- autoadmin
- អន្តរជាតិ
កូរ៉េខាងជើង៖ ម្ចាស់ទូកនេសាទកូរ៉េខាងជើងម្នាក់ត្រូវកាត់ទោសប្រហារជីវិត ព្រោះតែរូបគាត់បានស្តាប់វិទ្យុបរទេសក្រៅពីវិទ្យុជាតិកូរ៉េខាងជើង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន DailyMail បានឲ្យដឹងថា ម្ចាស់ទូកនេសាទរូបនោះមានឈ្មោះថា Choi អាយុជាង ៤០ ឆ្នាំ ហើយវិទ្យុបរទេសដែលគាត់បានស្តាប់នោះគឺជាវិទ្យុអាស៊ីសេរីដែលបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិក ដោយវិទ្យុមួយនេះមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងមានការិល័យផ្សាយបន្តនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ហើយតាមរយៈការផ្សាយចេញពីការិយាល័យមួយនេះជាធម្មតាគឺមានកម្មវិធីនិយាយពីប្រទេសកូរ៉េខាងជើងផងដែរ។ ប្រភពខាងលើបន្តថា លោក Choi មានទម្លាប់បើកស្តាប់វិទ្យុអាស៊ីសេរីអស់រយៈពេលប្រមាណជា ១៥ ឆ្នាំមកហើយ ចាប់តាំងពីគាត់នៅធ្វើការងារជាប្រតិបត្តិករវិទ្យុយោធាកូរ៉េខាងជើងម្លេះ ហើយក្រោយមកគាត់ក៏បានលាឈប់ពីការងារជាយោធាតែគាត់នៅបន្តទម្លាប់ស្តាប់វិទ្យុនេះដដែល ដែលយោងទៅតាមបទបញ្ជាកូរ៉េខាងជើងគឺពលរដ្ឋសាមញ្ញដូចរូបគាត់គ្មានសិទ្ធស្តាប់វិទ្យុបរទេសនេះទេ។ តាមការពិតទៅលោក Choi ក៏បានដឹងថា គាត់បានធ្វើខុសនឹងបញ្ជារបស់កូរ៉េខាងជើងដែរតែគាត់គិតថា អាជ្ញាធរមិនបានដឹងរឿងនេះទេព្រោះតាមធម្មតាគាត់ស្ដាប់វិទ្យុតែពេលគាត់នៅលើទូកនេសាទប៉ុណ្ណោះ តែយ៉ាងណាក្តីមានមិត្តរួមការងាររបស់គាត់ម្នាក់បានរាយការណ៍ករណីនេះជូនអាជ្ញាធរព្រោះតែគាត់បារម្ភខ្លាចមានបញ្ហាដល់ក្រុមការងារទូកនេសាទទាំងមូលនៅពេលខាងមុខ។ សូមបញ្ជាក់ថា លោក Choi
December 21, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Phuket News បានឱ្យដឹងថា រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា រាល់ការរាប់ថយក្រោយនៃពិធីចូលឆ្នាំថ្មី (coundown) ត្រូវបានលុបចោល ដោយសារហានិភ័យនៃជំងឺ COVID-19 ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNT បានរាយការណ៍តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ការសម្រេចចិត្តលុបចោលរាល់ព្រឹត្តិការណ៍រាប់ថយក្រោយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីថ្មីនៃជំងឺ COVID-19 ត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ។ ទីភ្នាក់ងារនេះបានបន្ថែមទៀតថា៖«ទោះយ៉ាងណាប្រសិនបើព្រឹត្តិការណ៍ណាមួយចង់ធ្វើឡើង ពួកគេនឹងត្រូវតែសុំការអនុញ្ញាត»។ BMA ក៏បានស្នើសុំឱ្យសាធារណជនធ្វើការពីផ្ទះរយៈពេល ១៤ថ្ងៃ ប៉ុន្តែពត៌មានបន្ថែមផ្សេងៗនៅមិនទាន់បង្ហាញជាសាធារណៈទេ។ ជម្រាបដែរថាករណីក្នុងសហគមន៍ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ គឺចេញពីតូបលក់គ្រឿងសមុទ្រមួយ នៅឯខេត្ត Samut Sakhon ។ ឥឡូវនេះអាជ្ញាធរក៏បានបន្ថែមការធ្វើតេស្ដចំពោះពលករថៃ ដែលធ្វើការនៅប្រទេសភូមាផងដែរ
December 21, 2020 - អន្តរជាតិ
