December 17, 2020 - អន្តរជាតិ
រដ្ឋាភិបាលអង់គ្លេសបាននិយាយថា គិតមកទល់ពេលនេះមានមនុស្សជាង ១៣ ម៉ឺននាក់ រួចមកហើយ ដែលបានទទួលវ៉ា់ក់សាំងបង្ការជំងឺ COVID-19 ចាប់តាំងពីអង់គ្លេសបានចាប់ផ្តើមការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែលបង្កើតដោយក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃទី០៨ ខែធ្នូ។ រដ្ឋាភិបាលបានប្រកាសនៅថ្ងៃពុធនេះថា មនុស្សចំនួន ១៣៧ ៨៩៧ នាក់ បានទទួលវ៉ាក់សាំងក្នុងសប្តាហ៍ដំបូងរហូតដល់ថ្ងៃអង្គារ ដែលភាគច្រើនជាមនុស្សវ័យចំណាស់មានអាយុលើសពី ៨០ឆ្នាំ នៅតាមមណ្ឌលថែទាំងនានា និងបុគ្គលិកពេទ្យជួរមុខ។ គួរឱ្យដឹងដែរថាវ៉ាក់សាំងទាំងនេះត្រូវរក្សាទុកនៅសីតុណ្ហភាពប្រហែល -៧០ អង្សាសេ ខណៈការចាក់ថ្នាំបានចាប់ផ្តើមតែនៅមន្ទីរពេទ្យដែលមានគ្រឿងបរិក្ខារគ្រប់គ្រាន់ប៉ុណ្ណោះ ប៉ុន្តែថ្នាំទាំងនេះត្រូវបានដាក់លក់នៅតាមគ្លីនិកក្នុងស្រុក និងកន្លែងសម្រាប់មនុស្សចាស់មួយចំនួនចាប់តាំងពីដើមសប្តាហ៍ ហើយអ្នកដែលចាក់វ៉ាក់សាំងរួចត្រូវតាមដានសុខភាពរយៈពេល ៣ សប្តាហ៍ក្រោយទៀត។ និយតករនៅអង់គ្លេសបច្ចុប្បន្នកំពុងវាយតម្លៃវ៉ាក់សាំងមួយផ្សេងទៀត
December 17, 2020 - អន្តរជាតិ
សារព័ត៌មាន Channel News Asia បានចុះផ្សាយនូវអត្ថបទមួយដែលមានខ្លឹមសារថា ប្រទេសក្រីក្រអាចប្រឈមនឹងការរង់ចាំក្នុងរយៈពេលយូរទើបអាចទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ យកទៅប្រើប្រាស់។ ជាពិតណាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវបានគេប្រើប្រាស់នៅតាមបណ្តាប្រទេសជាច្រើន បើទោះជាវ៉ាក់សាំងទាំងនោះទើបមានប្រសិទ្ធភាពជាង ៩០% ក៏ដោយ។ សេចក្តីប្រកាសពីការរកឃើញវ៉ាក់សាំងបានធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោកសប្បាយចិត្តយ៉ាងខ្លាំង ស្របពេលដែលក្រុមអ្នកជំនាញបានព្រមានកុំឲ្យពលរដ្ឋទាំងអស់ឆាប់ភ្លេចខ្លួនពេក ពោលគឺត្រូវបន្តការពារខ្លួនតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលសិន ព្រោះវ៉ាក់សាំងដែលគេទើបរកឃើញនោះនៅមានចំនួនតិចតួចមិនទាន់អាចផ្គត់ផ្គង់តាមតម្រូវការជាក់ស្តែងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា ក្នុងពេលរុករកវ៉ាក់សាំង ប្រទេសអ្នកមានជាច្រើនបានផ្តល់ប្រាក់យ៉ាងច្រើនសម្បើមទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រសម្រាប់បំពេញការងារផ្សេងៗ ហើយប្រទេសអ្នកមានទាំងនោះក៏មានពលរដ្ឋរាប់លាននាក់ផងដែរ ដែលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់។ នៅចំពោះមុនស្ថានភាពនេះគេជឿថា ក្រុមប្រទេសអ្នកមាននឹងមានឱកាសនិងមានឥទ្ធិពលទិញវ៉ាក់សាំងយកទៅចែកជូនពលរដ្ឋរបស់ពួកគេមុនបណ្តាប្រទេសក្រីក្រដែលពុំបានជួយជ្រោមជ្រែងក្នុងការផលិតវ៉ាក់សាំង។ ពិតណាស់ថា ក្រុមហ៊ុនផលិតឱសថនឹងមិនបដិសេដចំពោះការបញ្ជាទិញវ៉ាក់សាំងពីសំណាក់ប្រទេសក្រីក្រនោះទេ តែក្រុមហ៊ុននឹងធ្វើការលក់ជូនអតិថិជនដែលមកទិញមុន ពោលគឺក្រុមប្រទេសអ្នកមាននោះឯង។ កត្តាជាក់ស្តែងមួយទៀតគឺការផលិតវ៉ាក់សាំងនៅមានចំនួនកំណត់នៅឡើយ ដូចនេះហើយប្រទេសនីមួយៗត្រូវទទួលបានវ៉ាក់សាំងជាច្រើនដំណាក់កាលក្នុងពេលវេលាដាច់ៗពីគ្នា ដែលហេតុផលនេះនឹងធ្វើឲ្យប្រទេសកី្រក្រនិងមានពលរដ្ឋច្រើននោះរឹតតែត្រូវការពេលវេលាយូរបន្ថែមទៀតទម្រាំតែអាចទទួលបានវ៉ាក់សាំងចាក់ជូនគ្រប់ពលរដ្ឋគ្រប់ចំនួនទាំងអស់៕ អត្ថបទ៖ ភក្តី
December 17, 2020 - អន្តរជាតិ
ស្តង់រាប់រយមានលម្អដោយក្រាហ្វិចផ្កាដើម្បីជានិមិត្តរូបនៃការកែប្រែថ្មី ត្រូវបានដំឡើងនៅជុំវិញប្រទេសអ៉ីតាលីចាប់ពីខែមករា ដើមឆ្នាំ២០២១តទៅ នៅពេលដែលប្រទេសនេះចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រជាជនរបស់ខ្លួនទូទាំងប្រទេស។ ការរចនាសម្រាប់ស្ដង់ទាំងនេះត្រូវបានដាក់បង្ហាញកាលពីថ្ងៃច័ន្ទ ដោយស្ថាបត្យករលោក Stefano Boeri ដែលរួមគ្នាជាមួយក្រុមអ្នកពិគ្រោះយោបល់ ជាមួយនឹងរូបសញ្ញា និងទិដ្ឋភាពនៃការចាក់វ៉ាក់សាំង។ យោងតាមប្រភពពី CNN បាននិយាយថា ស្ដង់បណ្ដោះអាសន្នប្រមាណ ១,៥០០ នឹងត្រូវដំឡើងតាមទីប្រជុំជន និង ទីលាននានារបស់ប្រទេសអ៉ីតាលី។ ចំណែកផ្នែកខាងក្នុងរបស់ស្ដង់ទាំងនេះគឺជាឈើ ដោយមានលម្អរូបផ្កាទាំងខាងក្នុង និងជាពិសេសគឺផុសនៅលើដំបូលស្ដង់តែម្ដង ដែលតំណាងឱ្យការកែប្រែថ្មី និងភាពស្ងប់សុខ។ ការចាក់វ៉ាក់សាំងនេះត្រូវបានមើលឃើញថា ជាការកាតព្វកិច្ចរបស់ពលរដ្ឋ ជាការស្រឡាញ់សម្រាប់អ្នកដទៃ និងជីវិតសារជាថ្មីម្ដងទៀត ពោលគឺវ៉ាក់សាំងនឹងជួយពលរដ្ឋឱ្យមានជីវិតនៅខាងក្រៅម្ដងទៀត។ យ៉ាងណាក៏ដោយមាននិន្នាការតូចមួយប៉ុន្តែគួរឱ្យកត់សម្គាល់ ចំពោះការមិនទុកចិត្តលើវ៉ាក់សាំងនៅក្នុងប្រទេសអ៉ីតាលី ដែលប្រការនេះបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងនៅឆ្នាំ២០១៨
December 16, 2020 - អន្តរជាតិ
រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានចេញនូវការវិភាគលម្អិត អំពីលទ្ធផលការធ្វើតេស្តសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនថ្នាំរបស់អាមេរិក Moderna ។ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកបានកត់សម្គាល់ថា វ៉ាក់សាំងនេះមិនមានអ្វីគួរឱ្យព្រួយបារម្ភអំពីសុវត្ថិភាព ដែលអាចរារាំងវ៉ាក់សាំងមិនឱ្យមានការប្រើប្រាស់ជាបន្ទាន់នោះទេ។ ឯកសារសង្ខេបរបស់រដ្ឋបាលចំណីអាហារនិងឪសថ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានពិនិត្យមើលប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង ដោយផ្អែកលើការសាកល្បងគ្លីនិកដែលពាក់ព័ន្ធនឹងមនុស្សប្រហែល ៣០ ០០០ នាក់ ដោយបានឆ្លើយតបនឹងក្រុមហ៊ុន Moderna ដែលបានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន។ ឯកសារបានវាយតម្លៃថា វ៉ាក់សាំងមានប្រសិទ្ធិភាព ៩៤.១%ជាទូទៅ យ៉ាងហោចណាស់ ២សប្តាហ៍ បន្ទាប់ពីការចាក់លើកទី២ ។ វាបានរកឃើញថា ប្រសិទ្ធភាពខុសគ្នាទៅតាមក្រុមអាយុ ដោយវាមានប្រសិទ្ធភាព ៩៥.៦% សម្រាប់អ្នកចូលរួមដែលមានអាយុពី
December 16, 2020 - អន្តរជាតិ
អាមេរិក៖ ប៉ូលិសអាមេរិកបានបាញ់សម្លាប់បុរសជាខ្មាន់កាំភ្លើងម្នាក់ដែលបានយកកាំភ្លើងទៅបាញ់រះនៅឯកម្មវិធីប្រគុំតន្ត្រីជាសាធារណៈមួយនៅទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ បុរសជាខ្មាន់កាំភ្លើងមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយហើយប្រភពច្បាស់លាស់របស់គាត់ក៏គេមិនទាន់បានដឹងដែ តែយ៉ាងណាក្តីតាមតាមរយៈសម្មភាពរបស់គាត់គេអាចយល់ថា ករណីនេះមិនមែនជាករណីធ្វើភារវកម្មនោះទេ តែវាជាករណីបុគ្គលដែលមានបញ្ហាផ្លូវចិត្តច្រើនជាង។ តាមរយៈវីដេអូដែលថតបានដោយក្រុមអ្នកទៅទស្សនាការប្រគុំតន្រ្តីនោះបានបង្ហាញថា ខ្មាន់កាំភ្លើងបានស្រែកថា “សម្លាប់ខ្ញុំមក” ជាច្រើនដង និងបានបាញ់រះទៅលើអាកាសជាច្រើនគ្រាន់ ហើយពេលប៉ូលិសទៅដល់កន្លែងកើតហេតុប៉ូលិសបានព្យាយាមលួងលោមឲ្យគាត់ទម្លាក់អាវុធចុះនិងព្រមឲ្យប៉ូលិសចាប់ខ្លួនតាមសម្រួល តែខ្មាន់កាំភ្លើងមិនព្រមធ្វើតាមឡើយ និងនៅតែធ្វើសកម្មភាពដ៏គឃ្លើនរបស់គាត់បន្តទៀត។ ដោយមិនអាចគ្រប់គ្រងស្ថានការបាន បន្តិចក្រោយមកប៉ូលិសក៏បានបើកការបាញ់ប្រហារទៅកាន់ខ្មាន់កាំភ្លើងតែម្តង ហើយរូបគាត់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ សូមបញ្ជាក់ថា ហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់ឡើង ក្រៅតែពីបុរសជាខ្មាន់កាំភ្លើងរូបនោះត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail
December 16, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានព្រមានប្រជាជន ឱ្យយកចិត្តទុកដាក់លើការរឹតត្បឹតនាពេលបច្ចុប្បន្ននេះ ខណៈដែលប្រទេសនេះប្រឈមនឹងលទ្ធភាពនៃការបិទទ្វារជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីមានការចាប់ផ្តើមនៃជំងឺរាតត្បាត ចំពេលមានការកើនឡើងករណីយ៉ាងគួរឱ្យព្រួយបារម្ភនាពេលថ្មីៗនេះ។ ប្រទេសនេះធ្លាប់ត្រូវបានគេទុកជាប្រទេសគំរូមួយ ហើយសូម្បីតែ WHO ក៏បានកោតសរសើរចំពោះការទប់ស្កាត់ជំងឺ COVID-19 យ៉ាងជោគជ័យកាលពីដើមឆ្នាំផងដែរ។ ទោះបីស្ថិតក្នុងចំណោមប្រទេសដំបូងដែលរងគ្រោះដោយសារវីរុសនេះក៏ដោយ ក៏កូរ៉េខាងត្បូងបានចៀសវាងការបិទទ្វារប្រទេសបានយ៉ាងល្អ ដែលការបិទទ្វារនេះជារឿយៗមាននៅកន្លែងផ្សេងទូទាំងពិភពលោក ដោយសារការរួមបញ្ចូលគ្នានៃការតេស្ដសាកល្បង និងបច្ចេកទេសតាមដាន។ ប៉ុន្តែនៅពេលដែលចូលដល់រដូវរងារ ការលេចចេញនូវរលកទី៣ បានបណ្តាលឱ្យមានការកើនឡើងនូវការឆ្លងថ្មីៗដែលមិនអាចចៀសផុតបាន។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលលោក Yoon Tae-ho បានជម្រុញឱ្យប្រជាជនចូលរួមយ៉ាងពេញលេញ ជាមួយវិធានការណ៍រក្សាគម្លាតនៅក្នុងតំបន់ទីក្រុងសេអ៊ូល ដែលមានពលរដ្ឋប្រហែលពាក់កណ្តាលនៃចំនួនពលរដ្ឋសរុប ៥១ លាននាក់ របស់ប្រទេសនេះ។ ការរឹតត្បិតទាំងនោះបច្ចុប្បន្នស្ថិតនៅកម្រិត ២.៥ លើមាត្រដ្ឋានរបស់ប្រទេស ដោយកម្រិតទី ៣
December 16, 2020 - អន្តរជាតិ
ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីដ៏ចម្លែកមួយគឺគាត់បានលួចខោអាវក្នុងរបស់មនុស្សស្រីជាច្រើនមករក្សាទុក។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា ជនល្មើសក្នុងករណ៍ដ៏រសើបនេះមានឈ្មោះថា Frng អាយុ ២៥ ឆ្នាំ រស់នៅក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ការចាប់ខ្លួនបុរសរូបនេះបានធ្វើឡើងក្រោយមានករណីស្រ្តីអ្នកដំណើរវ័យ ២៩ ឆ្នាំ បានបាត់វ៉ាលីក្នុងពេលគាត់ទៅស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងខេត្តឈៀងម៉ៃ។ បន្ទាប់ពីបានបើកមើលកាមេរ៉ានៅក្នុងសណ្ឋាគារគេបានឃើញលោក Frng គឺជាអ្នកដែលបានធ្វើសកម្មភាពលួចនេះ ហើយប៉ូលិសក៏បានបន្តទៅចាប់ខ្លួនរូបគាត់ដល់ផ្ទះតែម្តង។ ពេលប៉ូលិសបានទៅដល់ក្នុងផ្ទះរបស់គាត់ គេក៏បានរកឃើញវ៉ាលីដែលបានបាត់នោះរួមជាមួយនឹងខោអាវក្នុងរបស់មនុស្សជាច្រើនទៀតផងដែរ។ លោក Frng បានប្រាប់ប៉ូលិសថា គាត់បានធ្វើសកម្មភាពលួចខោអាវក្នុងរបស់មនុស្សស្រីមករក្សាទុកដូចនេះអស់រយៈពេល ២ ឆ្នាំមកហើយ ដែលតាមធម្មតាគឺគាត់លួចពីពលរដ្ឋដែលបានដាក់ហាលខោអាវក្នុងទាំងនេះនៅក្រៅផ្ទះ។ សូមបញ្ជាក់ថា ករណីចោរលួចខោអាវក្នុងរបស់មនុស្សស្រីបានកើតមានជារឿយៗនៅក្នុងប្រទេសថៃ ដោយគិតតែក្នុងឆ្នាំនេះករណីដូចគ្នាបានកើតឡើង ៤
December 16, 2020