ការសាកល្បងលើមនុស្សចំនួន ៣ ដំណាក់កាល នៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយវៀតណាមជាលើកដំបូងបំផុត គ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ការសាកល្បងដំណាក់កាលទី១ បានចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍។ វាជាវ៉ាក់សាំងដំបូងបង្អស់របស់វៀតណាមឈ្មោះថា Nanocovax ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC។ ការចាប់ផ្ដើមសាកល្បងដំបូងគឺមានអ្នកចូលរួមចំនួន ៣នាក់ អាយុចាប់ពី ២០ឆ្នាំឡើងទៅ ខណៈអ្នកដែលនៅសេសសល់ទាំង ៥៧នាក់ នឹងចាប់ផ្ដើមនៅថ្ងៃអង្គារក្រោយនេះ នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមនៅទីក្រុងហាណូយ។ ក្រុមហ៊ុន Nanogen បាននិយាយថា ខ្លួននឹងបញ្ចប់ដំណាក់កាលដំបូងនៃការសាកល្បង នៅខែកុម្ភៈឆ្នាំក្រោយ នៅទីក្រុងហាណូយ ដោយធ្វើតេស្តវ៉ាក់សាំងជាមួយក្រុមអ្នកស្ម័គ្រចិត្ត ៦០នាក់ ដោយសហការជាមួយសាកលវិទ្យាល័យពេទ្យយោធាវៀតណាម។ សម្រាប់ដំណាក់កាលនេះអ្នកស្ម័គ្រចិត្តដែលមានអាយុចាប់ពី
December 19, 2020 - កូវីដ-១៩
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ប្រទេសថៃរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៣៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដោយក្នុងនោះមាន ១២នាក់ ជាករណីក្នុងស្រុក និង ២២នាក់ ស្នាក់នៅកន្លែងដាក់ដោយឡែកដែលរៀបចំដោយរដ្ឋ។ ករណីថ្មីចំនួន ១២នាក់ គឺពាក់ព័ន្ធនឹងស្ត្រីអាយុ ៦៧ឆ្នាំម្នាក់ នៅខេត្ត Samut Sakhon ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 កាលពីម្សិលមិញនេះ បន្ទាប់ពីបង្ហាញរោគសញ្ញានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ ស្ត្រីរូបនោះជាអ្នកលក់គ្រឿងសមុទ្រក្នុងផ្សារ ហើយក្នុងចំណោមអ្នកឆ្លងក្នុងស្រុកថ្មីៗទាំងនោះ មានអ្នកជំងឺ ៣នាក់
December 19, 2020 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានដាក់ការសង្ស័យថា ក្រុមពលករចំណាកស្រុកគឺជាប្រភពចម្លងជំងឺកូវីដ ១៩ នៅក្នុងផ្សារនៃខេត្ត Samut Sakhon ដែលករណីនេះជាករណីចម្លងក្នុងសហគមន៍ដ៏គួរឲ្យបារម្ភមួយសម្រាប់ប្រទេសថៃផងដែរ ។ បើតាមលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា មន្ត្រីជំនាញនឹងធ្វើការតាមដានពលរដ្ឋប្រមាណជា ១០ ០០០ នាក់ និងធ្វើតេស្តចំពោះពួកគេគ្រប់ៗគ្នាយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកប្រភពចម្លងដំបូងគេបង្អស់ដែលជាកត្តាងាយស្រួលក្នុងការទប់ស្កាត់ការចម្លងជំងឺបន្ថែមចូលទៅក្នុងសហគមន៍ជាបន្តទៀត។ ទន្ទឹមគ្នាផ្សារ Talad Klang Kung ឬតាមធម្មតាគេហៅថា ផ្សារបោះដុំបង្គារ ដែលជាកន្លែងផ្ទុះការរាតត្បាតជំងឺនោះក៏ត្រូវបានអាជ្ញាធរសម្រេចបិទទ្វាររយៈពេល ៣ ផងដែរ ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ។ សូមរម្លឹកថា ករណីរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងកន្លែងកើតហេតុខាងលើនេះបានផ្តើមចេញពីស្តី្រជាអ្នកលក់បង្គាវ័យ ៦៧
December 19, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ សមាជិកសភាម៉ាឡេស៊ីម្នាក់បានស្នើឲ្យរដ្ឋាភិបាលសម្រេចចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទៅកាន់ក្រុមសមាជិកសភាមុនគេ ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ចំពោះវ៉ាក់សាំងនិងជឿជាក់ថាវ៉ាក់សាំងពិតជាមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ ការស្នើសុំនេះត្រូវបានធ្វើឡើងដោយលោក Lim Guan Eng នៅក្នុងកិច្ចប្រជុំសភាផ្លូវការមួយកាលពីថ្ងៃទី ១៧ ធ្នូ ម្សិលមិញនេះ។ បន្ទាប់ពីបានបញ្ចេញមតិដូចខាងលើរួច មានសមាជិកសភាជាច្រើនទៀតបានបង្ហាញនូវការយល់ស្របពេញទំហឹងជាមួយនឹងគំនិតមួយនេះ។ លោក Lim Guan Eng សមាជិកសភាម៉ាឡេស៊ី ទន្ទឹមនឹងបង្ហាញគំនិតគាំទ្រក៏មានសមាជិកសភាខ្លះយល់ឃើញថា គំនិតខាងលើនេះគឺជាគំនិតល្អតែវាក៏អាចប្រឈមនឹងការរិះគន់ពីសំណាក់ក្រុមប្រជាពលរដ្ឋដែលមានទំនុកចិត្តចំពោះវ៉ាក់សាំងរួចទៅហើយដែរ ដោយពួកគេនឹងគិតថាវ៉ាក់សាំងមិនគួរចាក់ឲ្យអ្នកនយោបាយមុនទេតែគួរចាក់ជូនអ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺមុនទើបជារឿងត្រឹមត្រូវ។ យ៉ាងណាក្តី សម្រាប់ការស្នើសុំខាងលើនេះមិនទាន់ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចជាផ្លូវការនៅឡើយទេ។ សូមបញ្ជាក់ថា ម៉ាឡេស៊ីបានបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ រាប់លានដូសពីក្រុមហ៊ុន Pfizer ហើយដំណើរការនៃការចាក់វ៉ាក់សាំងអាចនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ World
December 19, 2020 - អន្តរជាតិកម្មវិធីជាអន្តរជាតិ COVAX ឥឡូវនេះមានវ៉ាក់សាំង ២ ពាន់លានដូស សម្រាប់ចែកចាយប្រទេសចំនួន ១៩០ នៅឆ្នាំក្រោយ
កម្មវិធីជាអន្តរជាតិមួយសម្រាប់ការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយស្មើភាពគ្នា ឬហៅថា COVAX ឥឡូវនេះមានកិច្ចព្រមព្រៀងទទួលបានវ៉ាក់សាំងសម្រាប់ចែកចាយជិត ២ ពាន់លានដូស នៅដំណាច់ឆ្នាំក្រោយ។ នៅថ្ងៃសុក្រនេះភ្នាក់ងាររបស់ COVAX បាននិយាយថា ការចែកចាយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅត្រីមាសទី១ ឆ្នាំ២០២១ ទៅឱ្យប្រទេសនិងទឹកដីចំនួន ១៩០ ដែលបានចូលរួមជាមួយកម្មវិធី COVAX ដែលជាគំនិតផ្ដួចផ្ដើមដឹកនាំដោយអង្គការសុភាពពិភពលោក សម្ព័ន្ធវ៉ាក់សាំង Gavi និង អង្គភាពផ្សេងទៀត។ គួរឱ្យដឹងដែរថាកម្មវិធី COVAX កំពុងគាំទ្រការបង្កើតវ៉ាក់សាំងចំនួន ១០ ប្រភេទ ដែលក្នុងនោះវារួមបញ្ចូលទាំងវ៉ាក់សាំងបង្កើតឡើងដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford និងមួយទៀតដោយក្រុមហ៊ុនឱសថអាមេរិក Moderna
December 19, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកកាលពីយប់ថ្ងៃសុក្រ បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងទី២ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ខណៈពេលដែលជំងឺ COVID-19 បានកើនឡើងដល់កំណត់ត្រាមួយទៀត ជាមួយនឹងករណីថ្មី និងការស្លាប់កំពុងតែកើនឡើងតាមវិធីដែលមិនធ្លាប់មាន។ រដ្ឋបាលចំណីអាហារនិងឪសថបានផ្តល់សញ្ញាថា ខ្លួននឹងចេញការអនុញ្ញាតឱ្យបានឆាប់សម្រាប់វ៉ាក់សាំងរបស់ Moderna បន្ទាប់ពីអ្នកផ្តល់ប្រឹក្សារបស់ភ្នាក់ងារនេះ បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ឱ្យមានការយល់ព្រម។ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកបាននិយាយថា៖«ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ អនុញ្ញាតឱ្យមានការចែកចាយវ៉ាក់សាំងនៅសហរដ្ឋអាមេរិក សម្រាប់ប្រើចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ»។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺក៏នឹងត្រូវតែផ្ដល់ភ្លើងបៃតងសម្រាប់វ៉ាក់សាំងជាមុន មុនពេលអាចចាក់ថ្នាំបង្ការនេះឱ្យពលរដ្ឋ ហើយក្រុមប្រឹក្សា CDC កំពុងប្រជុំនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវា។ ប្រសិនបើគ្មានការរកឃើញកំហុសណាមួយទេ វ៉ាក់សាំងរបស់ Moderna អាចត្រូវបានចែកចាយនៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ដូចដែលវ៉ាក់សាំងរបស់ Pfizer និង BioNTech បានចាប់ផ្តើមនៅសប្តាហ៍នេះ៕
December 19, 2020 - អន្តរជាតិ
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence និងភរិយា បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយមានការផ្សាយផ្ទាល់ពីសកម្មភាពចាក់វ៉ាក់សាំងរបស់ពួកគាត់ តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ នៅក្នុងការបង្ហាញជាសាធារណៈមួយ ដែលត្រូវបានរចនាឡើងដើម្បីធានាដល់ជនជាតិអាមេរិកថា វ៉ាក់សាំងនេះមានសុវត្ថិភាព។ បន្ទាប់ពីការចាក់វ៉ាក់សាំងនៅសេតវិមានរួចលោក Pence បាននិយាយថា៖«ការកសាងទំនុកចិត្តលើវ៉ាក់សាំងគឺជាអ្វីដែលនាំយើងមកទីនេះនៅព្រឹកនេះ។ ខ្ញុំមិនមានអារម្មណ៍ប្លែកអ្វីនោះទេ»។ លោកបានបន្ថែមថា៖«ប្រជាជនអាមេរិកអាចជឿជាក់បានថាយើងមានវ៉ាក់សាំងមួយ ហើយប្រហែលជាប៉ុន្មានម៉ោងទៀតនឹងមានវ៉ាក់សាំងការពារសុវត្ថិភាពទី២»។ បន្ទាប់ពីអាមេរិកមានអ្នកស្លាប់ដោយសារជំងឺឆ្លងជំងឺ COVID-19 កើនឡើងដល់ ៣ ០០០ នាក់ ក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា លោក Pence បានហៅការចាក់វ៉ាក់សាំងនេះថា ជាសញ្ញានៃក្តីសង្ឃឹមថ្មី ដោយថ្នាំចំនួន ២០លានដូស
December 19, 2020 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនសម្រេចនឹងបង្កើតមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទថ្មី ដែលអាចវាយប្រហារគោលដៅពីជួរសត្រូវខាងក្រៅ បន្ទាប់ពីបានអនុម័តគោលនយោបាយការពារមីស៊ីលថ្មីមួយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រនេះ។ សេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តីមិនទាក់ទងដោយផ្ទាល់លើបញ្ហាណាមួយ ដែលថាជប៉ុនអាចមានសមត្ថភាពវាយប្រហារមូលដ្ឋានទ័ពរបស់សត្រូវដែលចូលទឹកដីខ្លួនទេ វាគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តសិក្សាពង្រឹងការទប់ស្កាត់នៅក្នុងទឹកដីរបស់ខ្លួន។ រដ្ឋាភិបាលមានផែនការពង្រីកប្រព័ន្ធការពារទឹកដីរបស់ខ្លួន ខណៈមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយថ្មីៗ ក៏អាចមានសមត្ថភាពទាំងបាញ់ចេញពីនាវា និងយន្តហោះផងដែរ។ គោលនយោបាយមីស៊ីលថ្មីរួមបញ្ចូលទាំងការសាងសង់នាវា ២ ដែលបំពាក់ដោយប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលផ្លោង ដែលជាជម្រើសផ្សេងមួយទៀត ដើម្បីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Aegis Ashore របស់ប្រទេសនេះ។ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Kishi Nobuo និយាយថា ប្រទេសជប៉ុនត្រូវតែបង្កើតប្រព័ន្ធការពារមីស៊ីលដ៏រឹងមាំមួយ ដើម្បីតបតការគំរាមកំហែង ដែលបង្កឡើងដោយមីស៊ីលរបស់កូរ៉េខាងជើង។ លោក Kishi Nobuo បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលនឹងពិចារណាយ៉ាងហ្មត់ចត់ថាតើឧបករណ៍ប្រភេទណាដែលនឹងត្រូវបំពាក់នៅលើនាវាថ្មី និងរបៀបដែលវាគួរតែត្រូវបានដំណើរការដោយគិតពីស្ថានភាពដែលកំពុងផ្លាស់ប្តូរ៕ អត្ថបទ៖
December 18, 2020









